brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?

សម្រាប់​អ្នក​ជំងឺ​អេដស៍ តើ​គួរ​ជ្រើសរើស​អាហារ​ប្រភេទ​ណា​ ដើម្បី​ជួយ​ឲ្យ​សុខភាព​នៅ​តែ​រឹងម៉ាំ និង​ស្រូប​យក​​ថ្នាំ​ពន្យារ​ជំងឺ​អេដស៍​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង​មុន?

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?

ពិត​ណាស់​ មេរោគ​អេដស៍​បាន​វាយ​ប្រហារ​កោសិកា​ឈាម​ស​នៃ​រាងកាយ​ ហើយ​បំផ្លាញ​កោសិកា​ទាំង​នេះ ក៏​ដូចជា​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ជាហេតុ​នាំ​ឲ្យ​យើង​ងាយ​ឆ្លង​មេរោគ​ផ្សេងៗ ហើយ​បើ​យើង​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​ទេ​នោះ វីរុស​នេះ​នឹង​ចូល​ដល់​ដំណាក់កាល​មួយ​ដែល​ធ្ងន់ធ្ងរ​ខ្លាំង។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

ជាមួយ​គ្នា​នេះ​ដែរ ស្រប​ពេល​ដែល​យើង​កំពុង​​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ ការ​ជ្រើសរើស​របបអាហារ​តុល្យភាព​ ក៏​មាន​គុណប្រយោជន៍​ច្រើន​ដល់​រាងកាយ​យើង​ដូច​គ្នា។​

​អាហារ​ដែល​អ្នក​ជំងឺ​អេដស៍​គួរ​ជៀសវាង?

  • អាហារ​ដែល​ប្រៃ​ខ្លាំង ផ្អែម​ខ្លាំង និង​ខ្លាញ់​ច្រើន
  • ស៊ុត​ឆៅ
  • សាច់​ ឬ​គ្រឿង​សមុទ្រ​ដែល​មិន​ឆ្អិន​ល្អ
  • អាហារ​ដែល​មាន​ជាតិ​ទឹក​ដោះគោ និង​ទឹក​ផ្លែឈើ

សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​សម្រាប់​អ្នក​ជំងឺ​អេដស៍

ជាក់ស្តែង​ អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍ ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ អ៊ីចឹង​ហើយ​ អ្នក​ជំងឺ​គួរ​ជ្រើសរើស​របប​អាហារ​ត្រឹម​ត្រូវ រួម​មាន​៖

  • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាឡូរី​គ្រប់គ្រាន់
  • បង្កើន​ការ​ញ៉ាំ​ប្រូតេអ៊ីន​ ដូចជា​សាច់​គ្មាន​ខ្លាញ់
  • ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន​ និង​ជាតិ​រ៉ែ ដូចជា​បន្លែ និង​ផ្លែឈើ

របបអាហារ

អត្ថបទគួរអាន៖

របប​អាហារ​ត្រឹមត្រូវ​មាន​អត្ថប្រយោជន៍​​អ្វី​ខ្លះ​ដល់​អ្នក​ជំងឺ​អេដស៍?

ប្រសិនបើ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​​គ្រប់គ្រាន់ អ្នក​​ជំងឺ​អេដស៍​ ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា៖

  • កាត់បន្ថយ​រោគសញ្ញា​នៃ​មេរោគ​អេដស៍
  • កាត់​បន្ថយ​ផលរំខាន​នៃ​ថ្នាំ​
  • ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​
  • អាច​ជួយ​គ្រប់គ្រង​ទម្ងន់
  • ជួយ​ឲ្យ​ការ​ស្រូប​យក​ជាតិ​​ថ្នាំ​ប្រកប​ដោយ​ប្រសិទ្ធភាព។
  • ចំណុចសំខាន់

    អាហារ​ដែល​អ្នក​ជំងឺ​អេដស៍​គួរ​ជៀសវាង?


    • អាហារ​ដែល​ប្រៃ​ខ្លាំង ផ្អែម​ខ្លាំង និង​ខ្លាញ់​ច្រើន
    • ស៊ុត​ឆៅ
    • សាច់​ ឬ​គ្រឿង​សមុទ្រ​ដែល​មិន​ឆ្អិន​ល្អ
    • អាហារ​ដែល​មាន​ជាតិ​ទឹក​ដោះគោ និង​ទឹក​ផ្លែឈើ
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 05/12/2024