វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

កូវីដ-១៩​​មិន​ត្រឹម​តែ​បំផ្លាញ​សួត​ តែ​អាច​​បំផ្លាញ​ខួរ​​ក្បាល​ធ្ងន់ធ្ងរ​ ​​​​​​​​​​​​​​​​​​​​​​

​វីរុស​កូវីដ​-​១៩​មិន​ត្រឹម​តែ​​ប៉ះពាល់​ដល់​សួត​ ឬ​បេះដូង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​បំផ្លាញ​ខួរ​ក្បាល​របស់​យើង​​ផង​ដែរ​។ យោង​តាម​អ្នក​ជំនាញ​ខាង​រោគ​សរសៃ​ប្រសាទ​បាន​ឲ្យ​ដឹង​ថា​​ អ្នក​ជំងឺ​កូវីដ​ប្រមាណ​២០​ទៅ​៣០​ភាគ​រយ ​​ដែល​កំពុង​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ មាន​ទម្រង់​មួយ​ចំនួន​នៃ​ការ​​ពាក់ព័ន្ធ​របស់​ខួរ​ក្បាល​។ ក្រៅ​ពី​​ផ្នែក​ធំ​ៗ​ចំនួន​៤​របស់​ខួរ​ក្បាល​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​កូវីដ១៩​​ គ្រូពេទ្យក៏​បាន​រក​ឃើញ​ជំងឺ​ទាក់ទង​នឹង​ការ​បំផ្លាញ​ជាលិកា​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ ដូចជា​ជំងឺ​Guillain-Barre Syndrome​នៅ​ពេល​ដែល​អ្នក​ជំងឺ​​​​មិន​​អាច​កម្រើក​បាន​។ ជំងឺ​កូវីដ​-​១៩​​​​ ប៉ះពាល់​ដល់​ខួរ​ក្បាល​ដោយ​របៀប​ណា​? ការ​បង្ហាញ​ឲ្យ​ឃើញ​របស់​ខួរ​ក្បាល​ទាក់ទង​នឹង​ជំងឺ​កូវីដ​-​១៩ អាច​ត្រូវ​បាន​បែងចែក​ជា​បួន​ផ្នែក​ធំ​ៗ​ ដោយ​មាន​ប្រភេទ​សរសៃ​ឈាម​ ដែល​កក​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​​សរសៃ​ឈាម​ក្រហម​ ឬ​ប្រព័ន្ធ​ខួរ​ក្បាល​ ដែល​បណ្ដាល​ឲ្យ​ស្លោក​សរសៃ​ឈាម​ក្នុង​​ខួរ​ក្បាល ឬ​ការ​ហូរ​ឈាម​តាម​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​។ ផ្នែក​ទី​២ គឺ​ជា​ការ​ឆ្លង​មេរោគ​ដោយ​ផ្ទាល់​នៃ​វីរុស​កូវីដ១៩ ​ទៅ​កាន់​ខួរ​ក្បាល​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​ងងុយ​គេង​ខ្លាំង​។ ចំណែក​ឯ​ផ្នែក​ទី​៣​នៃ​ខួរ​ក្បាល​ គឺ​ដោយ​សារ​តែ​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​រលាក​ខ្លាំង ​អាច​បង្ក​ជា​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ខួរ​ក្បាល​។ ​រោគ​សញ្ញា​នៃ​ការ​ប៉ះពាល់​ចំពោះ​ខួរ​ក្បាល​ពាក់ព័ន្ធ​នឹង​កូវីដ​-​១៩ នៅ​ពេល​ដែល​ជំងឺ​នេះ​ចូល​ទៅ​ក្នុង​រាងកាយ​របស់​យើង​ វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សួត​នោះ​ទេ វា​ក៏​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ខួរ​ក្បាល​។ រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ​ទូទៅ​ ដែល​អាច​ជួប​ប្រទះ​ បន្ទាប់​ពី​ខួរ​ក្បាល​ឆ្លង​វីរុស​កូវីដ​ រួម​មាន​៖ ឈឺ​ក្បាល​ដោយ​គ្មាន​មូលហេតុ​ ការ​ឈឺចាប់​សាច់ដុំ ជំងឺ​រលាកស្រោមខួរក្បាល វិល​មុខ​ខ្លាំង​ ការ​ប្រែប្រួល​រសជាតិ​ ឬ​ការ​បាត់បង់​ក្លិន​​​ ​​​​​​​​​​​​ក្រៅ​ពី​រោគ​សញ្ញា​ខាង​លើ​ អ្នក​ជំងឺ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរ​ក្បាល​ ​ភាព​មិន​ប្រក្រតី​នៃ​ចលនា​ វិបត្តិ​សរសៃ​ប្រសាទ​ និង​អារម្មណ៍នៃការដឹងញៀនប៉ះពាល់ ព្រម​ទាំង​អាការៈ​ប្រកាច់​ថែម​ទៀត​ផង​។


វីរុសកូរ៉ូណា

ប្លាស្មានៃឈាមអ្នកធ្លាប់កើតកូវីដ-១៩ អាចព្យាបាលជំងឺកូវីដបានលឿន

គ្នា​យើង​ដឹង​ហើយ​ថា ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ផ្លូវ​ដង្ហើម​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា​ដែរ គ្រាន់​តែ​វា​មាន​ភាព​សាហាវ និង​ឆ្លង​លឿន​ជាង ហើយ​ក៏​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ដែរ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ជំងឺ​កូវីដ-១៩ នៅ​តែ​អាច​ព្យាបាល​ជា​សះ​ស្បើយ​បាន ហើយ​ក្នុង​ចំណោម​ការ​ព្យាបាល​ជំងឺ​កូវីដ អ្នក​ជំនាញ​ធ្លាប់​បាន​ប្រើ​ប្លាស្មា​នៃ​ឈាម​អ្នក​ធ្លាប់​កើត​កូវីដ-១៩ ដើម្បី​ព្យាបាល​អ្នក​កើត​កូវីដ-១៩ថ្មី។ រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក (FDA) បាន​អនុញ្ញាត​ជា​បន្ទាន់​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ​ដោយ​ប្រើ​ប្លាស្មា​នៃ​ឈាម​អ្នក​ធ្លាប់​កើត​កូវីដ-១៩​ដែល​មាន​កម្រិត​អង់ទីករ​ខ្ពស់ ដើម្បី​ព្យាបាល​ជំងឺ​នេះ។ ចំពោះ​ការ​ព្យាបាល​ជំងឺ​កូវីដ​តាម​វិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​អ្នក​កើត​កូវីដ-១៩​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ។ ម៉្យាង​វិញ​ទៀត អ្នក​ស្រាវជ្រាវ​ជឿ​ជាក់​ថា ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ-១៩​ពី​ការ​ព្យាបាល​ជំងឺ​កូវីដ​ដោយ​ប្លាស្មារ​នៃ​ឈាម​អ្នក​ធ្លាប់​ឆ្លង​ក៏​មាន​ភាគ​រយ​តិច​បំផុត។ នេះ​មាន​ន័យ​ថា យើង​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ តែ​ការ​ព្យាបាល​ដោយ​ប្លាស្មា​ក៏​មាន​ហានិភ័យ​តិច​តូច​ដូច​ជា៖ អាលែកហ្សី ប៉ះពាល់​សួត ពិបាក​ដក​ដង្ហើម ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឬ C ប៉ុន្តែ ហានិភ័យ​ដែល​បាន​រៀប​រាប់​ខាង​លើ​គឺ​មាន​ភាគរយ​ទាប​មែន​ទែន​ដែល​អាច​កើត​ឡើង ពោល​គឺ​វា​កម្រ​នឹង​កើត​មាន​ណាស់ ព្រោះ​រាល់​ការ​បរិច្ចាគ​ឈាម​ត្រូវ​ធ្វើ​តេស្ដ​ពិនិត្យ​ជា​មុន​ថា​តើ​ឈាម​នោះ​មាន​ផ្ទុក​មេរោគ​អ្វី​ឬ​អត់ ដើម្បី​សុវត្ថិភាព​។ បន្ថែម​ពី​លើ​នេះ ទិន្នន័យ​ពី​ការ​សាក​ល្បង​ព្យាបាល និង​ការ​សិក្សា​តាម​កម្មវិធី​ជាតិ​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្លាស្មា​មាន​កម្រិត​អង់ទីករ​ខ្ពស់​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ និង​ជួយ​ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ពីជំងឺ​កូវីដ-១៩។ ទោះ​យ៉ាង​នេះ​ក្ដី ការ​ស្រាវជ្រាវ​បន្ថែមនៅ​តែ​ត្រូវ​ធ្វើ ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្លាស្មា​នៃ​ឈាម ដើម្បី​ព្យាបាល​ជំងឺ​នេះ។


វីរុសកូរ៉ូណា

WHO បញ្ជាក់​មូលហេតុ​វីរុស​បំប្លែង​ថ្មី​Delta ​ឆ្លង​លឿនលើ​ពិភពលោក

វីរុស​បំប្លែង​ថ្មី​ដែលតា​(Delta) គឺ​ជា​វីរុស​បំប្លែង​ថ្មី​មួយ​ក្នុង​ចំណោម​វីរុស​បំប្លែង​ថ្មី​ដែល​​អង្គការ​សុខភាព​ពិភព​លោក (WHO) កំពុង​ព្រួយ​បារម្ភ និង​តាមដាន   ដោយសារ​តែ​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​ឥត​ឈប់ឈរ។ វីរុស​បំប្លែង​ថ្មី​ដែលតា​ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ឥណ្ឌា​កាល​ពី​ខែ​តុលា ឆ្នាំ២០២០  បាន​រាតត្បាតជាង ១៣០ ប្រទេសហើយ គិត​មក​ដល់​ពេលនេះ​។ ​ហេតុអ្វី​បាន​ជា​ដែលតា(Delta) ​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​យ៉ាង​នេះ? លោកស្រី​វេជ្ជបណ្ឌិត Maria Van Kerkhove ប្រធាន​ផ្នែក​បច្ចេកទេស​ឆ្លើយតប​នឹង​ជំងឺ​កូវីដ-១៩ និង​ជា​ប្រធាន​ផ្នែក​ជំងឺ​រាតត្បាត​នៅ​អង្គការ​សុខភាព​ពិភពលោក (WHO) និយាយ​ថា​មាន​កត្តា ៤ ដែល​រួម​ចំណែក​ដល់​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​រាលដាល​របស់​ដែលតានៅ​ជុំវិញ​ពិភព៖ ១. ភាពគ្រោះថ្នាក់របស់ឌែលតា(Delta)៖ ងាយឆ្លង   ចម្លងលឿន    បន្ថយ​ប្រសិទ្ធិភាព​វ៉ាក់សាំង​ និង​ការ​ព្យាបាល    បន្ថយ​អង្គ​បដិប្រាណ​ដែល​បង្កើត​​កំឡុង​ពេល​ឆ្លង​កូវីដ១៩ ពីមុន។ ២. មនុស្ស​ចល័ត​ចុះឡើង​ច្រើន​៖ ធ្វើ​ឱ្យ​កើន​ឡើង​នៃ​ការ​ប៉ះពាល់​រវាង​បុគ្គលម្នាក់​​ និង​បុគ្គល​ទៀត​កាន់​តែ​ច្រើន​។​ ៣. ការ​ប្រើប្រាស់​សុខភាព​សាធារណៈ​និង​វិធាន​ការ​សង្គម​មិន​ត្រឹមត្រូវ៖ បុគ្គល​មិន​បាន​អនុវត្ត​វិធាន​ការណ៍​ការពារ​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​ដូចជា   មិន​​ពាក់​ម៉ាស   មិន​​រក្សា​គម្លាត​សុវត្ថិភាព   និង​មិន​ឧស្សាហ៍​លាង​ដៃ ជាដើម​។ ៤. ការ​បែង​ចែក​វ៉ាក់សាំង​មិន​ស្មើ​គ្នា៖ ដោយសារ​គម្លាត​ខុស​គ្នា​ឆ្ងាយ​រវាង​អត្រា​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​អ្នក​មាន​និង​ប្រទេស​អ្នកក្រ ទើប​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ក្នុង​បណ្ដាល​ប្រទេស​ដែល​ប្រជាជន​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​ក៏​ដូច​ជា​រាលដាល​ទូ​ទាំង​ពិភពលោក។ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ការពារ​ខ្លួន​ក្នុង​បរិបទ​វីរុស​បំប្លែង​ថ្មី​នេះ? លោកស្រី​វេជ្ជបណ្ឌិត​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា   ដោយសារ​មាន​មនុស្ស​ជា​ច្រើន​មិន​ទាន់​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង    ឬ​ចាក់​​វ៉ាក់សាំង​មិន​ទាន់​គ្រប់​ចំនួន​ដូស   ហើយដើម្បី​ការពារ​ខ្លួន​យើង​​និង​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង​ពី​ការ​ឆ្លង   យើង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធាន​ការពារ​ដូចជា  ឧស្សាហ៍​លាង​ដៃ​ជាមួយ​​សាប៊ូ​នឹង​ទឹក   អាល់កុល    ឬ​ជែល    ពាក់​ម៉ាស​ឱ្យ​បាន​ត្រឹមត្រូវ   ចៀសវាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន   និង​កន្លែង​បិទ​ជិត   រក្សា​គម្លាត​សុវត្ថិភាព   នៅ​ក្នុង​ផ្ទះ។ […]


វីរុសកូរ៉ូណា

សម្រេចចាក់វ៉ាក់សាំងដូសទី៣ ដល់ក្រុមប្រឈមជួរមុខនៅតាមព្រំដែន សប្តាហ៍ក្រោយ

សម្រេច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៣ ដល់​ក្រុមប្រឈមជួរមុខ​នៅ​តាម​បណ្តាខេត្តជាប់​ព្រំដែនកម្ពុជា-ថៃ នៅ​សប្តាហ៍ទី២ នៃ​ខែសីហានេះ ដោយ​មិន​រង់ចាំ​ដល់​ខែ​កញ្ញា​នោះ​ទេ។ នេះ​បើ​តាម​សារ​សំឡេង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​ថ្នាក់​ដឹកនាំ​អភិបាល​ខេត្ត រាជធានី និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​រសៀលនេះ។ "យក​សប្តាហ៍ទី ២ អាចថា ខានស្អែក ឬខានស្អែក ១ ហើយ​ចាប់​អនុវត្ត​ចាក់​ដូសទី៣ ឲ្យ​ផ្នែក​ជួរ​មុខ​តាម​ព្រំដែន​កម្ពុជា-ថៃ ទាំងអស់ ដែល​នៅ​តំបន់​ទទួល​សេវា ព្រោះ​បងប្អូន​ទាំងនេះ នឹង​ទទួល​ហានិភ័យ បន្ទាប់​ពី​បងប្អូន​រាប់​ពាន់​នាក់ វិល​ត្រឡប់​មក​ពី​ប្រទេសថៃ ឬ​អាច​ឡើង​លើស​ពី​ហ្នឹង​ទៅ​ទៀត ហើយ​បងប្អូន​នៅ​ព្រំដែន នឹង​ទទួល​ការ​លំបាក"។ ការ​ចាក់​វ៉ាក់សាំង​ដូសទី៣ ដែល​ជា​ដូស​ជំរុញ​នេះ គឺ​ចាក់​វ៉ាក់សាំង AstraZeneca ដល់​គ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និង​មន្ត្រី​រាជការ​នានា នៅតា​មខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ។


វីរុសកូរ៉ូណា

រកឃើញវីរុសបំប្លែង Delta ចំនួន ៦៧ ករណីទៀត សរុបឡើងដល់ ៣២៧ ករណី

នៅ​ថ្ងៃ​ទី ០៤ និង​០៥ ខែ​សីហា ២០២១ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ករណី​វីរុស​បំប្លែង Delta ចំនួន ៦៧ ករណី​បន្ថែម​ទៀត បណ្ដាល​ឲ្យ​ករណីសរុប​ចំនួន​ឆ្លង​នៃ​វីរុស​បំប្លែង Delta ឡើង​ដល់ ៣២៧ ករណី។ តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​រសៀល​ថ្ងៃ​ទី ០៦ ខែ​សីហា ២០២១​នេះ ឲ្យ​ដឹង​ថា យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស Delta​ថ្ងៃ​ទី០២ សីហា នៅ​កម្ពុជា​លើ​អ្នក​ដំណើរ​មក​ពី​បរទេស​តាម​ជើង​ហោះ​ហើរ​ចំនួន ៣១​នាក់ (ស្រី ១៦នាក់) និង​លើ​អាជីវករ​លក់​នំ​បញ្ចុក​ស្រុះ​នៅ​ក្នុង​ផ្សារ​តូច​ទួល​សង្កែ រាជធានី​ភ្នំពេញ ១នាក់ (ប្រុស)។ ចំណែក​នៅ​ថ្ងៃ​ទី ០៥ ខែ​សីហា ប្រទេស​កម្ពុជា បាន​រក​ឃើញ​វីរុស​បំប្លែង Deltaលើ​អ្នក​ដំណើរ​មក​ពី​បរទេស​តាម​ជើង​ហោះ​ហើរ​ចំនួន ២​នាក់ និង​លើ​ប្រជាជន​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍​ចំនួន ២៤​នាក់ (ស្រី ១០នាក់) និង​ពលករ​មក​ពី​ប្រទេស​ថៃ​ចំនួន ៩​នាក់ (ស្រី ៦​នាក់)។


វីរុសកូរ៉ូណា

WHO៖ Lambda ជាវីរុសកូវីដ-១៩ បំប្លែងថ្មី មានសមត្ថភាពឆ្លងរាលដាលលឿន

ក្រៅ​ពី​វីរុស​បំប្លែង Delta អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​វីរុស​កូវីដ-១៩​បំប្លែង​ដទៃ​ទៀត​ដែល​អាច​មាន​សមត្ថភាព​រាលដាល​បាន​លឿន និង​បង្ក​ករណី​ឆ្លង​កាន់​តែ​ច្រើន ពិសេស​នោះ​គឺ​វីរុស​បំប្លែង Lambda។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាត់​វីរុស​បំប្លែង Lambda ជា​វីរុស​បំប្លែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​រួម​ជាមួយ​នឹង​វីរុស​បំប្លែង​ចំនួន ៣​ទៀត​ដូច​ជា Eta Iota និង​Kappa។ វីរុស​បំប្លែង Lambda ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​ប្រទេស​ប៉េរូ នៅ​ខែ​សីហា ឆ្នាំ​២០២០។ ឥឡូវ​នេះ ករណី​ឆ្លង​វីរុស​បំប្លែង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង ២៩​ប្រទេស​ទូទាំង​ពិភពលោក ប៉ុន្តែ​វា​មិន​ទាន់​រាលដាល​ខ្លាំង​គួរ​ឲ្យ​បារម្ភ​ដូច​វីរុស​បំប្លែង Delta នៅ​ឡើយ។ អង្គការ​សុខភាព​ពិភព​លោក (WHO) បន្ត​ឲ្យ​ដឹង វីរុស​បំប្លែង Lambda មាន​ភាព​បម្រែបម្រួល​គួរ​ឲ្យ​តាម​ដាន​ខ្ពស់​ដូច​ជា សមត្ថភាព​នៃ​ការ​ឆ្លង​លឿន និង​អាច​ប្រឆាំង​អង្គ​បដិ​ប្រាណ​ក្នុង​រាងកាយ​យើង។ វីរុស​បំប្លែង​នេះ ក៏​ត្រូវ​បាន​សម្គាល់​ថា បណ្ដាល​ឲ្យ​មាន​ករណី​ឆ្លង​ចូល​ក្នុង​សហគមន៍​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។ ទោះ​យ៉ាង​ណា​មិញ វិសាលភាព​នៃ​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​អ្នក​ឆ្លង​វីរុស​បំប្លែង Lambda នេះ​ធ្ងន់ធ្ងរ​ជាង​អ្នក​ឆ្លង​កូវីដ-១៩ យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ និង​ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត។ ចុះ​ប្រសិទ្ធភាព​វ៉ាក់សាំង​កូវីដ-១៩ អាច​ការពារ​ពី​វីរុស​បំប្លែង Lambda បាន​កម្រិត​ណា? យើង​ដឹង​ហើយ​ថា រាល់​វ៉ាក់សាំង​កូវីដ-១៩ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​ការពារ​យើង​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ការ​សិក្សា​ដឹក​នាំ​ដោយ​វេជ្ជបណ្ឌិត Soto Rifo […]


វីរុសកូរ៉ូណា

មន្រ្តី WHO លើកឡើងថា ក្រោយ​ពេល​ជា​ពី​​កូវីដ-១៩ អាច​មាន​ផលវិបាក​សុខភាព​ ៣-៩ខែ

ថ្វីត្បិត​តែ​អ្នក​ជំងឺ​កូវីដ-១៩ អាចនឹងធូរស្រាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពីជាសះស្បើយ ប៉ុន្តែ​មាន​អ្នក​ជំងឺ​មួយ​ចំនួន ក្រោយព្យាបាលជា អាចមាន​ផល​វិបាក​សុខភាព​ (post-COVID condition) ឬហៅថាជំងឺ​កូវីដ​រយៈពេល​យូរ​ (long COVID) ។ បន្ទាប់ពីជាសះស្បើយ តើអ្នកជំងឺអាចនឹងផលវិបាកសុខភាពអីខ្លះ? មាន​រយៈ​ពេល​យូរ​ប៉ុនណា? វេជ្ជបណ្ឌិត Janet Diaz ប្រធានផ្នែកថែទាំព្យាបាល នៃអង្គការសុខភាពពិភពលោក (WHO) និយាយ​ថា​ផលវិបាក​សុខភាព​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​តែង​តែ​ជួប​ប្រទះមាន ៣ធំៗ ​និងអាចមាន​រយៈ​ពេល​ ៣-៦ ខែ ឬ៩ ខែ ដោយអ្នក​វិទ្យាសាស្រ្ត​មិនទាន់​ដឹង​ច្បាស់​ពី​រយៈពេល​ជាក់លាក់​របស់​ផល​វិបាក​សុខភាព​បន្ទាប់​ពីជាសះស្បើយពី​ជំងឺ​កូវីដ-១៩ នៅឡើយ ។ ផលវិបាកសុខភាពធំៗទាំង៣៖ ពិបាក​ដក​ដង្ហើម/ថប់​ដង្ហើម អស់​កម្លាំង/ល្ហិតល្ហៃ មាន​បញ្ហា​ក្នុង​គិត/ពិបាក​ផ្ចង់​អារម្មណ៍ ផល​វិបាក​បន្ទាប់​សន្សំ​៖ ឈឺ​ទ្រូង ពិបាក​និយាយ​ស្តី ថប់​បារម្ភ/ធ្លាក់​ទឹកចិត្ត ឈឺ​សាច់​ដុំ គ្រុន បាត់បង់​រសជាតិ/ក្លិន ទោះយ៉ាងណា ប្រធានផ្នែកថែទាំព្យាបាល នៃអង្គការសុខភាពពិភពលោក (WHO) រូបនេះលើកឡើងថា បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ការ​ព្យាបាល​ច្បាស់លាស់​សម្រាប់​ផល​វិបាក​សុខភាព​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ ទេ ព្រោះ​​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​ពួកវា។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ទៅ​រក​គ្រូពេទ្យ​តាម​អាការ​ៈជំងឺ។ ឧទាហរណ៍៖ បើ​មាន​អាការ​ពិបាក​ដក​ដង្ហើម យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​សួត។ ជាទូទៅ ដើម្បីចៀសវាង​ផល​វិបាក​សុខភាព​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ យើង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ ៣ កុំ និង ៣ […]


វីរុសកូរ៉ូណា

សម្រេច​​បិទខ្ទប់ទីតាំងផ្សារទួលសង្កែ និងកំណាត់ផ្លូវ ១៣៣ នៅសង្កាត់បឹងព្រលឹត ១៤ថ្ងៃ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹកនេះ បាន​សម្រេច​បិទ​ខ្ទប់​ទីតាំង​ផ្សារ​ទួលសង្កែ ស្ថិត​នៅ​ភូមិ​ចុងខ្សាច់ សង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងកំណាត់​ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិត​នៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការ​សម្រេច​បិទខ្ទប់ទីតាំងទាំង២ខាងលើនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។


វីរុសកូរ៉ូណា

WHO ប្រកាសឲ្យផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៣ សិន ដោយសារហេតុផលនេះ

អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ -១៩ ដូស​ទី​៣​សិន យ៉ាង​ហោច​ណាស់​រហូត​ដល់​ចុង​ខែ​កញ្ញា។ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ ទី​០៤ សីហា ថា ការ​ផ្អាក​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​ គឺ​ដោយ​សារ​គម្លាត​ខុស​គ្នា​ឆ្ងាយ​រវាង​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​អ្នក​មាន និង​ប្រទេស​អ្នក​ក្រ។ ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​បាន​ចាត់​ចែង​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩ប្រហែល ៥០​ដូស​សម្រាប់​រាល់​មនុស្ស ១០០​នាក់​នៅ​ក្នុង​ខែ​ឧសភា ហើយ​ចំនួន​នេះ​បាន​កើន​ឡើង​ទ្វេ​ដង នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក។ ចំណែកប្រទេស​មាន​ប្រាក់​ចំណូល​ទាប​អាច​ផ្ដល់​វ៉ាក់សាំង​ប្រហែល ១,៥​ដូស​ប៉ុណ្ណោះ​សម្រាប់​រាល់​មនុស្ស ១០០​នាក់​ដោយ​សារ​តែ​ខ្វះ​ខាត​ការ​ផ្គត់​ផ្គង់។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក បន្ត​ឲ្យ​ដឹង​ថា យើង​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ជា​បន្ទាន់​ពី​ការ​ផ្ដល់​វ៉ាក់សាំង​ភាគ​ច្រើន​ទៅ​បណ្ដា​ប្រទេស​អ្នក​មាន ទៅ​ផ្ដល់​ឲ្យ​បណ្ដា​ប្រទេស​មាន​ចំណូល​ទាប​វិញ។ ស្រប​គ្នា​នេះ វេជ្ជបណ្ឌិត Elin Hoffmann Dahl ទី​ប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជំងឺ​ឆ្លង​នៃ Medecins Sans Frontieres បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ការ​ដែល​យើង​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​បន្ថែម​ទៅ​លើ​មនុស្ស​ពេញ​វ័យ​មាន​សុខភាព​ល្អ គឺ​ជា​ការ​គិត​ខ្លី​មួយ។ “ជាមួយ​នឹង​ការ​លេច​ឡើង​នូវ​វីរុស​បំប្លែង Delta ឬ​វីរុស​បំប្លែង​ថ្មី​ៗ ប្រសិន​បើ​យើង​នៅ​តែ​បន្ត​ទុក​ប្រជាជន​មួយ​ចំនួន​ធំ​លើ​ពិភព​លោក​មិន​អាច​ទទួល​វ៉ាក់សាំង​ការពារ​កូវីដ-១៩​បាន​ចោល យើង​ប្រាកដ​ជា​ត្រូវ​ការ​វ៉ាក់សាំង​កែ​តម្រូវ​នៅ​ថ្ងៃ​មុខ។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត Elin Hoffmann Dahl។​​ ដើម្បី​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​វីរុស​បំប្លែង Delta ប្រទេស​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់ ឬ​ថ្លឹង​ថ្លែង​ពី​តម្រូវ​ការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ទោះ​បី​ជា​អ្នក​វិទ្យាសាស្ត្រ​កំពុង​ជជែក​វែក​ញែក​ថា​តើ​ត្រូវ​ការ​ចាក់​បន្ថែម ឬ​ក៏​អត់។


វីរុសកូរ៉ូណា

អ្នកឆ្លងកូវីដកម្រិតស្រាល ហើយមានលក្ខខណ្ឌប៉ុន្មាននេះ ទើបអាចព្យាបាលនៅផ្ទះបាន

មក​ដល់​ថ្ងៃ​នេះ​ហើយ គ្នា​យើង​ច្បាស់​ជា​បាន​ដឹង​ហើយ អ្នក​ឆ្លង​កូវីដ-១៩​កម្រិត​ស្រាល អាច​ព្យាបាល​នៅ​ផ្ទះ​របស់​ខ្លួន​បាន ដោយ​មិន​ចាំ​បាច់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​មនុស្ស​ច្រើន។ ប៉ុន្តែ អ្នក​ឆ្លង​កូវីដ-១៩ ទាល់​តែ​មាន​លក្ខណៈ​តាម​ការ​កំណត់​ខាង​ក្រោម​ទើប​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ខ្លួន​ឯង​បាន។ តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ការ​អនុញ្ញាត​ឲ្យ​ថែទាំ និង​ព្យាបាល​នៅ​ផ្ទះ​បាន លុះ​ត្រា​តែ​អ្នក​ជំងឺ​មាន​លក្ខណៈ​ប៉ុន្មាន​ចំណុច​ដូច​ជា៖ ១. មាន​ផ្ទះ​ផ្ទាល់​ខ្លួន មាន​បន្ទប់​សម្រាប់​ដាក់​អ្នក​ជំងឺ​នៅ​ដោយ​ឡែក ២. អ្នក​ជំងឺ​មាន​អាយុ​ក្រោម ៦០​ឆ្នាំ ៣. អ្នក​ជំងឺ​គ្មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម ទឹក​នោម​ផ្អែម មហារីក ហឺត ជំងឺ​សួត ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ប្រសាទ) ៤. បាន​ចាក់​វ៉ាក់សាំង ២​ដូស​ត្រឹម​ត្រូវ ៥. ត្រូវ​ព័ទ្ធ​លំនៅឋាន​រយៈ​ពេល ៣២​ថ្ងៃ មិន​ឲ្យ​ចេញ​ចូល​អំឡុង​ពេល​ព្យាបាល​ជំងឺ។ អ្នក​ជំងឺ​កូវីដ-១៩ ដែល​មិន​អនុញ្ញាត​ឲ្យ​ថែទាំ និង​ព្យាបាល​នៅ​ផ្ទះ ១. ស្នាក់​នៅ​បន្ទប់​ជួល ២. អ្នក​ជំងឺ​មាន​អាយុ ៦០​ឡើង ៣. មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម ទឹក​នោម​ផ្អែម មហារីក ហឺត ជំងឺ​សួត ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ប្រសាទ) ៤. មិន​បាន​ចាក់​វ៉ាក់សាំង ២​ដូស​ត្រឹម​ត្រូវ ៥. ស្ត្រី​ពពោះ និង​កុមារ​អាយុ​តិច​ជាង ២​ឆ្នាំ។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​គួរ​បន្ត​អនុវត្ត​វិធាន​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ឬ​វីរុស​បំប្លែង​ផ្សេងៗ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ពិសេស​នោះ គឺ​អនុវត្ត​វិធាន​ការ ៣​ការពារ ៣កុំ ដើម្បី​សុខភាព​ផ្ទាល់​ខ្លួន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ