ពិតណាស់ ប្រភេទក្រុមឈាមមិនត្រឹមតែធ្វើឲ្យយើងយល់ច្បាស់ពីការបរិច្ចាគ ឬទទួលឈាមពីអ្នកណាម្នាក់ប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យយើងដឹងអំពីហានិភ័យសុខភាពជាក់លាក់មួយចំនួនដូចគ្នា។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពិតណាស់ ប្រភេទក្រុមឈាមមិនត្រឹមតែធ្វើឲ្យយើងយល់ច្បាស់ពីការបរិច្ចាគ ឬទទួលឈាមពីអ្នកណាម្នាក់ប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យយើងដឹងអំពីហានិភ័យសុខភាពជាក់លាក់មួយចំនួនដូចគ្នា។
ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលមានឈាមក្រុមO មានហានិភ័យទាបក្នុងការកើតជំងឺសរសៃឈាមបេះដូង។ កត្តានេះពីព្រោះតែក្រុមឈាមប្រភេទផ្សេងមានកូលេស្តេរ៉ូល និងប្រូតេអ៊ីនកម្រិតខ្ពស់ ដែលពាក់ព័ន្ធនឹងការកកឈាម។
ទន្ទឹមនឹងនេះដែរ ក្រុមឈាមប្រភេទA, AB និងB មានហានិភ័យក្នុងការកើតជំងឺមហារីកក្រពះខ្ពស់ជាងក្រុមឈាមប្រភេទO ជាពិសេសអ្នកដែលមានក្រុមឈាមA ។ ក្រុមអ្នកស្រាវជ្រាវយល់ថា នេះប្រហែលមកពីការឆ្លងមេរោគH.pylori ច្រើនកើតចំពោះអ្នកដែលមានឈាមប្រភេទA។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ការសិក្សាមួយបានបង្ហាញថា អ្នកដែលមានបញ្ហាការចងចាំគឺច្រើនតែជាអ្នកមានក្រុមឈាមប្រភេទAB។
ភាពតានតឹងបង្កើនកម្រិតអ័រម៉ូនCortisol ដែលជាអ័រម៉ូនស្រ្តេស។ ចំពោះអ្នកដែលមានក្រុមឈាមប្រភេទA មានកម្រិតអ័រម៉ូនCortisol ច្រើនជាងក្រុមឈាមប្រភេទផ្សេងទៀត។
អ្នកដែលមានឈាមប្រភេទO អាចមិនសូវកើតជំងឺគ្រុនចាញ់។ ជាធម្មតា យើងអាចឆ្លងជំងឺគ្រុនចាញ់តាមរយៈមូសដែលផ្ទុកមេរោគ។ យ៉ាងណាមិញ ប៉ារ៉ាស៊ីតដែលបង្កមេរោគនេះ ពិបាកនឹងភ្ជាប់ខ្លួនទៅនឹងកោសិកាឈាមក្រុមOណាស់។
អត្ថបទគួរអាន៖
ចំណែកឯបញ្ហាដំបៅក្រពះ អាចបង្កឲ្យមានការឈឺចាប់នៅស្រទាប់ក្រពះ ឬពោះវៀនផ្នែកខាងលើ។ ជំងឺមួយនេះ ច្រើនតែកើតជាញឹកញាប់លើអ្នកមានក្រុមឈាមប្រភេទ O។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕