តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

អ្នកជំងឺទឹកនោមផ្អែមវ័យចំណាស់ អាចត្រូវកំណត់កម្រិតជាតិស្ករផ្សេងគ្នា

    អ្នកជំងឺទឹកនោមផ្អែមវ័យចំណាស់ អាចត្រូវកំណត់កម្រិតជាតិស្ករផ្សេងគ្នា

    មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ឲ្យ​ដឹង​ថា​ការ​កំណត់​គោល​ដៅ​កម្រិត​ជាតិ​ស្ករ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​មាន​វ័យ​ចំណាស់​ក៏​ត្រូវ​ពិចារណា​ទៅ​លើ​កត្តា​មួយ​ចំនួន​ រួម​មាន​ស្ថាន​ភាព​ជា​ទូទៅ​របស់​អ្នកជំងឺ​ កម្រិត​នៃ​ការ​ចងចាំ​ ជីវភាព​ប្រចាំថ្ងៃ និង​​ស្ថាន​ភាព​សេដ្ឋកិច្ច​ជាដើម​។

    មន្ទីរ​ពេទ្យ​បាន​បែង​ចែក​ការ​កំណត់​កម្រិត​ជាតិ​ស្ករ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​មាន​ជំងឺ​ទឹកនោម​ផ្អែម​ដូច​ខាង​ក្រោម​។

    . អ្នក​ជំងឺ​នៅ​មាន​សុខ​ភាព​មាំទាំ​

    មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បញ្ជាក់​ថា អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ខ្លះ​នៅ​មាន​សុខភាព​មាំទាំ​អាច​ចូល​រួម​កិច្ចការ​ក្នុង​សង្គម​នានា​ និង​នៅ​អាច​ធ្វើ​ដំណើរ​ទី​ជិត​ទី​ឆ្ងាយ​បាន​​ជាដើម។ បើ​តាម​មន្ទីរ​ពេទ្យ​គោល​ដៅ​នៃ​ការ​ព្យាបាល​ គ្រូ​ពេទ្យ​កំណត់​កម្រិត​ជាតិ​ស្ករ​ បាន​ប្រហាក់​ប្រហែល​នឹង​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទូទៅ ពោល​គឺ​មធ្យម​ភាគ​ជាតិ​ស្ករ HbA1c នៅ​ចន្លោះ​ពី៦,%ទៅ​៧,៥​% ឬ អាច​កំណត់​ម៉្យាង​ទៀត​បាន​ថា ជាតិ​ស្ករ​ពេល​ព្រឹក​មុន​ពិសា​អាហារ​ ≤​១២៦mg/dl​។​

    ទឹកនោមផ្អែមចាស់

    . អ្នក​ជំងឺ​មាន​ជំងឺ​ប្រចាំ​កាយ​

    មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ថា ចំពោះ​អ្នក​ជំងឺ​ខ្លះ​ទៀត​ក៏​មាន​ជំងឺ​ប្រចាំ​កាយ ​តែ​នៅ​អាច​ចាត់​ចែង​កិច្ចការ​ប្រចាំ​ថ្ងៃ​ដោយ​ខ្លួន​ឯង​បាន​។ អ្នក​ជំងឺ​វ័យ​ចំណាស់​ដែល​មាន​បញ្ហា​សុខ​ភាព​ប្រចាំ​កាយ​ ហើយ​ងាយ​ធ្លាក់​ខ្លួន​ឈឺ ​ការ​កំណត់​គោល​ដៅ​មធ្យម​ភាគ​ជាតិ​ស្ករ​មិន​តឹង​រឹង​ពេក​នោះ​ទេ​ ព្រោះ​អ្នក​ជំងឺ​ក្នុង​ក្រុម​នេះ​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​សារ​ជាតិ​ចិញ្ចឹម​រាង​កាយ​ ការ​ចុះ​ជាតិ​ស្ករ​ខ្លាំង​ ការ​ចុះ​សម្ពាធ​ឈាម​ភ្លាមៗ​ពេល​ក្រោក​ឈរ​។ ករណី​បែប​នេះ មន្ទីរពេទ្យ​ថា​មធ្យម​ភាគ​ជាតិ​ស្ករ​ HbA1c ចន្លោះ ៧,%​ទៅ៨% ឬ​កំណត់​ម៉្យាង​ទៀត​ ជាតិ​ស្ករ​មុន​អាហារ​ពេល​ព្រឹក នៅចន្លោះ១២៦mg/dl ទៅ១៦០ mg/dl

    . អ្នក​ជំងឺ​ស្ថាន​ភាព​ជរា​

    ប្រភព​ដដែល​ឲ្យ​ដឹង​បន្ថែម​ថា​ ផ្ទុយ​ទៅ​វិញ​មាន​​អ្នក​ជំងឺ​មួយ​ចំនួន​ដែល​មាន​ស្ថាន​ភាព​ជរា​ គឺ​តែង​តែ​ត្រូវ​ការ​អ្នក​បីបាច់​ថែរក្សា​ជា​ប្រចាំ។​ ករណី​អ្នក​ជំងឺ​ជរា​ ត្រូវ​ការ​អ្នក​ថែ​ទាំ​វិញ​ គោល​ដៅ​នៃ​មធ្យម​ភាគ​ជាតិ​ស្ករ HbA1c​ ​គឺ​​ចន្លោះ​ពី​៧,៥​%​ទៅ​៨,៥​%

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 10/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត