backup og meta

ធ្លាក់ឈាមច្រើន ឬធ្លាក់ឈាមមិនប្រក្រតីពេលមករដូវ អាចជាសញ្ញានៃវិបត្តិឈាមកើតលើស្រ្តី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 12, 2023

ធ្លាក់ឈាមច្រើន ឬធ្លាក់ឈាមមិនប្រក្រតីពេលមករដូវ អាចជាសញ្ញានៃវិបត្តិឈាមកើតលើស្រ្តី

ជំងឺ​វិបត្តិ​ឈាម និង​វិបត្តិ​កំណក​ឈាម​​កើត​លើ​ទាំង​​បុរស​ និង​ស្ត្រី​ ប៉ុន្តែ​ជំងឺ​ទាំង​នេះ​បាន​ក្លាយ​​ជា​បញ្ហា​​សុខភាព​ចម្បង​ចំពោះ​ស្ត្រី ពីព្រោះ​​វា​អាច​​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ និង​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​​។ ​យោង​តាម​ទិន្នន័យ​បច្ចុប្បន្ន​បាន​ប៉ាន់​ប្រមាណ​ថា ១%​នៃ​ស្ត្រី​នៅ​សហរដ្ឋ​អាមេរិក អាច​មាន​​វិបត្តិ​ហូរ​ឈាម​ដោយ​មិន​ដឹង​ខ្លួន។

ជាក់ស្ដែង ជំងឺ​វិបត្តិ​ឈាម​​ទូទៅ​បំផុត​ដែល​ប៉ះពាល់​ដល់​ស្ត្រី គឺ​ជំងឺ​Von Willebrand ​​ដែល​ធ្វើ​ឲ្យ​​កើត​មាន​កង្វះ ឬ​ពិការ​ភាព​នៃ​សមត្ថភាព​របស់​រាងកាយ​​ក្នុង​ការ​ផលិត​​ប្រូតេអ៊ីន​ជាក់លាក់​​ជួយ​ឲ្យ​មាន​កំណក​ឈាម។ ទោះ​បី​ជា​ជំងឺ​Von Willebrand ​​​កើត​ឡើង​​​​ចំពោះ​បុរស​ និង​ស្ត្រី​​ស្មើ​គ្នា​ក៏​ដោយ​ ប៉ុន្តែ​ស្ត្រី​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​សម្គាល់​​រោគសញ្ញា​នៃ​ជំងឺ​នេះ​បាន នៅ​ពេល​ដែល​មាន​ការ​ធ្លាក់​ឈាម​ច្រើន​ ឬ​មិន​ប្រក្រតី​នៅ​អំឡុង​ពេល​មក​រដូវ និង​ក្រោយ​សម្រាល​កូន​រួច។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​នេះ និង​ជំងឺ​វិបត្តិ​ឈាម​ផ្សេង​ទៀត ក៏​អាច​​បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​​ការ​បាត់បង់​គភ៌​ម្ដង​ហើយ​ម្ដង​ទៀត ការ​ចេញ​ឈាម​ខ្លាំង​អំឡុង​ពេល​ធ្វើ​ធ្មេញ ​ឈាម​ច្រមុះ​ញឹកញាប់​ និង​ហូរ​ឈាម​ច្រើន​អំឡុង​ពេល​ ឬ​ក្រោយ​ពេល​វះកាត់។

រោគស្រ្តី១

អត្ថបទគួរអាន៖

  • មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?
  • ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន
  • មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក
  • គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ?
  • មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
  • ស្ត្រី​ដែល​មាន​ឈាម​រដូវ​ច្រើន ​ឬ​កើត​ជំងឺVon Willebrand មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្លេកស្លាំង ឈឺចាប់​អំឡុង​ពេល​មក​រដូវ ​ទទួល​ការ​បញ្ចូល​ឈាម​ ​ព្រម​ទាំង​ប៉ះពាល់​ដល់​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ថែម​ទៀត​ផង​។

    ក្រៅ​ពី​ជំងឺ Von Willebrand ជំងឺ​វិបត្តិ​ឈាម​កម្រ​ផ្សេង​​ទៀត​ និង​បញ្ហា​មុខងារ​ប្លាកែត​ទូទៅ ក៏​អាច​​នាំ​ឲ្យ​ស្ត្រី​មាន​រោគសញ្ញា​ហូរ​ឈាម​ច្រើន​ផង​ដែរ​។

    ថ្វី​ត្បិត​តែ​ជំងឺ​វិបត្តិ​ឈាម​ពុំ​អាច​ព្យាបាល​ជា​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ថែទាំ​ត្រឹមត្រូវ​ អាច​ជួយ​គ្រប់គ្រង​រោគសញ្ញា​ ក៏​ដូចជា​ជួយ​​ឲ្យ​ស្ត្រី​ជៀស​ផុត​ពី​ផលវិបាក​ផ្សេង​​ទៀត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 12, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម