បើគិតពីភាពអស្ចារ្យរបស់សរីរាង្គមនុស្សយើង ពិតជាគួរឲ្យស្ញប់ស្ញែង ដែលធម្មជាតិអាចបង្កើតបានដូចនេះ។ ឥឡូវគិតតែ “ច្រមុះ” មួយមុខសិន ហើយកុំទាន់ភ្ញាក់ផ្អើលពេលឮ “Hello គ្រូពេទ្យ” ថា ច្រមុះអាចហិតក្លិន ១ លានផ្សេងគ្នា បូករួមទាំងសមត្ថភាពពិសេសច្រើនទៀត។ តោះស្វែងយល់ទាំងអស់គ្នា!
១- អាចកំណត់ក្លិនខុសៗគ្នាបាន១លានក្លិន
យើងមានអំណះអំណាងពីសាកលវិទ្យាល័យ Rockefeller ជំនាញខាងស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងជីវសាស្ត្ររបស់អាមេរិក បង្ហាញថា សមត្ថភាពច្រមុះ គឺអស្ចារ្យ ព្រោះអាចស្រង់ក្លិនបានយ៉ាងតិច ១ លានក្លិនផ្សេងៗគ្នា។
– ដំណើរការស្រង់ និងកំណត់ក្លិន៖ អ្នកវិទ្យាសាស្ត្រពន្យល់ថា ពេលក្លិនចូលច្រមុះ បានធ្វើដំណើរទៅផ្នែកកំពូលប្រហោងច្រមុះទៅក្រហែងឃានវិញ្ញាណ (ស្រង់ក្លិន) ហើយកោសិកាសរសៃប្រសាទសម្រាប់ក្លិននៅកន្លែងនោះ ចាប់ក្លិនបាន។ ពេលសរសៃប្រសាទដំណើរការ វាបញ្ជូនសញ្ញាទៅកាន់ខួរក្បាល បង្កើតបានជាក្លិនដែលមានលក្ខណៈតែមួយគ្មានពីរដែលយើងដឹង។
២- ច្រមុះជាអ្នកពត់សំឡេង
សំឡេងចេញពីបំពង់ក ប៉ុន្តែវាមានលក្ខណៈខ្ទរ ងឺងៗ។ សំឡេងធម្មតាដែលយើងឮរាល់ថ្ងៃ ឬនិយាយចេញខ្លួនឯង គឺច្រមុះជាអ្នកពត់សំឡេង ខ្ទរ ប្លាត នៃបំពង់ក និងច្រមុះ។ អ្នកផ្ដាសាយ ឬប្រតិកម្ម អាលែកហ្ស៊ី និយាយដោយសំឡេងច្រមុះ ព្រោះខ្យល់មិនអាចឆ្លងកាត់ច្រមុះបាន (តឹងច្រមុះ) ទើបធ្វើឲ្យបាត់បង់ភាពខ្ទរនៃច្រមុះ មិនដូចសំឡេងមុនឈឺ។
ឆ្អឹងស៊ីនុស ជារចនាសម្ព័ន្ធបំពេញដោយខ្យល់ ស្ថិតនៅក្នុងក្បាលហើយមានទំនាក់ទំនង និងសម្ព័ន្ធភាពជិតស្និទ្ធជាមួយច្រមុះ។ វាជាផ្នែកដ៏សំខាន់នៃភាពឡងខ្ទ័រសំឡេង។
កម្មវិធីពិនិត្យសុខភាពក្រពេញប្រូស្តាតអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
កម្មវិធីពិនិត្យបញ្ហាឆាប់ចេញទឹកកាមអនឡាញ
៣- ស្ត្រីមានឃានវិញ្ញាណល្អជាងបុរស
អំណះអំណាងមួយទៀតដែលបានមកពីការពិសោធថា លទ្ធភាពស្រង់ក្លិនរបស់ស្រីៗ ល្អជាងប្រុសៗ។ មូលហេតុត្រង់ស្រីៗមានតំបន់ក្លែបខាងមុខត្រង់ថ្ងាសកម្រិតខ្ពស់នៃខួរក្បាល ច្រើនជាងប្រុសៗ។
៤- មនុស្សចាស់ស្រង់ក្លិនលែងបានអាចដឹងពេលស្លាប់
បើកាលណាមនុស្សបាត់បង់សមត្ថភាពស្រង់ក្លិន អាចស្លាប់ក្នុងអំឡុង ៥ ឆ្នាំទៀត។ ការសិក្សាធ្វើលើជនជាតិអាមេរិកច្រើនជាង ៣ ពាន់នាក់ អាយុ ៥៧ ដល់ ៨៥ឆ្នាំ។ អ្នកជំនាញបានរកឃើញថា មនុស្សដែលគ្មានសមត្ថភាពហិត ឬដឹងក្លិន ដូចជា កូឡាប ក្រូច និង ជី Peppermint មានហានិភ័យការស្លាប់ខ្ពស់ជាង ៣ដង ល្បាក់ ៥ឆ្នាំបន្ទាប់។
មិនមែនគ្រប់ករណី អាចប្រឈមនឹងការស្លាប់ទេ ព្រោះការថយចុះញាណដឹងក្លិនដោយសារតែអាលែកហ្ស៊ី ឬរបួសក្បាល។ កត្តាទាំងនេះមិនអាចនាំទៅដល់ហានិភ័យឆាប់ស្លាប់ទេ។
អាន៖
- Allergic Rhinitis (ជំងឺ រលាកច្រមុះដោយសារអាល្លែកហ្ស៊ី)
- Nasopharyngitis (ជំងឺរលាកច្រមុះ និងបំពង់ក)
- កត្តាធំៗ៤យ៉ាង ជំរុញឲ្យកើតជំងឺមហារីកច្រមុះ
- កម្ចាត់រោមច្រមុះមិនមែនចេះតែធ្វើតាមចិត្តទេ ត្រូវដឹងវិធីនេះ
- កុំរំលង រោគសញ្ញាទាំងនេះអាចបណ្តាលឲ្យមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ
- ឈាមច្រមុះមានលាយសញ្ញាបែបនេះ អាចជាករណីគ្រោះថ្នាក់
- ចេញរោគសញ្ញាទាំងនេះ គួរពិគ្រោះជាមួយពេទ្យ ប្រយ័ត្នជំងឺមហារីកច្រមុះបំពង់ក
[embed-health-tool-heart-rate]