នាយកដ្ឋានវេជ្ជសាស្ត្ររបស់ប្រទេសថៃបានរកឃើញរោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទ គឺជំងឺវង្វេងវង្វាន់នៅលើអ្នកជំងឺដែលជាសះស្បើយពីជំងឺកូវីដ ១៩មួយចំនួន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
នាយកដ្ឋានវេជ្ជសាស្ត្ររបស់ប្រទេសថៃបានរកឃើញរោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទ គឺជំងឺវង្វេងវង្វាន់នៅលើអ្នកជំងឺដែលជាសះស្បើយពីជំងឺកូវីដ ១៩មួយចំនួន។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
លោក Somsak Ankasil អគ្គនាយកនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្របានថ្លែងថា អ្នកជំងឺមួយចំនួនបានបង្ហាញពីរោគសញ្ញានៃជំងឺវង្វេងវង្វាន់ក្នុងរយៈពេលពី ១-៦ខែបន្ទាប់ពីបានឆ្លងវីរុសកូរ៉ូណា។ នេះជាស្ថានភាពដែលមុខងារខួរក្បាលកាន់តែចុះខ្សោយ ភាគច្រើនត្រង់ផ្នែកដូចជា សមត្ថភាពក្នុងការផ្ចង់ និងផ្ដោតអារម្មណ៍ ការសម្រេចចិត្ត ការរៀបចំផែនការ និងជំនាញចងចាំក្នុងរយៈពេលខ្លី។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
ក្រោយជាពីជំងឺកូវីដ-១៩ អ្នកជំងឺអាចមានអារម្មណ៍អ័ព្ទក្នុងខួរក្បាល វិលមុខ ងងុយគេង និងមិនអាចផ្ដោតអារម្មណ៍លើរឿងមួយ ដែលប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ ការងារ ឬសកម្មភាពសង្គម និងអាចបង្កគ្រោះថ្នាក់ក្នុងរយៈពេលវែងផងដែរ។ កត្តាហានិភ័យកើតជំងឺវង្វេងវង្វាន់ក្រោយជាសះស្បើយពីកូវីដ ១៩ មានខ្ពស់ជាងសម្រាប់មនុស្សដែលមានជំងឺប្រព័ន្ធប្រសាទ និងខួរក្បាលពីមុនមកដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសទៅលើមនុស្សចាស់ដែលមានរាងកាយទន់ខ្សោយ និងកើតជំងឺច្រើនមុខ។
បន្ទាប់ពីឆ្លងវីរុសកូរ៉ូណាធ្ងន់ធ្ងរ អ្នកជំងឺនឹងមានរោគសញ្ញាឈឺធ្ងន់ ជាហេតុអាចបណ្ដាលឲ្យខ្វះអុកស៊ីសែន។ កាលណាឈឺធ្ងន់ផង និងខ្វះអុកស៊ីសែនផង អ្នកជំងឺអាចប្រឈមនឹងកើតជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភជាមួយនឹងរោគសញ្ញានៃប្រព័ន្ធប្រសាទ និងជំងឺវង្វេងវង្វាន់ ប៉ុន្តែរោគសញ្ញាអាចប្រសើរឡើងដោយឯកឯងទៅតាមពេលវេលា។ នេះបើតាមការបញ្ជាក់របស់លោក Somsak Ankasil។
ជាការណែនាំចុងក្រោយ លោកបានចែករំលែកគន្លឹះថែរក្សាខ្លួនឯងឲ្យបានល្អដោយការញ៉ាំអាហារឲ្យមានសុខភាពល្អ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ គេងឲ្យគ្រប់គ្រាន់ ធ្វើសកម្មភាពដែលជួយជំរុញខួរក្បាល ឬសមាធិជាដើម។ វិធីទាំងនេះនឹងជួយខួរក្បាល និងប្រព័ន្ធប្រសាទប្រសើរឡើង និងវិលមករកភាពប្រក្រតីវិញបានលឿន។
អានបន្ត៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕