ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការបំបៅដោះ

ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ

នៅ​ពេល​ទារក​លូតលាស់​ធំ​ទៅ ម៉ាក់​ៗ​សម័យ​ថ្មី​ត្រូវ​ចេញ​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត មិន​សូវ​មាន​ពេល​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់​នោះ​ទេ។ ភាគ​ច្រើន​គឺ​ម៉ាក់ៗ និយម​ឲ្យ​អា​អូន​បៅ​​ទឹក​ដោះ​គោម្សៅ ឬ​ប៉ូម​ទឹក​ដោះ​ដាក់​ក្នុង​ដបទុក​ឲ្យ​កូន​បៅ ហេតុ​នេះ​ហើយ​ទើប​ម៉ាក់​ៗ​ប៉ា​គួរ​តែ​យល់​ដឹង​ច្បាស់​ពី​របៀប​ដាក់​កូន​បៅ​ដប​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ និង​ឥរិយាបថ​មិន​សមរម្យ​ណា​គួរ​ចៀសវាង។ អត្ថន័យពណ៌ និងរូបរាងលាមកទារក តាម​ពិត​ទៅ កត្តា​គួរ​ធ្វើ​ចម្បង​នោះ​គឺ​រក្សា​ដប​ទឹក​ដោះ​គោ​គ្រប់​ផ្នែក​ទាំង​អស់​ឲ្យ​ស្អាត​ជានិច្ច ដើម្បី​ការពារ​ពពួក​បាក់តេរី​កកើត​បណ្ដាល​ឲ្យ​កូន​ឈឺ​ពេល​ប្រើ​។ ប្រការ​គួរ​ធ្វើ​ពេល​បំបៅ​កូន​ដោយប្រើ​ដប​ទឹក​ដោះ​គោ ១. ជ្រើសរើស​ពេល​វេលា​ដែល​កូន​មិន​រក​រឿង ហើយ​មិន​ឃ្លាន​ពេក​ពេល​បំបៅ​ដោយ​ប្រើ​ដប​ទឹក​ដោះ​គោ ២. ដាក់​ដប​នៅ​មុំ​មួយ (ផ្អៀង​បន្តិច) ជា​ជាង​ដាក់​ដប​ត្រង់​ឡើង​លើ​ចុះ​ក្រោម ដើម្បី​ឲ្យ​ទឹក​ដោះ​គោ​ចេញ​តែ​ពេល​អា​អូន​បឺត​យក ៣. សម្រាក​មួយ​ភ្លែត​សិន ពេល​ឃើញ​អា​អូន​ហត់​ពេល​កំពុង​បៅ ហើយ​សឹម​បន្ត​បៅ​ម្ដង​ទៀត ៤. ដាក់​កូន​ក្នុង​ទម្រង់​ក្បាល​ខ្ពស់​ជាង​ខ្លួន ៥. ឲ្យ​អា​អូន​បៅ​ឲ្យ​ស៊ប់​ក្បាល​ដោះ​ជ័រ ៦. សង្កេត​មើល​កូន​ដើម្បី​ដឹង​ថា​តើ​កូន​ឆ្អែត ឬ​នៅ ទោះ​បី​ជា​ក្នុង​ដប​សល់​ទឹក​ដោះ​ ឬ​ទឹកដោះគោម្សៅក៏​ដោយ។ ប្រការ​មិន​គូរ​ធ្វើ​ពេល​បំបៅ​កូន​ដោយ​ដប​ទឹក​ដោះ​គោ ១. ចៀស​វាង​ផ្ដល់​ទឹក​ឲ្យ​កូន​បៅ បើ​ទារក​ក្រោម​អាយុ ៦​ខែ (អាច​បន្តក់​ទឹក ២-៣តំណក់​ផ្សើម​បំពង់​ក​កូន​បាន បើ​កូន​បៅ​ទឹកដោះគោម្សៅ) ២. មិន​គួរ​ឲ្យ​កូន​កាន់​ដប​ទឹក​ដោះ​គោ​ដោយ​ខ្លួន​ឯង ព្រោះ​កូន​អាច​ឈ្លក់ ឆ្លង​មេរោគ​ក្នុង​ត្រចៀក ឬ​កូន​អាច​បៅ​ច្រើន​លើស​តម្រូវ​ការ ៣. ចៀស​វាង​ឲ្យ​កូន​គេង​បៅ​រហូត​ដល់​គេង​លក់ ៤. កុំ​បណ្ដោយ​ឲ្យ​កូន​បៅ​រហូត​ដល់​អស់​ទឹក​ដោះ​ ឬទឹកដោះគោ​ពី​ដប បើ​ឃើញ​កូន​ឆ្អែត​ហើយ គួរ​ឈប់​ឲ្យ​កូន​បៅ ៥. ចៀស​វាង​ឲ្យ​កូន​បៅ​ទឹក​ដោះ​ ឬទឹកដោះគោ​សល់។ ក្នុង​ករណី ម៉ាក់​ប៉ា​មាន​ចម្ងល់​ណា​មួយ​ទាក់​ទង​នឹង​សុខភាព​កូន ឬ​ចំណី​អាហារ​ដែល​កូន​ញ៉ាំ យក​ល្អ​គួរ​ទៅ​ពិភាក្សាយោបល់​ពី​អ្នក​ជំនាញ​ត្រឹម​ត្រូវ ជា​ជាង​ធ្វើ​សកម្មភាព​តាម​គ្នា ព្រោះ​ក្មេង​ម្នាក់ៗ​លូតលាស់​ខុស​ៗ​គ្នា។


ការបំបៅដោះ

អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ

នៅពេលដែលយើងរៀបចំឆុងទឹកដោះគោឲ្យកូនបៅ ចាំបាច់ត្រូវលាយឲ្យបានត្រឹមត្រូវតាមការណែនាំដែលមានលើសម្បកកំប៉ុងទឹកដោះគោជាមួយទឹកស្អាត។ ទឹកដាំពុះមានសារសំខាន់ណាស់ពេលឆុងម្សៅទឹកដោះគោឲ្យកូន ពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនមានការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់កន្លែង។ នេះបើតាមការណែនាំពីអង្គការសុខភាពពិភពលោក (WHO)។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ការណែនាំក្នុងការប្រើ ទឹកដាំពោះ ដោយហេតុថាសីតុណ្ហភាពក្ដៅអាចសម្លាប់មេរោគបាន។ បច្ចុប្បន្ននេះ នៅតាមផ្ទះយើងសុទ្ធតែមានទឹកស្អាតប្រើប្រាស់ ដែលយើងអាចញ៉ាំបានពីម៉ាស៊ីនតែម្ដង ប៉ុន្តែដោយសារក្រពះពោះវៀនកូនតូចនៅខ្ចី និងអាអូនមានប្រព័ន្ធការពាររាងកាយខ្សោយមិនដូចមនុស្សធំ ទើបយើងត្រូវប្រើទឹកដាំពុះមកឆុងម្សៅទឹកដោះគោឲ្យកូនបៅ។ យ៉ាងណា ការប្រើប្រាស់ទឹកដាំពុះក្នុងសីតុណ្ហាភាពក្ដៅពេក ដើម្បីឆុងទឹកដោះគោម្សៅឲ្យកូនបៅអាចសម្លាប់បាក់តេរីផ្សេងៗដែលអាចមាននៅក្នុងទឹកដោះគោម្សៅបានដែរ។ ពិសេស​បើទឹកដោះគោម្សៅ​មានបន្ថែមសារធាតុ Probiotics ព្រោះទឹកក្ដៅពេកអាចសម្លាប់បាក់តេរី Probiotics បាន។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង ឯកទេសរោគកុមារ បានឲ្យដឹងថា ការប្រើប្រាស់ទឹកដាំពុះ រួចទុកឲ្យសីតុណ្ហភាពចុះនៅចន្លោះ៤០ទៅ៧០អង្សាសេ ជាជម្រើសល្អ ព្រោះថាទឹកក្ដៅឧណ្ហៗអាចធ្វើឲ្យម៉ូលេគុលម្សៅទឹកដោះគោរលាយបានល្អ ជាហេតុផ្ដល់ភាពងាយស្រួលឲ្យប្រព័ន្ធរំលាយអាហារខ្ចីរបស់ក្មេងតូចងាយកិនរំលាយ។ ដូចគ្នាដែរ ម៉ាក់ៗដែលប្រើទឹកដាំពុះឆុងទឹកដោះគោម្សៅឲ្យកូនបៅ ត្រូវប្រាកដដែរថាទឹកដោះគោឆុងរួចមិនមានសីតុណ្ហភាពក្ដៅពេក ព្រោះ អាចនាំឲ្យរលាកមាត់កូនបាន។ ម៉ាក់ៗអាចបន្តក់ទឹកដោះគោឆុងរួចនៅលើស្បែកដៃបន្តិច ដើម្បីដឹងពីកម្ដៅទឹកដោះគោ មុននឹងឲ្យកូនបៅ។


ការបំបៅដោះ

កូនចេញរោគសញ្ញាទាំងនេះ ដល់ពេលប៉ាម៉ាក់គួរប្ដូរម៉ាកទឹកដោះគោហើយ

ដូចយើងដឹងស្រាប់ហើយថា ទឹកដោះគោម្សៅមានច្រើនម៉ាកសម្រាប់ឲ្យម៉ាក់ប៉ាជ្រើសរើសផ្ដល់ឲ្យកូនបៅ ប៉ុន្តែកូនយើងមិនមែនបៅត្រូវគ្រប់ម៉ាកទឹកដោះគោតែម្ដងនោះទេ។ ជួនកាល អាអូនបៅម៉ាកផលិតផលមួយមិនត្រូវ យើងត្រូវប្ដូរទៅម៉ាកមួយទៀត ពិសេសនោះបើកូនចេញសញ្ញាប៉ុន្មានខាងក្រោមនេះ។ ១. ក្អែខ្លាំង ទារកភាគច្រើនក្អែទឹកដោះម្ដាយ ឬទឹកដោះគោចេញមកវិញក្រោយបៅដោយសារតែប្រព័ន្ធរំលាយអាហាររបស់អាអូនមិនទាន់រឹងមាំនៅឡើយ។ តាមពិតទៅ ទារកក្អែជាបញ្ហាទូទៅមួយ ក្មេងណាក៏ដូចក្មេងណាដែរ ក៏ប៉ុន្តែបើកូនក្អែលើសពីបរិមាណ ពីរស្លាបព្រាបាយ ក្រោយពេលបៅទឹកដោះគោម្ដងៗ អាចជាសញ្ញានៃបញ្ហាប្រតិកម្មនឹងទឹកដោះគោ ម៉ាក់​ប៉ា​​ជាការល្អ គួរ​ពិភាក្សាជាមួយ​គ្រូពេទ្យ​ដើម្បី​​ដឹងថា​គួរ​ប្ដូរ​ម៉ាក​ទឹក​ដោះ​គោ ឬ​យ៉ាងណា។ ២. មិនសូវឡើងទម្ងន់ ការតាមដានការឡើងទម្ងន់កូនអាចមានប្រយោជន៍ក្នុងការវាស់ស្ទង់សុខភាពទូទៅរបស់អាអូន។ នៅពេលអាអូនឡើងទម្ងន់បានត្រឹមត្រូវ ម៉ាក់ប៉ាអាចសម្គាល់បានដោយសង្កេតលើចំណុចមួយចំនួន។ អាអូនឡើងទម្ងន់ដូចទម្ងន់ពីកំណើតម្ដងទៀត ១០-១៤ថ្ងៃបន្ទាប់ពីកើត។ ចន្លោះពីកំណើតដល់អាយុ ៣ខែអាអូនឡើង​ទម្ងន់ប្រហែល ២៨ក្រាម/ថ្ងៃ។ នៅពេលពួកគេឈានដល់អាយុ ៦ខែ អាអូនអាចឡើងទម្ងន់បាណប្រហែល ១៨ក្រាម/ថ្ងៃ។ ប្រសិនបើអាអូនមិនឡើងទម្ងន់ដូចការរំពឹងទុក ឬដូចចំណុចខាងលើទេ ម៉ាក់ប៉ាគួរនាំឲ្យទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ពិសេសអាអូនមានវ័យលើសពី ៦ខែ ដែលម៉ាក់ៗឲ្យបៅម្សៅទឹកដោះគោ ដើម្បីដឹងថាគួរផ្លាស់ប្ដូរម៉ាកផលិតផលឬយ៉ាងណា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. កិកកុកច្រើនក្រោយបៅ មានហេតុផលជាច្រើនដែលអាចឲ្យកូនតូចយំ កិកកុក រករឿងម៉ាក់ប៉ា ប៉ុន្តែនៅពេលដែលអាអូនចាប់ផ្ដើមកិកកុកពេលកំពុងបៅទឹកដោះគោ ឬក្រោយបៅ នោះ​អាចដោយសារកូនប្រតិកម្មនឹងម្សៅទឹកដោះគោ។ [embed-health-tool-ovulation] ៤. ជុះចេញឈាម ពេលយើងបើកមើលខោទឹកនោមកូនមកឃើញមានឈាម ម៉ាក់ប៉ាណាដែលថាមិនភ័យនោះ។ ស្របពេលដែលមានហេតុផលជាច្រើនបង្កជាបញ្ហាអាអូនជុះមកចេញឈាម តែហេតុផលគួរឲ្យកត់សម្គាល់មួយគឺអាអូនអាចអាលែកហ្ស៊ីទឹកដោះគោម្សៅ ហើយបើកូនចេញរោគសញ្ញានេះ ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យ។ ៥. ទល់លាមករ៉ាំរ៉ៃ ទារកដែលបៅទឹកដោះគោ ជាទូទៅជុះយ៉ាងតិច […]


អាហារូបត្ថម្ភទារក

កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ

ការ​ឡើង និង​ស្រក​ទម្ងន់​របស់​កូនតូច អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​កូន ពិសេស​នោះ ចំពោះ​ទារក​បៅ​ទឹក​ដោះ​គោម្សៅ។ យ៉ាង​ណា​មិញ ក្មេង​ខ្លះ​បៅ​ទឹក​ដោះ​គោ​ម្សៅ​ មួ​យ​ចំនួន​អាចត្រូវ​ម្ដាយ​កត់សម្គាល់​ឃើញ​ថាមិន​ឡើង​គីឡូ តើ​រឿង​នេះ​យ៉ាងម៉េច​វិញ? គណនា BMI នៅទីនេះ ទារក​ទាំង​អស់​លូតលាស់​ក្នុង​ល្បឿន​ខុសៗ​គ្នា ភាគ​ច្រើន​ការ​លូតលាស់​ក្រោយ​ពេល​សម្រាល​រួច​កើត​គឺ​លឿន និង​មាន​ភាព​ងាយ​ស្រួល។ ទារក​ទើប​នឹង​កើត​គួរ​តែ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោម្សៅ​ ប្រហែល ៤៤-៦០ មិល្លីលីត្រ​រៀង​រាល់ ៣ម៉ោង​ម្ដង។ ចំណែក​ឯ​ទារក​មិន​គ្រប់​ខែ ត្រូវ​ការ​កាឡូរី​ច្រើន​ជាង​ទារក​គ្រប់​ខែ​ធម្មតា។ ប៉ុន្តែ​មាន​ទារក​ខ្លះ​ពិបាក​ក្នុង​បៅ ខ្លះ​ក្អែ ឬ​ក្អួត​អាហារ​ចេញ​មក​វិញ​អស់ ខ្លះ​គេង​ច្រើន​ពិបាក​បំបៅ ឬ​ខ្លះ​ទៀត​ពិបាក​លេប​ទឹក​ដោះ​គោ​ចូល។ ទារក​ខ្លះ​ទៀត​ទទួល​បាន​កាឡូរី​គ្រប់​គ្រាន់ ប៉ុន្តែ​នៅ​តែ​ពិបាក​ក្នុង​ការ​ឡើង​ទម្ងន់​ដូច​ការ​រំពឹង​ទុក​របស់​ម៉ាក់​ប៉ា។ នេះ​មាន​ន័យ​ថា ទារក​អាច​មាន​បញ្ហា​ក្នុង​ការ​ស្រូប​យក​អាហារ និង​ការ​ប្រើ​ប្រាស់​កាឡូរី​ដែល​បាន​ផ្ដល់​ឲ្យ​ពួក​គេ។ បញ្ហា​ពោះ​វៀន​មួយ​ចំនួន​ដូច​ជា ជំងឺ Celiac អាលែកហ្ស៊ី​ចំណី​អាហារ និង​រាក​រូស​ដែល​អាច​ធ្វើ​ឲ្យ​ទារក​មិន​អាច​ប្រើ​ប្រាស់​អាហារ​ដែល​ផ្ដល់​ឲ្យ​ពួក​គេ ដើម្បី​លូតលាស់​បាន។ ចុង​ក្រោយ ទារក​មួយ​ចំនួន​ដែល​មាន​បញ្ហា​លូតលាស់ ប្រើ​ប្រាស់​កាឡូរី​យ៉ាង​លឿន​ដោយ​សារ​តែ​ពួក​គេ​មាន​តម្រូវ​ការ​កាឡូរី​កើន​ឡើង។ នេះ​រួម​បញ្ចូល​ទាំង​ក្មេង​ដែល​ត្រូវ​ប្រឹង​ដក​ដង្ហើម កើត​មុន​ខែ ឬ​មាន​បញ្ហា​បេះ​ដូង​ខុស​ប្រក្រតី។ ទារក និង​ក្មេង​ទាំង​នេះ​ត្រូវ​ការ​កាឡូរី​បន្ថែម​សម្រាប់​ការ​ឡើង​ទម្ងន់​គ្រប់​គ្រាន់។ នៅ​ពេល​ក្មេង​បៅ​ទឹក​ដោះ​គោ​មិន​ឡើង​ទម្ងន់ ឬ​ក្មេង​ញ៉ាំ​អាហារ ឬ​បៅ​ដោះ​ម្ដាយ​ក៏​ដោយ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​រក​ដំណោះ​ស្រាយ​ស័ក្ដិសម​បំផុត​សម្រាប់​កូន​យើង។ ការ​មិន​ឡើង​ទម្ងន់​តាម​ស្តង់ដារ អាច​នាំ​ឲ្យ​មាន​បញ្ហា​ដូច​ជា ការ​ពន្យារ​ពេល​ក្នុង​ការ​អភិវឌ្ឍន៍ មាន​អាកប្បកិរិយា​មិន​សមរម្យ និង​ការ​ងាយ​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ។​


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់ឲ្យកូនមានសុខភាពល្អតាំងពីតូច គួរបន្ថែមរបបអាហារទាំងនេះ

ប្រព័ន្ធការពាររាងកាយកូនប្រឈមនឹងពពួកវីរុស និងបាក់តេរីជាច្រើនដែលមាននៅជុំវិញខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែការប្រឈមនេះក៏ធ្វើឲ្យប្រព័ន្ធការពាររាងកាយអាអូនស៊ាំនឹងពពួកវីរុស និងបាក់តេរីដែលអាចបង្កជាជំងឺតូចតាចមួយចំនួនដែរ។ ដើម្បីចៀសវាងកូនឈឺ យើងអាចពង្រឹងប្រព័ន្ធភាពស៊ាំបានជាមួយរបបអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ និងល្អចំពោះសុខភាព។ ខាងក្រោមនេះ ជារបបអាហារល្អៗជួយដល់ប្រព័ន្ធការពារ និងប្រព័ន្ធរំលាយអាហារម៉ាក់ប៉ាគួរបន្ថែមឲ្យអាអូន។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ១. បន្ថែមខ្លាញ់ត្រី អាស៊ីដខ្លាញ់ Omega 3មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព យើងអាចរកបាននៅក្នុងត្រីមានខ្លាញ់ដូចជា សាល់ម៉ុន ត្រីធូណា ប្រេងធម្មជាតិ គ្រាប់ធញ្ញជាតិ និងបន្លែបៃតង។ អាស៊ីដខ្លាញ់Omega 3 អាចប្រឆាំងនឹងការឆ្លងមេរោគនៅលើកូនក្មេងបាន។ ហេតុនេះហើយ ព្យាយាមបន្ថែមសាច់ត្រីចូលទៅក្នុងអាហារកូនយ៉ាងតិច២ដងក្នុង​មួយ​សប្ដាហ៍ តែត្រូវប្រយ័ត្នការស្លាក់ ក្នុងករណីដែលម៉ាក់ប៉ាឲ្យអាអូនញ៉ាំគ្រាប់ធញ្ញជាតិ។ ២. ញ៉ាំបន្លែ ផ្លែឈើ គ្រប់បន្លែ និងផ្លែឈើទាំងអស់ផ្ដល់ឲ្យវីតាមីន និងជាតិរ៉ែខុសគ្នា ដូច្នេះទើបជាការ​សំខាន់ដែលអាអូនត្រូវញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ។ រាល់សារធាតុចិញ្ចឹមទាំងអស់នេះមានគុណសម្បត្តិបង្កើនប្រព័ន្ធភាពស៊ាំ ដែលជួយឲ្យរាងកាយផលិតគ្រាប់ឈាមសបន្ថែមទៀត ដើម្បីប្រឆាំងរាល់ការឆ្លងមេរោគ។ ម៉ាក់ប៉ាគួរព្យាយាមឲ្យកូន​ញ៉ាំបន្លែផ្លែឈើចម្រុះជារៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រយោជន៍ល្អពីវីតាមីន និងជាតិរ៉ែសំខាន់ៗដល់រាងកាយ។ ៣. បង្កើនបាក់តេរីល្អក្នុងពោះវៀន Probiotics បង្កើតបាក់តេរីមានប្រយោជន៍ក្នុងពោះវៀនរបស់កូនយើង និងបង្កើតតុល្យភាពរវាងបាក់តេរីល្អ និង​អាក្រក់ក្នុងពោះវៀន ជាហេតុបណ្ដាលឲ្យប្រព័ន្ធការពាររាងកាយអាអូនរឹងមាំ។ យ៉ាអ៊ួរធម្មជាតិមានផ្ទុកProbioticsច្រើន អ៊ីចឹងហើយ យើងអាចផ្ដល់ឲ្យកូនមួយស្លាប់ព្រាបាយពេញៗជាប្រចាំដោយបន្ថែមផ្លែឈើស្រស់ពីលើទៀតនោះ បានទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អដល់កូន។ ៤. បន្ថែមវីតាមីនB6 វីតាមីនB6 ទ្រទ្រង់ប្រព័ន្ធការពាររាងកាយអាអូនដោយបង្កើតអង្គបដិប្រាណ និងជួយគ្រាប់ឈាមក្រហមដឹកជញ្ជូនអុកសែនទៅជួយដំណើរការនៃការព្យាបាលរបស់រាងកាយ។ យើងអាចរកបាន​នៅក្នុងនំប៉័ង Pasta ឬផ្លែចេក […]


ការបំបៅដោះ

ចង់​ដឹង​កូន​បៅ​ដោះ​​គ្រប់​​ ឬ​​​អត់​ សង្កេត​មើល​សញ្ញា​ទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​ដោះ​ម្ដាយ​មាន​សារសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ទារក​។ ​ពិត​ណាស់​ បើ​អា​អូន​បៅ​​​ទឹក​ដោះ​គោម្សៅ យើង​អាច​ដឹង​​ពី​បរិមាណ​ច្បាស់លាស់​ថា​តើ​កូន​បៅ​គ្រប់គ្រាន់​ឬ​យ៉ាង​ណា​។ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​​ទារក​បៅ​ទឹក​ដោះ​ម្ដាយ​វិញ​ ​តើ​ម៉ាក់​ៗ​អាច​ដឹង​ថា​កូន​បៅ​​គ្រប់គ្រាន់​ដោយ​របៀប​ណា​? អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​ ​សញ្ញា​បញ្ជាក់​ថា​កូន​បៅ​ទឹក​ដោះ​ម្ដាយ​គ្រប់គ្រាន់​ ប្រសិនបើ​អា​អូន​បៅ​ទឹក​ដោះ​គ្រប់គ្រាន់ ម៉ាក់​ៗ​អាច​​សង្កេត​​​ឃើញ​​សញ្ញា​នៃ​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​កូន​ដូច​ខាង​ក្រោម​​​៖ ឡើង​ទម្ងន់​៖ ​ជា​ទូទៅ​​ ទារក​អាច​ស្រក​ទម្ងន់​​បន្តិចបន្តួច​នៅ​សប្ដាហ៍​​ដំបូង​ ប៉ុន្តែ​កូន​នឹង​ចាប់ផ្ដើម​ឡើង​ទម្ងន់​វិញ​​ ព្រម​ទាំង​លូតលាស់ក្នុង​ល្បឿន​ធម្មតា។ គេង​លក់​ពេញ​មួយ​យប់​៖ ភាគ​ច្រើន​ ទារក​ភ្ញាក់​ញឹកញាប់​ដោយ​សារ​តែ​ពួក​គេ​ឃ្លាន។​ ចំណែក​ឯ​ទារក​ដែល​បៅ​ឆ្អែត នឹង​គេង​លក់​ស្រួល​ពេញ​មួយ​យប់​។ នោម​ ឬ​​ជុះ​​​ញឹកញាប់​៖ ជា​មធ្យម​ ទារក​​ទើប​កើត​ជុះ​​ប្រមាណ​៦ដង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ លេប​ទឹក​ដោះ​៖ ម៉ាក់​ៗ​អាច​លឺ​សំឡេង​កូន​លេប​ទឹក​ដោះ​ និង​ឃើញ​អា​អូន​ជញ្ជក់​ចុង​សុដន់​ នៅ​ពេល​បំបៅ​។ ជា​ទូទៅ ទារក​ឈប់​​បៅ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​ពួក​គេ​ឆ្អែត​។ ពណ៌​លាមក​៖ នៅ​ពេល​ដែល​ទារក​ចាប់ផ្ដើម​រំលាយ​ទឹក​ដោះ​ម្ដាយ ពណ៌​​លាមក​របស់​កូន​កាន់​តែ​ស្រាល​ទៅ​ៗ និង​​មាន​លាមក​ទន់។ ​​សញ្ញា​បញ្ជាក់​ថា​កូន​បៅ​ទឹក​ដោះ​មិន​គ្រប់គ្រាន់​ ងងុយ​គេង​៖ ជា​ធម្មតា ទារក​បៅ​ជា​រៀង​រាល់​៣​ទៅ​៤​ម៉ោង​ម្ដង​។ សម្រាប់​ទារក​ដែល​បៅ​មិន​គ្រប់​វិញ អាច​នឹង​មិន​បៅ​ និង​គេង​បាន​យូរ​ដោយ​​មិន​ចាំបាច់​​បៅ​​ដោះ​។ បៅ​ដោះ​រយៈពេល​ខ្លី​៖ រយៈពេល​ធម្មតា​នៃ​ការ​បំបៅ​ដោះ​ទារក​ទើប​កើត​ គឺ​នៅ​ចន្លោះ​ពី​២០ ទៅ​៤៥​នាទី​។ ឃ្លាន​បន្ទាប់​ពី​បៅ​រួច៖ ទារក​ជញ្ជក់​មេ​ដៃ ឬ​ម្រាម​ដៃ និង​​ហាក់​ដូចជា​មិន​ពេញ​ចិត្ត​ បន្ទាប់​ពី​បៅ​រួច​។ នោម​ […]


ការលូតលាស់អាយុ ៦ឆ្នាំ

បង្រៀនកូនយល់ចិត្តអ្នកដទៃ បង្កើនភាពវ័យឆ្លាតផ្នែកអារម្មណ៍

ដូច​រឿង​ជា​ច្រើនផ្សេង​ទៀត​​ដែរ សេចក្ដី​សប្បុរស ឬ​បើ​និយាយ​សាមញ្ញៗ​ ថាចិត្ត​ល្អ​ ជា​គុណ​ធម៌មួយ​ដែល​ក្មេងៗ​រៀន​តាម​ពេល​វេលា និង​តាម​រយៈ​ការ​អនុវត្ត។ និយាយ​ដល់​រឿង​ចិត្ត​ល្អ ម៉ាក់​ប៉ា​គឺ​ជា​គ្រូ​បង្រៀន​ដំបូង​បង្អស់​របស់​កូន​ៗ ហើយ​ការ​បង្រៀន​កូន​ឲ្យ​ចេះ​យល់​ចិត្ត​អ្នក​ដទៃ ជា​វិធីសាស្ត្រ​មួយ ជួយ​ឲ្យ​កូន​មាន​ភាព​វ័យ​ឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍។ នេះបើ​តាម​ការ​ឲ្យ​ដឹង​របស់​គ្រូពេទ្យ​ជំនាញ​ផ្នែក​កុមារ។ ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារកទីនេះ អ្វី​ទៅ​ជា​ការបង្រៀន​កូន​​យល់​ចិត្ត​អ្នក​ដទៃ?​ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង ពន្យល់​ថា ការ​យល់​ចិត្ត​អ្នក​ដទៃ​ជា​ការ​យល់​ពី​អ្វី​ដែល​មនុស្ស​ក្បែរ​ខ្លួន​កំពុង​គិត ឬ​អារម្មណ៍​របស់​អ្នក​ដទៃ។ សម្រាប់​មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​ធំ យើង​អាច​ដឹង​បាន​ថា មនុស្ស​ក្បែរ​ខ្លួន​យើង​កំពុង​មាន​អារម្មណ៍​បែប​ណា​ដោយ​គ្រាន់​តែ​សង្កេត​មើល​កាយ​វិការ ឬ​សម្លឹង​មើល​កែវ​ភ្នែក​មួយ​សន្ទុះ។ ប៉ុន្តែ​ចំពោះ​កូន​ក្មេង គឺ​មិន​អាច​យល់​ដឹង​ពី​ការ​យល់​ចិត្ត​អ្នក​ដទៃ​ដូច​មនុស្ស​ធំ​នោះ​ទេ ហេតុ​នេះ​ហើយ យើង​ត្រូវ​បង្រៀន​កូន​ពី​រឿងនេះ។ ស្ថាបនិក​គ្លីនិក​កុមារ MommyDoctor រូប​នេះ​បន្ត​ថា ការ​បង្រៀន​កូន​ពី​ការ​យល់​ចិត្ត​អ្នក​ដទៃ យើង​ត្រូវ​លើក​ជា​ឧទាហរណ៍​ជាក់​ស្ដែង​ដែល​កូន​ៗ​ងាយ​យល់។ ឧទាហរណ៍ នៅ​ពេល​កូន​យើង​ទៅ​ដណ្ដើម​របស់​លេង​ពី​ក្មេង​ដទៃ ធ្វើ​ឲ្យ​ក្មេង​នោះ​យំ យើង​គួរ​សួរ​នាំ​កូន​ថា "ប្រសិន​បើ​របស់​លេង​អូន​ត្រូវ​គេ​ដណ្ដើម​ទៅ​វិញ តើ​អូន​មាន​អារម្មណ៍​បែប​ណា?” ឧទាហរណ៍​ទីពីរ​ នៅ​ពេល​ដែល​យើង​អាន​សៀវភៅ​ជាមួយ​កូន យើង​អាច​ជ្រើស​រើស​ជា​រឿង មាន​ភាព​សប្បាយ​រីករាយ និង​ភាព​មិន​សប្បាយ​រីករាយ។ ស្រប​ពេល​ដែល​កំពុង​អាន ម៉ាក់​ប៉ា​អាច​ចោទ​ជា​សំណួរ​សួរ​ទៅ​កាន់​កូន ឬ​អាច​វិភាគ​អារម្មណ៍​តួ​អង្គ​នៅ​ក្នុង​សាច់​រឿង​បាន។ «ចាប់​ផ្ដើម​ពី​សកម្មភាព​តូច​តាច​ក្នុង​ការ​រស់​នៅ​ប្រចាំ ម៉ាក់​ប៉ា​គួរ​តែ​បង្កើត​ទម្លាប់​ជាមួយ​កូនៗ​ក្នុង​ការ​និយាយ វែក​ញែក និង​គិត​អំពី​អារម្មណ៍​របស់​អ្នក​ដទៃ។ ដូច្នេះ ពេល​កូន​ធំ​ពេញ​វ័យ អា​អូន​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​គិត និង​វិភាគ​ពី​អ្វី​ៗ​នៅ​ជុំ​វិញ​ខ្លួន​ពួក​គេ»។ បន្ថែម​ពី​លើ​នេះ លោក​ស្រី​ថា នៅ​ពេល​ដែល​កូន​ៗ​ចេះ​យល់​ពី​ចិត្ត​អ្នក​ដទៃ ទៅ​ថ្ងៃ​អនាគត​ពេល​កូន​ធំ​ពេញ​វ័យ […]


រោគសញ្ញាទូទៅ

ចំណុច ៤យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ

យើង​ឃើញ​ហើយ​ថា ក្មេង​តូចៗ​មួយ​ចំនួន​ចូល​មន្ទីរពេទ្យ​ញឹក​ញាប់ ព្រោះ​សុខភាព​អា​អូន​ខ្សោយ មិន​អាច​ទ្រាំទ្រ​នឹង​បាក់តេរី ឬ​វីរុស​បង្ក​ជំងឺ​បាន។ ពេល​ឈឺ​ម្ដងៗ ក្នុង​ខ្លួន​កូន​ក៏​ពិបាក យើង​ជា​ម៉ាក់ប៉ា​ក៏​ពិបាក​ជំនួស​កូន​ដែរ។ ហេតុ​នេះ​ហើយ បើ​កូន​ងាក​ឈឺៗ "Hello គ្រូពេទ្យ" ណែ​នាំ​ឲ្យ​ម៉ាក់​ប៉ា​ចាប់​ផ្ដើម​ពិនិត្យ​លើ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​ឡើង​វិញ។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ឲ្យ​ដឹង​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​កូន​ងាក​ឈឺៗ​ច្រើន អាច​មាន​ច្រើន​ដូច​ជា ការ​រស់​នៅ បរិស្ថាន​ជុំ​វិញ​ខ្លួន​កូន ការ​ថែទាំ​របស់​ម៉ាក់​ប៉ា និង​របប​អាហារ​ផ្សេងៗ​ទៀត។ ប៉ុន្តែ មូលហេតុ​សំខាន់ ៤ យ៉ាង​ដែល​ធ្វើ​ឲ្យ​អា​អូន​ឈឺ​ភាគ​ច្រើន​មាន​ដូចជា៖ ១. ខ្វះ​អាហារូបត្ថម្ភ កត្តា​កង្វះ​អាហារូបត្ថម្ភ​នេះ អាច​កើត​ឡើង​ដោយសារ​ម៉ាក់​ប៉ា​មិន​មាន​ជីវភាព​ធូរធារ ពោល​គឺ មាន​ជីវភាព​ខ្វះ​មុខ ខ្វះ​ក្រោយ ជាហេតុ​ធ្វើ​ឲ្យ​ការ​ផ្ដល់​អាហារ​ឲ្យ​កូន​មិន​បាន​គ្រប់​គ្រាន់ ឬ​ពេល​ខ្លះ​ម៉ាក់​ប៉ា​មាន​ជីវភាព​ធូរធារ តែ​គ្រាន់​តែ​មិន​បាន​គិត​គូរ​ដិត​ដល់​ពី​របបអាហារ​កូន ចេះ​តែ​ឲ្យ​កូន​ញ៉ាំ​នេះ​ញ៉ាំ​នោះ​ច្រើន​មុខ មិន​ត្រូវ​តាម​តម្រូវ​ការ​របស់​រាងកាយ។ កូន​ត្រូវ​ការ​អាហារ​សម្បូរ​ដោយ​បន្លែ ផ្លែ​ឈើ ត្រី សាច់ ស៊ុត ដែលមាន​ប្រូតេអ៊ីន វីតាមីន និង​រ៉ែ​សំខាន់​ៗ​ផ្សេងៗ​ទៀត។ ២. អនាម័យ ដើម្បី​កុំ​ឲ្យ​កូន​ងាក​ឈឺៗ អនាម័យ​ក៏​ជា​កត្តា​សំខាន់​មួយ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​ដែរ។ កាលណា​បើ​ម៉ាក់ប៉ា​មិន​សម្អាត​ខ្លួន​កូន​ដិត​ដល់ រៀប​ចំ​ចំណី​អាហារ​ខ្វះ​អនាម័យ​ឲ្យ​កូន មិន​សម្អាត​ដៃ​មុន ឬ​ក្រោយ​ញ៉ាំ​អាហារ ឬ​ចូល​បន្ទប់​ទឹក ពិសេស​នោះ​បើ​ខ្វះ​អនាម័យ​ក្នុង​ការ​រស់​នៅ បាក់តេរី […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មូលហេតុមួយចំនួនអាចធ្វើឲ្យកូនឈឺពោះ ម៉ាក់ប៉ាគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារ​ស្ទើរ​តែ​ទាំង​អស់​ជួប​ប្រទះ​អាការៈ​ឈឺ​ពោះ​នៅ​ពេល​ណា​មួយ​។ ភាគ​ច្រើន​ ​អាការៈ​នេះ​​មិន​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ជួន​កាល​​ ​​ក៏​អាច​ជា​សញ្ញា​នៃ​​ជំងឺ​គួរ​ឲ្យ​បារម្ភ​​ផង​ដែរ​។ ប្រភេទ​នៃ​ការ​ឈឺ​ពោះ​ ការ​ឈឺ​ចាប់​ទូទៅ ឬ​ឈឺ​ចាប់​លើស​ពី​ពាក់​កណ្ដាល​នៃ​ពោះ​ បង្ហាញ​ថា​កូន​​អាច​មាន​មេរោគ​ក្នុង​ក្រពះ​ អាហារ​មិន​រំលាយ​ មានហ្គាសក្នុង​ពោះ​ ឬ​មកពី​កូន​​ទល់​លាមក។ ការ​ឈឺ​ចាប់​ដូចជា​ចុក​មួល​ កើត​ឡើង​ដោយ​សារ​តែ​ហ្គាស និង​ហើម​ពោះ និង​បង្ក​ជា​អាការៈ​រាករូស​។ ការ​ឈឺ​ពោះ​នេះ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ​ ការ​ឈឺ​ចាប់​ដែល​កើត​ឡើង​នៅ​បរិវេណ​តែ​មួយ​នៃ​ពោះ​។ កូន​អាច​មាន​បញ្ហា​ថង់​ទឹក​ប្រមាត់​ ក្លន​លូន​ ពោះវៀន​រមួល​ អូវែ ពង​ស្វាស​ ឬ​ក្រពះ​។ ម៉ាក់​ៗ​គប្បី​តាមដាន​អាការៈ​កូន​ ប្រសិនបើ​អា​អូន​នៅ​តូច​ពេក​មិន​អាច​និយាយ​ប្រាប់​យើង​ពី​អាការៈ​របស់​ខ្លួន​បាន។ អាការៈ​ទាំង​នេះ​មាន​ដូចជា​៖ រញ៉ាំរញ៉ូវ​ជាង​ធម្មតា​ លើក​ជើង​ឡើង​លើ​​ឆ្ពោះ​ទៅ​រក​ពោះ​ មិន​សូវ​ញ៉ាំ​អាហារ​​ ​​​​អាការៈ​ឈឺ​ពោះ​ដែល​មិន​មែន​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​៖ ទល់​លាមក​ ហ្គាស​ក្នុង​ពោះ អាលែកហ្ស៊ី​នឹង​អាហារ​ ក្រហាយ​ទ្រូង ឬ​ចាល់​អាស៊ីដ រលាក​ក្រពះ​ពោះវៀន​ ឬ​ពុល​អាហារ​ ​រលាក​បំពង់​ក ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​ការ​ថប់បារម្ភ ឬ​បាក់​ទឹក​ចិត្ត។ ​​កុមារ​អាច​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ប្រសិនបើ​​ការ​ឈឺ​ចាប់​មិន​បាន​ធូរ​ស្រាល​ក្នុង​រយៈពេល​២៤​ម៉ោង​ ឬកាន់​តែ​ធ្ងន់ធ្ងរ​ទៅ ឬ​ឈឺ​ចាប់​ញឹកញាប់​។​ ការ​ឈឺ​ពោះ​បែប​នេះ អាច​ជា​សញ្ញា​នៃ​៖ ការ​ពុល​អាហារ​ ជំងឺ​រលាក​ខ្នែង​ពោះវៀន​ គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ ក្លន​លូន​ ឬ​រមួល​ពោះវៀន​ ជំងឺ​រលាក​ពោះវៀន​ ដំបៅ​ក្រពះ​ លេប​វត្ថុ​ណា​មួយ​ចូល​ពោះ​​ ដុំ​សាច់​ ឬ​ជំងឺ​មហារីក​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ តិចនិក​ថែទាំ​​​នៅ​ពេល​កូន​ឈឺ​ពោះ​ ឲ្យ​កូន​ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន​ ជៀសវាង​ញ៉ាំ​អាហារ​រឹង​រយៈពេល​ ២​ទៅ​៣​ម៉ោង​ ជៀសវាង​ញ៉ាំ​អាហារមានជាតិ​កាហ្វេ​អ៊ីន​ ​និងផលិតផល​​ធ្វើ​ពី​ទឹក​ដោះ​គោ​ ជៀសវាង​ញ៉ាំ​អាហារ​ចៀន​ ឬ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។


ការបំបៅដោះ

ញ៉ាំទឹក​ដោះពពែ គួរ​ដឹងពីគុណសម្បត្តិ ៣យ៉ាងនេះ​

ពពែ​ជា​សត្វ​​មួយ​ប្រភេទ​ដែល​​មនុស្ស​យើង​ចិញ្ចឹម​យក​ទឹក​ដោះ​ដំបូង​គេ​មួយ​ ហើយ​មាន​ការ​សិក្សា​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ទាក់​ទង​នឹង​ផល​ប្រយោជន៍​របស់​ទឹក​ដោះ​ពពែ​ចំពោះ​សុខ​ភាព​ជាង​មួយ​សតវត្ស​មក​ហើយ​ដែរ​។​ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ក្នុង​ទឹក​ដោះ​ពពែ​មាន​សារ​ធាតុ​ប្រឆាំង​ការ​រលាក​ ហើយ​​អ្វី​ដែល​សំខាន់​ជា​ងនេះ​ទៅ​ទៀត​នោះ​គឺ​ទឹក​ដោះ​ពពែ ត្រូវ​គេ​រក​ឃើញ​ថា​មាន​លទ្ធភាព​បង្ក​ជា​អាលែកហ្ស៊ី​ទាប​ជាង​ទឹក​ដោះ​គោ។ ជាមួយ​នេះ​ដែរ​ទឹក​ដោះ​ពពែ​ក៏​ងាយ​រំលាយ និង​ងាយ​ឲ្យ​រាង​កាយ​ស្រួប​យក​សារធាតុ​ចិញ្ចឹម​។ ដោយ​សារ​តែ​ហេតុ​ផល​ទាំង​នេះ​ហើយ បាន​ជា​ទឹក​ដោះ​ពពែ ត្រូវ​បាន​គេ​និយម​ប្រើ​កាន់​តែ​ច្រើន​លើ​ពិភព​លោក​។ យ៉ាងណា មិន​មែន​មាន​ន័យ​ថា​ទឹក​ដោះ​ពពែ​សុទ្ធ​តែ​ពេញ​និយម​ជាង​ទឹក​ដោះ​គោ​នៅ​គ្រប់​កាលៈទេសៈ​នោះ​ទេ​។​ ១. មិន​សូវ​បង្ក​អាលែកហ្ស៊ី​ បើ​ធៀប​នឹង​ទឹក​ដោះ​គោ ទឹក​ដោះ​ពពែ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​លទ្ធ​ភាព​បង្ក​ឲ្យ​អ្នក​ញ៉ាំ​មាន​បញ្ហា​អាលែក​ហ្ស៊ី​ទាប​​ជាង​ទឹក​ដោះ​គោ។ ការណ៍​នេះ​ កើត​ឡើង​ដោយ​សារ​តែ​ប្រូតេអ៊ីន alphaS1-casein នៅ​ក្នុង​ទឹក​ដោះ​ពពែ​មានកម្រិត​ទាប​ជាង​ទឹក​ដោះ​គោ​។ ដូច​នេះ ​ហើយ​​បាន​ជា​អ្នក​ដែល​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​មិន​ស៊ាំ​នឹង​ទឹក​ដោះ​គោ អាច​ញ៉ាំ​ទឹក​ដោះ​ពពែ​ជំនួស​បាន​។ ២. ងាយ​ស្រួល​រំលាយ​ ហេតុ​អ្វី​បាន​ជា​គេ​និយាយ​ថា​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​ទឹក​ដោះ​គោ? មក​ដល់​ចំណុច​នេះ យើង​ត្រូវ​ងាក​ទៅ​និយាយ​ពី​ប្រូតេអ៊ីន alphaS1-casein នេះ​ជាថ្មី​ម្ដង​ទៀត។ នៅ​ក្នុង​ទឹក​ដោះ​ពពែ​ប្រូ​អ៊ីន​alphaS1-casein ​​ មាន​សភាព​ទន់​ជាង​ ប្រូ​តេអ៊ីន​ alphaS1-casein ក្នុង​ទឹក​ដោះ​គោ ដែល​ជា​ហេតុ​នាំ​ឲ្យ​​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​។ ហេតុ​​ដូច​នេះ​ហើយ បាន​ជា​​ម៉ាក់​ៗ​ខ្លះ​​ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្លាស់​ប្ដូរ​ពី​ទឹក​ដោះ​គោ​ម្សៅ មក​ឲ្យ​កូន​បៅ​​ទឹក​ដោះ​ពពែ​ម្សៅ​វិញ ពេល​កូន​ជួប​បញ្ហា​មិន​ស៊ាំ​នឹង​ទឹក​ដោះ​គោ ឬ​អាលែកហ្ស៊ី​​។​ យ៉ាងណា​គ្នា​យើង​ក៏​គួរ​ដឹង​ដែរ​ថា ក្នុង​ទឹក​ដោះ​ពពែ​មាន​ជាតិ​ខ្លាញ់​ប្រហែល ​៣,៨​ភាគរយ ខណៈ​ក្នុង​ទឹក​ដោះ​គោ​មាន​ត្រឹម​តែ​ ១​ភាគ​រយ។ ហេតុ​នេះ​ហើយ ទឹក​ដោះ​ពពែ​មិន​មែ​ន​ជា​ជម្រើស​របស់​អ្នក​ចង់​សម្រក​ទម្ងន់​នោះ​ទេ។ ដូច​គ្នា​ដែរ សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​វិញ គួរ​ដឹង​ដែរ​ថា​ក្នុង​ទឹក​ដោះ​ពពែ ក៏​មាន​អាស៊ីដ​ហ្វូលិក វីតាមីន​B6 និង​ B12 ទាប​ ដែល​សារធាតុ​ទាំង​នេះ​សុទ្ធ​តែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​។ ៣. រាងកាយ​ងាយ​ស្រួល​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ដោយ​សារ​តែ​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​នេះ​ហើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​​រាង​កាយ​ងាយ​ស្រួល​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពី​ទឹក​ដោះ​ពពែ​។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ