វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

ឆ្លងកូវីដ ១៩ ក្នុងសហគមន៍ ៤១នាក់ ភាគច្រើននៅស្រុកកោះធំ ខេត្តកណ្តាល

រូបភាព៖ ជា ពិសី មាន​ករណី​វិជ្ជមាន​កូវីដ ១៩ ថ្មី ចំនួន ៤១នាក់ ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២១ កុម្ភៈ ទាំង​អស់។ ករណី​វិជ្ជមាន​ទាំង ៤១នាក់​នោះ​ភាគ​ច្រើន​ មាន​អាសយដ្ឋាន​នៅ​ឃុំសំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល។ តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ក្រៅ​ពី​ករណី​វិជ្ជមាន​ខាង​លើ ក៏​មាន​ករណី​ជា​សះស្បើយ​ពី​កូវីដ ១៩ ចំនួន ២៤នាក់​ដែរ។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១៣០៥នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៧៩២​នាក់ – កំពុង​សម្រាក​ព្យាបាល ៦៥៦នាក់ – ព្យាបាល​ជា​សះស្បើយ ៦៤៨នាក់ – ស្លាប់ ១នាក់។


វីរុសកូរ៉ូណា

ជំទាវ ឱ វណ្ណឌីន៖ ស្លាប់១ករណីហើយ នៅមានអ្នកស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀត

រូបភាព៖ ទូរទស្សន៍ជាតិកម្ពុជា "យើង​មាន​ករណី​ស្លាប់​ម្នាក់​រួច​ទៅ​ហើយ​ក៏​នៅ​មាន​អ្នក​ដែល​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត​ដែរ ដែល​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ជួយ​សង្រ្គោះ​យ៉ាង​មមាញឹក​ជា​ទី​បំផុត"។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល។ ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ព្រឹក​នេះ លោក​ជំទាវ​បាន​ទទូច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ឈប់​ការ​ចម្លង​បន្ត​គ្នា​ទៀត ខណៈ​វីរុសកូវីដ-១៩ បម្លែងថ្មី​ កំពុង​តែ​ចរាចរ​យ៉ាង​សកម្ម​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ដឹង​ថា​វា​នៅ​ទីណា​ខ្លះ​នោះ​ទេ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​នេះ​តែ​ម្តង​ ដែល​មាន​ការ​ចម្លង​បន្ត​គ្នា​លឿន​ណាស់​ និង​ឆ្លង​បន្ត​ទៅ​ខេត្ត​មួយ​ចំនួន​រួច​ទៅ​ហើយ។ ដូច្នេះ​ពេលនេះ​ នៅផ្ទះ​ និង​កុំ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​មិន​ត្រូវ​បង្ក​ការ​ជួប​ជុំគ្នា​ច្រើន​ណា​មួយ​នោះ​ទេ ដូចជា​ពីធី​មង្គលការ​ ឡើងផ្ទះ បុណ្យ​សាសនា​ផ្សេងៗ ដោយ​ពន្យារ​ពេល​ គឺ​ត្រូវ​តែ​ធ្វើ​នៅ​ពេល​នេះ​ជា​ចាំបាច់បំផុត ដែល​ជា​វិធានការ​ជួយ​ដល់​ការ​កាត់​ផ្តាច់​បាន​នូវ​ការ​ចម្លងពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​បាន​ជា​អតិប្បរិមា។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ជ្រើស​រើស​យក​ការ​បញ្ឈប់​ការ​ជួបជុំ ឬ​ការ​ពន្យារ​ពេល​នៃ​ការ​រៀប​ចំ​ពិធី​នានា ល្អ​ប្រសើរ​ជាជាង​ការ​ឆ្លង​ហើយ​អាច​ស្លាប់​បាន​គ្រប់​ពេល​វេលា​នា​ពេល​នេះ។ សូម​ចងចាំ​ថា​ វីរុស​បម្លែងថ្មី​នេះ​ សាហាវ​ជាង​ និង​ខ្លាំង​ជាង​វីរុសនា​ពេលមុនៗ​ ដែល​អាច​ធ្វើ​ឱ្យ​បុគ្គល​ស្លាប់​បាន​គ្រប់​ពេល​វេលា។



វីរុសកូរ៉ូណា

ក្មេងៗឆ្លងកូវីដ ១៩ កាន់តែច្រើនហើយ ព្រឹកនេះមានដល់ទៅ ៦នាក់ សូមប្រយ័ត្នកូនចៅ

ក្នុង​​ចំណោម​ករណីវិជ្ជមាន​កូវីដ ១៩ ចំនួន​ ៦២ករណី​នៅ​ព្រឹក​នេះ មាន​​កុមារាកុមារី ចំនួន ៦នាក់។ ក្នុង​សេចក្តី​ជូន​ព័ត៌មានរបស់ក្រសួងសុខាភិបាល កុមារទាំង ៦នាក់ ដែលបានរកឃើញឆ្លងជំងឺកូវីដ ១៩ នៅថ្ងៃទី១១ មីនា ក្នុងព្រឹត្តិការណ៍សហគមន៍នោះមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃែវង និងកណ្តាល។ ១. កុមារាជនជាតិខ្មែរ អាយុ ១ឆ្នាំ៦ខែ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ២. កុមារីជនជាតិខ្មែរ អាយុ ១៣ឆ្នាំ រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ៣. កុមារាជនជាតិខ្មែរ អាយុ ៩ឆ្នាំ រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ៤. កុមារីជនជាតិខ្មែរ អាយុ ២ឆ្នាំ រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ៥. កុមារីជនជាតិខ្មែរ អាយុ ១៥ឆ្នាំ រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ៦. កុមារាជនជាតិខ្មែរ អាយុ ៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ក្នុង​ករណី​ដែល​ក្មេង​តូច​ឆ្លង​ជំងឺ COVID-19 រោគសញ្ញា​គឺ​មិន​ខុស​ពី​រោគសញ្ញា​លើ​មនុស្ស​ពេញ​វ័យ​ទេ។ រោគសញ្ញា​ទាំង​នោះ​មាន​ដូចជា​ពិបាក​ដក​ដង្ហើម ក្អក […]


វីរុសកូរ៉ូណា

គេចវេះមិនព្រមព្យាបាលកូវីដ ១៩ ច្បាប់ទើបអនុម័តថ្មីៗ ដាក់ទោសម៉េចខ្លះ?

អ្នកជំងឺកូវីដ ១៩ ដែលគេចវេះពីការតម្រូវឲ្យទទួលការព្យាបាល ឬគេចចេញពីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពីប្រាំលាន ទៅម្ភៃលានរៀល។ បើយោង​តាម​ច្បាប់​ស្ដី​​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ក្នុងករណីអំពើខាងលើនេះបណ្តាលឲ្យមានការចម្លងជំងឺកូវីដ ១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ១០ឆ្នាំ។ ច្បាប់​ស្ដី​​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ​ទើប​ដាក់​​ឲ្យ​ប្រើប្រាស់​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១ នេះ។ ច្បាប់នេះមាន ៥ជំពូក ១៦មាត្រា។


វីរុសកូរ៉ូណា

ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ជាង៥០០នាក់កំពុងព្យាបាល មួយចំនួនស្ថានភាពមិនសូវល្អ

ក្នុង​​ចំណោម​​អ្នក​​ជំងឺ​កូវីដ ១៩ ទាំង ​៥៩៧នាក់ ដែល​​កំពុង​​សម្រាក​​ព្យាបាល​​នៅ​​តាម​​មន្ទីរពេទ្យ​​នានា មាន​មួយ​ចំនួនស្ថានភាព​សុខភាព​មិនសូវជាល្អប៉ុន្មាននោះទេ។ នេះជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល។ លោកជំទាវបានបន្តថា បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ​កំពុង​តែ​ខ្នះខ្នែង​ជួយ​សង្គ្រោះ​អ្នក​ជំងឺកូវីដ ១៩ ដែល​មាន​ស្ថានភាព​មិន​សូវល្អទាំង​នោះ តែ​ស្ថាន​បែប​ណា​នោះ ក្រសួង​សុខាភិបាល​នឹង​តាម​បន្ត​ទៀត​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ។ ក្នុង​នោះ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​​បាន​ទទូច​មិន​ឲ្យ​ពលរដ្ឋ​មើលស្រាល​ជំងឺកូវីដ ១៩ ហើយ​យើង​ទាំងអស់​គ្នាត្រូវ​មាន​ការ​ប្រុងប្រយ័ត្នជាប់​ជានិច្ច។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹម​ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១១៦៣នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៦៥២​នាក់ – កំពុង​សម្រាក​ព្យាបាល ៥៩៧នាក់ – ព្យាបាល​ជា​សះស្បើយ ៥៦៥នាក់ – ស្លាប់ ១នាក់។


វីរុសកូរ៉ូណា

ការពារខ្លួន! កើតកូវីដ១៩ អាច​មាន​ផលវិបាកច្រើនទៅថ្ងៃក្រោយ

ថ្វី​បើ​អ្នក​ឆ្លង​កូវីដ​១៩ ​ភាគ​ច្រើន​អាច​ទទួល​បាន​ការ​ព្យា​បាល និង​ជា​សះស្បើយ​វិញ​មែន តែ​ទាំង​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក និង​អង្គការ​សុខ​ភាព​ពិភព​លោក បាន​អះអាង​ថា​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ អាច​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​លើ​រាង​កាយ​​ដែរ​។ បើ​តាម​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​ និង​បង្កា​រ​ជំងឺ​ឆ្លង​អាមេរិក​ ផល​ប៉ះពាល់​លើ​រាង​កាយ​ក្នុង​រយៈពេល​វែង​ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ ​អាច​ថា​ជា​ករណី​មិន​សូវ​កើត​មាន​ ប៉ុន្តែ​ថា​ក៏​បាន​កើត​លើ​អ្នក​បាន​ជា​សះ​ស្បើយ​មួយ​ចំនួន​មក​ដែរ​។ ផល​ប៉ះពាល់​ទាំង​នោះ​គឺ​កើត​មាន​លើ​សរីរាង្គ​មួយ​ចំនួន​លើ​រាង​កាយ​​រួម​មាន​៖ បេះដូង៖ អាច​​មាន​ការ​រលាក​លើ​សាច់ដុំ​បេះ​ដូង តម្រង​នោម៖ របួស​តម្រង​នោម​រួច​ស្រាល់​ ប្រព័ន្ធ​ផ្លូវ​ដង្ហើម៖ សួត​ដំណើរ​ការ​ខុស​ប្រក្រតី​ ស្បែក៖ ឡើង​កន្ទួល ជ្រុះ​សក់​ ប្រព័ន្ធ​ប្រសាទ៖ បាត់​បង់​ក្លិន និង​រសជាតិ បញ្ហា​ដំណេក ពិបាក​ផ្ចង់​អារម្មណ៍ មាន​បញ្ហា​លើ​ការ​ចង់​ចាំ​ ផ្លូវ​អារម្មណ៍៖ បាក់​ទឹក​ចិត្ត ថប់បារម្ភ និង​អារម្មណ៍​ប្រែ​ប្រួល​។ ចំណែក​ខាង​អង្គការ​សុខ​ភាព​ពិ​ភព​លោក​វិញ​បាន​កត់​សម្គាល់​ពី​ផល​ប៉ះពាល់​រយៈពេល​វែង​លើ​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ ដែរ​ថា អ្នក​ជា​សះស្បើយ​អាច​មាន​ផល​វិបាក​រយៈ​ពេល​វែង​ដូច​ខាង​ក្រោម​។​ ​​បេះដូង៖ ខូច​សាច់​ដុំ​បេះ​ដូង បេះដូង​ខ្សោយ សួត៖ ខូច​ជាលិកា​សួត សួត​ខ្សោយ ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ៖ បាត់​បង់​ក្លិន ស្ទះ​ដុំ​កំណក​ឈាម​នៅ​សួត គាំង​បេះ​ដូង បញ្ហា​សរសៃឈាម​ខួរ​ក្បាល​ បញ្ហា​ផ្ចង់​អារម្មណ៍ និង​ការ​ចងចាំ ផ្លូវចិត្ត៖ ជំងឺថប់បារម្ភ បាក់ស្បាត បាក់​ទឹក​ចិត្ត និង​បញ្ហា​ដំណេក​ […]




វីរុសកូរ៉ូណា

តារាចម្រៀង សុគន្ធ និសា ក៏វិជ្ជមានកូវីដ ១៩ ដែរ

តារាចម្រៀង សុគន្ធនិសា ក៏តេស្តឃើញវិជ្ជមានកូវីដ ១៩ ដែរ នៅព្រឹកនេះ។ តាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានបង្ហោះសារថា  "នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វេីតេស្ត​ កូវីដ19​ ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា​ ខ្ញុំបាន​ positive ហេីយ​ គឺមានមេរោគនេះហេីយ​ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដេីម្បីសុវត្តិភាព​ ខ្លួនឯង​និងក្រុមគ្រួសារ​ សូមជូនពរឲ្យបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ​ សូូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប​ អធ្យាស្រ័យ​ផងណាបងប្អូន"។ តារារាចម្រៀងស្រីរូបនេះក៏បានបញ្ជាក់ដែរថា ក្នុងចំណោមអ្នកនៅក្នុងផ្ទះជាមួយទាំង ៧នាក់ មានតែខ្លួនម្នាក់ប៉ុណ្ណោះដែលតេស្តឃើញវិជ្ជមានកូវីដ ១៩។ គិតមកដល់ពេលនេះមានសិល្បករចំនួន ៤នាក់ហើយដែលវិជ្ជមានកូវីដ ១៩ ក្នុងនោះមានពិធីការិនី កែវ ចាន់និមល តារាចម្រៀង ណុប បាយ៉ារិទ្ធ តារាចម្រៀង វី ឌីណែត និង សុគន្ធនិសា។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ