ការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ ជាបញ្ហាសុខភាពចម្បងមួយ។ គ្នាយើងដែលមាន បញ្ហាអាឡែកហ្សី ជំងឺហឺត ការរាំងស្ទះនៅច្រមុះ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ អាចនឹងមានហានិភ័យខ្ពស់ចំណោះការឆ្លងរោគនេះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ ជាបញ្ហាសុខភាពចម្បងមួយ។ គ្នាយើងដែលមាន បញ្ហាអាឡែកហ្សី ជំងឺហឺត ការរាំងស្ទះនៅច្រមុះ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ អាចនឹងមានហានិភ័យខ្ពស់ចំណោះការឆ្លងរោគនេះ។
ជំងឺផ្ដាសាយ ច្រើនតែច្រឡំជាមួយការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ។ រោគសញ្ញានៃជំងឺនេះមានដូចជា ការឈឺក្បាល ឈឺលើផ្ទៃមុខ ហៀរសំបោរ និងតឹងច្រមុះ។ ការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ បណ្ដាលមកពីការបង្ករោគដោយបាក់តេរី ហើយជំងឺ ផ្ដាសាយបង្កដោយវីសរុស។ ជំងឺរលាកប្រហោងឆ្អឹងច្រមុះត្រូវការការព្យាបាលដោយថ្នាំផ្សះ។
ប្រសិនបើគ្នាយើងមានការសង្ស័យថាមានការឆ្លង មេរោគប្រហោងឆ្អឹងច្រមុះ គួរតែទៅជួបជាគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។
ជំងឺរលាករលាកប្រហោងឆ្អឹងច្រមុះជាការរលាកនៃប្រហោងឆ្អឹងច្រមុះ ដែលបណ្ដាលមកពីការឆ្លងបាក់តេរី។ ពេលខ្លះជំងឺនេះបង្កឱ្យមាន មេរោគ និងផ្សិតទៀតផង។ គ្នាយើងដែលមានប្រព័ន្ធភាពស៊ាំខ្សោយងាយនឹងវិវត្តទៅជាការឆ្លងមេរោគបាក់តេរី ឬផ្សិត។ ការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះស្រួចស្រាល់អាចមានរយៈពេលពី ៣ទៅ ៨សប្ដាហ៍ ឬមានរយៈពេលយូរជាង ៨សប្ដាហ៍ ដែលត្រូវចាត់ទុកថាការរលាករ៉ាំរ៉ៃ។
រោគសញ្ញាទូទៅនៃការឆ្លងមេរោគនៅប្រហោងឆ្អឹងច្រមុះមាន ៖
រោគសញ្ញានៃការឆ្លងមេរោគក្នុងប្រហោងឆ្អឹងច្រមុះ យើងអាចនឹងច្រឡំនឹងការរលាកច្រមុះ។ ជំងឺនេះអាចបង្កដោយ ផ្ដាសាយ ឬអាឡែកហ្ស៊ី។
ការធ្វើរោគវិនិច្ឆ័យអាស្រ័យលើរោគសញ្ញា ហើយត្រូវការការពិនិត្យលើ បំពង់ក ច្រមុះ និងប្រហោងឆ្អឹងច្រមុះ។
ក្នុងករណីគ្នាយើងមានរោគសញ្ញា ឬការសង្ស័យ ត្រូវធ្វើការពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញដើម្បីដឹងទទួលការព្យាបាលបានឆាប់រហ័ស។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕