វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

តារាចម្រៀងហង្សមាសម្នាក់ទៀតហើយ វិជ្ជមានកូវីដ ១៩

តារា​ចម្រៀងស្រី​ប្រចាំ​ផលិតកម្មហង្សមាស វី ឌីណែត ក៏​តេស្ត​ឃើញ​វិជ្ជមានកូវីដ ១៩ ដែរ។ នៅ​បណ្តាញ​សង្គម​របស់​ខ្លួន កញ្ញា​បញ្ជាក់​ថា "មុន​នេះ​នាងខ្ញុំ​បាន​ទទួល​លទ្ធផល​ហើយ​ គឺ​នាង​ខ្ញុំបាន​វិជ្ជមាន​កូវីដ19 ហើយ ចឹង​នាងខ្ញុំ​សូម​សំណូមពរ​ដល់​បងប្អូន​ទាំង​ឡាយណា​ដែល​បាន​ប៉ះពាល់​នាងខ្ញុំ សូម​មេត្តា​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ទាំងអស់​គ្នា"។ គិតត្រឹមព្រឹកនេះ មានសិល្បករ ៣រូបហើយវិជ្ជមានកូវីដ ១៩ ក្នុងនោះមានពិធីការិនី ចាន់ កែវនិមល តារាចម្រៀង ណុប​ បាយ៉ារិទ្ធ និងតារាចម្រៀង វី ឌីណែត។


វីរុសកូរ៉ូណា

អ្នកមានជំងឺប៉ុន្មាននេះ បើឆ្លងកូវីដ-១៩ សុខភាពអាចកាន់តែយ៉ាប់

ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុងសហគមន៍​កើន​ឡើង​ជា​គំហុក ​កាន់​តែ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ឡើង​ក្នុង​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​មិន​ដឹង​ខ្លួន។ ស្រប​គ្នា​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខាង​អ្នក​ស្រាវជ្រាវ​នៅ​តែ​បន្ត​ការងារ​ស្វែង​យល់​ពី​ជំងឺ​កូវីដ-១៩​ ឲ្យ​បាន​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ដែរ។ ​តាម​សិក្សា​មួយ​ចំនួន​របស់​មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​អាមេរិក (CDC) មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយមួយចំនួន បើ ឆ្លង​កូវីដ-១៩ អាច​ធ្វើ​ឲ្យ​សុខភាព​ធ្លាក់​ធ្ងន់ធ្ងរ​បាន។ CDC​ អាមេរិក​បន្ត​ទៀត​ថា កូវីដ-១៩ ​ជា​ជំងឺ​ថ្មី។ បច្ចុប្បន្ន មាន​ការ​សិក្សា និង​ព័ត៌មាន​​កំណត់​ទាក់ទង​នឹង​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​លើ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ណា​មួយ។ យោង​តាម​ព័ត៌មាន​ដែល​មាន​ឥឡូវ​នេះ មនុស្ស​ពេញ​វ័យ​គ្រប់​អាយុ​ដូច​ខាង​ក្រោម​នេះ អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ដោយសារ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​កូវីដ-១៩​ដូចជា៖ -ជំងឺហឺត -ជំងឺក្រិន​សរសៃ​ឈាម -ជំងឺ Cystic fibrosis -លើស​សម្ពាធ​ឈាម -ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ -ជំងឺវង្វេង​វង្វាន់ -ជំងឺធាត់ -ជំងឺថ្លើម -ស្រ្តី​ពពោះ -ជំងឺ down syndrome -ជំងឺមហារីក -ជំងឺបេះដូង -ជំងឺ Thalassemia -ជំងឺទឹក​នោម​ផ្អែម។ល។ CDC អាមេរិក​បន្ថែម​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​កុមារ​រង​ផល​ប៉ះពាល់​តិច​តួច​ពី​ជំងឺ​កូវីដ-១៩ បើ​ធៀប​នឹង​មនុស្ស​ធំ តែ​ក្មេង​ខ្លះ​ក៏​អាច​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដោយ​សារ​វីរុស​កូវីដ-១៩ ​ដែរ។ ជាពិសេស កុមារ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ជំងឺ​ធាត់ ជំងឺ​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ ជំងឺ​មេតាប៉ូលីស​ពី​កំណើត ជំងឺ​បេះដូង ជំងឺ​ហឺត ទឹក​នោម​ផ្អែម ជំងឺ​តម្រង​នោម ឬ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ជាដើម។


វីរុសកូរ៉ូណា

ថ្ងៃនេះ ខ្មែរឆ្លងកូវីដ ១៩ ច្រើនណាស់ ក្នុងនោះអ្នករស់នៅអូឡាំពិកវិជ្ជមាន ១៥នាក់

រូបភាពៈ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក រក​ឃើញ​អ្នក​ឆ្លងកូវីដ ១៩ ថ្មី ៦៤នាក់ សុទ្ធ​តែ​ជា​អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ទាំង​អស់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ ហើយ​អ្នក​រស់នៅ​សង្កាត់​អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ​មាន​ដល់​ទៅ ១៥នាក់។ ករណី​វិជ្ជមានទាំង ៦៤នាក់​នោះ មាន​នៅ​ភ្នំពេញ ២៧នាក់ កណ្តាល ២៩នាក់ ព្រៃវែង ៥នាក់ ព្រះសីហនុ ២នាក់ និង​សៀមរាប ១នាក់។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ - អ្នក​ឆ្លង​កូវីដ ១៩ សរុប ១១២៤នាក់ - អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៦១៣​នាក់ - កំពុង​សម្រាក​ព្យាបាល ៥៧៤នាក់ - ព្យាបាល​ជា​សះ​ស្បើុយ ៥៤៩នាក់។


វីរុសកូរ៉ូណា

សម្តេច ហ៊ុន សែន៖ បើមានអ្នកជំងឺកូវីដ-១៩ ស្លាប់ សម្រេចបូជាសព មិនបញ្ចុះទេ

ថ្លែសារ​ពិសេស​នៅ​រសៀល​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ក្នុង​ករណី​មាន​អ្នក​ជំងឺ​កូវីដ-១៩ ស្លាប់ សម្រេច​យក​ការ​បូជាសព មិនមែន​បញ្ចុះ​ទេ។ សម្តេចនាយករដ្ឋមន្ត្រីបន្តថា ទោះបីទំនៀមទម្លាប់ជ​នជាតិខ្លះមិនឲ្យបូជា តែកម្ពុជាសម្រេចយកការបូជាសពអ្នកជំងឺកូវីដ ១៩ ដោយសារតែមិនមានដីសម្រាប់បញ្ចុះសព ហើយក៏ជាវិធានការដែលងាយស្រួលក្នុងការគ្រប់គ្រប់ជំងឺកូវីដ ១៩។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ប៉ុន្មានថ្ងៃមុន ជនជាតិចិនដែលស្លាប់អំឡុងពេលព្យាបាលជំងឺកូវីដ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅសម្រេចបូជាដែរ។


វីរុសកូរ៉ូណា

កូវីដ ១៩៖ វិជ្ជមាន ៤៩នាក់បន្ថែមទៀត តួលេខឆ្លងសរុបកើនដល់ ១០៦០នាក់

រក​ឃើញ​ករណីវិជ្ជមានកូវីដ ១៩ ចំនួន ៤៩នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន ៤៨នាក់​ជាអ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​ម្នាក់​ទៀត​ជាអ្នក​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា។ ចំណែកឯ​ករណីជាសះស្បើយពីកូវីដ ១៩ វិញ មាន​ចំនួន ២១នាក់។ អ្នកឆ្លងកូវីដ ១៩ ទាំង ៤៩នាក់នោះ មាននៅរាជធានីភ្នំពេញ ២៤នាក់ ខេត្តព្រះសីហនុ​ ១២នាក់​ ខេត្តព្រៃវែង​ ១១នាក់​ និងខេត្តកណ្តាល​ ២នាក់។ បូកបន្ថែម ៤៩ករណីខាងលើនេះ តួលេខឆ្លងកូវីដ ១៩ សរុបគិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី៩ មីនានេះ កើនឡើងដល់ ១០៦០នាក់ ក្នុងនោះមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ចំនួន ៥៤៩នាក់។


វីរុសកូរ៉ូណា

បិទកាស៊ីណូ និងការធ្វើដំណើរចេញចូលប្រជុំជនជ្រៃធំ ក្រោយមានអ្នកឆ្លងកូវីដ ៥នាក់

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ២០២១​នេះ រដ្ឋបាល​ខេត្ត​កណ្ដាល​បាន​ចេញសេចក្ដី​ប្រកាស​បិទ​កាស៊ីណូ និង​បិទ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល នៅ​តំបន់​ទី​ប្រជុំជន​ជ្រៃ​ធំ ស្ថិត​ក្នុង​ឃុំ​សំពៅពូន ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល ក្រោយ​រក​ឃើញ​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូវីដ-១៩​លើ​ជន​បរទេស​ចំនួន ៥នាក់ នៅ​តំបន់​នោះ។ រដ្ឋបាល​ខេត្ត​បាន​ណែនាំ​វិធានការ ៤ចំណុច ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជម្ងឺ​កូវីដ-១៩​ចូល​ក្នុង​សហគមន៍​ដូច​ជា៖ ១. បិទ​ជា​បណ្ដោះ​អាសន្ន​ចំពោះ​កាស៊ីណូ និង​សណ្ឋាគារ​ជីន​សា​គុង​ហ្គូ កាស៊ីណូ​ព្រីន កាស៊ីណួ​ក្រោន កាស៊ីណូ​ហ្ក្រេន កាស៊ីណូ​កាឡាក់​ស៊ី និង​កាស៊ីណូ​យុង​យ័ន។ ២. បិទ​ជា​បណ្ដោះ​អាសន្ន​មិន​ឲ្យ​ជន​បរទេស​ធ្វើ​ដំណើរ​ចេញ​-ចូល​ទី​ប្រជុំ​ជន​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ។ ៣. ត្រូវ​សហការ​អនុវត្ត​ជា​បន្ទាន់​ក្នុង​ការ​ប្រមូល​ជន​បរទេស និង​មុខ​សញ្ញា​ពាក់​ព័ន្ធ ធ្វើ​តេស្ត​សំណាក​ឲ្យ​បាន​ត្រឹម​ត្រូវ និង​រៀប​ចំ​ប៉ុស្តិ៍​ប្រចាំ​ការ ដើម្បី​គ្រប់​គ្រង​មណ្ឌល​ចត្តា​ឡីស័ក​ឲ្យ​បាន​ម៉ឺង​ម៉ាត់។ ៤. ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ណែនាំ​បន្ថែម​លើ​ការ​ងារ​បង្ការ​ការពារ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ដោយ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល។


វីរុសកូរ៉ូណា

សង្កេតខ្លួនឯង ឬអ្នកជុំវិញខ្លួន បើមានចំណុចសង្ស័យប៉ុន្មាននេះ កើតកូវីដ១៩ ហើយ

ករណីឆ្លងរីករាល​ជំងឺ​កូវីដ-១៩ ក្នុងសហគមន៍បន្ត​កើន​ឡើង​ច្រើន​ទៅៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពោល​គឺ​មាន​អ្នក​ឆ្លង​ចាប់​ពី២០-៣០​នាក់/ថ្ងៃ ដែល​នេះ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​ប្រជាជន​យើង​ឡើយ។ ជំងឺ​កូវីដ-១៩នេះ ងាយ​នឹង​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ណាស់ ហើយ​វា​ក៏​ពិបាក​ឲ្យ​យើង​ដឹង​ពី​រោគ​សញ្ញា​ច្បាស់​លាស់​ដែរ ព្រោះ​រោគសញ្ញា​ខ្លះ​ស្រដៀង​ទៅ​ដឹង​ជំងឺ​ផ្ដាសាយ​ធម្មតា។ ហេតុ​នេះ​ហើយ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ពី​និយមន័យ​ករណី​សង្ស័យ​អ្នក​ក្បែរ​ខ្លួន ឬ​ខ្លួន​យើង​ផ្ទាល់​កើត​ជំងឺ​កូវីដ-១៩​ដូច​ជា៖ - កម្ដៅ​យ៉ាង​តិច ៣៧.៥អង្សាសេ - ក្អក - ហៀរសម្បោរ - ពិបាក​ដក​ដង្ហើម - ឈឺ​បំពង់​ក - មាន​ប្រវត្តិ​ធ្វើ​ដំណើរ ឆ្លង​ខេត្ត​នៅ​ក្នុង​ប្រទេស ឬ​ក្រៅ​ពី​ប្រទេស​កម្ពុជា ក្នុង​កំឡុង​ពេល​១៤ថ្ងៃ​មុន​ចេញ​រោគ​សញ្ញា - បាន​ប៉ះពាល់​ជាមួយ​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​កម្ពុជា ក្នុង​កំឡុង​ពេល​១៤ថ្ងៃ​មុន​ចេញ​រោគ​សញ្ញា - បាន​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​កូវីដ-១៩ បញ្ជាក់​ពី​មន្ទីរពិសោធន៍ ក្នុង​កំឡុង​ពេល​១៤ថ្ងៃ​មុន​ចេញ​រោគ​សញ្ញា - ជា​អ្នក​ថែទាំ​សុខភាព​នៅ​គ្រឹះ​ស្ថាន​សុខាភិបាល។ល។ បន្ថែម​ពី​លើ​នេះ នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា សម្ដេច​ ហ៊ុន សែន បាន​ទទូច​ដដែលៗ​ឲ្យ​ប្រជាជន​គ្រប់​រូប​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ក្នុង​ករណី​ឆ្លង​ជា​សហគមន៍ និង​បើ​អាច នៅ​ផ្ទះ ឬ​ធ្វើ​ការ​ងារ​ពី​ផ្ទះ​សិន បើ​ពុំ​ចាំ​បាច់ មិន​គួរ​ចេញ​ក្រៅ​ផ្តេសផ្ដាស​ទេ។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ