ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

វីតាមីន និង​រ៉ែ សំខាន់ៗសម្រាប់​ការលូតលាស់របស់​កូន ប៉ាម៉ាក់គួរស្វែង​យល់​

សម្រាប់​ការ​អភិវឌ្ឍ​នៃ​កុមារ​ វីតាមីន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ធាតុ​មួយ​នៃ​ធាតុ​សំខាន់​បំផុត​នៃ​តម្រូវ​ការ​អាហារូបត្ថម្ភ​។​ ដោយ​សារ​តែ​រាង​កាយ​កុមារ​មិន​អាច​ផលិតបរិមាណ​នៃ​វីតាមីន​ដែល​ខ្លួន​ត្រូវ​ការ​បាន​ វីតាមីន​ត្រូវ​តែ​បឺ​ត​ស្រូប​យក​ពី​របប​អាហារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ វីតាមីន​ A​ វីតាមីន​ A រក​ឃើញយ៉ាង​ងាយ​នៅ​ក្នុង​អាហារ​ដែល​មាន​ព៌ណ​លឿង​​ និង​ព៌ណ​ទឹក​ក្រូ​ច ​ដូច​ជា​ការ៉ុត​ ដំឡុង​ជ្វា​ ល្ពៅ​ទ្រ​វែង​ (squash) ឬ​ទឹក​ដោះ​ ហ្វ្រូ​ម៉ា​ និង​ស៊ុត​។​ វីតាមីន​នេះ​មាន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​ការលើក​ស្ទួយ​ដល់​ការ​លូត​លាស់​ និង​ការ​អភិវឌ្ឍ​បាន​ជា​ធម្មតា ការ​ជួស​ជុល​ជាលិ​កា​ និង​ឆ្អឹង​ ស្បែក​ ភ្នែក​ និង​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រ​កប​ដោយ​សុខ​ភាព​ល្អ។​ វីតាមីន​ B ក្រុម​នៃ​វីតាមីន​ B រួមមាន​វីតាមីន​ B២ វីតាមីន​ B៣ វីតាមីន​ B៦ និង​ វីតាមីន​ B១២។​ វីតាមីន​ទាំង​នេះ​​ជួយ​រាង​កាយ​កូន​យើង​​ឲ្យ​បង្កើត​កោសិកា​គ្រាប់​ឈាម​ក្រហម​ គាំទ្រ​សកម្ម​ភាព​មេតាបូលីស​ ផលិត​ថាម​ពល​សម្រាប់​រាងកាយ​ ជំរុញ​​លើក​កម្ពស់​ឲ្យ​​ប្រព័ន្ធ​របស់ឈាម​ និង​ប្រព័ន្ធ​ប្រសាទ​មាន​សុខ​ភាព​ល្អ​។ វីតាមីន​ B អាច​រក​ឃើញ​នៅ​ក្នុង​សាច់​មាន់​ ត្រី​ ស៊ុត​​ សាច់​ និង​មាន​ក្នុង​គ្រាប់​រុក្ខ​ជាតិ​ ទឹក​ដោះ​ សណ្តែក​ ហ្វ្រូម៉ា​ និង​សណ្តែក​សៀង​។​ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗមើលម៉េចទើបដឹងថា​អូនៗជួបបញ្ហាទល់លាមក? ក្មេងៗផឹកទឹកដោះគោច្រើនអាចមានបញ្ហាទាំងនេះ អាហារមានជាតិសរសៃល្អ​សម្រាប់អូនៗ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ ជំងឺធាត់លើក្មេង​បង្កជា​ផលវិបាកច្រើនយ៉ាង ប៉ាម៉ាក់ត្រូវចេះការពារកូនពីបញ្ហានេះ វីតាមីន​ C វីតាមីន C ត្រូ​វ​បាន​ប្រើ​ប្រាស់​ជាញឹក​ញាប់​​សម្រាប់​លើក​កម្ពស់ឲ្យ​​មាន​​​សាច់​ដុំ​ប្រកប​ដោយ​សុខ​ភាព​ល្អ​ ពង្រឹង​ជាលិកា​សន្ធាន​ […]


ការបំបៅដោះ

ស្រីៗទើបមានកូន ត្រូវដឹងអាការៈពេលកូនឃ្លាន មិនមែនឲ្យតែយំដឹងតែឃ្លាននោះទេ

ស្ត្រីដែល​កំពុងតែ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម៉ាក់​ៗ​គេ ឬ​អ្នក​ទើប​តែ​មាន​កូន​ជា​លើក​ដំបូង ពេល​ឃើញ​កូន​តូចយំ​មាន​ច្បាស់ជាមានអារម្មណ៍​ភិតភ័យ​ណាស់ ព្រោះ​មិន​ដឹង​មាន​រឿង​អ្វី​កើត​ឡើង។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ទារក​​យំ​បណ្ដាល​មកពី​មូលហេតុ​ច្រើន​ណាស់​ក្នុង​នោះ​មាន​ឃ្លាន ហើម​ពោះ សត្វ​ល្អិត​ទិច​ខាំ កន្ទបសើម និងឈឺ ឬមានអ្វីចូល​ត្រចៀក​ជាដើម។ ក្នុង​នោះ​អ្នក​ម៉ាក់​ថ្មីថ្មោង​មួយ​ចំនួន ដែល​មិន​ទាន់​មាន​បទពិសោធន៍​ថែទាំ​កូន ពេល​កូន​យំ​ភ័យ​ស្លន់ស្លោ​ខ្លាច​មាន​បញ្ហា​អ្វី​ធំដុំ ក៏​នាំ​ទៅ​រក​ពេទ្យ។ លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ទារក​មិន​ក្ដៅ​ខ្លួន គ្មាន​ស្នាម​របួស ហើយ​ពោះ​ក៏​ធម្មតា បញ្ជាក់​ថា​កូន​គ្រាន់​តែ​ឃ្លាន​ប៉ុណ្ណោះ។ ទារក​ទើប​នឹង​កើត​ត្រូវការ​បៅ​រៀងរាល់ ២ ឬយ៉ាងយូរ ៣ ម៉ោង​ម្ដង ព្រោះ​ក្រពះ​តូច​ងាយ​នឹង​ឆាប់​ឆ្អែត ហើយក៏ឆាប់​នោម​អស់​មក​វិញដែរ។ ដូចនេះ​ទារក​ភាគច្រើន​យំ​ ដោយសារ​ឃ្លាន​ជ្រុល ជាពិសេស​ពេល​យប់ បើ​ម៉ាក់​ៗ​គេង​ហួស​ម៉ោង​កំណត់​ត្រូវ​ងើបមកបំបៅ។ ខាងក្រោម​ជា​អាការៈ​ពេល​កូន​ឃ្លាន នឹង​បញ្ចេញ​ដូចជា៖ - យំ​ងាក​ក្បាល​ទៅ​រក​អ្វី​ដែល​ប៉ះ​ថ្ពាល់ - យំបណ្ដើរ​លិឍមាត់ ឬ​ដៃបណ្ដើរ - បិទ​បើក​ៗ​មាត់ - បៀមដៃ - ជញ្ជក់​ដៃ ឬ​កន្សែង សម្លៀកបំពាក់ - បង្វិល​ខ្លួន​ចុះ​ឡើង​ៗ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា បើ​ទារក​យំ​នៅ​ពេល​យប់ ដោយសារ​ឃ្លាន​ជ្រុល អារម្មណ៍​នឹង​មួម៉ៅ​ខ្លាំង យំ​ក៏​ខ្លាំង ហើយ​​​ពិបាក​លួង​ឲ្យ​បាត់​ណាស់។ ក្រៅពី​ឃ្លាន ការ​ងងុយ​ណាស់​ក៏​បណ្ដាល​ឲ្យ​កូន​យំ​ខ្លាំង និង​ពិបាក​ក្នុង​ការ​លួងលោម​ដូចគ្នា បែប​នេះ​ត្រូវ​កំណត់​ម៉ោង​គេង និង​បៅ​ឲ្យ​ត្រឹមត្រូវ […]


ការលូតលាស់វ័យជំទង់

ប៉ាម៉ាក់ធ្លាប់សង្កេតទេ​ហេតុអ្វីបានជាពេល​ខ្លះកូនយកចិត្តទុកដាក់​រឿងស្លៀកពាក់​ម្លេះ?

ក្មេង​ៗ​តែង​និយម​ផ្លាស់​ប្ដូរ​ស្ទីល​របស់​ពួក​គេ​ជា​ញឹក​ញាប់​ ជួន​កាល​គេ​ចូល​ចិត្ត​បែប​ខ្យូត​ៗ​តែ​ពេល​ខ្លះ​ក៏​ប្ដូរ​ទៅ​ជា​បែប​ស្រគត់​ស្រគំ។ ហេតុ​នេះ​ពួក​គេ​ចូល​ចិត្ដ​សុំ​លុយ​ពី​ប៉ា​ម៉ាក់​ដើម្បី​ទិញ​សម្លៀក​បំពាក់​ថ្មី​ៗ ដែល​វា​ក៏​អាច​ចោទ​ជា​បញ្ហា​រវាង​យើង​​និង​កូន​​ព្រោះ​ថា​កូន​​​អាច​នឹង​ចំណាយ​​លុយ​ច្រើន​លើ​ខោអាវ​​របស់​ពួក​គេ។ តែ​យ៉ាង​ណា​មិញប៉ាម៉ាក់​ក៏​​កុំ​ទាន់​ព្រួយ​បារម្ភ​ តោះ​ទៅ​ស្វែង​យល់​ពី​សារៈ​សំខាន់​នៃ​ម៉ូត​សម្លៀក​បំពាក់​របស់​កូន​ៗ​បន្ដិច​​មើល។  ១– អត្ដសញ្ញាណ ពេល​កូនយើង​កាន់តែ​ចម្រើន​វ័យ​​ ពួក​គេ​តែង​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ទទួល​ស្គាល់​ពី​រូប​រាង​ និង​ភាព​ជឿ​ជាក់​របស់​ខ្លួន​​ ហើយ​វា​ជា​រឿង​ធម្មតា​ចំពោះ​ក្មេង​ៗ​​ក្នុង​ការ​ជ្រើស​រើស​ពី​របៀប​តុប​តែង​ខ្លួន​របស់​គេ​ ដើម្បី​បញ្ជាក់​ពី​អត្ដ​ចរិក​ផ្ទាល់​ខ្លួន​​​​ដល់​​មនុស្ស​គ្រប់​គ្នា​បាន​​ឃើញ។ យើង​មិន​ចាំ​បាច់​ភ័យពេក​​​នោះ​ទេ​បើឃើញ​កូន​​ប្លែក​នោះ​។  អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់​ចង់ឲ្យ​កូនអភិវឌ្ឍផ្នែកភាសាលឿន ត្រូវដឹងរឿងទាំងនេះ ប៉ាម៉ាក់មានកូន​អាយុចន្លោះ១-២ ឆ្នាំ គួរដឹង​តិចនិកចិញ្ចឹម​កូន​ទាំងនេះ ប៉ាៗមានកូនប្រុស ហាមធ្វើរឿងទាំងនេះបើមិនចង់ឲ្យកូនខ្លាច ឬអារម្មណ៍មិនល្អ ប៉ាម៉ាក់ចង់ដឹងថាអូនៗមានទេពកោសល្យលើអ្វីមួយ ត្រូវចេះសង្កេតបែបនេះ ២–ភាព​ឯករាជ្យ ការ​តុប​តែង​ខ្លួន​គឺ​ជា​មធ្យោយ​បាយ​មួយ​សម្រាប់​ឲ្យ​កូន​​បញ្ជាក់​ពី​ភាព​ជឿជាក់​របស់​ខ្លួន​។ របៀប​តុប​តែង​ខ្លួន​គឺ​ជា​វិធី​មួយ​ដែល​អាច​ឲ្យ​ពួក​គេ​ជ្រើស​រើស​ដោយ​ខ្លួនឯង ស្រប​ពេល​ដែល​ពួក​គេ​មិន​អាច​សម្រេច​ចិត្ដ​ក្នុង​រឿង​កិច្ចការ​សាលា ​ឬ​វិន័យ​ក្នុង​ផ្ទះ​បាន​។ ប៉ាម៉ាក់​​មិន​គួរ​ប្រាប់​កូន​ឲ្យ​ពាក់នេះ ពាក់​នោះ​​តាមគ្រប់ពេល​​ទេ​ ផ្ទុយ​ទៅ​វិញ​គួរ​តែ​ជួយកូន​​ជ្រើស​រើស​អ្វី​ដែល​ស័ក្ដិសម​នឹង​កូន​​វិញ​​ទើប​ល្អ​​។  ៣–ភាព​មានៈ ពេល​ខ្លះ​កូន​យើង​​អាច​ចូល​ចិត្ដ​ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម​ ដោយ​សារ​តែ​ពួក​គេ​ចង់​ផ្គើន​ប៉ាម៉ាក់​ មិត្ដ​ភក្ដិ​​ឬ​សង្គម​ក៏​ថា​បាន​។ ៤-របត់សង្គម របត់​សង្គម​គឺ​ជា​មូល​ហេតុ​មួយ​ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​ស្លៀក​ពាក់​របស់​ក្មេង​ៗ។ បើយើង​​គិត​ឲ្យ​ដិត​ដល់​នោះ​នឹង​ដឹង​ថា​ពួក​គេ​ចូល​ចិត្ដ​ស្លៀក​ពាក់​ទៅ​តាម​ម៉ូត​ដែល​សង្គម​កំពុង​ពេញ​និយម។ លើស​ពី​នេះ​ទៀត​ពួក​គេ​និយម​ស្លៀក​ពាក់​តាម​គ្នីគ្នា​ និង​ស័ក្ដិ​​សម​នឹង​ឋានៈ​របស់​ខ្លួន។  ប៉ុន្ដែ​បើ​​​កូនយើង​​ស្លៀក​ពាក់​បែប​សិច​ស៊ី​​ដូច​មិត្ដ​​ភក្ដិ​​របស់​គេ​ខ្លាំង​ នោះជា​ពេល​ដែល​ម៉ាក់​​ប៉ា​ត្រូវចាំ​​ជួយ​កែ​តម្រូវហើយ​។  ៥– បុគ្គលល្បី ជន​ល្បី​ៗ​គឺ​ជា​អ្នក​និយម​ស្លៀក​ពាក់​ដេញ​តាម​សម័យ​ ដែល​ជះ​ឥទ្ធិពល​យ៉ាង​ធំ​លើ​យុវវ័យ។ ពួក​គេ​និយម​ស្លៀក​ពាក់​ទៅ​តាម​តារា​ក្នុង​ចិត្ត​ ​ដើម្បី​ឲ្យ​ដូច​ជា​ពួក​គេ​បេះ​បិត។ តារា​ល្បី​ៗ​ អ្នក​ចម្រៀង​ តារា​វ័យ​ក្មេង​ល្បី​ល្បាញ​និង​អ្នក​បង្ហាញ​ម៉ូត​ឲ្យ​ទស្សនាវដ្តី​​អាច​ធ្វើ​ឲ្យ​កូនយើង​​ចង់​ស្លៀក​ពាក់​ស្អាត​ៗ​ទៅ​តាម​ពួក​គេ​ហើយ​​បើ​កូន​​ចូល​ចិត្ត​តារា​បែប​ក្រុម​ៗ​ នោះ​គេ​នឹង​ប្រហែល​អាច​ស្លៀក​ពាក់​ឲ្យ​ដូច​តារា​ក្នុង​ចិត្ដ​គេ​។ ​ ៦–សម្ពាធពីមិត្តភក្តិ ប្រសិន​បើ​កូនយើង​​មិន​សូវ​ចេះ​តុប​តែង​ខ្លួន​ នោះ​វា​អាច​ធ្វើ​ក្មេង​ដទៃ​សើច​ចំអក​គេ​ព្រោះ​ថា​ក្មេង​ៗ​ជា​ច្រើន​ចូល​ចិត្ដ​ផ្លាស់​ប្ដូរ​ការ​ស្លៀក​ពាក់ ​ដោយ​សារ​តែហេតុនេះ ទើបកូន​យើង​​​មិន​ចង់​ឲ្យ​នរណា​សើច​ចំអក ​និង​មិន​រាប់​រក​ ក៏​កូន​យើង​ត្រូវជ្រើស​រើស​សម្លៀក​បំពាក់​តាម​បែប​ណា​មួយ​ដែរ​។


ការលូតលាស់អាយុ ៦ឆ្នាំ

​កូន​យំចង់បាន​របស់អ្វីមួយ ប៉ាម៉ាក់មិន​ចង់​ឲ្យ តើ​ត្រូវបដិសេធបែបណាមានប្រសិទ្ធភាព?​

ម៉ាក់ប៉ា​តែង​បដិសេធ​នឹង​កូន​ពេល​កូន​ចង់​ធ្វើ​អ្វី​មួយ ហើយ​ការឮ​ម៉ាក់ប៉ា​និយាយ​ថា​ "ទេ" យូរៗ​ម្ដង​គឺជា​ការ​ល្អ​សម្រាប់​ក្មេង។ ការ​បដិសេធ​ក្មេង​អាច​ជួយ​កំណត់​ព្រំដែន​ច្បាស់លាស់ ហើយការ​​ប្រើ​សម្រាប់​ស្ថានការណ៍​ដែល​សក្ដិសម​បង្ហាញ​ថា​ម៉ាក់ប៉ា​យក​ចិត្ត​ទុកដាក់​​លើ​កូន។ ប៉ុន្តែ​តើ​ម៉ាក់ប៉ា​អាច​ធ្វើ​យ៉ាង​ណា​ក្នុង​ការ​បដិសេធ​កូន​ឲ្យ​មាន​ប្រសិទ្ធភាព? ១. ឲ្យ​ចម្លើយ​ដល់​កូន​ច្បាស់ៗ ការ​ដែល​ម៉ាក់ប៉ា​ឲ្យ​ចម្លើយ​កូន​មិន​ច្បាស់​ដូចជា​ "ចាំ​មើល​សិន" ឬ​ "ប្រហែល" អាច​នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិនសប្បាយ​ចិត្ត ហើយ​ពេល​ខ្លះ​ពួកគេ​នឹង​ទទូច​អង្វរ​ដើម្បី​ឲ្យ​ម៉ាក់ប៉ា​ប្ដូរ​ចម្លើយ។ ដូចនេះ​ហើយ​ពេល​ម៉ាក់ប៉ា​និយាយថា "ទេ" គួរ​និយាយ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​បង្ហាញ​ដល់​ពួកគេ​ថា​យើង​ពិត​ជា​មាន​ន័យ​បែប​នេះ​មែន។ យ៉ាង​ណា​មិញ នៅពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹង​ឲ្យ​ចម្លើយ​ "ប្រហែល"​តាម​ស្ថានការណ៍​។ ក្នុង​ករណី​នេះ ម៉ាក់ប៉ា​គួរ​ពន្យល់​កូន​ឲ្យ​ច្បាស់​ថា​មូលហេតុ​អ្វី​បាន​ជា​ឲ្យ​ចម្លើយ​មិន​ច្បាស់​បែប​នេះ។ ២. ផ្តល់​ការ​ពន្យល់​ខ្លីៗ ការ​ពន្យល់​ខ្លីៗ​ថា​ហេតុអ្វី​បាន​ជា​យើង​បដិសេធ​ ដែល​ការ​ពន្យល់​នេះ​អាច​ធ្វើ​ឲ្យ​ការ​បដិសេធ​ក្លាយ​ទៅ​ជា​បទពិសោធន៍​ក្នុង​ការ​រៀនសូត្រ​​របស់​កូន។ ប្រសិន​ជា​ម៉ាក់ប៉ា​បដិសេធ​កូន​ទៅ​លើ​រឿង​អ្វី​មួយ​ដែល​គេ​ចង់​ធ្វើ​ដោយ​មិន​ប្រាប់​ពី​មូលហេតុ​ កូន​អាច​គិត​ថា​ម៉ាក់ប៉ា​ចិត្ត​អាក្រក់​។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​គួរ​ប្រាប់​មូលហេតុ​ឲ្យ​ច្បាស់​ក្រោយ​ពី​បដិសេធ​កូន ​ព្រោះ​នៅ​ពេល​កូន​យល់​ពី​មូលហេតុ​នេះ ពួក​គេ​នឹង​មិន​ធ្វើ​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ម៉ាក់ប៉ា​មិន​អនុញ្ញាត​ទេ។ ៣. មិន​ត្រូវ​ប្ដូរ​ចម្លើយ មិន​ថា​កូន​ទទូច​អង្វរ ឬ​យំ​យ៉ាង​ណា​ទេ កុំ​ចុះចាញ់​ព្រោះ​ការ​ប្តូរ​ចម្លើយ​ទៅ​យល់​ព្រម​តាម​ពួកគេ​អាច​ធ្វើ​ឲ្យ​កូន​គិត​ថា​ម៉ាក់ប៉ា​មិន​បាន​ប្រាកដ​នឹង​អ្វី​ដែល​បាន​និយាយ​ទេ។ ពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹង​ឮ​កូន​តវ៉ា​ថា​ក្មេង​ដទៃ​អាច​ធ្វើ​រឿង​បែប​នេះ​បាន យក​ល្អ​ម៉ាក់ប៉ា​មិន​គួរ​ប្តូរ​ចម្លើយ​ទៅ​យល់ព្រមទេ ប៉ុន្តែ​គួរ​រម្លឹក​ដល់​កូន​ថា​នេះ​ជា​ច្បាប់​របស់​យើង និង​បញ្ចប់​ការ​សន្ទនា​នេះ​ដើម្បី​ចៀសវាង​ជម្លោះ។ ៤. ដោះស្រាយ​អារម្មណ៍​ឲ្យ​បាន​ល្អ ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មិន​បដិសេធ​កូន​ព្រោះ​មិន​ចង់​ឲ្យ​កូន​គិត​ថា​ខ្លួន​ចិត្ត​អាក្រក់ ខណៈ​ម៉ាក់ប៉ា​មួយ​ចំនួន​ទៀត​អាច​នឹង​មាន​អារម្មណ៍​ខុស​នៅ​ពេល​ដែល​កូន​មិន​សប្បាយចិត្ត។ ប៉ុន្តែ​យក​ល្អ​ម៉ាក់ប៉ា​គួរ​ដឹង​ពី​អារម្មណ៍​របស់​ខ្លួន​ពេល​ដែល​បដិសេធ​កូន​ដើម្បី​ដោះស្រាយ​ជាមួយ​អារម្មណ៍​ទាំងនេះ។ ម៉ាក់ប៉ា​អាច​រម្លឹក​ខ្លួន​ឯង​ថានេះ​មិន​មែន​ជា​​បញ្ហា​ទេ​នៅ​ពេល​កូន​មាន​អារម្មណ៍​មិន​ល្អ និង​មិន​សប្បាយ​ចិត្ត។ តាមពិតទៅ ការ​បដិសេធ​សំណើ​របស់​កូន​ គឺ​ផ្តល់​ឱកាស​ដល់​ពួកគេ​ក្នុង​ការ​រៀនដោះស្រាយ​ជាមួយ​អារម្មណ៍​របស់​ពួកគេ​បាន​ល្អ។ ៥. ប្រាកដ​ថា​មិន​បដិសេធ​កូន​គ្រប់ពេល ការ​បដិសេធ​កូន​គ្រប់ពេល​អាច​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​កូន។ ក្មេង​ត្រូវ​ការ​ឱកាស​ក្នុង​ការ​សិក្សា និង​រៀន​ពី​អ្វីៗ​ថ្មី ដូចនេះ​ហើយ​ការ​អនុញ្ញាត​ឲ្យ​កូន​ធ្វើ​រឿង​ដែល​ល្អ​សម្រាប់​ពួកគេ​អាច​ជួយ​ដល់​ការ​លូតលាស់​របស់​ពួកគេ។ នៅ​ពេល​ម៉ាក់ប៉ា​បដិសេធ​កូន​គ្រប់ពេល គួរ​សួរ​ខ្លួនឯង​ថា​មក​ពី​មូលហេតុ​អ្វី។ ការ​បដិសេធ​ពេល​ខ្លះ​អាច​មក​ពី​ម៉ាក់ប៉ា​មិន​ចង់​ឲ្យ​ធ្វើ ប៉ុន្តែ​យក​ល្អ​មិន​គួរ​តឹងតែង​ពេក​​រហូត​ក្លាយ​ជា​ទម្លាប់​ទេ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់​ធ្វើម៉េច​ទើប​បង្រៀន​កូន​ឲ្យ​ចេះទទួល​កំហុស​?​

យើង​​គ្រប់​គ្នា​បាន​ដឹង​មក​ហើយ​ថា​ ការ​ដាក់​ពិន័យ​លើ​កូន​​​មិន​ប្រាកដ​ថា​ពួក​គេ​លែង​ប្រព្រឹត្ត​ខុស​នោះ​ទេ​ ហើយ​ពេល​ខ្លះ​វា​អាច​កាន់​តែ​ធ្វើ​ឲ្យ​កូន​​ព្យាយាម​បិទ​បាំង​កំហុស​ពេល​គេ​ធ្វើ​អ្វី​ខុសទៀត​ផង​។ ហេតុ​នេះ​ហើយ​ក្នុង​នាម​ជាប៉ាម៉ាក់​​ តើ​យើង​គួរ​បង្រៀន​ក្មេង​តូច​ៗ​ដូច​ម្ដេច​ដើម្បី​ឲ្យ​​ចេះ​រៀន​ពី​កំហុស​ខ្លួន​ឯង​? ក្មេង​គឺ​ងាយ​នឹង​ទទួល​​ឥទ្ធិពល​ពី​បុគ្គល​គំរូ​របស់​គេ​ណាស់​ពិសេស​​អ្នក​ដែល​ជិតស្និទ្ធ​ជា​​មួយ​គេ​ឬ​នៅ​ក្បែរ​គេតែ​ម្ដង​។ ក្មេង​ៗ​អាច​​នឹង​មិន​ស្ដាប់​សម្ដី​របស់​យើង​​ ប៉ុន្ដែ​គេ​អាច​នឹង​ធ្វើ​ត្រាប់​​តាម​យើង​ទៅ​វិញ។ កូនៗ​នឹង​ធ្វើ​​តាម​អ្វី​ដែល​យើងបាន​​ធ្វើ​ ហេតុ​នេះ​ហើយ​ត្រូវ​ធ្វើ​ជា​មនុស្ស​គំរូ​ដល់​ពួក​គេ​ ប៉ុន្ដែ​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?​ ១–កុំតឹងរ៉ឹងពេក បើ​កូន​​​ធ្វើ​កំពប់​ទឹក​ដោះ​គោ​ដោយ​អ​ចេតនា​ យើង​​មិន​គួរ​ខឹង​នឹងកូន​​​ទេ​ព្រោះ​ថា​កំហឹង​​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់កូន​បាន​។ បើ​កូន​ទទួល​បាន​នូវ​ការ​ស្ដី​បន្ទោស នោះ​កូន​នឹង​ដក់ជាប់​​នូវ​ការ​ភ័យ​ខ្លាច​​ ដែល​នេះ​នាំ​ឲ្យ​ពេល​ណា​មួយ​​គេ​ធ្វើ​ខុស​ម្ដង​ទៀត​ពួក​គេ​អាច​យំ។ ហេតុ​​នេះ​ជំនួស​ឲ្យ​ការ​ខឹង​សម្បារ​ និង​បន្លាច​កូន​ យើង​គួរ​កុំ​តឹង​រ៉ឹង​ពេក។ គួរ​ដោះ​ស្រាយ​​ដោយ​សន្ដិវិធី​បាន​ហើយ។ ​  ២–បង្ហាញពីភាពយល់ចិត្ដ ពេល​ណាមួយ​ដែលយើង​​​បដិ​សេធ​នឹង​សំណូម​ពរ​របស់​កូន​ នោះ​យើង​គប្បី​បង្ហាញ​ពី​ការ​យល់​ចិត្ដ​​ទៅ​កូន​ដែរ​។ ក្មេង​ៗ​នឹង​ដឹង​ថា​សំណូម​ពរ​របស់​គេ​អាច​នឹង​មិន​ល្អ​ ប៉ុន្ដែ​យ៉ាង​ហោច​ណាស់​ក៏​ប៉ា​ម៉ាក់​​យល់​ពី​អារម្មណ៍​របស់​គេ​ផង​ដែរ​។  អត្ថបទពាក់ព័ន្ធ៖  ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច ៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន ៣–នៅក្បែរកូន​ជានិច្ច ប៉ាម៉ាក់​ត្រូវ​ប្រាកដ​ថា​​មិន​ទៅ​ណា​ចោល​កូន​​ទេ​ ពេល​ណា​ពួក​កូន​​ត្រូវ​ការ​អ្នក​ស្ដាប់​រឿង​ក្នុង​ចិត្ដ​ យើង​​គួរ​នៅ​ក្បែរ​គេ​គ្រប់​ពេល​ នោះ​​វានឹង​​​ធ្វើ​ឲ្យ​កូន​​គិត​ថា​ទោះ​បី​គេ​ជួប​រឿង​ពិបាក​ក្នុង​ជីវិត​យ៉ាង​ណា​ ក៏​គេ​តែង​មាន​អ្នក​ចាំ​ជួយ​គាំ​ទ្រ​ និង​ធ្វើ​ឲ្យ​គេ​ងាយ​ឆ្លង​ផុត​ហើយ​​ស្វែង​រក​ដំណោះ​ស្រាយ​ថ្មី​បាន។   ៤–ចេះយល់ពីអារម្មណ៍របស់កូន ប៉ាម៉ាក់​ត្រូវ​ចេះ​យល់​ពី​អារម្មណ៍​របស់​កូន​ៗ​​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​យើង​​យល់​ពី​កូន​ នោះកូន​​នឹង​រៀន​យល់​ពីយើង​​ដូច​គ្នា​ ហើយ​​តាម​រយៈ​​ការ​ធ្វើ​បែប​នេះ ​ទាំងប៉ាម៉ាក់ និង​កូន​​អាច​មាន​ទំនាក់​ទំនង​ល្អ​ទៅ​វិញ​ទៅ​មក​ និង​យល់​ពី​គ្នា​កាន់​តែ​ច្រើន។​ ៥–ចេះ​និយាយ​សុំទោស ដូច​បាន​និយាយ​ខាង​​លើ​រួច​មក​ហើយ​ ប៉ាម៉ាក់​គឺ​ជា​គំរូ​ល្អ​ដល់​កូន​​។ ពេលយើង​​ធ្វើ​អ្វី​ខុស​ យើង​​​កុំ​រួញ​រា​ក្នុង​ការ​និយាយ​ «សុំទោស»​ និង​ព្យាយាម​ដោះ​ស្រាយបញ្ហា​នេះ​​។ តាម​ឧទាហរណ៍​នេះ​ វា​អាច​ធ្វើ​ឲ្យ​កូនយើង​រៀន​យល់​ពី​របៀប​កែ​ខ្លួន​ពេល​គេ​ធ្វើ​អ្វី​ខុសម្ដងៗ​។ ​  ៦–ចេះអត់ទោស ដរាប​ណា​ក្មេង​ចេះ​ទទួល​កំហុស​តាម​សម្រួល​ នោះ​មាន​ន័យ​ថាយើង​​គួរ​អត់​ទោស​ឲ្យ​កូន​​ ព្រោះ​ពេល​យើង​​ផ្ដល់​ឱកាស​ឲ្យ​កូន​ ពេល​ក្រោយ​កូន​​នឹង​ចេះ​ផ្ដល់​ឱកាស​ដល់​អ្នក​ដទៃ​ទៀត​ដូច​គ្នា​។ តើ​មាន​អ្វី​ដែល​ល្អ​ជាង​ក្មេង​ដែល​ចេះ​អាណិត​អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​នោះ​?  ៧–បង្រៀន​កូន​ឲ្យមានចិត្ដមេត្ដា​ កូន​យើង​​អាច​នឹង​ភ្លេច​ឲ្យ​ចំណី​សត្វ​ ឬ​ស្រោច​ទឹក​ផ្កា​ជា​ដើម​ […]


រោគសញ្ញាទូទៅ

អាការៈក្អួតធម្មតា និងក្អួតគ្រោះថ្នាក់លើទារក ម៉ាក់ប៉ាគួរចេះសម្គាល់

ម៉ាក់​ប៉ា​គ្រប់​រូប​តែង​បារម្ភ រាល់​ពេល​ឃើញ កូន​ចេញ​អាការៈ​ណា​មួយ ទោះ​តូច​ក្តី ឬ​ធំ​ក្តី ព្រោះ​ខ្លាច​កូន​មាន​បញ្ហា​ឈឺ​អី​មួយ។ ចំពោះ​ទារក ងាយ​ប្រឈម​នឹង​ការ​ឆ្លង​រោគ​បង្ក​ជា​ជំងឺ​ពិត​មែន តែ​ពេល​ខ្លះ អា​អូន​មិន​កើត​ជំងឺ​គួរ​ឲ្យ​បារម្ភ តែ​ចេញ​សញ្ញា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​គេង​ព្រួយ​ដូច ក្ដៅ​ខ្លួន ឬ​ក្អួត។ល។ ទាក់​ទង​នឹង​បញ្ហា​ក្អួត​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ សញ្ញាប័ត្រ​មក​ពី​បារាំង​បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ទារក​តូច ដែល​មាន​អាការៈ​ក្អួត​ញឹក​ញាប់ គឺ​ដោយ​សារ​សរីរាង្គ​នៅ​ខ្ចី មិន​ទាន់​លូតលាស់​ពេញ​លក្ខណៈ ធ្វើ​ឲ្យ​សាច់​ដុំ​ក្រពះ​ខាង​លើ​បិទ​មិន​ទាន់​ជិត​ល្អ។ លោក​ស្រី​វេជ្ជបណ្ឌិត បន្ត​ថា ក្នុង​ករណី​ដែល​ទារក​ក្អួត​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​ចេះ​សម្គាល់​ពី​អាការៈ​កូន​ក្អួត​ធម្មតា និង​ក្អួត​បញ្ជាក់​ពី​បញ្ហា​សុខភាព៖ ក្អួត​ធម្មតា - ភ្នែក​ថ្លា - ស្រស់​ស្រាយ -​ លេង​បាន​ធម្មតា - មិន​សន្លឹម - បៅ​បាន​ធម្មតា ក្រោយ​ពេល​ក្អួត។ ក្អួត​គ្រោះថ្នាក់ - ក្អួត​ខ្លាំង -​ ល្ហិតល្ហៃ - បាត់​បង់​ជាតិ​ទឹក - មើល​ទៅ​អស់​ ខ្សោះ។ កាល​ណា​ដែល​អាអូន​ក្អួត​ខ្លាំង ក៏​អាច​ជា​សញ្ញា​ទាក់​ទង​នឹង​ក​ក្រពះ​ខាង​ក្រោម​របស់​កូន សម្រាប់​បញ្ជូន​អាហារ​ទៅ​ឲ្យ​ពោះ​វៀន​បិទ​ជិត ជាហេតុ​បណ្ដាល​ឲ្យ​អា​អូន ច្រាល​អាហារ​ដែល​មាន​ក្នុង​ក្រពះ​មក​លើ​វិញ​អស់។ លោក​ស្រី​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​ករណី​កម្រ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អា​អូន​ក្អួត​ខ្លាំង​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត អាការៈ​ដែល​ម៉ាក់ប៉ា​គួរ​បារម្ភ គឺ​នៅ​ពេល​ដែល​អា​អូន​មាន​ជំងឺ​រាក​ក្អួត ដែល​មាន​សញ្ញា​ដូច​ជា ក្ដៅខ្លួន បាត់​បង់​ជាតិ​ទឹក ក្អួត​ញឹក​ញាប់ ជាដើម ដូច​នេះ ម៉ាក់​ប៉ា​ត្រូវ​យក​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​របស់​កូន​បាន​ទាន់​ពេល មុន​ពេល​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ។


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនរាកក្រៅពីលេបថ្នាំ ផឹកអូរ៉ាលីត ទឹកផ្លែឈើមួយនេះក៏ជួយបានច្រើន

នៅ​ពេល​កូន​តូច​មាន​ជំងឺ​រាករូស ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ។ ក្រៅ​ពី​ថ្នាំ​ដែល​ចេញ​វេជ្ជបញ្ជាដោយគ្រូពេទ្យ យើង​អាច​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កុំឲ្យ​បាត់បង់​ជាតិ​ទឹក។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន។ វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា កូន​រាក​ងាយ​នឹង​បាត់បង់​ជាតិ​ទឹក​ខ្លាំង​ណាស់ ដូចនេះ​ការ​ប្រើ​ថ្នាំ​គឺ​ដើម្បី​សម្លាប់​ពពួក​បាក់តេរី វីរុស ដែល​បង្ក​ឲ្យ​រាក​នោះ។ ក្រៅ​ពី​ទប់ស្កាត់​ពេទ្យ​ក៏​អាច​ឲ្យ​ប្រភេទ​អូរ៉ាលីត ដែល​ផ្សំ​ឡើង​ពី​អំបិល និង​ស្ករ ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន។ លោកស្រី​បាន​បន្ត​ទៀត​ថា ទោះ​ជា​ក្មេង​មិន​មាន​បញ្ហា​រាករូស ក៏​នៅ​តែ​អាច​ផឹក​ទឹក​អូរ៉ាលីត​នៅ​បាន​ដែរ ឲ្យតែ​គេ​ចូល​ចិត្ត ហើយ​វា​គ្មាន​ផល​ប៉ះពាល់ ឬ​បង្ក​ហានិភ័យ​សុខភាព​ណា​មួយ​ដល់​កូន​តូច​ឡើយ។ បន្ថែម​ពី​លើ​នោះ​ម៉ាក់ប៉ា​ជាច្រើន​លើក​ឡើង​ថា ក្រៅ​ពី​ទឹក​អូរ៉ាលីត​ ទឹក​ដូង​អាច​ឲ្យ​កូន​ផឹក​បាន​ដែរទេ ហើយ​វា​មាន​ប្រសិទ្ធភាព​ល្អ​អត់? វេជ្ជបណ្ឌិត​ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center រូប​នោះ​បាន​បញ្ជាក់​ថា ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ផឹក​ទឹក​ដូង​បាន តែ​ភាគច្រើន​លើកឡើង​​ថា កូន​តូច​ផឹក​ទឹក​ដូង​ច្រើន​ជួប​បញ្ហា​ហើម ឬ​ឆ្អល់​ពោះ។ ប៉ុន្តែ​នៅ​ក្នុង​ក្បួន​ពេទ្យ​កូន​អាច​ផឹក​ទឹក​ដូង​បាន ដើម្បី​បង្គ្រប់​ជាតិ​ទឹក ព្រោះ​ក្នុង​ទឹក​ដូង​មាន​ជាតិ​សូដ្យូម ជាតិ​ស្ករ រ៉ែ ប៉ូតាស្យូម។ ទឹកដូង​មិន​ត្រឹមតែ​ជួយ​បំពេញ​បន្ថែម​នូវ​សារធាតុ​រាវ​ដែល​បាត់បង់​នៅ​ក្នុង​ខ្លួន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ក្នុង​ការ​ស្តា​តុល្យភាព​អេឡិចត្រូលីត ក្នុង​រាយ​កាយ​ផង​ដែរ។ ទឹកដូង​ខ្ចី​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ស្ករ​ពី​ធម្មជាតិ​ក្នុង​ចំនួន​មួយ​ដែល​រាង​កាយ​ងាយស្រួល​ក្នុង​ការ​ស្រូប​យក ។ អ្នក​ដែល​មាន​ជំងឺ​រាករូស និង​ការ​ខ្វះ​ជាតិ​ទឹក​អាច​ផឹកទឹក​ដូងខ្ចី​បាន​ដោយ​ដាក់​អំបិល​តិចតួច ។ ក្រៅ​ពី​ទឹក​ដូង​ឈើ​ស្រស់ ឬ​ទឹក​ផ្លែឈើ​ដែល​សម្បូរ​ជាតិ​ទឹក​សុទ្ធតែ​ល្អ​ចំពោះ​ការ​បំពេញ​ជាតិ​ទឹក​ឡើង​វិញ លើកលែង​តែ​ភេសជ្ជៈកំប៉ុង។


កង្វះអាហារូបត្ថម្ភ

ឲ្យ​កូន​ញ៉ាំអាហារផ្អែមច្រើន​មិនត្រឹមតែពុកធ្មេញ និងមានជំងឺធាត់ទេ នៅមានបញ្ហាផ្សេងទៀត

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ទម្លាប់​ឲ្យ​កូន​ញ៉ាំ​ស្ករគ្រាប់ ឬ​របស់​មាន​ជាតិ​ស្ករ​ផ្សេងៗ​ដើម្បី​ជា​រង្វាន់​ដល់​កូន ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​បង្ក​ជា​ការ​ព្រួយ​បារម្ភ​មួយ​ប្រសិនជា​ក្មេង​ញ៉ាំ​ស្ករ​ច្រើន​ពេក។ ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព។ ការ​ញ៉ាំ​ស្ករ​ច្រើន​អាច​វិវត្ត​ទៅ​ជា​ការ​ញៀន​នឹង​របស់​ផ្អែម​។ ដូចនេះ​ហើយ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុកដាក់​លើ​កូន​ដែល​មាន​អាការៈ​ខុស​ពី​ធម្មតា​នៅ​ពេល​ពួកគេ​មិន​បាន​ញ៉ាំ​របស់​ផ្អែម​ក្នុង​រយៈពេល​មួយ ឬ​ពីរ​ថ្ងៃ។ អាការៈ​ខុសប្លែក​នេះ​មាន​ដូចជា​​អារម្មណ៍​​ឡើង​ចុះ​ ឆេវឆាវ​ អាការៈញ័រ ឬ​ផ្លាស់ប្ដូរ​កម្រិត​នៃ​ការ​ធ្វើ​សកម្មភាព​របស់​ពួកគេ​ដោយ​ក្មេង​ខ្លះ​អាច​នឹង​សកម្ម​ខ្លាំង រីឯ​ក្មេង​ខ្លះ​ទៀត​មាន​ភាព​ស្ពឹក​​ស្រពន់​​ជាង​​មុន​។ ក្រៅ​ពី​នេះ ការ​ញ៉ាំ​ស្ករ​ច្រើន​ក៏​អាច​បង្ក​ជំងឺ​ធាត់ កង្វះ​អាហារូបត្ថម្ភ និង​ពុក​ធ្មេញ​ជាដើម។ ម៉ាក់ប៉ា​គ្រប់រូប​អាច​ដឹង​ហើយ​ថា​ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ក្មេង​ឡើង​ទម្ងន់​បាន ហើយ​ម៉ាក់​ប៉ា​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ថា​ទោះ​ក្មេង​ដែល​លើស​ទម្ងន់​ក៏​អាច​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដែរ។ កង្វះ​អាហារូបត្ថម្ភ​មិន​បាន​មាន​ន័យ​ថា​ក្មេង​មិន​ទទួល​អាហារ​គ្រប់គ្រាន់​ទេ។ តាមពិត​ទៅ​នេះ​មក​ពី​ក្មេង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ឬ​ញ៉ាំ​អាហារូបត្ថម្ភ​ណាមួយ​ច្រើន​ជ្រុល​ដូចជា​ស្ករ​ជាដើម។ ទោះបីជា​ក្មេង​ទទួល​បាន​ថាមពល​គ្រប់គ្រាន់​ពី​ស្ករ ប៉ុន្តែ​ពួកគេ​នៅ​តែ​ត្រូវការ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ វីតាមីន និង​ជាតិ​រ៉ែ​ផ្សេង​ទៀត​​ដូចជា​កាល់ស្យូម និង​ជាតិ​ដែក។ កាល់ស្យូម និង​ជាតិ​ដែក​សុទ្ធ​តែ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ការ​លូតលាស់​របស់​ក្មេង​ព្រោះ​ក្មេង​មិន​មាន​ស្តុក​សារធាតុ​ទាំង​នេះ​ដូច​មនុស្ស​ពេញ​វ័យ​ទេ។ ម៉្យាងទៀត ក្មេង​ត្រូវការ​សារធាតុ​ទាំង​ពីរ​នេះ​ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង ហើយ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ គឺ​មិន​មាន​ជាតិ​រ៉ែ​ទាំង​នេះ​គ្រប់គ្រាន់​ទេ។ បញ្ហា​មួយ​ទៀត​ដែល​បង្ក​ដោយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​គឺ​ពុក​ធ្មេញ។ បញ្ហា​ពុក​ធ្មេញ​អាច​បង្ក​ការ​ឈឺចាប់។ ប្រសិនជា​មិន​បាន​ទទួល​ការ​ព្យាបាល​អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ។ ខណៈ​ការ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ដូចជា​ការ​ដុសធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ និង​ទៅ​ពិនិត្យ​ជា​ប្រចាំ​អាច​ជួយ​បង្ការ​បញ្ហា​ពុក​ធ្មេញ​បាន។ ប៉ុន្តែ​ការ​ញ៉ាំ​ស្ករគ្រាប់ និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​រាល់​ថ្ងៃ​អាច​​បង្កើន​ហានិភ័យ​​នៃ​​ការ​វិវត្ត​​បញ្ហា​ពុក​ធ្មេញ និង​ជំងឺ​អញ្ចាញ​ធ្មេញ។​ ហេតុ​នេះ​ហើយ ម៉ាក់ប៉ា​យកល្អ​គួរ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ដែល​កូន​ញ៉ាំ​ដើម្បី​បង្ការ​បញ្ហា​ទាំង​នេះ ទោះបីជា​ការ​ឲ្យ​ស្ករគ្រាប់​ជា​រង្វាន់​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រដៅ​កូន​ក៏​ដោយ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ