១- ស្បែកស្លេកស្លាំង
នៅពេលខ្វះជាតិដែក ស្បែកប្រែជាស្លេកស្លាំងខ្លាំង ព្រោះអេម៉ូក្លូប៊ីនផ្តល់ឲ្យស្បែកពណ៌ភ្លឺថ្លា មានកម្រិតទាបជាងមុន។ ប៉ុន្តែបើស្បែកយើងបែបនោះតាំងពីដើមមក អាចសង្កេតមើលក្នុងភ្នែក ប្រសិនបើខុសពីធម្មតានេះអាចជាសញ្ញានៃកង្វះជាតិដែក។
២- អណ្ដាតបែក/ បបូរមាត់ស្ងួត ប្រេះ បែក
បើអណ្ដាតមានសភាពហើម បែកដោយមានភាពឈឺចាប់ អាចជាសញ្ញាកង្វះជាតិដែក។ អ្នកខ្វះជាតិដែកមិនត្រឹមតែធ្វើឲ្យស្បែកស្លេកប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យបបូរមាត់ស្ងួត ប្រេះ បែក ព្រមទាំងដំបៅនៅកៀនបាត់ ក៏ជាសញ្ញាខ្វះជាតិដែកដែរ។