ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

រោគសញ្ញាទូទៅ

ចំណុច ៤យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ

យើង​ឃើញ​ហើយ​ថា ក្មេង​តូចៗ​មួយ​ចំនួន​ចូល​មន្ទីរពេទ្យ​ញឹក​ញាប់ ព្រោះ​សុខភាព​អា​អូន​ខ្សោយ មិន​អាច​ទ្រាំទ្រ​នឹង​បាក់តេរី ឬ​វីរុស​បង្ក​ជំងឺ​បាន។ ពេល​ឈឺ​ម្ដងៗ ក្នុង​ខ្លួន​កូន​ក៏​ពិបាក យើង​ជា​ម៉ាក់ប៉ា​ក៏​ពិបាក​ជំនួស​កូន​ដែរ។ ហេតុ​នេះ​ហើយ បើ​កូន​ងាក​ឈឺៗ "Hello គ្រូពេទ្យ" ណែ​នាំ​ឲ្យ​ម៉ាក់​ប៉ា​ចាប់​ផ្ដើម​ពិនិត្យ​លើ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​ឡើង​វិញ។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ឲ្យ​ដឹង​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​កូន​ងាក​ឈឺៗ​ច្រើន អាច​មាន​ច្រើន​ដូច​ជា ការ​រស់​នៅ បរិស្ថាន​ជុំ​វិញ​ខ្លួន​កូន ការ​ថែទាំ​របស់​ម៉ាក់​ប៉ា និង​របប​អាហារ​ផ្សេងៗ​ទៀត។ ប៉ុន្តែ មូលហេតុ​សំខាន់ ៤ យ៉ាង​ដែល​ធ្វើ​ឲ្យ​អា​អូន​ឈឺ​ភាគ​ច្រើន​មាន​ដូចជា៖ ១. ខ្វះ​អាហារូបត្ថម្ភ កត្តា​កង្វះ​អាហារូបត្ថម្ភ​នេះ អាច​កើត​ឡើង​ដោយសារ​ម៉ាក់​ប៉ា​មិន​មាន​ជីវភាព​ធូរធារ ពោល​គឺ មាន​ជីវភាព​ខ្វះ​មុខ ខ្វះ​ក្រោយ ជាហេតុ​ធ្វើ​ឲ្យ​ការ​ផ្ដល់​អាហារ​ឲ្យ​កូន​មិន​បាន​គ្រប់​គ្រាន់ ឬ​ពេល​ខ្លះ​ម៉ាក់​ប៉ា​មាន​ជីវភាព​ធូរធារ តែ​គ្រាន់​តែ​មិន​បាន​គិត​គូរ​ដិត​ដល់​ពី​របបអាហារ​កូន ចេះ​តែ​ឲ្យ​កូន​ញ៉ាំ​នេះ​ញ៉ាំ​នោះ​ច្រើន​មុខ មិន​ត្រូវ​តាម​តម្រូវ​ការ​របស់​រាងកាយ។ កូន​ត្រូវ​ការ​អាហារ​សម្បូរ​ដោយ​បន្លែ ផ្លែ​ឈើ ត្រី សាច់ ស៊ុត ដែលមាន​ប្រូតេអ៊ីន វីតាមីន និង​រ៉ែ​សំខាន់​ៗ​ផ្សេងៗ​ទៀត។ ២. អនាម័យ ដើម្បី​កុំ​ឲ្យ​កូន​ងាក​ឈឺៗ អនាម័យ​ក៏​ជា​កត្តា​សំខាន់​មួយ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​ដែរ។ កាលណា​បើ​ម៉ាក់ប៉ា​មិន​សម្អាត​ខ្លួន​កូន​ដិត​ដល់ រៀប​ចំ​ចំណី​អាហារ​ខ្វះ​អនាម័យ​ឲ្យ​កូន មិន​សម្អាត​ដៃ​មុន ឬ​ក្រោយ​ញ៉ាំ​អាហារ ឬ​ចូល​បន្ទប់​ទឹក ពិសេស​នោះ​បើ​ខ្វះ​អនាម័យ​ក្នុង​ការ​រស់​នៅ បាក់តេរី […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មូលហេតុមួយចំនួនអាចធ្វើឲ្យកូនឈឺពោះ ម៉ាក់ប៉ាគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារ​ស្ទើរ​តែ​ទាំង​អស់​ជួប​ប្រទះ​អាការៈ​ឈឺ​ពោះ​នៅ​ពេល​ណា​មួយ​។ ភាគ​ច្រើន​ ​អាការៈ​នេះ​​មិន​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ជួន​កាល​​ ​​ក៏​អាច​ជា​សញ្ញា​នៃ​​ជំងឺ​គួរ​ឲ្យ​បារម្ភ​​ផង​ដែរ​។ ប្រភេទ​នៃ​ការ​ឈឺ​ពោះ​ ការ​ឈឺ​ចាប់​ទូទៅ ឬ​ឈឺ​ចាប់​លើស​ពី​ពាក់​កណ្ដាល​នៃ​ពោះ​ បង្ហាញ​ថា​កូន​​អាច​មាន​មេរោគ​ក្នុង​ក្រពះ​ អាហារ​មិន​រំលាយ​ មានហ្គាសក្នុង​ពោះ​ ឬ​មកពី​កូន​​ទល់​លាមក។ ការ​ឈឺ​ចាប់​ដូចជា​ចុក​មួល​ កើត​ឡើង​ដោយ​សារ​តែ​ហ្គាស និង​ហើម​ពោះ និង​បង្ក​ជា​អាការៈ​រាករូស​។ ការ​ឈឺ​ពោះ​នេះ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ​ ការ​ឈឺ​ចាប់​ដែល​កើត​ឡើង​នៅ​បរិវេណ​តែ​មួយ​នៃ​ពោះ​។ កូន​អាច​មាន​បញ្ហា​ថង់​ទឹក​ប្រមាត់​ ក្លន​លូន​ ពោះវៀន​រមួល​ អូវែ ពង​ស្វាស​ ឬ​ក្រពះ​។ ម៉ាក់​ៗ​គប្បី​តាមដាន​អាការៈ​កូន​ ប្រសិនបើ​អា​អូន​នៅ​តូច​ពេក​មិន​អាច​និយាយ​ប្រាប់​យើង​ពី​អាការៈ​របស់​ខ្លួន​បាន។ អាការៈ​ទាំង​នេះ​មាន​ដូចជា​៖ រញ៉ាំរញ៉ូវ​ជាង​ធម្មតា​ លើក​ជើង​ឡើង​លើ​​ឆ្ពោះ​ទៅ​រក​ពោះ​ មិន​សូវ​ញ៉ាំ​អាហារ​​ ​​​​អាការៈ​ឈឺ​ពោះ​ដែល​មិន​មែន​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​៖ ទល់​លាមក​ ហ្គាស​ក្នុង​ពោះ អាលែកហ្ស៊ី​នឹង​អាហារ​ ក្រហាយ​ទ្រូង ឬ​ចាល់​អាស៊ីដ រលាក​ក្រពះ​ពោះវៀន​ ឬ​ពុល​អាហារ​ ​រលាក​បំពង់​ក ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​ការ​ថប់បារម្ភ ឬ​បាក់​ទឹក​ចិត្ត។ ​​កុមារ​អាច​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ប្រសិនបើ​​ការ​ឈឺ​ចាប់​មិន​បាន​ធូរ​ស្រាល​ក្នុង​រយៈពេល​២៤​ម៉ោង​ ឬកាន់​តែ​ធ្ងន់ធ្ងរ​ទៅ ឬ​ឈឺ​ចាប់​ញឹកញាប់​។​ ការ​ឈឺ​ពោះ​បែប​នេះ អាច​ជា​សញ្ញា​នៃ​៖ ការ​ពុល​អាហារ​ ជំងឺ​រលាក​ខ្នែង​ពោះវៀន​ គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ ក្លន​លូន​ ឬ​រមួល​ពោះវៀន​ ជំងឺ​រលាក​ពោះវៀន​ ដំបៅ​ក្រពះ​ លេប​វត្ថុ​ណា​មួយ​ចូល​ពោះ​​ ដុំ​សាច់​ ឬ​ជំងឺ​មហារីក​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ តិចនិក​ថែទាំ​​​នៅ​ពេល​កូន​ឈឺ​ពោះ​ ឲ្យ​កូន​ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន​ ជៀសវាង​ញ៉ាំ​អាហារ​រឹង​រយៈពេល​ ២​ទៅ​៣​ម៉ោង​ ជៀសវាង​ញ៉ាំ​អាហារមានជាតិ​កាហ្វេ​អ៊ីន​ ​និងផលិតផល​​ធ្វើ​ពី​ទឹក​ដោះ​គោ​ ជៀសវាង​ញ៉ាំ​អាហារ​ចៀន​ ឬ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។


ការបំបៅដោះ

ញ៉ាំទឹក​ដោះពពែ គួរ​ដឹងពីគុណសម្បត្តិ ៣យ៉ាងនេះ​

ពពែ​ជា​សត្វ​​មួយ​ប្រភេទ​ដែល​​មនុស្ស​យើង​ចិញ្ចឹម​យក​ទឹក​ដោះ​ដំបូង​គេ​មួយ​ ហើយ​មាន​ការ​សិក្សា​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ទាក់​ទង​នឹង​ផល​ប្រយោជន៍​របស់​ទឹក​ដោះ​ពពែ​ចំពោះ​សុខ​ភាព​ជាង​មួយ​សតវត្ស​មក​ហើយ​ដែរ​។​ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ក្នុង​ទឹក​ដោះ​ពពែ​មាន​សារ​ធាតុ​ប្រឆាំង​ការ​រលាក​ ហើយ​​អ្វី​ដែល​សំខាន់​ជា​ងនេះ​ទៅ​ទៀត​នោះ​គឺ​ទឹក​ដោះ​ពពែ ត្រូវ​គេ​រក​ឃើញ​ថា​មាន​លទ្ធភាព​បង្ក​ជា​អាលែកហ្ស៊ី​ទាប​ជាង​ទឹក​ដោះ​គោ។ ជាមួយ​នេះ​ដែរ​ទឹក​ដោះ​ពពែ​ក៏​ងាយ​រំលាយ និង​ងាយ​ឲ្យ​រាង​កាយ​ស្រួប​យក​សារធាតុ​ចិញ្ចឹម​។ ដោយ​សារ​តែ​ហេតុ​ផល​ទាំង​នេះ​ហើយ បាន​ជា​ទឹក​ដោះ​ពពែ ត្រូវ​បាន​គេ​និយម​ប្រើ​កាន់​តែ​ច្រើន​លើ​ពិភព​លោក​។ យ៉ាងណា មិន​មែន​មាន​ន័យ​ថា​ទឹក​ដោះ​ពពែ​សុទ្ធ​តែ​ពេញ​និយម​ជាង​ទឹក​ដោះ​គោ​នៅ​គ្រប់​កាលៈទេសៈ​នោះ​ទេ​។​ ១. មិន​សូវ​បង្ក​អាលែកហ្ស៊ី​ បើ​ធៀប​នឹង​ទឹក​ដោះ​គោ ទឹក​ដោះ​ពពែ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​លទ្ធ​ភាព​បង្ក​ឲ្យ​អ្នក​ញ៉ាំ​មាន​បញ្ហា​អាលែក​ហ្ស៊ី​ទាប​​ជាង​ទឹក​ដោះ​គោ។ ការណ៍​នេះ​ កើត​ឡើង​ដោយ​សារ​តែ​ប្រូតេអ៊ីន alphaS1-casein នៅ​ក្នុង​ទឹក​ដោះ​ពពែ​មានកម្រិត​ទាប​ជាង​ទឹក​ដោះ​គោ​។ ដូច​នេះ ​ហើយ​​បាន​ជា​អ្នក​ដែល​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​មិន​ស៊ាំ​នឹង​ទឹក​ដោះ​គោ អាច​ញ៉ាំ​ទឹក​ដោះ​ពពែ​ជំនួស​បាន​។ ២. ងាយ​ស្រួល​រំលាយ​ ហេតុ​អ្វី​បាន​ជា​គេ​និយាយ​ថា​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​ទឹក​ដោះ​គោ? មក​ដល់​ចំណុច​នេះ យើង​ត្រូវ​ងាក​ទៅ​និយាយ​ពី​ប្រូតេអ៊ីន alphaS1-casein នេះ​ជាថ្មី​ម្ដង​ទៀត។ នៅ​ក្នុង​ទឹក​ដោះ​ពពែ​ប្រូ​អ៊ីន​alphaS1-casein ​​ មាន​សភាព​ទន់​ជាង​ ប្រូ​តេអ៊ីន​ alphaS1-casein ក្នុង​ទឹក​ដោះ​គោ ដែល​ជា​ហេតុ​នាំ​ឲ្យ​​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​។ ហេតុ​​ដូច​នេះ​ហើយ បាន​ជា​​ម៉ាក់​ៗ​ខ្លះ​​ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្លាស់​ប្ដូរ​ពី​ទឹក​ដោះ​គោ​ម្សៅ មក​ឲ្យ​កូន​បៅ​​ទឹក​ដោះ​ពពែ​ម្សៅ​វិញ ពេល​កូន​ជួប​បញ្ហា​មិន​ស៊ាំ​នឹង​ទឹក​ដោះ​គោ ឬ​អាលែកហ្ស៊ី​​។​ យ៉ាងណា​គ្នា​យើង​ក៏​គួរ​ដឹង​ដែរ​ថា ក្នុង​ទឹក​ដោះ​ពពែ​មាន​ជាតិ​ខ្លាញ់​ប្រហែល ​៣,៨​ភាគរយ ខណៈ​ក្នុង​ទឹក​ដោះ​គោ​មាន​ត្រឹម​តែ​ ១​ភាគ​រយ។ ហេតុ​នេះ​ហើយ ទឹក​ដោះ​ពពែ​មិន​មែ​ន​ជា​ជម្រើស​របស់​អ្នក​ចង់​សម្រក​ទម្ងន់​នោះ​ទេ។ ដូច​គ្នា​ដែរ សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​វិញ គួរ​ដឹង​ដែរ​ថា​ក្នុង​ទឹក​ដោះ​ពពែ ក៏​មាន​អាស៊ីដ​ហ្វូលិក វីតាមីន​B6 និង​ B12 ទាប​ ដែល​សារធាតុ​ទាំង​នេះ​សុទ្ធ​តែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​។ ៣. រាងកាយ​ងាយ​ស្រួល​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ដោយ​សារ​តែ​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​នេះ​ហើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​​រាង​កាយ​ងាយ​ស្រួល​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពី​ទឹក​ដោះ​ពពែ​។ […]


ការលូតលាស់អាយុ ៦ឆ្នាំ

អ្វីជាការ "ចិញ្ចឹមកូនដូចខ្លា"? មានផលល្អ ឬអាក្រក់អ្វីខ្លះលើការលូតលាស់កូន?

ជា​ធម្មតា ម៉ាក់​ប៉ា​ម្នាក់ៗ​តែង​តែ​មាន​របៀប​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចិញ្ចឹម​កូន ប៉ុន្តែ​មិន​ថាវិធី​ចិញ្ចឹម​កូន​បែប​ណា​នោះ​ទេ គឺ​សុទ្ធ​តែ​ចង់​ឲ្យ​កូន​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ និង​ចរិត​សមរម្យ​ទាំង​អស់។ បើ​និយាយ​ពី​ការ​ចិញ្ចឹម​កូន ក៏​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​មាន​របៀប​ចិញ្ចឹម​កូន​ដូច​ខ្លា​ដែរ​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក តើ​អ្វី​ទៅ​ជា​ការ “ចិញ្ចឹម​កូន​ដូច​ខ្លា”? ការ​ចិញ្ចឹម​កូន​ដូច​ខ្លា សំដៅ​លើ​វិធីសាស្ត្រ​ដ៏​តឹងរ៉ឹង និង​ដាច់​អហង្ការ​ក្នុង​ការ​ចិញ្ចឹម​កូន ចង់​ឲ្យ​កូន​ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​កូន (ពិសេស​រំពឹង​ឲ្យ​កូន​រៀន​ជាប់​លេខ​ល្អ​គ្រប់​ពេល)។ នេះ​មាន​ន័យ​ថា មិន​អនុញ្ញាត​ឲ្យ​កូន​ចូល​រួម​ការ​ជប់​លៀង ឬ​សកម្មភាព​កម្សាន្ត​ផ្សេង​ទៀត ដើម្បី​ទុក​ពេល​ផ្ដោត​លើ​ការ​សិក្សា​របស់​ពួក​គេ​មួយ​មុខ​គត់។ អត្ថប្រយោជន៍​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា ម៉ាក់​ប៉ា​ដែល​អនុវត្ត​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដូច​ខ្លា​នេះ ភាគ​ច្រើន​ជឿ​ថា​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដ៏​តឹងរ៉ឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កូន ដោយ​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជោគ​ជ័យ​នា​ពេល​អនាគត។ លើស​ពី​នេះ មនុស្ស​ដែល​ប្រើ​វិធី​នេះ​ចិញ្ចឹម​កូន មាន​អារម្មណ៍​ថា តាម​រយៈ​ការ​កំណត់​ស្តង់ដារ​ខ្ពស់​ក្នុង​ជីវិត ប្រៀបបាននឹង​កំពុង​បណ្ដុះ​ក្រម​សីលធម៌​ការងារ​ដ៏​រឹងមាំ​ដល់​កូន  និង​លត់ដំ​កូន​ឲ្យ​រឹង​មាំ​រហូត​ដល់​ពួក​គេ​ពេញ​វ័យ។ កុមារ​ដែល​លូតលាស់​ក្រោម​ការ​ចិញ្ចឹម​តាម​វិធីសាស្ត្រ​នេះ ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​តាំង​ពី​តូច។ ឥទ្ធិពល​មិន​ល្អ​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា ដ្បិត​តែ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា អាច​ឲ្យ​កូន​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្ពស់​មែន ក៏​ប៉ុន្តែ​មាន​មតិ​ជា​ច្រើន​រិះ​គន់​នឹង​ការ​ចិញ្ចឹម​កូន​បែប​នេះ​ព្រោះ​ថា​​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន។ ក្មេង​ៗ​ដែល​លូតលាស់​ឡើង​ក្រោម​វិធីសាស្ត្រ​នេះ អាច​ជួប​ប្រទះ​នឹង​បញ្ហា​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​សារ​តែ​សម្ពាធ​ពួក​គេ​ទទួល​បាន​ពី​ការ​រំពឹង​ទុក​ដ៏​ខ្ពស់​របស់​ម៉ាក់​ប៉ា។ ម៉្យាង​វិញ​ទៀត ពួក​គេ​ក៏​មាន​ភាព​ភ័យ​ខ្លាច​នៅ​ពេល​មាន​កំហុស ឬ​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ខក​ចិត្ត​ផង​ដែរ ប្រសិន​បើ​ពួក​គេ​គិត​ថា​ខ្លួន​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អ​តាម​ការ​គិត​របស់​ម៉ាក់​ប៉ា។


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកដោះស្រាយបញ្ហាកូនក្ដៅខ្លួន មុននាំទៅមន្ទីរពេទ្យ

បញ្ហា​សុខ​ភាព​ទូ​ទៅ​មួយ​របស់​កុមារ​គឺ​អាការៈ​ក្ដៅ​ខ្លួន។ ពេល​​ឃើញ​កូន​ក្ដៅ​ខ្លួន​ប៉ា​ម៉ាក់​ពិត​ជា​មាន​អារម្មណ៍​ភ័យ​មិន​ខាន ប៉ុន្តែ​អាការៈ​ក្ដៅ​ខ្លួន​អាច​នឹង​បាត់​ទៅ​វិញ​នៅ​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​បន្ទាប់​។ បើ​សិន​ជា​កូន​មិន​ក្ដៅ​ខ្លួន​ខ្លាំង​ទេ ជំនួស​ឲ្យ​ការ​យក​កូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ម៉ាក់​ៗ​អាច​សាក​ល្បង​វិ​ធី​សាស្រ្ត​នៅ​ផ្ទះ​មួយ​ចំនួន​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នេះ​។ វិធី​សាស្រ្ត​ដោះ​ស្រាយ​បញ្ហា​កូន​ក្ដៅ​ខ្លួន​នៅ​ផ្ទះ​ អាការៈ​ក្ដៅ​ខ្លួន​ជា​បញ្ហា​សុខ​ភាព​ទូ​ទៅ​មួយ​របស់​កុមារ ហើយ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​បញ្ជូន​កូន​ទៅ​ជួប​គ្រូពេទ្យ​ដែរ បើ​កម្ដៅ​កូន​ឡើង​ដល់​ចន្លោះ​ពី​៣៨​អង្សា ទៅ​៣៩​អង្សា​។ ប៉ុន្តែ​បើ​កម្ដៅ​ខ្លួន​កូន​ឡើង​លើស​ពី​៣៩​អង្សា​ ឬ​កូន​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត ប៉ាម៉ាក់​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ ពេល​ក្មេង​ក្ដៅ​ខ្លួន រាង​កាយ​កំពុង​តែ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​។ ការ​ឡើង​កម្ដៅ​ក្នុង​ខ្លួន​នេះ ជា​យន្ត​ការ​មួយ​របស់​រាង​កាយ​ក្នុង​ការ​សម្លាប់​មេរោគ ឬ​បាក់តេរី​។ យ៉ាង​​ណា ពេល​ឃើញ​កូន​ក្ដៅ​ខ្លួន មិន​ស្រួល​ក្នុង​ខ្លួន​បែប​នេះ ម៉ាក់​ប៉ា​ពិត​ជា​មិន​ស្រួល​ចិត្ត​នោះ​ទេ​។ ខាង​ក្រោម​នេះ​ជា​តិចនិក​ថែ​ទាំ​កូន​នៅ​ផ្ទះ​ពេល​កូន​ក្ដៅ​ខ្លួន​។ ១. រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​គឺ​ជា​រឿង​សំខាន់ ជា​ពិសេស​ពេល​កូន​ក្ដៅ​ខ្លួន​។ ពេល​រាង​កាយ​ឡើង​កម្ដៅ នៅ​រាង​កាយ​ក៏​ងាយ​នឹង​បាត់​បង់​ជាតិ​ទឹក​ដែរ​។ បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​ក្មេង​ជួប​បញ្ហា​ខ្វះ​ជាតិទឹក​បាន​យ៉ាង​ឆាប់​រហ័ស​។​​ ហេតុ​ដូច​នេះ​ហើយ ប៉ា​ម៉ាក់​ត្រូវ​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ញឹក​ញាប់​។​ ប៉ុន្តែ​ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​ទឹក ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ ដូច​ជា​តែ​នោះ​ទេ ព្រោះ​ជាតិ​កាហ្វេ​អ៊ីន​អាច​ធ្វើ​ឲ្យ​ក្មេង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ទៅ​វិញ​។ យ៉ាងណា ប៉ា​ម៉ាក់​ អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ត្រជាក់​ៗ​បាន​ដែរ ព្រោះ​ថា​ទឹក​ត្រជាក់​ក៏​អាច​រួម​ចំណែក​កាត់​បន្ថយ​ផល​រំខាន​របស់​អាការៈ​ក្ដៅ​ខ្លួន​នេះ​ដែរ​។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ វិធី​សាស្រ្ត​មួយ​ទៀត​​ដើម្បី​កាត់​បន្ថយ​កម្ដៅ​ខ្លួន​កូន​នោះ​គឺ​កូត​ទឹក​ឲ្យ​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ចៀស​វាង​កូន​ទឹក​មាន​សីតុណ្ហភាព​ត្រជាក់​ឲ្យ​កូន ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ញ័រ​ខ្លួន ដោយសារ​តែ​រាងកាយ​អាច​ប្រឹង​បង្កើន​កម្ដៅ​បន្ថែម​ទៀត​។ បើ​សិន​ជា​កូន​មិន​ចង់​ងូត​ទឹក​ ក៏​មិន​ជា​បញ្ហា​អ្វី​ដែរ ម៉ាក់​ៗ​នៅ​អាច​ប្រើ​កន្សែង​​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជូត​ខ្លួន​ឲ្យ​កូន​បាន​ដែរ​។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​កូន​ស្រួល​ខ្លួន ​និង​អាច​ជួយ​​បន្ថយ​អាការៈ​ក្ដៅ​ខ្លួន​ផង​ដែរ​។​​​ [embed-health-tool-baby-poop-tool] ៣. ជ្រលក់​កន្សែង​​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ដាក់​លើ​ថ្ងាស និង​ក្លៀក​ ការ​ដាក់​កន្សែង​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​លើ​ថ្ងាស និង​ក្លៀក ក៏​ជា​វិធី​សាស្រ្ត​មួយ​ជួយ​បញ្ចុះ​កម្ដៅ​កូន​ផង​ដែរ​។ ការ​ធ្វើ​ដូច​នេះ ជា​វិធី​សង្គ្រោះ​បឋម​មួយ​សម្រាប់​ក្មេង​ក្ដៅ​ខ្លួន ដែល​ប៉ា​ម៉ាក់​ៗ​ទាំង​ឡាយ​តែង​​ធ្វើ​។ […]


កុមារគ្រប់អាយុចូលរៀន

គួរធ្វើម៉េច ពេលឮកូននិយាយថា "កូនស្អប់ម៉ាក់ ឬប៉ា"?

“កូនស្អប់ម៉ាក់ ឬប៉ា!” ជឿថាពេលឮពាក្យនេះចេញមាត់កូន ប៉ាម៉ាក់ប្រាកដ​​​ជា​ធ្លាក់ថ្លើម​ក្តុក​ជា​មិន​ខាន។ ប៉ាម៉ាក់គួរដោះស្រាយបែបណា ពេល​ឮ​កូននិយាយបែបនេះ? ពេលប៉ាម៉ាក់ឮកូននិយាយបែបនេះ ប៉ាម៉ាក់ប្រាកដជាមានអារម្មណ៍ច្របូកច្របល់ ខកចិត្ត ខឹង និងឈឺចាប់ជាពុំខាន ព្រោះប៉ាម៉ាក់ស្រឡាញ់ ខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មារ ខំប្រៀនប្រដៅឱ្យកូនល្អ និងលះបង់សព្វបែបយ៉ាងដើម្បីកូន តែកូនបែរជាស្អប់ប៉ាម៉ាក់ទៅវិញ។ ដើម្បីរំងាប់ស្ថានភាពដ៏តឹងតែងបែបនេះ ប៉ាម៉ាក់អាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោម៖ ១. កុំតក់ស្លុត បណ្ឌិត John Mayer សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ New Hampshire សហរដ្ឋ​អាមេរិក​បានលើកឡើងថា ពាក្យ “ស្អប់” ចេញមាត់ក្មេង​មានន័យខុសគ្នាពីពាក្យ “ស្អប់” ចេញពីមាត់​មនុស្សធំ។ អូនតូចនិយាយ​ពាក្យនេះព្រោះខឹងដែលមិនបានដូចបំណង។ ២. ឆ្លើយតបជាមួយកូនដោយការយល់ចិត្ត ប៉ាម៉ាក់អាចដាក់អារម្មណ៍ថា ប៉ាម៉ាក់ស្ថិតក្នុងស្ថានភាពរបស់អូនតូច។ ប្រសិន​បើប៉ាម៉ាក់ជាអូនតូច តើប៉ាម៉ាក់នឹងមានអារម្មណ៍បែបណា? បន្ទាប់​មកពន្យល់អូនតូចថា ប៉ាម៉ាក់ដឹងថាអូនតូចខកចិត្ត ឬ​តូចចិត្តដែលមិនអាចធ្វើបែបនេះ ឬធ្វើបែបនោះ។ កូនមិនចូលចិត្តដែលប៉ាម៉ាក់ហាមកូន ឬឱ្យកូន​ធ្វើ​បែបនេះ ឬបែបនោះ ប៉ុន្តែប៉ាម៉ាក់ត្រូវធ្វើបែបនេះ ដើម្បីឱ្យកូនល្អ។ ៣. ប្រាប់អូនតូចកុំឱ្យនិយាយពាក្យ​ “ស្អប់” ទៀត ប៉ាម៉ាក់ត្រូវប្រាប់អូនតូចថា ប្រសិនបើកូនមិនពេញចិត្ត ឬតូចចិត្តជាមួយ​ប៉ាម៉ាក់ កូនត្រូវប្រាប់ប៉ាម៉ាក់ ប៉ាម៉ាក់នឹងពន្យល់បន្ថែមថា ហេតុអ្វីកូនមិនអាចធ្វើអ៊ីចឹងបាន។ កូនមិនត្រូវនិយាយពាក្យ “ស្អប់​ប៉ា ឬ​ម៉ាក់​ទេ” ព្រោះពាក្យនេះមុតដូចកាំបិតអ៊ីចឹង។ ពេលកូននិយាយពាក្យនេះដាក់ប៉ាម៉ាក់ […]


ជំងឺស្បែក

ខែខ្យល់ត្រជាក់ កូនតូចៗងាយកើតជំងឺត្រអក គួរការពារបែបម៉េច?

ក្នុង​អាកាសធាតុ​ត្រជាក់​បែប​នេះ គ្នា​យើង​ដែល​មាន​កូន​តូច​ច្បាស់​ជា​កំពុង​គិត​ច្រើន​រឿង​កូន​ឈឺ​ផ្ដាសាយ តឹង​ច្រមុះ​ហើយ។ ទន្ទឹម​នឹង​ជំងឺ​ផ្ដាសាយ កូន​តូច​ៗ​ក៏​ងាយ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សើ​ស្បែក​ដូច​ជា ជំងឺ​ត្រអក​ជាដើម ដែល​អាច​ធ្វើ​ទុក្ខ​អា​អូន ផ្ដល់​ភាព​ឈឺ​ចាប់​ដល់​កូន។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ជំងឺ​ត្រអក ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង ឧស្សាហ៍​កើត​លើ​ទារក ប៉ុន្តែ​ក៏​អាច​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ​ដូច​គ្នា ហើយ​វា​បង្ក​ឲ្យ​ស្បែក​ស្ងួត និង​រមាស់ បញ្ហា​នេះ​ឧស្សាហ៍​កើត​មាន​បំផុត​លើ​ក្មេង​តូចៗ ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​ខ្លួន មាន​​ប្រតិកម្ម​ខ្លាំង​ពេក​ជា​មួយ​សារធាតុ​ណាមួយ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី។ ទោះ​ជា​ជំងឺ​ត្រអក​ត្រឹម​តែ​ជា​ជំងឺ​សើ​ស្បែក ក៏​ប៉ុន្តែ​វា​ក៏​អាច​ផ្ដល់​ផល​ពិបាក​មួយ​ចំនួន​ដល់​អ្នក​កើត​បាន​ដែរ​ដូច​ជា បង្ក​ជា​ជំងឺ​ហឺត ឬ​អាលែកហ្ស៊ី​ច្រមុះ ឡើង​រមាស់​រ៉ាំរ៉ៃ ឬ​ឆ្លង​មេរោគ​លើ​ស្បែក។ ” ខែ​ធ្លាក់​ខ្យល់​ត្រជាក់ គឺ​ជា​ពេល​ដែល​ក្មេងៗ​មាន​ស្បែក (ជំងឺត្រអក)ធ្វើទុក្ខ។ “ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ តិចនិក​ការពារ​កូន​ពី​ជំងឺ​ត្រអក – ផ្ដល់​សំណើម​ដល់​ស្បែក​យ៉ាង​ហោច​ណាស់ ២ដង/ថ្ងៃ។ ម៉ាក់​ប៉ា​អាច​ប្រើ​ជែល petroleum លើ​ស្បែក​កូន ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ជំងឺ​ត្រអក​កើត​ឡើង។ – ព្យាយាម​កំណត់​អត្តសញ្ញាណ និង​ចៀសវាង​កត្តា​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​ត្រអក​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ដូច​ជា ញើស ស្ត្រេស សាប៊ូ ធូលី និង​លម្អង​ផ្សេង។ ចំពោះ​ទារក និង​កុមារ អាហារ​មួយ​ចំនួន​រួម​មាន ស៊ុត ទឹកដោះគោ សណ្ដែក​សៀង និង​ស្រូវ​សាលី អាច​ជា​ប្រភព​បង្ក​បញ្ហានេះ។ – ចៀស​វាង​ងូត​ទឹក​ឲ្យ​កូន​យូរ​ៗ (ត្រឹម១០-១៥នាទី ល្មម) – […]


ការថែទាំទារក

ក្បួនលាងសម្អាតដបទឹកដោះគោឱ្យបានស្អាត កុំឲ្យឆ្លងរោគដល់កូន

ការលាងសម្អាតដបទឹកដោះគោស្អាតល្អអាចការពារអូនតូចពីការឆ្លងមេរោគដែលបណ្តាលឱ្យរាក និងក្អួត។ តើម៉ាក់ៗត្រូវធ្វើយ៉ាងណាដើម្បី​លាង​សម្អាតដបទឹកដោះគោ​ឱ្យបានស្អាត​ល្អ និង​មិនឱ្យមាន​ក្លិនផ្អូម​? ម៉ាក់ៗត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗ បន្ទាប់ពីអូនតូចបៅរួច ដើម្បី​ការពារកុំឱ្យទឹកដោះគោ​ដែលនៅជាប់ដបឡើងជូរផ្អូម។ ប្រសិនបើម៉ាក់ៗរវល់ ម៉ាក់ៗត្រូវក្រឡុកដបទឹកដោះគោ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ និងដោះផ្នែកទាំងអស់របស់ដបទឹកដោះគោ​ចេញត្រាំក្នុងទឹក ​ដើម្បីការពារទឹក​ដោះ​គោ​កក​ជាប់ក្នុងដប ឬនៅលើផ្នែកផ្សេងៗទៀតរបស់ដបទឹកដោះគោដែលធ្វើឱ្យពិបាកលាង និងអាច​ការពារ​ទឹកដោះគោពីការឡើងជូរផ្អូម ​និងបង្កជាមេរោគ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! របៀបលាងសម្អាតដបទឹកដោះគោ៖ ម៉ាក់ៗត្រូវលាងសម្អាតដៃឱ្យបានស្អាតល្អជាមួយសាប៊ូ និងទឹករយៈពេល ២០ វិនាទី​ដើម្បី​ការពារ​ការចម្លងមេរោគ ឬវីរុស។ ចាក់ទឹកដោះគោចេញឱ្យអស់ពីដបទឹកដោះគោ។ ម៉ាក់ៗត្រូវដោះផ្នែកទាំងអស់របស់ដបទឹកដោះគោដូចជា គម្រប ក្បាល​ដបទឹកដោះគោ ក្បាល​ដោះ​ជ័រជាដើមចេញ ព្រោះទឹកដោះគោអាចកក ឬជាប់នៅលើផ្នែកនៃដបទឹកដោះគោទាំងនេះ។ គ្រលុកផ្នែកទាំងអស់របស់ដបទឹកដោះគោជាមួយទឹកស្អាតមួយសាសិន។ ដាក់ទឹកចូលក្នុងចានដែក រួចដាក់សាប៊ូសម្រាប់លាងដបទឹកដោះ​គោ​ចូលបន្តិច និងកូរទឹកឱ្យសាប៊ូរលាយសព្វល្អ។ បន្ទាប់ម៉ាក់ៗត្រូវប្រើច្រាសលាងដបទឹកដោះគោលាងសម្អាតផ្នែកទាំងអស់របស់​ដបទឹកដោះគោ​ឱ្យសព្វ និងបន្តក់ទឹកសាប៊ូចូលរន្ធក្បាលដោះ បន្ទាប់មកលាងជម្រះទឹក ២-៣ ដងឱ្យបានស្អាត។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដាក់ដបទឹកដោះគោ និងផ្នែកទាំងអស់របស់ដបទឹកដោះគោស្រក់ទឹកឱ្យស្ងួត។ ម៉ាក់ៗមិនត្រូវ​យក​កន្សែង ឬស្បៃមកជូតដបទឹកដោះ​គោ​ឱ្យស្ងួតទេ ព្រោះនាំឱ្យឆ្លងមេរោគ។ រួចស្រុះដបទឹកដោះគោ និងផ្នែកទាំងអស់របស់ដបទឹកដោះគោជាមួយ​ទឹកដាំពុះ ៣ ទៅ ៥ នាទីដើម្បីសម្លាប់មេរោគបន្ថែម។ ចុងក្រោយម៉ាក់ៗត្រូវលាងសម្អាតច្រាសសម្រាប់លាងដបទឹកដោះគោ ​និងព្យួរឱ្យស្រក់ទឹក។ ការលាងសម្អាតដបទឹកដោះគោឱ្យបានស្អាតត្រឹមត្រូវមានសារៈសំខាន់ណាស់​​ក្នុងការការពារអូនតូចពីការឆ្លងមេរោគ ព្រោះទារកមានប្រព័ន្ធការពារ​​រាងកាយទន់ខ្សោយ។ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចេះតិចនិកតែ ៣ យ៉ាងនេះ ជួយបង្កើន IQ កូនឲ្យខួរក្បាលឆ្លាតវៃ

មាន​ការ​ណែ​នាំ​ម៉ាក់​ប៉ា​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​សុខភាព​ល្អ អាកប្បកិរិយា​ថ្លៃ​ថ្នូរ និង​មាន​ប្រាជ្ញា​វាងវៃ។ ប៉ុន្តែ អាចពិបាក​សម្រាប់​ម៉ាក់​ប៉ា​បន្តិច ដោយសារ​មិន​ដឹង​ថា​អ្វី​គួរ​ធ្វើ​តាម និង​អ្វី​មិនគួរ​អនុវត្ត​ពេល​ចិញ្ចឹម​កូន។ ដូច្នេះ​ហើយ ដើម្បី​សម្រួល​ដល់​គ្នា​យើង​ជា​ម៉ាក់​ប៉ា​ អត្ថបទ​នេះ​មាន​ដំបូន្មាន​ល្អ​ៗ​ពី​ការ​ជួយ​បង្កើន IQ កូន​ចែក​រំលែក​ដោយ​វេជ្ជបណ្ឌិត Bryan Roche ជា​អ្នក​ចិត្តសាស្ត្រ​ខាង​អាកប្បកិរិយា​ដែល​ផ្អែក​លើ​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ១. ផ្ដល់​អូមេហ្គា ៣ ឲ្យ​កូន​ញ៉ាំ មាន​មនុស្ស​មួយ​ចំនួន​គិត​ថា អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ជា​អាហារ​ដែល​មនុស្ស​ចាស់​ញ៉ាំ ដើម្បី​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង។ ប៉ុន្តែ អាស៊ីដ​អូមេហ្គា ៣ ជួយ​ពង្រឹង​មុខងារ​ខួរក្បាល​ក្មេងៗ ហើយ​បើ​អា​អូន​បាន​ញ៉ាំ​តាំង​ពី​ក្មេង​មក កាន់​តែ​ល្អ ព្រោះ​វា​ជួយ​បង្កើន IQ កូន។ អូមេហ្គា ៣ អាច​រក​បាន​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ សាច់​ត្រី បន្លែ​ស្លឹក​បៃតង និង​ពពួក​សណ្ដែក។ វេជ្ជបណ្ឌិត​ខាង​លើ​ក៏​ណែ​នាំ​ឲ្យ​ម៉ាក់​ប៉ា​ផ្ដល់​ប្រូតេអ៊ីន​ឲ្យ​កូន​ញ៉ាំ​បាន​ច្រើន​ព្រោះ​វា​មាន​សារធាតុ Amino Acid ដែល​ជួយ​ទ្រទ្រង់​ដំណើរ​ការ​ខួរក្បាល។ ២. សរសើរ​ការ​ខិត​ខំ​ប្រឹង​ប្រែង តិចនិក​មួយ​ទៀត​ដើម្បី​ជួយ​បង្កើន IQ កូន គឺ​ការ​សរសើរ​លើ​ដំណើរ​ការ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​របស់​កូន ដោយ​មិន​ផ្ដោត​សំខាន់​លើ​លទ្ធផល​នៃ​ការ​សិក្សា​ពេក។ ការ​សរសើរ​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន​​ជួយ​ជំរុញ​ទឹក​ចិត្ត​កូន​ឲ្យ​បន្ត​នូវ​អ្វី​ៗ​ដែល​គេ​កំពុង​ធ្វើ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ ៣. និយាយ​ជាមួយ និង​អាន​ឲ្យ​កូន​ស្ដាប់ លោក Roche បន្ត​ឲ្យ​ដឹង​ថា ការ​សន្ទនា​កាន់​តែ​ច្រើន​ជាមួយ​កូន កាន់​តែ​ធ្វើ​ឲ្យ​ពូក​គេ​ឆ្លាត​វៃ។ […]


ការបំបៅដោះ

កូន​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ ​ម៉ាក់​ៗ​មាន​ជម្រើស​អ្វី​ឲ្យ​កូន​បៅ?

ពេល​កូន​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ​មាន​ន័យ​ថា​ ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​ដែល​ជា​ធម្មតា​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ​នោះ មាន​ប្រតិកម្ម​ខ្លាំង​ជ្រុល​ទៅ​នឹង​ប្រូតេអ៊ីន​ក្នុង​ទឹក​ដោះ​គោ​។ ពេល​កូន​បៅ​ទឹក​ដោះ​គោ រាង​កាយ​កូន​នឹង​​គិត​ថា​ប្រូតេអ៊ីន​ទាំង​នោះ​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់ ហើយ​រាង​កាត​ខំ​ទប់​ទល់​ជា​មួយ​ប្រូតេអ៊ីន​ទាំង​នោះ​។ ការ​ប្រឆាំង​នេះ បង្ក​ជា​ប្រតិកម្ម​អាលែកហ្ស៊ី ដោយ​សារ​រាង​កាយ​បាន​បញ្ចេញ​សារធាតុ​គីមី​ឈ្មោះ​ថា​ហ៊ីស្តាមីន​​(Histamine)។ ក្មេងៗ​បៅ​ម្សៅ​ទឹក​ដោះ​គោ​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ហើយ​ប្រតិកម្ម​នេះ​អាច​នឹង​លេច​ចេញ​ជា​រោគ​សញ្ញា​នៅ​ពេល​កូន​បៅ​ម្សៅទឹក​ដោះ​គោ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង ឬ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​។ ក្មេង​ៗ​ដែល​បៅ​ដោះ​ម្ដាយ​មាន​កត្តា​ប្រឈម​នឹង​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ​ទាប​ ជាង​ក្មេង​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ​។ ចំណែក​ការ​សិក្សា​ខ្លះ​ទៀត​បង្ហាញ​ថា ទឹក​ដោះ​ពពែ ក៏​កម្រ​នឹង​ធ្វើ​ក្មេង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ដែរ បើ​ធៀប​នឹង​ទឹក​ដោះ​គោ​។​ ១. រោគ​សញ្ញា​ប្រតិកម្ម​ម្សៅ​ទឹក​ដោះ​គោ​ កូន​បើ​កូន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ម្សៅ​ទឹក​ដោះ​គោ រោគ​សញ្ញា​អាច​នឹង​លេច​ចេញ​ដូច​ជា៖ ​​ដក​ដង្ហើមឮសំឡេងឆ្មា ក្អក មិន​ស្រួល​ក្នុង​ពោះ ក្អួត រាក​ រមាស់​ស្បែក ភ្នែក ឬ​ហៀរ​ទឹក​ភ្នែក​ ឡើង​កន្ទាលត្រអាក ហើម អាច​មាន​សម្ពាធ​ឈាម​ចុះ​ទាប​ ស្ថាន​ភាព​ធ្ងន់​ ឬ​ស្រាល​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​អាច​មាន​សភាព​ផ្សេងៗ​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់​ទៀត​។ មួយ​វិញ​ទៀត ពេល​ខ្លះ​កូន​យើង​បៅ​ម្សៅ​ទឹក​ដោះ​គោ​ដំបូងៗ​មិន​សូវ​មាន​ប្រតិកម្ម​ទេ តែ​ក្រោយៗ​មក​ទៀត​ក៏​មាន​ប្រតិកម្ម​កាន់​តែ​ខ្លាំង​ ក៏​មាន​ដែរ​។ ការណ៍​នេះ​មាន​ន័យ​ថា​ថ្វី​បើ​ដំណាក់​កាល​ដំបូង​ៗ​មាន​ប្រតិកម្ម​កម្រិត​ស្រាល តែ​នៅ​ពេល​បន្ទាប់​អាច​នឹង​ប្រតិកម្ម​ធ្ងន់ធ្ងរ​ក៏​មាន​។ ចំណាំ៖ ​ក្មេង​ខ្លះ​អាច​មាន​បញ្ហា​មិនស៊ាំនឹង​ទឹក​ដោះ​គោ ដែល​អាច​ញ៉ាំ​ហើយ​ប្រែ​ជា​រាក ឈាម​ក្នុង​លាមក មិន​ព្រម​ញ៉ាំ ឬ​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ពោះ ឬ​ចុក​ពោះ ដែល​រោគ​សញ្ញា​នេះ​អាច​កើត​មាន​ច្រើន​ម៉ោង​ក្រោយ​ញ៉ាំ ឬ​ក្រោយ​ញ៉ាំ​បាន​ច្រើន​ដង​។ ក្មេង​ខ្លះ​អាច​មាន​បញ្ហា​មិន​ស៊ាំ​ជាមួយ​ជាតិ​ឡាក់តូស​ក្នុង​ទឹកដោះ​គោ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​រាង​កាយ​កូន​ជួប​បញ្ហា​ពិបាក​រំលាយ​ទឹក​ដោះ​គោ។ ​បើ​សិន​ជា​ប៉ា​ម៉ាក់​មិន​ច្បាស់​ថា​ កូន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ជាមួយ​ទឹក​ដោះ​គោ ឬ​មាន​បញ្ហា​នឹង​ជាតិ​ឡាក់​តូស​ក្នុង​ម្សៅ​ទឹក​ដោះ​គោ គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ ២. បើ​កូន​មិន​អាច​បៅ​ម្សៅ​ទឹក​ដោះ​គោ​បាន គួរ​ធ្វើ​ម៉េច? បើ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ ហើយ​ឃើញ​ថា​កូន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ពេល​ម៉ាក់ៗ​ញ៉ាំ​ទឹក​ដោះ​គោ ឬ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ ម៉ាក់​ៗ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដូច​គ្នា​ដែរ បើ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ ហើយ​ឃើញ​កូន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ ម៉ាក់ៗ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​ម៉ាក់​ៗ​ឲ្យ​ប្ដូរ​ប្រភេទ​ម្សៅ​ទឹក​ដោះ​សត្វ​ដែល​កំពុង​ប្រើ​ទៅ​ប្រភេទ​ផ្សេង​។ ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទឹក​ដោះ​ពពែ​ក្រៅ​ពី​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន ​នៅ​មាន​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូចជា៖ មាន​ប្រូតេអ៊ីន​ងាយ​រំលាយ មិន​សូវ​បង្ក​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​ដូច​ទឹក​ដោះ​គោ​ ​មាន​ប្រ​យោជន៍​ដល់​សុខ​ភាព​បេះ​ដូង​។ ដូច​នេះ ម៉ាក់​ៗ ក៏​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​កូន​អាលែកហ្ស៊ី​នឹង​ម្សៅ​ទឹក​ដោះ​គោ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ