តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

WHO ប្រកាសថារកឃើញវីរុសអូមីក្រុងបំប្លែង BA.2 ក្នុងប្រទេសចំនួន ៥៧

WHO ប្រកាសថារកឃើញវីរុសអូមីក្រុងបំប្លែង BA.2 ក្នុងប្រទេសចំនួន ៥៧

អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា វីរុស​អូមីក្រុង​បំប្លែង BA.2 ដែល​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ងាយ​ឆ្លង​ជាង​វីរុស​ដើម ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន ៥៧ នៅ​លើ​ពិភពលោក។

នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​អំពី​រោគ​រាតត្បាត​ប្រចាំ​សប្ដាហ៍ ទី​ភ្នាក់​ងារ​សុខភាព​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​កត់​សម្គាល់​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា បច្ចុប្បន្ននេះ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន វីរុស​អូមីក្រុង​បំប្លែង BA.2 មាន​ចំនួន​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ករណី​វិជ្ជមាន​វីរុស​អូមីក្រុង​ទាំង​អស់។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

Verifying...

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ក្នុង​រយៈ​ពេល​ប្រាំមួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ វីរុស​អូមីក្រុង​បំប្លែង BA.2 បាន​វ៉ា​ដាច់​វីរុស​អូមីក្រុង​ដើម ឬ​ស្គាល់​ថា BA.1 ដែល​ធ្លាប់​ជា​ទម្រង់​លេច​ធ្លោ​ជាង​គេ​នៃ​វីរុស​បំប្លែង​អូមីក្រុង។ មក​ដល់​ពេល​នេះ ក្រុម​អ្នក​ជំនាញ​ដឹង​តិច​តួច​អំពី​ភាព​ខុស​គ្នា​របស់​វីរុស​អូមីក្រុង​បំប្លែង​នីមួយៗ ទោះ​បី​ជា​ភស្តុតាង​ដំបូង​បង្ហាញ​ថា BA.2 គឺ​ងាយ​ឆ្លង​ជាង BA.1 ក៏​ដោយ។

ស្រប​គ្នា​នេះ​ដែរ លោក​ស្រី Maria Van Kerkhove អ្នក​ដឹក​នាំ​ផ្នែក​បច្ចេកទេស​របស់ WHO ស្ដី​ពី​ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​បកស្រាយ​ឲ្យ​ដឹង​ថា ទោះ​ជា​វីរុស​អូមីក្រុង​បំប្លែង BA.2 ងាយ​ឆ្លង​ជាង BA.1 ពិត​មែន ប៉ុន្តែ​ការ​សិក្សា​បង្ហាញ​ថា​វា​ក៏​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នៃ​ភាព​ធ្ងន់ធ្ងរ​លើស​ពី​វីរុស​អូមីក្រុង​ដែរ។

បន្ថែម​ពី​​នេះ WHO បន្ត​ថា ចាប់​តាំង​ពី​វីរុស​អូមីក្រុង​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ជា​លើក​ដំបូង​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​សែស្រឡាយ​នៃ​វីរុស​ជា​ច្រើន​ក៏​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដែរ​ដូច​ជា BA.1, BA.2, និង BA.3។ បច្ចុប្បន្ន​នេះ វីរុស​សែស្រឡាយ​អូមីក្រុង​ទាំង​អស់​កំពុង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ទី​ភ្នាក់ងារ ដើម្បី​ងាយ​ស្រួល​កំណត់​អត្តសញ្ញាណ​ការ​គំរាម​កំហែង​ដែល​អាច​កើត​មាន និង​សម្រប​សម្រួល​ការ​ឆ្លើយ​តប​នៃ​ជំងឺ​រាតត្បាត​ទៅ​ថ្ងៃ​អនាគត ប្រសិន​បើ​វីរុស​នេះ​បន្ត​បំប្លែង​ខ្លួន។

BA.2

គួរអាន៖

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

អត្ថបទពាក់ព័ន្ធ

​Pfizer ​ប្រកាស​ចេញ​វ៉ាក់សាំង​ពិសេស​ទប់​តែ អូមីក្រុង

វីរុសអូមីក្រុងបំំប្លែង BA.2 អាចវាយលុកខ្លាំងលើសុខភាពមនុស្សចាស់

អូមីក្រុង គ្រុន​ផ្ដាសាយ និង​អាលែកហ្ស៊ី​មាន​រោគសញ្ញា​ខុស​គ្នា​យ៉ាង​ម៉េច​​ខ្លះ?​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច ហ៊ុន​ សែន៖ រកឃើញ​អូមីក្រុង ៣ករណីទៀត ឆ្លងចូលសហគមន៍

អ្នក​ជំនាញ​បង្ហើប​ថា​ វីរុស​​បំប្លែង​ថ្មីអូមីក្រុង​​មាន​រោគសញ្ញា​​ស្រាល​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជាហាម​អ្នក​ដំណើរមកពីប្រទេស ១០នេះ ចូល​កម្ពុជា បង្ការវីរុសអូមីក្រុង

ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 03/02/2022
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត