ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ដូសទី២ អាចចាក់នៅកន្លែងផ្សេង ខុសពេលចាក់វ៉ាក់សាំងលើកទី១ បានអត់?

ក្រោយ​ពី​មាន​ការ​សួរ​ច្រើន ជុំ​វិញ​ករណីចាក់​វ៉ាក់សាំង​លើក​ទី២ អាច​ទៅ​ចាក់​ខុស​ពី​កន្លែង​លើក​ទី១ ​ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​ចាក់​ថ្នាំ​លើក​ទី​១​បាន​ឬ​ទេ? នៅ​ព្រឹក​ថ្ងៃ​ទី០៩ ខែ​០៤ ឆ្នាំ​២០២១ រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ នៃ​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន បាន​ឆ្លើយ​តប​បញ្ជាក់​ថា អ្នក​ដែល​ចាក់​វ៉ាក់សាំង​លើក​ទី​១​ហើយ សុំ​ទៅ​ចាក់​វ៉ាក់សាំង​លើក​ទី២ នៅ​កន្លែង​ដែល​បាន​ចាក់​លើក​ទី១​វិញ ដោយសារ​តែ៖ ១. ទិន្នន័យ​អ្នក​ចាក់​នៅ​កន្លែង​ចាក់​លើក​ទី១​ស្រាប់ ២. វ៉ាក់សាំង​លើក​ទី​២ ក៏​បាន​រក្សា​ទុក​នៅ​កន្លែង​ចាក់​លើក​ទី​១ ៣. ការ​ផ្ទៀង​ផ្ទាត់​ចាំ​បាច់​ត្រូវ​ធ្វើ​នៅ​កន្លែង​ចាក់​លើក​ទី១ ដើម្បី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចាក់​លើក​ទី១ បាន​មក​ចាក់​លើក​ទី២​ហើយ ឬ​នៅ? ៤. ចៀស​វាង​ភាព​ច្របូក​ច្របល់​នឹង​ការ​ផ្ទេ​វ៉ាក់សាំង​ចុះ​ឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង ដែល​ធ្វើ​ឲ្យ​ខូច​វ៉ាក់សាំង ៥. នៅ​កន្លែង​ចាក់​លើក​ទី១ គ្រូពេទ្យ​បាន​ជម្រាប​រួច​ហើយ យើង​គួរ​តែ​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​យ៉ាង​ណា​ហើយ ដើម្បី​ចាក់​លើក​ទី២ បាន​ត្រឹម​ត្រូវ។


វីរុសកូរ៉ូណា

ចាក់វ៉ាក់សាំងដូសទី១ ដៃស្តាំ ដូសទី២ ដៃឆ្វេងបានអត់?

វ៉ាក់សាំង​ការពារ​ជំងឺ ជា​ទូទៅ​ចាក់​នៅ​លើ​សាច់​ដុំ​ត្រង់​ស្មា​ ហើយ​ភាគ​ច្រើន​យើង​ឃើញ​ថា ពេល​ដែល​ចាក់​វ៉ាក់សាំង​ដូស​ទី១ គេ​ចាក់​នៅ​ដៃ​ខាង​ស្ដាំ។ ចុះ​បើ​ដៃ​ខាង​ស្ដាំ​ឈឺ ដូស​ទី​២ ​យើង​អាច​ប្ដូរ​មក​ចាក់​ដៃ​ខាង​ឆ្វេង​វិញបានអត់? មាន​ផល​ប៉ះពាល់​អី​ដែរ​ទេ? ដូច​នឹង​វ៉ាក់សាំង​ដទៃ​ទៀត​ដែរ យើង​អាច​ជ្រើសយក​ដៃ​ណា ដើម្បី​ចាក់​វ៉ាក់សាំង​ក៏​បាន។ ជម្រើស គឺ​ស្ថិត​នៅ​លើ​យើង​ខ្លួន​ឯង ហើយ​បើ​គ្រូពេទ្យ​ណែនាំ​ឲ្យ​ចាក់​ដៃ​ខាង​ណា​មួយ​នោះ ក៏​មិន​មាន​ចម្លើយ​ត្រូវ ឬ​ខុស​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត Sunil Sekri អ្នក​ពិគ្រោះ​យោបល់​ផ្នែក​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ Max ក្នុង​ប្រទេស​ឥណ្ឌា។ ចុះ​បើ​ចាក់​ដូស​ទី១​ដៃ​ស្ដាំ យើង​អាច​ចាក់​ដូស​ទី២​ដៃ​ឆ្វេង​បាន​អត់? ចម្លើយ ​គឺបាន។ យើង​អាច​ចាក់​ដៃ​ខាង​ណា​ដែល​យើង​ស្រឡាញ់​សម្រាប់​ដូស​ទី​២​បាន មិន​ថា​ដៃ​ឆ្វេង ឬ​ស្ដាំ​ទេ។ ទោះ​យើង​ចាក់​វ៉ាក់សាំង​នៅ​ដៃ​ណា​ក៏​ដោយ ក៏​វ៉ាក់សាំង​នៅ​តែ​មាន​ប្រសិទ្ធភាព បង្កើត​អង់ទីករ ការពារ​ខ្លួន​យើង​ពី​ជំងឺ​ដែរ ហើយ​វា​ក៏​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ពី​ការ​ផ្លាស់​ប្ដូរ​ដៃ​ចាក់​នឹង​ដែរ។ តាម ​CDC អាមេរិក ឲ្យ​ដឹង​ថា ផល​រំខាន​តិច​តួច​ដែល​បង្ក​ឡើង​ពី​ការ​ចាក់​វ៉ាក់សាំង​មាន​តែ ក្ដៅ​ខ្លួន ឈឺ​ចុក​ត្រង់​មុខ​ម្ជុល ឡើង​កន្ទួល​ក្រហម។ល។ តែ​អាការៈ​ទាំង​នេះ​សុទ្ធ​តែ​បាត់​ទៅ​វិញ​ដោយ​ឯកឯង​នៅ​រយៈ​ពេល​២-៣​ថ្ងៃ ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច គ្មាន​អី​ត្រូវ​បារម្ភ​ឡើយ។ លោក​បន្ត​ថា យើង​អាច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ឬ​វ៉ាក់សាំង​ផ្សេង​ៗ​នៅ​ដៃ​ខាង​ណា​មួយ​ក៏​បាន តែ​ដោយសារ​ក្រោយ​ចាក់ កន្លែង​មុខ​ម្ជុល​អាច​ឈឺ​ចុក​ចាប់ ២-៣​ថ្ងៃ ដូច​នេះ​មនុស្ស​ខ្លះ​ច្រើន​យក​ដៃ​មិន​សូវ​ធ្វើ​ការ​បាន (ឧ. ដៃ​ឆ្វេង សម្រាប់​មនុស្ស​ប្រើ​ដៃ​ស្ដាំ)។ ប៉ុន្តែ សម្រាប់​មនុស្ស​មួយ​ចំនួន គិត​ថា​ដៃ​ដែល​ធ្វើ​ការ​ច្រើន ធ្វើ​ចលនា​ច្រើន​ជួយ​សម្រួល​ដល់​ភាព​ចុក​ត្រង់​មុខ​ម្ជុល​ក្រោយ​ចាក់ […]


វីរុសកូរ៉ូណា

រដ្ឋបាលរាជធានីភ្នំពេញ ដាក់កំហិតបន្ថែមឲ្យអាជីវករ សន្តិសុខ បុគ្គលិកផ្សារអូរឫស្សី ទៅធ្វើតេស្ត

ព្រឹកនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ណែនាំ​បន្ថែម អំពី​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ ក្នុង​ផ្សារ​អូរឫស្សី។ ក្នុង​សេចក្ដី​ណែនាំ​ថ្មី​បន្ថែម​នេះ​បាន​បញ្ជាក់ថា ស្ថានភាព​វិវឌ្ឍ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ក្នុង​មូលដ្ឋាន​នេះ​ជា​ពិសេស ក្នុង​ចំណោម​អាជីវករ សន្តិសុខ និង​បុគ្គលិក កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ ដែល​មាន​ការ​ឆ្លង​ជា​បន្តប​ន្ទាប់​សរុប​ត្រឹម​រយៈពេល ៤ថ្ងៃ បាន​រក​ឃើញ​អ្នក​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ប្រមាណ​ជាង ១០០នាក់។ ដើម្បី​ឈាន​ទៅ​កាត់​ផ្តាច់​ប្រភព​ចម្លង និងទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​ផ្សារ​អូរឫស្សី រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ក្រើន​រម្លឹក និង​ណែនាំ ៤ ចំណុច​សំខាន់។ ទី១ ចៀស​វាង​ការ​ពិន័យ​អន្តរការណ៍ និង​ការ​ទទួលខុស​ត្រូវ ចំពោះ​មុខ​ច្បាប់ អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់​ព័ន្ធ ព្រម​ទាំង​ពលរដ្ឋ​ដែល​បាន​ចេញ-ចូល​ផ្សារ​នេះ ចាប់​ពី​ថ្ងៃទី១ ខែមេសា ដែល​មិន​ទាន់​បាន​ទៅ​យក​សំណាក ត្រូវ​រួសរាន់​ទៅ​យក​សំណាក​នៅ​វិទ្យាល័យ​បាក់ទូក និង​ត្រូវ​អនុវត្ត​វិធាន​ចត្តាឡីស័ក ១៤ថ្ងៃ។ ទី២ ចំពោះ​អាជីវករ សន្តិសុខ និង​បុគ្គលិក-កម្មករ បម្រើ​ការងារ​ក្នុងផ្សារ ដែល​មិន​ព្រម​សហការ​ទៅ​យក​សំណាក​តេស្ត​រក​មេរោគ​កូវីដ-១៩ តាម​ការ​ណែនាំ​នេះ នឹង​មិន​ឲ្យ​បន្ត​អាជីវកម្ម​លក់ដូរ ឬ​ចេញ-ចូល​មក​បម្រើ​ការងារ​របស់​ខ្លួន​ឡើយ នៅ​ពេល​ផ្សារ​នេះ​បើក​ដំណើរ​ការ​ឡើង​វិញ។ ទី៣ ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​រស់នៅ​ក្បែរ​ខាង ជាមួយ​អាជីវករ សន្តិសុខ និង​បុគ្គលិក-កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ​អូរឫស្សី ដាច់ខាត មិន​ត្រូវ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា​ឡើយ និង​ត្រូវ​ចូលរួម​ឃ្លាំ​មើល​ពី​ការ​អនុវត្ត​វិធាន​ចត្តាឡីស័ក​របស់​ពួកគាត់។ ទី៤ អាជ្ញាធ​រមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ដែល​មាន​អាជីវករ […]



វីរុសកូរ៉ូណា

យប់មិញ រកឃើញកម្មកររោងចក្រ ឌីន ហាន នៅស្ទឹងមានជ័យ ជិត ៥០នាក់ ឆ្លងកូវីដ ១៩

នៅយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរ រួមទាំងមន្ត្រីសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ ឌីន ហាន ឆ្លងជំងឺកូវីដ១៩ ជិត ៥០នាក់។ អាជ្ញាធរបានអំពាវនាវដល់កម្មកទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ នៅយប់មិញ និងថ្ងៃនេះជាកំហិត បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។ តាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យរោងចក្រកាត់ដេរ ឌីន ហាន មានកម្មករកំពុងបម្រើការងារចំនួន ២៥៦២នាក់  និងមានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ