រោគសញ្ញានៃជំងឺអុតស្វា
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា រោគសញ្ញានៃជំងឺអុតស្វារួមមាន គ្រុនក្ដៅ ហើមកូនកណ្ដុរ និងកន្ទួលដែលមានពងបែកនៅលើស្បែក។ រោគសញ្ញាទាំងនេះអាចមានរយៈពេលពី ២ទៅ៤សប្ដាហ៍។ អង្គការសុខភាពពិភពលោកបានគូសបញ្ជាក់ថា កន្ទួលជាធម្មតាចាប់ផ្ដើមលេចឡើងក្នុងរយៈពេល ២៤ទៅ ៧២ម៉ោង ក្រោយពេលយើងចាប់ផ្ដើមក្ដៅខ្លួន ហើយដំបៅអាចផ្ទុកសារធាតុរាវថ្លា ឬពណ៌លឿង។ ជាទូទៅ កន្ទួលទាំងនេះចេញនៅលើផ្ទៃមុខ បាតដៃ និងបាតជើង ប៉ុន្តែក៏អាចរាលដាលដល់ប្រដាប់ភេទ ភ្នែក និងមាត់ផងដែរ។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ការព្យាបាល
រោគសញ្ញានៃជំងឺអុតស្វាភាគច្រើន នឹងជាសះស្បើយដោយខ្លួនឯង ដោយមិនចាំបាច់មានការព្យាបាល ឬសម្រាកនៅមន្ទីរពេទ្យឡើយ។ យ៉ាងណាមិញ អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង របស់អាមេរិក បានណែនាំកុំឲ្យយើងអេះ ឬប៉ះពាល់ដំបៅនៅលើមាត់ ឬភ្នែក។