ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

កង្វះអាហារូបត្ថម្ភ

កូនតូចត្រូវមានចានស្លាបព្រាដាច់តែឯង និងមិនគួរបញ្ចុកអាហារកូនរួមគ្នា

ទារក និង​កុមារ​ត្រូវ​តែ​មាន​ចានស្លាបព្រា​ពិសេស​ដាច់​តែ​ឯង ពេល​ចាប់​ផ្តើម​ចេះ​ញ៉ាំ​អាហារ ពិសេស​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​ម៉ាក់​ប៉ា​មិន​គួរ​ដួស​បបរ​១​ចាន​មក​បញ្ចុក​កូន​តូចៗ​រួមគ្នា​នោះ​ទេ។ ចំពោះ​ហេតុ​ផល​ខាង​លើ​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​អាហារូបត្ថម្ភ បាន​ពន្យល់លម្អិត​ថា ការ​ដួស​បបរ​១​ចាន​មក​បញ្ចុក​កូន​តូចៗ​រួម​គ្នា ធ្វើ​ឲ្យ​កូនៗ​ទទួល​បាន​បរិមាណ​អាហារ​មិន​គ្រប់​គ្រាន់ ប៉ះពាល់​ដល់​ការ​លូត​លាស់។ លោក​ជំទាវ​បន្ត​ថា បើ​សិន​ជា​កូន​ណា​មួយ​មិន​សូវ​ញ៉ាំ ពិត​ណាស់​នឹង​ទទួល​បាន​អាហារ​តិច ហើយ​ក្មេង​ណា​ពូកែ​ញ៉ាំ ញ៉ាំ​បាន​លឿន ញ៉ាំ​បាន​ច្រើន ទទួល​បាន​បរិមាណ​អាហារ​ច្រើន។ "ការ​ដួស​បបរ១​ចាន​មក​បញ្ចុក​ចែក​គ្នា ដោយ​ម្តាយ​ខ្លះ​មាន​កូន​ញឹក ១ឆ្នាំមួយ ១ឆ្នាំមួយ គាត់​បញ្ចុក​កូន​នេះ​១ម៉ាត់ កូន​នោះ​១ម៉ាត់ អ៊ីចឹង​ធ្វើ​បែប​ហ្នឹង យើង​មិន​ដឹង​ថា កុមារ​ម្នាក់ៗ​ទទួល​បាន​បរិមាណ​អាហារ​ប៉ុន្មាន​នោះ​ទេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ក្មេង​ណា​មួយ ឬ​ទាំង​២​តែម្តង"។ [embed-health-tool-vaccination-tool] មួយ​វិញ​ទៀត​ការ​បញ្ចុក​អាហារ ដោយ​ប្រើ​ចានស្លាប​ព្រា​តែ​មួយ បើ​សិន​ជា​ក្មេង​ណា​ម្នាក់​មាន​ជំងឺ​ឆ្លង ដូច​ជា​ជំងឺ​ផ្តាសាយ រលាក​បំពង់​កជាដើមនោះ អាច​នឹង​ឆ្លង​ជំងឺ​ទាំង​នេះ​តាម​រយៈ​ការ​បញ្ចុក​ចំណី​អាហារ​ដោយ​ការ​ប្រើ​ចាន និង​ស្លាបព្រា​រួម​គ្នា​នេះ​។ លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ខាង​ក្រោម​នេះ​ជា​បរិមាណ​អាហារ​ត្រឹមត្រូវ​សម្រា​ប់ក្មេង​អាយុ ៦ខែ-១ឆ្នាំ៖ អាយុ ៦ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ២ដង/ថ្ងៃ ១ដង/២-៣ ស្លាបព្រាបាយ។ អាយុ ៧-៨ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង […]


ការថែទាំទារក

ខ្លាច​ជើង​អា​អូន​កោង អ៊ីចឹង! ទម្លាប់​ពត់​ជើង​កូន គ្រោះ​ថ្នាក់​អត់?

ចាស់ៗ​ជំនាន់​មុន​និយម​យក​ខ្សែ ឬ​ក្រមា​ទៅ​ចង​ជើង​របស់​ទារក ធ្វើ​បែប​នេះ​ដើម្បី​ពត់​ជើង​ក្មេង​កុំ​ឲ្យ​កូន​ជើង​កោង ឬ​ជើង​កែង​អីហ្នឹង។ ចុះ​ទម្លាប់​ចង​ពត់​ជើង​ទារក​នេះ អាច​ប៉ះពាល់​ទៅ​ដល់​ឆ្អឹង​ដែរ​ទេ? សម្រាប់​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ បាន​ពន្យល់​ថា យើង​ឃើញ​ថា ចាស់ៗ​មាន​ទម្លាប់​ពត់​ជើង​ទារក​នេះ​តាំង​ពី​ដើម​មក ហើយ​ក៏​មិន​ឃើញ​ថា​ការ​ធ្វើ​បែប​នេះ​បង្ក​ជា​ផល​ពិបាក​ទៅ​ឲ្យ​ទារក ឬ​ធ្វើ​ឲ្យ​ខូច​ទម្រង់​ជើង​ក្មេង​ដែរ គ្រាន់​តែវិធី​ពត់​ជើង​ក្មេង​នេះ មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ទេ បើ​តាម​ក្បួន​ពេទ្យ​វិទ្យាសាស្ត្រ។ លោក​ស្រី​បន្ត​ថា រាល់​ក្មេង​កើត​មក គឺ​ជើង​តែង​មាន​សភាព​កោងៗ តែ​នេះ​ជា​រឿង​ធម្មតា​របស់​ទារក ព្រោះ​នៅ​ពេល​ដែល​វិវត្ត​ធំ​ទៅ​ៗ ជើង​របស់​ក្មេង​នឹង​ចាប់​ផ្ដើម​ត្រង់​ដោយ​ខ្លួន​ឯង​បន្តិច​ម្ដងៗ។ “ខ្ញុំ​គិត​ថា ការ​ដែល​ពត់​ជើង​ទារក​នេះ​មិន​មាន​ប៉ះពាល់​អី​ខ្លាំង​ទេ ប្រសិន​បើ​ម៉ាក់​ប៉ា​ធ្វើ​វិធី​នេះ​ក្នុង​កម្រិត​មួយ​សម​ស្រប មាន​ន័យ​ថា មិន​ពត់​រហូត​ធ្វើ​ឲ្យ​កូន​ឈឺ ឬ​ចង​រឹត​ជើង​កូន​ទាល់​តែ​តឹង ស្ទះ​ឈាម គឺ​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ។" អ្វី​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ គឺ​នៅ​ពេល​ដែល​កូន​ចេះ​អង្គុយ ហើយ​អង្គុយ​នៅ​ក្នុង​ទម្រង់​បត់​កង្កែប​វិញ​ទេ (ទម្រង់​អក្សរ W) ព្រោះ​ការ​អង្គុយ​បែប​នេះ​អាច​បណ្ដាល​ឲ្យ​កូន​ជួប​បញ្ហា​ឆ្អឹង​ដូច​ជា៖ - រលាក​សន្លាក់ - ឆ្អឹង​មិន​ប្រក្រតី ឬខូចទ្រង់ទ្រាយឆ្អឹង - បង្អាក់​ការ​លូត​លាស់​ឆ្អឹង និង​បង្ក​ផល​ប៉ះពាល់​ពេល​កូន​ធំ​ឡើង​។ល។


ការថែទាំទារក

កូនសុខភាពល្អមិនឈឺ តែគីឡូមិនគ្រប់ស្ដង់ដារ គួរដូរទឹកដោះគោអត់?

ការ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ពិតជា​មិន​ល្អ​គ្រប់គ្រាន់​ដូច​ទឹក​ដោះ​ម៉ាក់​ៗ​ឡើយ តែ​ដោយសារ​កត្តា​ជាច្រើន​ដូចជា​ត្រូវ​ធ្វើ​ការ​ឆ្ងាយ ឬមាន​បញ្ហា​សុខភាពផ្សេង​ទៀត ទើបតម្រូវឲ្យកូនបៅបែបនេះ។ តែ​មាន​កូន​បៅ​ទឹក​ដោះ​គោមួយចំនួន មិន​ឡើង​គីឡូ​ត្រូវ​តាម​ស្តង់ដារ ដូច​នេះ​យើង​គួរ​ដូរ​ម៉ាក​ទឹក​ដោះ​គោ ឬ​យ៉ាង​ណា? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ក្រោយ​សម្រាល​ ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​តែ​មួយ​មុខ​គត់​រហូត​ដល់​អាយុ ៦ ខែ ទើប​បន្ថែម​អាហារូបត្ថម្ភ​ដូចជា​បបរ​ខាប់​គ្រប់​គ្រឿង​ដែល​ផ្សំ​ពី​សាច់ ស៊ុត និង​បន្លែ​គ្រប់​មុខ។ បន្ថែម​ពី​លើ​បបរ​ខាប់​គ្រប់​គ្រឿង​ ម៉ាក់​ៗ​អាច​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​មួយ​ចំនួន​ទៀត ដោយ​យើង​ត្រូវ​កោស កិន​ឲ្យ​ម៉ដ្ត ព្រោះ​កូន​តូច​មិន​អាច​ទំពា​បាន ហើយ​ក្រពះ​ក៏​មិនទាន់​ល្អ។ សម្រាប់​កូន​ដែល​បៅ​ទឹក​ដោះ​វិញ ក៏​ដូច​គ្នា​ដែរ​ពេលគ្រប់ ៦ ខែ ត្រូវតែ​បន្ថែម​អាហារ​ពី​លើ​ការ​បៅ តែ​បើ​រយៈពេល​ ៤ ​ខែ​ ទារក​មាន​សភាព​ស្គម​មិន​គ្រប់​គីឡូ​ស្ដង់ដារ ជំហាន​ដំបូង​យើង​ត្រូវ​ផ្លាស់ប្ដូរ​របៀប​បំបៅ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​របស់​កូន និង​អ្នកបំបៅ។ ដោយ​ឲ្យ​កូន​បៅ​ទៀង​ម៉ោង ពេល​កូន​បៅ​កុំ​ប្រឡែង​លេង ហើយ​ការ​បំបៅ​ត្រូវ​លើក​ទារក មិនមែន​ឲ្យ​ដេក​បៅ​ឡើយ។ បន្ថែម​ពី​លើ​នោះ​ទៀតវេជ្ជបណ្ឌិតឯកទេស​ទូទៅណែនាំ​ឲ្យ​យើង ​បង្កើន​ចំនួន​បៅ​ដល់​កូន​ឲ្យ​បាន​ញឹកញាប់​ជាង​មុន ហើយ​ក៏​បង្កើន​ចំនួន​គេង​ផង​ដែរ ព្រោះ​បើ​កូន​បៅ​រួច បាន​គេង​ជួយ​ឲ្យ​ក្មេង​ឆាប់​ឡើង​សាច់ ដោយសារ​ការ​សម្រាក​បាន​គ្រប់គ្រាន់។ ​អាយុ​ពី ៦ ទៅ ៩ ខែ គួរតែ​គេង​ឲ្យ​បាន​ពី ១៤ ទៅ ១៥ ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​គួរ​ណាស់​តែ​គេង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មកពីបែបនេះហើយ ទើបអាអូន​កើត​ខ្ទុះ​ទៅ​រន្ធគល់​ត្រចៀក

បើ​យើង​សង្កេត​មើល​នៅ​គល់​ត្រចៀក​របស់​ក្មេង​ខ្លះ ឃើញ​មាន​ប្រហោង​តូច​មួយ​នៅ​ក្បែរ​គល់​ត្រចៀក។ ម៉ាក់​ប៉ា​ខ្លះ ក៏​បាន​ជួប​ប្រទះ​​កូន​មាន​បញ្ហានៅរន្ធ​នៅ​គល់​ត្រចៀក មាន​ហើម ហើយ​និង​ចេញ​ខ្ទុះ។ តើ​បញ្ហា​ខ្ទុះ​ត្រចៀក​នេះ បង្ក​ឡើង​ពី​អ្វី​ទៅ? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ​បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា រន្ធ​តូច​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​រន្ធ​ត្រចៀក (ផ្នែក​ខាង​មុខ ឬ​ខាង​ក្រោយ​នៃ​ត្រចៀក) ហើយ​រន្ធ​នេះ​វា​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ជ្រៅ​ក្រោម​ស្បែក គឺ​ជា Preauricular sinus។ វា​គឺ​ជា​បញ្ហា​ពី​កំណើត​ដែល​ពេល​ក្មេង​កើត​មក​មាន​រន្ធ​តូច​មួយ​នៅ​គល់​ត្រចៀក ជា​ភាព​មិន​ធម្មតា​ពី​កំណើត និង​ជា​តំណ​ពូជ ហើយ​វា​អាច​មាន​នៅ​តែ​ម្ខាង ឬ​ទាំង​សង​ខាង​ត្រចៀក​ក្មេង។ ជា​ធម្មតា រន្ធ​តូច​នៅ​ក្បែរ​គល់​ត្រចៀក​នេះ មិន​បង្ក​ឲ្យ​មាន​ផល​វិបាក ហើយ​ភាគ​ច្រើន​វា​មិន​មាន​រោគ​សញ្ញា​ទេ ប៉ុន្តែ​បើ​មាន​ការ​ឆ្លង​មេរោគ វា​នឹង​ធ្វើ​ឲ្យ៖ ១. ឡើង​ក្រហម ហើម ២.​ មាន​ការ​ឈឺ​ចាប់ ៣. ក្ដៅខ្លួន ៤. អាច​មាន​ខ្ទុះ។ល។ លោក​ស្រីវេជ្ជបណ្ឌិត​បញ្ជាក់​ថា ក្នុង​ករណី​ដែល​កូន​មាន​ខ្ទុះ គឺ​ត្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់ទីប្យូទិច និង​ការ​វះ​បង្ហូរ​ខ្ទុះ​ចេញ។ ស្របគ្នា​នេះ បើ​មាន​ការ​បង្ក​រោគ​ញឹក​ញាប់ ត្រូវ​វះ​កាត់​ភ្ជិត​ផ្លូវ​របស់​រន្ធ​នេះ។ បញ្ហា​នេះ មិន​មាន​គំរាម​កំហែង​ដល់​សុខភាព​ក្មេង​ទេ ប៉ុន្តែប្រសិន​កូន​មាន​រន្ធ​តូច​នៅ​ត្រចៀក ហើយ​មាន​ហើម ចេញ​ខ្ទុះ​ដូច​ដែល​បាន​ប្រាប់ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​អោយ​បាន​ត្រឹម​ត្រូវ។


កង្វះអាហារូបត្ថម្ភ

ម៉ាក់ៗដឹងតែខ្វល់ចិត្តរឿងកូនមិនឡើងគីឡូហើយ សាកតិចនិកនេះអាចជួយបាន

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ការ​ព្រួយ​បារម្ភ​ពី​ទម្ងន់​របស់​កូន​ដោយ​ខ្លាច​កូន​មាន​ជំងឺ​ធាត់ ខណៈ​ម៉ាក់ប៉ា​មួយ​ចំនួន​ទៀត​ព្យាយាម​ក្នុង​ការ​ថែទាំ​កូន​ឲ្យ​ឡើង​ទម្ងន់​។ ការ​ជួយ​ក្មេង​ឲ្យ​ឡើង​ទម្ងន់​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ​ព្រោះ​ក្មេង​ដែល​មាន​បញ្ហា​នេះ​តែង​មិន​សូវ​ចង់​ញ៉ាំ​អាហារ។ ប្រសិន​ជា​ក្មេង​ស្គម ហើយ​ញ៉ាំ​អាហារ​សម្រន់ (Junk food) ច្រើន ម៉ាក់ប៉ា​គួរ​ជំរុញ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​វីតាមីន និង​ជីវជាតិ​គ្រប់គ្រាន់។ ក្មេង​ដែល​ត្រូវ​ឡើង​ទម្ងន់​រួមមាន​ក្មេង​ដែល​មាន​ទម្ងន់​តិច ក្មេង​មាន​ជំងឺ​រ៉ាំរ៉ៃ និង​ក្មេង​ដែល​ប្រើ​ថ្នាំ​អាច​ប៉ះពាល់​ដល់​ចំណង់​អាហារ។ ប៉ុន្តែ​ម៉ាក់ប៉ា​អាច​ជួយ​កូន​ឡើង​ទម្ងន់​បាន​ដោយ​អនុវត្ត​តាម​វិធី​ទូទៅ​ខាង​ក្រោម​នេះ៖ កុំ​ឲ្យ​ក្មេង​រំលងពេល​ញ៉ាំ​​អាហារ ឲ្យ​ក្មេង​ញ៉ាំ​អាហារ ​៤-៥ ​ពេល​ក្នុង​មួយ​ថ្ងៃ​ដោយ​ក្នុង​មួយ​ពេល​មាន​បរិមាណ​តិច ញ៉ាំ​អាហារ​សម្រន់​ដែល​ល្អ​សម្រាប់​សុខភាព​ ១-២ ​ដង​ក្នុង​មួយ​ថ្ងៃ ចៀសវាង​អាហារ​មាន​សារធាតុ​ចិញ្ចឹម​តិច​ដូចជា​នំ​កញ្ចប់​ដែល​គ្មាន​កាឡូរី ស្ករគ្រាប់ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ញ៉ាំ​អាហារ​ដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម​ និង​កាឡូរី​ខ្ពស់​ដូចជា​ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់​ពេញលេញ យ៉ាអួ​ធ្វើ​ពី​ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់ និង​បឺរ​សណ្ដែក​ កុំ​ឲ្យ​ក្មេង​ផឹក​ភេសជ្ជៈ​ច្រើន​ពេល​ញ៉ាំ​អាហារ​​ព្រោះ​ក្មេង​អាច​នឹង​ញ៉ាំ​អាហារ​តិច។ ជា​ទូទៅ នៅ​ពេល​ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​ឡើង​ទម្ងន់​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​​សម្បូរ​ដោយ​កាឡូរី និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​អាហារ​ទាំង​នេះ​មាន​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ និង​ពពួក​វីតាមីន។ អាហារ​ប្រភេទ​នេះ​មាន​ដូចជា៖ ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់ ស៊ុត​ សាច់​ត្រី និង​សាច់សត្វ បន្លែ និង​ផ្លែឈើ​​ បឺរសណ្ដែកដី ទឹកក្រូច​ស្រស់​ ផ្លែឈើ​ក្រៀម និង​គ្រាប់​ផ្លែឈើ (nuts)។ ម៉ាក់ប៉ា​គួរ​ជំរុញ​ឲ្យ​កូន​ញ៉ាំ​អ្វី​បន្តិច​បន្តួច ទោះបីជា​ពួកគេ​មិន​ចង់​ញ៉ាំ ឬ​មិន​ឃ្លាន​ក៏​ដោយ​ដែល​នេះ​ល្អ​ជាង​មិន​ញ៉ាំ​អ្វី​ទាល់តែសោះ។


ជំងឺប្រព័ន្ធប្រសាទ

បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម

ក្មេងៗ​អាយុ​ចាប់​ពី​៣​ឆ្នាំ​ឡើង​ទៅ​រពឹស​ណាស់ ឆ្ងល់​ច្រើន សួរ​ច្រើន លេង​ច្រើន ហើយ​ការ​លេង​ច្រើន​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​ក្មេង​ដួល​បាក់​ដៃ-ជើង ឬ​ប៉ះ​ទង្គិច​បោក​ក្បាល​អ៊ីចឹង​ទៅ។ ធម្មតា បើ​កូន​បោក​ក្បាល​ម៉ាក់​ប៉ា​គ្រាន់​យក​ថ្នាំ​លាប ឬ​យក​អី​មក​ស្អំ។ ចំពោះ​បញ្ហាខាងលើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា បញ្ហា​ក្មេង​ដួល​ប៉ះ​ទង្គិច​ក្បាល គឺ​ជា​រឿង​ទូទៅ​ដែល​ក្មេង​ស្ទើរ​តែ​គ្រប់​រូប​ធ្លាប់​ឆ្លង​កាត់។ ការ​ដែល​ដួល​នេះ ភាគ​ច្រើន​វា​គ្រាន់​តែ​ធ្វើ​ឲ្យ​ពក​ក្បាល​បន្តិច​បន្តួច កម្រ​ឲ្យ​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់។ ទោះ​យ៉ាង​នេះ​ក្ដី ម៉ាក់​ប៉ា​អាច​សម្គាល់​សញ្ញា​គួរ​ឲ្យ​បារម្ភ​ដែល​អាច​បញ្ជាក់​ពី​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​ក្បាល​របស់​កូន​ ព្រោះ​ជួនកាលវាអាចបង្កជាគ្រោះថ្នាក់ធ្ងន់ ហើយសញ្ញាទាំងនោះមានដូច​ជា៖ - បោក​ក្បាល​ហូរ​ឈាម​ខ្លាំង (​ហូរឈាមមិនឈប់) - ពក​រឹង​នៅ​កន្លែង​ប៉ះ​ទង្គិច​លើ​ក្បាល - ជាំ ឬ​ហើម​ខ្លាំង - ក្អួតលើស​ពី​ម្ដង - កូន​ចេះ​តែ​ងងុយ​គេង ឬ​សន្លឹម - ពិបាក​ដក​ដង្ហើម - ត្អូញប្រាប់ឈឺក្បាល - ប្រកាច់។ល។ រោគ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ភាគ​ច្រើន​លេច​ឡើង​ចាប់​ពី ​២៤-៤៨​ម៉ោង បន្ទាប់​ពី​កូន​ប៉ះ​ទង្គិច​ក្បាល​ហើយ។ វេជ្ជបណ្ឌិតរូបនេះ បន្ត​ថា បើ​កូន​មាន​ចេញ​រោគ​សញ្ញា​ខាង​លើ ឬ​មាន​សញ្ញា​អ្វី​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ព្រួយ​បារម្ភ​ខ្លាំង យក​ល្អ គួរ​នាំ​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ការ​ប៉ះ​ទង្គិច​ត្រង់​ក្បាល​អាច​គ្រោះ​ថ្នាក់​ខ្លាំង​រហូត​អាច​មាន​ឈាម​កក ឬ​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម​ខួរ​ក្បាល​បាន។


បញ្ហាសុខភាពកុមារផ្សេងទៀត

រឿង​ប៉ាម៉ាក់ត្រូវដឹងរឿងនេះពេលអូនៗមាន​របួសក្បាលថាគ្រោះថ្នាក់ស្រាល ឬធ្ងន់កម្រិតណា

ផល​ធៀប​វិ​សមមាត្រ​គ្នា​រវាងក្បាល​ ដង​ខ្លួន​​ និង​ជើង​ក៏​ដូច​ជា​សាច់​ដុំ​ដែល​អភិវឌ្ឍ​មិន​ពេញ​គ្រប់​លក្ខណៈ​ និង​អសមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ចលនា​ក្បាល ​គឺ​ជា​មូលហេតុ​ចម្បង​សម្រាប់របួស​ក្បាល​ដែល​ឃើញ​មាន​ញឹក​ញាប់​​ក្នុង​ចំណោម​កុមារ​តូចៗ​។ នេះ​ហើយ​ជា​អ្វីដែល​ប៉ាម៉ាក់​គួរ​ដឹងពី​ប្រភេទ​ខុស​ៗ​គ្នា​របស់​របួស​ក្បាល​ ការ​បង្ការ​ ក៏​ដូច​ជា​អ្វី​ដែល​​ត្រូវ​ធ្វើ​ពេល​រក​ឃើញ​ថា​កូន​បាន​ធ្វើ​ឲ្យគ្រោះថ្នាក់ និង​មាន​​​របួស​ក្បាល​។​ ប្រភេទ​​របួស​ក្បាល​ – របួស​ក្បាល​ពី​ក្រៅ​៖​ របួស​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ខូច​ខាត​ចំពោះ​លលាដ៍​ក្បាល​។ – របួស​ក្បាល​ខាង​ក្នុង៖​ របួស​ដែល​ជះ​ឥទ្ធិពល​ប៉ះពាល់លើលាដ៍ក្បាល​ សរសៃឈាម​ក្នុងក្បាល​ និង​/​ឬ​ ខួរក្បាល​។ ក្មេង​រងគ្រោះ​រ​ប៉ះទង្គិច​ក្បាល​អាច​នឹង​រង​គ្រោះ​ពី​ស្ថាន​ភាព​មួយ​ក្នុង​ចំណោម​ពីរ​នេះ​​ ឬ​ស្ថាន​ភាព​ទាំង​ពីរ​នេះ​។​ ខណៈ​ដែល​របួស​ក្បាល​​ខាង​ក្រៅ​តាម​ធម្មតា​មិន​គ្រោះ​ថ្នាក់​ របួស​ក្បាល​ខាង​ក្នុង​អាច​នាំទៅ​ដល់​សេចក្តី​ស្លាប់ ឬ​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍​ចំពោះ​ខួរក្បាល​។​ របួស​ខាង​ក្រៅ​ (របួស​លលាដ៍ក្បា​ល​) បើកូន​យើង​មុតស្បែក​​ក្បាល​​ដោយ​ចៃ​ដន្យ​ ការ​ហូរ​ឈាម​គឺ​ចៀស​មិន​ផុត​ដោយ​សារ​មាន​សរសៃ​ឈាម​ជា​ច្រើន​នៅក្នុង​ស្បែក​ក្បាល​។ ការហូរឈាម​ខ្លាំង​ អាច​មានមក​ជា​មួយ​ដោយ​ការ​លេច​ជ្រាប​​សារធាតុ​រាវ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ក្បាល​មើល​ទៅ​ហាក់​ដូច​ជា​ហើម​។​ ជា​ទូទៅ​​អាច​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​រហូត​ដល់​មួយ​សប្តាហ៍​សម្រាប់​ស្ថាន​ភាព​នេះ​​បាត់​​ទៅ​​វិញ​​។​ ជំនួយ​សង្គ្រោះ​បឋម​សម្រាប់​របួស​ស្បែក​ក្បាល​តូច​តាច​៖ – លាង​ឈាមចេញ​​ និង​សារធាតុ​រាវ​នៅ​តំបន់ដែល​រង​ប៉ះពាល់​ ដោយ​សាប៊ូ​ស្រាល​ស្រ​ទន់​​ និង​ទឹក​។​ – ប្រើ​ប្រាស់​ក្រណាត់​គ្មានមេរោគ​ សង្កត់​ទៅ​លើ​តំបន់​នោះ​ឲ្យ​បាន​ប្រហែល​ ១០ នាទី​ រហូត​ដល់​ការ​ហូរ​ឈាម​ឈប់​ ឬ​បាន​ថយ​ចុះ​។ – ស្អំទឹកកក​ (គេនិយម​ប្រើ​ទឹកកក​រុំ​នៅ​ក្នុង​ក្រណាត់​) នៅ​លើ​តំបន់​នោះ​ឲ្យ​បាន​២០ នាទី​រៀង​រាល់ ៣ ទៅ​ ៤ ម៉ោង​ម្តង​ដើម្បី​បន្ថយ​ការ​ហើម​ និង​ការ​ឈឺ​ចាប់​។​ ជារឿង​​សំខាន់​ដែលយើង​​ត្រូវ​តាម​​ឃ្លាំ​មើល​សញ្ញា​ណាមួយ​ដែល​បញ្ជាក់​ពីគ្រោះ​ថ្នាក់​បង្កប់​ពី​ក្រោយ​​ចំពោះ​សុខ​ភាពកូន​យើង​​ក្នុង​​រយៈ​​ពេល​ ២៤ ម៉ោង​ក្រោយ​ពី​គ្រោះ​ថ្នាក់។ ទោះជាមាន​របួសនេះ កូនយើង​នៅ​តែអាច​ដេកបានដែរ​​ យ៉ាង​នេះ​ក្តី​ យើង​ត្រូវ​​ឆែក​មើល​ដំណក​ដង្ហើម​របស់​កូន​ម្ដង​​ក្នុង​រៀងរាល់​ប៉ុន្មាន​ម៉ោង​​ដើម្បី​រក​មើល​ភាព​មិន​ប្រ​ក្រ​តី​ណាមួយ​​។​ អត្ថបទពាក់ព័ន្ធ៖ ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់? មូលហេតុចម្បងៗនេះហើយ បានជាក្នុង​របបអាហារកូនត្រូវមានអាស៊ីដខ្លាញ់ ២​ ​ប្រភេទនេះ កូនតូចៗឡើងកន្ទួលលើស្បែក […]


ការថែទាំទារក

ទឹកត្រជាក់ធម្មតា និងទឹកក្តៅឧណ្ហៗ មួយណាឆុងទឹកដោះគោឲ្យកូនល្អជាង?

ការ​ប្រើ​ទឹក​សម្រាប់​ឆុង​ទឹក​ដោះ​ឲ្យ​កូន​នៅ​ក្នុង​គ្រួសារ​នីមួយៗ​ប្លែក​ខុសៗ​ពី​គ្នា អាស្រ័យ​ទៅ​តាម​ទម្លាប់ និង​ការ​យល់​ដឹង​របស់​ម៉ាក់ប៉ា ដោយ​អ្នក​ខ្លះ​ប្រើ​ទឹក​បរិសុទ្ធ ឯ​មួយ​ចំនួន​ទៀត​ប្រើ​ទឹក​ដាំ​ពុះ។ រវាង​ទឹក​សុទ្ធ ទឹក​ដាំ​ពុះ ទឹក​ត្រជាក់ និង​ទឹក​ក្តៅ​ឧណ្ហៗ តើ​មួយ​ណា​ល្អ​ចំពោះ​សុខភាព​ក្មេង? សំណួរ​នេះ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​លើ Singapore Medical Center ឆ្លើយ​ថា ទឹក​ដែល​ល្អ​សម្រាប់​ឆុង​ទឹក​ដោះ​ក្មេង គឺ​ទឹក​ឆ្អិន ទឹក​គ្មាន​មេរោគ ទឹក​ដាំ​ពុះ។ ងាក​មក​សីតុណ្ហភាព​របស់​ទឹក​វិញ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា បើ​សិន​ជា​ម៉ាក់ប៉ា​ឆុង​ទឹក​ដោះ​កូន​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ ធ្វើ​ឲ្យ​ម្សៅ​ទឹក​ដោះ​​គោ​រលាយ​សព្វ​ល្អ កូន​ផឹក​ទៅ​មិន​សូវ​ជួប​បញ្ហា​ក្តៀន​លាមក​នោះ​ទេ។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​បាន​ណែនាំនូវ​វិធីឆុង​ទឹកដោះ​កូន​ត្រឹមត្រូវ​ខាងក្រោម​នេះ។ ១. សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត ២. ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន ៣. យក​ទឹ​កដាំ​ពុះ ឬ​ទុ​ក​ឲ្យ​ត្រជាក់​ឧណ្ហៗ​ចាក់​ចូល​កំប៉ុង​ឆុង​ទឹក​ដោះ​គោ ៤. ដួស​ម្សៅ​ទឹក​ដោះ​ដាក់​ក្នុង​កំប៉ុង​ទៅ​តាម​បរិមាណ​ទឹក ៥. លុញ ឬ​ក្រឡុក​ទឹក​ដោះ​គោ និង​ទឹក​តិចៗ​ឲ្យ​សព្វ ៦. យក​ទឹក​ដោះ​គោ​ទៅ​ត្រាំ​ទឹក​ត្រជាក់ បើ​ក្តៅ​ខ្លាំង​ពេក ៧. ត្រាំ​រួច ដក​មក​ជូត​ឲ្យ​ស្ងួត​ទឹក មុន​នឹង​ឲ្យ​កូន​ម៉ឹម ៨. ចាក់​ទឹក​ដោះ​លើ​ដៃ តើ​ត្រជាក់​ល្មម​ឲ្យ​បៅ ឬ​នៅ? ដូច​គ្នា​នោះ​ដែរ នៅ​គ្រប់​ការ​ណែនាំ​លើ​សំបក​កំប៉ុង​ទឹក​ដោះ​គោ ក៏​បាន​ណែនាំ​ឲ្យ​យើង​យក​ទឹក​ស្អាត​ដាំ​ពុះ រួច​ទុក​ឲ្យ​នៅ​ក្តៅ​ឧណ្ហៗ សឹម​ចាក់​ចូល​ក្នុង​ដប​ទឹកដោះ​គោ​ដែល​បាន​ស្ងោរ​សម្លាប់​មេរោគ​រួច​ក្នុង​ចំណុះ​ត្រឹមត្រូវ ហើយ​បិទ​គម្រប​ដប រួច​លញ់​ឲ្យ​ម្សៅ​ទឹកដោះ​គោ​រលាយ​ចូល​ទឹក​សព្វ។ ជំហាន​ចុង​ក្រោយ​យើង​ត្រូវ​ពិសោធ​កម្តៅ​ទឹក​ដោះ​គោ​នៅ​លើ​ខ្នង​ដៃ មុន​បំបៅ​កូន បើ​ក្តៅ​ខ្លាំង​ត្រូវ​យក​ដប​ទឹក​ដោះ​គោ​ត្រាំ​ទឹក​ត្រជាក់​មួយ​ស្របក់។


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់ចង់ដឹងថាអូនៗមានទេពកោសល្យលើអ្វីមួយ ត្រូវចេះសង្កេតបែបនេះ

ដើម្បី​អាច​ដឹងថា​កូន​មាន​ទេពកោសល្យអ្វីពីកំណើត​នោះ យើង​មិន​ចាំ​បាច់​ឡើយ​ក្នុង​ការ​បញ្ជូន​កូនឲ្យ​​អ្នក​ជំនាញ​ណា​មួយ​​វាយ​តម្លៃ​ថា​កូន​មាន​​ចំណុច​ខ្លាំង​​ និង​សមត្ថ​ភាព​អ្វី​នោះ​ ព្រោះ​ថា​ក្នុង​នាម​ជា​ឳពុក​ម្តាយ​ យើង​ក៏​អា​ចមាន​វិធី​ងាយ​ស្រួលមួយ​ចំនួន​ក្នុង​ការ​សង្កេត និង​​​កំណត់​ដឹង​អត្ត​សញ្ញាណ​ទេពកោសល្យ​​ពី​កំណើត​របស់កូន​បាន​​។​ របៀបរកមើល​ទេពកោសល្យរបស់កូន ១. អង្កេតមើលពេល​កូនកំពុងលេង ពេល​កូន​​កំពុង​លេង​ យើង​អាច​អង្កេត​មើ​ថា​តើ​​គេ​ចូល​ចិត្ត​អង្គុយ​ស្ងៀម​ស្ងាត់​ ហើយ​ផាត់​ពណ៌​​រូប​ភាព​ ឬ​ក៏​ពួក​គេ​រីក​រាយ​នឹង​ការ​​រត់​ទៅ​មក​ទាត់​បាល់​លេង​ក្នុង​ផ្ទះ ឬក្រៅផ្ទះ​? ឬ​ក៏​កូន​​ចូល​ចិត្ត​ជីក​ចូល​ជ្រៅ​ទៅ​ក្នុង​ដី​ស្វែង​រក​ជន្លេន​ និង​សត្វ​នៅ​ក្នុងដី​​ដ៏​គួរ​ឲ្យ​ខ្លាច​ដទៃ​ផ្សេង​ទៀត​? រាល់​សកម្មភាព​ដែល​ពួក​គេ​ចូល​ចិត្ត​លេង គឺ​សុទ្ធ​តែ​ជា​តម្រុយ​ល្អ​ដែល​អាច​ដឹង​ពី​អ្វី​ដែល​កូន​​ចាប់​អារម្មណ៍ និង​ប្រសិន​បើ​យើង​​បន្ត​តាម​​មើល​សកម្មភាព​លេង​របស់​ពួក​គេ​ មិន​យូរ​មិន​ឆាប់ នឹង​អាច​ដឹង​ពី​អ្វី​ជា​ចំណុច​ខ្លាំង​របស់​កូន និង​អ្វី​ដែល​ជា​ទេព​កោសល្យ​ពី​កំណើត​ដែល​ខ្លាំង ​និង​មិន​ទាន់​រក​ឃើញ។ អត្ថបទពាក់ព័ន្ធ៖ អ្នក​ខ្លះថាមាន​​កូនទោលមិនល្អទេ តែបើដឹងរឿងទាំងនេះអាចនឹង​ប្ដូរការគិត ចង់ឲ្យកូនធំឡើងជាមនុស្សឆ្លាត ប៉ាម៉ាក់ត្រូវទម្លាប់កូនឲ្យធ្វើរឿងមួយនេះតាំងពីតូច ក្មេងប្រុស-ស្រី ត្រូវការលូតលាស់ដូចគ្នា តែតម្រូវការអាហារមួយថ្ងៃៗមិនដូចគ្នាទេ អាកាសធាតុក្តៅបែបនេះ ថែទាំកូនយ៉ាងម៉េច កុំឲ្យខ្វះជាតិទឹក កើតជំងឺរាក? បន្លែ ផ្លែឈើទាំងនេះ​ល្អ​ខ្លាំងសម្រាប់អូនៗ ពិសេសពេលម៉ាក់ៗចាប់ផ្ដើមផ្ដាច់ដោះ ២. ឲ្យកូនសាកល្បងអ្វីដែលខុសប្លែកគ្នា យើង​អាច​ឲ្យ​​កូន​​ជួប​នូវ​បទ​ពិសោធន៍​ខុសៗ​គ្នា និង​បណ្ដោយ​គេ​ឲ្យ​សាក​ល្បង​រាល់​សកម្មភាព​គ្រប់​ប្រភេទ ដែល​កូន​​អាច​នឹង​ស្វែង​យល់​ពី​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត ឬ​អ្វី​ដែល​ជា​ចំនុច​ខ្លាំង​របស់កូន​បាន។ ប៉ាម៉ាក់អាច​សាក​នាំ​កូន​​ទៅ​កន្លែង​ផ្សេងៗ ណែនាំ​កូន​ពី​ទម្លាប់​ថ្មីៗ ចូល​រួម​ក្នុង​សកម្មភាព​សប្បាយ​ៗ​​ជាមួយ​គ្នា ​ដើម្បី​មើល​ថា​តើកូន​​ស្រលាញ់​ចូល​ចិត្ត​​ឬ​អត់។ ៣. ស្តាប់កូន របៀប​ស្រួល​បំផុត​ក្នុង​ការ​ស្វែង​រក​ឃើញ​និស្ស័យ​​លាក់​កំបាំង​របស់​កូន​​ គឺ​គ្រាន់​តែ​សួ​រពួក​គេ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ តើ​ក្តី​សុបិនពួក​គេ​ជា​អ្វី​ និង​តើ​នរណា​ដែល​ពួក​គេ​ចង់​ក្លាយ​ខ្លួន​ដូច ​ពេល​ពួក​គេ​ធំ​ដឹង​ក្តី​ឡើង​។​ ជួយកូនបង្ហាញ​ចេញទេពកោសល្យ ពេល​យើង​​រក​ឃើញ​ថា​តើ​និស្ស័យ​អាថ៌កំបាំង​របស់​កូន​ជា​អ្វី​ហើយនោះ​ គឺ​ជា​រឿង​ចាំ​បាច់​មួយ​ចំនួន​ដែលយើង​អាច​ធ្វើ​បាន​ដើម្បី​​ជួយ​ពួក​គេ​អភិវឌ្ឍ​ឈាន​ដល់​សក្តា​នុពល​ពេញ​ទំហឹង​បំផុត​របស់​ពួក​គេ​។ ១. ផ្តល់ការគាំទ្រជ្រោមជ្រែងជានិច្ច មិន​ថាបំណង​​ប្រាថ្នា​របស់​កូន​​អាច​នឹង​ហាក់​ដូច​ជា​មិន​សូវ​ទំនង​​យ៉ាង​ណា​ចំពោះ​យើងក្ដី​​ សូម​កុំ​កិន​កម្ទេច​ក្តី​សុបិន​របស់​កូន​​ដោយ​ប្រាប់​ពួក​គេ​ថា​វា​មិន​អាច​ទៅ​រួច​ ឬ​មិន​ប្រាក​ដ​និយម​នោះ​​។​ ជំនួស​មក​វិញ​ យើង​គ្រាន់​តែ​បង្ហាញ​ការ​គាំ​ទ្រ​របស់​យើង​​ ហើយ​ជួយ​ពួក​គេ​បង្កើត​នូវ​គោល​ដៅ​ដែល​អាច​សម្រេច​បាន​វិញ​។​ ២. ផ្តល់ឱកាសឲ្យកូនដុសខាត់ទេពកោសល្យ មក​ដល់​ចំណុច​នេះ​ប៉ាម៉ាក់​អាច​ជួយកូន​ដុស​ខាត់​​ទៅ​លើ​​និស្ស័យ​ដែល​ពួកគេ​មាន ដើម្បី​ឲ្យ​​ពួក​គេ​បាន​ហាត់​អនុវត្ត​ជំនាញ​ដែល​គេ​ពេញ​ចិត្ត​​។​ ឧទាហរណ៍​ ប្រសិន​បើ​កូន​​ចូល​ចិត្ត​ តន្ត្រី យើង​អាច​ចុះ​ឈ្មោះកូន​​សម្រាប់​មេរៀន​មួយ​ចំនួន​​នៅ​​សាលា​​បង្រៀន​​តូរ្យ​តន្ត្រី​។​ […]


ទារកលូតលាស់ឆ្នាំដំបូង

សញ្ញា ៦ នេះ បង្ហាញថាអូនៗអាយុមិនដល់មួយខួប​ចេះស្រឡាញ់ម៉ាក់ប៉ាហើយ

ទោះ​បីយើង​ប្រាថ្នាចង់ឮពាក្យ​ថា​ស្រឡាញ់ពីមាត់កូន​ ដែលនៅជាទារកនៅឡើយនោះ ខ្លាំង​ប៉ុនណាក៏ដោយ តែធាតុពិត​មិន​អាច​ទៅរួច​នោះ​ឡើយ​ តែប៉ាម៉ាក់​នៅតែ​អាច​ដឹងបាន​ថា​អូនៗ​មាន​ចិត្ត​ស្រឡាញ់​យើង​កម្រិត​ណាបាន​តាម​រយៈសកម្ម​ភាព​មួយ​ចំនួន​ដែរ​។ ១– ពេល​កូនខំសម្លឹង​ភ្នែក​ប៉ាម៉ាក់ ទារក​ចូល​ចិត្ត​ចង់​សម្លឹង​មើល​មុខ​ណាស់ ហើយ​មុខយើង​​គឺ​ជា​វត្ថុ​សំណព្វ​របស់​ពួក​គេ​។​ ការសម្លឹង​មិន​ដាក់​ភ្នែក​ប្រកប​ដោយ​អារម្មណ៍​នោះហើយ​​ ដែល​អូនៗ​ប្រើ​ដើម្បី​ទាញ​យក​សេចក្តី​ស្រឡាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់ពី​ប៉ាម៉ាក់​ឲ្យ​មើល​ថែ​ទាំ​គេ ដែល​នេះ​គឺ​​ជា​សភាវ​គតិ​​របស់​សត្វ​​មាន​ជីវិត ​ដែល​ត្រូវ​​ធ្វើ​ឲ្យ​ក្លាយ​ជា​ទម្លាប់​ជា​ប្រចាំ​។​ អ្វី​ទាំង​នេះ​ក៏​ជា​ការ​ចាប់​ផ្តើម​នៃ​សេចក្តី​ស្រឡាញ់​របស់​កូន​​ចំពោះ​យើង​ ព្រោះ​ពួក​គេ​កំពុង​តែ​ស្គាល់​នូវ​សារៈ​សំខាន់​របស់​យើង​​នៅ​ក្នុង​ជីវិត​ពួក​គេ​។​ ២– ពេលទារកអាច​ស្គាល់ក្លិន​របស់យើង​ ទារក​អាច​ស្គាល់​អ្នក​មើល​ថែទាំ​ពួក​គេ​បានត្រឹម​​ក្នុង​រង្វង់​ប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ​​ ហើយ​អ្នក​មើល​ថែ​ទាំ​ទារក​នោះ​ហើយ ដែល​​​ជា​និច្ច​កាល​ជា​អាទិភាព​កំពូល​របស់​ទារក​​។​ បើ​និយាយ​ចំពោះ​អូនៗវិញ បើ​សិន​ជា​យើង​ឲ្យ​ជម្រើស​ចំពោះ​ក្លិន​កុលាប​មួយ​ចំនួន​ដែល​មាន​ក្លិន​ក្រអូប​​ និង​អាវយឺត​បែក​ញើស​​ប្រឡាក់​ទឹក​ដោះ​របស់ម៉ាក់ៗ​​ ទារក​នឹង​ជ្រើស​រើសអាវ​នោះ​គ្រប់​ពេល​ជា​មិន​ខាន។ សម្រាប់​ទារក​ គ្មាន​អ្វី​មាន​ក្លិន​ល្អ​ប្រសើរ​ជាង​ក្លិន​នៅជាប់​​ម្តាយ​របស់​ពួក​គេ​នោះ​ឡើយ​។​  អត្ថបទពាក់ព័ន្ធ៖  សុខភាពក្រពះ-ពោះវៀនកូនល្អ នឹងទទួលបានអត្ថប្រយោជន៍ច្រើន កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត? វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត? កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ ៣– ពេលទារកញញឹមដាក់យើង​ មនុស្ស​មួយ​ចំនួន​ស្មាន​​ថា​ការ​ញញឹម​ដំបូង​គេ​បំផុត​របស់​ទារក​គឺ​គ្រាន់​តែ​ជា​ការ​​រេ​ផ្លិច​ដោយ​អចេតនា​ប៉ុណ្ណោះ​។​ តាម​ពិត​​ការ​សិក្សា​​នា​ពេល​ថ្មីៗ​​នេះ​បាន​បង្ហាញ​​ថា​ការ​ញញឹម​របស់​ទារក​អាច​មាន​ន័យ​​ច្រើន​ជាង​នេះ​។​ ការ​ញញឹម​លើក​ទី​មួយ​របស់​ទារក​ប្រហែល​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ដ៏​អស្ចារ្យ​បំផុត​។​ វា​គឺ​ជា​របៀប​ផ្ទាល់​របស់​ពួក​គេ​ក្នុង​ការ​និយាយ​ថា​ “កូន​ស្រឡាញ់​ម៉ាក់​”​។​ នៅ​ចន្លោះ​រវាង​អាយុ​ ៦ និង​ ៨ សប្តាហ៍​ យើង​អាច​ចាប់​បាន​ការ​ញញឹម​ពិត​ប្រាកដ​ដែលនោះ​ជា​​​ថ្ងៃដែល​ម៉ាក់ៗ​ប៉ាៗ​គិត​ថា​ជាថ្ងៃ​ដ៏​​ភ្លឺ​ស្រស់​ស្រាយ​មួយ​។​ ៤– ពេលទារកព្យាយាមនិយាយនឹងយើង ការ​និយាយ​រហ៊ឹមៗ​​ក្នុង​ដំណាក់​កាល​ដំបូងៗរបស់អូនៗ​ គឺ​សម្ដៅ​មក​លើ​ម៉ាក់ៗ ឬអ្នក​មើល​ថែទាំ​គេ​ហ្នឹង​ឯង ព្រោះអ្នក​ទាំង​នេះជា​មនុស្ស​ដែល​អូនៗ​ទុក​ចិត្ត​។ ភាសា​ដំបូងនេះ​នឹង​ផ្សារ​ភ្ជាប់​អូនៗ​ នឹង​ប៉ាម៉ាក់​ ហេតុ​នេះ​ហើយ​បានជា​យើង​ត្រូវ​ព្យាយាម​និយាយ​ទៅ​កាន់​កូន​វិញ។​ ការ​ធ្វើ​បែប​នេះ​ គឺ​ជា​ការ​បង្កើត​វេទិកា​សន្ទនា​មួយ​សម្រាប់​យើង និង​អូនៗ​នោះ​ពេល​ក្រោយ​មក​ទៀត​។​ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ