ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

កង្វះអាហារូបត្ថម្ភ

ចង់ឲ្យកូនសុខភាពល្អ អាចឲ្យកូនញ៉ាំថ្នាំ​ខ្លាញ់​ត្រីបាន​អត់?

ដើម្បី​ជួយ​ឲ្យ​ការ​លូត​លាស់​ក្មេង​កាន់​តែ​ប្រសើរ ប៉ាម៉ាក់គួរ​រៀប​ចំ​របប​អាហារ​ល្អៗ​សម្រាប់​កូនៗ ដូច​ជា​​អាហារ​មាន​វីតាមីនខ្ពស់ សារធាតុ​រ៉ែ ពិសេស​សាច់ត្រី ដែល​សម្បូរ​អាស៊ីដ​អូមេហ្គា ៣ ជំនួយ​ការ​វិវត្ត​ខួរ​ក្បាល​ក្មេងឲ្យ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​ បើ​កូនយើងមិនចូល​ចិត្ត​ញ៉ាំ​ត្រីទេនោះ គួរឲ្យ​ក្មេង​ប្រើ​ថ្នាំ​ខ្លាញ់​ត្រីក៏​បាន។ ១- ហេតុ​អ្វី​ក្មេង​គួរ​ប្រើ​ថ្នាំ​​ខ្លាញ់ត្រី? ខ្លាញ់​ត្រី មាន​ផ្ទុក​នូវ​សារ​ជាតិ​អាស៊ីដ​អូមេហ្គា ៣ ជា​ពិសេស DHA និង EPA ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​ភ្នែក​របស់​ក្មេង។ ត្រី​រស់​នៅ​ក្នុង​ទឹក​ត្រជាក់ ​សម្បូរខ្លាញ់ ​មាន​ផ្ទុក​អាស៊ីដ​អូមេហ្គា ៣ ក្នុង​បរិមាណ​យ៉ាង​ច្រើន។ ​ជា​រឿង​ល្អ​បំផុត បើ​​ក្នុង​អាហារកូន ​​មាន​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ប៉ុន្តែ​ត្រីមួយចំនួន​ដែល​​ក្មេង​ញ៉ាំ ​ប្រហែល​នឹង​មិន​មាន​ផ្ទុក​នូវ​បរិមាណ​អូមេហ្គា ៣ គ្រប់​គ្រាន់​ទេ បែរ​ជា​​មាន​ផ្ទុក​ជាតិ​បារ៉ត​ខ្ពស់​ទៅ​វិញ ក៏​ថា​បាន។ ក្រុម​អ្នក​ជំនាញ​បាន​ណែ​នាំ​ក្មេង​​អាយុ​ពី ២-៨ ឆ្នាំ ​គួរញ៉ាំ​ត្រី និង​ប្រភេទ​អាហារ​សមុទ្រ​ផ្សេង​ទៀត ​ក្នុង​មួយ​សប្តាហ៍​ឲ្យ​បាន ៩៣,៣១ – ១៨៦,៦២ ក្រាម ឯ​ក្មេង​​អាយុ​ពី ៩ ឆ្នាំឡើង ​គួរញ៉ាំ​​ពី ២៤៨,៨៣ – ៣១១,០៣ ក្រាម/​សប្តាហ៍។ ប៉ាម៉ាក់​អាច​សាក​ល្បង​ឲ្យ​កូន​លេប​ថ្នាំ​គ្រាប់​ជំនួស​ ប៉ុន្តែ​ផល​ប្រយោជន៍ ​មិន​ដូច​គ្នា​នឹង​ការ​ញ៉ាំ​ត្រី​នោះ​ទេ។ អាច​សាក​ល្បង​ថ្នាំ​បំប៉ន​អូមេហ្គា […]


ការបំបៅដោះ

តិចនិកល្អៗជួយម៉ាក់ថ្មីថ្មោង ចេះបំបៅដោះកូន កុំឲ្យកូនឈ្លក់!

រឿង​បំបៅ​ដោះ​កូន ស្តាប់​ទៅ​ងាយៗ​សម្រាប់ស្រីៗ​មាន​បទ​ពិសោធពី​មុន ប៉ុន្តែ​គ្នាយើង​ទើប​មាន​កូន​ដំបូង បើ​គ្មាន​ការ​ណែនាំ​ពី​ចាស់ៗ​ ច្បាស់​ជា​ពិបាក​បន្តិច​ហើយ ព្រោះ​មិន​ដឹង​ធ្វើ​ម៉េច​ទើប​កូន​បៅ​បានស្រួល យើង​ក៏​អាច​ទម្រេត​ស្រួលបន្តិច ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​កូន​ឈ្លក់​ក៏​មាន។ បើ​មិន​ទាន់​ចេះ ចាំ​ “Hello គ្រូពេទ្យ” បង្ហាញ​តិចនិក​បំបៅ​ដោះកូន ៤ ​យ៉ាងនេះ ប្រហែល​ជួយ​គ្នា​យើង​ឲ្យ​បាន​ស្រួល​ខ្លួន​ខ្លះ។ ១- បំបៅកូនតាមវិធីទ្រដៃម្ខាង (Cradle Hold) វិធី​ទ្រ​កូន​ដោយដៃ​ម្ខាង​បំបៅ​នេះ​ ជា​ទីតាំង​ល្អ​បំផុត​សម្រាប់​បំបៅ ដោយ​ត្រូវ​​មាន​កៅអី​ទ្រ​មួយ​ ឬ​គ្រែ​មាន​ខ្នើយ​ច្រើន​កល់​ជុំវិញ។ ដាក់​ជើង​នៅ​លើ​ផ្ទៃ​ខ្ពស់​បន្តិច​ដើម្បី​កុំ​ឲ្យ​ទារក​ផ្អៀង រក្សាកូន​ស្ថិត​នៅ​ទល់​ដើមទ្រូង​ ប្រើ​កំភួន​ដៃ​ម្ខាងទ្រ​កញ្ចឹងក​ ខ្នង​ និង​គូទ។ ទីតាំង​នេះ​ សម​​ទារក​​មាន​វ័យ​រហូត​ដល់ ​៦ ខែ។   ២- បំបៅទារកតាមវិធី​ឱប​ផ្អិត​ដើម​ទ្រូង (Crossover Hold) បើ​យើង​​កំពុង​បំបៅកូន​ដោយ​សុដន់​ខាងស្ដាំ ​សូម​កាន់​កូនដោយ​ដៃ​ខាងឆ្វេង និងបង្វិល​រាងកាយកូនឲ្យ​ជាប់​​ទ្រូង ​និង​ពោះ​កូន​​ទល់​នឹង​ទ្រូងយើង។ បញ្ចុក​ក្បាល​សុដន់​ថ្នមៗ​ទៅ​ក្នុង​មាត់កូន ​ដោយ​ប្រើ​ម្រាមដៃ​ ទ្រ​​នៅ​ពីក្រោយ​ក្បាល​ និង​ក្រោម​ត្រចៀក​របស់​ទារក។ ទីតាំង​នេះ​ជួយ​កូន​បៅ​ដោះ​​បាន​ល្អ។ [embed-health-tool-due-date]   ៣- បំបៅទារកតាមវិធីឲ្យ​កូន​នៅ​ចំហៀង (Clutch Hold) វិធីបំបៅ​កូន​បែប​នេះ ​តម្រូវឲ្យ​​ដាក់កូន​​នៅ​ក្រោម​ដៃ​​ផ្នែក​ចំហៀង​ខាង​ឆ្វេង ​ឬ​ស្ដាំ​ក្រោម​ក្លៀក ​ទ្រ​ដោយ​ខ្នើយ។ ​ដាក់​ច្រមុះ​កូន​ស្មើ​នឹង​ក្បាល​ដោះ​​ ដើម្បីងាយស្រួល​បៅ​ដោះ និង​ទ្រ​កូន​​ដោយ​ដៃ​​របស់​យើង ហើយ​ទាញ​ក្បាល​ដោះ​បញ្ចុក​មាត់​កូន​​ថ្នមៗ។ វិធី​​បំបៅ​​បែប​នេះ​ សមស្រប​សម្រាប់​កូន​​នៅ​តូច​ ឬ​សម្រាប់​មាន​កូន​ភ្លោះ​ […]


រោគសញ្ញាទូទៅ

មកដឹងពីវិធីសង្គ្រោះបឋមកូន ពេលក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់

ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ ហើយ​រោគ​សញ្ញា​សំខាន់​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត​នោះ គឺ​ការកើនឡើងកម្តៅលើសពី ៣៨ អង្សារសេ។ ចំពោះ​ក្មេង​តូចៗ ទោះ​ជា​ក្តៅ​ខ្លួន​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ កាល​ណា​ក្តៅ​ខ្លួន​ខ្លាំង​អាច​ឈាន​ទៅ​ប្រកាច់​ភ្លាមៗ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល ដូច្នេះ​ហើយ​ម៉ាក់ប៉ា ចាំបាច់​ត្រូវ​ដឹង​ពី​វិធី​សង្គ្រោះ​បឋម​មិន​កូន​គ្រោះថ្នាក់​ដល់​ជីវិត មុន​នឹង​ទៅ​ដល់​មន្ទីរពេទ្យ។ លោក​វេជ្ជបណ្ឌិត ឯកទេស ជំងឺ​ទូទៅ ចាន់ ស៊ីណេត បាន​ផ្តល់​ជា​ដំបូន្មាន​ថា បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង ជា​ដំបូង​យើង​មិន​ឲ្យ​កូន​ពាក់​ខោ​អាវ​ជិត និង​ក្រាស់​នោះ​ទេ គឺ​ត្រូវ​ប្រញាប់​ដោះ​ខោអាវ​កូន​ចេញ​ពី​ខ្លួន ហាម​ដាច់ខាត​ឲ្យ​កូន​ដេក​សណ្តប់​ភួយ ឬ​កន្សែង​ក្រាស់ៗ​ជិត​ខ្លួន​ ព្រោះ​ការ​ធ្វើ​ឲ្យ​បែប​នេះ កម្តៅ​រឹត​តែ​ងំ​ខ្លាំង ងាយ​នឹង​កើន​កម្តៅ។ “ ក្មេង​ក្តៅ​ខ្លួន ចាញ់​រងារ​ណាស់ ចង់​ឲ្យ​តែ​ដណ្តប់​ភូយ កន្សែង​ជិតៗ​ខ្លួន​ទេ តែ​យើង​មិន​ត្រូវ​ធ្វើ​បែប​នោះ​ឡើយ ព្រោះ​ធ្វើ​ឲ្យ​ក្មេង​រឹតតែ​ក្តៅ​ខ្លួន​ខ្លាំង ទៅ​ពេទ្យ​មិន​ទាន់​ប្រកាច់​ក៏​មាន“។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់។ អត្ថបទពាក់ព័ន្ធ៖ ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? បន្ទាប់​មក​ទៀត គឺត្រូវ​យក​កន្សែង​ជ្រលក់​ទឹក​សើមៗ​មក​ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹក​ញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពិសេស​ជ្រលក់​កន្សែង​ជាមួយ​ទឹក រួច​រុំ​នៅ​តំបន់​ដែល​មាន​សរសៃឈាម​ធំៗ ដូច​ជា​ក្លៀក និង​បរិវេណក។ ចំណុច​សំខាន់​មួយ​ទៀត ម៉ាក់ប៉ា​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស​ ក្រៅពី​ថ្នាំ​បញ្ចុះ​កម្តៅទេ និង​ត្រូវ​ឲ្យ​កូ​នញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ក្មេង​ក្តៅ​ខ្លួន​បាត់​បង់​ជាតិ​ទឹក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ

ក្មេង​មាន​សុខភាព​ល្អ អាស្រ័យ​ប៉ាម៉ាក់ចេះ​រៀប​ចំអាហារ​បានត្រឹម​ត្រូវ។ អំឡុងពេល​ ៦ ខែក្រោយ​សម្រាល ទារក​អាចចាប់​ផ្តើមទទួល​អាហារ​បំប៉ន ដូច​ជា ​បបរខាប់​គ្រប់​គ្រឿង ដើម្បី​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​នៅ​អំឡុងចាប់​ពី ៣ ឆ្នាំ​ឡើង​ទៅ ក្មេង​កាន់​តែ​ត្រូវ​អាហារ​បំប៉ន ជាតិ​រ៉ែ​សំខាន់ៗ សម្រាប់​ការ​លូត​លាស់​រាងកាយ និង​សតិ​បញ្ញា ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ប៉ាម៉ាក់ឲ្យ​ដឹងអាហារ​បំប៉ន រួម​នឹង​ជាតិ​រ៉ែ​សំខាន់ៗ​អ្វី​ខ្លះចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​ក្មេង។ ១- វីតាមីន A វីតាមីន A ​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​លូត​លាស់​របស់​កុមារ​ ដោយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​ជំរុញ​​ជួស​ជុល​ជាលិកាឆ្អឹង ​អភិវឌ្ឍ ​ធ្វើ​ឲ្យ​ស្បែក និង​ភ្នែក​មាន​សុខ​ភាព​ល្អ។ វីតាមីន A អាច​រក​បាន​ក្នុង​ផលិតផលមួយ​ចំនួន ដូច​ជា ​ទឹក​ដោះ​គោ ​ឈីស ស៊ុត បន្លែ​​ពណ៌​លឿង ​ពណ៌​ទឹក​ក្រូច ​មាន​ការ៉ុត ឬ​ល្ពៅ។ ២- ក្រុម​វីតាមីន B វីតាមីន​បាន​ពី​ក្រុម B ជា​ពិសេស B2 B3 B6 និងវីតាមីន B12 មាន​តួនាទី​សំខាន់​ជំរុញ​ដល់​ការ​រំលាយ​អាហារ​របស់​ក្មេង បង្កើន​ការ​ផលិត​ថាម​ពល និង​ជួយ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ។ អាហារមាន​​ផ្ទុក​វីតាមីន B […]


ជំងឺប្រព័ន្ធប្រសាទ

ក្មេងទើបចេះតោងឈរ ដើរ ឧស្សាហ៍ដួល ប៉ះពាល់ដល់ខួរក្បាលអត់?

បញ្ហា​នេះ​ម៉ាក់​ប៉ា​ណា​ក៏​ព្រួយបារម្ភ​ដែរ ព្រោះ​កូន​ទើប​តែ​ចេះ​តោង​ឈរ និង​ដើរ​ថ្មី​ៗ ជួប​ច្រើន​ដង​ខ្លាំង​ណាស់​ដូចជា​ធ្លាក់​ពី​លើ​ទី​ខ្ពស់ ដួល​បោក​ក្បាល។ ដើម្បី​ស្រាយ​ចម្ងល់​នេះ​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ករណី​នេះ​គេ​បែងចែក​ច្រើន​តាំង​ពី​ស្បែក ឆ្អឹង និង​សរីរាង្គ​សំខាន់​ៗ​ខាង​ក្នុង។ គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​បាន​បន្ត​ថា ការ​ប៉ះពាល់​បណ្ដាល​មកពី​ដួល​នោះ​ច្រើន​កម្រិត​ណា ក៏មិន​សំខាន់ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ខ្លាំង​កម្រិត​ណា ព្រោះ​ទារក​ខ្លះ​ប៉ះ​ញឹក​មែន តែ​ត្រឹម​សើស្បែក ឬ​អ្នក​ខ្លះ​ទៀត​មិន​ញឹកញាប់​ទេ ប៉ុន្តែ​ត្រូវ​ខ្លាំង​រហូត​ដល់​បាក់​ឆ្អឹង ខ្ទាំ ឬ​ក៏​ដាច់​សរសៃ​ឈាម​ខួរក្បាល​ក៏​មាន​។ លោក​ក៏​បាន​បែងចែក​ការ​ដួល​នោះ​ជា ៥ ដំណាក់កាល ដែល​ក្នុង​នោះ​រាប់​មាន​ការ​ដួល ធ្លាក់​ពី​លើ​កាំជណ្ដើរ មាន​របស់​អ្វី​ធ្លាក់​ចំ​ជា​ដើម៖ ១- ប្រសិនបើ​សន្លប់ នេះ​បញ្ជាក់​ថា​កូន​មាន​អាការៈ​ធ្ងន់ធ្ងរ​ហើយ ២- ភ្នែក​ឡើង​ជាំ​ដូច​ភ្នែក​ខ្លាឃ្មុំ​ផេនដា មាន​ន័យ​ថា​កូន​បាក់​ឆ្អឹង​ច្រមុះ ឬផ្នែក​​ណា​មួយ​ហើយ ៣- កូន​ហូរ​ឈាម​តាម​ត្រចៀក ក៏​ជា​រឿង​មិន​ល្អ​ដែរ ៤- កូន​ហូរ​ឈាម​តាម​ច្រមុះ ស្ថិត​ក្នុង​ករណី​គួរឲ្យ​បារម្ភ​ខ្លាំង​ ៥- កូន​ក្អួត ដោយ​ក្អួត​ជាប់ ក៏​ជា​សញ្ញា​ប៉ះពាល់​ដល់​ខួរក្បាល​ផ្នែក​ខាង​ក្នុង ឬ​ខ្ទាំ រោគសញ្ញា​ប៉ុន្មាន​ខាង​លើ​នេះ តម្រូវ​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​តាមដាន។ ក្នុង​ករណី​ខ្លះ​ក្មេង​ជួប​គ្រោះថ្នាក់​ធ្ងន់​ភ្លាម​មិន​ទាន់​លេចចេញ​សញ្ញា​គួរឲ្យ​សង្ស័យ​ឡើយ ហើយ​គ្រូពេទ្យ​តាមដាន​រហូត​ដល់​មួយ​សប្ដាហ៍ ទើប​អាច​សន្និដ្ឋាន​ថា​ប៉ះពាល់ ឬ​អត់។ អត្ថបទពាក់ព័ន្ធ៖  របួសភ្នែក ក្មេងងាយរងគ្រោះបំផុត ប៉ាម៉ាក់គួរតែប្រយ័ត្ន! ក្មេង​តូចៗ​រពឹសណាស់ ងាយ​ប៉ះទង្គិច​ក្បាល អ៊ីចឹង​ប៉ាម៉ាក់​ត្រូវ​ដឹង​ធ្វើ​ម៉េច​ហើយ! ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​ខាង​លើ​បន្ត​ថា ប្រសិនបើ​ការ​ដួល​នោះ​ប៉ះ​ក្បាល​ត្រឹម​ជាំ […]


ការថែទាំទារក

ម៉ាក់ៗថ្មីថ្មោង មកដឹងពីរបៀបងូតទឹកឲ្យកូនត្រឹមត្រូវ មិនព្រួយរឿងឈ្លក់ទឹក

ទារក​នៅ​តូច ស្បែក​ក៏​ស្តើង ហើយ​ឆ្អឹង​ក៏​ខ្ចី​ទៀត ពេល​ងូត​ទឹក​ម្តងៗ​ពិបាក​មែនទែន ឯ​រឿង​រឹត​បារម្ភ​នោះ ​ខ្លាច​កូន​ឈ្លក់​ទឹកយំ ឬ​ទឹក​ចូល​ត្រចៀក​ជា​ដើម។ ម៉ាក់ៗ​ខ្លះ​មាន​កូន​ច្រើន​ហើយ​នៅ​តែ​ពិបាក​ងូត​ទឹក​ឲ្យ​កូន​តូច បើ​ស្រីៗ​ទើប​តែ​ក្លាយ​ម៉ាក់​គេ​ថ្មីថ្មោង​ច្បាស់​ជារឹតតែ​ពិបាក​ខ្លាំង​មិន​ខាន។ មិន​បាច់​បារម្ភទេ ថ្ងៃនេះ Hello គ្រូពេទ្យ នឹង​ចែករំលែក​​តិចនិក​ងូត​ទឹក​ឲ្យ​កូន​តូច​ទើប​នឹង​កើត​ឲ្យ​ត្រូវ​តាម​ក្បូន​ខ្នាត ងាយ​ស្រួល​ងូត មិន​ព្រួយរឿងទឹកចូល​ត្រចៀក ឬ​ឈ្លក់​។ ជា​ដំបូង​យើង​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ មុន​នឹង​ចាប់ផ្តើម​ងូត​ទឹក​ឲ្យ​កូន បន្ទាប់​មក​ចាក់​ទឹក​ត្រជាក់​ចូល​ក្នុង​ប្រដាប់​ងូត​ទឹក រួច​ចាក់​ទឹក​ក្តៅ​ឧណ្ហៗ​បន្ថែមឲ្យ​បាន​១ភាគ៣ នៃ​ផ្ទៃ​ក្លាំ​ងូតទឹក រួច​កូរ​ឲ្យ​សព្វ និង​ស្ទង់​កម្តៅ​ថាសម​ល្មម មិន​ក្តៅ​ពេក ឬ​ត្រជាក់​ពេក កម្តៅ​ប្រហែល ៣៦,៥ អង្សាសេ បើ​សិនជា​អាច​ត្រូវ​មាន​ទែម៉ូម៉ែត្រសម្រាប់​ស្ទង់កម្តៅ និង​ចាក់​ទឹក​សាប៊ូ ២-៣ តំណក់​ក្នុង​ទឹក រួច​កូរ​ឲ្យ​សព្វ។ អត្ថបទពាក់ព័ន្ធ៖ គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត ការ​ងូតទឹក​ឲ្យ​កូន​តូច បែង​ចែក​ជា ៣ ដំណាក់​កាល​ដាច់​ពី​គ្នា៖ ១- លាង​សម្អាត​ផ្ទៃមុខ – រុំកូន​ជាមួយ​កំណាត់​ឲ្យ​ជិត ទុក​តែ​ក្បាល និង​មុខ – ដាក់​កូន​ឲ្យ​ដេក​នៅ​លើ​កម្រាលជ័រ – ចាប់​ផ្តើម​សម្អាត​មុខ ដោយ​យក​សំឡី​ជ្រលក់​ទឹក​មក​ជូត​ថ្នមៗ​នៅ​លើ​ថ្ងាស ថ្ពាល់ ភ្នែក មាត់ និង​ត្រចៀក។ ២- សម្អាត​ក្បាល ឬកក់​សក់​ឲ្យ​កូន – លើក​បី​កូន​ថ្នមៗ និង​និយាយ​ជាមួយ​គេ​ដើម្បី​ឲ្យស្និទ្ធ​ស្នាល កូន​កក់​ក្តៅ​ក្នុង​រង្វង់ដៃ​យើង – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឈឺភ្នែក នេះជាវិធីដោះស្រាយភ្លាមៗសម្រាប់ប៉ាមាក់អនុវត្ត

ភ្នែក ជាកន្លែងងាយរងគ្រោះ ងាយឈឺបំផុត។ ញីភ្នែក ធូលីហុយចូល សាប៊ូកក់សក់ចូល សុទ្ធតែ​ធ្វើ​ឲ្យភ្នែករកាំ ឡើងឈឺក្រហម។ ជាពិសេស ក្មេងៗឲ្យតែមានអីចូលភ្នែកតិច គ្នាឧស្សាហ៍​ញី​ភ្នែកណាស់។ “Hello គ្រូពេទ្យ” នឹងប្រាប់​ពី​របួស​ភ្នែក (ឈឺភ្នែក ក្រហមភ្នែក រមាស់ភ្នែក) ដែល​ក្មេងៗ​ឧស្សាហ៍​ជួប៖ ១- ភ្នែករលាត់ (រលាត់កញ្ចក់ភ្នែក) ការ​រលាត់​ស្រទាប់ផ្ទៃ​​ភ្នែក ជា​បញ្ហាកើត​មាន​ញឹកញាប់​សម្រាប់​របួស ​និង​ការ​ប៉ះទង្គិច​ភ្នែក​។ ស្ថាន​ភាព​នេះបង្ក​ឡើង​ ពេល​ផ្ទៃ​ភ្នែក​ត្រូវចាក់រុក​​ ឬ​កោស​​ដោយ​របស់​អ្វី​មួយ​ពី​ខាង​ក្រៅ​ ដូច​ជា​ មែក​ឈើ​ ឬ​ក្រចក​ដៃ​។ ការ​ដាច់រហែក​ស្រទាប់កញ្ចក់ភ្នែក​ ក៏​អាច​មាន​ប្រភព​ចេញ​មក​ពី​សកម្ម​ភាព​ញី​ភ្នែក ​ពេលមាន​ធូ​លី​ ខ្សាច់​ ឬ​ភាគ​ល្អិត​មុត​ស្រួច ហើរ​ចូល​ក្នុង​ភ្នែក​ផង​ដែរ។​ ​ ២- វត្ថុពីខាងក្រៅចូល ឬកប់ក្នុងភ្នែក ការ​មុតដោយ​អំបែង​​កញ្ចក់តូចៗ​ ឬវត្ថុ​​​ផ្លោង​ខ្ទាត​ចេញ​ពី​ឧបករណ៍ដើរ​ដោយ​ថាម​ពល​ណាមួយ ​អាច​ចូល​ក្នុង​ភ្នែក​ ហើយ​ចាក់​ទម្លុះ​​ជ្រៀត​ចូល​​ផ្ទៃ​ភ្នែក។ ករណី​នេះ ​វត្ថុ​នោះ ​អាច​ជាប់​ស្ទះ​នៅ​ក្នុង​កញ្ចក់ភ្នែក​ ទៀត​ផង។ ៣- ហើមភ្នែក ​ ការ​បុក​ ឬវាយ​ប៉ះ​ទៅ​លើ​ភ្នែក​ដោយ​សារ​គ្រោះថ្នាក់​ ដូច​ជា​ បាល់ប៉ះ​ ឬ​ការ​វាយ​តប់​គ្នា​ ប៉ះ​ដោយ​កណ្តាប់​ដៃ​ ឬ​កែង​ដៃ អាច​ធ្វើ​ឲ្យ​ជាលិកា​ឈាមក្រោម​ផ្ទៃ​ស្បែក​​បែកបាន​ ហើយ​បណ្តាល​ឲ្យ​ភ្នែក​ប្រែ​ក្លាយ​ជា​ឡើង​ជាំ​ និង​ហើម​។​ […]


កង្វះអាហារូបត្ថម្ភ

ម៉ាក់ប៉ាប៉ូវកូនទៅជាកាម៉ាប់ៗ មិនល្អទេ កូនអាចមានបញ្ហាទាំងនេះ

ចំណី​អាហារ​កាន់​តែ​សម្បូរ​បែប ម៉ាក់ប៉ា​ច្បាស់​ជា​បំប៉ន​កូន​គ្រប់​មុខ ដើម្បី​ឲ្យ​ពួក​គេធំ​ធាត់​​លឿន មាន​សុខភាព​ល្អ។ ដឹង​ហើយ​ថា ម៉ាក់ប៉ា​ស្រលាញ់​កូន ចង់​ឲ្យ​កូន​ឆាប់​ធំ ប៉ុន្តែ​ការ​បំប៉ន​កូន​ហួស​ប្រមាណពេក ​ធ្វើ​ឲ្យ​កូន​ទៅ​ជា​ធាត់​លើស​គីឡូ​ខ្លាំង បែរ​ជា​រង​នូវ​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​វិញ។ ពពួក​អាហារ​ផ្អែមៗ អាហារ​សម្បូរខ្លាញ់ Fast Food ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ក្មេង​ធាត់​លឿន កាលណា​ក្មេង​ធាត់​ខ្លាំង ទៅ​ជា​លើស​ទម្ងន់​មិន​ល្អ​នោះ​ទេ អាច​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារជាតិ។ លោក​វេជ្ជបណ្ឌិត​ថា ក្មេង​ដែល​លើស​ទម្ងន់ខ្លាំង នៅ​ពេល​ធំ​ពេញ​វ័យ ឬ​ចាស់​ទៅ ងាយ​នឹង​មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ ទឹកនោម​ផ្អែម មាន​បញ្ហា​តម្រង​នោម បញ្ហា​បេះដូង សរសៃឈាម​ជាដើម។ អត្ថបទពាក់ព័ន្ធ៖  ជឿ​អត់​ថា​យើង​អាច​មើល​ដឹង​ថា កូនយើង​នឹង​កាម៉ាប់ នៅ​អាយុ​ប៉ុណ្ណេះ? ឲ្យកូនក្មេងញ៉ាំបួស ប៉ះពាល់​សុខភាព​ដែរអត់? ទោះ​បី​ជា​បែប​នេះ​ក្តី ក្មេង​ខ្លះ​លើស​ទម្ងន់​មិន​មែន​មកពី​របប​អាហារ​តែ​មួយ​មុខ​នោះ អាច​មក​ពី កត្តា​តំណ​ពូជ ឬឪពុកម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម។ ប្រសិន​បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​កូន​ឡើង​គីឡូ​ខ្លាំង ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​របប​អាហារ និង​រក​វិធី​គ្រប់គ្រង​ការ​ឡើង​គីឡូ​របស់​កូន ដោយ​កាត់​បន្ថយ​អាហារ​ផ្អែម អាហារ​ខ្លាញ់ ពិសេស​ជំរុញ​ឲ្យ​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន កុំ​ញ៉ាំ​តែ​សាច់​សុទ្ធ បើ​កូន​ធំ​បន្តិចត្រូវ​ឲ្យ​កូន​មាន​ទម្លាប់់​ហាត់ប្រាណ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

Childhood Leukemia (មហារីកគ្រាប់ឈាមសលើកុមារ)

និយមន័យ១- អ្វីទៅជាមហារីក​គ្រាប់ឈាមសលើ​កុមារ? មហារីក​គ្រាប់ឈាមសលើ​កុមារ ជាភាសាបច្ចេកទេស Childhood Leukemia ដែល​ពាក្យ Leukemia សំដៅ​លើ​ជំងឺ​មហារីក​​គ្រាប់​ឈាម​ស អាច​ហៅថា​ Leukocytes or WBCs។ នៅ​ពេល​កើត​ជំងឺ​នេះ​ ចំនួន​​កោសិកា​គ្រាប់​ឈាម​ស​ផលិត​នៅ​ក្នុង​ខួរ​ឆ្អឹង គឺ​មាន​​ភាព​មិន​ប្រក្រតី។ កោសិកាមិន​ប្រក្រតី​ទាំង​នេះ​ នៅ​ពេញ​ក្នុង​ខួរ​ឆ្អឹង​ និង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ប៉ុន្តែ​ពួក​វា​មិន​អាច​ការ​ពារ​រាង​កាយ​ប្រឆាំង​ជំងឺ​បានទេ ​ពី​ព្រោះ​គ្រាប់ឈាម​ស​ទាំង​នោះ ​ជា​កោសិកា​ខូច។ នៅ​ពេល​មហារីក​គ្រាប់ឈាមសបន្តវិវត្ត​កាន់​តែ​ខ្លាំង​ឡើង មហារីក​ទៅ​រំខាន​ដំណើរ​ការ​​ផលិត​គ្រាប់​ឈាមក្នុង​រាង​កាយ ​ដូច​ជា ​គ្រាប់​ឈាម​ក្រហម និង​ប្លា​កែត នាំ​ឲ្យក្មេង​​មាន​ជំងឺ​ស្លេកស្លាំង និង​បញ្ហា​ហូរ​ឈាម។ លើស​ពី​នេះ​ មហារីកនឹង​បង្កើន​កត្តា​ប្រឈមការ​បង្ក​រោគ​ ដោយ​សារ​ឈាម​ស​​ខូចខាត​ទាំងនោះ។ ជា​ទូ​ទៅ មហារីក​ប្រភេទ​នេះ ត្រូវ​គេ​បែង​ចែក​ជា​ ២ ទម្រង់ គឺស្រួច​ស្រាវ (វិវត្ត​លឿន) និង​ទម្រង់​រ៉ាំ​រ៉ៃ (វិវត្ត​យឺត) ហើយ​ចំពោះ​ក្មេង ​ច្រើន​តែស្ថិត​ក្នុង​​ទម្រង់​ស្រួច​ស្រាវ។ ជំងឺ​នេះ​បែង​ចែក​ជា Acute lymphoblastic leukemia (ALL) និង Acute myeloid leukemia (AML) អាស្រ័យ​លើ​ប្រភេទ​គ្រាប់​ឈាម​ស​ គេ​ហៅ​ថា Lymphyocytes ឬ Myelocytes […]


ការបំបៅដោះ

គុណប្រយោជន៍ស្មានមិនដល់ចំពោះស្រីៗបំបៅកូនដោយទឹកដោះ

យើង​សុទ្ធ​តែ​ដឹង​ ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ​គឺ​ល្អ​សម្រាប់​អូនៗ ព្រោះ​ទឹក​ដោះ​ម៉ាក់ៗ ជា​អាហារ​បំប៉នធម្មជាតិ​ដ៏​ពេញ​លេញ ល្អ​បំផុត​សុខភាព​​ទារក ក្រោយ​សម្រាល។ ចុះ​គ្នា​យើង​មាន​ចាប់​អារម្មណ៍ ឬ​ដឹង​អត់ ក្រៅ​ពី​ប្រយោជន៍​យ៉ាង​មហាសាល​ដល់​កូន ម៉ាក់ៗ​ផ្ទាល់​ ក៏​ទទួល​ប្រយោជន៍​សុខភាព​យ៉ាង​ច្រើន​ដូច​គ្នា។ បើ​មិន​ទាន់​ដឹងទេ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​គុណ​ប្រយោជន៍​សុខភាព​ចំពោះ​ស្រីៗ​បំបៅ​ដោះ​កូន។ ​១- មហារីកប្រដាប់បន្តពូជ ការ​សិក្សា​ថ្មី​មួយបង្ហាញ​ថា ​ការ​ថែទាំ​កូន​រយៈពេល ៦ខែ​ ឬ​ច្រើន​ជាង​នេះ ​អាច​បន្ថយ​ហានិភ័យ​ជំងឺ​​បាន ដូចជា ជំងឺ​មហារីក​ក្រពេញ​អូវែ និង​ស្បូន​ ​ដោយ​វា​ទប់​ស្កាត់​នូវ​ការ​បញ្ចេញ​ពង​អូវុល និង​អ័រ​ម៉ូន Ovulatory ​ដែល​ជា​ភ្នាក់​ចម្បង​​បង្កឲ្យ​មាន​​ជំងឺ​មហារីក។ ស្រីៗ​បំបៅ​ដោះ​កូនចន្លោះ​ពី ៤-១២ ខែ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ពី​មហារីក​សុដន់​មុន​ពេល​អស់​រដូវ អត្រា​ប្រឈមទាប​ជាង​ស្រីៗ​មិន​បាន​បំបៅ​កូន ឬ​​បំបៅ​កូន​តិច​ជាង ៣ខែ​ ​ដល់​ទៅ ១១ភាគរយ ខណៈ​ស្រី​បំបៅ​កូន​ច្រើន​ជាង ២៤ខែ​ អាច​កាត់​បន្ថយអត្រា​ប្រឈម​ដល់​ ២៥ ភាគរយ។ ការ​ប្រឆាំង​ជំងឺ​មហារីក​ស្បូន​​ ត្រូវគេ​រក​ឃើញ​លើ​ស្ត្រី​បៅ​កូន​ដោយ​ទឹក​ដោះ​ដូច​គ្នា ធ្វើ​ឲ្យ​គេ​ជឿថា យើង​អាច​​ការ​ពារ​ជំងឺ​នេះ​ តាម​រយៈពេល​នៃ​ការ​បំបៅ​ដោះ​កូន។ ក្រៅ​ពី​ការ​កាត់​បន្ថយ​នូវ​ហានិភ័យ​មហារីក​ស្បូន បំបៅ​ដោះ​​ ក៏​អាច​កាត់​បន្ថយ​នូវ​អត្រា​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ដូច​គ្នា។ ២- ជំងឺបេះដូង នៅ​ឆ្នាំ ២០០៩ ក្រុម​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ថា ស្រី​បាន​មើល​ថែទាំ​កូន​យ៉ាង​តិច ២៤ខែ​ អាច​បន្ថយហានិភ័យ​ជំងឺ​បេះ​ដូង​ រហូត​ដល់​ទៅ ២៣ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ