ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

បញ្ហាប្រព័ន្ធរំលាយអាហារ

ឆ្លុះឃើញគ្រាប់ខ្សែដៃ ៣៦គ្រាប់ ក្នុងពោះទារក ១ឆ្នាំ

មិនគួរឲ្យជឿ! ក្នុងពោះវៀន​ទារកអាយុ ១ឆ្នាំ មានគ្រាប់ខ្សែដៃ ៣៦​គ្រាប់ ដែលបាន​ប្រមូល​ភ្ជាប់គ្នា មាន​រាងដូច​ខ្សែដៃ។ ទារក​អាយុ ១​ឆ្នាំនេះ នៅខេត្ត Zhenjiang ក្នុង​ប្រទេសចិន ត្រូវ​ប្រញាប់​បញ្ចូន​ទៅ​មន្ទីរពេទ្យ Second Affiliated Hospital of Wenzhou Medical University ក្រោយ​មាន​រោគសញ្ញា​គ្រុនក្តៅ និង​ក្អួត។ គ្រួសារ​របស់​ទារកនេះ បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា ទារកនេះ ធ្លាប់​ឆ្លុះ X-ray ហើយ​ឃើញ​មាន​ខ្សែ​មួយ នៅ​ក្នុងពោះវៀន។ ក្រោយ​ស្កេន​ម្ដងទៀត វេជ្ជបណ្ឌិត​បញ្ជាក់​ថា មាន​គ្រាប់​ខ្សែដៃ ៣៦​គ្រាប់ នៅ​ក្នុង​ពោះវៀន ដោយ​គ្រាប់ទាំង​នេះ បាន​ភ្ជាប់​ជាមួយ​គ្នា។ ខ្សែ​ដៃ ៣៦​គ្រាប់នេះ បាន​បង្ក​ថ្នក់ ២​នៅ​ក្នុង​ពោះវៀន ហើយ​អាច​បណ្ដាល​ឲ្យ​លេចចេញ​សារធាតុ​រាវ ចេញពី​ពោះវៀន។ បន្ទាប់មក វេជ្ជបណ្ឌិត បាន​វះកាត់​យក​គ្រាប់​ខ្សែដៃ​ទាំង ៣៦​គ្រាប់ ចេញពី​ពោះ​ទារក ដោយ​ចំណាយពេល ១​ម៉ោង។ ពេល​នេះ ទារក​បាន​ធូរស្រាល​ហើយ ដោយ​កំពុង​បន្ដ​សម្រាក​នៅ​មន្ទីរពេទ្យ។ វេជ្ជបណ្ឌិត Lin Xiaokun ដែល​ព្យាបាល​ទារក​នេះ ជឿថា ទារកនេះ បាន​លេប​គ្រាប់​ខ្សែដៃ […]


ការបំបៅដោះ

គ្រាន់តែមិនបំបៅកូនដោយទឹកដោះ កម្ពុជាខាតបង់ជាង ៣០០លានដុល្លារ ក្នុង១ឆ្នាំ

​យោង​តាម​របាយការណ៍​ពី​ខាង​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ខាត​បង់​ថវិកា​ជាង ៣០០ លាន​ដុល្លារ​/ឆ្នាំ ព្រោះ​តែ​ការ​មិន​ឲ្យ​កូន​បៅ​ទឹកដោះ​ម្ដាយ។ លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បាន​ធ្វើ​បទ​បង្ហាញ​ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពម្ចាស់ការរបស់មាតាបិតាក្នុងការបំបៅកូនដោយទឹកដោះម្តាយ និងតួនាទីប្រព័ន្ធផ្សព្វផ្សាយ” កាល​ពី​​សប្ដាហ៍​​កន្លង​ទៅ បាន​បញ្ជាក់​ថា របាយការណ៍​ដែល​លោក​ទទួល​បាន គឺ​មាន​កុមារ​មិន​ក្រោមស្លាប់ ១.០០០ នាក់/មួយ​ឆ្នាំ ​មិន​បាន​បំបៅ​ដោះកូនឲ្យ​បានដល់ ៦ ខែ។ ចំណែក​កុមារ​ដែល​ឈឺ មាន​មិន​ក្រោម ៥០០. ០០០ នាក់/មួយ​ឆ្នាំ។ ចំពោះ​ម្ដាយ​មិន​បាន​បំបៅ​ដោះ​កូន​វិញ ក៏​ជួប​ផល​វិបាក​ដែរ ដោយ​មាន​ពី ២០០-៣០០ នាក់​ស្លាប់ ហើយ​បើ​ម្ដាយ​ឈឺ​ព្រោះ​មិន​បំបៅ​ដោះ​កូន​វិញ​មាន​ជាង ២.០០០ នាក់/មួយ​ឆ្នាំ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​សរុប​ការ​ចំណាយ​ប្រចាំថ្នាំ​ថា គឺប្រហែលជាង ១០៧ លាន​ដុល្លារ សម្រាប់​ទិញ​ម្សៅ​ទឹកដោះគោ។ ដោយសារ​បំបៅ​ទឹកដោះគោ ទារក​កើត​មាន​ជំងឺ​ផ្សេងៗ​ដូចជា​រាក ផ្លូវ​ដង្ហើម និង​ត្រូវ​ចំណាយ​ជាង ១ លាន​ដុល្លារ។ ការ​បាត់បង់​ធនធាន​ផ្សេង​ៗ​ទៀត​នោះ Helen Keller International ទទួល​បាន​របាយការណ៍​មក​ពី Alive and thrive […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អ្នកជំនាញបង្ហាញក្តីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោយ ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ

ការ​សិក្សា​មួយ​របស់​​ប្រទេស​អូស្រ្តាលី​ រក​ឃើញ​ថា ក្មេង​តូច​ៗ​សម័យ​​ថ្មី មាន​អាយុ​ក្រោម ២ឆ្នាំ កំពុង​មាន​ទំនោរ​ខ្លាំង​ ទៅ​លើ​ការ​សម្លឹង​មើល​អេក្រង់​ឌីជីថល​ រយៈ​ពេល​យូរ ដែល​​នេះជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ទាំង​អស់​ យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន។ ហេតុ​ផល​ដែល​ត្រូវ​បារម្ភ​នោះ គឺ​បញ្ហា​សុខភាព និង​ការអភិ​វឌ្ឍ​ន៍ខួរ​ក្បាល​ក្មេង​តែ​ម្តង នេះ​បើ​តាម​អ្នក​ជំនាញ​សុខភាព​ ​នៃ​សាកលវិទ្យាល័យ Queensland ប្រទេស​អូស្រ្តាលី។ ក្រុម​ស្រាវជ្រាវ​រក​ឃើញ​ថា ក្មេង​​ៗក្នុង​គ្រួសារ​នី​មួយ​ៗ យ៉ាង​ហោច​ណាស់​ ​ចំណាយ​ពេល ៥០​នាទី​នៅ​ពី​មុខ​អេក្រង់​អេឡិចត្រូចនិក។ បើ​​ងាក​ទៅ​មើល សេចក្តី​ណែ​នាំ​សម្រាប់​សុខភាព​ក្មេង​តូចៗ​វិញ ​ចេញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក WHO ក្មេង​​អាយុ​ក្រោម​ ២​ឆ្នាំ ការ​អ​ភិវឌ្ឍន៍​ខួរ​ក្បាល​របស់​ពួក​គេ​ ត្រូវ​តែ​ជា​​សកម្មភាពលេង​ខាង​ក្រៅ ឬ​ស្វែង​យល់​ពី​ពិភព​ខាង​ក្រៅ ពុំ​មែន​សកម្មភាព​មើល​អេក្រង់​ឌីជីថល​ ច្រើន​ម៉ោង​ក្នុង​​មួយ​ថ្ងៃ​នោះ​ទេ។ ​​វេជ្ជបណ្ឌិត Leigh Tooth អ្នក​ជំនាញ​សុខភាព​កុមារ និង​ជា​អ្នក​ស្រាវជ្រាវ​ នៃសាកលវិទ្យាល័យ​ Queensland បាន​​អំពាវ​នាវ​ កុំ​ឲ្យ​ម៉ាក់​ប៉ា​ទាំង​អស់ ទុក​ឲ្យ​ក្មេង​​តូច​ៗ​ចំណាយ​ពេល​​​ប្រហែលជិត​ ១​ម៉ោង ពី​មុខ​អេក្រង់​ឌីជីថលឡើយ ព្រោះ​អំឡុង​ពេល​អភិវឌ្ឍ​ខួរ​ក្បាល និង​សុខភាព​ ក្មេង​មិន​ត្រូវ​មើល​អេក្រង់​ឌីជីថល រយៈ​ពេល​យូរ​បែប​នេះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ បង្ហាញ​ទៀត​​ថា ក្មេងតូច​ៗ ជា​វ័យ​​ត្រូវ​ការ​បំផុត​សម្រាប់​ការអភិវឌ្ឍន៍​ខួរ​ក្បាល​ ទទួលបាន​ពី​ពិភព​ខាង​ក្រៅ ដើម្បី​ស្វែង​យល់​ពី​បរិស្ថាន​ជុំ​វិញ​ពួក​គេ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​សកម្មភាព​ប្រចាំថ្ងៃ តួ​យ៉ាង​ការ​ដើរ លោត​ ​សុទ្ធ​សឹងជា​តម្រូវ​ការ​ចាំបាច់​តូច​ៗ […]


កង្វះអាហារូបត្ថម្ភ

ទម្រើសកូន ឲ្យកូនញ៉ាំអាហារ ៥ មុខនេះ ដូចធ្វើបាបកូនអ៊ីចឹង!

ទីផ្សារ​អាហារ​បច្ចុប្បន្ន មមាញញឹកខ្លាំង ស្របពេល​ចំនួនមនុស្សជុំវិញពិភពលោកកំពុងកើន​ឡើង​ជាលំដាប់ ហើយ​អតិថិជនចម្បង​របស់សហគ្រាស​ចំណី​អាហារ អាចជាក្មេងៗតូច ប៉ុន្តែ​សហគ្រាស​មួយចំនួនដែល​ប្រកួត​ប្រជែង បែរ​ជាមិនគិត​ដល់សុខភាពក្មេង ផលិត​អាហារ​មានសារជាតិចិញ្ចឹមទាប និងជាតិស្ករខ្ពស់ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាពក្មេងៗ។ ជា​ប៉ាម៉ាក់គេ ទោះ​ស្រលាញ់​កូន​ប៉ុនណា ត្រូវ​ដឹង​អ្វី​ល្អ​សម្រាប់កូន និងអ្វីមិនគួរ​ឲ្យ​កូន​ញ៉ាំផង “Hello គ្រូពេទ្យ” នឹង​បង្ហាញ​អាហារ ៥យ៉ាង គួរ​កុំ​ឲ្យ​ក្មេង​ញ៉ាំ​ឲ្យ​សោះ។ ១- នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ (Cereals) នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ ​​ជា​អាហារ​ក្មេង​ភាគ​ច្រើន​​ចូលចិត្ត​ញ៉ាំ​ជាង​គេ​នៅ​ពេល​ព្រឹក ហើយ​នៅ​លើ​សំបក​កញ្ចប់​ មានសរសេរ​ថា​ ធញ្ញជាតិ​សុទ្ធ​ ប៉ុន្តែ​អ្វី​ទាំង​នោះ អាច​ជាបំភ័ន្ត​ភ្នែកម៉ាក់ប៉ាក្មេង ​ឲ្យ​ជឿ​ថា​ល្អ​សម្រាប់​កូន​ៗ​ក៏ថា​បាន​។ ព្រោះ​​ការ​ពិត នំ​ប្រភេទ​នេះ ​សម្បូរ​ទៅ​ដោយ​ស្ករ​ខ្ពស់ ជាតិ​សរសៃ​ទាប និង​គ្មាន​កាឡូរី​ទាល់​តែ​សោះ ហេតុនេះ នៅ​ពេល​យើង​​ទិញផលិត​ផល​​គ្រាប់​ធញ្ញជាតិចម្រាញ់​ទាំងនេះ​ ​ត្រូវ​មើល​ថា​ផលិតផល​ណា​​មាន​ជាតិ​ស្ករ​ទាប បើ​​គ្រឿង​ផ្សំ​ត្រឹមត្រូវ​ហើយ ​ត្រូវ​មើល​ថា​មាន​ជាតិប្រូតេអ៊ី​យ៉ាង​តិច ​៣​ក្រាម ក្នុង​ផលិត​ផល​នោះ ទើប​ល្អ​សម្រាប់​ក្មេង​ញ៉ាំ។ ២- ហតដក (Hot Dog) សាច់​កិន​ និង​សាច់​ក្រក​ សម្បូរ​ជាតិអាស៊ីដនី​ទ្រីត ដែល​​ជា​សារធាតុ​បង្ក​ឲ្យ​មាន​មហារីក។ ​ញ៉ាំ​សាច់​ប្រភេទ​នេះ​ច្រើន​ ត្រូវ​គេ​ជឿថា​ អាច​ប្រឈម​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​ទឹក​នោម​ផ្អែម។ នំប៉័ង​ញាត់​សាច់​ក្រក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ

ម៉ាក់​ប៉ាត្រូវ​ថែទាំ​ផ្ចិត​ទារក​ទើប​កើត​ឲ្យ​ដិត​ដល់ ទើប​​ឆាប់​ក្រៀម​ជ្រុះចេញ​ពី​ផ្ចិត មិន​​មាន​ដំបៅ​ខ្ទុះ។ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​ប្រាប់​វិធី​ថែទាំ​ផ្ចិត​ទារក​ក្រោយ​កើត ឲ្យ​ឆាប់​ជា មិន​ឲ្យ​ឆ្លង​មេរោគ។ ​វិធី​ថែទាំ​ផ្ចិត​កូន​ក្មេង​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ​ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ រៀប​រាប់​ថា ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ ម៉ាក់ប៉ា​ត្រូវ​ធ្វើ​អនាម័យ និង​ជូត​សម្អាត​ទង​ផ្ចិត​កូន​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច បន្ទាប់​មក​លាប​ថ្នាំ​មេតាឌីន និង​មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​វា​នោះ​ទេ បើសិន​ជា​កន្ទប​មិន​ស្អាត​អាច​​​ឆ្លង​មេរោគ។ ធ្វើ​តាម​វិធី​ខាងលើ​នេះ ផ្ចិត​កូន​ក្មេង ​នឹង​ក្រៀម​ជ្រុះ​ដោយ​ឯកឯង​ក្នុង​អំឡុង ៥-១៥ ថ្ងៃ​ក្រោយ​សម្រាល។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ម៉ាក់ៗ​មិន​ត្រូវ​ឆ្កឹះ ឬ​ប៉ះ​ផ្ចិត​នោះ​ទេ បើ​ទោះ​ជា​ផ្ចិត​ក្រៀម ក៏​មិន​ត្រូវ​ទាញ​វា​ឲ្យ​ដាច់​ដែរ ត្រូវ​ទុក​ឲ្យ​វា​ជ្រុះ​ដោយ​ខ្លួន​ឯង។​ អត្ថបទពាក់ព័ន្ធ៖  ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ អូនៗ​កើត​មិន​គ្រប់​ខែ ត្រូវ​​ថែ​ទាំ​ពិសេស​បែប​ណា? ចំពោះ​វិធី​បុរាណ ដែល​ចាស់ៗ​ពី​ដើម តែង​យក​ផេះ ដី​​ដំបូក ឬ​ម្សៅ​ហុយ មក​រោយ​លើ​ផ្ចិត លោក​វេជ្ជបណ្ឌិត​ថា កុំ​សាក​ល្បង​ឲ្យ​សោះ ព្រោះ​អាច​បង្ក​រោគ ធ្វើ​ឲ្យ​ផ្ចិត​ឡើង​ក្រហម ក្តៅ មាន​ហូរ​ទឹក​រង៉ៃ ឬ​អាច​មាន​ខ្ទុះ និង​អាច​​ឈានទៅ​ឆ្លងមេរោគ​តេតាណុស​។ បើសិនជាផ្ចិតកូនមានសញ្ញាមិនប្រក្រតីទាំងប៉ុន្មានខាងលើនេះ រួម​ទាំង​កូន​ឧស្សាហ៍យំដោយសារ​ឈឺ​ផ្ចិត ម៉ាក់ៗ​ត្រូវ​ប្រញាប់​នាំ​កូន​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?

មិន​ថា​តែ​មនុស្ស​ធំ​ទេ កូន​ក្មេង​ក៏​មាន​អាចម៍​ត្រចៀក​ដែរ ក្មេង​ខ្លះ​មាន​អាចម៍​ត្រចៀក​រាវ ឯ​ខ្លះ​ទៀត​អាចម៍​ត្រចៀក​រឹង។ ពេល​ត្រចៀក​កូន​មាន​អាចម៍​ ម៉ាក់ៗ​តែង​យក​សំឡី​ត្បារ​ត្រចៀក​ទន់​ទៅ​ត្បារ​ដើម្បី​សម្អាត តែ​តាម​ក្បួន​ពេទ្យ​មិន​តម្រូវ​ឲ្យ​ត្បារ​ត្រចៀក​នោះ​ទេ។ មិន​ថា កូន​ក្មេង ឬ​​មនុស្ស​ចាស់​នោះ​ទេ ដាច់​ខាត់​មិន​ត្រូវ​ត្បារ​ត្រចៀក​នោះ​ទេ កាល​ណា​យើង​របស់​អ្វី​មួយ​ទៅ​ត្បារ​ត្រចៀក គឺ​ដូច​យក​មេរោគ​ទៅ​ចូល​ក្នុង​ត្រចៀក​កណ្តាល។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។ ត្រចៀក​បែង​ចែក​ចេញ​ជា ៣ ទី១ ជា​ត្រចៀក​ផ្នែក​ខាង​ក្រៅ ដែល​មាន​ស្លឹក​ត្រចៀក និង​រន្ធ​ត្រចៀក ទី២ ត្រចៀក​កណ្តាល មាន​កូន​ឆ្អឹង​សម្រាប់​បំពង​សំឡេង ​អាច​ធ្វើ​ឲ្យ​ឮ​សំឡេង ហើយ​មាន​រន្ធ​មួយ​ចេញ​ពី​ត្រចៀក​កណ្តាល​ចូល​មក​បំពង់ក និង​ទី៣ ត្រចៀក​ផ្នែក​ខាង​ក្នុង ដែល​មាន​តួនាទី​ស្តាប់ ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​លំនឹង។ លោក​វេជ្ជបណ្ឌិត ឯកទេសត្រចៀក​ រូប​នេះ បន្ថែម​ថា ការ​យក​អ្វី​​មួយ​ទៅ​ត្បារ មិន​ថា​សំឡី ឬ​របស់​រឹងៗ​នោះ​ទេ អាច​ធ្វើ​ឲ្យ​ដាច់​រហែក​ក្រដាសត្រចៀក និង​​អាច​​ប៉ះពាល់​​ដល់​​ការ​ស្តាប់​ឮ ឬថ្លង់។ កាលណា​យើង​សម្អាត​ត្រចៀក​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​រមាស់ ងាយ​នឹង​កើត​ផ្សិត។ អត្ថបទពាក់ព័ន្ធ៖  អាមេរិក បង្កើត App ទូរស័ព្ទ ពិនិត្យ​បញ្ហា​ត្រចៀក​​ក្មេងៗ ព្យាបាល​ត្រចៀក វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ […]


ការបំបៅដោះ

តិចនិកជួយម៉ាក់ៗទើបមានកូនដំបូង ចេះបំបៅដោះបានយ៉ាងងាយ

ទារកទើប​កើត​ មិន​ងាយស្រួល​បំបៅ​ដោះ​ប៉ុន្មាន​ទេ​ ហើយរឹតតែ​លំបាក​ចំពោះម៉ាក់ៗ​ទើប​តែ​មាន​កូន​លើកដំបូង​។ ​បំបៅ​កូន​ដោះ​ សំខាន់​ណាស់ ព្រោះ​ជួយផ្តល់​សារធាតុ​ចិញ្ចឹម​ ជួយប្រព័ន្ធ​រំលាយ​អាហារ ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ទៀត​ផង ហើយក៏អាច​ឲ្យ​ម្ដាយស្រក​ទម្ងន់ ​បន្ទាប់​ពី​សម្រាល​កូន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ម៉ាក់ៗ​ថ្មីថ្មោងពីវិធី​ចាប់​ផ្តើម​បំបៅ​ដោះ​កូន ឲ្យ​បាន​ដឹង។ ១- វិធីផ្តើមបំបៅកូនដោយទឹកដោះ ដំបូង​ ត្រូវ​​​បំបៅ​ដោះ​កូនភ្លាម ទាំង​យើង​កំពុង​នៅ​ក្នុង​​មន្ទីរពេទ្យ​ ព្រោះ​​បន្ទាប់​ពីសម្រាល​បាន​ប៉ុន្មាន​ម៉ោង ​ទារកត្រូវការ​អាហារ ​គឺ​ទឹកដោះ​ដំបូង។ ចាប់ផ្ដើម​ដំបូង​ យើង​ត្រូវ​ឱបកូន​​នៅ​លើ​ទ្រូង ព្រោះ​ការ​​ផលិត​ទឹកដោះ​ ជា​ធម្មតា​កើត​មាន​ឡើង ​ក្រោយ​ពេល​ស្បែក​យើង​ប៉ះ​នឹង​ស្បែក​កូន។ ធ្វើ​បែប​នេះ​ជួយ​ឲ្យ​ទារក​មាន​ភាព​កក់ក្ដៅ​ និង​បន្ថយ​ភាព​តានតឹង​ ​ជួយម៉ាក់ៗ​​ឆាប់​សះស្បើយ​ បន្ទាប់​ពី​សម្រាល​កូន។​ ទ្រូង​យើង ត្រូវ​ទល់​នឹង​ទ្រូង​កូន ​ត្រូវ​យក​ដៃ​ទ្រ​ដោះ​ក្បាល​ដោះ​ទល់​បបូរ​មាត់​កូន បន្ទាប់​មក​មាត់​កូន ​គួរ​គ្រប​លើ​ក្បាលដោះ​ និង​បរិវេណ​ជុំវិញ​ ហើយ​កុំ​បារម្ភ ​បើ​ទារក​ទើប​កើត​រក​មិន​ឃើញ​ក្បាល​ដោះម៉ាក់ៗ​ គ្រាន់តែ​ព្យាយាម​អត់ធ្មត់​បន្តិច​ ឬ​ក៏​សាក​សួរ​​ពី​អ្នក​ថែ​ទាំក្មេងក៏​បាន។ ​ ក្នុងករណី​បើ​ទារក​កើត​មិន​គ្រប់​ខែ ​មិន​អាច​បំបៅ​ដោះ​​ភ្លាមៗ​បាន​ទេ ​​គួរបូម​ទឹកដោះ​បន្តក់​ដាក់​មាត់​ទារក​ ដោយ​ប្រើ​បំពង់​បឺត​ ឬ​ដប​បំបៅ​ រហូតទារក​​មាន​កម្លាំង​គ្រប់គ្រាន់ ​អាច​បៅ​ដោះ​បាន។ ការ​បំបៅ​ដោះ​ មិនមាន​ការ​ឈឺចាប់​នោះ ហើយ​​ត្រូវ​ដឹង​ថា​ តើ​សុដន់មាន​អារម្មណ៍​បែប​ណា​ពេល​កូនបៅ​ដោះ​របស់​យើង។ ២- គួរបំបៅដោះញឹកញាប់ប៉ុនណា? គួរ​បំបៅ​ដោះ​កូនឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ឲ្យ​ទឹក​ដោះ​ផលិត​បាន​ច្រើន។​ ពេល​កូនបៅ​បាន​ច្រើន​ ម៉ាក់ៗ​មិន​ចាំបាច់​បញ្ចុក​ចំណី​បន្ថែម​ទេ​ សូម្បី​តែ​ទឹកក៏មិន​ចាំ​បាច់​ដែរ។​ ត្រូវ​មើល​ថា​ […]


ការថែទាំទារក

មូលហេតុទារកចេះតែទល់លាមក និងវិធីដោះស្រាយ

កូន​​ក្មេង​បើ​បន្ទោរ​បង់​ទៀង​ទាត់ មិន​រាក មិន​ក្តៀន នោះ​បញ្ជាក់​ថា​គេ​មាន​សុខភាព​ល្អ ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់។ បើទារក​ចេះ​តែ​ទល់​លាមក តើមក​ពី​មូលហេតុ​អីខ្លះ? ត្រូវ​ធ្វើ​ម៉េច? អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១- មូលហេតុ​ទារក​ទល់​លាមក ទារក​ទើប​នឹង​​កើត ជុះ​ញឹក​ញាប់​ណាស់ ២-៣/ថ្ងៃ ឯណោះ បន្ទាប់​​មក​ការ​បន្ទោរ​បង់​ក៏​កាត់​បន្ថយ​បន្តិច​ម្តងៗ ដោយ​តិច​ជាង​នេះ ឬ​អាច១-២ថ្ងៃ/ដង។ ទារក​កាលណា​ជួបបញ្ហាពិបាកបន្ទោរបង់ ដោយ​លាមក​រឹង ឬ​ក្តៀន មាន​ពណ៌​ខ្មៅ ពេល​ខ្លះ​មាន​លាយ​ឈាម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា ក្មេង​ទល់​លាមក មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​កូន​ដែល​បៅ​ទឹក​ដោះគោ​តែង​ជួប​អាការៈ​ទល់​លាមក​ញឹក​ញាប់​ជាង​ក្មេង​ដែល​បៅ​ដោះ​ម្តាយ។ – របប​អាហារ​របស់​ម្តាយ៖ បើ​កូន​បៅ​ដោះ​ម្តាយ ហើយ​ទល់​លាមក អាច​មក​ពី​របប​អាហារ​របស់​ម្តាយ ដែល​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ មិន​សូវ​សម្បូរ​ជីវ​ជាតិ និង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ម៉ាក់ៗ​​ញុាំ​ទឹក​មិន​គ្រប់​គ្រាន់ កូន​ម៉ឹម​​ដោះ​ទៅ​មាន​បញ្ហា​ទល់​លាមក។ – កូន​បៅ​ទឹកដោះ​គោ​ម្សៅ៖ ទឹក​ដោះ​ម្សៅ​ប្រភេទ​ខ្លះ​មិន​សម​ស្រប​ទៅ​នឹង​ពោះវៀន​របស់​ក្មេង​ទេ ដូច្នេះ​បើ​កូន​ក្តៀន​ញឹកញាប់​ដោយសារ​ទឹក​ដោះ​គោ ត្រូវ​ប្រញាប់​ប្តូរ​ប្រភេទ​ទឹកដោះ​គោ​នោះ​ចេញ ឬ​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​រក​ដំណោះ​ស្រាយ។ – កូនមាន​ជំងឺ​ខ្សោយ ឬ​ស្ទះ​ពោះវៀន៖ បើ​មាន​បញ្ហា​នេះ​ហើយ ច្បាស់​ជា​ចៀស​មិន​រួច​ពី​បញ្ហា​ទល់​លាមក​ឡើយ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ២- រោគ​សញ្ញា​ទារក​ទល់​លាមក – ៤-៥ ថ្ងៃ បន្ទោរ​បង់​ម្តង – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនតូចៗ គួរឈប់ប្រើខោទឹកនោមនៅអាយុប៉ុន្មាន ទើបល្អ?

កូន​ដែល​ទម្លាប់​ស្លៀក​ខោ​ទឹកនោម ពិបាក​ផ្ដាច់​ណាស់​ ហើយ​ទោះ​ធំ​ក៏​នៅ​តែ​ចង់​ស្លៀក​បន្ត​ទៀត​ដែរ ព្រោះ​ស្រួល​មិន​ស្រួល​កូន​នោម​ដាក់​ខោ ឬ​ដាក់​ពូក​ក៏​មាន។ តែ​បើ​តាម​អ្នកគ្រូពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា ការ​ស្លៀក​ខោ​ទឹកនោម​នេះ ក៏​គួរតែ​បញ្ចប់​ត្រឹម​កូន​អាយុ ៣ ឆ្នាំ​ច្រើន​បំផុត។ អ្នកគ្រូពេទ្យ​បាន​បន្ត​ទៀត​ថា ការ​បណ្ដោយ​ឲ្យ​កូន​នៅ​តែ​ស្លៀក​រហូត​ដល់​អាយុ ៦-៧ ឆ្នាំ​អាច​ធ្វើឲ្យកូន​មិនដឹងពីទម្លាប់​បត់​ដៃ​បត់​ ដោយ​ខ្លួនឯង ហើយជុះតែ​ក្នុង​ខោ។ ករណី​បែបនេះអាច​ប៉ះពាល់​ដល់​ការ​យល់​ដឹង​ពី​ការ​បន្ទោបង់​នៅ​បង្គន់។ មួយ​វិញ​ទៀត​កូន​ដែល​ជុះ​ដាក់​តែ​ក្នុង​ខោ​ទឹកនោម ហើយ​មិន​បាន​ផ្លាស់​ប្ដូរ​ចេញ​លឿន អាច​បណ្ដាល​ឲ្យ​រលាក​ដោយសារ​កាកសំណល់​ទាំង​នោះក្ដៅ ហើយ​​ផ្អាប់​ទុក​យូរ​ពេក។ អត្ថបទពាក់ព័​ន្ធ៖ កាន់តែទំនើប! ខោទឹកនោមអាអូន មានអ៊ីនធឺណិត ជួយម៉ាក់ៗបានមួយកម្រិតទៀត គ្រូពេទ្យ​នៅ​ខាង​ស្រុក​ខ្សាច់​កណ្ដាល​រូប​នេះ​បាន​ណែនាំ​បន្ថែមទៀត​ ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​មិន​គួរ​ឲ្យ​កូន​តូច​ស្លៀក​ខោ​ទឹកនោម ២៤ ម៉ោង/ថ្ងៃ​ឡើយ ព្រោះ​វា​មិន​ល្អ​ចំពោះ​ក្រលៀន​ទាំង​សងខាង​របស់​កូន​ឡើយ ដោយ​អាច​កកិត​រហូត​រលាក រោល និង​មាន​ស្នាម​ជាំ​ទៀត​ផង។ វិធី​ជួយ​កាត់​បន្ថយ​ការ​ប៉ះពាល់​ខ្លះ​ៗ​របស់​ខោ​ទឹកនោម ពេល​កូន​មាន​អាយុ ៤-៥ ខែ ស្លៀក​ឲ្យ​តែ​យប់ ទៅ​បាន​ហើយ ចំណែក​ពេល​ថ្ងៃ​មិន​ចាំបាច់​ស្លៀក​ក៏​បាន​ដោយ​ស្លៀក​តែ​ខោ​សាច់​កំណាត់​ធម្មតា ដើម្បី​ការពារ​កូន​កុំឲ្យ​សត្វ​ល្អិត​ទិច ឬ​ខាំ។ នៅ​ពេល​កូន​នោម ឬ​ជុះ​យើង​គ្រាន់តែ​ផ្លាស់ប្ដូរ​ខោ​មួយ​ទៀត ដើម្បី​កុំឲ្យ​កូន​ស្លៀក​ខោ​ប្រឡាក់​ដដែល​ៗ។ វិធី​នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​លើ​ខោ​ទឹកនោម ហើយ​អាច​ជួយ​ឲ្យ​ឆាប់​ចេះ​ដឹង​រឿង​បន្ទោបង់​ខ្លួនឯង។ មួយ​វិញ​ទៀត​ពេល​កូន​តូច​មិន​សូវ​ស្លៀក​ខោ​ទឹកនោម ពួកគេ​ក៏​មិន​សូវ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទាក់ទង​នឹង​ស្បែក​ក្រិន ខ្មៅ ជុំវិញ​ក្រលៀន​នោះ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ កូនកើតឫសដូងបាត ប៉ាម៉ាក់ត្រូវធ្វើម៉េច? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


កង្វះអាហារូបត្ថម្ភ

តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត

ជា​ធម្មតា​យើង​គួរ​មាន​របប​អាហារ​យ៉ាងហោច​ណាស់ ៣ ពេល/ថ្ងៃ ដើម្បី​ជួយ​ឲ្យ​សុខភាព​រឹងមាំ ប៉ុន្តែ​បច្ចុប្បន្ន ជាធម្មតា​គ្នា​យើង​អាច​មាន​អាហារ​ ៤ ពេល/ថ្ងៃ ដោយ​ពី​អាហារ​ព្រឹក ថ្ងៃត្រង់ និងល្ងាច អាហារទី ៤ ត្រូវ​ចាត់​ទុក​ជា​អាហារ​សម្រន់។ ចំពោះ​ក្មេងៗ​ក៏​ដូច​គ្នា ម៉ាក់ៗ​វៃ​ឆ្លាត ចម្អិន​អាហារ មិន​ត្រូវតែ​ឆ្ងាញ់​មួយ​មុខ​ទេ ត្រូវ​មាន​សុខភាព​ល្អ​ទៀត ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិច​និក​រៀប​ចំអាហារបែប​អឺរ៉ុប ឲ្យ​គ្នា​យើង​បាន​ដឹង កូនញ៉ាំហើយសុខភាព​ល្អ និងវៃឆ្លាត​ទៀត។​ ១- អាហារពេលព្រឹក ​បើចង់​បាន​អាហារ​ពេល​ព្រឹក​បែប​សាមញ្ញ និង​មាន​សុខភាព​ល្អ​សម្រាប់​កូនៗ ​អាច​ធ្វើ​តាម​របៀប​នេះ ដោយ​អាច​ប្រើ​នំ Muffin (ដូច​នំ​ពង​ទា)​ ធ្វើ​ពី​ស្រូវ​សាឡី ចិត​ប៉េង​ប៉ោះ​មួយ​ដុំ​ធំ កម្ទេច​ឈីស ១/៤​ពែង ពង​ចៀន​មួយ​គ្រាប់ និងចិញ្រ្ចាំជី​ល្អិត​ៗ​មួយ​ស្លាប​ព្រា។ យកនំ Muffin មក​ដាក់​ជាមួយ​ចំណិត​ប៉េង​ប៉ោះ បន្ទាប់​មក​រោយ​ឈីស ហើយ​​ដាក់​វា​នៅ​លើ​ចាន រួច​ហើយ​រុញ​វា​ចូល​ក្នុង​ម៉ាស៊ីន​ដុត និង​ដុត​​រហូតដល់​ឈីស​រលាយ ប្រែ​ទៅ​ជា​ពណ៌​ត្នោត។ បន្ទាប់​មក​ទៀត​យក​វា​ចេញ​ពី​ម៉ាស៊ីន​ដុត ហើយ​ដាក់​ពង​ទា​ចៀន​ពី​លើ និង​រោយ​ស្លឹក​ជី​បន្ថែម។ ​​អាច​បន្ថែម Muffin ពាក់​កណ្ដាល​ថែម​ទៀត​ក៏​បាន។ ២- អាហារថ្ងៃត្រង់ ភីហ្សា​ត្រជាក់​ៗ ក៏​អាច​ចាត់​ទុក​ជា​អាហារ​ល្អ​សម្រាប់​សុខភាព ប្រសិន​បើ​ប៉ាម៉ាក់​ធ្វើ​វា​បាន​ត្រឹម​ត្រូវ។ ទឹក​ប៉េង​ប៉ោះសម្រាប់​ជ្រលក់​ភីហ្សា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ