ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឧស្សាហ៍រលាកបំពង់ក ម៉ាក់ៗគួរចៀសវាង​ឲ្យ​ញ៉ាំអាហារទាំងនេះ

ជំងឺ​រលាក​បំពង់ក​ច្រើន​កើត​ញឹកញាប់​ណាស់​លើ​កុមារ​តូច​ៗ ដោយ​កូន​ខ្លះ​សឹង​តែ​កើត​រាល់​ខែ​ក៏​មាន។ ព្រោះតែ​ចំណាយ​ពេល​ព្យាបាល​យូរ និង​កូន​ត្រូវ​ធ្វើ​ទុក្ខ​ខ្លាំង​ផង​នោះ ម៉ាក់​ៗ​ក៏​មាន​សំណួរ​ថា តើ​របប​អាហារ​ជា​កត្តា​នាំឲ្យ​កើត​ជំងឺ​រលាក​បំពង់ក​នេះ​ដែរ ឬ​ទេ? វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា រលាក​បំពង់​ក ជា​ជំងឺ​ផ្លូវ​ដង្ហើម បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ហើយ​វា​ក៏​សាយ​ភាព​តាម​​ដំណក់​ទឹក​ល្អិត​ៗ​នៅ​ក្នុង​ខ្យល់​ចេញ​ពី​មនុស្ស​ផ្ទុក​មេរោគ​តាម​រយៈ​កណ្ដាស់ ក្អក ឬ​ការ​និយាយ​គ្នា។ លោក​បន្ថែម​ថា ត្បិត​ថា​រលាក​បំពង់ក​ជា​ជំងឺ​ឆ្លង​មែន ប៉ុន្តែ​របប​អាហារ​មួយ​ចំនួន ក៏​ជា​កត្តា​រួមផ្សំ​ធ្វើឲ្យ​កើត​ជំងឺ​នេះ​ដែរ​ដូចជា៖ - អាហារ​ខ្លាញ់៖ ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន បំពង ដែល​ប្រើ​ខ្លាញ់​ច្រើន​ដោយ​មិន​បាន​ផឹក​ទឹក​តាមក្រោយ ​​ខ្លាញ់​នឹង​នៅ​​ជាប់​នឹង​ក នាំ​ឲ្យ​វីរុស នៅ​ជាប់​ទី​នោះ ហើយ​វា​​ដុះដាល​លឿន ទៅ​ជា​រលាក​បំពង់ក យូរ​ៗ​ទៅ​នឹង​ឈឺចាប់ ស្អក ពិបាក​លេប​ទឹក​មាត់ និង​រលាក​ក្រហម​ពេញ​តែ​ម្ដង។ - ភេសជ្ជៈ​កំប៉ុង៖ ប្រភេទ​នេះ​ក៏​ជា​កត្តា​នាំ​ឲ្យ​កូន​កើត​ជំងឺ​រលាក​បំពង់ក​ដែរ ព្រោះ​វា​សម្បូរ​ជាតិ​ស្ករ ហើយ​ក្មេង​ៗ​ចូលចិត្ត​ផឹក​ខ្លាំង​ណាស់។ ក្រោយ​ផឹក​ហើយ​បើ​ម៉ាក់ប៉ា​មិន​ឲ្យ​កូន​ខ្ពុរ​​មាត់ និង​ផឹក​ទឹក​ទៅ​តាម​ក្រោយ​ទេ ជិត​ផ្អែម​នឹង​តោង​ជាប់​បំពង់ក ហើយ​យូរ​ៗ​ទៅ​បាក់តេរី ឬ​វីរុស​នឹង​រីក​ដុះដាល​ទៅ​ជា​រលាក។ - នំ​ផ្អែម ឬ​នំ​កញ្ចប់៖ នេះ​ក៏​ជា​អាហារ​ដែល​ក្មេង​តូច​ៗ​ចូលចិត្តដែរ ហើយ​នំ​ខ្លះ​ផលិត​ឡើង​គ្មាន​ជាតិ​ម្សៅ មាន​ជាតិ​​ប្រៃ ផ្អែម ជូរ ឬ​ទុក​យូរ​ហួស​កាល​កំណត់​ជាដើម។ ខ្លះ​ទៀត​ជា​ជា​នំ​លក់​តាម​ផ្លូវ​គ្មាន​អនាម័យ ដែល​ងាយ​ធ្វើឲ្យ​មេរោគ​តោង​ទុំ ពេល​កូន​ញ៉ាំ​ទៅ​ក៏​វា​សម្ងំ​ក្នុង​បំពង់ក យូរៗក្លាយជារលាក​រ៉ាំរ៉ៃ។ - […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ប៉ាម៉ាក់មានកូន​អាយុចន្លោះ១-២ ឆ្នាំ គួរដឹង​តិចនិកចិញ្ចឹម​កូន​ទាំងនេះ

ម៉ាក់ប៉ា​ដែល​មាន​កូន​អាយុ​ ១-២ ​ឆ្នាំ​អាច​នឹង​មាន​អារម្មណ៍​ពិបាក​ក្នុង​ការ​ថែទាំ​កូន​ ព្រោះ​ក្មេង​ចន្លោះ​អាយុ​នេះ​​នៅ​បន្ត​លូតលាស់ ហើយ​​តម្រូវការ​ប្រចាំ​ថ្ងៃ និង​សកម្មភាព​ក៏​ផ្លាស់ប្ដូរ​ដែរ។ ដូចនេះ​ហើយ​អត្ថបទ​នេះ​នឹង​លើក​ឡើង​ពីគន្លឺះ​ខ្លះៗ​សម្រាប់​ម៉ាក់ប៉ា​ក្នុង​ការ​ថែទាំ​កូន​អាយុ​ ១-២ ​ឆ្នាំ​។ របប​អាហារ យោង​តាម​សមាគម​សុខភាព​បេះដូង​អាមេរិក (AHA) ចំនួន​កាឡូរី​ដែល​ក្មេង​ត្រូវការ​ប្រចាំ​ថ្ងៃ ​គឺ​មាន​ភាព​ខុសគ្នា​ទៅ​តាម​ក្មេង​នីមួយៗ និង​សកម្មភាព​របស់​ពួក​គេ។ ប៉ុន្តែ​ AHA បាន​សន្មត​ថា​ក្មេង​អាច​នឹង​ត្រូវការ​កាឡូរី​ចន្លោះ​ពី​ ៩០០-១២០០ ​កាឡូរី​ក្នុង​មួយ​ថ្ងៃ។ ភាគច្រើន​ក្មេង​អាយុ​ ១​ ឆ្នាំ​ត្រូវការ​ប្រហែល​ ១ ០០០ ​កាឡូរី​ក្នុង​មួយ​ថ្ងៃ ហើយ​កាឡូរី​នេះ​ត្រូវ​បាន​បែង​ចែក​ក្នុង​អាហារ​បី​ពេល និង​អាហារសម្រន់​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ។ ពេល​ខ្លះ​ក្មេង​អាច​នឹង​ញ៉ាំ​​ច្រើន​នៅ​ពេល​ព្រឹក និង​មិន​ឃ្លាន​នៅ​អាហារ​ពេល​ល្ងាច​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​អាច​នឹង​មាន​ភាព​ខុស​ប្លែក ​ដែល​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ។ ជាទូទៅ ក្មេង​ដែល​មិន​មាន​អាលែកហ្ស៊ី​នឹង​អាហារ​​គួរ​មាន​របប​អាហារ​ដែល​មាន​សាច់ ពពួក​សណ្ដែក គ្រាប់​ធញ្ញជាតិ ទឹកដោះគោ បន្លែ និង​ផ្លែឈើ។ សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក​ក៏​បាន​ផ្តល់​តិចនិក​ខ្លះ៖​ គួរ​ឲ្យ​កូន​ផឹក​ទឹក ឬ​ទឹកដោះគោ និង​ចៀសវាង​ទឹក​ផ្លែឈើ​ព្រោះ​ទឹក​ផ្លែឈើ​មាន​ជាតិ​ស្ករ​ខ្ពស់ គួរ​ផ្តល់​អាហារសម្រន់​ល្អៗ​ដូចជា​ផ្លែឈើ​ស្រស់ និង​ផ្លែឈើ​ក្រៀម។ ការ​ធ្វើ​សកម្មភាព ក្មេង​គួរ​ធ្វើ​សកម្មភាព​យ៉ាង​តិច​ ៣០​ នាទី​ក្នុង​មួយ​ថ្ងៃ។ សកម្មភាព​ទាំង​នេះ​មិន​ចាំបាច់​ជា​សកម្មភាព​ស្មុគស្មាញ​អ្វី​ទេ​ ដោយ​ម៉ាក់ប៉ា​ចំណាយ​ពេល​នាំ​កូន​ចេញ​ទៅ​ក្រៅ ឬ​ដើរ​នៅ​តាម​សួន​ក៏​បាន​ដែរ។ តាម​ពិត​ទៅ​ការ​ធ្វើ​សកម្មភាព​មិន​មែន​ជា​រឿង​ពិបាក​សម្រាប់​ក្មេង​ទេ ​ព្រោះ​ការ​លេង​គឺ​ជា​ការ​ធ្វើ​សកម្មភាព​សម្រាប់​ពួកគេហើយ​។ ម៉្យាងទៀត​ការ​លេង​អាច​ជួយ​ក្មេង​ឲ្យ​រៀន​ពី​ពណ៌ តួ​លេខ ការ​ដោះ​ស្រាយ​បញ្ហា និង​គំនិត​ច្នៃ​ប្រឌិត​របស់​ពួកគេ។ ក្មេង​មួយ​ចំនួន​នឹង​ពិបាក​ក្នុង​ការ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍ និង​ផ្ដោត​​ទៅ​លើ​រឿង​អ្វី​មួយ […]


ថ្នាំបង្ការ

ចាក់វ៉ាក់សាំងមុន ឬក្រោយថ្ងៃកំណត់ អាចមានផលប៉ះពាល់ទេ?

ថ្នាំ​បង្ការ (វ៉ាក់សាំង) មាន​នាទី​សំខាន់​ណាស់​ក្នុង​ការ​ការពារ​គ្រប់គ្នា​ពី​ជំងឺ​កាច​សាហាវ​មួយ​ចំនួន បែប​នេះ​ហើយ​ទើប​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ទៅ​តាម​អាយុ និង​កាល​កំណត់។ ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែរ មាន​ការ​សាកសួរ​ជា​ច្រើន​អំពី​ការ​ចាក់​វ៉ាក់សាំង​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់ តើ​អាច​មាន​ផល​ប៉ះពាល់​ទេ? ការ​ចាក់​វ៉ាក់សាំង​មុន​ថ្ងៃ​កំណត់​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center បាន​អះអាង​ផ្អែក​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) ថា ទូទៅ​ការ​ចាក់​វ៉ាក់សាំង​មុន​កាល​កំណត់​៤ថ្ងៃ ចាត់​ទុក​ថា​ត្រឹមត្រូវ។ "ឧទាហរណ៍​ថា កូន​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​ថ្ងៃទី៥ ប៉ុន្តែ​យើង​រវល់ អ៊ីចឹង​យើង​ចាក់​ថ្ងៃ១ ថ្ងៃ២ ថ្ងៃ៣ ថ្ងៃ៤ អូខេ អត់​មាន​បញ្ហា​ទេ។ ក៏​ប៉ុន្តែ​បើ​សិន​ជា​លើស​ពី​៤​ថ្ងៃ​ហ្នឹង ឧទាហរណ៍​ថា​គាត់​ចាក់​ថ្ងៃ២៨ ថ្ងៃ២៩ ថ្ងៃ​៣០ អាហ្នឹង​ចាត់​ទុក​ថា Invalid ដែល​ទាមទារ​ឲ្យ​យើង Repeat ដូស្ត មាន​ន័យថា វ៉ាក់សាំង​ត្រូវ​ចាក់​តែ ៣ដង​ទេ តែ​ចាក់​អត់​ត្រឹមត្រូវ​អាច​ឈាន​ដល់​ចាក់​៤ដង"។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា វ៉ាក់សាំង​មិន​មែន​ចាក់​តែ​១ដង​នោះ​ទេ វ៉ាក់​សាំង​ខ្លះ​មាន​ម្តង វ៉ាក់​សាំង​ខ្លះ ២ដង ខ្លះ​ ៣ដង ខ្លះ ៤ដង ឯណោះ បើ​យើង​ចាក់​មិន​ត្រូវ​តាម​កាល​កំណត់ អាច​នឹង​ត្រូវ​ចាក់​សារ​ឡើង​វិញ។ ចុះ​ការ​វ៉ាក់សាំង​ក្រោយ​ការ​កំណត់​វិញ​យ៉ាង​ម៉េច​ដែរ? […]


កង្វះអាហារូបត្ថម្ភ

អូនៗ​អាយុប៉ុន្មានទើប​ម៉ាក់ៗ​អាចឲ្យ​ញុំាទឹកផ្លែឈើបាន?

យោង​តាម​សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក (AAP) ទឹក​ផ្លែឈើ​គឺ​មិន​មាន​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​កុមារ​អាយុ​ ១ ឆ្នាំ​ ឬ​តិច​ជាង​នេះ​ទេ។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​មិន​ចាំ​បាច់​បន្ថែម​ទឹក​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​កូន​ទេ។ មូល​ហេតុ​ដែល AAP ណែនាំ​មិន​ឲ្យ​ផ្តល់​ទឹក​ផ្លែឈើ​ដល់​កុមារ​នៅ​ឆ្នាំ​ដំបូង​មក​ពី​អត្រា​នៃ​ជំងឺ​ធាត់​លើ​កុមារ​ និង​បញ្ហា​មាត់ធ្មេញ​របស់​កុមារ។ យ៉ាងណាមិញ នៅ​ពេល​កូន​អាយុ​ចាប់​ពី​១​ឆ្នាំ​ឡើង​ទៅ​ហើយ​ម៉ាក់ប៉ា​ចង់​បន្ថែម​ទឹក​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​របស់​កូន យក​ល្អ​គួរ​កំណត់​បរិមាណ​ដែល​កូន​ញ៉ាំ​ទៅ​តាម​អាយុ​របស់​កូន។ AAP បាន​ណែនាំ​ថា៖ ក្មេង​អាយុ​ពី​ ១-៣​ ឆ្នាំ៖ ១១៨ មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ​ពី​ ៤-៦ ​ឆ្នាំ៖ ពី​ ១១៨-១៧៧ ​មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ​ពី ​៧-១៨ ​ឆ្នាំ៖ ២៣៦​ មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ ទោះបីជា​ក្មេង​ក្រោយ​អាយុ ​​១ ​ឆ្នាំ​អាច​ផឹក​ទឹក​ផ្លែឈើ​បាន​ក៏ដោយ ទឹកដោះគោ និង​ទឹក​នៅ​តែ​ជា​ភេសជ្ជៈ​ដែល​គួរ​ផ្តល់​ឲ្យ​កូន​ក្រោយ​ពី​អាយុ​ ១ ​ឆ្នាំ​ដដែល។ ការ​កំណត់​បរិមាណ​ទឹក​ផ្លែឈើ​ដែល​ក្មេង​អាយុ​ច្រើន​ជាង​ ១​ ឆ្នាំ​ញ៉ាំ​គឺ​មាន​មូលហេតុ​ជា​ច្រើន។ ផ្លែឈើ​ស្រស់​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម និង​ជាតិ​សរសៃ​ដែល​ក្មេង​កំពុង​លូតលាស់​ត្រូវការ​សម្រាប់​សុខភាព និង​ការ​លូតលាស់ ខណៈ​ទឹក​ផ្លែឈើ​ផ្តល់​សារធាតុ​ចិញ្ចឹម ​ប៉ុន្តែ​មិន​មាន​ផ្តល់​ជាតិ​សរសៃ​ទេ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉្យាងទៀត ការ​ផឹក​ទឹក​ផ្លែឈើ​ច្រើន​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹក​ផ្លែឈើ​ដល់​កូន ប៉ុន្តែ​នឹង​ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ផ្សេងៗ​ជា​ច្រើន​ទៀត។ […]


ថ្នាំបង្ការ

វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?

ជំងឺ​រលាក​ស្រោម​ខួរ​លើ​កុមារ​មាន​ដល់​ទៅ ៥ ប្រភេទ ក្នុង​នោះ​រួម​មាន​ជំងឺ​រលាក​ស្រោម​ខួរ​បណ្តាល​មក​ពី​វីរុស បាក់តេរី មេរោគផ្សិត ប៉ារ៉ាស៊ីត និង​ជំងឺ​រលាក​ស្រោម​ខួរ​មិន​មែន​បណ្តាល​មក​ពី​មេរោគ។ ដ្បិត​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​អាច​ព្យាបាល​ជា​សះ​ស្បើយ តែ​ក៏​អាច​បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ក្មេង​ដែរ ហើយ​ក្នុង​នោះ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​បណ្តាល​មក​ពី​បាក់​តេរី​ខ្លះ​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ។ ​ត្រូវ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​នៅ​ពេល​ណា​ខ្លះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កម្មវិធីជាតិ​ចាក់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣ មុខ ឯណោះ ។ ១. វ៉ាក់​សាំង​ការពារ​មេរោគ ភ្នើម៉ូកូក (Streptococcus pneumoniae)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ២. វ៉ាក់សាំងការពារ​មេរោគ​អេម៉ូហ្វីលីស (Hib)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ៣. វ៉ាក់សាំង​រលាក​ខួរក្បាល ជេអ៊ី៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ៩ ខែ។ ដោយ​ឡែក ក្រោយ​ពេល​កូន​តូច​ចាក់​វ៉ាក់សាំង​រួច អ្នកគ្រូ​ពេទ្យ​ ពុំ ច័ន្ទ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ប្រាប់​ពី​វិធី​ថែទាំ​កន្លែង​ចាក់​វ៉ាក់សាំង​កូន ដើម្បី​ការពារ​កុំ​ឲ្យ​ហើម […]


កង្វះអាហារូបត្ថម្ភ

នៅក្មេង រាងកាយ និងខួរក្បាលកំពុងលូតលាស់ខ្លាំង គួរចៀសវាងអាហារទាំងនេះ

បើ​និយាយ​ពី​ចំណី​អាហារ​ដែល​ក្មេង​ជំទង់​និយម​ចូល​ចិត្ត គ្មាន​អ្វី​ក្រៅ​ពពួក Fast food មាន ភីហ្សា បឺហ្គើរ ដំឡូង​បារាំង​បំពង មាន់​បំពង អាហារ​កញ្ចប់ រួម​ជាមួយ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​នោះ​ឡើយ។ ជំទង់​ជា​វ័យ​ដែល​ត្រូវ​សកម្ម​នឹង​ការ​សិក្សា ស្រប​ពេល​ដែល​រាង​កាយ និង​ខួរក្បាល​ត្រូវ​ការ​ថាមពល​ច្រើន​ដើម្បី​លូតលាស់​ដែរ។ ចុះ​បើ​ក្មេងៗ​នៅ​តែ​បន្ត​ញ៉ាំ​អាហារ​ខាង​លើ​អាច​នឹង​ប៉ះពាល់​អ្វីខ្លះ? វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និងជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ Fast food មាន ភីហ្សា បឺហ្គើរ ដំឡូងបារាំងបំពង មាន់បំពង សេនវិចជាដើម ញឹក​ញាប់​នោះ​មិន​ល្អ​ចំពោះ​សុខភាព​ទេ ព្រោះ​វា​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ឬ​ជាតិ​ប័រ​ច្រើន ហើយ​កន្លែងលក់​ខ្លះ​យក​ខ្លាញ់​ដែល​ប្រើ​រួច មក​បំពង​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ខ្លាញ់​ខ្មៅ ខាប់​ទៀត​ផង។ ក្រៅ​ពី​សម្បូរ​ជាតិ​ខ្លាញ់ អាហារ​បំពង ឬ​អាហារ​កញ្ចប់ ក៏​មាន​ជាតិ​ប្រៃ​ខ្លាំង​ណាស់​ដែរ អ៊ីចឹង​ផល​ប៉ះពាល់​ចំពោះ​សុខភាព​មាន​ច្រើន​បើ​យើង​ញ៉ាំ​ញឹក​ញាប់ ដូច​ជា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ប៉ះពាល់​ប្រព័ន្ធ​រំលាយ បញ្ហា​ដល់​បេះដូង តម្រង​នោម និង​សរសៃ​ឈាម​បេះដូង​ជា​ដើម ដែល​ផល​ប៉ះ​ពាល់​ទាំង​នោះ យើង​មិន​អាច​ឃើញ​ភ្លាមៗ​ឡើយ។ ចំណែក​ការ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ មាន​ទឹក​ក្រូច ភេសជ្ជៈ​ប៉ូវ​កម្លាំង​វិញ សម្បូរ​ជាតិ​ស្ករ​ច្រើន​លើស​លុប រួម​ជាមួយ​ជាតិ​កាហ្វេអ៊ីន បើ​សិន​ជា​យើង​ផឹក​ញឹកញាប់ ទី១ ធ្វើ​ធាត់ ឆាប់​ខូច​ធ្មេញ ប៉ះពាល់​ដល់​បេះដូង ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ពេល​អាយុ​កាន់​តែ​ច្រើន។ ជំនួស​ឲ្យ​អាហារ​ទាំង​នោះ យើង​ត្រូវ​ញ៉ាំ​អាហារ​ចម្រុះ​មុខ មាន​ត្រី […]


ជំងឺប្រព័ន្ធប្រសាទ

អូនតូចកើតជំងឺរលាកខួរក្បាល ច្រើនបង្កឡើងដោយមេរោគ ៣ ក្រុមនេះ

នៅ​ជុំ​វិញ​ខ្លួន​យើង ពោរ​ពេញ​ទៅ​ដោយ​មេរោគ​ជា​ច្រើន​រាប់​មិន​អស់​ដែល​យើង​មើល​នឹង​ភ្នែក​ទទេ​មិន​ឃើញ។ មេរោគ​ទាំង​នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្លង​ជំងឺ ហើយ​អ្នក​ដែល​ងាយ​ឆ្លង​ជាង​គេ​នោះ គឺ​ទារក និង​អា​អូន​តូចៗ ដែល​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ធ្ងន់​ស្រាល​ផ្សេងៗ ដូច​ជា ក្ដៅ​ខ្លួន ផ្ដាសាយ ឬ​ក៏​អូនតូចកើតជំងឺ​រលាក​ខួរ​ក្បាល​តែម្ដងក៏មាន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ដូច​ម្ដេច​ដែល​ហៅ​ថា រលាក​ខួរ​ក្បាល? តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ផ្នែក​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ពាក្យ​ថា​ជំងឺ​រលាក​ខួរ​ក្បាល​មាន​ន័យ​ថា ជា​ការ​រលាក​នៃ​សាច់​ខួរ​ក្បាល​របស់​យើង​ដែល​បង្ក​ឡើង​ដោយ​មេរោគ។ ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា មេរោគ​មាន​ច្រើន​ប្រភេទ​ណាស់ យើង​មិន​អាច​រាប់​វា​អស់​ទេ ក៏​ប៉ុន្តែ​មេរោគ​ដែល​បង្ក​ជំងឺ​រលាក​ខួរក្បាល​ត្រូវ​បាន​ចែក​ចេញ​ជា ​៣​ ក្រុម​គឺ៖ ទី១- បាក់តេរី ទី២- វីរុស ទី៣- ពពួក​ផ្សិត។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​ស្រី​បន្ត​ថា ជា​ទូទៅ អា​អូន​ដែល​កើត​ជំងឺ​រលាក​ខួរ​ក្បាល​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ពពួក​វីរុស បន្ទាប់​មក​ក្រុម​បាក់តេរី តាម​ពី​ក្រោយ​ដោយ​ពពួក​ផ្សិត។ ចំពោះ​ការ​កើត​រលាក​ខួរ​ក្បាល​ដែល​បង្ក​ឡើង​ដោយ​ពពួក​ផ្សិត គឺ​កើត​ទៅ​លើ​ក្មេង​ដែល​មាន​សុខភាព​ខ្សោយ​ខ្លាំង​មែន​ទែន ជាពិសេស​ក្មេង​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ជំងឺ​អេដស៍។ល។ វេជ្ជបណ្ឌិត​ឯក​ទេស​រោគ​កុមារ​រូប​នេះ ឲ្យ​ដឹង​ថា បើ​កូន​មាន​ជំងឺ​រលាក​ខួរ​ក្បាល ហើយ​ម៉ាក់​ប៉ា​យក​ទៅ​ពេទ្យ​ព្យាបាល​ទាន់​ពេល​វេលា និង​ត្រឹម​ត្រូវ អា​អូន​អាច​ជា​សះ​ស្បើយ​ត្រលប់​មក​សភាព​ធម្មតា​វិញ។ ប៉ុន្តែ ក្នុង​ករណី​ដែល​កូន​មិន​ទទួល​បាន​ព្យាបាល​ត្រឹម​ត្រូវ ឬ​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ទាន់​ពេល​វេលា​ទេ វា​នឹង​ផ្ដល់​ផល​ពិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ដល់​កូន​នោះ​គឺ ពិការភាព។ នេះ​មាន​ន័យ​ថា មេរោគ​រលាក​ខួរក្បាល​ទៅ​បំផ្លាញ​កោសិកា​ផ្នែក​ណា​មួយ​នៃ​ខួរ​ក្បាល (ឧទាហរណ៍.បើ​ចំ​កន្លែង​និយាយ អា​អូន​អត់​អាច​និយាយ​បាន […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

អូនៗអាចងើបតោងឈរនៅអាយុប៉ុន្មាន? ម៉ាក់ប៉ាគួរប្រយ័ត្នអ្វីខ្លះ?

ជា​ទូទៅ​កុមារ​ទាំង​អស់​តែង​តែមាន​ការ​វិវត្ត​​លើ​រាង​កាយ​តាម​លំដាប់ ​ដែលប៉ាម៉ាក់​​​អាច​ដឹង​ជា​មុន​បាន។ ឧទាហរណ៍​​កូន​យើង​​អាច​​ចេះ​ក្រឡាប់​មុន​ពេល​​​ចេះ​​វារ ឬ​កូន​​​អាច​​អូស​​វត្ថុ​មួយ ​ទៅ​វត្ថុ​មួយ​ទៀត​បាន​មុន​ពេល​ដែល​ពួក​គេ​អាច​ដើរ និង​លោត​ដោយ​គ្មាន​ជំនួយ​ពី​យើង​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​មែន​គ្រប់​កុមារ​ទាំង​អស់​សុទ្ធ​តែអាច​វិវត្តតាម​លំដាប់​លំដោយ​បែប​នេះ​ដែរ។ វា​សំខាន់​ណាស់​ក្នុង​ការ​រក្សា​កូន​ឲ្យ​មាន​ការ​វិវត្ត​ទាំង​នេះ។ ១- តើពេលណាទើបកូនតូចយើង​រៀនងើបឈរ និងដើរ? នៅ​ពេល​កូន​យើង​​មាន​អាយុ ១៨ខែ​ ពួក​គេ​នឹង​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​តោង​ឈរ។ នៅ​ពេល​នេះ​ ពួក​គេ​ក៏​​រៀន​ពី​របៀប​ដើរ​រួច​ជា​ស្រេច​ដោយ​ធ្វើ​ការ “ រុញ​ច្រាន” នូវ​វត្ថុ​ផ្សេង​ៗ។ អូនៗ​​អាច​នឹង​មាន​ការ​រំភើប និង​រីក​រាយ​ក្នុង​ការ​រក្សា​លំនឹង​ដោយ​ការ​តោង​នឹងរបស់​អ្វី​មួយ​ ឬ​តោង​នឹង​ជញ្ជាំង​​​ទាប​ៗ និង​ការ​ដើរ​តែ​ឯង។ អូនៗ​ក៏​នឹង​ចូល​ចិត្ត​ក្នុង​ការ​តោង​ឡើង​ខ្ពស់​ហើយ​បន្ទាប់​មក​​​អាច​មើល​ឃើញ​ពី​ពិភព​លោក​នៅ​ទីតាំង​ដែល​ពួក​គេ​បាន​នៅ។ អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម រឿង​ប៉ាម៉ាក់ត្រូវដឹងរឿងនេះពេលអូនៗមាន​របួសក្បាលថាគ្រោះថ្នាក់ស្រាល ឬធ្ងន់កម្រិតណា ម៉េចបានពេលក្មេងក្ដៅខ្លួន សុលចូលទៅ ឆាប់ត្រជាក់ជាងលេបថ្នាំ? ប៉ា​ម៉ាក់​​អាច​សម្គាល់​ឃើញ​កូន​វារ​ឡើង​លើ​កៅអី​ បន្ទាប់​មក​បង្វែរ​ខ្លួន​មើល​ជុំ​វិញ​រួច​អង្គុយ​ចុះ​វិញ។ យើង​​ក៏​កុំ​ភ្លេច​សរសើរ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​សមិទ្ធិ​ផល​របស់​កូន​​ផង​ ព្រោះ​កូន​អាច​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពីយើង​​បាន។ អ្វី​ដែល​សំខាន់​នោះ​គឺយើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រក្សា​របស់​នៅ​ផ្ទះ​​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​តូច​​ដើរ​​លេង​ក្នុង​ផ្ទះ។ ​វា​អាច​មាន​គ្រោះ​ថ្នាក់​​បាន​នៅ​ពេល​ដែល​កូន​​ឡើង​ទៅ​លើ​គ្រឿង​សង្ហារឹម​ ដើម្បី​មើល​ទៅ​ខាង​ក្រៅ​បង្អួច ឬ​បើក​ទ្វារ​ជំហរ។ ការ​រៀន​ដើរ និង​ការ​រក្សា​ជំហរ​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​លូត​លាស់​លើ​រាង​កាយ​របស់​កូន​ ​ដូច​ជា​ឲ្យ​មាន​ភាព​រឹង​មាំ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​អភិវឌ្ឍ​ដល់​ផ្នែក​ផ្លូវ​ចិត្ត និង​ជួយ​ដល់​ការ​រំញោច​ខួរ​ក្បាល​ផង​ដែរ។ ២- ការលើកទឹកចិត្តឲ្យកូនចេះតោងងើបឈរ និងចេះរក្សាជំហរដោយមានសុវត្ថិភាព នៅ​ពេល​ដែល​កូន​យើង​ចាប់​ផ្តើម​រៀន​ចេះ​ងើប​ឈរ​ដើរ និង​ចេះ​រក្សា​ជំហរ​នោះ​ ការ​មាន​ដុំ​ពក ស្នាម​ជាំ និង​ការ​មាន​របួស​តិច​តួច​​គឺ​មិន​អាច​ចៀស​ផុត​បាន​ទេ។ អ្វី​ដែល​​ត្រូវ​ធ្វើ​នោះ ​គឺ​ត្រូវ​ប្រាកដ​ថា​​យើងនៅ​ជិតកូន​​គ្រប់​ពេល​វេលា​ ហើយ​ព្យាយាម​មើល​​កុំ​ឲ្យ​កូន​ធ្វើ​អ្វី​ដែល​មាន​គ្រោះ​ថ្នាក់​ទាំង​នៅ​ផ្ទះ ឬ​នៅ​សួន​កុមារ។ នៅ​ក្នុង​ផ្ទះ​យើង​​ត្រូវ​រៀប​ចំ​ទុក​គ្រឿង​សង្ហារឹម​ដែល​ទាបៗ​​ឲ្យ​នៅ​ឆ្ងាយ​ពី​បង្អួច ​ដើម្បី​កុំ​ឲ្យ​កូន​តោង​ចេញ​ទៅ​ក្រៅបាន។ យើង​ក៏​កុំ​ភ្លេច​ទប់​នូវ​គ្រឿង​សង្ហារឹម​ណា​ដែល​អាចដួល​​រំលំ​ឲ្យ​នៅ​ជាប់​ជញ្ជាំង​ មាន​ដូច​​ជា​តុ​ដាក់​សៀវ​ភៅ​ជាដើម​ […]


ជំងឺស្បែក

ប្រយ័ត្នបន្តិច ពងទឹកម៉្យាងងាយកើតលើស្បែកអាអូន ហើយអាចឆ្លងទៅអ្នកក្បែរខ្លួនទៀត

ចំពោះ​អា​អូន​តូចៗ ងាយ​ណាស់​ទទួល​រង​ពី​ជំងឺ​ផ្សេងៗ ព្រោះ​អ្វី​ៗ​នៅ​ខ្ចី​នៅ​ឡើយ។ ក្នុង​នោះ​ដែរ ម៉ាក់​ប៉ា​គ្រប់​រូប​ត្រូវ​ដឹង​ថា សូម្បី​តែ​ស្បែក​របស់​អា​អូន​ក៏​ងាយ​នឹង​ឆ្លង​មេរោគ ហើយ​កើត​ជា​ជំងឺ​ស្បែក​ ដូច​ជា​ពង​បែក​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ពង​ទឹក​ម៉្យាង​ដែល​ងាយ​កើត​លើ​ស្បែក​ក្មេង​តូចៗ ហៅ​ថា Bullous Impetigo។ ពង​ទឹក​នេះ បង្ក​ឡើង​ដោយ​បាក់តេរី​ឈ្មោះ Staphyococcus aures ដែល​ច្រើន​កើត​មាន​នៅ​តំបន់​ជុំ​វិញ​មាត់ ច្រមុះ តំបន់​ក្រលៀន និង​គូថ របស់​ទារក​។ ពង​ទឹក​នេះ ក៏​ឆាប់​ងាយ​នឹង​ចម្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដែរ ប្រសិន​បើ​យើង​ទៅ​កេះ ឬ​អេះ​ពង​បែក។ មិន​តែ​ប៉ុណ្ណោះ ពង​ទឹកនេះ​ក៏​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែរ ហើយ​មេរោគ​អាច​រាលដាល​ទៅ​គ្រប់​វត្ថុ​ដែល​អ្នក​ជំងឺ​បាន​ប៉ះ​ពាល់។ ក្នុង​ករណី​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​ដោយ​​ប្រើ​ថ្នាំ​​អង់ទីប្យូទិច​សម្លាប់​មេរោគ ពង​ទឹកនឹង​កាន់​តែ​រីក​រាល​ដាល។ ជំងឺ​ពង​ទឹក Bullous Impetigo នេះ បើ​បាន​ព្យាបាល​ជា​សះ​ស្បើយ នឹង​មិន​មាន​បន្សល់​ទុក​ស្នាម​នៅ​លើ​រាង​កាយ​ទេ។ លោក​ស្រី​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​កូន​កើត​ពង​ទឹក​នេះ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ព្រោះ​វា​អាច​ព្យាបាល​ឲ្យ​ជា​ធម្មតា​បាន ប៉ុន្តែ​ត្រូវ​នាំ​កូន​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ពិនិត្យ ធ្វើ​រោគ​វិនិច្ឆ័យ​អោយ​បាន​ច្បាស់​លាស់ ហើយ​ព្យាបាល​ក្មេង​ឲ្យបាន​ត្រឹម​ត្រូវ។ ទោះ​យ៉ាង​នេះ​ក្ដី ជំងឺ​ពង​ទឹកអាច​បង្ការ​កុំ​ឲ្យ​កើត​ឡើង​បាន ក៏​ដូចជាទប់ស្កាត់ការឆ្លងទៅម៉ាក់ប៉ា ឬអ្នកមើលថែក្បែរខ្លួនអាអូន ហើយ​មធ្យោបាយ​មាន​ប្រសិទ្ធភាព​​នោះ​ គឺ​ការ​ធ្វើ​អនាម័យ​កូន​ឲ្យ​បាន​ស្អាត​ល្អ​ដូច​ជា៖ - សម្អាត​ខ្លួន​កូន​ឲ្យ​បាន​ស្អាត ហើយ​សម្អាត​កន្លែង​ពង​ទឹក​ថ្នមៗ - កាត់​ក្រចក​ដៃ-ជើង​កូន​ឲ្យ​បាន​ខ្លី […]


ជំងឺផ្លូវដង្ហើម

កូនក្ដៅខ្លួន ហើយដង្ហក់ អាចជាសញ្ញាប្រាប់ថាអូនតូចកើតជំងឺផ្លូវដង្ហើមអស់នេះហើយ

គ្នា​យើង​ដឹង​ស្រាប់​ហើយ​ថា ក្មេង​ងាយ​ឈឺ​ណាស់ ជា​ពិសេស​នោះ​គឺ​ក្ដៅ​ខ្លួន ផ្ដាសាយ​ជាដើម។ អាការៈ​ក្ដៅ​ខ្លួន ជា​សញ្ញា​ទូទៅ​មួយ​ដែល​អា​អូន​តូចៗ ឧស្សាហ៍​កើត​មាន​ញឹក​ញាប់ ប៉ុន្តែ​បើ​សិន​ជា​ម៉ាក់​ប៉ា​សង្កេត​ឃើញ​ថា កូន​ក្ដៅ​ខ្លួន រួម​ផ្សំ​ជាមួយ​ការ​ដង្ហក់ ​ពិបាក​ដក​ដង្ហើម ពេទ្យ​ថា អា​អូន​អាច​កើត​ជំងឺ​ប្រភេទ​ផ្លូវ​ដង្ហើម​ហើយ។ "បើ​អា​អូន​ក្ដៅ​ខ្លួន បូក​ផ្សំ​ជាមួយ​នឹង​ការ​ដក​ដង្ហើម​ញាប់​ៗ អាច​ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​កើត​ជំងឺ​ហឺត រលាក​សួត ឬ​ជំងឺ​រលាក​ទង​សួត។ "នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ។ ប៉ុន្តែ នៅ​ពេល​ដែល​ក្ដៅខ្លួន មិន​ថា​ក្មេង ឬ​ក៏​មនុស្ស​ចាស់​ទេ រាង​កាយ​របស់​យើង​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​កម្ដៅ​រាង​កាយ ដែល​វា​បណ្ដាល​ឲ្យ​ដង្ហើម​ក៏​ញាប់ និង​បេះ​ដូង​ក៏​លោតញាប់​ដូច​គ្នា។ ដូច​នេះ​ហើយ ក្នុង​ពេល​ដែល​ក្ដៅ​ខ្លួន គ្រូពេទ្យ​ត្រូវ​ពិនិត្យ​ជា​ចាំ​បាច់​ថា តើ​ដង្ហើម​ញាប់​ដោយ​សារ​ក្ដៅ​ខ្លួន​តែ​មួយ​មុខ ឬ​ក៏​មាន​ឈឺ​ជំងឺ​ផ្សេងៗ​ដែរ​ឬ​ក៏​អត់។ ឧទាហរណ៍. ក្ដៅ​ខ្លួន​ដោយ​សារ​រាក ក្ដៅ​ខ្លួន​ដោយ​សារ​ជំងឺ​រលាក​បំពង់​ក​ជាដើម។ កាល​ណា​បើ​កូន​ក្ដៅ​ខ្លួន យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​រក​មួល​ហេតុ​ឲ្យ​បាន​ច្បាស់​ថា កូន​ក្ដៅ​ខ្លួន​ដោយ​សារ​អ្វី​ឲ្យ​ប្រាកដ ព្រោះ​ជួន​កាលការ​ក្ដៅ​ខ្លួន​មិន​មែន​បង្ក​ឡើង​ដោយ​មេរោគ​អី​ទេ។ ជួន​កាល​ការ​ក្ដៅ​ខ្លួន​របស់​អា​អូន​តូច​ៗ​មិន​មែន​ជា​សញ្ញា​នៃ​ការ​កើត​ជំងឺ​ទេ ព្រោះ​ពេល​ខ្លះ អា​អូន​អាច​ឡើង​កម្ដៅ​ខ្លួន​ដោយ​សារ​ការ​ស្លៀក​ពាក់​ឃ្លុំ ហប់​ពេក ឬ​មួយ​ឡើង​កម្ដៅ​ខ្លួន​បន្ទាប់​ពី​រត់​លេង ក្រោម​កម្ដៅ​ថ្ងៃ។ លោក​ស្រី​វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ​បញ្ជក់​ថា បើ​យើង​មើល​ទៅ​ឃើញ​ថា អា​អូន​ក្ដៅ​ខ្លួន​ដោយ​សារ​ឈឺ​ជំងឺ​អ្វី​មួយ នោះ​សីតុណ្ហភាព​ខ្លួន​កូន​នឹង​ឡើង​ដល់​ ៣៨ អង្សារសេ ឬ​លើស​ហ្នឹង ព្រោះ​ជា​ទូទៅ សីតុណ្ហភាព​ក្នុង​ខ្លួន​យើង​គឺ ៣៧-៣៧.៥អង្សារសេ (សីតុណ្ហភាព​ធម្មតា) កាល​ណា​បើ​យើង​ក្ដៅ​ខ្លួន​គឺ​សីតុណ្ហភាព​នឹង​ឡើង​ចាប់​ពី​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ