គ្នាយើងជាច្រើនពិតជាចង់ដឹងហើយថា តើមនុស្សប្រភេទណាដែលងាយប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩ ក៏ដូចជាមានរោគសញ្ញាខាងរាងកាយ សរសៃប្រសាទ ឬការយល់ដឹងដែលមិនងាយជាសះស្បើយមិនខាន។
គ្នាយើងជាច្រើនពិតជាចង់ដឹងហើយថា តើមនុស្សប្រភេទណាដែលងាយប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩ ក៏ដូចជាមានរោគសញ្ញាខាងរាងកាយ សរសៃប្រសាទ ឬការយល់ដឹងដែលមិនងាយជាសះស្បើយមិនខាន។

យោងតាមលទ្ធផលនៃការស្រាវជ្រាវ និងការតាមដានលើអ្នកជំងឺកូវីដ-១៩ ជាង ២០០នាក់ សម្រាប់រយៈពេល ២ទៅ ៣ខែ បានរកឃើញថា មានកត្តាជីវសាស្ត្រចំនួន៤ ដែលធ្វើឲ្យយើងអាចប៉ាន់ស្មានបានថា តើអ្នកជំងឺត្រូវការពេលយូរក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែរឬអត់ ហើយកត្តាទាំងនេះ ក៏អាចកំណត់បានពីរយៈពេលព្យាបាល តាំងពីនៅដំណាក់កាលដំបូងក្រោយឆ្លងមេរោគកូវីដ-១៩ មកម្ល៉េះ។
ទន្ទឹមនឹងនេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានឲ្យដឹងថា កត្តាទាំង ៤នេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងការឆ្លងកូវីដ រយៈពេលយូរ មិនថាការឆ្លងដំបូងមានសភាពធ្ងន់ធ្ងរ ឬស្រាលប៉ុនណាឡើយ។ មួយវិញទៀត អ្នកស្រាវជ្រាវក៏អាចយល់ដឹងពីវិធីសាស្ត្រការពារ ឬព្យាបាលករណីឆ្លងកូវីដ-១៩ រយៈពេលយូរ រួមទាំងការផ្ដល់ថ្នាំប្រឆាំងនឹងវីរុសភ្លាមៗ បន្ទាប់ពីរកឃើញថាវិជ្ជមានកូវីដ-១៩ ផងដែរ។
កត្តាមួយក្នុងចំណោមកត្តាទាំង ៤ ដែលក្រុមអ្នកស្រាវជ្រាវអាចកំណត់បាននោះគឺ ហ្សែន RNA នៅក្នុងឈាមបន្ទាប់ពីឆ្លងដំបូង ដែលចង្អុលបង្ហាញពីការផ្ទុកមេរោគ។ កត្តាមួយទៀត គឺវត្តមានរបស់អង់ទីករកើតឡើងដោយខ្លួនឯង ដែលវាយលុកជាលិកាក្នុងរាងកាយដោយការភ័ន្តច្រឡំ។ ចំណែកឯកត្តាទី៣នោះ គឺកត្តាមេរោគពពួក Epstein-Barr virus មានសកម្មភាពឡើងវិញ ដែលច្រើនតែកើតលើអ្នកដែលមានវ័យក្មេង ដែលមិនចេញរោគសញ្ញា។
រីឯកត្តាចុងក្រោយ ដែលនាំឲ្យអ្នកខ្លះកើតកូវីដ-១៩ ហើយ មិនងាយជាសះស្បើយនោះ គឺអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ ដែលអាចបង្កើនហានិភ័យនៃការឆ្លងកូវីដ-១៩ រយៈពេលយូរ និងមិនងាយជាសះស្បើយឡើយ។

អានបន្ត៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
New research: 4 factors that may increase chances of long Covid
https://indianexpress.com/article/explained/long-covid-factors-research-explained-7743205/
These 4 Things May Raise Your Chance Of Getting Long Covid, Researchers Say
https://khn.org/morning-breakout/these-4-things-may-raise-your-chance-of-getting-long-covid-researchers-say/
Studies Identify Risk Factors for Long COVID
https://www.the-scientist.com/news-opinion/studies-identify-risk-factors-for-long-covid-69648
កំណែប្រែបច្ចុប្បន្ន
27/01/2022
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ