វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

ស្ត្រីពពោះឆ្លងកូវីដ-១៩ ឬវីរុសបំប្លែងថ្មី គភ៌អាចមានបញ្ហាអត់?

កាតព្វកិច្ច​ចាំ​បាច់​បំផុត​របស់​ស្ត្រី អំឡុង​ពេល​ពពោះ​គឺ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ព្រោះ​នៅ​ក្នុង​ផ្ទៃ​មាន​សមាជិក​គ្រួសារ​ថ្មី​មួយ​រូប​ទៀត។ យ៉ាង​ណា​មិញ ម៉ាក់ៗ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​កាន់​តែ​ខ្ពស់​ក្នុង​ពេល​នេះ ដោយសារ​មាន​ជំងឺ​កូវីដ-១៩ និង​វីរុស​បំប្លែង​ថ្មី​ជា​ច្រើន​កំពុង​បន្ត​រាល​ដាល​ប៉ះពាល់​ដល់​សុខភាព​យើង ព្រោះ​បើ​ស្ត្រី​ពពោះ​ឆ្លង​កូវីដ-១៩ អាច​ប្រឈម​បញ្ហា​ច្រើន។ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះចុចត្រង់នេះ យោង​តាម​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ត្បិត​តែ​ស្ត្រី​ពពោះ​មិន​សូវ​ប្រឈម​នឹង​ការ​ឆ្លង​វីរុស​កូរ៉ូណា​ក៏​ដោយ ប៉ុន្តែ​ក្នុង​ករណី​ស្ត្រី​ពពោះ​ឆ្លង​កូវីដ-១៩ នឹង​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ជាង​មនុស្ស​ទូទៅ។ ការ​មាន​ផ្ទៃ​ពោះ បង្ក​ការ​ផ្លាស់​ប្ដូរ​ក្នុង​រាងកាយ និង​សុខភាព​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ពពោះ​ងាយ​ប្រឈម​នឹង​ការ​ឈឺ​ធ្ងន់​ក្រោយ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ដូចជា​វីរុស​កូរ៉ូណា​នេះ។ ផល​វិបាក​ពេល​ស្ត្រី​ពពោះ​ឆ្លង​កូវីដ-១៩ ១. ទារក​កើត​មុន​ខែ ២. កូន​ស្លាប់​ក្នុង​ផ្ទៃ ៣. ប្រឈម​បញ្ហា​ផ្សេងៗ​អំឡុង​ពេល​ពពោះ។ បន្ថែម​ពី​លើ​នេះ បើ​ម៉ាក់​ៗ​មាន​កត្តា​ដូច​ជា អាយុ​លើស​២៥​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ រស់​នៅ​តំបន់​ឆ្លង​រាលដាល​ខ្លាំង និង​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩​  កាន់​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ និង​ទទួល​ផល​ប៉ះពាល់​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ។ ម៉្យាង​វិញ​ទៀត បច្ចុប្បន្ន​នេះ​មាន​វីរុស​បំប្លែង​ថ្មី Omicron ដែល​កំពុង​រីក​រាល​ដាល​ខ្លាំង​បណ្ដាល​ឲ្យ​ប្រទេស​ជុំ​វិញ​ពិភពលោក​មួយ​ចំនួន​រឹតត្បិត​ការ​ហោះ​ហើរ​ចេញ​ចូល។ ដូច​នេះ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​នេះ ស្ត្រី​ពពោះ​គួរ​តែ​អនុវត្ត​វិធានការ​ការពារ​ដូច​ជា៖ លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់​ម៉ាស​ការពារ​ជានិច្ច រក្សា​គម្លាត​ពី​អ្នក​ដទៃ ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ (បើមានការណែនាំ) ក្អក ឬ​កណ្ដាស់​ខ្ទប់​មាត់ តាមដាន​សុខភាព​ខ្លួន​ឲ្យ​បាន​ដិត​ដល់។​


វីរុសកូរ៉ូណា

រោគ​សញ្ញា​មួយចំនួន​​​នៃ​វីរុស​​បំប្លែង​ថ្មី ​អូមីក្រុង គ្រប់គ្នាគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​​អាច​ឆ្លង​ឆាប់​រហ័ស​ជាង​វីរុស​ប្រភេទ​មុន​ៗ​ទៅ​ទៀត​។ ជាក់​ស្ដែង វីរុស​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​អាហ្វ្រិក​ខាង​ត្បូង ហើយ​ឥឡូវ​នេះ​ បាន​រាលដាល​ទៅ​ដល់​ប្រទេស​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​វីរុស​វិវត្តន៍​ រោគសញ្ញា​ទូទៅ​បំផុត​ក៏​មាន​ការ​ប្រែប្រួល​ដូច​គ្នា។ រោគសញ្ញា​កូវីដ​ថ្មី ដែល​ពាក់ព័ន្ធ​នឹង​វ៉ារ្យ៉ង់​អូមីក្រុង​ របាយការណ៍​ចុង​ក្រោយ​បំផុត​ពី​អ្នក​ជំនាញ​ បាន​ព្រមាន​ថា​​ អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី អូមីក្រុង​បង្ហាញ​រោគសញ្ញា​ស្រាល​នៃ​ការ​ឆ្លង​ ហើយ​ភាគ​ច្រើន​អ្នក​ជំងឺ​អាច​ជា​សះស្បើយ​ ដោយ​មិន​ចាំបាច់​សម្រាក​នៅ​មន្ទីរពេទ្យ​ឡើយ​។ លោក​Angelique Coetzee ប្រធាន​សមាគម​វេជ្ជសាស្ត្រ​អាហ្រ្វិក​ខាង​ត្បូង​​​ បាន​មាន​ប្រសាសន៍​ថា អ្នក​ជំងឺ​ទាំង​អស់​ដែល​បាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ មាន​រោគសញ្ញា​​ដូច​ខាង​ក្រោម​៖ ​​​​អស់​កម្លាំង​ខ្លាំង​ ឈឺ​សាច់ដុំ​កម្រិត​ស្រាល​ រមាស់​ក និង​ ក្អក​ស្ងួត​ ទោះ​ជា​យ៉ាង​ណា​ក្ដី គ្រូពេទ្យ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គ្រុន​ក្ដៅ​មិន​មែន​ជា​រោគសញ្ញា​ទូទៅ​​បំផុត​សម្រាប់​អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ឡើយ​។ រោគសញ្ញា​ទូទៅ​នៃ​វីរុស​កូវីដ​-១៩​ ថ្វីត្បិត​​តែ​​មាន​លេច​ឡើង​រោគសញ្ញា​ថ្មី​ៗ គ្នា​យើង​ក៏​មិន​ត្រូវ​ធ្វេសប្រហែស​នឹង​រោគសញ្ញា​ទូទៅ​នៃ​វីរុស​កូវីដ​ប្រភេទ​មុន​ៗ​ដែរ​ ហើយ​រោគសញ្ញា​ទាំង​នេះ​ មាន​ដូចជា៖ គ្រុន​ក្ដៅ​ ឈឺ​ក ​ភ្នែក​ក្រហម​ រមាស់​ស្បែក​ រាករូស​ ឈឺ​ក្បាល​រ៉ាំរ៉ៃ​ បាត់បង់​រសជាតិ​ និង​ក្លិន។​ វ៉ាក់សាំង​អាច​ការពារ​យើង​ពី​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី អូមីក្រុង​នេះ​បាន​ទេ​? រហូត​មក​ដល់​ពេល​នេះ វ៉ារ្យ៉ង់​អូមីក្រុង​ គឺ​ជា​វីរុស​បំប្លែង​ថ្មី​បំផុត​នៃ​វ៉ារ្យ៉ង់​កូវីដ​-១៩​ ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​មាន​ផ្ទុក​​បម្រែបម្រួល​ប្រូតេអ៊ីន​តោង ​(Spike Protein) ​ចន្លោះ​ពី​៤០​ដល់​៥០​ ស្រប​ពេល​​វ៉ារ្យ៉ង់​Delta មាន​​បម្រែបម្រួល​ប្រូតេអ៊ីន​តោង​ត្រឹម​តែ​១៨​ប៉ុណ្ណោះ ​ដែល​ធ្វើ​ឲ្យ​វីរុស​ថ្មី​នេះ ​អាច​​បង្កើន​ការ​ឆ្លង​ និង​គេច​ចេញ​ពី​ភាព​ស៊ាំ​​​របស់​យើង​បាន​​។ នេះ​មាន​ន័យ​ថា វីរុស​បំប្លែង​ថ្មី​អូមីក្រុង មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រាលដាល​ឆាប់​រហ័ស​ និង​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​បច្ចុប្បន្ន​ថែម​ទៀត​ផង​។


វីរុសកូរ៉ូណា

កម្ពុជាហាម​អ្នក​ដំណើរមកពីប្រទេស ១០នេះ ចូល​កម្ពុជា បង្ការវីរុសអូមីក្រុង

កម្ពុជា​ម្រេច​ហាម​ឃាត់​​អ្នក​​ដំណើរ​ ឬ​អ្នក​ឆ្លង​កាត់​​ប្រទេស​ចំនួន​១០​នៅ​ទ្វីប​អាហ្វ្រិក​ចូល​កម្ពុ​ជា ដោយ​ថា​ដើម្បី​ការពារ​វីរុស​បំប្លែង​ថ្មី​ B.1.1.529 ដែល​មាន​ឈ្មោះ​ថា​អូមីក្រុង (Omicron)។ ក្រ​សួង​សុខាភិបាល​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ការ​ហាម​ឃាត់​នេះ។ បើ​តាម​ក្រ​សួង​សុខាភិបាល​ប្រ​ទេស​ទាំង​១០​នោះ​រួម​មាន​ Botswana, Eswatina, Lesotho, ម៉ូហ្សំប៊ិក(Mozambique), ណាមីប៊ៀ​(Namibia), អាហ្វ្រិកខាងត្បូង​(South Africa),ហ្ស៊ីមបាវ៉េ​(Zimbabwe), ម៉ាឡាវី(Malawi)អង់ហ្កូឡា​(Angola)និងហ្សំប៊ី(Zambia)។​ បើ​តាម​ក្រសួង​សុខាភិបាល​ដដែល​ សេចក្ដី​សម្រេច​នេះ​នឹង​ត្រូវ​ចាប់​អនុវត្ត​​៤៨​ម៉ោង ក្រោយ​ការ​ចេញ​ប្រកាស​នេះ ហើយ​ការ​ហាម​ឃាន​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​មួយ​រយៈ​សិន ទម្រាំ​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​។


វីរុសកូរ៉ូណា

រឿងរ៉ាវទូទៅសំខាន់ៗ WHO ដឹងពីវីរុសបំប្លែងថ្មី Omicron

កាល​ពី​ថ្ងៃ​ទី ២៦ វិច្ឆិកា ២០២១ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​កំណត់​វីរុស​បំប្លែង​ថ្មី B.1.1.529 ជា​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី​មួយ​ដែល​គួរ​ឲ្យ​បារម្ភ​មាន​ឈ្មោះ​ថា វីរុស​បំប្លែង​ថ្មី Omicron តាម​ការ​ណែនាំ​ពី​ក្រុម​ប្រឹក្សា​បច្ចេកទេស​របស់ WHO ស្ដី​ពី​ការ​វិវត្តន៍​នៃ​មេរោគ (TAG-VE)។ តាម​ការ​សិក្សា​របស់ TAG-VE បង្ហាញ​ថា Omicron មាន​ការបំប្លែង​ជា​ច្រើន​ដែល​អាច​ជះ​ឥទ្ធិពល​លើ​លក្ខណៈទូទៅ​របស់​វីរុស​នេះ​។ ឧទាហរណ៍ ដូច​ជា​វីរុស​នេះ​អាច​ងាយ​ឆ្លង​រាលដាល​​លឿន ឬ​វីរុស​នេះ​អាច​បង្ក​ជំងឺ​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ជាដើម​។ ​ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ១. ការ​ចម្លង​នៃ​វីរុស​បំប្លែង​ថ្មី Omicron បើ​តាម​អង្គការ​សុខ​ភពិភព​លោក បច្ចុប្បន្ន អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា វីរុស​បំប្លែង​ថ្មី Omicron អាច​ងាយ​ឆ្លង​ខ្លាំង​ទៅ​មនុស្ស​យើង​បាន​លឿន​កម្រិត​ណា បើ​ប្រៀប​ធៀប​នឹង​វីរុស​បំប្លែង​ដទៃ​ទៀត រួម​ទាំង​វីរុស​បំប្លែង Delta ផង​ដែរ។ ចំនួន​មនុស្ស​ដែល​ធ្វើ​តេស្ដ​វិជ្ជមាន​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​ត្បូង​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​វីរុស​បំប្លែង​ថ្មី​នេះ ប៉ុន្តែ​ការ​សិក្សា​បន្ថែម​អំពី​រោគ​រាតត្បាត​កំពុង​ដំណើរ​ការ ដើម្បី​ស្វែង​យល់​ថា​តើ​វា​បណ្ដាល​មក​ពី​វីរុស​បំប្លែង​ថ្មី Omicron នេះ ឬ​ក៏​បណ្ដាល​មក​ពី​កត្តា​ផ្សេង​ទៀង។ ២. ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​បង្ក​ដោយ​វីរុស​បំប្លែង​ថ្មី Omicron ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី Omicron បណ្ដាល​ឲ្យ​អ្នក​ឆ្លង​ឈឺ​ធ្ងន់ធ្ងរ ឬ​អត់ បើ​ប្រៀប​ធៀប​នឹង​វីរុស​បំប្លែង​ដទៃ​ទៀត​ដូច​ជា Delta ជាដើម។ តាម​ទិន្នន័យ​បឋម​របស់ WHO បាន​ឲ្យ​ដឹង​ថា មាន​អត្រា​កើន​ឡើង​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​អាហ្វ្រិក​ខាង​ត្បូង ប៉ុន្តែ​នេះ​អាច​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​ឆ្លង​មេរោគ​ផ្សេង ជា​ជាង​លទ្ធផល​នៃ​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី […]


វីរុសកូរ៉ូណា

រឿងរ៉ាវជុំវិញថ្នាំគ្រាប់ Molnupiravir ព្យាបាលកូវីដ-១៩ គ្រប់គ្នាគួរដឹង

មក​ដល់​សព្វ​ថ្ងៃ​នេះ ជំងឺ​កូវីដ-១៩ នៅ​បន្ត​ការ​ឆ្លង​រាលដាល​លើ​ពិភពលោក ដែល​មិន​​អាច​ឲ្យ​យើង​វិល​ត្រលប់​ទៅ​រស់​នៅ​ជីវិត​ប្រចាំ​ថ្ងៃ​ស្រួល​ដូច​មុន​បាន​នៅ​ឡើយ​ទេ។ ទន្ទឹម​នឹង​វ៉ាក់សាំង​កូវីដ-១៩ ឥឡូវ​នេះ ក្រុមហ៊ុន​ឱសថ​អាមេរិក MERCK បាន​ផលិត​ថ្នាំ​គ្រាប់ Molnupiravir ព្យាបាល​កូវីដ-១៩ ដែល​ប្រទេស​កម្ពុជា​យើង​បាន​បញ្ជា​ទិញ ដើម្បី​ព្យាបាល​ជំងឺ​កូវីដ-១៩ ក្នុង​លក្ខណ​បន្ទាន់។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ១. អ្វី​ទៅ​ជា​ថ្នាំ​គ្រាប់ Molnupiravir? ថ្នាំ​គ្រាប់ Molnupiravir ព្យាបាល​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Emory នៃ​រដ្ឋ Georgia សហរដ្ឋអាមេរិក ដែល​គេ​អះអាង​ថា​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាត់​បន្ថយ​ហានិភ័យ​ស្លាប់ និង​ការពារ​ការ​បំប្លែង​ខ្លួន​ថ្មី​របស់​វីរុស​កូវីដ-១៩។ ២. តើ​ថ្នាំ​គ្រាប់ Molnupiravir ដំណើរ​ការ​យ៉ាង​ម៉េច? ថ្នាំ​គ្រាប់ Molnupiravir ប្រើ​បន្ទាប់​ពី​អ្នក​ជំងឺ​ឆ្លង​កូវីដ-១៩ និង​ចេញ​រោគ​សញ្ញា។ នៅ​ក្នុង​ការ​សាក​ល្បង​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នេះ ត្រូវ​បាន​ផ្ដល់​ឲ្យ​អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​ចំនួន ៤គ្រាប់ និង​លេប ២ដង/ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ​ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃ​ចេញ​រោគសញ្ញា​ដំបូង​នៃ​កូវីដ-១៩។ “នៅ​ពេល​អ្នក​ជំងឺ​លេប​ថ្នាំ វា​នឹង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម រួច​បញ្ឈប់​សមត្ថភាព​របស់​មេរោគ SARS-CoV-2 ក្នុង​ការ​ចម្លង​វីរុស។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត Albert Shaw ឯកទេស​ជំងឺ​ឆ្លង​នៃ​គេហទំព័រ Yale Medicine។ ៣. តើ​ថ្នាំ​គ្រាប់ Molnupiravir មាន​ផល​រំខាន​ក្រោយ​ប្រើ​ដែរ ឬ​អត់? យោង​ទៅ​តាម​ទិន្នន័យ​នៅ​ក្នុង​ការ​ចេញ​ផ្សាយ​របស់​ក្រុមហ៊ុន​ឱសថ MERCK […]


វីរុសកូរ៉ូណា

ពិភព​លោកនឹង​មានថ្នាំគ្រាប់​ព្យាបាល​កូវីដ-១៩ កាន់តែ​ច្រើន​​ ក្រោយ​ការផ្ដល់សិទ្ធិផលិត

ក្រុមហ៊ុន​ឱសថ​ដ៏​ធំ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក Merck & Co នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​អ្នក​ផលិត​ថ្នាំ​ទូទាំង​ពិភព​លោក ដើម្បី​ផលិត​ថ្នាំ​គ្រាប់​ប្រឆាំង​វីរុស​កូវីដ-១៩​នៅ​លើ​មនុស្ស​ពេញ​វ័យ​ ដែល​ថ្នាំ​នេះ​មាន​ឈ្មោះ​ថា Molnupiravir។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ថ្នាំ​គ្រាប់ Molnupiravir បាន​បង្ហាញ​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​សាហាវ​នេះ ហើយ​កិច្ច​ព្រមព្រៀង​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ការ​ផលិត​ថ្នាំនេះ​អាច​ជួយ​មនុស្ស​រាប់​លាន​នាក់​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទទួល​បាន​សិទ្ធិ​ប្រើ​ប្រាស់​ថ្នាំ​។ ក្រុមហ៊ុន Merck បាន​ប្រកាស​នៅ​ដើម​ខែ​តុលា​នេះ​ថា ការ​សិក្សា​ថ្មីៗ​អំពីថ្នាំ​ Molnupiravir បាន​កាត់​បន្ថយ​ចំនួន​អ្នក​ជំងឺ​ចូល​សម្រាក​មន្ទីរពេទ្យ និង​ភាគ​រយ​នៃ​ការ​ស្លាប់​ដោយ​សារ ជំងឺ​កូវីដ-១៩ បានចុះ​ពាក់​កណ្ដាល​ឯណោះ។ “កិច្ច​ព្រមព្រៀង​នេះ នឹង​ជួយ​បង្កើត​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ប្រឆាំង​កូវីដ-១៩ Molnupiravir ឲ្យ​បាន​ទូលំទូលាយ នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​មធ្យម​ចំនួន ១០៥ ប្រទេស បន្ទាប់​ពី​មាន​ការ​អនុម័ត​បទ​បញ្ញត្តិ​សម​ស្រប។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន Merck និង Medicine Patent Pool នៃ​អង្គការ​សហប្រជាជាតិ។ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ផ្ដល់សិទ្ធិនេះ ក្រុមហ៊ុន Merck និង Ridgeback មិន​ទទួល​បាន​កម្រៃ​ពី​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រទេស​ផ្សេង​ផលិត​ថ្នាំ​គ្រាប់ Molnupiravir ទេ ដរាបណា​ជំងឺ​កូវីដ-១៩​ ត្រូវ​បាន​ចាត់​ទុក​ជា​វិបត្តិ​សកល​​ដោយ​អង្គការ​សុខភាព​ពិភព​លោក។ គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩ Molnupiravir ដែល​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ពី​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​សហរដ្ឋអាមរិកនេះ ត្រូវ​បាន​បង្កើត​ឡើត​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Emory នៃ​រដ្ឋ Georgia សហរដ្ឋអាមេរិក ដែល​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ […]


វីរុសកូរ៉ូណា

ត្រៀមចាក់ដូសទី៣? វ៉ាក់សាំងកូវីដមួយៗផ្ដល់ផលរំខានម៉េចខ្លះ?

ជឿ​ថា គ្នា​យើង​មួយ​ចំនួន​ធំ​ច្បាស់​ទទួល​បាន​វ៉ាក់សាំង​កូវីដ​ទាំង​២ដូស និង​កំពុង​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី៣ បណ្ដើរៗ​ទៀត​ហើយ ដើម្បី​ការពារ​សុខភាព​យើង​ពី​ជំងឺ​កូវីដ-១៩។ សម្រាប់​មនុស្ស​ភាគ​ច្រើន វ៉ាក់សាំង​ដូស​ទី១ និង​ទី​២ ជា​វ៉ាក់សាំង Sinovac ឬ ​Sinopharm ចំណែក​ដូស​ទី​៣ អាច​ជា​វ៉ាក់សាំង​ដដែល ឬ​ AstraZeneca។ តើ​រវាង​វ៉ាក់សាំង​ប្រភេទ​ទាំង​៣ នេះ ចាក់​ហើយ​មួយ​ណា​ផ្ដល់​ផល​រំខាន​ជាង? កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ផល​រំខាន​ទូទៅ​របស់​ វ៉ាក់សាំង​កូវីដ Sinovac និង Sinopharm យោង​តាម​ការ​រាយ​ការណ៍​របស់​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ​ទាំង​ពីរ​ប្រភេទ​នេះ​រួច​មក ផល​រំខាន​របស់​វ៉ាក់សាំង Sinovac ឬ​Sinoparm ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ដែល​អាច​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង ដោយ​មាន​រោគ​សញ្ញា​ដូច​ជា៖ – ឈឺ​ដៃ – អស់​កម្លាំង ងងុយ​គេង – ឈឺ​ក្បាល – វិល​មុខ – ឈឺ​សាច់​ដុំ ផល​រំខាន​ទូទៅ​របស់ វ៉ាក់សាំង​កូវីដ AstraZeneca – អស់​កម្លាំង – ជាំ ឈឺ ឬ​រមាស់​ត្រង់​មុខ​ម្ជុល – ឈឺ​ក្បាល – ឈឺ​សាច់​ដុំ – ឈឺ​តាម​សន្លាក់ – ចង្អោរ – ក្ដៅ​ខ្លួន (៣៨ អង្សា​សេ ឬ​លើស​នេះ) បើ​តាម​បទ​ពិសោធន៍​លោក វីរៈ សីហរាជ ជា​បុគ្គលិក​ធនាគារមួយ​​ ដែល​បាន​ចាក់​ដូសទី១ និង​ទី២​ […]


វីរុសកូរ៉ូណា

ពេទ្យជួរមុខរៀបរាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩

ជំងឺ​កូវីដ-១៩ ដ្បិត​តែ​មាន​អាការៈ​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ធំ​ធម្មតា​ដែរ ប៉ុន្តែ​វា​អាច​ឆក់​យក​ជីវិត​យើង​បាន ប្រសិន​បើ​យើង​ឆ្លង​វីរុស​កូរ៉ូណា ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា។ ចំពោះ​អ្នក​ដែល​មាន​សុខភាព​ខ្សោយ​ទៀត​នោះ កាន់​តែ​ងាយ​ស្រួល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ពេទ្យ​ជួរ​មុខ​នៅសហរដ្ឋអាមេរិក វេជ្ជបណ្ឌិត Karen Gallardo បង្ហាញ​ប្រាប់​ពី ៧ ដំណាក់​កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩។ ៧ ដំណាក់​កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩ ដំណាក់​កាល​ទី១៖ អ្នក​ជំងឺ​មាន​អាការៈ​ខ្សោយ​រយៈ​២-៣ថ្ងៃ​ហើយ ឥឡូវ​នេះ​ចាប់​ផ្ដើម​ពិបាក​ដក​ដង្ហើម​ណាស់ ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ កម្រិត​អុកស៊ីហ្សែន​ក្នុង​ខ្លួន​ទាម​ទារ​ឲ្យ​មាន​ការ​ជំនួយ​ពី​ឧបករណ៍​អុកស៊ីហ្សែន​ពី១-៤លីត្រ/នាទី។ ក្រុម​គ្រូពេទ្យ​នឹង​ផ្ដល់​ថ្នាំប្រឆាំងវីរុស (antiviral) ស្តេរ៉យ (steroids) ថ្នាំប្រឆាំងកំណកឈាម (anticoagulants ឬmonoclonal antibodies)។ អ្នក​ជំងឺ​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ថ្ងៃ ព្យាបាល​ក្នុង​មន្ទីរពេទ្យ ប៉ុន្តែ​បើ​យើង​អាច​ដក​ដង្ហើម​ដោយ​មិន​មាន​ជំនួយ​ពី​ឧបករណ៍​ផ្ដល់​អុកស៊ីសែនបាន​ធម្មតា ក្រុម​គ្រូពេទ្យ​នឹង​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​បាន។ ដំណាក់​កាល​ទី២៖ ដំណាក់​កាល​នេះ អ្នក​ជំងឺ​កាន់​តែ​ដក​ដង្ហើម​ពិបាក​ទៅ​ៗ មាន​អារម្មណ៍​ដូច​កំពុង​លង់​ទឹក​អ៊ីចឹង។ ការ​ព្យាបាល​លើ​សួត​អាច​ជួយ​ឲ្យ​ធូរ​ស្បើយ​បាន​តិចតួច​ណាស់ ហើយ​តម្រូវ​ការ​នៃ​អុកស៊ីហ្សែន​នឹង​កើន​ឡើង​ពី​៤លីត្រ ទៅ១៥-៤០លីត្រ/នាទី។ សកម្មភាព​តូច​តាច​ដូច​ជា បន្ធូរ​អារម្មណ៍ ងើប​អង្គុយ​ក៏​ធ្វើ​ឲ្យ​ហត់​អស់​កម្លាំង​ដែរ ពិបាក​ធ្វើ​ដោយ​ខ្លួន​ឯង​ដែរ។ កម្រិត​អុកស៊ីសែនក្នុង​ខ្លួន​ធ្លាក់​ចុះ​រាល់​ពេល​យើង​ធ្វើ​សកម្មភាព ពេល​នោះ​គ្រូពេទ្យ​នឹង​បញ្ជូន​ទៅ​កាន់​បន្ទប់ ICU ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ដំណាក់​កាល​ទី៣៖ អ្នក​ជំងឺ​ចាប់​ផ្ដើម​​ដក​ដង្ហើមហត់​ខ្លាំង ដើម្បី​បំពេញ​តម្រូវ​ការ​អុកស៊ីហ្សែន​សម្រាប់​រាងកាយ។ គ្រូពេទ្យ​នឹង​បំពាក់​ឧបករណ៍​ជំនួយ​ការ​ដក​ដង្ហើម​ជុំ​វិញ​មុខ​របស់​អ្នក​ជំងឺ ដោយ​ម៉ាស៊ីន​នឹង​ដាក់​សម្ពាធ​ចូល​ទៅ​ក្នុង​សួត ដើម្បី​បើក​សួត ដូច​នេះ​អ្នក​ជំងឺ​នឹង​ទទួល​បាន​អុកស៊ីសែន​គ្រប់​គ្រាន់។​​ ដំណាក់​កាល​ទី៤៖ ការ​ដក​ដង្ហើម​អ្នក​ជំងឺ​កាន់​តែ​ពិបាក​ទៅៗ គ្រូពេទ្យ​អាច​មើល​ដឹង​ថា​អ្នក​ជំងឺ​អស់​កម្លាំង​ខ្លាំង ហើយ​បរិមាណ​អុកស៊ីសែន​នៅ​ក្នុង​ឈាម​អ្នក​ជំងឺ​ធ្លាក់​ចុះ​នៅ​កម្រិត​ទាប។ […]


វីរុសកូរ៉ូណា

«Mu» វ៉ារ្យ៉ង់ថ្មីរបស់កូវីដ-១៩ កំពុងស្ថិតក្នុង​ដំណាក់កាលតាមដាន

អង្គការ​សុខភាព​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា កន្លង​ទៅ​បាន​លើក​ឡើង​ពី​វីរុស​កូវីដ​-១៩ បំប្លែង​ថ្មី​មួយ​មាន​ឈ្មោះ​ថា «Mu» ដែល​វ៉ារ្យ៉ង់​ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​កូឡំប៊ី កាលពី​ខែ​មករា​។ អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ដាក់​វ៉ារ្យ៉ង់​ថ្មី​នេះ​ក្នុង​ក្រុម​វ៉ារ្យ៉ង់​ដែល​ត្រូវ​តាម​ដាន និង​បាន​​​និយាយ​ដែរ​ថា​វា​អាច​មាន​ហានិភ័យ​លើ​ភាព​ធន់​នឹង​វ៉ាក់សាំង​ដែរ។ យ៉ាងណា ការ​លើក​ឡើង​នេះ​ អង្គការ​សុខភាព​ពិភព​លោក​ថា​ត្រូវ​ការ​ការ​សិក្សា​បន្ថែម​​ទៀត​។ គិត​មក​ដល់​ពេល​នេះ​ភាគ​រយ​នៃ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​Mu នៅ​លើ​ពិភព​លោក​នៅ​មានកម្រិត​​ទាប​ក៏​ពិត​មែន តែ​ថា​វា​កំពុង​តែ​កើន​ចំនួន​ឆ្លង​នៅ​អាមេរិក​ខាង​ត្បូង​។ បើ​តាម​អង្គការ​សុខ​ភាព​ពិភព​លោក វីរុស​បំប្លែង​ថ្មី Mu មាន​ចំនួន​អ្នក​ឆ្លង​នៅ​លើ​ពិភព​លោក​តិច​ជាង​០,១​ភាគ​រយ តែ​ថា​បើ​គិត​ក្នុង​ប្រទេស​កូឡំប៊ី មាន​ដល់​ទៅ​៣៩​ភាគ​រយ និង​នៅ​ប្រទេស​អេក្វាឌ័រ មាន​១៣​ភាគ​រយ​នៃ​អ្នក​ឆ្លង​សរុប​។ ​បច្ចុប្បន្ន​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​កំណត់​ថា​វីរុស​បំប្លែង​ថ្មី​ចំនួន​បួន ជា​ប្រភេទ​គួរ​ឲ្យ​បារម្ភ​គឺ​alpha beta gamma និងdeltaក្នុង​នោះ​មាន​វីរុស​alpha មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ចំនួន​១៩៣ និង​វីរុស​បំប្លែង​ថ្មីdelta មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​​១៧០​។ ចំណែក​វ៉ារ្យ៉ង់​ចំនួន​ប្រាំ​ផ្សេង​ទៀត មាន​ទាំង​Mu ផង​ដែរ កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​។


វីរុសកូរ៉ូណា

ទាញម៉ាសដាក់ក្រោមចង្ការួចពាក់វិញ ឬស៊កចូលដៃ ដូចយកមេរោគផ្ទប់ច្រមុះ-មាត់

ពាក់​ម៉ាស់ គឺ​ជា​រឿង​មួយ​ដែល​យើង​ទាំង​អស់​គ្នា​ទើប​តែ​ចាប់​ផ្ដើម​ស៊ាំ​ជាមួយ​ក្នុង​រយៈ​ពេល​ជិត ២ឆ្នាំ​នេះ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​គឺ​កូវីដ-១៩។ ទោះ​យ៉ាង​ណា​ក៏​ដោយ​មាន​ទម្លាប់​មួយ​ចំនួន​ដូច​ជា​ការ​ទាញ​ម៉ាស់​ដាក់​ក្រោម​ចង្កា ឬ​ស៊ក​ម៉ាស់​ចូល​ទៅ​ដើម​ដៃ ជា​ទម្លាប់​មិន​ត្រឹម​ត្រូវ អាច​ឲ្យ​មេរោគ​ឆ្លង​ទៅ​លើ​ផ្ទៃ​ម៉ាស​បាន។ បើ​តាម​វេជ្ជបណ្ឌិត Grace Huang ឯកទេស​ផ្នែក​ទូទៅ​នៃ​គ្លីនិក DTAP ប្រទេស​សឹង្ហបុរី​បាន​ឲ្យ​ដឹង​ថា ការ​ពាក់​ម៉ាសនៅ​ក្រោម​ចង្កា ឬ​ស៊ក​ចូល​កែង​ដៃ​ជា​ទម្លាប់​អាក្រក់​ក្នុង​ការ​ពាក់​ម៉ាស់ ហើយ​វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​គោល​បំណង​នៃ​ការ​ពាក់​ម៉ាស់ ដើម្បី​ការពារ ឬ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​មក​លើ​យើង​ដែរ។ បញ្ហា​នៃ​ការ​ពាក់​ម៉ាស់​នៅ​ក្រោម​ចង្កា ម៉ាសដែល​ពាក់​រួច​ហើយ​ត្រូវ​បាន​ប៉ះពាល់​ជាមួយ​ដំណកដង្ហើម និង​ទឹក​មាត់ ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​របស់​ម៉ាសមាន​លក្ខណៈ​សើម អំណោយ​ផល​សម្រាប់​មេរោគ ដើម្បី​រស់​រាន​មាន​ជីវិត​បាន​យូរ​ជាង​ផ្ទៃ​ស្ងួត។ ចំណែក​ផ្នែក​ខាង​ក្រៅ​នៃ​ម៉ាស​ក៏​ប៉ះពាល់​ជាមួយ​បាក់តេរី វីរុស ឬ​ធូលី​ក្នុង​បរិយាកាស​ខាង​ក្រៅ។ វេជ្ជបណ្ឌិត Huang បន្ត​ថា ការ​ទាញ​ម៉ាស់​ចុះ​មក​ក្រោម​ចង្កា​មាន​ន័យ​ថា ផ្ទៃ​ខាង​ក្រៅ​នៃ​ម៉ាស​អាច​ប៉ះ​នឹង​មុខ​យើង ពិសេស​នោះ​គឺ​បបូរ​មាត់ បណ្ដាល​ឲ្យ​រាល​ដាល​មេរោគ​ចូល​តាម​មាត់ និង​ផ្ទៃ​មុខ​បាន។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ បញ្ហា​នៃ​ការ​ពាក់​ម៉ាស ឬ​ស៊ក​ម៉ាស់​ចូល​ដៃ វា​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ពេល​យើង​ដោះ​ម៉ាស​ចេញ ហើយ​ស៊ក​វា​ចូល​ទៅ​កែង​ដៃ ឬ​ដៃ តែ​វា​មិន​ជា​ទង្វើ​ត្រឹម​ត្រូវ​ទេ។ តាម​ពិត​ទៅ ដើម​ដៃ ឬ​កែង​ដៃ​យើង​អាច​នឹង​ប៉ះពាល់​ផ្ទៃ​វត្ថុ​ផ្សេងៗ​ដែល​មាន​មនុស្ស​ច្រើន​ប៉ះ​ពាល់​ដោយ​មិន​បាន​ចាប់​អារម្មណ៍ ហើយ​យក​ម៉ាស់​ទៅ​ស៊ក​ចូល បន្ទាប់​មក​យក​ទៅ​ពាក់​នឹង​ផ្ទៃ​មុខ​វិញ ដូច​អញ្ជើញ​មេរោគ​ឲ្យ​ចូល​ក្នុង​រាងកាយ​ខ្លួន​អ៊ីចឹង។ យក​ល្អ យើង​គួរ​តែ​មាន​កាបូប ឬ​ប្រអប់​ស្អាត​មួយ​សម្រាប់​ទុក​ម៉ាស់​ចូល​ពេល​ចាំ​បាច់ ដើម្បី​ការ​ពារ​ម៉ាស់​ពី​បរិយាកាស​ខាង​ក្រៅ និង​អនុវត្ត​តិចនិក​ដូច​ជា៖ – លាង​ដៃ​មុន និង​ក្រោយ​​កាន់​ម៉ាស់ – មិន​ត្រូវ​យក​ដៃ​ទៅ​ប៉ះ​នឹង​ផ្ទៃ​ម៉ាស់ – ប្រាកដ​ថា​យើង​អាច​ដក​ដង្ហើម និង​និយាយ​បាន​ស្រួល​ពេល​ពាក់​ម៉ាស់ – មិន​ត្រូវ​ដោះ​ម៉ាស់​ចេញ​ទី​សាធារណៈ – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ