ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាប្រព័ន្ធរំលាយអាហារ

កូនឧស្សាហ៍រាក ឬឈឺពោះញឹក អាចមានបញ្ហារលាកពោះវៀនរ៉ាំរ៉ៃ

ចំពោះកូនក្មេង អាការៈឈឺចុកពោះជាបញ្ហាមួយអាអូនឧស្សាហ៍ជួប ដោយសារក្មេងៗញ៉ាំអីមិនសូវចេះគិតទេ ឲ្យតែឃើញទំនងដឹងតែដាក់ចូលក្នុងមាត់ទំពាហើយ។ យ៉ាងណាមិញ ម៉ាក់ប៉ាក៏ត្រូវចាប់អារម្មណ៍ដែរ ក្នុងករណីដែលអាអូនងាកៗត្អូញចុកពោះ ឬឧស្សាហ៍រាករូស នេះអាចថាកូនកំពុងកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (Inflammatory Bowel Disease) បណ្ដាលឲ្យរលាក (ឡើងក្រហម និងហើម) ហើយវាជាស្ថានសុខភាពរ៉ាំរ៉ៃមួយ ដែលអាចមានរយៈពេលយូរ ឬកើតបាត់ៗឥតឈប់ឈរ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃនេះ រួមមានជំងឺក្រូន (Crohn’ disease) និងជំងឺដំបៅរលាកពោះវៀនធំ (Ulcerative Colitis)។ ជំងឺនេះធ្វើឲ្យរលាកក្នុងពោះវៀន និងរលាកប្រដាប់រំលាយអាហារ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃបណ្ដាលមកពីមូលហេតុស្មុគស្មាញពាក់ព័ន្ធជាមួយបញ្ហាហ្សែន ឬបញ្ហាប្រព័ន្ធការពាររាងកាយ ទៅវាយប្រហារសរីរាង្គតូចៗក្នុងពោះវៀន នឹងអាចដោយសារមូលហេតុបរិយាកាសជុំវិញមួយចំនួនផ្សេងទៀត។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន អ្វីទៅជារោគសញ្ញានៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ? រោគសញ្ញាទូទៅបំផុតនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃគឺឈឺពោះ និងរាករូស ប៉ុន្តែរោគសញ្ញាផ្សេងទៀតរួមមាន៖ ● ឈាមពេលបត់ជើងធំ ● ក្ដៅខ្លួន ● គ្មានកម្លាំងកំហែង ● ស្រកទម្ងន់។ ក្មេងដែលកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃពិបាកក្នុងស្រូបយកកាឡូរី និងអាហារូបត្ថម្ភដែលរាងកាយត្រូវការណាស់ ជាហេតុអាចបណ្ដាលឲ្យមានការលូតលាស់យឺតយ៉ាវ ឬចាប់ផ្ដើមពេញវ័យយឺតជាងធម្មតា។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃក៏អាចបង្កឲ្យមានបញ្ហាផ្សេងៗទៀតដូចជា កន្ទួលរមាស់ បញ្ហាភ្នែក ឈឺសន្លាក់ រលាកសន្លាក់ និងបញ្ហាថ្លើមជាដើម។ ជាទូទៅ គ្រូពេទ្យព្យាបាលជំងឺរលាកពោះវៀនរ៉ាំរ៉ៃជាមួយនឹងឱសថមួយចំនួន ដើម្បីកាត់បន្ថយការរលាក និងជួយការពារឆ្លងមេរោគ។ ជួនកាល ក្មេងៗត្រូវការវះកាត់ ប្រសិនបើអាការៈមិនធូរស្រាលក្រោយប្រើថ្នាំព្យាបាល ឬដោយសារហេតុផលដូចជា៖ ● រន្ធនៅក្នុងពោះវៀន ● […]


ការថែទាំទារក

ម៉ាក់ៗថ្មីថ្មោងដឹងអត់ថា ទារកទើបកើត អាចងូតទឹកលើកដំបូងនៅ​ពេល​ណា?

ការងូតទឹកឱ្យទារកទើបកើតអាចជួយសម្អាតស្នាមប្រឡាក់ឈាម ទឹកភ្លោះ និងសារធាតុពណ៌សៗដែលជាប់លើស្បែកទារក ប៉ុន្តែការងូតទឹកឱ្យទារកភ្លាមបន្ទាប់ពីកើតអាចផ្តល់ផលវិបាកដល់សុខភាព។ តើ​ការ​ងូត​ទឹកឱ្យទារកទើបកើតភ្លាម បន្ទាប់ពីសម្រាលធ្វើឱ្យប៉ះពាល់សុខភាពទារកម៉េចខ្លះ? ហើយពេលណាទើបយើង​អាចងូតទឹកឱ្យទារកទើបកើតបាន? អង្គការសុខភាពពិភពលោក (WHO) បានណែនាំថា យើងគួររង់ចាំ ២៤ ម៉ោងសិនចាំងូត​ទឹកឱ្យ​ទារក​ទើបកើត។ ការ​ងូត​ទឹក​ឲ្យ​ទារក​ភ្លាម អង្គការ​អន្តរជាតិ​មួយ​នេះ​​ផ្ដល់​ហេតុ​ផល​មួយ​ចំនួន​ដូច​ខាង​ក្រោម​។​ ១. សីតុណ្ហភាពរាងកាយ និងកម្រិតជាតិស្ករធ្លាក់ចុះ ប្រសិនបើយើងងូតទឹកឱ្យទារកទើបកើតភ្លាមបន្ទាប់ពីសម្រាល សីតុណ្ហភាព​រាងកាយ​អូនតូច​អាច​ធ្លាក់​ចុះដែលធ្វើឱ្យអូនតូចរងា។ ម្យ៉ាងទៀតភាពតានតឹងនៃការងូតទឹកដំបូងអាចធ្វើឱ្យកម្រិតជាតិស្ករក្នុង​ឈាម​ទារកទើបកើតមួយចំនួនធ្លាក់ចុះដែរ​។ [embed-health-tool-baby-poop-tool] ២. ខ្វះភាពកក់ក្តៅ និងក្របៅទឹកដោះដំបូង ការងូតទឹកឱ្យទារកទើបកើតបន្ទាប់ពីសម្រាលរួចអាចរំខានដល់ការបង្កើនភាពជិតស្និទរវាងម៉ាក់ និង​អាអូន ព្រោះក្រោយពេលសម្រាលភ្លាម អាអូនត្រូវដាក់លើទ្រូងម៉ាក់ៗ​ភា្លមដើម្បី​ឱ្យអាអូន​មាន​ភាព​កក់ក្តៅ និងបៅទឹកដោះដំបូង។ តាមការសិក្សាបានឱ្យដឹងថា ទារកដែលងូតទឹកក្រោយ ២៤ ម៉ោងបន្ទាប់​ពីសម្រាល ​ឆាប់​បៅ​ដោះ​ម្តាយ​ជាងទារកដែលងូតទឹកភ្លាមៗបន្ទាប់​ពីសម្រាល។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ស្ងួតស្បែក សារធាតុពណ៌ស (waxy) ដែលជាប់លើស្បែកទារក​ទើបកើតស្រោបស្បែក​ទារកតាំង​ពីមុន​សម្រាល​ម៉្លេះ ហើយមានតួនាទីផ្តល់សំណើម និងការពារស្បែកទារកពីការឆ្លងបាក់តេរី។ ប្រសិនបើយើងងូតទឹកឱ្យទារកទើបកើតភ្លាមបន្ទាប់ពីសម្រាលនឹងធ្វើ​ឱ្យស្បែកទារកបាត់បង់ស្រទាប់ការពារដែលធ្វើឱ្យស្បែកទារកឆាប់ស្ងួត ប្រេះ និងអាចមានបញ្ហាសើស្បែកដោយសារឆ្លងបាក់តេរី។ យ៉ាងណាមិញ ការងូតទឹកឱ្យទារកទើបកើតអាចប្រែប្រួលតាមលក្ខខណ្ឌសុខភាពរបស់ម៉ាក់ៗ និងទារក។ ប្រសិនបើទារកទើបកើតដែលមានម៉ាក់ៗមានផ្ទុកមេរោគ​ហ៊ីវ (HIV) ឬមេរោគរលាកថ្លើម​ យើងអាច​ត្រូវ​ងូតទឹកឱ្យទារកបន្ទាប់ពីទារកបៅទឹកដោះដំបូង ដើម្បីកាត់បន្ថយ​ហានិភ័យ​ឆ្លងមេរោគដល់បុគ្គលិកមន្ទីរពេទ្យ និង​សមាជិក​គ្រួសារ។ អត្ថបទគួរអាន៖ សម្រាលកូនដោយវះកាត់ អាចងូតទឹកបាននៅពេលណា? ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា? ​ចម្ងល់​ម៉ាក់​ប៉ាថ្មីថ្មោង ចង់ដឹងញឹក​ញាប់​ទាក់​ទង​នឹង​ការ​ងូត​ទឹក​ឲ្យ​ទារក​ទើប​កើត​ […]


ការបំបៅដោះ

១០ ហេតុផល បំបៅដោះកូនជាជម្រើសរើសល្អបំផុតសម្រាប់ម្ដាយ និងទារក

អង្គការ​សុខភាព​ពិភពលោក WHO បាន​ណែនាំ​ឲ្យ ម្ដាយ​គ្រប់​រូប​បំបៅ​ដោះ​កូន​យ៉ាង​តិច​ឲ្យ​គ្រប់ ៦ខែ ឬលើសនេះ។ ផ្ទុយ​ទៅ​វិញ ដោយ​សារ​ភាព​មមាញឹក​នឹង​ការងារ ឬ​រកស៊ី ម៉ាក់ៗ​សម័យ​នេះ​មិន​សូវ​មាន​ពេល​បំបៅ​ដោះ​កូន​ពេញ​លេញ​ទេ ជួន​កាល​កូន​កើត​មក​ភ្លាម​ឲ្យ​បៅ​ទឹក​ដោះ​គោ​ម្សៅ​ភ្លែត។ យ៉ាង​ណា​ក៏​ដោយ ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​សម្រាប់​​ម្ដាយ និង​កូន។ អត្ថន័យពណ៌ និងរូបរាងលាមកទារក កាលវិភាគចាក់ថ្នាំបង្ការកូន ហេតុ​ផល ១០ យ៉ាង បំបៅ​ដោះ​កូន​ល្អ​សម្រាប់​ម្ដាយ និង​កូន ១. ផ្ដល់​សារធាតុ​ចិញ្ចឹម និង​រនាំង​ការពារ ដោយសារ ទឹក​ដោះ​ដំបូង ជា​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក។ ការ​បំបៅ​ដោះ​កូន ផ្ដល់​ទាំង​សារធាតុ​ចិញ្ចឹម​ចាំបាច់ និង​អង់ទីករ​ការពារ​ពី​ម្ដាយ​ទៅ​កូន ជួយ​អា​អូន​មិន​សូវ​ឈឺ​នូវ​ជំងឺ​តូច​តាច​ដូច​ផ្ដាសាយ ឬ​គ្រុន​ជា​ដើម។ ២. ញ៉ាំ​បាន​គ្រប់​ពេល គ្រប់​ទី​កន្លែង និង​នៅ​សីតុណ្ហភាព​ស័ក្ដិសម​ជានិច្ច​សម្រាប់​ទារក។ ៣. គាំទ្រ​ដល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​នៃ​ខួរក្បាល​បាន​ល្អ។ ៤. បង្កើត​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ និង​កូន ដោយ​ប៉ះ​ស្បែក នឹង​ស្បែក ភ្នែក​សម្លឹង​មុខ​ចំ។ ៥. ម៉ាក់ៗ​ក៏​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​ខ្លួន​ឯង ដូច​ជា​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​ល្អ​ឆាប់​វិល​ទៅ​រក​សភាព​ដើម ជួយ​ឲ្យ​ស្រក​ទម្ងន់ កាត់​បន្ថយ​ជំងឺ​មហារីក​សុដន់ និង​មហារីក​មាត់​ស្បូន។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៦. សន្សំ​សំចៃ​ប្រាស់កាស​បាន​ច្រើន ដោយ​សារ​មិន​ត្រូវ​ចំណាយ​លើ​ទឹក​ដោះ​សិប្បនិម្មិត។ ៧. ទារក​បំបៅ​ដោះ​ដោយ​ទឹកដោះ​ម្ដាយ​ត្រូវ​គេ​ជឿថា​ឆ្លាត​ជាង​ទារក​បៅ​ទឹក​ដោះ​សិប្បនិម្មិត។ ៨. មាន​ប្រយោជន៍​ដល់​ការ​លូតលាស់​របស់​កូន ទាំង​ផ្នែក​រាងកាយ សុខភាព និង​ស្មារតី​ទៅ​ថ្ងៃ​អនាគត។ ៩. កាត់បន្ថយហានិភ័យនៃបញ្ហាទារក​ស្លាប់​ភ្លាមៗ(SIDS)។ CDCសហរដ្ឋអាមេរិក ណែនាំ […]


ដល់អាយុចូលរៀន

វិធីសាស្រ្តអប់រំកូនពេលមាន​កំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង

ប៉ាម៉ាក់តែងចង់អប់រំកូនៗឱ្យមានអាកប្បកិរិយាត្រឹមត្រូវ និងក្លាយទៅ​ជាបុគ្គលល្អ ប៉ុន្តែពេលខ្លះ​វិធី​សាស្រ្តដែលយើងប្រើដើម្បីអប់រំកូនអាចបំផ្លាញ​ជំនឿចិត្តកូនបន្តិចម្តងៗដោយមិនដឹងខ្លួន។ ការណ៍​នេះ អាច​ធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែកសតិបញ្ញា​ និងស្មារតីរបស់កូន។ តើយើងគួរអប់រំបែបម៉េច​ទើប​មិន​បំផ្លាញជំនឿចិត្តកូន? លោកស្រីបណ្ឌិត Eileen Kennedy-Moore ឯកទេសចិត្តសាស្រ្ត កុមារ និងគ្រួសារនៅសហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា កុមារតែងតែធ្វើខុស ហើយត្រូវរៀនពីកំហុសខ្លួនឯង ប៉ុន្តែក្នុងនាមជាប៉ាម៉ាក់ យើងមិន​ត្រូវធ្វើឱ្យ​កូន​មានអារម្មណ៍ថា ពួកគេជាក្មេងមិនល្អទេ។ លោកស្រីបានបន្ថែមថា កុមារមួយចំនួនមានប្រតិកម្មខ្លាំងចំពោះការរិះគន់ ការប្រើហិង្សា ការ​ដាក់​ទណ្ឌកម្ម ហើយងាយបាត់បង់ជំនឿចិត្ត​លើខ្លួនឯងណាស់ ព្រោះកុមារដូចជាក្រដាសស​មួយ​ផ្ទាំង​អ៊ីចឹង ប្រសិនបើពួកគេត្រូវផាត់ពណ៌មិនល្អ ពួកគេនឹងយល់ថាខ្លួនឯង​មិនល្អ​ដែរ ដែលប៉ះពាល់​ដល់​ជំនឿចិត្ត​។​ ជំនឿចិត្តសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូន ព្រោះកុមារដែលមានជំនឿចិត្ត​លើខ្លួនឯង​អាចប្រឈមនឹងបញ្ហា រៀនពីកំហុសខ្លួន ជួយខ្លួនឯង ចេះសុំជំនួយនៅពេលត្រូវការ មិនបាក់ទឹកចិត្ត ចេះស្រឡាញ់ និង​ឱ្យតម្លៃខ្លួនឯង។ ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងយកមកអប់រំកូនៗ ពេលធ្វើខុស៖ ១. ផ្តល់សិទ្ធិឱ្យកូនសាងកំហុស ពេលកូនធ្វើខុសអ្វីមួយ ប៉ាម៉ាក់ត្រូវគិតថា អាអូននៅតូច នៅមានរឿងជាច្រើនត្រូវរៀន និងកែប្រែ។ ពួកគេ​អាចមិនដឹងថា ការធ្វើអ្វីមួយអាចបណ្តាល​ឱ្យមានផលវិបាកអ្វីទេ ដូច្នេះយើងត្រូវផ្តល់​ឱកាស​ឱ្យ​ពួកគេ ហើយ​ប្រាប់ និងបង្ហាញកូនៗពីអ្វីដែលពួកគេអាចធ្វើបាន និងអ្វីដែលពួកគេមិនអាច​ធ្វើ​បាន។ ប្រសិនបើប៉ាម៉ាក់មិនផ្តល់សិទ្ធិឱ្យកូនសាងកំហុស អូនតូចនឹងក្លាយ​ទៅ​ជា​មនុស្សមិនចេះ​សម្រេច​ចិត្តដោយខ្លួនឯង ហើយតែងតែសួរយោបល់ពីអ្នកដទៃ។ ២. កុំស្រែកដាក់កូន ពេលកូនធ្វើខុស យើងត្រូវទប់អារម្មណ៍ ហើយមិនត្រូវស្រែកដាក់អាអូនទេ។ ការស្រែកគំហក​អាចធ្វើឱ្យអាអូនភ័យតក់ស្លុតដែលអាចបណ្តាល​ឱ្យកូន​មានបញ្ហាក្នុងការកសាងជំនឿចិត្តលើខ្លួនឯង។ ៣. កុំជេរ ឬបន្ទោរកូននៅទីសាធារណៈ ការជេរ ឬបន្ទោរកូននៅទីសាធារណៈឱ្យអ្នកដទៃដឹងឮថាអូនតូចធ្វើខុស​គឺជាការបង្កើតការ​អាម៉ាស់​ដល់អូនតូចដែលធ្វើឱ្យអូនតូចយល់ថាខ្លួនឯងអន់ មិនល្អ ហើយអ្នកផ្សេងអាចលែងចូលចិត្តខ្លួនទៀតហើយ […]


ទារក

គន្លឹះ​ ៥យ៉ាង​ បញ្ចៀស​បញ្ហា​ស្លាប់​ភ្លាម​ៗ​របស់​​ទារក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ប៉ា​ម៉ាក់​តែងតែ​ខ្វល់ខ្វាយ​ និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ទារក​គ្រប់​ពេលវេលា​ និង​ព្យាយាម​ការពារ​កូន​​​ពី​ហានិភ័យ​ផ្សេង​ៗ ជា​ពិសេស​គឺ​​រោគសញ្ញា​ស្លាប់​ភ្លាម​ៗ​នៃ​ទារក​ (SIDS)។ ​​រោគសញ្ញា​នេះ​កើត​ឡើង​លើ​ទារក​ដែល​មាន​សុខភាព​ល្អ​ និង​មាន​អាយុ​ក្រោម​ ១​ឆ្នាំ​នៅ​ពេល​ដែល​កូន​គេង​លក់​។ ថ្វី​ត្បិត​តែ​គ្មាន​មូលហេតុ​​ច្បាស់លាស់​​​ណាមួយ​ដែល​បណ្ដាល​ឲ្យ​ទារក​ស្លាប់​ភ្លាម​ៗ​ក៏​ពិត​មែន​ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​រោគសញ្ញា​នេះ​​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ពិការភាព​ខួរ​ក្បាល​​​ដែល​គ្រប់គ្រង​ការ​ដកដង្ហើម​អំឡុង​ពេល​គេង​របស់​ទារក​។ កត្តា​ហានិភ័យ​ផ្សេង​ទៀត​​នាំ​​ឲ្យ​ទារក​ស្លាប់​ភ្លាម​ៗ រួម​មាន​៖ ជំងឺ​ផ្លូវ​ដង្ហើម​ ឬ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​៖ បើ​កូន​កើត​ជំងឺ​ផ្ដាសាយ​ ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ ដែល​អាច​ធ្វើ​ឲ្យ​ទារក​ពិបាក​ដកដង្ហើម​នៅ​ពេល​គេង​។ ​កើតមិនគ្រប់​គីឡូ​៖ ក្នុង​ករណី​ដែល​ទារក​កើត​មិន​គ្រប់​ខែ ឬ​កើត​មក​ភ្លោះ ខួរ​ក្បាល​របស់​​កូន​អាច​នឹង​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​នៅ​ឡើយ​ ហើយ​ក៏​មិន​អាច​គ្រប់គ្រង​ដង្ហើម​ និង​ចង្វាក់​បេះដូង​ត្រឹមត្រូវ​ល្អ​ អំឡុង​ពេល​គេង​ផង​ដែរ​។ ស្រូប​​ផ្សែង​បារី​៖បើ​ប៉ា​ម៉ាក់​ ឬ​អ្នក​មើល​ថែ​ទារក​ជក់​បារី ​កូន​ក៏​អាច​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​បញ្ហា​ផ្លូវ​ដង្ហើម​ដូច​គ្នា​។ ហានិភ័យ​អំឡុង​ពេល​ពពោះ៖ នៅ​ពេល​ដែល​ម៉ាក់​ប្រើប្រាស់​ថ្នាំ​ញៀន​ ផឹក​គ្រឿងស្រវឹង ​ជក់បារី ឬ​មិន​ទទួល​បាន​ការ​ថែទាំ​​​មុន​ពេល​សម្រាលត្រឹមត្រូវ​ទេ​នោះ អា​អូន​ក៏​អាច​មាន​ហានិភ័យ​នៃ​រោគសញ្ញា​ស្លាប់​ភ្លាម​ៗ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​គន្លឹះ​បញ្ចៀស​ការ​ស្លាប់​ភ្លាម​ៗ​នៃ​ទារក​ ទោះបី​ជា​មិន​មាន​វិធី​ការពារ​រោគសញ្ញា​នេះ​បាន​ទាំង​ស្រុង​ក៏​ពិត​មែន​ ប៉ុន្តែ​ប៉ា​ម៉ាក់​អាច​កាត់បន្ថយ​ហានិភ័យ​​បាន​ តាម​រយៈ​តិចនិក​ខាង​ក្រោម​៖ ១. ឲ្យ​កូន​គេង​ផ្ងារ​ ប៉ា​ម៉ាក់​គប្បី​ដាក់​ឲ្យ​កូន​គេង​ផ្ងារ​នៅ​លើ​ពូក​រឹង​​ល្អ អំឡុង​ពេល​គេង​ថ្ងៃ និង​ពេល​យប់​ ពីព្រោះ​ឥរិយាបថ​គេង​បែប​នេះ អាច​ឲ្យ​អា​អូន​ស្រួល​ក្នុង​ការ​ដកដង្ហើម​។ នៅ​ពេល​ដែល​ទារក​អាច​ក្រឡាប់​ដោយ​ខ្លួន​ឯង​បាន​ (នៅ​ចន្លោះ​៦​ខែ) យើង​​អាច​ឲ្យ​កូន​គេ​ផ្អៀង​បាន​ បើ​កូន​​ប្រែ​ខ្លួន​ទៅ​រក​ឥរិយាបថ​គេង​​បែប​នោះ​។ ២. គេង​បន្ទប់​តែ​មួយ តែ​កុំ​គេង​គ្រែ​តែ​មួយ​ ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​គួរ​គេង​ក្នុង​បន្ទប់​តែ​មួយ​ជាមួយ​នឹង​កូន​ រហូត​ដល់​អា​អូន​មាន​អាយុ​៦​ខែ ឬ​១​ឆ្នាំ​ ប៉ុន្តែ​គប្បី​រក្សា​គម្លាត​​ខ្លះ​​រវាង​គ្រែ​ទារក​ និង​គ្រែ​ប៉ា​ម៉ាក់​។ បន្ថែម​ពី​នេះ យើង​ត្រូវ​ជៀសវាង​ប្រើប្រាស់​សម្ភារៈ​​​រួម​គ្នា​ជា​មួយ​ទារក​ ដូច​ជា​ខ្នើយ​ […]


ការបំបៅដោះ

ទើបផ្ដាច់ដោះថ្មីៗ តែកូនមិនព្រមបៅក្បាលដោះជ័រ គួរធ្វើម៉េច?

ប៉ាម៉ាក់មួយចំនួនអាចជួបឧបសគ្គមួយនៅពេលផ្ដាច់ដោះកូន និងចង់ឲ្យកូនងាកមកបៅទឹកដោះគោម្សៅវិញ នោះគឺកូនមិនព្រមបៅក្បាលដោះជ័រ។ កាលណាយើងចង់ផ្ដាច់ដោះហើយ កូនមិនពេញចិត្តក្បាលដោះជ័រទៀត ច្បាស់ជាយ៉ាប់ដល់ម៉ាក់ៗជាមិនខាន។ បើអ៊ីចឹងយើងគួរដោះស្រាយយ៉ាងម៉េច? តែកុំបារម្ភ! លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ចែករំលែកក្បួនលួងកូនឲ្យបៅក្បាលដោះជ័រដូចខាងក្រោម។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១. ចាំកូនឃ្លានខ្លាំង តាមទម្លាប់ ម៉ាក់ៗតែងតែឲ្យកូនបៅដោះរៀងរាល់ ២ ឬ៣ម៉ោងម្តង តែនៅពេលយើងប្ដូរមកឲ្យកូនបៅទឹកដោះគោម្សៅវិញ កូនបែរជាមិនចង់បៅក្បាលដោះជ័រ អ៊ីចឹងចាំបាច់ត្រូវតែពន្យារពេលនៃការបៅឲ្យយូរជាងមុនបន្តិច គឺចាំកូនឃ្លានខ្លាំងចាំឲ្យបៅ។ វិធីនេះល្អបំផុត ព្រោះកាលណាកូនឃ្លានខ្លាំង អាអូនមិនគិតថា ក្បាលដោះពិត ឬសិប្បនិម្មិតទេ ដឹងតែម៉ឹមមិនខាន។ ២. ឲ្យអ្នកផ្សេងបំបៅកូន គ្រប់ពេលអាអូនបៅដោះ គឺមានតែម៉ាក់ៗទេអាចបំបៅកូនបាន ដូច្នេះកូនស្គាល់ម៉ាក់ និងក្បាលដោះម៉ាក់ច្បាស់។ ហេតុនេះ បើចង់ឲ្យកូនបៅក្បាលដោះជ័រ ដែលជារបស់ប្លែក ទាល់តែឲ្យអ្នកដទៃមកបំបៅអាអូនជំនួសម្ដាយទើបបាន។ ៣. បញ្ឆោតដោយដោះម៉ាក់ វិធីនេះប្រើសម្រាប់ក្មេងមិនព្រមបៅក្បាលដោះជ័រខ្លាំង ដែលមិនព្រមបោក្បាលដោះផ្សេងក្រៅពីក្បាលដោះរបស់ម៉ាក់ៗ។ ជំហានដំបូងម៉ាក់ៗត្រូវបន្តបំបៅដោះកូនធម្មតា តែដល់ពេលគេគេងជិតលក់ ឬគេងលក់ហើយ ចាំប្តូរពីដោះម៉ាក់ ទៅដបទឹកដោះគោវិញម្តង។ ក្មេងខ្លះពិតជាពិបាកក្នុងការឲ្យបៅក្បាលដោះជ័រមែន ហើយបើវិធីសាស្រ្តខាងលើមិនបានផល ប៉ាម៉ាក់ អាចសាកល្បងដាក់ទឹកដោះគោម្សៅក្នុងពែងឲ្យកូនញ៉ាំបន្តិចម្ដងៗ និងចាំមើលថាកូនចាប់ផ្ដើមលិឍឬអត់។ ពេលឃើញកូនចាប់ផ្ដើមលិឍទឹកដោះគោ ប៉ាម៉ាក់អាចបន្តឲ្យកូនផឹកបន្តិចម្ដងៗ ឬក៏អាចប្រើកូនស្លាបព្រាបញ្ចុកកូនបន្តិចម្ដងៗក៏បាន ទម្រាំកូនទម្លាប់នឹងរស់ជាតិទឹកដោះគោម្សៅ និងព្រមបៅក្បាលដោះជ័រ។ អានបន្ថែម៖ […]


ការបំបៅដោះ

លាមកកូនប្រែប្រួលក្រោយដូរឲ្យបៅទឹកដោះគោម្សៅ ប៉ាម៉ាក់គួរឲ្យបារម្ភអត់?

ចំពោះគ្នាយើងមានកូនតូចៗ វិធីសាស្ត្រមួយអាចដឹងពីស្ថានភាពសុខភាពកូន គឺតាមដានទៅលើលាមកកូន ព្រោះសណ្ឋានលាមកអាចប្រាប់ឲ្យម៉ាក់ប៉ាដឹងច្រើនពីសុខភាពរបស់កូន។ ដោយសារបែបនេះហើយ ទើបម៉ាក់ប៉ាមួយចំនួនកើតជាក្ដីបារម្ភពេលឃើញលាមកអាអូនប្រែប្រួលក្រោយផ្លាស់ពីបៅទឹកដោះម្ដាយទៅបៅទឹកដោះគោម្សៅវិញ។ អ្វីដែលមាននៅក្នុងខោទឹកនោមអាអូនគឺជាការជះឥទ្ធិពលពីអ្វីដែលយើងជាម៉ាក់ប៉ាផ្ដល់ឲ្យកូន។ ចំពោះទារកបៅដោះម្ដាយ និងទារកបៅទឹកដោះគោ ជាទូទៅ លាមកកូនតែងមានលក្ខណៈមិនដូចគ្នាទេ។ នេះបើតាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! វេជ្ជបណ្ឌិតសញ្ញាប័ត្រពីប្រទេសបារាំងបានបកស្រាយថា សម្រាប់ទារកដែលបៅទឹកដោះគោ លាមកកូនមានពណ៌លឿង ឬពណ៌ត្នោត និងមានសភាពខាប់ៗ ស្រដៀងនឹងប៊័រសណ្ដែកដី ហើយលាមកអាអូនក៏មានក្លិនស្អុយជាងក្មេងបៅទឹកដោះម្ដាយ។ ហេតុអ្វីបានជាលាមកកូនមានភាពខុសគ្នា? ដូចដែលគ្រូពេទ្យកុមារ Margaret Morris ពន្យល់ វាគ្រាន់តែជាបញ្ហានៃរាងកាយសម្របខ្លួនទៅនឹងអ្វីដែលកូនយើងញ៉ាំ។ ពពួកបាក់តេរី (Microflora) នៅក្នុងក្រពះ-ពោះវៀនកូន ប្រែប្រួល អាស្រ័យលើប្រភេទអាហារដែលកំពុងរត់ឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ហើយទឹកដោះគោម្សៅមានលក្ខណៈខុសពីទឹកដោះម្ដាយ។ បន្ថែមពីលើនេះ ប្រសិនបើកូនបៅទឹកដោះគោម្សៅ នោះអាអូនអាចនឹងមិនសូវជុះញឹកដូចពេលអាអូនបៅទឹកដោះម្ដាយទេ ព្រោះម៉ូលេគុលនៃទឹកដោះគោម្សៅមិនងាយរំលាយដូចទឹកដោះម្ដាយ។ ប៉ុន្តែ ម៉ាក់ប៉ាមិនចាំបាច់បារម្ភទេ បើអាអូនជុះញឹកញាប់ក្រោយបៅទឹកដោះគោម្សៅ ជាពិសេសនៅក្នុងសប្ដាហ៍ដំបូងៗ។ អានបន្ថែម៖ លាមក​​ទារក​មាន​ពណ៌​បៃតង​ ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​អត់​?​ ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ? លាមក៣ពណ៌នេះ បញ្ជាក់ថាកូនមានបញ្ហាសុខភាពហើយ កូនអាយុក្រោម ​៦ ខែ​ ឲ្យ​ញ៉ាំ​ទឹក​ក្រូច​ច្របាច់​ពេល​ទល់​លាមក​បានអត់? ហេតុអ្វី​ទារក​ជុះ​មានឈាម​? ​គួរ​ដោះស្រាយ​បែប​ណា​?


អាហារូបត្ថម្ភ

ដើម្បីក្រពះពោះវៀនកូនល្អ របបអាហារប្រចាំថ្ងៃគួរមានសារធាតុចិញ្ចឹមអ្វីខ្លះ?

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ប្រធាន​បទ​ដ៏​ពេញ​និយម​មួយ​ក្នុង​ចំណោម​ម៉ាក់​ប៉ា​ដែល​មាន​កូន​តូចៗ។ សុខភាព​ក្រពះ​ពោះ​វៀន​មាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ភាព​រឹង​មាំ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ជា​រនាំង​ការពារ​សុខភាព​ទូទៅ​ពី​ជំងឺ បូក​រួម​នឹង​ការ​អភិវឌ្ឍខួរក្បាល និង​ផ្លូវ​អារម្មណ៍​របស់​កូន​ផង​ដែរ។ សារធាតុ​ចិញ្ចឹម​អ្វី​ខ្លះ​គួរ​មាន​ក្នុង​របប​អាហារ​កូន ដើម្បី​បាន​ក្រពះ​ពោះ​វៀន​ល្អ? មាន​ហេតុ​ផល​ជា​ច្រើន​រួម​ចំណែក​ដល់​ការ​បង្ក​ឲ្យ​បាក់តេរី​ក្នុង​ពោះ​វៀន​មាន​សុខភាព​មិន​ល្អ​ដូច​ជា ភាព​តាន​តឹង កង្វះ​សកម្មភាពរាងកាយ និង​របប​អាហារ​មិន​ល្អ។ ដើម្បី​ធានា​ថា​សុខភាព​ក្រពះ​ពោះវៀន​របស់​កូន​ៗ​ល្អ​បាន​ពេញ​មួយ​ជីវិត ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​គួរ​តែ​មាន​បញ្ចូល​សារធាតុ​ចិញ្ចឹម​ប៉ុន្មាន​ខាង​ក្រោម៖ ១. បំបៅ​ដោះ​កូន ជា​ទូទៅ ពោះ​វៀន​របស់​ទារក​ទើប​នឹង​កើត​គឺ​ទទេ​ស្អាត គ្មាន​មេរោគ​អ្វី​ទេ ហើយ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​បំផុត​យើង​អាច​ធ្វើ​ដើម្បី​កូន​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ​ទៅ​ថ្ងៃ​អនាគត។ ទឹក​ដោះ​ម្ដាយ​មាន​សមត្ថភាព​សម្រប​ទៅ​តាម​អាយុ និង​តម្រូវ​ការ​របស់​ទារក ជាហេតុ​ទឹក​ដោះ​ម្ដាយ​មាន​អត្ថប្រយោជន៍​សម្រាប់​ទារក​ជានិច្ច ហើយ​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​ណែនាំ​ឲ្យ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ខែ ឬ​លើស​នេះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ២. បន្ថែម​ជាតិ​កាក​សរសៃ របប​អាហារ​គឺ​ជា​កត្តា​ចម្បង​បំផុត​សម្រាប់​សុខភាព​ពោះវៀន​ល្អ ហើយ​ជាការ​​សំខាន់​ណាស់​ក្នុង​ការបញ្ចូល​ជាតិ​កាក​សរសៃ ឬ​ Fibre គ្រប់​គ្រាន់​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ប្រក្រតី និង​បន្ទោរ​បង់​ងាយ​ស្រួល។ ៣. បន្ថែម Probiotics និង Prebiotics Probiotics ជា​បាក់តេរី​ល្អ​រស់​នៅ​ក្នុង​ពោះ​វៀន​យើង ហើយ Prebiotics ជា​អាហារ​របស់​ពពួក​បាក់តេរី​នោះ។ Probiotics មាន​នៅ​ក្នុង​អាហារ​ដែល​មាន​ជាតិ​ផ្អាប់​ផ្សេងៗ​ដូច​ជា យ៉ាអួរ គីមឈី និង​ស៊ុប​មីសូ (Miso soup) ជាដើម។ ក្រៅ​ពី​អាហារ​ទាំង​នេះ យើង​អាច​ផ្ដល់​ជា​ថ្នាំ​បំប៉ន​មាន​ផ្ទុក Probiotics និង Prebiotics ឲ្យ​កូន​ញ៉ាំ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង

បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង (Leaky Gut) គឺ​ជា​ការ​រលាក​នៃ​ជញ្ជាំង​ពោះវៀន ដែល​បណ្ដាល​ឲ្យ​ជាតិ​ពុល និង​​ភាគ​ល្អិត​អាហារ​មាន​ទំហំ​ធំជាង​ធម្មតា​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ ការណ៍នេះ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​ឆ្លើយ​តប​តាម​វិធី​ផ្សេងៗ​គ្នា​ ដែល​អាច​នាំ​ឲ្យ​មាន​​​ផល​វិបាក​ច្រើនយ៉ាង​។ បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង មិន​គ្រោះ​ថ្នាក់​ខ្លាំង​ពេក​ទេ ប៉ុន្តែ​ពោះវៀន​ដែល​ជ្រាប​ពិត​ជា​រួម​ចំណែក​ដល់​ស្ថានភាព​ជា​ច្រើន​ដូច​ជា ជំងឺ Autoimmune, បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត, ADD, ADHD, ជំងឺ​អូទីស្សឹម អាលែកហ្ស៊ី​អាហារ បញ្ហា​ស្បែក និង​ជំងឺ​ហឺត។ ​រោគ​សញ្ញា​​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង ម៉ាក់​ប៉ា​អាច​ដឹង​បាន​ថា​កូន​កើត​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង ប្រសិន​បើ​កូន​ចេញ​រោគ​សញ្ញា​ប៉ុន្មាន​ដូច​ខាង​ក្រោម​នេះ៖ ហើមពោះ ពិបាករំលាយអាហារ លាមកប្រែប្រួល (រាក ឬទល់លាមក) អាលែកហ្សីអាហារ ជំងឺហឺត ជំងឺត្រអក ការឆ្លងមេរោគប្រហោង​ឆ្អឹង​ច្រមុះរ៉ាំរ៉ៃ អស់កម្លាំង ពិបាក​ផ្ដោត​អារម្មណ៍ ថប់​បារម្ភ និង មាន​បញ្ហា​អាកប្បកិរិយា។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ មូល​ហេតុ​នៃ​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង ការ​ប្រើ​ថ្នាំ​ផ្សះ របប​អាហារ​មាន​ជាតិ​ស្ករ​ចម្រាញ់​ខ្ពស់ ញ៉ាំ​អាហារ​មាន​សារធាតុ​រក្សា​ទុក និង​សារធាតុ​គីមី ញ៉ាំ​អាហារ​មាន​ជាតិ​ស្អិត (Gluten) ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ការ​ឆ្លង​មេរោគ​ជាមួយ​ប៉ារ៉ាស៊ីត ភាព​តាន​តឹង​រ៉ាំរ៉ៃ ការ​សម្រាល​កូន​ដោយ​វះកាត់ មិន​ត្រូវ​បាន​បំបៅ​ដោះ​ម្ដាយ។ យើង​អាច​ដោះ​ស្រាយ​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង​តាម​របៀប​ណា? ម៉ាក់​ប៉ា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ឡើង​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង​បាន​ដោយ​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​ជាមួយ​ក្បួន​ខាង​ក្រោម​៖ អង់ហ្ស៊ីម​រំលាយ៖ អង់​ហ្ស៊ីម​រំលាយ​អាហារ (Digestive enzymes) ជា​ប្រូតេអ៊ីន​ដែល​ត្រូវ​បាន​ផលិត​ជា​ចម្បង​នៅ​ក្នុង​ពោះ​វៀន​តូច និង​លំពែង ក៏​ដូច​ជា​នៅ​ក្នុង​ទឹក​មាត់​ដែល​ជួយ​បំបែក​អាហារ​ដែល​យើង​ញ៉ាំ​ទៅ​ជា​សារធាតុ​ចិញ្ចឹម​​អាច​ស្រូប​យក និង​ប្រើ​ប្រាស់​ដោយ​រាងកាយ។ ម៉ាក់​ប៉ា​អាច​បន្ថែម​ជា​អាហារបំប៉ន​អង់ហ្ស៊ីម​រំលាយ​អាហារ​ឲ្យ​កូន​ញ៉ាំ […]


ការថែទាំទារក

ម៉ាក់ប៉ាមកដឹងពីមូលហេតុ ៥ យ៉ាងធ្វើឲ្យទារកក្រោម ២៨ថ្ងៃប្រកាច់

ម៉ាក់​ប៉ា​មួយ​ចំនួន​អាច​នឹង​ជួប​បញ្ហា​ទាក់​ទង​នឹង​ការ​មើល​ថែ​ទារក​ទើប​នឹង​កើត ពិសេស​នោះ​គ្នា​យើង​ដែល​ក្លាយ​ជា​ម៉ាក់​ប៉ា​ថ្មី​ថ្មោង។ ទារក​ទើប​នឹង​កើត​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​មែន​ទែន ព្រោះ​បើ​យើង​ប្រហែស​តែ​បន្តិច អាច​បង្ក​បញ្ហា​ធ្ងន់​ដល់​កូន​ដូច​ជា ប្រកាច់​ជាដើម។ មូល​ហេតុ​អ្វី​បាន​ទារក​ក្រោម២៨​ថ្ងៃ​ប្រកាច់? ១. ខ្វះ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ខួរក្បាល។ ការ​ប្រកាច់​អាច​ចេញ​ជា​រោគ​សញ្ញា​លើ​ទារក​នៅ​អាយុក្រោម ៧២ម៉ោង ២. ហូរ​ឈាម​ក្នុង​ខួរក្បាល ៣. ជំងឺ​មេតាបូលិក​មួយ​ចំនួន ដូច​ជាការ​ថយ​ចុះ​ជាតិ​ស្ករ ការ​ថយ​ចុះ​កាល់​ស្យូម និង​ការ​ថយ​ចុះ​ម៉ាញ៉េស្យូម ច្រើន​កើត​មាន​លើ​ទារក​អាយុ​ក្រោម ៧២ម៉ោង ឬ​ក៏​នៅ​អំឡុង​ពេល​ចាប់​ផ្ដើម​បំបៅ​ដោះ​ដំបូង ៤. ឆ្លង​មេរោគ​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ខួរក្បាល​ដូចជា មេរោគ Toxoplasmose, Pneumoniae ៥. ការ​វិវត្តមិន​ធម្មតា​របស់​ខួរ​ក្បាល​តាំង​ពី​កំណើត ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ភាគច្រើន ទារក​អាយុ​ក្រោម ២៨ថ្ងៃ​ដែល​ប្រកាច់ មក​ពី​មាន​ការ​ប៉ះពាល់​ដល់​មុខងារ​ប្រព័ន្ធ​ប្រសាទ។ កាលណា​ទារក​ប្រកាច់ យើង​អាច​សន្និដ្ឋាន​បាន​ពី​ផល​ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ផ្នែក​បញ្ញា​ស្មារតី និង​កាយ​សម្បទា​ទៅ​ថ្ងៃ​មុខ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ទារក​អាច​ប្រកាច់មួយចំហៀងខ្លួន ឬ​ក៏​ប្រកាច់​ពេញ​តួ​ខ្លួន។ ការ​ប្រកាច់​របស់​ទារក​មាន ៣ សណ្ឋាន​ដូច​ជា៖ Clonic៖ ជាការប្រកាច់នៅផ្នែកខាងចុងម្រាមដៃ ម្រាមជើង ឬក៏មួយចំហៀងខ្លួន។ ចង្វាក់នៃការប្រកាច់សណ្ឋាន Clonic មានសភាពយឺត ហើយអាចមាន ១ ទៅ ៣ចលនាក្នុង ១វិនាទី Tonic៖ ជាការប្រកាច់លើអវៈយវៈ ឬក៏ពេញមួយតួខ្លួន Myoclonic៖ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ