ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ក្រសួងហាមពេទ្យឯកជន ពិនិត្យព្យាបាលអ្នកជំងឺសង្ស័យកើតកូវីដ ១៩

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ ខែ​មេសា ឆ្នាំ​២០២១​នេះ ក្រើន​រម្លឹក​ចុង​ក្រោយ​ដល់​គ្រប់​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំង​អស់ ក្នុង​ការ​អនុវត្ត​វិធានការ​ក្នុង​ទប់​ស្កាត់ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។ ដើម្បី​ទប់​ស្កាត​កុំ​ឲ្យ​មាន​ការ​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ទ្រង់​ទ្រាយ​ធំ​ទៀត ក្រសួង​បាន​រម្លឹកឲ្យ​​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯក​ជន​ទាំង​អស់ ចូល​រួម​សហការ​ពង្រឹង​បន្ថែម​សុវត្ថិភាព ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​គោល​ការណ៍​ណែនាំ​ដូច​ជា៖ ១. មិន​អនុញ្ញាត​ឲ្យ​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​សង្ស័យ​ថា​ជា ជំងឺ​កូវីដ-១៩ ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ជា​ដាច់​ខាត (លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល) ២. ត្រូវ​រៀប​ចំ​តុ និង​បុគ្គលិក​គិលា​នុបដ្ឋាក-យិកា​ ម្នាក់ ក្រៅ​ច្រក​ទា្វរ​ចូល​កន្លែង​ពិនិត្យ ដើម្បី​ចាំ​យក​កម្ដៅ និង​បែង​ចែក​ជំងឺ និង​ការ​ត្រួត​ពិនិត្យ​អ្នក​ជំងឺ​ដំបូង។ គ្រប់​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំង​អស់ ត្រូវ​ធានា​ថា​គ្រប់​អ្នក​ជំងឺ និង​មនុស្ស​ចេញ​ចូល​ត្រូវ​បាន​ត្រូត​ពិនិត្យ​តាម​រយៈ​ការ​វាស់​កម្ដៅ ដើម្បី​ពិនិត្យ​រក​មើល​ករណី​សង្ស័យ​ជំងឺ​កូវីដ-១៩ ៣. បើ​មាន​សញ្ញា​ណាមួយ​ដូច​ក្នុង​និយមន័យ​កូវីដ-១៩ អ្នក​ជំងឺ ឬ​បុគ្គល​នោះ ត្រូវ​ឲ្យ​​ពាក់​ម៉ាស់ និង​ណែនាំ​ឲ្យ​រង់​ចាំ​មួយ​កន្លែង ដោយ​រក្សា​គម្លាត​ពី​អ្នក​ដទៃ រួច​ជូន​ព័ត៌មាន​ទៅ​កាន់​មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ-ខេត្ត ៤. ត្រូវ​អនុវត្ត​​អនាម័យ​ដៃ​ជា​ប្រចាំ ដោយ​លាង​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ឬ​អាល់កុល​៧០% ឬ​អាល់កុល​ជែល ៥. ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ និង​យក​សំណាក​ទៅ​ពិនិត្យ និង​តាមដាន​សុខភាព​ជា​ប្រចាំ ចំពោះ​គ្រូពេទ្យ និង​បុគ្គលិក​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​ដែល​មាន​ករណី​សង្ស័យ​កូវីដ-១៩ ៦. ត្រូវ​បាន​ធុង​ពណ៌​លឿង ដែល​មាន​ស្លាក​សញ្ញា​គ្រោះ​ថ្នាក់​ពណ៌​ខ្មៅ សម្រាប់​ដាក់​សំណល់​ឆ្លង​រោគ និង​សម្ភារៈ​អ្នក​ជំងឺ​ដែល​សង្ស័យ​ថា​ជា​ករណី​កូវីដ-១៩ (ដូច​ជា​ម៉ាស់ ក្រដាស​ជូត​មាត់...) ៧. ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯក​ជន​ទាំងអស់ ត្រូវ​ជួយ​អប់​រំ​ផ្សព្វ​ផ្សាយ អំពី​វិធាន​ការណ៍​នៃ​ការ​ចម្លង​ជំងឺ​កូវីដ-១៩​ទៅ​ដល់​បុគ្គលិក អ្នក​ជំងឺ និង​ក្រុម​គ្រួសារ​អ្នក​ជំងឺ និង​ឲ្យ​សហការ​ទប់​ស្កាត់​ការ​រាតត្បាត​ដោយ​ការ​រក្សា​គម្លាត ការ​លាង​ដៃ និង​អនុវត្ត […]


វីរុសកូរ៉ូណា

ស្ត្រីពពោះ ២នាក់ នៅខេត្តពោធិ៍សាត់ ឆ្លងកូវីដ ១៩

រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​ជូន​ដំណឹង​ពី​ការ​ឃើញ​ករណី​វិជ្ជមាន​កូវីដ ១៩ លើ​​ពលរដ្ឋ​ ចំនួន៣នាក់ វិជ្ជមាន​កូវីដ ១៩ នៅថ្ងៃទី០៥ េមសា ២០២១។ អ្នក​វិជ្ជមាន​កូវីដទាំង ៣នាក់​នោះ មានស្ត្រីពពោះដល់ទៅ​ ២នាក់។ ១. ស្ត្រីអាយុ ៣០ឆ្្នាំ មានផ្ទៃពោះ ៩ខែ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ជាពលករមកពីតំបន់សេដ្ឋកិច្ចពិសេស កំបូល ភ្នំពេញ ២. ស្ត្រីអាយុ ១៩ឆ្នាំ មានផ្ទៃពោះ ៦ខែ រស់នៅភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែនជ័យ មកពីខេត្តព្រះសីហនុ ៣. បុរសអាយុ ៣០ឆ្នាំ រស់នៅភូមិក្រសាំព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង។ ស្ត្រីជាម្តាយបើកើតកូវីដ ១៩ អាចចម្លងទៅកូនដែរទេ? តាម​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ California San Francisco បាន​រក​ឃើញ​ថា ទារក​ភាគ​ច្រើន​ ដែល​​មាន​ម៉ាក់​ៗ​កើត​កូវីដ១៩​ គឺ​មាន​សុខភាព​ល្អ​ធម្មតា ​គិត​ត្រឹម​ពេល​ដែល​​​អា​អូន​កើត​បាន​ចន្លោះ​​​​អាយុ​ ៦​-​៨​សប្ដាហ៍។​ ខណៈ​ដែល​​ការ​ស្រាវជ្រាវ​​នេះ​កំពុង​តែ​បន្ត​ ​ ​ការ​រក​ឃើញ​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​គ្រួសារ​ដែល​កើត​កូវីដ១៩​ មាន​ក្តី​សង្ឃឹម​ផង​ដែរ​។ បើ​យោង​​តាម​​ការ​សិក្សា​​លើ​ទារក​ចំនួន ២៦៣​នាក់​​ ដែល​មាន​ម៉ាក់​ៗ​ចូលរួម​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​​អំពី​លទ្ធផល​នៃ​​មេរោគ​កូវីដ​​លើ​​ស្ត្រី​មាន​ទម្ងន់ (PRIORITY) […]


វីរុសកូរ៉ូណា

រកឃើញអ្នកឆ្លងកូវីដ ១៩ ច្រើនទៀតហើយ ដល់ទៅ ៧២នាក់

រកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ៧២នាក់ និងជាសះស្បើយ ៤៧នាក់ នៅថ្ងៃទី០៥ េមសា ២០២១។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលអ្នកឆ្លងកូវីដ ១៩ ទាំង ៧២នាក់នោះ មាន ៧១នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងអ្នកធ្វើដំណើរចូលមកកម្ពុជាម្នាក់។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹមព្រឹក​ ថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ១៩ សរុប ២៨២៤នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២២៩៣នាក់ – ព្យាបាល​ជា​សះស្បើយ ១៧៩៤នាក់ – កំពុង​សម្រាក​ព្យាបាល ១០០៣នាក់ – ស្លាប់ ២២នាក់។


វីរុសកូរ៉ូណា

រកឃើញអាជីវករផ្សារអូរឫស្សីប្រមាណ ២០នាក់បន្ថែមទៀត ឆ្លងកូវីដ ១៩

នៅថ្ងៃទី៥ មេសា ម្សិលមិញ រកឃើញ​អាជីវករ​ផ្សារអូរឫស្សី​ប្រមាណ​ជា ២០នាក់​បន្ថែម​ទៀត វិជ្ជមានកូវីដ ១៩។ តួលេខអាជីវករ​ឆ្លង​កូវីដ ១៩ កើន​ឡើង​ជា​បន្ត​បន្ទាប់​បែប​នេះ គណៈក​ម្មការ​ផ្សារអូឫស្សី​បាន​អំពាវ​ដល់​អាជីករ និង​អ្នក​ដែល​បានចេញ-ចូល​ផ្សារ​អូរឫស្សី ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ ១៩ ចំពោះអ្នក​ដែល​បាន​យក​សំណាក​រួច​ហើយ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បានត្រឹមត្រូវ។ តាម​អភិបាល​ខណ្ឌ ៧មករា  និង​របាយការណ៍​របស់​គណៈកម្មការ​ផ្សារអូរឫស្សី ចំនួន​អាជីវក​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ កើនឡើង​ដល់ ៣៦នាក់​ហើយ​ និង​មាន​អាជីវករ​ជាង ១០០០នាក់ បាន​ទៅ​យក​សំណាក​រួច​ ក្នុង​ចំណោម​អាជីវករ​ជាង ៧០០០ នាក់។


វីរុសកូរ៉ូណា

សម្តេច ហ៊ុន សែន ស្នើឲ្យពិចារណាការព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល នៅតាមផ្ទះ

ក្នុង​សារ​ជា​សំឡេង​នៅ​ព្រឹក​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​ឲ្យ​ពិចារណា​វិធីសាស្ត្រ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​នៅ​តាម​ផ្ទះ ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​មាន​អ្នក​ជំងឺកូវីដ ១៩ ច្រើន រួម​មាន​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ជាដើម។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា កាល​ពី​ពេល​ប្រជុំ​អន្តរ​ក្រសួង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ព្យាបាល​តាម​ផ្ទះ ឥឡូវ​នេះ​ដល់ពេលត្រូវ​ព្យាករណ៍​សភាពការណ៍​ជាមុន អំពី​លទ្ធភាព​ទ្រទ្រង់​បាន​នៃ​មន្ទីរពេទ្យ ប្រសិន​​បើ​​ជំងឺ​​មិន​ថម​ថយ​ទេ​នោះ មន្ទីរពេទ្យ​នឹង​ពេញ​ហៀរ ជោរជន់​ទៅ​ដោយ​អ្នកជំងឺ​ទាំងស្រាល​ទាំង​ធ្ងន់។ "យើង​មិន​អាច​ទទួល​អស់​ទេ ក្នុង​ករណី​កើន​ឡើង​ថែម​ទៀត អ្នក​ជា​តិច អ្នក​ចូល​ច្រើន ទោះបី​ជា​យើង​រៀបចំ​មន្ទីរពេទ្យ​ប៉ុន្មាន​ទៀត​ក៏​មិន​គ្រប់​ដែរ អ៊ីចឹង​វិធី​ដោះស្រាយ មាន​តែ​ទុក​អ្នក​ដែល​មាន​វិជ្ជមាន​កូវីដ ១៩ ប៉ុន្តែ​ស្រាល ទុក​ព្យាបាល​នៅ​តាម​ផ្ទះ"។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​រៀបចំ​ក្រម​ប្រណិបត្តិ​សម្រាប់​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​នៅ​តាម​ផ្ទះ​ឲ្យ​ហើយ។ ក្នុងក​រណី​អ្នក​ជំងឺ​មាន​ផ្ទះ​តូច​ ដែល​អាច​ឆ្លង​រាលដាល​ដល់​ក្រុម​គ្រួសារ ត្រូវ​តែ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ។


វីរុសកូរ៉ូណា

អ្នកនៅតំបន់មានហានីន័យ ទៅលេងស្រុកនៅកំពង់ឆ្នាំងពេលចូលឆ្នាំ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ

ដើម្បី​​ទប់​ស្កាត់​ការ​ឆ្លងរាលដាល​​ជំងឺ​​កូវីដ ១៩ ក្នុង​​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មីនេះ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​​ណែនាំ​ឲ្យ​កុំ​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​មាន​នីភ័យឆ្លង​កូវីដ ១៩ ធ្វើ​ដំណើរត្រឡប់​ទៅផ្ទះ គួរ​សួរ​សុខទុក្ខក្រុមគ្រួសារ​តាម​​អនឡាញ ។ ក្នុង​ករណី​មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​ស្រុក ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ ព្រម​ទាំងឲ្យ​អាជ្ញាធរ​មូលដ្ឋាន​​រាយការណ៍​​ទៅ​ពេទ្យ ដើម្បី​​យក​​សំណាក​ទៅ​ធ្វើ​តេស្ត ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃទី០៥ មេសា ២០២១ នេះ​តទៅ។ ប្រសិន​បើ​បុគ្គល​នោះ​មិន​ព្រម​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ អាជ្ញាធរ​​មូលដ្ឋាន​នឹង​អនុវត្ត​វិធានការ​រដ្ឋបាលតាម​ច្បាប់។ ខាង​ក្រោម​នេះ​ជា​សេចក្តី​ណែនាំ​លម្អិត​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ស្តី​ពី​ការ​ពង្រឹង​វិធានការ​មួយ​ចំនួន ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី និង​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ អនាម័យ ចូលរួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិ។


វីរុសកូរ៉ូណា

បន្តរកឃើញអ្នកលក់ដូរនៅផ្សារអូរឫស្សី ៤នាក់ ឆ្លងកូវីដ ១៩

នៅភ្នំពេញ​មាន​ករណី​វិជ្ជមានកូវីដ ១៩ ចំនួន ៣១នាក់ នៅថ្ងៃទី០៤ មេសា នេះ។ បើ​តាមសេចក្តីជូនដំណឹង​របស់​រដ្ឋបាលរាជធានី​​ភ្នំពេញ ក្នុង​ចំណោមអ្នកឆ្លងកូវីដ ១៩ ទាំង ៣១នាក់នោះ មាន ៤នាក់​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារឫស្សី។ ១. បុរស​អាយុ ៣៣ឆ្នាំ ជា​គ្រួសារ​អាជីវករ​ផ្សារ​អូរឫស្សី តូបលេខ ១៤៩-១៥០ ២. ស្ត្រី​អាយុ ៤៧ឆ្នាំ ជា​​អ្នក​​លក់​​គ្រឿង​ជ័រ តូប​​លេខ ៤១ ជាន់​ផ្ទាល់ដី ៣. បុរស​​អាយុ ៣២ឆ្នាំ ជា​​អ្នក​​លក់​​គ្រឿង​​ភ្លើង តូប​​លេខ ១៨ ៤. បុរស​​អាយុ ៤៣ឆ្នាំ ជា​អ្នក​លក់​ថង់​ប្លាស្ទិក ចាន​ស្នោរ។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ កាលពីព្រឹកមិញនេះ បានប្រកាសឲ្យអ្នកលក់ដូរនៅក្នុងផ្សារអូរឫស្សីទាំងអស់ ទៅធ្វើតេស្តរកមេរោគកូវីដ ១៩ នៅវិទ្យាល័យបាក់ទូក។ ៤


វីរុសកូរ៉ូណា

មកដឹងបន្ថែមពីវ៉ាក់សាំងកូវីដ-១៩ ទាំង៣ Sinovac Sinopharm និង AstraZeneca

បច្ចុប្បន្ន​នេះ ប្រទេសយើងមានវ៉ាក់សាំង​​ ៣ ប្រភេទ ​ ដែល​អាចចាក់​​ការពារ​សុខភាព​ពី​ជំងឺ​ឆ្លង​សកល​កូវីដ-១៩​ គឺ ស៊ីណូវ៉ាក់ ស៊ីណូហ្វាម និង​អាស្ត្រាហ្សេនីកា។ មាន​ឆ្ងល់​ទេ​ថា វ៉ាក់សាំង​ទាំង​៣​នេះ ខុស​គ្នា​យ៉ាង​ម៉េច​ខ្លះ? ឆ្លើយ​តប​នឹង​ការ​ងឿង​ឆ្ងល់​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ចំពោះ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) និង​ស៊ីណូហ្វាម​ (Sinopharm) មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។ ឥឡូវ​នេះ ស៊ីណូហ្វាម ក៏​អាច​ចាក់​លើ​មនុស្ស​ចាប់​ពី​អាយុ​១៨-៦០​ឆ្នាំ​ឡើង​ទៅ​បាន​ដូច​វ៉ាក់សាំង​ផ្សេង​ទៀត​ដែរ។ ប៉ុន្តែ​ក្រសួង​សុខាភិបាល នឹង​សិក្សា​បន្ថែម​ពី​ការ​ណែនាំ​ថ្មី​នេះ។ លោក​ជំទាវ​បន្ត​ថា ចំណុច​ដែល​ដូច​គ្នា​រវាង​វ៉ាក់សាំង ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ គឺ​វ៉ាក់សាំង​ទាំង​ពីរ​នេះ interval នឹង​គ្នា មាន​ន័យ​ថា ចន្លោះ​នៃ​ការ​ចាក់​ពី​ដូស​ទី១ ដល់​ដូស​ទី២ មាន​រយៈ​ពេល​ ១៤-២៨​ថ្ងៃ។ ព្រោះ​តាម​ការ​សិក្សា​បង្ហាញ​ថា បើ​ហួស ​២៨​ថ្ងៃ វ៉ាក់សាំង​មិន​សូវ​មាន​ប្រសិទ្ធភាព​ល្អ ក្នុង​ការ​ឆ្លើយ​តប​របស់​សរីរាង្គ​របស់​យើង។ ចំណែក​រវាង​វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម មិន​សូវ​ជា​មាន​ភាព​ខុស​គ្នា​ប៉ុន្មាន​ទេ ពោល​គឺ​មាន​លក្ខណៈ​នៃ​ការ​ចាក់​ដូច​គ្នា។ ឧទាហរណ៍ អ្នក​មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម​មិន​អាច​គ្រប់​គ្រង​បាន ឬ​កើត​ហឺត) គួរ​ព្យាបាល​ជំងឺ​ឲ្យ​បាន​ធូរ​ស្បើយ​សិន សឹម​ទៅ​ចាក់​វ៉ាក់សាំង។ ប៉ុន្តែ អ្វី​ដែល​គេ​កត់​សម្គាល់​នោះ​គឺ […]


វីរុសកូរ៉ូណា

បុរសជនជាតិចិនម្នាក់ ស្នាក់នៅ Prince Tower ស្លាប់ដោយសារកូវីដ ១៩

បុរស​ជនជាតិ​ចិន អាយុ ៤២ឆ្នាំ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ បើ​តាម​សេចក្តី​ជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បុរស​រូបនោះ​រស់នៅ Apartment Prince Tower សង្កាត់​វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ស្លាប់​នៅ​ថ្ងៃទី០៤ មេសា​២០២១។ អ្នក​ជំងឺ​កូវីដ ១៩ ខាង​លើ​រក​ឃើញ​វិជ្ជមានកូវីដ ១៩ នៅថ្ងៃទី ២៧ មីនា ២០២១ ហើយ​ស្ថានភាព​អ្នក​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរតាំង​ពី​ពេល​ចូល​សម្រាកពេទ្យ​ដំបូង។ តាមការ​សន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​បុរស​រូបនេះ​ស្លាប់ដោយសារ​ខ្សោយ​សួត​ធ្ងន់ធ្ងរ និង​រលាក​សួត​សងខាង​ដោយសារ​ជំងឺកូវីដ ១៩។ នេះជា​ករណី​ស្លាប់ទី២១ ដោយសារ​ជំងឺកូវីដ ១៩ នៅ​កម្ពុជា ចាប់តាំង​​ពី​មានការ​រីករាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ