ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

អ្នក​ខ្លះថាមាន​​កូនទោលមិនល្អទេ តែបើដឹងរឿងទាំងនេះអាចនឹង​ប្ដូរការគិត

សព្វ​ថ្ងៃ​នេះ​ គូ​ស្វាមីភរិយា​ជា​ច្រើន​បាន​ជ្រើស​រើស​មាន​កូន​ត្រឹម​តែ​មួយ​ប៉ុណ្ណោះ​។​ តើប៉ាម៉ាក់​​ដែល​សម្រេច​ចិត្ត​បែប​នេះ​ជា​មនុស្ស​​​អាត្មា​និយម​មែន​ទេ​? វា​ពិបាក​នឹង​វិនិច្ឆ័យ​ថា​​អ្នក​ទាំង​នោះ​​ខុស​ឬ​អត់​ណាស់​។​ នៅ​ក្នុង​អត្ថ​បទ​នេះ​គ្នា​យើង​​អាច​នឹង​រក​ឃើញ​ហេតុ​ផល​ខ្លះៗ​ដែល​ប៉ាម៉ាក់​​មួយ​ចំនួន​ជ្រើស​រើស​មាន​កូន​តែ​មួយ​គ្រាប់​ ហើយ​ប្រហែល​គ្នា​យើង​​អាច​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​ចិត្ត​ដូច​គ្នា​ផង​ដែរ​។​ ១– កសាងសម្ព័ន្ធភាពកាន់តែមានន័យខ្លាំងឡើង ការ​កសាង​សម្ព័ន្ធ​ភាព​ ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​មិន​ថា​នរណា​ឡើយ​។​ ខណៈ​ដែ​ល​កុមារ​ដទៃ​ទៀត​មាន​បងប្អូន​បង្កើន​ដើម្បី​លេង​ជាមួយ​ ក្នុង​នាម​ជា​កូន​ទោល​តែ​ម្នាក់​ កូនយើង​​នឹង​កាន់​តែ​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​បែប​នោះ​ ដោយ​កូន​នឹង​​​ប្រឹង​ស្វះ​ស្វែង​រក​មិត្ត​ភ័ក្តិ​ដែល​មិន​ចាំ​បាច់​ត្រូវ​តែ​ជាប់​សាច់​ឈាម​នឹងខ្លួន​​ឡើយ​ ដើម្បី​ក្លាយ​ជា​បង​ប្អូន​បង្កើត​របស់​ពួក​គេ​។​ មាន​ពេល​ខ្លះ​ សម្ព័ន្ធ​ភាព​នេះ​ត្រូវ​បាន​ប្រកាន់​យក​មែន​ទែន​មិន​លេង​សើច​ ហើយ​ត្រូវ​បាន​ធ្វើ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៀត​ផង​​​ ហើយ​នេះ​គឺ​ជា​ឱកាស​សម្រាប់​កូនយើង​​ក្នុង​ការ​បង្កើត​ឲ្យ​មាន​នូវ​ភាព​ចាស់​ទុំ​ ​ដែល​ក្មេង​ផ្សេង​​ទៀត​អាច​នឹង​មិន​មាន​។​ អត្ថបទពាក់ព័ន្ធ៖ សុខភាពក្រពះ-ពោះវៀនកូនល្អ នឹងទទួលបានអត្ថប្រយោជន៍ច្រើន កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត? វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត? កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ ២– អារម្មណ៍សមភាពនៅក្នុងផ្ទះ ការ​ដែល​យើង​ធ្វើ​ជាប៉ាម៉ាក់​​របស់​កូន​ទោល ​មាន​ន័យ​ថាយើង​​មិន​គ្រាន់​តែ​ជា​ឳពុក​ម្តាយ​របស់​គេ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ជា​មិត្ត​ភ័ក្ត​របស់​គេ​ទៀត​ផង​។​ យើង​គួរ​​បង្រៀនកូន​ឲ្យ​​ចេះ​គោរព​មនុស្ស​ធំឲ្យ​បាន​ត្រឹម​ត្រូវ និង​ឲ្យ​កូន​​​ដឹង​ថា​កូន​អាច​នឹង​ទទួល​ការ​គោរព​​វិញ​ដោយ​របៀប​ម៉េច។ ឧទាហរណ៍​ យើង​អាច​សួរ​យោបល់ពី​កូន​អំពី​ការ​ដើរ​លេង​ដោយ​យក​អាហារ​ទៅ​ហូប​​នៅ​​ខាង​ក្រៅ​​ផ្ទះ​នៅ​ចុង​សប្តាហ៍​ ឬ​ជម្រើស​ក្នុង​ការ​តុប​តែង​ផ្ទះ​របស់​យើង​​ ដោយ​យើង​ស្ដាប់ និងទទួលយោបល់របស់​កូន​​។​​ កូន​យើង​​នឹង​​​មាន​អារម្មណ៍​ថា​ខ្លួន​គេ​ក៏​មាន​មុខ​នាទី​សំខាន់​ផង​ដែរ​នៅ​ក្នុង​ផ្ទះ​ ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ការ​កសាង​សមភាព​​នៅ​ក្នុង​ក្រុម​គ្រួសារ​​នឹង​បង្កើត​តុល្យភាព​មួយ ​ដែល​អនុញ្ញាត​ឲ្យ​យើង​និង​កូន​​រីក​រាយ​។​ ៣– កសាងសេចក្តីស្រឡាញ់ក្នុង​ចិត្ត​កូន​ ក្នុង​គ្រួសារ​ធំ​ដែល​មាន​កូន​ពីរ​នាក់​ ឬ​ច្រើន​លើស​នេះ​ កុមារ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​គ្មាន​នរណា​ម្នាក់​ស្តាប់​បញ្ហា​របស់​ខ្លួន​​ឡើយ​ ឬ​​​មិន​មាន​អ្នក​​ចូល​ចិត្ត​ច្រើន​ដូច​ទៅ​នឹង​​បង​ប្អូន​បង្កើត​ពួក​គេ​ឡើយ។​ តែ​ជា​មួយ​នឹង​កូន​ទោល​​ កូន​មាន​ឱកាសមើល​ដឹង​ពីក្ដី​ស្រឡាញ់​របស់​ប៉ាម៉ាក់​និង​ការ​យក​ចិត្ត​ទុក​ដាក់​​ទាំង​មូល​របស់​ខ្លួន​គេ​តែ​ម្ដង​​។​ លើស​ពី​នេះ​ទៅ​ទៀត​ កូន​យើង​​នឹង​មិន​មាន​អារម្មណ៍​ថា​បាន​បាត់​ចេញ​ពី​​ក្នុង​ផ្ទះ​ឡើយ​ ព្រោះកូន​​អាច​ចែក​រំលែក​ជាមួយយើង​​នូវ​បញ្ហា​ទាំង​អស់ដែល​​គេ​មាន​។ ​កូន​​អាច​មាន​​អារម្មណ៍​ដឹង​នូវ​សេចក្តី​ស្រឡាញ់​របស់យើង​បាន​ ហើយ​ធ្វើ​ដូច​គ្នា​នេះ​ដាក់យើង​​វិញដែរ​​។​ ៤– ឱកាសក្នុងការបង្កើតភាពស្រមើ​ស្រម៉ៃ និងច្នៃប្រឌិត ខណៈ​ដែល​កុមារ​ផ្សេង​ទៀត​មាន​បង​ប្អូន​បង្កើត​ដើម្បី​លេង​ជា​មួយ​ កូន​យើង​​ត្រូវ​តែ​លេង​តែ​ម្នាក់​ឯង​។​ ចាំ​បន្តិច​សិន​ សូម​កុំ​បារម្ភ​អំពី​វា​អី​! នៅ​ក្នុង​សភាព​ពិត​ជាក់​ស្តែង​ […]


កង្វះអាហារូបត្ថម្ភ

ក្មេងប្រុស-ស្រី ត្រូវការលូតលាស់ដូចគ្នា តែតម្រូវការអាហារមួយថ្ងៃៗមិនដូចគ្នាទេ

នៅ​ក្នុង​វ័យ​កំពុង​លូតលាស់ មិន​ថា​ក្មេង​ប្រុស ឬ​ក្មេង​ស្រី​ទេ សុទ្ធ​តែ​ត្រូវ​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ដូច​ៗ​គ្នា ដើម្បី​ផ្ដល់ផល​វិជ្ជមាន​ទៅ​ដល់​ការ​លូត​លាស់ផ្នែក​រាង​កាយ ប្រាជ្ញា និង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ។ ចំពោះ​ក្មេង​ៗ​ដែល​មាន​អាយុ ១-១៣​ឆ្នាំ ត្រូវ​ការ​អាហារូបត្ថម្ភ​ប្រហាក់​ប្រហែល​គ្នា ក៏ប៉ុន្តែ​សម្រាប់​ក្មេង​ៗ​វ័យ​ជំទង់​ដែល​មាន​អាយុ ១៤​ឆ្នាំ​ ឡើង​ទៅ​ ដែល​ត្រូវ​លូតលាស់​ទៅ​ជា​មនុស្ស​ធំ​ពេញ​វ័យ ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​មិន​ដូច​គ្នា​នោះ​ទេ។ ខាង​ក្រោម​នេះ ជា​បរិមាណនៃ​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ​ដែល​ក្មេង​ជំទង់​ប្រុស-ស្រី​ស័ក្តិសម​នឹង​ទទួល​បាន​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃមាន៖ កាឡូរី ​ - ក្មេង​ប្រុស​ ត្រូវ​ការ ២.០០០-៣.២០០ កាឡូរី/ថ្ងៃ ​​​ - ក្មេងស្រី ត្រូវការ ១.៨០០-២.៤០០ កាឡូរី/ថ្ងៃ ប្រូតេអ៊ីន - ក្មេងប្រុស ត្រូវការ ៥២ ក្រាម/ថ្ងៃ - ក្មេងស្រី ត្រូវការ ៤៦ ក្រាម/ថ្ងៃ ជាតិដែក - ក្មេងប្រុស ត្រូវការ ១១ មិល្លីក្រាម/ថ្ងៃ​ - ក្មេងស្រី ត្រូវការ ១៥ មិល្លីក្រាម/ថ្ងៃ ជាតិខ្លាញ់ - ក្មេងប្រុស ត្រូវការ ៦៩-៩៧ ក្រាម/ថ្ងៃ - ក្មេងស្រី ត្រូវការ ៥៦-៧៨ ក្រាម/ថ្ងៃ Omega-3 - ក្មេងប្រុស ​ត្រូវការ ១.៦០០ មិល្លីក្រាម/ថ្ងៃ - […]


កង្វះអាហារូបត្ថម្ភ

ក្មេងៗផឹកទឹកដោះគោច្រើនអាចមានបញ្ហាទាំងនេះ

ទឹកដោះគោ (milk )​ គឺ​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​ក្មេង ព្រោះ​ទឹកដោះគោ​គឺ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ វីតាមីន D និង​កាល់ស្យូម។ ប៉ុន្តែ​ប្រសិន​ជា​ក្មេង​ផឹក​ទឹកដោះគោ​ច្រើន​ពេក​អាច​មាន​ផល​ប៉ះពាល់​មួយ​ចំនួនផងដែរ។ ១. ទល់លាមក បញ្ហា​ដែល​ក្មេង​តែង​ជួប​ប្រទះ​នៅ​ពេល​ផឹក​ទឹកដោះគោ​ច្រើន​គឺ​ទល់លាមក។ នេះ​មក​ពី​ទឹកដោះគោ​មិន​មាន​ជាតិ​សរសៃ ហើយ​ក្មេង​ដែល​ផឹក​ច្រើន​អាច​នឹង​ឆ្អែត និង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​តិច​ជាង​មុន។ បញ្ហា​នេះ​តែង​កើត​មាន​ទៅ​លើ​ក្មេង​អាយុ​ ២-៥​ ឆ្នាំ​ដែល​ផឹក​ទឹកដោះគោ​ច្រើន​ជាង​ ៤៧០​មិល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ។   ២. ជំងឺ​ធាត់ ក្រៅ​ពី​ទល់​លាមក​ បញ្ហា​ធំ​មួយ​ទៀត​នៃ​ការ​ផឹក​ទឹកដោះគោ​ច្រើន​គឺ​កាឡូរី​ច្រើន​ដែល​ក្មេង​ទទួល​បាន។ កាឡូរី​ដ៏​ច្រើន​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​ឆ្អែត និង​មិន​ចង់​ញ៉ាំ​អាហារ​មាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត ឬ​បើ​ក្នុង​ករណី​ក្មេង​នៅ​តែ​អាច​ញ៉ាំ​អាហារ​ផ្សេង​ទៀត​បាន នោះ​កាឡូរី​បន្ថែម​នេះ​អាច​បង្ក​ឲ្យ​ក្មេង​លើស​ទម្ងន់។ ជាទូទៅ​ក្មេង​អាយុ ១-៣ ឆ្នាំ​ត្រូវការ​កាឡូរី ១៣០០ ​កាឡូរី​ក្នុង​មួយ​ថ្ងៃ ហើយ​ការ​ផឹក​ទឹកដោះគោ​ពី ៩០០​ មិល្លីលីត្រ​ទៅ ​១,៥ ​លីត្រ​ក្នុង​មួយ​ថ្ងៃ ក្មេង​នឹង​ទទួល​បាន ​៦០០​ ទៅ ៩០០ កាឡូរី។ ៣. កង្វះ​ជាតិ​ដែក ក្មេង​ដែល​ផឹក​ទឹកដោះគោ​ច្រើន​តែង​មាន​ហានិភ័យ​ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក។ នេះ​មក​ពី​ទឹកដោះគោ​មិន​មាន​ជាតិ​ដែក ហើយ​ការ​ផឹក​ទឹកដោះគោ​ច្រើន​ធ្វើឲ្យ​ក្មេង​ឆ្អែត និង​មិន​ចង់​ញ៉ាំ​អាហារ​ផ្សេង​ទៀត​ដូចជា​អាហារ​សម្បូរ​ជាតិ​ដែកជា​ដើម។ ប្រសិនជា​ជំងឺ​ស្លេកស្លាំង​នេះ​ធ្ងន់ធ្ងរ ក្មេង​អាច​នឹង​ត្រូវ​បញ្ចូល​ឈាម។ យ៉ាង​ណា​មិញ ម៉ាក់ប៉ា​អាច​នឹង​បង្ការ​បញ្ហា​ទាំង​នេះ​បាន​ដោយ​កាត់បន្ថយ​បរិមាណ​ទឹកដោះគោ​ដែល​កូន​ផឹក​ដោយ​ឲ្យ​កូន​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​ពេល​កូន​អាយុ​ ២​ ឆ្នាំ​ និង​កាត់បន្ថយ​បរិមាណ​ទឹកដោះគោ​ដែល​កូន​ផឹក​ក្នុង​មួយ​ថ្ងៃ។ សម្រាប់​ក្មេង​ដែល​មិន​មាន​បញ្ហា​កង្វះ​ជាតិ​ដែក ញ៉ាំ​អាហារ​បាន​ច្រើន មិន​ទល់​លាមក និង​ឡើង​ទម្ងន់​ធម្មតា ការ​ផឹក​ទឹកដោះគោ​ច្រើន​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់ឲ្យកូនធំឡើងជាមនុស្សឆ្លាត ប៉ាម៉ាក់ត្រូវទម្លាប់កូនឲ្យធ្វើរឿងមួយនេះតាំងពីតូច

ការ​អានប្រកប​ដោយ​​ភាពសប្បាយ​​រីករាយ​​​ គឺ​ការ​អាន​ដោយ​ស្ម័គ្រ​ចិត្ត​​ក្នុង​​គោល​បំណប​កម្សាន្ត​សប្បាយ​​ណាមួយ​។ កុមារ​តូច​ៗ​ដែល​ចូល​ចិត្ត​ការ​អាន​ដើម្បី​ភាពសប្បាយរីករាយ​គឺ​ផ្ដល់​​ផល​ចំណេញ​ច្រើន​ពី​ការ​អាន​នេះ​​។​ ទម្លាប់អាន​​បាន​ធ្វើ​ឲ្យ​​ក្មេង​ចង់ចាំ​ពាក្យ​ពេចន៍​ យល់​ដឹង​ពី​សង្គម​ និង​ធ្វើ​ឲ្យ​​អារម្មណ៍​កុមារ​បាន​ប្រសើរ​ឡើង​។​ យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​ OECD ​ការ​​ទម្លាប់ឲ្យ​កុមារ​តូច​​អាន​សម្រាប់​ការ​សម្សាន្ត​​​រីករាយ​គឺ​​ផ្ដល់​ផល​ប្រយោជន៍លើផ្នត់​គំនិត​ ការ​គិត​ពិចារណា​​ និង​ជួយ​ថាមពល​ខួរ​ក្បាល​ ។​ ប្រយោជន៍នៃការអានសម្រាប់កម្សាន្តសប្បាយ កុមារ​ដែល​ចូល​ចិត្ត​ការ​អាន​ដើម្បីជា​ការ​កម្សាន្ត​មាន​ផល​វិជ្ជ​មាន​​លើ​៖​ − សមត្ថភាព​អាន​ និង​សមត្ថ​ភាព​​សរសេរ​ − ការ​យល់​អត្ថ​បទ​ និង​វេយ្យា​ករណ៍​ − វាក្យស័ព្ទ − មាន​ជំនឿ​ចិត្ត​ចំពោះ​ខ្លួន​ឯង​ក្នុង​នាម​ជា​អ្នក​អាន​ − ទទួលបាន​ចំណេះ​ដឹង​ទូ​ទៅ​ច្រើន​ − ការ​យល់​ពី​វប្បធម៌ជាតិសាសន៍​ដទៃ​ទៀត​ − ការ​ចូល​រួម​ក្នុង​សហគមន៍​ល្អ​ − ការ​យល់​ដឹង​ជ្រាល​ជ្រៅ​អំពី​មនុស្ស​ជាតិ​ − ការ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ អត្ថបទពាក់ព័ន្ធ៖ អាហារមានជាតិសរសៃល្អ​សម្រាប់អូនៗ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ បណ្ដោយឲ្យកូន​ផឹកភេសជ្ជៈទាំងនេះពេក​ អាចប៉ះពាល់សុខភាព គុណសម្បត្តិធំៗទាំងនេះអាចបញ្ជាក់ច្បាស់ថា​ឪឡឹកក៏ល្អសម្រាប់សុខភាពអូនៗ ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ? ដូច​គ្នា​​ដែរ​ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ការ​អាន​សម្រាប់​កម្សាន្ត​សប្បាយ​​អាច​នឹង​មាន​​ឥទ្ធិ​ពល​ទៅ​លើ​សមត្ថ​ភាព​សិក្សាវិទ្យា​ផ្សេងៗ​​​​។​ ម្យ៉ាងទៀត​កុមារ​ដែ​ល​ចូលចិត្ត​អានក៏​​មាន​សមត្ថភាព​ខ្ពស់​​​នៅ​លើ​ទំនាក់ទំនង​ជំនាញក្នុង​​សង្គម​ និង​​​មាន​ញាណ​​ដឹងទៀត​ផង​​​​។​ ការ​ពិត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​គឺ​ថា​ការ​អាន​នេះ​មាន​ការ​ផ្សារ​ភ្ជាប់​ជា​​មួយ​ការ​គិត​បែប​តក្ក​វិទ្យា​ និង​ជំនាញ​ដោះ​​ស្រាយ​បញ្ហា​​ទៀត​ផង​។​ ការ​ផ្សារ​ភ្ជាប់​រវាង​អក្ខរ​កម្ម​ និង​សមត្ថ​ភាព​គិត​លេខ​ ការ​សិក្សា​នា​ពេល​ថ្មីៗ​នេះ​​លើមនុស្ស​ចំនួន​ ១៧ ០០០​ នាក់​ បានបង្ហាញ​ថា​ការ​អាន​ជា​វិធី​នៃ​ការ​សម្រាក​បន្ធូរ​អារម្មណ៍​​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​សមត្ថ​ភាព​​អក្ខរ​កម្ម​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​សមត្ថ​ភាព​ក្នុង​ការ​គិត​លេខ​ថែម​ទៀត​ផង​។​ កុមារ​ឆ្លាត​ៗ​ ទំនង​កើត​ចេញ​ពី​​ទម្លាប់​អាន​របស់​ពួក​គេ​​សម្រាប់​ការ​កំម្សាន្ត​រីករាយ​តាំង​ពីនៅ​ក្មេង​នេះ​ឯង​។​ ប្រការ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ឆ្លាត​ជាង​ក្មេង​ស្របាល​គ្នា​​។ ការ​អាន​ដើម្បី​រីក​រាយ​​គេ​ជឿ​ថា​អាច​ធ្វើ​ឲ្យ​ប្រសើរ​ដល់​សមត្ថ​ភាព​របស់​មនុស្ស​ម្នាក់​ក្នុង​ការ​ប្រើ​ពាក្យ​បាន​យ៉ាង​ឆ្លាត​វៃ​ រួម​​មាន​វាក្យ​ស័ព្ទ​ ការ​ប្រកប​ពាក្យ​ និង​គណិត​វិទ្យា​។​ អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា​ការ​អាន​សម្រាប់​កម្សាន្ត​រីក​រាយ​ជួយ​កុមារ​ឲ្យ​យក​ចូល​នូវ​ទស្សនា​ទាន​ និង​​ព័ត៌មាន​ថ្មី​នៅ​សាលា​រៀន​កាន់​តែ​ងាយ​ស្រួល​ និង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។​ ការ​បង្កើត​ទម្លាប់​នេះ​​សម្រាប់​កុមារ​ក្មេង​ៗ​គឺ​ជា​វិធី​ប្រសើរ​បំផុត​សម្រាប់​ពួក​គេ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ដល់​​ថាម​ពល​ខួរ​​ក្បា​ល​ និង​បញ្ញា​។​ ថ្វី​បើ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​​បញ្ជាក់​ពី​​ទំនាក់​ទំនង​ហេតុ​ និង​បច្ច័យ​ដ៏​រឹង​មាំ​រវាង​ទម្លាប់​នៃ​ការ​អាន​សម្រាប់​កម្សាន្ត​​រីករាយ​និង​កុមារ​ឆ្លាត​ក៏​ដោយ ក៏​ការ​អាន​មាន​ព្រម​មក​ជា​មួយ​នូវ​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​។ ប៉ា​ម៉ាក់​គួរ​ព្យាយាម​ឲ្យ​អស់​លទ្ធ​ភាព​ខ្លួន​ដើម្បី​ជួយ​កូន​​ឲ្យ​ចូល​ទៅ​ក្នុង​ការ​អាន​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន​ហើយ​រក្សាទម្លាប់​នេះ​រហូត​ដល់​ពេល​ចូល​ដល់​ភាព​ពេញ​វ័យ​ជាមនុស្ស​ធំ​។​


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាត្រូវចេះសង្កេត អាអូនបែកញើសអាចដោយសារកត្តាប៉ុន្មាននេះ

​ម៉ាក់​ប៉ា​តែង​បារម្ភ​ពី​សុខទុក្ខ​របស់​កូន ជា​ពិសេស​កូន​នៅ​តូច​ៗ ខ្លាច​ឈឺ​ពិបាក​ក្នុង​ខ្លួន។ មាន​ម៉ាក់​ប៉ា​ខ្លះ​ឆ្ងល់​ថា កូន​អាច​មាន​ជំងឺ​អី​ទេ ព្រោះ​ឃើញ​កូន​ចេះ​តែ​ឧស្សាហ៍​បែក​ញើស​ពេញ​ខ្លួន។ ​ប៉ុន្តែ​កុំ​ទាន់​ព្រួយ​អី! មក​ដឹង​ពី​មួល​ហេតុ​ធ្វើ​ឲ្យ​កូន​បែក​ញើស​ពី​គ្រូ​ពេទ្យ​ជំនាញ​ខាង​ក្រោម​នេះ។ ​ បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ឲ្យ​ដឹង​ថា ការ​បែក​ញើស​សម្រាប់​ទារក និង​ក្មេង​តូចៗ គឺ​ជា​រឿង​ធម្មតា​ទេ។ ចំពោះ​អាអូន​តូចៗ ការ​បែកញើស​ចែក​ចេញ​ជា​២ មាន​បែក​ញើស​ធម្មតា និង​បែក​ញើស​ជា​សញ្ញា​របស់​ជំងឺ​អ្វី​មួយ ហើយ​ម៉ាក់​ប៉ា​ត្រូវ​រក​មូលហេតុ​ឲ្យ​ច្បាស់​ថា​បណ្ដាល​មក​ពី​អី។ វេជ្ជបណ្ឌិត​បន្ត​ថា ក្នុង​ករណី​ដែល​អាអូន​បែកញើស​ធម្មតា ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​តាម​ប៉ុន្មាន​កត្តា​នេះ​ដូច​ជា៖ ទី១. សម្លៀកបំពាក់៖ ជួន​កាល ម៉ាក់​ប៉ា​មួយ​ចំនួន​បារម្ភ​ខ្លាច​កូន​រងា អ៊ីចឹង​ហើយ ស្លៀក​ពាក់​ឲ្យ​កូន​ក្រាស់ៗ រួម​ផ្សំ​នឹង​នៅ​ស្រុក​យើង អាកាស​ធាតុ​ក្ដៅ​ផង​នោះ វា​កាន់​តែ​ធ្វើ​ឲ្យ​កូន​បែក​ញើស​ខ្លាំង។ ទី២. សីតុណ្ហភាព​ក្នុង​បន្ទប់៖ ប្រសិន​បើក្នុង​បន្ទប់​ក្ដៅ​ខ្លាំង​ពេក ក៏​ធ្វើ​ឲ្យ​កូន​ៗ​បែក​ញើស​ដែរ។ វេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ "ចំពោះ​ទារក​វិញ ភាគ​ច្រើន​គឺ​បែក​ញើស​នៅ​ពេល​ដែល​គេង​លក់ស្កប់ស្កល់ (ចន្លោះ២-៤ម៉ោង)។ ប៉ុន្តែ ការ​បែក​ញើស​នេះ គឺ​ជា​រឿង​ធម្មតា​ដែល​កើត​ឡើង​ទៅ​លើ​ទារក។ វា​មិន​បញ្ជាក់​ពី​ជំងឺ​អី​មួយ​ដែល​ម៉ាក់ប៉ា​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។" លោក​ស្រី​បាន​បញ្ជាក់​បន្ត​ថា បើ​យើង​សង្កេត​ឃើញ​ថា អា​អូន​នៅ​តែ​បែក​ញើស ទោះ​ស្លៀក​ពាក់​ស្ដើង ក្នុង​បន្ទប់​ក៏​ត្រជាក់​មិន​ក្ដៅ​អី​ទេ ដូច​នេះ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ពី​ព្រោះ​កូន​អាច​មាន​ជំងឺ​បេះ​ដូង​ពី​កំណើត​ក៏​ថា​បាន។


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនអៀនប្រៀនច្រើន ម៉ាក់ប៉ាគួរដោះស្រាយម៉េចបានល្អ?

១- គ្មានអ្វីទាស់ខុសទេការដែលកូនអៀនប្រៀនច្រើន ក្មេង​ដែល​មាន​ការ​អៀន​ប្រៀន​ច្រើន មិន​មែន​ន័យ​ថា​មាន​បញ្ហា​មិនចង់​ចូល​សាលា ឬជួបជុំគ្នា​អ្វីនោះទេ ពេល​ខ្លះ​កូនៗ​​ដែល​មាន​ការ​អៀន​ប្រៀន​ក៏​បង្ហាញ​ពី​​អាកប្បកិរិយា​ល្អ​​ផង​ដែរ​។​ ហេតុ​នេះ​ ភាព​អៀន​ប្រៀន​​ជា​ទូទៅ​គឺ​មិន​មែន​ជា​រឿង​ដែល​ប៉ា​ម៉ាក់​ត្រូវ​ខ្វល់ច្រើន​​នោះ​ឡើយ​ ប្រសិន​បើ​វា​មិន​ធ្វើ​ឲ្យ​កូន​យើង​ពិបាក​ចិត្ត​។​ យ៉ាង​នេះ​ក្តី​ យើងគួរ​​ស្វែង​រក​ជំនួយ​ពី​អ្នក​មានជំនាញ​​វិជ្ជា​ជីវៈ​ប្រសិន​បើ​កូនជួប​បញ្ហា​៖​ −ស្អប់​ ឬមិនចូល​ចិត្ត​ទៅ​សាលា​រៀន​ −មិន​ចូល​ចិត្ត​មាន​មិត្ត​ភ័ក្តិ​​ −ភ័យ​ខ្លាច​ការ​ជួប​ប្រជុំ​កម្សាន្ត​ជា​ក្រុម​​ ដូច​ជា​ពិធី​បុណ្យ​ខួប​កំណើត​ ក្មេង​អៀន​ប្រៀន​ជា​រឿយៗ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ ចេះ​គិត​គូរ​ និង​ចេះ​យល់​ចិត្ត​។ មនុស្ស​ម្នា​ជា​រឿយៗ​ស្មាន​ថា​ក្មេង​អៀន​ប្រៀន​ស្អប់​មិន​ចូល​ចិត្ត​ការ​សេព​គប់​គេ​ឯង តែ​តាម​ពិត​ ក្មេង​របៀប​នេះ​​ប្រហែល​គ្រាន់​តែ​មិន​ដឹង​របៀប​ ឬ​វិធី​ដែល​ត្រូវ​បង្កើត​ទំនាក់ទំនង ក៏​ដូច​ជាពេល​ខ្លះ​ក្មេង​អាច​​ខ្លាចថាធ្វើ​ទៅនាំឲ្យ​ខុស​ជាដើម​​។​ ​ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ? មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់ ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង ៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត? ២- ហេតុអ្វីបានកូនយើង​អៀនប្រៀនខ្លាំងម៉្លេះ? បើ​និយាយ​តាម​សិ្ថតិ​វិញ​ ភាព​អៀន​ប្រៀន​គឺ​មិន​ពិបាក​នឹង​រក​នោះ​ឡើយ​។​ ប្រហែល​ ២០% ​ទៅ​ ៤៨% នៃមនុស្ស​យើង​មាន​សភាព​បែប​​នេះ​។​ គ្រាន់តែ​ថា​ពេល​ខ្លះ​​បទ​ពិសោធន៍​អវិជ្ជមានណាមួយ​ដែលយើងបានជួប​ អាច​បង្ក​ឲ្យ​យើង​​មាន​ភាព​អៀន​ប្រៀន ហើយ​មនុស្ស​ភាគ​ច្រើន​គឺ​មាន​ការអៀន​ប្រៀន​នេះ​​ពី​កំណើត​មក​ម្លេះ។ ប្រសិន​បើ​កូន​យើង​ជាមនុស្ស​​រួស​រាយ​ ប៉ុន្តែ​បែរ​ជា​ត្រលប់​ជា​អៀន​និង​ស្ងៀម​ស្ងាត់​វិញ​នោះ ពួក​គេ​អាច​នឹង​ឆ្លង​កាត់​បទពិសោធន៍​អាក្រក់​អ្វី​មួយ​ ហើយ​ពួក​គេ​ត្រូវ​ការ​អ្នក​ជំនាញ​​ដើម្បី​ជួយ​ឲ្យ​​រួច​ផុត​ពី​បញ្ហានេះ​។​ ៣- វិធីត្រឹមត្រូវដែល​ប៉ាម៉ាក់​គួរធ្វើ –ផ្តល់​នូវ​ពាក្យ​ឱវាទ​ល្អៗ​ ជា​ការ​សំខាន់​ដែល​ត្រូវ​បង្រៀន​កូន​ពី​របៀប​ទាក់​ទង​នឹង​មនុស្ស​ចម្លែក របៀប​ចាប់​ផ្ដើម​ការ​សន្ទនា និង​ចូលរួម​ការ​សន្ទនា។ ប៉ាម៉ាក់​​​អាច​បង្រៀនកូន​​ពី​ពាក្យ​ដែល​អាច​ជួយ​ឲ្យ​​គេ​ចូល​រួម​ក្នុង​ការ​សន្ទនា​ដូច​ជា​ពាក្យ “អូ! ខ្ញុំ​ក៏​ចូល​ចិត្ត​វាដែរ” ជាដើម​។ –មាន​ភាព​គាំពារ​ និង​ជ្រោម​ជ្រែង ប៉ាម៉ាក់​ត្រូវ​ធានា​ឲ្យ​ប្រាកដ​ថា​កូន​ដែល​អៀន​ប្រៀន​ដឹង​ថាយើង​​មាន​ចិត្ត​អាណិត​អាសូរ​​ពួក​គេ​។​ ប្រាប់​ពួក​គេ​នូវ​រឿង​រ៉ាវ និង​​របៀប​​ដែល​អាច​​ជម្នះ​ភាព​អៀន​ប្រៀន​បាន​​។​ –ធ្វើជាគំរូល្អ ក្មេង​ៗ​ចូល​ចិត្ត​​ធ្វើ​ត្រាប់​តាម​ ឳពុក​ម្តាយ​ណាស់​​។​ […]


អាហារូបត្ថម្ភទារក

ផ្តល់អាហារឲ្យកូនលឿនពេក មុនអាយុ៦ខែ មានផលប៉ះពាល់ច្រើន ហើយបើយឺតជាងហ្នឹងក៏មិនល្អដែរ

ផ្តល់អាហារឲ្យកូនលឿនពេក មុនអាយុ៦ខែ មានផលប៉ះពាល់ច្រើន ហើយបើយឺតជាងហ្នឹងក៏មិនល្អដែរ តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ទាល់​តែ​ទារក​អាយុ​បាន ៦ខែ ទើប​យើង​អាច​ផ្តល់​បបរ​ខាប់​គ្រប់​គ្រឿង បន្ថែម​ពី​លើ​ទឹក​ដោះ​ម្តាយ​ឲ្យ​កូន​បាន។ ទោះ​យ៉ាង​ណា​មាន​ម៉ាក់ៗ​មួយ​ចំនួន​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន​នៅ​មុន​អាយុ ៦ខែ ដែល​បញ្ហា​នេះ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​ផ្នែក​អាហារូបត្ថម្ភ​អះអាង​ថា ការ​ធ្វើ​បែប​នេះ ជា​ការ​យល់​ខុស​របស់​ឪពុក​ម្តាយ។ លោក​ជំទាវ​បន្ថែម​ថា តាម​ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ទឹក ដោះ ម្តាយ​មាន​គុណ​ប្រយោជន៍​ល្អ រហូត​ដល់ ៦ខែ មាន​ន័យ​ថា គ្រប់​សារជាតិ​ចិញ្ចឹម គ្រប់​បរិមាណ​ដែល​ទារក​ត្រូវ​ការ មិន​ចាំបាច់​ថែម​ថយ​អាហារ ឬ​ទឹកដោះ ក្នុង​អំឡុង៦​ខែ​ដំបូង​នៃ​ជីវិត គឺ​ឲ្យ​កូន​បៅ​តែ​ទឹកដោះ​ម្តាយ​គ្រប់​គ្រាន់​ហើយ។ លោក​ជំទាវ​ថា បើ​សិន​ម៉ាក់​ប៉ា​ផ្តល់​អាហារ​ផ្សេងៗ​ឲ្យ​កូន​មុន​ពេល​អាយុ៦ខែ អាច​ឲ្យ​នៅ​ពេល​កូន​អាយុ ៣ ឬ៤ខែ ទី១ ធ្វើ​ឲ្យ​ការ​ផលិត​ទឹកដោះ​កាន់​តែ​ថយ កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់ ទី២ អាហារ​ដែល​ផ្តល់​កូន អាច​អត់​មាន​គុណភាព អត់​មាន​សារជាតិ​ចិញ្ចឹម​ល្អ​ដូច​ទឹកដោះ​ម្តាយ​នោះ​ទេ អាច​ធ្វើ​ឲ្យ​ទារក​ប្រឈម​ទៅ​នឹង​កង្វះ​អាហារូបត្ថម្ភ ឬ​អាហារ​មិន​ស្អាត មិន​ល្អ​ទៀត អាច​ឲ្យ​កូន​ប្រឈម​ទៅ​នឹង​ជំងឺ​រាករូស និង​ជំងឺ​មួយ​ចំនួន​ទៀត។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​ម្តាយ​ផ្តល់​អាហារ​កូន​ឲ្យ​យឺត​ពេក មាន​ន័យ​ថា កូន​អាយុ​៦ខែ​ហើយ នៅ​តែ​មិន​ទាន់​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន ក៏​មិន​ល្អ​ប៉ុន្មាន​ដែរ។ "ខ្ញុំ​ធ្លាប់​ចុះ​ទៅ​ជួប​ម្តាយៗ […]


ការលូតលាស់វ័យជំទង់

ម៉ាក់ៗប៉ាៗជឿអត់ ថាមានកូន​ជួយឲ្យ​អាយុវែង?

បន្ទុក​ក្នុង​ការ​មាន​កូន​គឺ​ខ្លាំង​ណាស់​ ដែល​ឳពុក​ម្តាយ​ជា​ច្រើន​នាក់​បាន​អះ​អាង​ថា​ពួក​គាត់​បាត់​បង់​​អស់​​សេរីភាព មិនដូចកាលនៅលីវ និង​ខ្លះគិតថា​ប្រហែលជា​ធ្វើឲ្យ​ខ្លួន​​មាន​អាយុ​ខ្លីផង​​ ​ដោយ​សារ​តែ​កូន​បង្កបញ្ហា​ច្រើន​​។​ ផ្ទុយ​ទៅ​វិញ​ ការ​សិក្សា​បាន​បង្ហាញ​ថា​អាយុ​កាល​របស់​មនុស្ស​ម្នាក់​ៗតាម​ពិត​ទៅ​ត្រូវ​បាន​បន្លាយ​ឲ្យ​វែង​ដោយ​សារ​តែ​ភាព​ជា​ឳ​ពុក​ម្តាយ​​នោះ​ឯង​។​ ប្រ​ការ​នេះ​​អាច​​នឹង​ស្តាប់​​ទៅ​គួរ​​ឲ្យ​ចង់​​សើច​សម្រាប់​ឳ​ពុក​ម្តាយ​ដែល​បាន​ជួប​ប្រទះ​ និង​ឆ្លង​កាត់រឿង​លំបាកច្រើន​​ ហើយ​នៅ​តែ​ស៊ូ​ទ្រាំ​ទ្រ​នឹង​បន្ទុក​នៃ​ការ​ចិញ្ចឹម​កូន​ទាំងលំបាក​ តែ​ការ​ពិត​នៅតែជាការពិត​​។​ ១- ការ​ស្រាវ​ជ្រាវ និង​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល វេជ្ជបណ្ឌិត​ Karin Modig នៃ​វិទ្យា​សា្ថន​ Karolinska ក្នុង​ប្រទេស​ស៊ុយអែត​បាន​ធ្វើ​ការ​សិក្សា​ដើម្បី​ស្វែង​រក​ចម្លើយ​ទៅ​នឹង​​សំណួរ​​ថា​តើ​​អ្នក​ជា​ឳពុក​ម្តាយ​​ពិត​ជា​​រស់​នៅ​បាន​កាន់​តែ​យូរ​ជាង​​មនុស្ស​នៅ​លីវ​មែន​ទេ​។​ ក្រោយ​ពី​វិភាគ​​មូល​ដ្ឋាន​​ទិន្ន​ន័យ​​នៃ​​ប្រជា​ជន​ស៊ុយ​អែត​​​ហើយ​ ​បាន​រក​ឃើញ​ថា​​​នៅ​ចន្លោះ​​ឆ្នាំ​១៩១១ និង​ឆ្នាំ​ ១៩២៥ បុរស​ដែល​មាន​កូន​អាច​រស់​នៅ​បាន​ពីរ​ឆ្នាំ​យូរ​ជាង​បុរស​ដែល​​គ្មាន​កូន​​។​ ចំណែក​ភាព​ខុស​គ្នា​នៅ​លើ​ស្ត្រី​គឺ​ ១​,៥ ​ឆ្នាំ​។​ ការ​ស្រាវ​ជ្រាវ​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សាស្ត្រា​ចារ្យ​ Esben Agerbo និង​សហ​សេវិក​របស់​គាត់​។​ ពួ​ក​គាត់​សម្លឹង​មើល​ទៅ​ក្នុង​គូ​ស្វាមី​ភរិយា​គ្មាន​កូន​សរុប​ចំនួន​ ២១ ២៧៦ នាក់​ដែល​បាន​ទៅ​​​​គ្លីនិច​​​បង្ក​កំណើត​​សប្ប​និមិត្ត​នៅ​ឆ្នាំ​ ១៩៩៤ និង​នៅ​ត្រឹម​ឆ្នាំ​ ២០០៥ មាន​ស្ត្រី​ ៩៦ នាក់​ និង​បុរស​ ២២០​ នាក់​បាន​ស្លាប់​។ ចេញ​ពី​ការ​ស្រាវ​ជ្រាវ​នេះ​ គេ​​អាច​ធ្វើ​ការ​សន្និដ្ឋាន​ថា​ស្ត្រី​ដែល​គ្មាន​កូន​ទំនង​ឆាប់ស្លាប់ជាងស្រ្តីដែល​មានកូន​​ ហើយ​បុរស​ដែល​គ្មាន​កូនក៏​​ទំនង​ជាឆាប់​​ជាង​ពីរ​ដង​ធៀប​នឹង​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​កូន​។ អត្ថបទពាក់ព័ន្ធ៖ បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? ហេតុផល​ ៥ យ៉ាង បង្កឲ្យ​មានអាការៈឈឺក្បាលពេលកំពុងធ្វើការងារ​ ​២- ហេតុ​ផល​នៅ​ពីក្រោយ – […]


ការថែទាំទារក

ម៉ាក់ប៉ាដឹងអត់ថាអូនៗចេះញញឹមដំបូងនៅពេលណា និង​បង្ហាញពីអ្វីខ្លះ?

តើ​អ្វី​នឹងមាន​តម្លៃដ៏​ក្រៃ​លែង​ជាង​ពេលឃើញ​ស្នាម​​ញញឹម​របស់​កូន​ជាទីស្រឡាញ់​លើកដំបូងនោះ​​? តើ​ពេល​កូន​ចាប់​ផ្ដើម​បញ្ចេញ​ស្នាម​ញញឹម​បញ្ជាក់ពីអ្វីខ្លះ​​? ការ​ញញឹម​គឺ​ដំណាក់​កាល​សំខាន់​មួយ​ ផង​ដែរ​ដែល​សម្គាល់​ថា​ទារក​តូច​ពេល​នេះ​ជា​មនុស្ស​​ដែលចេះ​​ចាប់​ផ្ដើមបង្កើត​​ទំនាក់​ទំនង​​ និង​ចេះសម្គាល់​​​ហើយ​។​ ១. តើ​ការ​ញញឹម​លើក​ដំបូង​​របស់អូនៗ​អាច​ប្រាប់​ប៉ាម៉ាក់​ពី​អ្វីខ្លះ?​ ការញញឹម​ដំបូង​នោះ​បាន​ប្រាប់​ប៉ាម៉ាក់​យ៉ាង​ច្រើន​អំពី​ការ​អភិវឌ្ឍ​របស់​ទារក​។​ ការញញឹមនេះ​​គូស​បញ្ជាក់​ថា​គំហើញ​របស់កូន​​​គឺ​ស្ថិត​​នៅ​​លើ​លំអាន​គន្លង​ត្រឹម​ត្រូវ​​ មានសុខភាព​ភ្នែក​ល្អ​ហើយ​​។​ ដូច​គ្នា​ដែរ​ កូន​​បាន​កើន​មាន​នូវ​សមត្ថ​ភាព​ក្នុង​ការ​ស្គាល់​របស់​ផ្សេងៗ​។​ ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​​កូន​ពេល​នេះ​បាន​វិវឌ្ឍ​ពេញ​ទំហឹង​​ហើយ​​។ អូនៗ​លែង​ផលិត​ការ​ញញឹម​ជា​រេផ្លិច​ទៀត​​ហើយ​ តែ​​គេ​ញញឹម​ដើម្បី​សម្តែង​ចេញ​នូវ​អារម្មណ៍​​ និង​ដើម្បី​ប្រាស្រ័យ​ផ្តោះ​ប្តូរ​ព័ត៌មាន​ជាមួយ​មនុស្ស​ដទៃ​ទៀត​។​ អត្ថបទពាក់ព័ន្ធ៖ កូនតូចរាក ឬក្តៅខ្លួន អាចឲ្យញ៉ាំទឹកផ្លែឈើបានអត់? បិទបន្ទះត្រជាក់លើក្បាល ពេលកូនក្តៅខ្លួន ជួយបានអ្វីខ្លះ? Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន) ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត ២. ស្នាមញញឺមដំបូងចេញមកនៅពេលណា​? នៅ​ត្រឹមអាយុ​បាន​​ពីរ​ខែ​ ទារក​​នឹង​ឈប់​ញញឹម​ដោយ​រេផ្លិច​ទៀត​ហើយ។​ សម្រាប់​ការ​ញញឹម​មែន​ទែ​ន​ នឹង​លេច​ចេញ​មក​នៅ​មុន​ពេល​ទារក​​ប្រែ​ចូល​អាយុ​ ៣ខែ​។​ តាម​ធម្មតា​ ការ​ញញឹម​ដោយ​រេផ្លិច​ គឺ​ខ្លី​ជាង​ និង​កើត​មាន​ភ្លាម​ៗ​ ពេល​ទារក​កំពុង​តែ​ដេក​ ឬ​អស់​​កម្លាំង​​ជាដើម​។​ ទន្ទឹម​នឹង​នេះ​ ការ​ញញឹម​មែន​ទែន​កើត​មាន​នៅ​ក្រោម​ល័ក្ខខ័ណ្ឌ​ កូន​​ឆ្លើយតប​ទៅ​នឹង​របស់ ឬ​ព្រឹត្តិការណ៍​​ជាក់លាក់​ណាមួយ​ ហើយ​​មាន​ភាព​ជាប់​លាប់។​ ការ​ញញឹម​មែន​ទែន​នឹង​​មក​ជាមួយ​អារម្មណ៍​ដែល​ត្រូវ​បាន​សម្តែង​នៅ​ក្នុង​ភ្នែក​ទារក​​ផង​ដែរ​។​ យើង​​ក៏​អាច​ជំរុញ​លើក​ទឹក​ចិត្ត​ទារក​​ឲ្យញញឹម​ដោយ​វិធី​​ជាច្រើន​ផង​ដែរ។​ រឿង​សាមញ្ញ​បំផុត​គឺ​និយាយ​នឹង​កូន​នេះ​ឯង​​។ ពេល​ផ្សេង​​ទៀត​ យើង​​អាច​ធ្វើ​ការ​សម្លឹង​ចំភ្នែក​ ឬ​ញញឹម​ជា​មួយ​កូន​​ឲ្យ​បាន​ទៀង​ទាត់​ជា​ប្រចាំ​។​ អ្នក​ខ្លះ ជ្រើសរើស​ធ្វើ​សំឡេង​គួរ​ឲ្យ​ចង់​​សើច​ ដូច​ជា​សំឡេង​សត្វ​ ដើម្បីឲ្យកូន​ញ្ញឹម​។ ការ​ធ្វើ​ទឹក​មុខ​គួរ​ឲ្យ​អស់​សំណើច​ក៏​ជួយ​ឲ្យ​កូន​ញញឹម​បាន​ដែរ ដូច​ជា​​​ការ​​​ធ្វើ​ត្រាប់​តាម​​អាកប្ប​កិរិ​យា​សត្វ ឬ​លេង​ពួន​ហើយ​ពញ្ញាក់​​ ជាដើម​។​ ក្នុង​អំឡុង​ការ​ជំរុញ​​ឲ្យ​មាន​ញញឹម​ទាំង​នេះ​ […]


រោគសញ្ញាទូទៅ

ក្មេងក្តៅខ្លួនច្រើនថ្ងៃ ហើយមានសញ្ញាទាំងនេះ អាចកើតជំងឺធ្ងន់ធ្ងរហើយ

អាការៈ​ក្តៅ​ខ្លួន​លើ​ក្មេងៗ ភាគ​ច្រើន​បណ្តាល​មក​ពី​វីរុស និង​អាច​ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដូចជា ផ្តាសាយ រលាក​ច្រមុះ រលាក​បំពង់​ក​ជាដើម ហើយ​វា​នឹង​ថម​ថយ ឬ​បាត់​ទៅ​វិញ​នៅ​ថ្ងៃទី៣។ តែ​ទោះ​បែប​នេះ​ក្តី​អាការៈ​ក្តៅ​ខ្លួន​លើ​ក្មេងៗ​ខ្លះ​អាច​ក៏​បណ្តាល​មក​ពី​បាក់តេរី ហើយ​ក៏​ជា​ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន។ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ក្មេង​ក្តៅ​ខ្លួន ហើយ​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ អាច​ជា​សញ្ញា​ជំងឺធ្ងន់ៗដូចជា គ្រុនឈាម គ្រុនឈីក រលាកទងសួត ឬសួត រលាកស្រោមខួរ ជាដើម។ សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ទាំង​នោះ មាន​ដូចជា៖ – កុមារ​មិន​ញ៉ាំ មិន​លេង​ដូច​មុន សន្លឹម – ចេញ​កន្ទួល ឬ​អុជ​ក្រហម​លើ​ស្បែក ហូរ​ឈាម​ច្រមុះ – ឈឺ​សន្លាក់ – ឈឺពោះ រាករូស – ប្រកាច់ ឬសន្លប់។ល។ ក្នុង​ករណី​ដែល​កុមារ​ក្តៅ​ខ្លួន រួម​ទាំង​​មាន​សញ្ញា​ខាង​លើ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ប្រញាប់​យក​កូន​មក​ពេទ្យ​កុមារ​ជា​បន្ទាន់ មិន​អ៊ីចឹង​ទេ​កុមារ​អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ