វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ-១៩ ខុសពីការពិតទាំងស្រុង

វ៉ាក់សាំង​កូវីដ-១៩ ប្រៀប​បាន​នឹង​ឱសថ​ចាំបាច់​សម្រាប់​ជួយ​ការពារ​សុខភាព និង​ជីវិត​យើង​ពី​ជំងឺ​កូវីដ-១៩ វាយ​ប្រហារ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​បាន។ ខណៈ​ពេល​វ៉ាក់សាំង​កូវីដ-១៩ ជា​រនាំង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​មិន​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ធ្ងន់ធ្ងរ ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ជុំ​វិញ​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​វា​ដែរ។ ពាក្យចចាមអារ៉ាម ៥ ធំៗ​ជុំ​វិញ​វ៉ាក់សាំង​កូវីដ-១៩មាន​ដូច​ជា៖ ១. វ៉ាក់សាំង​កូវីដ-១៩ គ្មាន​សុវត្ថិភាព​ព្រោះ​ផលិត​បាន​ក្នុង​រយៈ​ខ្លី ពាក្យចចាមអារ៉ាម​នេះ​គឺ​មិន​ពិត​ទេ។ ទោះ​វ៉ាក់សាំង​កូវីដ-១៩ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​ការ​សាក​ល្បង​ព្យាបាល ដើម្បី​ពិនិត្យ​មើល​សុវត្ថិភាព និង​ប្រសិទ្ធភាព​មិន​ត្រូវ​បាន​ប្រញាប់ប្រញាល់​ទាល់​តែ​សោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត Dennis Cunningham នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៃ​ការ​ត្រួត​ពិនិត្យ និង​ការ​ពារ​ការ​ឆ្លង​មេរោគ​នៅ​​ Henry Ford Health System។ ម៉្យាង​វិញ​ទៀត ជំងឺ​កូវីដ-១៩ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​គ្រួសារ​វីរុស​កូរ៉ូណា​ដទៃ​ទៀត​ដែល​ធ្លាប់​កើត​លើ​មនុស្ស​យើង​រួច​ដូច​ជា MERS និង SARS ដូច្នេះ​ក្រុម​គ្រូពេទ្យ​មាន​ការ​ស្រាវជ្រាវ​ពី​មុន​ដែល​អាច​ជា​គំរូ ដើម្បី​ពន្លឿន​ដំណើរ​ការ​ទប់​ទល់​វីរុស​កូរ៉ូណា​លើក​នេះ។ ២. ចាក់​វ៉ាក់សាំង​ហើយ អាច​ជួប​បញ្ហា​អត់​កូន មក​ដល់​ថ្ងៃ​នេះ គ្មាន​ទិន្នន័យ​ពី​ការ​សាក​ល្បង​ព្យាបាល ឬ​ទ្រឹស្ដី​ណា​មួយ​បញ្ជាក់​ថា ហេតុ​អ្វី ឬ​របៀប​ណា​ដែល​វ៉ាក់សាំង​កូវីដ-១៩ បង្ក​បញ្ហា​អត់​កូន​ដល់​អ្នក​ចាក់​ទេ។ ស្ត្រី​ដែល​បាន​ចូល​រួម​ក្នុង​ការ​សាក​ល្បង​ព្យាបាល​ជំងឺ​កូវីដ-១៩ អាច​មាន​ផ្ទៃ​ពោះ​បាន​ធម្មតា។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ៣. វ៉ាក់សាំង​កូវីដ-១៩ អាច​ផ្លាស់​ប្ដូរ DNA វ៉ាក់សាំង​កូវីដ-១៩ មួយ​ចំនួន​ផលិត​ឡើង​ដោយ​រូបមន្ត mRNA ដើម្បី​ការ​ពារ​យើង។ លោក​វេជ្ជបណ្ឌិត Cunningham បាន​ឲ្យ​ដឹង​ថា mRNA ផ្ដល់​ឲ្យ​កោសិកា​របស់​យើង​នូវ​ប្លង់​មេ​សម្រាប់​រោង​ចក្រ​ដែល​នឹង​បង្កើត​ប្រូតេអ៊ីន […]


វីរុសកូរ៉ូណា

វីរុសបំប្លែងថ្មី Delta រាលដាលដល់ ២៣ រាជធានី-ខេត្ត មាន២ខេត្តនេះប៉ុណ្ណោះមិនទាន់រកឃើញ

វីរុស​កូវីដ-១៩ បំប្លែង​ថ្មី ប្រភេទ Delta ពេល​នេះ​បាន​ប៉ះពាល់​ដល់ ២៣​រាជធានី-ខេត្ត​ហើយ លើក​លែង​តែ ២ប៉ុណ្ណោះ គឺ​ខេត្ត​កែប និង​ក្រចេះ នៅមិន​ទាន់​រក​ឃើញ​នៅ​ឡើយ។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្តីពី​បច្ចុប្បន្នភាពនៃ​ការ​រក​ឃើញ​វីរុសកូវីដ-១៩ បំប្លែងថ្មី Delta។ យោង​តាម​លទ្ធផល​នៃ​ការវិភាគ​ដោយ​វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ តាំង​ពីថ្ងៃទី៣១ ខែមីនា  រហូតដល់ថ្ងៃទី២៤ សីហា ២០២១ នេះ បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta សរុប​ចំនួន ១ ៣២៥នាក់ ក្នុង​នោះ​មាន​ស្ត្រី ៦៥៤នាក់។​ ក្នុង​នោះ​ចំណោម​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ទាំងអស់​នោះ មាន​លើ​អ្នក​ដំណើរ​មក​ពី​បរទេស​តាម​ជើង​ហោះហើរ ពលករ​ខ្មែរ​ត្រលប់​មក​ពីប្រទេស​ថៃ ពី​ប្រទេស​វៀតណាម ប្រជាជន​ក្នុង​សហគមន៍ ក្រុម​ហ៊ុនឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស។


វីរុសកូរ៉ូណា

ក្រោយចាក់វ៉ាក់សាំងដូសទី៣ បើចេញសញ្ញាប៉ុន្មាននេះ អាចកើតបញ្ហាកកឈាម

គ្នា​យើង​ច្បាស់​ជា​ដឹង​ច្បាស់​ហើយ​ថា ក្រោយ​ចាក់​វ៉ាក់សាំង​រួច ភាគ​ច្រើន​រាងកាយ​យើង​នឹង​បញ្ចេញ​ជា​សញ្ញា​មួយ​ចំនួន​ដូច​ជា​ក្ដៅ​ខ្លួន ឈឺ​សាច់​ដុំ ឬ​ងងុយ​គេង។ល។ បញ្ជាក់​ថា រាងកាយ​កំពុង​ឆ្លើយ​តប​នឹង​វ៉ាក់សាំង ដើម្បី​បង្កើត​អង់​ទី​ករ​ការពារ​ពី​ការឆ្លងជំងឺ។ ចំពោះ​វ៉ាក់សាំងដូស​ទី៣វិញ គឺ​វ៉ាក់សាំង​ AstraZeneca ត្រូវ​បាន​រាយការណ៍​ថា អាច​បង្ក​ជា​បញ្ហា​កក​ឈាម​ក្រោយ​ចាក់​រួច នេះ​បើ​តាម​របាយការណ៍​របស់​សេវា​សុខភាព​ជាតិ​អង់គ្លេស (NHS)។ សញ្ញា​នៃ​ការ​កក​ឈាម​ក្រោយ​ចាក់ ​វ៉ាក់សាំងដូស​ទី៣ ដកដង្ហើមខ្លី ឈឺ​ទ្រូង ហើមជើង ឈឺពោះមិនបាត់ រោគសញ្ញាប្រព័ន្ធប្រសាទ ដូចជាឈឺក្បាលខ្លាំង ហើយឈឺមិនបាត់ ឬព្រិលភ្នែក លេចចេញដុំឈាមតូចៗនៅក្រោមស្បែក ក្រៅពីកន្លែងចាក់ថ្នាំ។ ខាង​លើ​នេះ ជា​រោគ​សញ្ញា​អាច​កើត​ឡើង​ចំពោះ​យើង​ក្រោយ​ចាក់​វ៉ាក់សាំង​​ដូស​ទី៣ ឬ​វ៉ាក់សាំង AstraZeneca គ្នា​យើង​គួរ​តែ​តាម​ដាន​សុខភាព​ឲ្យ​បាន​ខ្ពស់ បន្ទាប់​ពី​ទទួល​បាន​ដូស​ជំរុញ​នេះ។ ប្រសិន​បើ យើង​សង្កេត​ឃើញ​ថា រាងកាយ​មាន​ប្រតិកម្ម​ខុស​ធម្មតា ឬ​មាន​រោគ​សញ្ញា​ទាំង​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់។ យ៉ាង​ណា​មិញ លោក​វេជ្ជបណ្ឌិត Theodore Warkentin សាស្ត្រាចារ្យ​ផ្នែក​រោគសាស្ត្រ​នៅ​សាកល​វិទ្យាល័យ McMaster University ទីក្រុង Ontario ប្រទេស​កាណាដា បាន​បកស្រាយ​ថា វ៉ាក់សាំង AstraZeneca ការពារជំងឺកូវីដ-១៩ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​មួយ​ចំនួន​ផលិត​អង់ទីករ​លឿន​ពេក ដែល​ផ្ដោត​គោល​ដៅ​លើ​ប្រូតេអ៊ីន​ក្នុង​រាងកាយ​មនុស្ស ហៅ​ថា កត្តា​កោសិកា​ឈាម (PF4) ដែល​ជំរុញ​ឲ្យ​កោសិកា​ឈាម​ធ្វើ​សកម្មភាព និង​បណ្ដាល​ឲ្យ​មាន​ការ​កក​ឈាម​តែ​ម្ដង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ ក្រុមហ៊ុន AstraZeneca បាន​កត់​សម្គាល់​ថា ផល​ប៉ះពាល់​នៃ​បញ្ហា​កក​ឈាម​របស់​វ៉ាក់សាំង […]


វីរុសកូរ៉ូណា

ចាក់វ៉ាក់សាំងដូសទី៣ហើយ បើមានអាការៈមួយនេះ ប្រញាប់ទៅជួបពេទ្យបន្ទាន់

ការ​ទូទៅ​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ តែ​ងមាន​ផល​រំខាន​មួយ​ចំនួន ដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ អស់​កម្លាំង ក្អួត ចង្អោរ ជាដើម ដែល​ផល​រំខាន​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ ១ទៅ៣ថ្ងៃ​ យ៉ាងយូរ។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​យើង​វ៉ាក់សាំង​កូវីដ-១៩ ពិសេស​ចាក់​ដូស​ទី៣ ដែល​ជា​ដូស​ជំរុញ​នេះ​ ​មាន​អាការៈ​ថប់​ដង្ហើម ឬ​ដក​ដង្ហើម​ខ្លី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ កុំ​សំងំ​នៅ​ផ្ទះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។ “វា​អាច​មាន​ករណី​ខ្លះ​ដោយសារ​យើង​មាន​បញ្ហា​នៅ​ក្នុង​ខ្លួន​ស្រាប់ នៅ​ពេល​យើង​ចាក់​វ៉ាក់សាំង យើង​អត់​អី​ទេ គ្រូពេទ្យ​សួរ​នាំ​ហើយ គាត់​ថា​មិន​អី​ទេ អ៊ីចឹង​យើង​អាច​ចាក់​បាន ប៉ុន្តែ​នៅ​ពេល​ខ្លះ ពេល​ចាក់​វ៉ាក់សាំង​ទៅ សរីរាង្គ​យើង​បង្គាប់​បញ្ជា​ទៅ បង្គាប់​មិន​ត្រូវ​គ្នា វា​អាច​ទៅ​ធ្វើអី​មួយ ក៏​យើង​អត់​ដឹង​ដែរ"។ លោក​ជំទាវ​រៀបរាប់។ ទោះ​យ៉ាង​ណា​លោក​ជំទាវ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាលរូបនេះ​ថា ករណី​ដែល​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ហើយ​មាន​អាការៈ​ថប់ ឬ​ពិបាក​ដង្ហើម មាន​តិចតួច​បំផុត ដោយ​ក្នុង​១លាននាក់ មាន​ប្រែហែល​ជា២-៣នាក់​ប៉ុណ្ណោះ នេះ​ជា​ករណី​កម្រ តែ​យើង​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​ដែរ។ មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ករណី​ពលរដ្ឋ​ចាក់​វ៉ាក់សាំងកូវីដ-​១៩ ហើយ​មាន​អាការៈ​ថប់​ដង្ហើមនោះ​ដែរ នេះ​បើ​ការ​បញ្ជាក់​របស់​លោក​ជំទាវ ឱ វណ្ណឌីន។


វីរុសកូរ៉ូណា

សម្រួលអាការៈមិនស្រួលខ្លួនក្រោយចាក់វ៉ាក់សាំងកូវីដដូសទី៣ តាមវិធីទាំងនេះ

បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច រាងកាយ​យើង​នឹង​បញ្ចេញ​អាការៈ​មួយ​ចំនួន​ឆ្លើយ​តប​ទៅ​​នឹង​វ៉ាក់សាំង​នោះ ហើយ​ពេល​យើង​ចាក់​ វ៉ាក់សាំង​ដូស​ទី៣ (វ៉ាក់សាំង AstraZeneca) សង្កេត​ឃើញ​ថា​មាន​ផល​រំខាន​ធ្ងន់​ជាង​វ៉ាក់សាំង​មុនៗ បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ខ្លាំង។ អស់​កម្លាំង ជាំ ឈឺ ឬ​រមាស់​ត្រង់​មុខ​ម្ជុល ឈឺ​ក្បាល ឈឺ​សាច់​ដុំ ឈឺ​តាម​សន្លាក់ ចង្អោរ ក្ដៅ​ខ្លួន (៣៨ អង្សា​សេ ឬ​លើស​នេះ) ជា​រោគ​សញ្ញា​ទូទៅ​នៃ​ផល​រំខាន​របស់​វ៉ាក់សាំង​ដូស​ទី៣ ដែល​គ្នា​យើង​ភាគ​ច្រើន​ចាក់​ហើយ មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​ជាង​វ៉ាក់សាំង​ដូស​ទី១ និង​ទី២។ វិធី​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​មុខ​ម្ជុល ឬ​ដៃ​ចាក់ ១. ស្អំ​កន្សែង​សើម (ត្រូវ​ប្រើ​កន្សែង​ស្អាត) លើ​កន្លែង​ឈឺ​ចុក​ចាប់ ២. ប្រើ​ដៃ​ដែល​ឈឺ​នោះធ្វើចលនាតិចៗ ឬ​ហាត់​ប្រាណ​សម្រួល​អាការៈ​មិន​ស្រួល វិធី​កាត់​បន្ថយ​អាការៈ​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ១. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ២. ស្លៀក​សម្លៀក​បំពាក់​ស្ដើងៗ​ ពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ នៅទីនេះ ក្នុង​ករណី​ដែល​គ្នា​យើង​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន យើង​អាច​ប្រើ​ថ្នាំ​បញ្ចុះកម្តៅដោយ​គ្មាន​វេជ្ជបញ្ជា​បាន តែ​ត្រូវ​ប្រាកដ​ថា យើង​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​លើ​សំបក​ថ្នាំ ឬ​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ត្រឹម​ត្រូវ។ បើ​យើង​សង្កេត​ឃើញ​ថា​មាន​សញ្ញា​ព្រមាន​ក្រោយ​ចាក់​វ៉ាក់សាំង​ដូច​ជា កន្លែង​ចាក់ ឡើង​ក្រហម ឬ​រឹង​ខ្លាំង ឬ​មិន​ប្រក្រតី​ក្នុង​រយៈ​ពេល​២៤​ម៉ោង និង​ផល​រំខាន​បង្ក​ជា​ផល​វិបាក​ដល់​យើង ឬ​មិន​ធូរ​ស្បើយ​ក្រោយ ២-៣​ថ្ងៃ បន្ទាប់​ពី​ចាក់​ថ្នាំ យើង​គួរ​រក​គ្រូពេទ្យ​ពិនិត្យ។​


វីរុសកូរ៉ូណា

ជំទាវ ឱ វណ្ណឌីន ពន្យល់មូលហេតុចាក់វ៉ាក់សាំងដូសទី៣ មានប្រតិកម្ម ឬផលរំខានខ្លាំង

មាន​ការ​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ច្រើន​ពី​ផល​រំខាន​ខ្លាំង នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៣ ​ដូស​ជំរុញ ដែល​មាន​ការ​ខុស​ប្លែក​ពី​ការ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬទី២។ ស្រាយ​​ចម្ងល់​​ខាង​លើ​នេះ លោក​ជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​បាន​ពន្យល់​ថា ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៣ គឺ​ចាក់​វ៉ាក់សាំង AstraZeneca ដែល​ផលិត​នៅ​ប្រទេស​អង់គ្លេស និង​ជប៉ុន ដោយ​វ៉ាក់សាំង​ទាំង​នេះ​ប្រើប្រាស់​វីរុស​ដើម្បី​ផលិត​ចេញ​ជា​វ៉ាក់សាំង។ លោក​ជំទាវ​បាន​បន្ត​ថា ជា​ទូទៅ​ការ​ចាក់​វ៉ាក់សាំង​តែង​មាន​ប្រតិកម្ម​ឆ្លើយតប ដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ចង្អោរ ក្អួត អស់​កម្លាំង​ជាដើម ហើយ​ប្រតិកម្ម​ឆ្លើយ​តប ឬ​ផល​រំខាន​នោះ​ក៏​ខុស​គ្នា​ទៅ​តាម​ប្រភេទ​វ៉ាក់សាំង​នីមួយៗដែរ។ បើ​មាន​ផល​រំខាន​ទាំង​អស់​នោះ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ រួច លោក​ជំទា​វថា កុំ​មាន​ការ​ព្រួយ​បារម្ភ​អី ដោយសារ​តែ​វ៉ាក់សាំង​ធ្វើការ​ជាមួយ​សរីរាង្គ ហើយ​សរីរាង្គ​ធ្វើការ​ជាមួយ​វ៉ាក់សាំង​វិញ ដោយ​ផល​រំខាន​ទាំងនោះ​នឹង​បាត់​ទៅ​វិញ ក្នុងរយៈពេល​ពេល​យ៉ាងយូរ ៣ថ្ងៃ​ប៉ុណ្ណោះ (២៤ម៉ោង ទៅ៧២ម៉ោង)។ "មានន័យថា ២៤ម៉ោងដំបូង ជាពេលវេលាដែលកំពុងតែយូកយ៉ាក់ ក្រឡុកក្រឡាក់គ្នា ធ្វើការជាមួយគ្នា បែកញើសផងអីផង ធ្វើឲ្យប្រតិកម្ម ប៉ុន្តែបន្ទាន់ពី១ថ្ងៃហ្នឹងទៅស្ថានភាពមានការថយចុះហើយ ចាប់ពីថ្ងៃទី២ទៅស្រួលឡើងវិញ យ៉ាងច្រើននៅអស់កម្លាំងអីតិចតួចប៉ុណ្ណឹងឯង"។ ទោះ​យ៉ាង​ណា​ក៏ដោយ លោក​ជំទា​វអ្នក​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូបនេះ ណែនាំ​ឲ្យ​អ្នក​ចាក់វ៉ាក់​សាំង​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ កុំសំងំនៅផ្ទះ ប្រសិន​បើ​មាន​អាការៈ​ថប់ដង្ហើម ឬ​ដក​ដង្ហើម​ខ្លីៗ។ លោកជំទាវ […]


វីរុសកូរ៉ូណា

ក្រោយជាពីកូវីដ-១៩ បុរសអាចជួបបញ្ហាខ្សោយផ្លូវភេទ

ទោះ​បី​ជា​​​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩​​​ហើយ​យ៉ាង​ណា​ក្ដី អ្នក​ជំងឺ​អាច​ប្រឈម​នឹង​អតុល្យភាព​អ័រម៉ូន​។ ពិត​ណាស់​ ក្រោយ​ពេល​ឆ្លង​វីរុស​កូវីដ-១៩ ​រួច គ្នា​យើង​​ភាគច្រើន​អាច​​ជួប​ប្រទះ​​បញ្ហា​សុខភាព​មួយ​ចំនួន​​​​ផ្សេង​ទៀត​។ ខណៈ​ពេល​ដែល​វីរុស​នេះ​ប៉ះពាល់​ដល់​សរីរាង្គ​ជា​ច្រើន​នៃ​រាងកាយ​ វា​ក៏​អាច​រំខាន​ដល់​ធ្លាក់​ចុះ​ និង​លំហូរ​នៃ​អ័រម៉ូន​ ដែល​ជា​​ហេតុ​នាំ​ឲ្យ​​បុរស​មាន​​បញ្ហា​ផ្លូវ​ភេទ​ផង​ដែរ​​។ ​​​​​​អតុល្យភាព​អ័រម៉ូន​ ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-​១៩ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា វីរុស​SARS-COV-2 ដែល​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​មាន​ជំងឺ​កូវីដ​-១៩​​ ប៉ះពាល់​ដល់​លំពែង ព្រម​ទាំង​ក្រពេញ​Endocrine ដែល​​នាំ​​ឲ្យ​ប្រុស​ៗ​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ភេទ​។ ជាមួយ​គ្នា​នេះ​ដែរ វីរុស​​កូវីដ​ក៏​បាន​រាលដាល​ពាសពេញ​រាងកាយ​ ក៏​ដូចជា​បង្ហាញ​រោគ​សញ្ញា​​ជា​ច្រើន​ រួម​ទាំង​ប្រព័ន្ធ​Endrocrine។ ​វា​ជះ​ឥទ្ធិពល​លើ​​រោគ​វិទ្យា  ​និង​ការ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ ព្រម​ទាំង​​មុខងារ​ក្រពេញ​Pituitary, Adrenal ក្រពេញ​ទីរ៉ូអ៊ីត ​ឆ្អឹង និង​មុខងារ​របស់​​អ័រម៉ូន​Gonadal។​ ជាក់​ស្ដែង​ បុរស​ត្រូវ​បាន​​​រង​ផល​ប៉ះពាល់​ដោយ​អ័រម៉ូនGonadal​ ជា​លទ្ធផល វា​ធ្វើ​ឲ្យ​គុណភាព​មេ​ជីវិត​របស់​បុរស​​ចុះ​ខ្សោយ​ និង​អ័រម៉ូន​Testosterone​ទាប​ ដែល​បញ្ហា​នេះ​អាច​ត្រូវ​ចំណាយ​ពេល​ប្រហែល​៤​ទៅ​៦​ខែ​ក្នុង​ការ​ព្យាបាល​។ រោគ​សញ្ញា​ទូទៅ​នៃ​អតុល្យភាព​អ័រម៉ូន​ ពិត​ណាស់​ ​អ័រម៉ូន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សុខុមាលភាព​ទូទៅ​របស់​យើង​។ ហេតុ​នេះ​ហើយ ទើប​មាន​រោគ​សញ្ញា​ជា​ច្រើន​កើត​ឡើង​​ នៅ​ពេល​ដែល​អ័រម៉ូន​អតុល្យភាព​។ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ ដែល​បញ្ជាក់​ថា​បុរស​ ​និង​ស្ត្រី​អតុល្យភាព​អ័រម៉ូន​ រួម​មាន​៖ ខ្សោយ​សាច់ដុំ ឈឺ​ចាប់​ ឬ​ចុក​រួយសាច់ដុំ​ ឡើង​ ឬ​ស្រក​ទម្ងន់​ អស់​កម្លាំង​ ហើម​ ឬ​ចុក​រួយ​សន្លាក់​ បញ្ហា​ភ្នែក​ ចង្វាក់​បេះដូង​កើន​ឡើង​ ឬ​ចុះ​ខ្សោយ​ បែក​ញើស​ ថប់​បារម្ភ ឬ​ជំងឺ​បាក់​ទឹក​ចិត្ត​ រំញោច​ចំពោះ​ភាព​ត្រជាក់​ ឬ​ក្ដៅ ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ ទល់​លាមក​ ឬ​បន្ទោបង់​ញឹកញាប់​ មិន​អាច​មាន​កូន​បាន​ នោម​ញឹកញាប់​ ​ឃ្លាន​ខ្លាំង​ ស្បែក​ស្ងួត​ សក់​ស្ដើង​ ឬ​ផុយ​ស្រួយ​ ហើម​មុខ​។


វីរុសកូរ៉ូណា

ក្រោយចាក់វ៉ាក់សាំង AstraZeneca អាចលេចឡើងផលរំខានទាំងនេះ

យើង​ត្រូវ​ដឹង​ថា ស្ទើរ​គ្រប់​ថ្នាំ​ការពារ ឬវ៉ាក់សាំង​សុទ្ធ​តែ​មាន​បង្ហាញ​ផល​រំខាន​មួយ​ចំនួន​ក្រោយ​ពេល​ចាក់ ព្រោះ​វា​ជា​សញ្ញា​មួយ​បង្ហាញ​ថា រាងកាយ​យើង​កំពុង​បង្កើត​អង់ទីករ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស។ ទន្ទឹម​នឹង​នេះ នៅ​ពេល​យើង​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូស​ទី៣ ដោយ​ប្រើវ៉ាក់សាំង AstraZeneca រោគ​សញ្ញា​នៃ​ផល​រំខាន​មួយ​ចំនួន​នឹង​លេច​ឡើង ប៉ុន្តែ​គ្នា​យើង​មិន​ចាំ​បាច់​បារម្ភ​ទេ។ រោគ​សញ្ញា​នៃ​ផល​រំខាន​វ៉ាក់សាំង AstraZeneca រោគ​សញ្ញា​ទូទៅ អស់​កម្លាំង ជាំ ឈឺ ឬ​រមាស់​ត្រង់​មុខ​ម្ជុល ឈឺ​ក្បាល ឈឺ​សាច់​ដុំ ឈឺ​តាម​សន្លាក់ ចង្អោរ ក្ដៅ​ខ្លួន (៣៨ អង្សា​សេ ឬ​លើស​នេះ) រោគ​សញ្ញា​កម្រ ឡើង​ក្រហម ឬ​ហើម​ត្រង់​មុខ​ម្ជុល រាករូស ក្អួត ងងុយ​គេង បាត់​បង់​ចំណង់​អាហារ វិល​មុខ ហើម​កូន​កណ្ដុរ ឡើង​កន្ទួល។ល។ ក្នុង​ករណី​ដែល​គ្នា​យើង​ចាក់​វ៉ាក់សាំង AstraZeneca ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន យើង​អាច​ប្រើ​ថ្នាំ​បំបាត់​អាការៈ​ក្ដៅ​ខ្លួន​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន តែ​ត្រូវ​ប្រាកដ​ថា យើង​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​លើ​សំបក​ថ្នាំ ឬ​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ត្រឹម​ត្រូវ។ ជា​ធម្មតា អាការៈ​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង វា​ជា​បញ្ហា​ទូទៅ​មួយ​ដែល​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង ៤៨​ម៉ោង​ក្រោយ​ចាក់​វ៉ាក់សាំង​រួច។ ផ្ទុយ​ទៅ​វិញ បើ​យើង​ចាក់​វ៉ាក់សាំង​ហើយ​ក្ដៅ​ខ្លួន តែ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ៤៨​ម៉ោង ឬ​លើស​នេះ យើង​គួរ​ដាក់​ខ្លួន​ដាច់​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ និង​អ្នក​ដទៃ ឬ​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ ដើម្បី​សួរ​ព័ត៌មាន និង​ប្រាប់​ពី​អាការៈ​ដែល​យើង​មាន​ក្រោយ​ចាក់​វ៉ាក់សាំង​រួច។​​


វីរុសកូរ៉ូណា

ស្រ្តេសដោយសារកូវីដ១៩ អាចមានចេញរោគសញ្ញាទាំងនេះ

វិបត្តិកូវីដ១៩ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជាតិ​ជា​ខ្លាំង មិន​ថា​ទាំង​ផ្នែក​ផ្លូវចិត្ត និង​សេដ្ឋ​កិច្ច​។ ការ​ប្រឈម​ផ្នែក​សេដ្ឋ​កិច្ច បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​ផ្លូវ​ចិត្ត ក៏​ដូច​ជា​ការ​ភ័យខ្លាច​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក៏​បាន​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​ទៅ​ជា​មាន​បញ្ហា​ស្រ្តេស​ដោយសារកូវីដ១៩​។ ដូច​គ្នា​ដែរ ការ​រក្សា​គម្លាត នៅ​ដាច់​តែ​ឯង​ពេល​​សង្ស័យ​ថា​មាន​ឆ្លង ឬ​បាន​ប៉ះពាល់​នឹង​អ្នក​វិជ្ជមាន​កូវីដ១៩ ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធុញ​ថប់ និង​ស្រ្តេស​កាន់​តែ​ខ្លាំង​។ ការ​សិក្សា​មួយ​របស់​អង្គការ​យូនីសេហ្វ ធ្វើ​ឡើង​លើ​មនុស្ស​៨ ៤៤៤​នាក់​នៅ​តំបន់​អាមេរិក​ឡាទីន បាន​រក​ឃើញ​ថា​អ្នក​ចូល​រួម​២៧​ភាគរយ កើត​មាន​បញ្ហា​ថប់បារម្ភ និង​១៥​ភាគ​រយ​មាន​បញ្ហា​បាក់​ទឹក​ចិត្ត ដោយ​សារ​តែ​វិបត្តិកូវីដ១៩។ ដោយ​ឡែក ៣០​ភាគ​រយ​នៃ​អ្នក​ចូល​រួម​ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មាន​បញ្ហា​ផ្លូវចិត្ត ព្រោះ​តែ​ស្ថានភាព​សេដ្ឋកិច្ច​។ ១. កូវីដ១៩ និង​​ស្ត្រេស​​ ស្ត្រេស​ដោយ​សារ​កូវីដ១៩ អាច​បង្ក​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា៖ មាន​អារម្មណ៍​ខ្លាច ខឹង សោកសៅ បារម្ភ ស្ពឹក​ស្រពន់ ឬ​អន្ទះអន្ទែង ប្រែ​ប្រួល​ចំណង់​អាហារ ថាមពល ចំណង់ និង​ចំណាប់​អារម្មណ៍ ពិបាក​គេង ឬ​យល់សប្ដិ​មិន​ល្អ មាន​ប្រតិកម្ម​លើ​រាង​កាយ​ដូច​ជា ឈឺក្បាល ឈឺ​ខ្លួន បញ្ហា​ក្រពះ និង​រមាស់​ស្បែក ធ្វើ​ឲ្យ​ជំងឺ​ប្រចាំ​កាយ​កាន់​តែ​អាក្រក់​ឡើង បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ ២. វិធី​ដោះ​ស្រាយ​ស្ត្រេស​ដោយសារកូវីដ១៩ ដក​ខ្លួន​ពី​ព័ត៌មាន​ខ្លះ​៖ ​បើ​យើង​ឃើញ​តែ​រឿង​កូវីដ១៩ ពេញ​មួយ​ថ្ងៃៗ​ ​ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ យើង​គួរ​ផ្អាក​អាន​ព័ត៌មាន​ទាំង​នោះ​ខ្លះ។ នេះ​រួម​ទាំង​ការ​អាន​ ការ​ស្ដាប់ និង​មើល​លើ​បណ្ដាញ​សង្គម​ផង​ដែរ​។ ពិត​ណាស់​ ថា​ការ​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ល្អ​សម្រាប់​យើង​ក្នុង​ស្ថាន​ភាព​នេះ ប៉ុន្តែ​ថា​ការ​ឮ​ពី​វិបត្តិ​ដែល​កំពុង​កើត​មាន​នេះ​រាល់​ថ្ងៃ​ពេក​នឹង​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​។ ដូច​នេះ យើង​គួរ​ពិចារណា​អាន ឬ​ស្ដាប់​ព័ត៌មាន​ត្រឹម​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ និង​អាច​បិទ​ទូរទស្សន៍ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ