ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ចិញ្ចឹមកូន

អាយុបាន ៦ ខែ កូនបៅដោះមួយមុខមិនគ្រប់ទេ គួរថែមអាហារជាតិដែកទាំងនេះទើបមិនស្លេកស្លាំង

សម្រាប់​ទារក ទឹក​ដោះ​ម្ដាយ​គឺ​ជា​ឱសថ​ទិព្វដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម និង​ជួយ​ដល់​ការ​លូតលាស់ ក៏​ដូច​ជា​ការពារ​ទារក​ពី​ជំងឺ​បាន​ច្រើន​មុខ​ទៀត។ ប៉ុន្តែដល់​ពេល​ដែល​ទារក​លូតលាស់​ធំ​ទៅៗ ការ​បៅ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​ក៏​មិន​ទាន់​ឲ្យ​ទារក​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម​បាន​គ្រប់​គ្រាន់​ដែរ ដូច​ជាតិ​ដែក​ជាដើម។ បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង​ថា អា​អូន​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​សុទ្ធ ហើយ​មិន​សូវ​ញ៉ាំ​អាហារ​បន្ថែម​បាន​ច្រើន​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​ច្រើន ដោយសារ​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​មិន​សូវ​សម្បូរ​ជាតិ​ដែក។ នៅ​ពេល​ទារក​មាន​អាយុ​ចាប់​ពី​៦ ​ខែ​ឡើង ម៉ាក់​ប៉ា​ត្រូវ​ព្យាយាម​ផ្ដល់​អាហារ​បន្ថែម​ដែល​សម្បូរ​ជាតិ​ដែក​ដល់​កូន តាមរយៈបបរខាប់គ្រប់គ្រឿង។ - បន្លែបៃតងចាស់ - ​សាច់​ក្រហម ស៊ុត -​ ពពួក​គ្រាប់​ធញ្ញជាតិ - សណ្ដែក​សៀង - តៅហ៊ូ។ លោក​ស្រី​បន្ត​ថា ចាប់​ពី​ទារក​ទើប​នឹង​កើត​រហូត​ដល់​អាយុ៤​ខែ ទារក​មាន​ជាតិ​ដែក​ស្ដុក​ក្នុង​ខ្លួន​ច្រើន​ដែល​ជាតិ​ដែក​ទាំង​នោះ​ទទួល​បាន​ពី​ម្ដាយ​ពេល​នៅ​ក្នុង​ផ្ទៃ។ លើស​ពី​នេះ ព្រោះ​តែ​នៅ​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ​មិន​សូវ​សម្បូរ​ជាតិដែក ទើប​ពេទ្យ​ណែនាំ​ឲ្យ​ទារក​ដែល​បៅ​ទឹក​ដោះ​ម៉ាក់​សុទ្ធ​ទទួល​ជាតិ​ដែក​បន្ថែម​ចំនួន​ ១មិល្លីក្រាម/​គីឡូ​ នៃ​ទម្ងន់​របស់​អា​អូន​ ចាប់​ពី​អាយុ​៤​ខែ​ឡើង​ទៅ។ វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ បញ្ជាក់​បន្ថែម​ថា ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាហារូបត្ថម្ភ​របស់​កូនៗ ហើយ​បើ​កូន​រើស​ចំណី និង​បៅ​តែ​ទឹក​ដោះ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ភាព​ស្លេក​ស្លាំង និង​សញ្ញា​រួម​ផ្សំ​ខ្លះៗ​ដូច បែក​ញើស​ស្អិត អត់កម្លាំង ដង្ហើម​ខ្លីៗ (រោគ​សញ្ញា​ខ្វះ​ជាតិ​ដែក) ឬ​យក​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនៗ​ទល់លាមកដោយសាររបបអាហារ តើប៉ាម៉ាក់គួរធ្វើម៉េច?

ក្មេង​ទល់លាមក​អាច​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​សម្រាប់​ម៉ាក់ប៉ា ប៉ុន្តែ​អាការៈ​​នេះ​បន្ធូរបន្ថយ​បាន​តាម​រយៈ​របប​អាហារ​ប្រចាំថ្ងៃ​របស់​ក្មេង។ អ្វី​ដែល​ជា​បញ្ហា​ គឺ​ពេលខ្លះ​ម៉ាក់ប៉ា​មិន​ដឹង​ថា​កូន​មាន​បញ្ហា​ទល់​លាមក​ទេ ជាពិសេស​ក្មេង​តូចៗ បើ​​ក្មេង​ធំៗ​អាច​ប្រាប់​ម៉ាក់ប៉ា​ពី​អាការៈ​ឈឺពោះ​របស់​ពួកគេ​បាន។ ភាគច្រើន​អាការៈ​ទល់លាមក​អាច​បង្ក​ដោយ​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​ជាតិ​សរសៃ​ទាប។ នេះ​អាច​មក​ពី​ផឹក​ទឹកដោះគោ​ ឬញ៉ាំ​​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​ពេក ហើយ​​មិន​ញ៉ាំ​បន្លែ និង​ផ្លែឈើ។ ការ​ផ្លាស់ប្ដូរ​របប​អាហារ​ក្មេង​ដែល​អាច​បន្ថយ​ការ​ទល់លាមក​បាន​រួម​មាន​ការ​ឲ្យ​ក្មេង​ញ៉ាំ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច ឬ​ទឹក​សណ្ដែក​ប្រសិនជា​ក្មេង​មាន​អាយុ​២​ឆ្នាំ​ឡើង​ទៅ។ ក្រៅ​ពី​ផ្លាស់​ប្តូរ​ទឹកដោះគោ ម៉ាក់ប៉ា​អាច​កំណត់​បរិមាណ​ទឹកដោះគោ​ដែល​កូន​ផឹក​ក្នុង​មួយ​ថ្ងៃ​ដោយ​កាត់បន្ថយ​ប្រហែល​២​កែវ​ក្នុង​មួយ​ថ្ងៃ និង​ចៀសវាង​អាហារ​ដែល​បង្ក​ឲ្យ​ទល់លាមក​ដូចជា​ចេកស្ទើរទុំ និង​ផលិតផល​ទឹកដោះគោ​ (ឈីស យ៉ាអួ និង​ការ៉េម)។ ប្រសិនជា​ម៉ាក់ប៉ា​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដោយសារ​បញ្ហា​ទល់លាមក ម៉ាក់ប៉ា​ត្រូវ​ប្រាកដ​ថា​បន្ថែម​អាហារ​ដែល​សម្បូរ​កាល់ស្យូម​ដូចជា​ភេសជ្ជៈ​ដែល​បន្ថែម​កាល់ស្យូម។ មួយ​វិញ​ទៀត បើ​កូន​ទល់លាមក ម៉ាក់ប៉ា​គួរ​កំណត់​ការ​ញ៉ាំ​ការ៉ុត និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ដូចជា​ដំឡូងបារាំង​បំពង និង​អាហារ​កែច្នៃ​ផ្សេង​ទៀត។ យក​ល្អ​គួរ​បន្ថែម​បរិមាណ​ជាតិ​សរសៃ​ទៅ​ក្នុង​របប​អាហារ​ និង​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជា​រៀង​រាល់ថ្ងៃ ជាពិសេស​ទឹក ផ្លែប៉ោម និង​ផ្លែសារី​ជាដើម។ អាហារ និង​ភេសជ្ជៈ​ដែល​អាច​បង្ការ​ការ​ទល់លាមក​បាន​រួមមាន​ផ្លែឈើ​ស្រស់​ដែល​អាច​ញ៉ាំ​ទាំង​សម្បក​បាន​ដូចជា​ផ្លែឈើ និង​ផ្លែ​ទំពាំងបាយជូរ ឬ​ផ្លែឈើ​មាន​ជាតិ​ទឹក​ច្រើន​ដូចជា​ផ្លែឪឡឹក និង​ផ្លែ​ត្រសក់​ផ្អែម។ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ច្រើន​មាន​បន្លែ គ្រាប់​សណ្ដែក ទំពាំងបាយជូរ​ក្រៀម និង​ស៊ុប​បន្លែ។ ម៉ាក់ប៉ា​គួរ​មើល​ស្លាក​សញ្ញា​អាហារ​ដើម្បី​ដឹង​ថា​អាហារ​ណា​មាន​ជាតិ​សរសៃ​ច្រើន និង​ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ព្យាបាល និង​បង្ការ​អាការៈ​ទល់​លាមក​ព្រោះ​ពេល​ខ្លះ​ការ​ទល់លាមក​មិន​មែន​បង្ក​ដោយ​របប​អាហារ​ទេ។


អាហារូបត្ថម្ភទារក

កូនក្មេង អាចឲ្យញ៉ាំថ្នាំវីតាមីនបានទេ?

រាង​កាយ​យើង​ត្រូវ​ការ​វីតាមីន​ចម្រុះ​មុខ ទើប​អាច​ដំណើរ​ការ និង​លូត​លាស់​ទៅ​បាន។ វីតាមីន​ទាំង​នោះ​យើង​បាន​មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ និង​ការ​ញ៉ាំ​ថ្នាំ​វីតាមីន​ជំនួស ឬ​បន្ថែម ចុះចំពោះ​ក្មេង​តូចៗ អាច​ឲ្យ​ញ៉ាំ​ថ្នាំ​វីតាមីន​បាន​អត់? ថ្នាំ​វីតាមីន​ចម្រុះ ឬ Multivitamins មិន​​គួរ​ផ្តល់ឲ្យ​ក្មេង​ដែល​មាន​សុខភាព​ល្អ និង​លូត​លាស់​ធម្មតា​នោះ​ទេ នេះជាការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ លោក​វេជ្ជបណ្ឌិត​ថា ទឹកដោះ​ម្តាយ និង​អាហារ​ដែល​កូន​យើង​ញ៉ាំ​រាល់​ថ្ងៃ មាន​បបរ បាយ ត្រី សាច់ ស៊ុត បន្លែ ផ្លែ​ឈើ​គ្រប់​មុខ និង​ចំណី​ចំណុក​ផ្សេង​ទៀត គឺ​ជា​ប្រភព​ដ៏​សំខាន់​នៃ​វីតាមីន​ចម្រុះ ម៉ាក់​ប៉ា​មិន​ចាំបាច់​បារម្ភ ត្រូវ​ប៉ូវ​ថ្នាំ​វីតាមីន​បន្ថែម​ទេ។ ម្យ៉ាង​វិញ​ទៀត​ថ្នាំ​វីតាមីន​មិន​អាច​ការពារ​កូន​យើង​ពី​ជំងឺ​ផ្សេងៗ ឬ​ធំ​ធាត់​លឿន ដូច​ជា​ញ៉ាំ​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​ទេ ក្មេង​ប្រើ​ថ្នាំ​វីតាមីន​ទាល់​តែ​មាន​បញ្ហា​អី​មួយ។ លក្ខខណ្ឌ​ដែល​ម៉ាក់​ប៉ា​អាចឲ្យ​កូន​ញ៉ាំ​ថ្នាំ​វីតាមីន៖ - កូន​លូត​លាស់​មិន​បាន​ល្អ ឬ​លូត​លាស់​យឺត​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា - មាន​ជំងឺ​រាំរ៉ៃ ឬ​អាលែកហ្ស៊ី​ជាមួយ​អាហារ - មិន​ចង់​ម៉ឹម ឬ​ញ៉ាំ​អាហារ។ ទោះ​បី​យ៉ាង​លោក​វេជ្ជ​បណ្ឌិត​ថា មុន​នឹង​ឲ្យ​កូន​ញ៉ាំ​ប្រភេទ​ថ្នាំ​វីតាមីន​ណា​មួយ យើង​ចាំ​បាច់​ត្រូវ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។


កង្វះអាហារូបត្ថម្ភ

អាហារ ៨ មុខនេះ ម៉ាក់ប៉ាមិនគួរឲ្យអូនតូចមិនទាន់គ្រប់ ១ ឆ្នាំ ញ៉ាំទេ

ពេល​កំពុង​ញ៉ាំ​អាហារ​អី​មួយ ហើយ​ឃើញ​​អូន​តូច​សម្លឹង​មុខ​ផង លេប​ទឹក​មាត់​ផង យើង​ជា​ម៉ាក់​ប៉ា​ច្បាស់​ជា​ចង់​ឲ្យ​កូន​ញ៉ាំ​ដែរ​ហើយ។ ប៉ុន្តែ មាន​អាហារ​មួយ​ចំនួន​ដែល​ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​អា​អូន​ញ៉ាំ​ដាច់​ខាត បើ​កូន​មិន​ទាន់​គ្រប់​១ឆ្នាំ​ត្រឹម​ត្រូវ ព្រោះ​វា​អាច​បង្ក​ជា​ផល​ពិបាក​ដល់​សុខភាព​កូន។ បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ បាន​ណែ​នាំ​ឲ្យ​ដឹង​ពី​ប្រភេទ​អាហារ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ ដែល​ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​អាយុ​ក្រោម​១​ឆ្នាំ​ញ៉ាំ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អា​អូន​ឈឺ​បាន​រួម​មាន៖ ១.ទឹក​ឃ្មុំ៖  វា​មាន​ផ្ទុក​បាក់តេរី​ឈ្មោះ Clostridium Botulinum ដែល​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​កុមារ។ ២.ទឹក​ដោះ​គោ​ស្រស់៖ វា​មាន​សារជាតិ Lactose ខ្ពស់ ​ដែល​ធ្វើ​ឲ្យកុមារ​ចុក​ពោះ រាករូស។ ៣.ផ្នែក​ស​នៃ​ស៊ុត៖ វា​អាច​ធ្វើ​ឲ្យកុមារ​អាលែកហ្សី កន្ទួល​ស្បែក ឬ​រាករូស។ ៤.សណ្ដែក៖ វា​ងាយ​ឲ្យ​ស្លាក់ និង​អាលែកហ្សី។ ៥.គ្រឿង​សមុទ្រ៖ អាច​ធ្វើ​ឲ្យ​ក្មេង​អាលែកហ្សី ជាពិសេស​ត្រី​ឆ្លាម និង​ត្រី​ធូណា ព្រោះ​សម្បូរ​ជាតិ​បារត​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរ​ក្បាល។ ៦.សូកូឡា៖ មាន​ជាតិ​កាហ្វេអ៊ីន និង​ជាតិ​ស្ករ​ខ្ពស់។ ៧. បន្លែ​ឆៅ៖ ងាយ​ធ្វើ​ឲ្យ​ក្មេង​ស្លាក់ និង​មាន​ជាតិនីត្រាតខ្ពស់។ ៨.ទឹក​ផ្លែ​ឈើ​ និងទឹកក្រូចកំប៉ុង៖ ​មានជាតិហ្គាស ជាតិផ្អែមខ្លាំង និងមាន​ផ្ទុក​សារជាតិ​សម្រាប់​រក្សា​ទុក​ដែល​មិន​ល្អ​សម្រាប់​សុខភាព​អា​អូន។ ទោះ​យ៉ាង​ណា លោក​ស្រី​វេជ្ជបណ្ឌិត​រូប​នេះ បាន​បញ្ជាក់​ថែម​ថា រាល់​បញ្ហា​ដែល​រៀប​រាប់​ខាង​លើ​នេះ មិន​មែន​សុទ្ធ​តែ​កើត​មាន​លើ​ក្មេងទាំង​អស់​នោះ​ទេ ប៉ុន្តែ​ជា​ការ​ល្អ ម៉ាក់​ប៉ា​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​រង់​ចាំ​រហូត​អា​អូន​មាន​អាយុ​គ្រប់​១​ឆ្នាំ​ឡើង​ទៅ ទើប​អាច​ឲ្យ​កូន​ញ៉ាំ​របស់​អស់​នេះ​បាន។


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនអាយុក្រោម ១ ឆ្នាំ ម៉ាក់ប៉ាចេះប្រយ័ត្នរឿងទាំងនេះ កូនមានសុវត្ថិភាព

កូន​អាយុ​ក្រោម ១ឆ្នាំ រាង​កាយ​ក៏​នៅ​ខ្ចី ឯ​ប្រព័ន្ធ​ការពារ​ក៏​ខ្សោយ កាល​ណា​មាន​ការ​ប៉ះ​ទង្គិច​អ្វី​មួយ ឬ​ថែទាំ​មិន​បាន​ដិត​ដល់ ងាយ​នឹង​មាន​បញ្ហា​បំផុត។ ដើម្បី​ឲ្យ​កូន​តូច អាយុ​ក្រោម ១ឆ្នាំ លូត​លាស់​បាន​ល្អ មាន​សុវត្ថិភាព លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី ថា ម៉ាក់ប៉ា​គួរ​តែ​ចាប់​អារម្មណ៍​រឿង​សំខាន់​ទាំង​ប៉ុន្មាន​នេះ។ - កុំចាប់​ព​កូន៖ រាងកាយ​ក្មេង​នៅ​ខ្ចី សាច់ដុំ​ក​ក៏​ខ្សោយ​ខ្លាំង មិន​អាច​ទ្រទ្រង់​ក្បាល​ក្មេង​បាន​ទេ ប្រសិន​យើង​ចាប់​ព​កូន នៅ​ពេល​ក​មិន​ទាន់​រឹង អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល។ ផ្ទុយ​ទៅ​វិញ​​ បើ​កូន​យើង​នៅ​តូច មិន​ទាន់​រឹង​ក ត្រូវ​លើ​បី​កូន​ថ្នមៗ ដោយ​ដៃ​ទាំង​ពីរ​ទ្រក្បាល និង​ដង​ខ្លួន​កូន​។ - ដាក់​កូន​ឲ្យ​គេងផ្ងារ៖ ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា រាល់​ពេល​កូន​យើង​ដេក ត្រូវ​តែ​ដេកផ្ងារ មិន​មែន​ដេក​ផ្អៀង ឬ​ផ្អាប់​មុខ​ទេ កាល​ណា​កូន​រើ​មិន​រួច​អាច​នឹង​ថប់​ដង្ហើម​ស្លាប់។ - កុំ​ឲ្យ​​អ្នក​ជក់​បារី​មក​ជិតកូន៖ ផ្សែង​បារី​មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​អ្នក​ជក់​ប៉ុណ្ណោះ​ទេ អ្នក​នៅ​ក្បែរ ឬ​អ្នក​បឺត​ស្រូប​ផ្សែង​បារី​ពី​គេ​ក៏​ប៉ះពាល់​ដូច​គ្នា។ មិន​ថា នៅ​ក្នុង​ផ្ទះ ឬ​ទី​សាធារណៈ ដាច់​ខាត​កុំ​នាំ​កូន​ទៅ​ក្បែរ​អ្នក​ជក់​បារី បើ​ក្នុង​ផ្ទះ​វិញ ត្រូវ​ដាក់​បម្រាម​​សមាជិក​គ្រួសារ​កុំ​ឲ្យ​ជក់​បារី។ - ការពារ​កូ​ន​ពី​ការ​ស្លាក់៖ ចំណី​កូន​តូច​ត្រូវ​តែ​ម៉ដ្ត ឬ​ជា​ចំណែក​តូចៗ​ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​ញ៉ាំ​ទៅ​ស្លាក់។ ម្យ៉ាង​វិញ​ទៀត យើង​មិន​ត្រូវ​ឲ្យ​កូន​កាន់ ឬ​លេង​របស់​តូចៗ​ដែល​អាច​ដាក់​ចូល​ក្នុង​មាត់​បាន។ - […]


ការថែទាំទារក

អូនតូចកើតឈាមកកក្នុងខួរក្បាល ម៉ាក់ប៉ាអាចដឹងបានដោយសញ្ញាទាំងនេះ

រាល់​ទារក​ដែល​កើត​មក មិន​មែន​សុទ្ធ​តែ​សុខភាព​ល្អ​ទាំង​អស់​ទេ ខ្លះ​មាន​បញ្ហា​តាំង​ពី​ពេល​កើត​មក ដែល​នាំ​ទុក្ខ​ដល់​ទារក​តែ​ម្ដង។ ក្មេង​ខ្លះ មិន​ទាន់​ដឹង​អី​ផង ក៏​ប្រឈម​នឹង​បញ្ហា​មាន​ឈាម​កក​ក្នុង​ខួរក្បាល​បាត់​ទៅ​ហើយ។ សម្រាប់​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ជំនាញ​ផ្នែក​រោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មជាតិ នៅ​ពេល​ដែល​ក្មេង​កើត​មក តែង​មាន​ឈាម​កក​តិច​តួច​នៅ​ក្នុង​ខួរ​ក្បាល ដែល​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​លូត​លាស់​ធំ​ទៅៗ។ ប៉ុន្តែ​មាន​ករណី​ខ្លះ​ទៀត អា​អូន​អាច​ប្រឈម​នឹង​ជំងឺ​ឈាម​កក​នៅ​ក្នុង​ខួរ​ក្បាល បើ​សិន​ទទួល​បាន​វីតាមីន K មិន​បាន​គ្រប់​គ្រាន់។ “ចំពោះ​ទារក​ដែល​ទើប​តែ​សម្រាល​ហើយ នៅ​ក្នុង​មន្ទីរពេទ្យ​ធំៗ គឺ​គេ​បាន​ធ្វើ​អេកូ​ខួរក្បាល​ទារក នៅ​ពេល​ដែល​ជិត​ចេញ​ពី​មន្ទីរពេទ្យ​ឲ្យ​ទៅ​ផ្ទះ​បាន ឬ​ជួន​កាល​គេ​ណាត់​ឲ្យ​ទៅ​ពិនិត្យ​វិញ (២សប្ដាហ៍ ឬ១ខែ​ក្រោយ​ចេញ​ពី​ពេទ្យ) ដើម្បី​ធ្វើ​អេកូ​ខួរក្បាល អ៊ីចឹង យើង​អាច​ដឹង​ថា អា​អូន​មាន​ឈាម​កក​តាម​រយៈ​ធ្វើ​អេកូ​ខួរ​ក្បាល។" លោក​ស្រី​បញ្ជាក់​ថា ប្រសិន​បើ​ឈាម​កក​ធំ ឬ​មាន​បរិមាណ​ច្រើន វា​អាច​សង្កត់​ទៅ​លើ​ខួរ​ក្បាល​ទារក ពី​ព្រោះ​ខួរក្បាល​អា​អូន​មាន​លក្ខណៈ​តូច វា​អាច​ឲ្យ​អា​អូន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ - ស្រឹម ឬ​សន្លប់ - ពិបាក​បៅ​ដោះ - ក្អួត​ញឹកញាប់ (ក្អួត​ខ្លាំង) - ប្រកាច់ (ករណី​ធ្ងន់​ធ្ងរ)។ ក្នុង​ករណី​ដែល​ឈាម​កក​មាន​ទំហំ​ធំ ហើយ​សង្កត់​ទៅ​លើ​សាច់​ខួរក្បាល​ខ្លាំង ជាពិសេសប៉ះពាល់​ទៅ​ដល់​តំបន់​ខួរ​ក្បាល​ដែល​មាន​នាទី​គ្រប់​គ្រង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​ទារក វា​អាច​បង្ក​ឲ្យ​ទារក​អត់​ដក​ដង្ហើម​ ជាហេតុ​បណ្ដាល​ឲ្យ​ទារក​បាត់​បង់​ជីវិត​បាន។


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់​ចង់ឲ្យ​កូនអភិវឌ្ឍផ្នែកភាសាលឿន ត្រូវដឹងរឿងទាំងនេះ

ច្បាស់ណាស់ថាការវិវឌ្ឍភាសារបស់កូនក្មេងត្រូវមានការជ្រោមជ្រែង​ពីប៉ាម៉ាក់​។ តាមការស្រាវជ្រាវបានបង្ហាញថាក្នុងវ័យកុមារ កាលណាប៉ាម៉ាក់​អាន និងនិយាយទៅកាន់កូនច្រើនប៉ុណ្ណា កាន់តែធ្វើឲ្យ​កូនអាចនិយាយបានត្រឹមត្រូវប៉ុណ្ណោះដែរ និង​អាច​យល់​ដឹង​បាន​​កាន់តែច្បាស់ខាងវេយ្យាករណ៍នៅពេលបន្ទាប់ទៀត។ ក្នុងអត្ថបទនេះយើងនឹងផ្តល់ឲ្យ​ប៉ាម៉ាក់​នូវគន្លឹះខ្លះ​ៗ​ដើម្បីជំរុញការអភិវឌ្ឍភាសារបស់កូន​។ ១- និយាយ និងលើកទឹកចិត្តកូនឲ្យ​និយាយ សំរាប់អ្វីដែលយើង​នឹងធ្វើគឺ ត្រួវនិយាយជាមួយកូនឱ្យបាន​ច្រើន។ ឧទាហរណ៍ ពេលអាហារថ្ងៃត្រង់ត្រូវប្រាប់កូន​ថា  «យើងដល់ម៉ោងញ៉ាំ​អាហារពេលថ្ងៃត្រង់ហើយ ពួកយើងមាន ត្រី ស៊ុត និង ផ្ទី កូនធុំក្លិនវាអត់? ម៉ាកមានយ៉ាអ៊ួរប្លូប៊ឺរីសម្រាប់កូនដែរ​ តើ ចូលចិត្តអត់?» ជាដើម។ ឃ្លាទាំងនេះ​ ប៉ាម៉ាក់​គួរ​ទម្លាប់​និយាយ​ជាមួយ​កូន។​ អត្ថបទពាក់ព័ន្ធ៖  ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច ៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ របស់ ៧ មុខកុំឲ្យកូនញ៉ាំដាច់ខាត បើអាយុទើប ១ ខួប ២– អានសៀវភៅឲ្យ​កូន​ស្ដាប់​ ដំបូងប៉ាម៉ាក់​គួរសាកល្បងជាមួយការ​អាន​សៀវភៅខ្លះៗ​​ឲ្យ​កូន​ស្ដាប់​។ សន្សឹមៗ យើង​អាចផ្លាស់ប្តូរទៅសៀវភៅរូបភាព បន្ទាប់​មក ពេលពួកគេចាប់ផ្តើមធំធាត់ឡើង យើង​អាច​ចាប់ផ្តើមឲ្យ​កូន​អានសៀវភៅរឿង។ ពេល​កូន​ចាប់រីកចំរើនជាមួយការអានសៀវភៅ ពួកគេនឹងមានទំលាប់ល្អ ឬចំណូលចិត្តជាមួយសៀវភៅ ឬ​យ៉ាងហោចណាស់​ពេលពួកគេចូលរៀន សៀវភៅមិនមែនជាសត្រូវទៀតទេ។ សៀវភៅសំរាប់ក្មេងមាន​ច្រើន មាន​គ្រប់វ័យ នៅលើទីផ្សារដែលយើង​អាច​រក​ទិញ​បាន​។ ៣– មានចម្រៀងខ្លះ ប៉ា​ម៉ាក់​ច្បាស់ជា​សង្កេត​ឃើញ​ហើយ​ថា​​ក្មេងតូចៗចូលចិត្តភ្លេង⁣ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទារកកើតមកភ្លាម គេងបើកម៉ាស៊ីនត្រជាក់រហូត អាចមានផលប៉ះពាល់អត់?

ការបើកម៉ាស៊ីន​ត្រជាក់​ដាក់ឲ្យ​កូន​តូច ចំពោះ​ផ្នត់​គំនិត​របស់​ម៉ាក់​ៗ​ខ្មែរយើង​មិន​សូវ​ជា​ពេញនិយមប៉ុន្មានទេ ព្រោះ​គិត​ថា​អាច​បណ្ដាល​ឲ្យ​ផ្ដាសាយ​បាន។ តើ​ការ​យល់​ឃើញ​នោះ​ត្រឹមត្រូវ​កម្រិត​ណា​ទៅ? ស្រាយ​ចម្ងល់​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ទារក​តាំងពី​កើត​មក​ភ្លាម​ ​អាច​ដាក់​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​ទៅ​ហើយ។ លោក​បន្ថែម​ថា សីតុណ្ហភាពដែល​សម​ល្មម​សម្រាប់​ទារក​ គឺ​មិន​ក្ដៅ និង​មិន​ត្រជាក់​ពេក​ឡើយ ហើយ​ក៏​មិន​ត្រូវ​រុំ​ខ្លួន​កូន​ជាមួយ​កន្សែង​ក្រាស់​ៗ​​ដែរ នាំឲ្យ​ក្មេង​ស្អុះស្អាប់​ទៅ​វិញ​ទេ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ជា​ទូទៅ​ក្មេង​ចាប់ពី​កើត​រហូត​ដល់​អាយុ ៦ ខែ អាច​រស់នៅ​សីតុណ្ហភាព​ចន្លោះ​ពី ២០ ទៅ ២៣ អស្សាសេ។ តែ​បើ​ថា​ការ​បើក​ម៉ាស៊ីន​ត្រជាក់​នាំឲ្យ​ផ្ដាសាយ នោះ​មកពី​បើក​នៅ​សីតុណ្ហភាព​ទាប​បំផុត ហើយ​បើ​បើក​កង្ហារ​ដាក់​ចុងជើង​អាច​មាន​កម្ទេច​កម្ទី​ចូល​ទៅ​ក្នុង​ច្រមុះ ងាយ​​អាលែកហ្សី និង​ផ្ដាសាយ ហើយ​ម៉ាស៊ីន​ត្រជាក់​ទៀតសោត​ក៏​ត្រូវ​លាង​សម្អាត​កុំឲ្យ​មាន​ធូលី​ទុំ ព្រោះ​ពេល​បើក​មក កូន​ដក​ដង្ហើម​ស្រូប​យក​ជាតិ​កខ្វក់ចូល​សួត។ លោក​បន្ត​ទៀត​ថា អ្នក​នៅ​ទី​ជនបទ​ខ្លះ​នៅ​មាន​ទម្លាប់​ឲ្យ​ម្ដាយ​អាំង​ភ្លើង ហើយ​កូន​នៅ​ជិត​នោះ​កូន​ទទួល​រង​សីតុណ្ហភាព​ក្ដៅ​ងាយ​ប្រឈម​គ្រោះថ្នាក់​ដល់​កូន។ មួយ​វិញ​ទៀត​អ្នក​ខ្លះ​មិន​ឲ្យ​កូន​ត្រូវ​ខ្យល់ ឬ​ជាតិ​ត្រជាក់​អ្វីទាំងអស់ ថែមទាំង​ស្លៀកពាក់​ជិត​ច្រើន​ជាន់ ពាក់​មួក ស្រោម​ដៃ/ជើង ឲ្យ​ហប់​ជិត​ឈឹង​តែម្ដង កូន​ទៅ​ជា​បែកញើសពេញ​ខ្លួន​មួរមៅ យំ​រក​រឿង​ទៅ​វិញ។ បើ​ចង់​ដឹង​ថា​ក្ដៅ​ស្អុះ​ពេក ឬ​ត្រជាក់​ត្រូវ​ស្ទាប​ទៅ​ចំណុច ៣ ដូចជា​បាត​ដៃ​បាត​ជើង ក្រោម​គុម្ពត្រចៀក បើ​សង្កេត​ឃើញ​កូន​មាន​បែក​ញើស ឬ​ក្រហម​កន្លែង​ទាំង​នោះ​បាន​ន័យ​ថា​ក្ដៅ​ពេក។ តែ​បើ​ឃើញ​បាតដៃ​បាត​ជើង​កូន​ស្លេក ​មាន​ន័យ​ថា​ត្រជាក់​ពេក។ ចំពោះ​ប្រភេទ​សាច់​កំណាត់​សម្រាប់​កូន​ស្លៀកពាក់ គួរតែ​ជ្រើសរើស​ស្ដើង​ជា​កំណាត់​កប្បាស កុំ​ប្រើ​ប្រភេទ​នីឡុង​ឲ្យ​កូន​អី ព្រោះ​នាំឲ្យ​កកិត​ស្បែក និង​រមាស់​ជា​ដើម។


កង្វះអាហារូបត្ថម្ភ

កំហុសក្នុង​របបអាហារ ៥ យ៉ាង​ក្មេងអាយុ ៩-១២​ ឆ្នាំគ្រប់រូបតែងធ្វើ ប៉ាម៉ាក់ត្រូវ​ប្រយ័ត្ន

ក្មេង​អាយុ​ ​៩-១២​ឆ្នាំ​មាន​ការ​លូតលាស់​លឿន​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ពួកគេ​ត្រូវការ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​ជា​ជំនួយ​ដល់​ការ​លូត​លាស់។ ប៉ុន្តែ​ក្មេង​អាយុ​ចន្លោះ​នេះ​តែង​មិន​ទទួល​បាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់គ្រាន់ ឬ​ពួកគេ​អាច​ញ៉ាំ​អ្វី​ដែល​មិន​ល្អ​សម្រាប់​សុខភាព​ច្រើន។ ១. ញ៉ាំ​កាល់ស្យូម​មិន​គ្រប់គ្រាន់ ក្មេង​ភាគច្រើន​ទទួល​បាន​កាល់ស្យូម​ត្រឹម​ពាក់​កណ្ដាល​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ដូចនេះ​ម៉ាក់ប៉ា​គួរ​បន្ថែម​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ឲ្យ​កូន​មាន​ដូចជា​ទឹកដោះគោ យ៉ាអួ និង​ឈីស​ជាដើម។ តៅហ៊ូ​ក៏​សម្បូរ​កាល់ស្យូម​ដែរ ហើយ​ទឹក​សណ្ដែក​ដែល​បន្ថែម​កាល់ស្យូម​ក៏​ជា​ប្រភព​ដ៏​ល្អ​មួយ​សម្រាប់​ក្មេង​ដែរ។ ក្មេង​ត្រូវការ​កាល់ស្យូម ១ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ២. ញ៉ាំ​កាឡូរី​ច្រើន​ ក្មេង​ដែល​ទទួល​បាន​កាឡូរី​ច្រើន​គឺ​មក​ពី​ពួកគេ​ផឹក​ទឹក​ផ្លែឈើ ឬ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម។ ជំនួស​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ម៉ាក់ប៉ា​គួរ​ឲ្យ​ក្មេង​ញ៉ាំ​ទឹក​ត្រជាក់ ឬ​ទឹកដោះគោ​ និង​ផ្លែឈើ​ស្រស់​វិញ។ ម៉ាក់ប៉ា​គួរ​កាត់បន្ថយ​អាហារសម្រន់​ដែល​មិន​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ក្មេង​ដូចជា​នំ​ដំឡូង​កញ្ចប់ នំ​ឃុកគី និង​នំ​ខេក។ ក្មេង​អាយុ​ចន្លោះ​នេះ​ត្រូវការ​កាឡូរី​ដើម្បី​ការ​លូតលាស់​ពេល​ពួកគេ​ពេញ​វ័យ ដូចនេះ​ម៉ាក់ប៉ា​គួរ​ផ្តល់​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់ និង​ប្រាកដ​ថា​អាហារ​ទាំង​នោះ​មាន​សារធាតុចិញ្ចឹម និង​មិន​មាន​បន្ថែម​ជាតិ​ស្ករ។ ៣. មិន​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​សុទ្ធ ម៉ាក់ប៉ា​គួរ​ឲ្យ​ក្មេង​ញ៉ាំ​នំប៉័ង​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​ជំនួស​នំប៉័ង​ធម្មតា និង​ចៀសវាង​គ្រាប់ធញ្ញជាតិ​កែច្នៃ​ដូចជា​ផាស្តា និង​ផលិតផល​ធ្វើពី​ម្សៅ។ ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ញ៉ាំ​អង្ករ​សម្រូប​ជំនួស​អង្ករ​ធម្មតា និង​ជ្រើសរើស​ផាស្តា​ដែល​ធ្វើ​ពី​ស្រូវ​សាលី​សុទ្ធ។ ៤. ញ៉ាំ​អ្វី​ដែល​ពួកគេ​ឃើញ នៅ​ពេល​ក្មេង​ឃ្លាន ពួកគេ​តែង​ញ៉ាំ​អ្វី​ដែល​ពួកគេ​ឃើញ​ដោយ​មិន​បាន​គិត​ថា​របស់​ទាំង​នោះ​ល្អ​សម្រាប់​សុខភាព​ឬ​អត់។ ក្មេង​អាយុ​នេះ​គឺ​ធ្វើ​សកម្មភាព​ច្រើន​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាន និង​ញ៉ាំ​អាហារ​សម្រន់​មិន​ល្អ​ច្រើន។ ដូចនេះ​ដើម្បី​បង្ការ​ក្មេង​មិន​ឲ្យ​ញ៉ាំ​អាហារ​សម្រន់​មិន​ល្អ​ច្រើន ម៉ាក់ប៉ា​គួរ​ទិញ​ផ្លែឈើ​ស្រស់​ទុក​ឲ្យ​កូន​​។ អាហារ​សម្រន់​ដែល​ល្អ​មាន​ផ្លែឈើ គ្រាប់​ផ្លែឈើ (Nuts) យ៉ាអួ ផ្លែឈើ​ក្រៀម បឺរ​សណ្ដែក​ដី និង​ពោតលីង​ដែល​មាន​ជាតិ​ខ្លាញ់​ទាប។ ៥. ក្មេង​មិន​ដឹង​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ ក្មេង​គួរ​ដឹង​ថា​អាហារ​ណា​ពួកគេ​គួរ​ញ៉ាំ និង​អាហារ​ណា​មិន​គួរ​ញ៉ាំ។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​គួរ​ផ្តល់​ជម្រើស​ល្អៗ​ដល់​កូន។ ជាទូទៅ ក្មេង​ត្រូវការ​កាឡូរី​ប្រហែល ១ ៨០០កាឡូរី​ក្នុង​មួយ​ថ្ងៃ​ និង​ក្នុង​របប​អាហារ​គួរ​មាន​គ្រាប់​ធញ្ញជាតិ […]


កង្វះអាហារូបត្ថម្ភ

ការជ្រើសរើសបន្លែត្រីសាច់ និងរបៀបចម្អិនបបរខាប់គ្រប់គ្រឿង ឲ្យកូនញ៉ាំទៅមានសុខភាពល្អ

កុមារ​អាយុ​ចាប់ពី ៦ ខែ ឡើង​ទៅ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង បន្ថែម​ពី​ការ​បំបៅ​ដោះ​កូន ឬ​ទឹក​ដោះ​គោ។ បបរ​ខាប់​គ្រប់​គ្រឿង​ត្រូវ​តែ​ផ្សំ​ជាមួយ​អាហារ ៣ ក្រុម ក្នុង​នោះ​មាន​អាហារ​ថាមពល អាហារ​ស្ថាបនា និង​អាហារ​ការពារ​រាង​កាយ។ ម៉ាក់ៗ​ដែល​ទើប​តែ​មាន​កូន​ដំបូង ប្រហែល​ជា​មិន​ដឹង​ថា បបរ​ខាប់​គ្រប់​គ្រឿង​សម្រាប់​បញ្ចុក​កូន​មាន​រូប​មន្ត​ផ្សំអីខ្លះ​នោះ​ទេ ឯ​របៀប​ចម្អិន​ក៏​ស្រពិចស្រពិល​ដែរ​មែន​ទេ? មិន​បាច់​បារម្ភ​ទេ ខាង​ក្រោម​នេះ​ជា​របៀប​នៃ​ការ​ជ្រើស​រើស​បន្លែ​ត្រី​សាច់ និង​របៀប​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង ចងក្រង​ដោយ​កម្មវិធីជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល។ រាល់​ពេល​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង យើង​អាច​ប្រើ៖ - សាច់​តែ​មួយ​មុខ ដូចជា សាច់​ត្រី ឬ​ត្រីល្អិត សាច់ជ្រូក សាច់គោ ស៊ុត ឬសាច់មាន់។ - បន្លែ​ពណ៌​បៃតង​ចាស់ ដូចជា ផ្ទី ត្រកួន ស្លឹកបាស់ ឬស្ពៃ។ - បន្លែ​ពណ៌​លឿង​ទុំ ដូចជា ផ្លែល្ពៅ ដំឡូងជ្វាពណ៌លឿង ឬការ៉ុត។ បន្ទាប់​ពី​ដាំ​បបរ​ឲ្យ​រីក​អង្ករ​ល្អ ដាក់​ត្រី​សាច់ និង​បន្លែ​ចូល​គ្នា​ឆ្អិន​ល្អ​ហើយ យើង​ត្រូវ​ដាក់​ប្រេងឆា ឬ​ខ្លាញ់​បន្តិច​ក្នុង​បបរ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា បបរ​ខាប់​គ្រប់​គ្រឿង​សម្រាប់​ទារក​តូច​មិន​ត្រូវ​ដាក់​អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ម្សៅស៊ុប ឬ​ដុំស៊ុប​ខ្នរ​ចូល​ឡើយ។ ម្យ៉ាង​វិញ​ទៀតម៉ាក់ប៉ា​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត មុន​ពេល​ចម្អិន​អាហារ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ