ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាៗមានកូនប្រុស ហាមធ្វើរឿងទាំងនេះបើមិនចង់ឲ្យកូនខ្លាច ឬអារម្មណ៍មិនល្អ

ម៉ាក់ប៉ា​សុទ្ធតែ​ចង់​ឲ្យ​កូន​ល្អ ប៉ុន្តែ​ប៉ាៗ​មួយ​ចំនួន​អាច​នឹង​ប្រើ​វិធី​អប់រំ​កូន​ខុស​ ជាពិសេស​កូន​ប្រុស​ ដែល​នេះ​អាច​បំផ្លាញ​ទំនាក់ទំនង​បាន ហើយ​ប៉ាៗ​ខ្លះតែង​មើល​រំលង​ចំណុច​នេះ។ ការ​អប់រំ​កូន​មួយ​ចំនួន​ដែល​ប៉ាៗ​ប្រើអាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​កូន​ប្រុស​បាន។​ ១. គ្រប់គ្រង​ការ​លេង​របស់​កូន ប៉ា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​កូន​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ព្រោះ​ប៉ា​តែង​ប្រើ​ពាក្យ​ខុស​ពី​ម៉ាក់​ប្រើ​ពេល​និយាយ​ជាមួយ​នឹង​កូន​ប្រុស។ ប៉ុន្តែ​នៅ​ពេល​ដែល​ប៉ា​គ្រប់គ្រង​លើ​ការ​លេង​របស់​កូន​ខ្លាំង​ពេក​ កូន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ។ ប៉ា​គួរ​តាម​ចិត្ត​របស់​កូន​ពេល​កូន​លេង​ដោយ​គ្រាន់​តែ​បន្ថែម​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ចាំបាច់ប៉ុណ្ណោះ។ ២. មិន​លេង​ជាមួយ​កូន ប៉ាៗ​តែង​មាន​ការ​រវល់​ខ្លាំង​ជាមួយ​នឹង​ការងារ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ល្អ​សម្រាប់​កូន​ទេ។ វត្តមាន​របស់​ប៉ា​ជួយ​ពង្រឹង​ទំនុកចិត្ត​ដល់​កូន ជួយ​កូនប្រុស​​ឆ្លង​កាត់​បញ្ហា​ក្នុង​វ័យ​កុមារភាព និង​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ផង​ដែរ។ ៣. មិន​ឲ្យ​កូន​បង្ហាញ​ពី​អារម្មណ៍​ ម៉ាក់ប៉ា​មួយ​ចំនួន​នឹង​បង្រៀន​កូន​ប្រុស​ឲ្យ​លាក់​អារម្មណ៍​របស់​ពួកគេ។ ការ​ឲ្យ​កូនប្រុស​លាក់​មិន​បង្ហាញ​អារម្មណ៍​របស់​ពួកគេ​អាច​នឹង​ក្លាយ​ជា​បញ្ហា​នៅ​ពេល​អនាគត​ ដោយ​កូន​អាច​នឹង​មិន​ដឹង​ពី​​វិធី​ដោះស្រាយ​បញ្ហា​អារម្មណ៍​របស់​ខ្លួន​ ​ដែល​នេះ​បង្ក​ជា​ស្ត្រេស និង​អាការៈ​ថប់​បារម្ភ​រួមទាំង​សមត្ថភាព​ក្នុង​ការ​រក្សា​មិត្តភាព​ឲ្យ​បាន​យូរ​អង្វែង។ ៤. អប់រំ​កូន​ដោយ​មិន​បង្ហាញ​ការ​ស្រលាញ់ កូន​ប្រុស​ត្រូវការ​ការ​អប់រំ និង​ការ​ណែនាំ ប៉ុន្តែ​មិន​មែន​ក្នុង​ទម្រង់​ការ​ដាក់​ពិន័យ​ទេ។ ប៉ាៗ​​គួរ​កំណត់​ច្បាប់ និង​ការ​រឹតត្បិត​សម្រាប់​​កូន​រួមទាំង​រម្លឹកកូន​​ថា​រាល់​សកម្មភាព​របស់​ពួកគេ​អាច​សុទ្ធតែ​មាន​ផល​វិបាក។ យ៉ាងណាមិញ​ការ​រម្លឹក​កូន​ដោយ​មិន​បង្ហាញ​ក្តី​ស្រលាញ់​ដូច​ជា​​ការ​ស្រែក​គំហក​កូនគ្រប់ពេល អាច​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​កូន​បាន​។ ៥. មិន​គោរព​ប្រពន្ធ​ ប្រសិនជា​កូន​ប្រុស​ឃើញ​ប៉ា​របស់​គេ​តែង​ខឹង និង​មិន​បង្ហាញ​ការ​គោរព​ដល់​ម៉ាក់​របស់​គេ នោះ​ប៉ា​មិន​បាន​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ទំនាក់ទំនង​របស់​កូន​ពេល​អនាគត​ទេ។ ប៉ា​គួរ​បង្ហាញ​ការ​ស្រលាញ់​ដល់​ប្រពន្ធ​ដែល​នេះ​ជួយ​ដល់​កូន​ប្រុស​ក្នុង​ការ​ប្រព្រឹត្ត​របស់​ពួកគេ​ទៅ​លើ​បង ឬប្អូនស្រី ម៉ាក់ និង​ស្ត្រី​គ្រប់រូប​ដែរ។


ជំងឺប្រព័ន្ធប្រសាទ

កូនពកក្បាល ធ្វើម៉េចទើបឆាប់ស្រក? អាចស្អំរបស់ក្តៅៗបានទេ?

ម៉ាក់​ៗដែល​មាន​កូន​តូច​ប្រាកដជា​ដឹង និង​ជួប​ប្រទះ​បញ្ហា​កូន​ជល់ ឬ​ដួល​ប៉ះទង្គិច​ត្រូវ​ក្បាល​រហូត​បណ្ដាល​ឲ្យ​ពក ជាំ ខៀវ ហើយ​ក្ដៅ​កង្វល់​របស់​អាណាព្យាបាល គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដុំ​ពក​នោះ​ស្រក​ទៅ​វិញ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ចែក​រំលែក​ចំណេះដឹង​ករណី​នេះ​ថា បើ​ត្រឹម​ស្រាល​សើស្បែក មិន​បោក​ក្បាល​ខ្លាំង​ខ្ទាំ ហូរ​ឈាម ឬ​មាន​ឈាម​កក យើង​អាច​យក​ទឹក​កក ឬ​របស់​ណា​ដែល​ត្រជាក់​យក​ទៅ​ស្អំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​កន្លែង​របួស និង​ធ្វើឲ្យ​ស្រក​បន្តិច​ម្ដង​ៗ រហូត​ដល់​ក្រាប​ស្មើ​វិញ ប្រសិនបើ​យើង​មានពេលវេលាគ្រប់គ្រាន់ គួរស្អំឲ្យយូរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងកុមារ   លោក​បន្ត​ទៀត ពេល​កូន​មាន​វ័យ​ធំ​បន្តិច​ចាប់ពី ៣-៤ ឆ្នាំ​ឡើង​ទៅ ក្រោយ​ស្អំ​របស់​ត្រជាក់​រួច អាច​ប្រើ​ជា​ប្រេង​លាប​រឹត​ដែល​មាន​ជាតិ​សាលីស៊ីឡាត​បាន វា​មាន​ប្រសិទ្ធភាព​កាន់តែ​លឿន​ជាង​ស្អំ​តែ​មួយ​មុខ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ករណី​​ដួល​ខ្លាំង​រហូត​មាន​ហូរ​ឈាម​សូម​កុំ​ប្រើ​របស់​ក្ដៅ​ដូចជា​បាយ ពងមាន់ពងទា ទៅ​ស្អំ ព្រោះការហូរឈាម​ប្រាកដជា​ដាច់​សរសៃ​ឈាមតូច​ណា​មួយហើយ ដូចនេះ​បើ​យើង​ស្អំ​អ្វី​ដែល​ក្ដៅ​ទៅ ធ្វើឲ្យ​សរសៃ​ឈាម​កាន់តែ​រីក​ធំ។ វិធី​ដ៏​ត្រឹមត្រូវ​គឺ​ត្រូវ​តែ​យក​អ្វី​ត្រជាក់​ទៅ​ស្អំ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់ កាត់​បន្ថយ​ការ​ហូរ​ឈាម បង្រួម​សរសៃ​ឈាម និង​ទឹក​រងៃ​ពី​ខាង​ក្នុង​។ បន្ទាប់ពី​ស្អំ​រួច​ប្រហែល ១ ម៉ោង​យើង​អាច​ស្អំ​ជាមួយ​របស់​ក្ដៅ​បាន​ហើយ ព្រោះ​វា​ជួយ​ឲ្យ​ឈាម និង​ទឹក​រងៃ​អាច​រលាយ​បាន​ខ្លះ។ មួយ​វិញ​ទៀត​មិន​ថា​តែ​ដុំ​ពកទេ បើ​មាន​អាការៈ​ជាំ ហើម ការ​ស្អំ​របស់​ត្រជាក់​គឺ​ល្អ​ជាង។ លោក​បន្ថែម​ទៀត​ថា […]


ការបំបៅដោះ

ក្មេងបៅទឹកដោះម្ដាយ មិនងាយកើតហឺតទេ

ហឺត ជា​ជំងឺ​រ៉ាំរ៉ៃ​បណ្ដាល​ដោយ​ការ​រលាក​ផ្លូវ​ដង្ហើម​លេច​ជា​ការ​ក្អក ដក​ដង្ហើមឮសូរ​ងឺតៗ ឬ​ដង្ហក់​ញឹកញាប់។ ចំពោះ​ជំងឺ​ហឺត​នេះ​កើត​ឡើង​អំឡុង​វ័យ​ក្មេង ហើយ​មាន​គ្នា​យើង​មួយ​ចំនួន​ថា ទារក​ដែល​បៅ​ដោះ​ម្ដាយ មិន​ងាយ​នឹង​កើត​ជំងឺ​ហឺត​ដូច​ក្មេង​បៅ​ដោះ​គោ​ទេ ហើយ​គ្រូពេទ្យ​ជំនាញ​ក៏​បាន​យល់​ស្រប​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​ច្បាស់​ជា​មិន​ងាយ​កើត​ជំងឺ​នេះ​ជំងឺ​នោះ ដូច​ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ​ទេ ក្នុង​នោះ​រួម​ទាំង​ជំងឺ​ហឺត​ដែរ។ ម៉្យាង​វិញ​ទៀត តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​ថា ទឹក​ដោះ​ម្ដាយ​ជួយ​កាត់​បន្ថយ​អាលែកហ្សី​នៅ​លើ​ក្មេង មិន​ត្រឹម​តែ​អាលែកហ្សី​ស្បែក​ទេ តែ​វា​ក៏​អាច​ជួយ​ដល់​អាលែកហ្សី​ផ្លូវ​ដង្ហើម​បាន​ដែរ។ លោក​ស្រី​បន្ត​ថា “តាម​ការ​សិក្សា​វិទ្យាសាស្ត្រ គេ​រក​ឃើញ​ថា ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​មាន​សុខភាព​រឹង​មាំ​ជាង​ក្មេង​បៅ​ទឹក​ដោះ​គោ ពី​ព្រោះ​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ មាន​អង់ទីករ​ច្រើន​ដែល​ផ្ដល់​មក​ឲ្យ​កូន​ដែល​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ"។ [embed-health-tool-baby-poop-tool] ដូច​គ្នា​នេះ​ដែរ ការ​ស្រាវជ្រាវ​ក៏​រក​ឃើញ​ដែរ​ថា អា​អូន​មិន​បាន​បៅ​ដោះ​ម្ដាយ​ប្រឈម​នឹង​កើត​ជំងឺ​ហឺត​ប្រហែល​៥០% បើ​ធៀប​នឹង​ក្មេង​បៅ​ដោះ​ម្ដាយ​បាន​លើស​៦​ខែ។ ក្រៅ​ពី​នេះ ការ​បំបៅ​ដោះ​កូន មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ជំងឺ​ឆ្លង​លើ​ក្មេង ហើយ​ក៏​ជួយ​ម៉ាក់ៗ​កាត់​បន្ថយ​ហានិភ័យ​កើត​មហារីក​ក្រពេញ​អូវែ ឬ​មហារីក​សុដន់​។ល។ ​ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?


ការបំបៅដោះ

ផ្តាច់ដោះកូន ម៉ាក់ៗធ្វើបែបនេះទើបសុដន់មិនឡើងរឹង ទៅជាឈឺ ឬលាសដោះ

ម៉ាក់ៗ​ភាគ​ច្រើន​ពេល​ផ្តាច់​ដោះ​កូន តែង​តែ​ជួប​បញ្ហា​លាស​ដោះ មាន​ន័យ​ថា សុដន់​ឡើង​តឹង រឹង ហើយ​ឈឺ ទៅ​ជា​គ្រុន​ស្រៀវ​ស្រាញ ដោយសារ​តែ​បរិមាណ​ទឹក​ដោះ​ឡើង​ចាល់ មិន​អាច​បញ្ចេញ​មក​ក្រៅ​បាន។ អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោកជំទាវ ប្រាក់ សោភ័ណនារី បាន​ឲ្យ​ដឹង​ថា ការ​ផ្តាច់​ដោះ​កូន ម្តាយ​មិន​អាច​ធ្វើ​គំហុក​ភ្លាមៗ ចង់​ឲ្យ​កូន​ឈប់​បៅ​ដោះ ឈប់​ភ្លាម​តែ​ម្តង មិន​ល្អ​នោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​ពន្យល់​ថា ពេល​ផ្តាច់​ដោះ​កូន ម្តាយត្រូវ​ព្យាយាម​ផ្តាច់​ដោះ​កូន​បន្តិច​ម្តងៗ ដោយ​ពន្យារ​ពេល​ឲ្យ​កូន​បៅ​បន្តិច​ម្តងៗ ដែល​រយៈ​សម​ស្រម​សម្រាប់​ផ្តាច់​ដោះ​កូន យ៉ាង​ហោច​ណាស់​ក៏​១ខែ​ដែរ ទម្រាំ​ផ្តាច់​បាន​ជា​ស្ថាពរ។ ការ​ពន្យារ​ពេល​ឲ្យ​កូន​បៅ​បន្តិច​ម្តងៗ បែប​នេះ​ទើប​ក្រពេញ​ទឹក​ដោះ​កាត់​បន្ថយ​ការ​ផលិត​បន្តិច​ម្តងៗដែរ មាន​ន័យ​ថា យើង​ធ្លាប់​ឲ្យ​កូន​បៅ​រៀងរាល់ ២-៣ ម៉ោង/ម្តង យើង​ត្រូវ​ពន្យារ​ពេល ៣-៤ ម៉ោង/ម្តង បន្ទាប់​មកត្រូវពន្យារ​បន្ថែមទៀត​ដល់​ទៅ៥ ឬ៦ ម៉ោង នោះ​ទើប​ការ​ផលិត​ទឹក​ដោះ​ថយ​ចុះ​ ឯ​ម្តាយ​ក៏​មិន​ជួប​បញ្ហា​លាស​ដោះ។ "ធម្មតា​ទឹក​ដោះ​កំពុង​ផលិត យើង​នឹក​ឃើញ​ចង់​ផ្តាច់​ថ្ងៃ​ហ្នឹង​ភឹង លែង​ឲ្យ​កូន​បៅ​សោះ អ៊ីចឹង​អ្នក​ផលិត (ដោះ) មាន​ដឹង​ឯណា ក្រពេញ​ទឹក​ដោះ​នៅ​តែ​ផលិត​មក​ទៀត ធ្វើ​ឲ្យ​យើង​ប្រឈម​បញ្ហាលាស​ដោះ"។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។ បើ​សិន​ជា​ម្តាយជួប​បញ្ហា​លាស​ដោះ ឡើង​រឹង តឹង​ហើយ​ឈឺ​នោះ ត្រូវ​យក​កន្សែង ឬ​ស្បៃ ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗមក​រុំ​ជុំវិញ​ដោះ […]


ការបំបៅដោះ

អាហារ និងភេសជ្ជៈទាំងនេះ ម៉ាក់ៗគួរចៀសវាង​​ញ៉ាំ​អំឡុង​ពេល​បំបៅ​ដោះ​កូន

អំឡុង​ពេល​ពពោះ ការ​រៀប​ចំ​របប​អាហារ​ឲ្យ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ ជារឿង​ចាំ​បាច់​ម៉ាក់ៗ​ត្រូវ​ដឹង ខណៈ​ក្រោយ​សម្រាល ពោល​អំឡុង​ពេល​បំបៅ​កូន ម៉ាក់ៗ​ក៏​គួរ​តែ​ដឹង​អាហារ​ណា​គួរ​ញ៉ាំ អាហារ​ណា​មិន​គួរ​ញ៉ាំ​ដូច​គ្នា។ ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាហារ ភេសជ្ជៈ គួរចៀសវាង​ពេល​បំបៅ​ដោះ​កូន។ ១- ពពួក​ត្រី​សមុទ្រ​មួយ​ចំនួន ពិត​ណាស់ អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ និង​ប្រូតេអ៊ីន ដែល​សម្បូរ​ក្នុង​សាច់​ត្រី ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ និង​លូតលាស់​របស់​បេប៊ី​អំឡុង​ពេល​បៅ​ដោះ​ម៉ាក់ៗ។ យ៉ាង​ណា ត្រី​មួយ​ចំនួន ពិសេស​ពពួក​ត្រីសមុទ្រ ដូច​ជា​ត្រីដាវ (swordfish) និង​​ត្រី​សាបាក់ (king mackerel) គឺ​មាន​កម្រិត​ជាតិ​បារត​ខ្ពស់ ខណៈ​សារធាតុ​នេះ អាច​ចូល​ទៅ​ក្នុង​រាងកាយ​អូនៗ​តាម​រយៈ​ទឹក​ដោះ​ម៉ាក់ៗ ធ្វើ​ឲ្យ​អូនៗ​ប្រឈម​បញ្ហា​សុខភាព​ច្រើន។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ អំឡុង​ពេល​បំបៅ​ដោះ ម៉ាក់ៗ​គួរញ៉ាំត្រី​ត្រឹម ១៧០ ក្រាម/មួយ​ពេល និង ២ ពេល/សប្តាហ៍ បាន​ហើយ។ បើ​គ្នា​យើង ចាំ​បាច់​ត្រូវ​តែ​ញ៉ាំ​សាច់​ត្រី ក៏​គួរ​ជ្រើស​ប្រភេទ​ត្រី​ដែល​មាន​ជាតិ​បារត​ទាប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពិសេស​ត្រីសាល់ម៉ុន ត្រី Trout (ស្រដៀង​ត្រី​ព្រួល)។ ២- កាហ្វេ និង​តែ រឿង​នេះ ស្តាប់​ទៅ​អាច​ពិបាក​បន្តិច​សម្រាប់​គ្នា​យើង​ចូលចិត្តញ៉ាំ​កាហ្វេ ប៉ុន្តែ​បើ​អាច​កាត់​បាន ត្រូវ​តែ​ទ្រាំ​អំឡុង​ពេល​បំបៅដោះ​អូនៗ។ បើ​ធ្វើ​មិន​បាន អាច​ផឹក​កាហ្វេ ឬ​តែក្នុង​កម្រិត​តិច​តួច​នៅ​ពេល​ព្រឹក […]


ការថែទាំទារក

គ្រាប់ធញ្ញជាតិល្អចំពោះកូន តែបើមិនប្រយ័ត្នបែរជាបង្កគ្រោះថ្នាក់ទៅវិញ!

គ្រាប់ធញ្ញជាតិ​ជា​ពពួក​ចំណី​អាហារ​ដ៏​ល្អ មិន​ថា​ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ធំ ជា​ពិសេស​ចំពោះ​កូន​ក្មេងជួយដល់ការលូតលាស់ តែ​ពេល​ខ្លះ​វា​ក៏​បង្ក​គ្រោះថ្នាក់​វិញ​ដែរ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា​គ្រាប់​ធញ្ញជាតិ​ខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​កូន​បាន បើ​សិន​ជា​ញ៉ាំ​ទៅ​ឈ្លក់​ចូល​បំពង់​ខ្យល់​គ្មាន​ការ​ជួយ​សង្គ្រោះ​ត្រឹមត្រូវ និងទាន់ពេលវេលា នេះ​សម្រាប់​ប្រភេទ​គ្រាប់​ធំ។ បើ​គ្រាប់​តូច​ៗ​វិញពេល​ញ៉ាំ ហើយ​ឈ្លក់​ចូល​ទៅ​ជាប់​ក្នុង​ទងសួត ឬ​សួត អាច​បណ្ដាល​ឲ្យ​រលាក​សួត​បាន ប្រសិន​បើ​មិន​បាន​យក​ចេញ​ឆាប់​រហ័ស។ ចំណែក​វិធី​ដែល​ត្រូវ​យក​គ្រាប់​ធញ្ញជាតិ​នោះ​ចេញ គឺ​ត្រូវ​ស្វែង​រក​មន្ទីរពេទ្យ​ដែល​មាន​ឧបករណ៍​ត្រឹមត្រូវ និង​គ្រូពេទ្យមាន​ជំនាញ​ច្បាស់​លាស់​ ដោយ​ប្រើ​ម៉ាស៊ីន​អង់ដូស្កុប​ចាប់​យក​ចេញ ព្រោះ​បើ​បណ្ដោយ​យូរអាច​រលាក​សួត​រ៉ាំរ៉ៃ​បាន។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នេះ​បន្ត​ទៀត​ថា បើ​មិន​បាន​យកគ្រាប់ធញ្ញជាតិ​ចេញ ​គ្រាន់តែ​ឲ្យ​កូន​លេប​ថ្នាំ កូន​នឹង​ជា​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ហើយ​វា​នឹង​លាប់​ឡើង​វិញ ព្រោះ​ថា​កម្ទេចកំទី​គ្រាប់​ធញ្ញជាតិ​ទាំង​នោះ​មិន​ទាន់​បាន​ចេញ ហើយ​នៅ​ពេល​រលាក​រ៉ាំរ៉ៃ​ចុះឡើង​ៗ នាំ​ឲ្យ​ខូច​សួត ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់​​សួត​មាន​បញ្ហា​រហូត អាច​ឆាប់​ហត់ ដង្ហក់។ លោក​បន្ថែម​ថា ការ​ឲ្យ​កូន​ញ៉ាំ​គ្រាប់ធញ្ញជាតិ​គឺ​ល្អ ព្រោះ​វា​សម្បូរ​វីតាមីន សារធាតុ​ចិញ្ចឹម ប៉ុន្តែ​មុន​នឹង​ឲ្យ​កូន​ញ៉ាំ​ត្រូវ​បក​សម្បក ឬ​ពុះ​ច្រៀកជាចំណែក​ឲ្យ​តូច ដើម្បី​សុវត្ថិភាព​ពេល​ទំពា ហើយ​រក​ពពួក​គ្រាប់​ណា​ដែល​ស្រួល​បក និង​ស្រួល​ញ៉ាំ​ដូច​គ្រាប់​កៅឡាក់ ឬ​ក៏​គ្រាប់​ធញ្ញជាតិ​ស្ងោរ ព្រោះ​គ្រាប់​ក្រៀម​មាន​សភាព​រឹង។


ការបំបៅដោះ

ផ្លែឈើងាយរកទាំង ៥ មុខ ​ជួយ​ម៉ាក់ៗ​កាន់​តែ​សម្បូរ​ទឹក​ដោះ

ម៉ាក់ៗ​ទាំង​អស់សុទ្ធ​តែ​ដឹង​ច្បាស់ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ជា​រឿង​សំខាន់​បំផុត ប៉ុន្តែ​គ្នា​យើង​ខ្លះ ដោយ​សារ​ទឹក​ដោះ​មិន​គ្រប់​គ្រាន់ ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​កូន​បៅ​ម្សៅ​ដោះ​គោ​ជំនួស។ យ៉ាង​ណា បញ្ហា​មិន​សូវ​មាន​ទឹក​ដោះ មិន​មែន​គ្មាន​​ដំណោះ​ស្រាយ​ទេ ព្រោះ​អាហារ​មួយ​ចំនួន​សុទ្ធ​តែ​អាច​ជួយ​បង្កើត​ទឹក​ដោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ពពួក​ផ្លែឈើ​សាមញ្ញ ងាយ​ស្រួល​រក ប៉ុន្តែ​ជួយ​ម៉ាក់ៗ​មាន​ទឹក​ដោះ​គ្រប់​គ្រាន់​ឲ្យ​អូនៗ​មឹម។ ១- ល្ហុង (ល្ហុងខ្ចី) ពិតណាស់ មិន​មែន​មាន​តែ​ល្ហុង​ទុំទេ​ល្អនោះ ល្ហុង​ខៀវ (ល្ហុង​ខ្ចី) ក៏​ជា​ផ្លែឈើ​ល្អ​បំផុត ដែល​អាច​បង្កើន​ការ​ផលិត​ទឹក​ដោះឲ្យ​បាន​ច្រើន បើ​ទោះ​ជា​អំឡុង​ពេល​ពពោះ ល្ហុង​ខ្ចី​ត្រូវ​ហាម​មិន​ឲ្យ​ស្រីៗ​ញ៉ាំ​ក៏​ដោយ។ បើ​គ្នា​យើង​នៅ​តែប្រតិកម្មជាមួយ​​ល្ហុង​ខ្ចី ក៏​អាច​ញ៉ាំ​ល្ហុងទុំ​បាន ខណៈ​សកម្មភាព​របស់​ល្ហុង ស្មើ​ទៅ​នឹង​ភ្នាក់​ងារ​ជួយ​ជំរុញ​ការ​ផលិត​ទឹក​ដោះ តាម​រយៈ​ការ​ជំរុញ​កម្រិត​អ័រម៉ូត​អុក​ស៊ី​តូស៊ីន ដែល​ជា​អ័រម៉ូន​សំខាន់​ក្នុង​សកម្មភាព​រាងកាយ​ផលិត​ទឹក​ដោះ។ ល្ហុង​ខ្ចី ក៏​ផ្តល់​ឲ្យ​យើង​នូវ​សារជាតិចិញ្ចឹម​យ៉ាង​ច្រើន​ថែម​ទៀត រាប់​បញ្ចូល​ទាំងពពួក​វីតាមីន A, B, C និង​វីតាមីន E។ អត្ថបទពាក់ព័ន្ធ៖ ដបទឹកដោះគោ មានគុណវិបត្តិទាំងនេះទៅលើក្មេង ចំណុចសំខាន់ពេលជ្រើសរើសទឹកដោះគោម្សៅល្អឲ្យកូនម៉ឹម ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត ម៉ឹមទឹកដោះគោសុខៗ ហេតុអីបែរជាកូនបៅលែងត្រូវវិញ? ដបទឹកដោះគោ មានដាក់សរសេរ BPA free អាចស្ងោរបានអត់? យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់? ២- ផ្លែបឺរី បឺរី […]


អាហារូបត្ថម្ភទារក

កូនអាលែកហ្ស៊ីទឹកដោះគោ ម៉ាក់ៗគួរជ្រើសរើសអាហារទាំងនេះឲ្យ​កូន

ក្មេង​អាយុ​ចាប់​ពី​១-៤​ឆ្នាំ​ត្រូវការ​កាល់ស្យូម វីតាមីន D និង​ជាតិ​ខ្លាញ់​ដើម្បី​លូតលាស់​ខាង​​ខួរក្បាល ឆ្អឹង សាច់ដុំ សរីរាង្គ និង​ស្បែក។ ជាតិខ្លាញ់​គឺ​ជួយ​រាងកាយឲ្យ​មាន​ដំណើរការ​វីតាមីន D ចំណែកឯ​វីតាមីន D ជួយ​រាងកាយ​ស្រូប​យក​កាល់ស្យូម។ សម្រាប់​ក្មេង​ភាគច្រើន​អាច​ទទួល​យក​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​តាម​រយៈ​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងៗ។ ចុះ​សម្រាប់​ក្មេង​ដែល​អាលែកហ្ស៊ីទឹកដោះគោ ម៉ាក់ប៉ា​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​គ្រប់គ្រាន់?​ ១. អាហារ​សម្បូរ​កាល់ស្យូម​ដែល​មិន​មែន​ជា​ទឹកដោះគោ កាល់ស្យូម​មាន​នៅ​ក្នុង​អាហារ​ផ្សេងទៀត​ជា​ច្រើន​ដែល​មិន​មាន​ជា​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ហើយ​ក្មេង​ត្រូវការ​កាល់ស្យូម​ប្រហែល ៧០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ អាហារ​សម្បូរ​កាល់ស្យូម​មាន​ដូចជា តៅហ៊ូ ត្រីសាល់ម៉ុន បន្លែ​ស្លឹក​បៃតង គ្រាប់​សណ្ដែក ផ្កាខាត់ណា​ខៀវ ផ្លែល្ហុង និង​ទឹកសណ្ដែក​បន្ថែម​កាល់ស្យូម (Calcium-fortified soy milk)។ ម៉្យាងទៀត វីតាមីន C អាច​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​កាល់ស្យូម​ដែរ ដូចនេះ​ម៉ាក់ប៉ា​អាច​បន្ថែម​អាហារ​សម្បូរ​វីតាមីន C និង​អាហារ​សម្បូរ​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​បាន។​   ២. អាហារ​សម្បូរ​វីតាមីន D ​ដែល​មិន​មែន​ជា​ទឹកដោះគោ ​ក្មេង​ត្រូវ​ផឹក​ទឹកដោះគោ​ ៦កែវ​ដើម្បី​ទទួល​បាន​នូវ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ការ​ផឹក​ទឹកដោះគោ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ដូចជា​កង្វះ​ជាតិ​ដែក និង​ជំងឺ​ធាត់។ ហេតុនេះ​ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ទទួល​បាន​វីតាមីន D ពី​អាហារ​ផ្សេងៗ​ដូចជា​ត្រីសាល់ម៉ុន ត្រីធូណា ត្រីអណ្ដែង បង្គា ស៊ុត សណ្ដែកសៀង និងបាយ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទារកអាយុប៉ុន្មានទើបដុះធ្មេញ? ពេលធ្មេញដុះពន្លកមានសញ្ញាអីខ្លះ?

ទារក​ចាប់​ផ្តើម​នៅ​អាយុ​ចន្លោះ​ពី ៦-១០ ខែ ហើយ​ដុះ​ធ្មេញ​គ្រប់​នៅ​អាយុ​ប្រមាណ​ជា ៣ឆ្នាំ ដែល​ធ្មេញ​នោះ​មាន​ឈ្មោះ​ថា ធ្មេញ​ព្រៃ ឬ​ធ្មេញ​ទឹក​ដោះ។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ទោះ​ជា​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត​ថា ក្មេង​ខ្លះ​អាច​ដុះ​ធ្មេញ​លឿន​ជាង​នេះ នៅ​អាយុ ៣ ខែ តែ​ខ្លះ​ទៀត​អាច​យូរ​ជាង​នេះ​រហូត​ដល់ អាយុ ១២ ខែ ក៏​មាន​ដែរ។ នៅ​ពេល​ចាប់​ផ្តើម​ដុះពន្លក​ធ្មេញ​ដំបូង ទារក​អាច​នឹង​រមាស់​អញ្ចាញ​ធ្មេញ ចង់​ខាំ​នេះ​ខាំ​នោះ ហៀរ​ទឹក​មាត់​ច្រើន ឮសំឡេង​ក្រឺតៗចេញ​ពី​មាត់ ឆាប់​ខឹង និង​មាន​ក្តៅ​ខ្លួន។ កូន​ចាប់​ផ្តើម​ដុះធ្មេញ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​កូនដុះ​ធ្មេញ ម៉ាក់ប៉ា​ត្រូវ​ផ្តល់​របស់​អ្វី​មួយ​ដើម្បី​កូន​ទំពា ដូច​ជា​កង​កៅស៊ូ​ជ័រ​សម្រាប់​​ខាំ ឬ​កន្សែង​ត្រជាក់​ និងត្រូវផ្តល់​អាហារ​​ត្រជាក់ៗ​ដល់​កូន ដូចជា​ទឹក​ផ្លែប៉ោម ឬ​ទឹកដោះ​គោ​ជូរ​ បើ​កូន​មាន​អាយុ​គ្រប់​ដើម្បី​ញ៉ាំ​អាហារ​ទាំង​នោះ ព្រោះ​អាហារ​ត្រជាក់​​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន។ ចំពោះ​វិធី​អនាម័យ និង​ការពារ​ធ្មេញ​កូន​មិន​ឲ្យ​ពុក ឬ​ដង្កូវ​ស៊ីធ្មេញ លោក​វេជ្ជបណ្ឌិត​ណែនាំ​ថា ក្រោយ​បំបៅ​ដោះ ឬ​ទឹក​ដោះគោ​រួច ម៉ាក់ៗ​ត្រូវ​យក​កំណាត់​ស្អាត ជ្រលក់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​មក​ជូត​នៅ​លើ​អណ្តាត អញ្ចាញ ដើម្បី​សម្អាត​មេរោគ និង​ជាតិ​ទឹកដោះ​ពី​ក្នុង​មាត់​កូន។ បន្ថែម​ពី​នោះ យើង​មិន​ត្រូវ​ឲ្យ​កូន​ចូល​គេង​ដោយ​បៀម​ដប​ទឹក​ដោះ​គោ​ កុំ​ឲ្យ​កូន​បៀម​ដោះ​ពេញ​មួយ​យប់ និង​ឈប់​ប្រើ​ដប​ទឹកដោះ​ពេល​កូន​​អាយុ […]


ការថែទាំទារក

ឃើញម៉ាប់ៗគួរឲ្យក្នាញ់ តែទារក ៦-៧ ខែ ក៏អាចលើសទម្ងន់ ប្រឈមនឹងជំងឺដែរ

ធម្មតា ម៉ាក់​ប៉ា​រូប​ណា​​ដែល​មិន​ចង់​ឃើញ​កូន​មាន​សាច់​មាន​ឈាម មើល​ទៅ​គួរ​ឲ្យ​ក្នាញ់ គួរ​ឲ្យ​ស្រឡាញ់​នោះ។ ទារក​ដែល​ម៉ាប់ៗ​ហ្នឹងហើយ កំពុង​ពេញ​ក្នាញ់ ចង់​តែ​ចាប់​ក្រញិច​ទេ តែ​បើ​កូន​ថ្លោស​ពេក ក៏​អាច​មិន​ល្អ​​ដែរ។ បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង​ឲ្យ​ដឹង​ថា ទាក់​ទង​នឹង​ទម្ងន់​កូន​ថ្លោស​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​មើល​ទៅ​លើ​ខ្សែ​កោង​នៃ​ការ​លូត​លាស់​ទម្ងន់​របស់​ទារក។ ប្រសិន​ជា​កូន​ថ្លោស​នៅ​ក្នុង​កម្រិត​ធម្មតា វា​មិន​មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​បើ​កូន​ថ្លោស លើស​កម្រិត​ធម្មតា​នៃ​អាយុ​របស់​ទារក គឺ​ម៉ាក់​ប៉ា​ត្រូវ​មើល​ដែរ​ថា កូន​អាច​មាន​ជំងឺ​អី​ដែល​បណ្ដាល​ឲ្យ​ថ្លោស​ខ្លាំង​លើស​កម្រិត​នេះ​ឬ​ក៏​អត់។ ទារក​ អាយុ ​៦-៧ខែ​ ​ថ្លោសៗ​អ៊ីចឹង អាច​ប្រឈម​នឹង​កើត​ជំងឺ​ប៉ះពាល់​ដល់​សុខភាព​ទេ? សំណួរនេះលោក​ស្រី​វេជ្ជបណ្ឌិតឆ្លើយ​ថា ជា​ទូទៅ ទារក​ស្ទុះ​គីឡូ​ខ្លាំង ឡើង​គីឡូ​លឿន​នៅ​ក្នុង​រយៈ​ពេល​១ឆ្នាំដំបូង តែ​ដល់​ពេល​ដែល​លូត​លាស់​ធំ​ទៅៗ ទារក​អាច​ចាប់​ផ្ដើម​ស្រក​គីឡូ​នោះ​អស់ ហើយ​បែរ​ជា​លូត​កម្ពស់​វិញ។ ទារក​ថ្លោសៗ​មិន​ប្រាកដ​ថា ធំ​ឡើង​នៅ​តែ​មាន​ទម្ងន់​លើស ឬ​ធាត់​រហូត​ទេ តែ​បើ​ក្មេង​ធំ​ហើយ គីឡូ​នៅ​តែ​ធាត់​ដដែល​មិន​ស្រក អ៊ីចឹង​នៅ​ពេល​ដែល​ក្មេង​លូតលាស់​ពេញ​វ័យ​ទៅ អាច​ប្រឈម​នឹង​ជំងឺ​ច្រើន​ដូច​យើង​មនុស្ស​ចាស់​ដែរ​ដូច​ជា៖ - ជំងឺ​ទឹក​នោម​ផ្អែម - ជំងឺ​លើស​ឈាម - ជំងឺ​មេតាបូលិក - ជំងឺ​លើស​ជាតិ​ខ្លាញ់​ជា​ដើម។ វេជ្ជបណ្ឌិត​ឯកទេសកុមារ​រូបនេះបន្ថែមឲ្យដឹងទៀត​ថា ចំពោះ​ទម្ងន់​ទារក កត្តា​ដែល​កំណត់​ការ​លូតលាស់​ អាស្រ័យ​ទៅ​លើ៖ ទី១.កត្តា​ហ្សែន ទី២.កត្តា​បរិស្ថាន​ជុំវិញ។ បើ​ម៉ាក់ប៉ា​កើត​មក​ថ្លោស​ពី​តូច កូន​ក៏​អាច​កើត​មក​ថ្លោស​ពេល​នៅ​តូច​ហ្នឹងដែរ (កត្តាហ្សែន) ឬ​ទារក​នោះ​បៅ​បាន គេង​បាន ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់​នោះ​ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​ថ្លោស​ដែរ (កត្តា​បរិស្ថានជុំវិញ)។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ