ការព្រួយបារម្ភ អំពីការថែទាំជំងឺទឹកនោមផ្អែមអាចហាមពួកគេមិនឲ្យធ្វើនូវរឿងជាច្រើន។ ពួកគេអាចនៅតែឯង ដែលអាចធ្វើឲ្យពួកគេមានគំនិតអវិជ្ជមាន។ អ្នកផ្តល់សេវាសុខភាពអាចជួយពួកគេឲ្យមានអារម្មណ៍សេរីភាពតាមរយៈជំនាញនៃការគ្រប់គ្រងខ្លួនឯងដោយការប្រើប្រាស់នូវវិធីណាមួយដើម្បីបង្កើនការពិភាក្សាបើកចំហណាមួយពីផលវិបាកក្នុងការថែទាំនូវជំងឺទឹកនោមផ្អែមពួកគេ។
២-ការគ្រប់គ្រងបញ្ហាផ្លូវចិត្តពេលមានជំងឺទឹកនោមផ្អែម
តាមឃ្លាមួយរបស់លោកស្រី Deborah Rozman និយាយថា “ប្រសិនបើយើងមិនគ្រប់គ្រងអារម្មណ៍របស់យើងឲ្យបានល្អទេ នោះអារម្មណ៍របស់យើងនឹងគ្រប់គ្រងយើងវិញ” ដូចនេះ ការគ្រប់គ្រងអារម្មណ៍របស់ខ្លួនជារឿងមួយដែលយើងត្រូវធ្វើមុនគេក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ អ្នកគួរធ្វើតាមវិធីខាងក្រោមដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នក៖
ការទទួលស្គាល់ការពិតនៃជំងឺរបស់អ្នក នឹងអាចជួយអ្នកឲ្យផ្តោតលើវិធីសាស្រ្តក្នុងការគ្រប់គ្រងជំងឺរបស់អ្នក។ អ្នកក៏គួរតែរៀនទទួលស្គាល់នូវអារម្មណ៍អវិជ្ជមានដែលអាចកើតមានឡើង។ អ្នកអាចធ្វើវាឲ្យប្រសើរឡើងដោយកែប្រែមកព្យាយាមគិតបែបវីជ្ជមានវិញ។
ឧទាហរណ៍ អ្នកមានជំងឺទឹកនោមផ្អែមម្នាក់អាចប្រាប់ខ្លួនឯងថា “វាតាមពិតទៅជារឿងដែលល្អមួយដែល ខ្ញុំបានដឹងរោគវិនិច្ឆ័យលឿន ព្រោះវាមិនយឺតពេលសំរាប់ខ្ញុំក្នុងការចាប់ផ្តើមរស់ក្នុងក្នុងជីវិតមួយដែលមានសុខភាពល្អ និងព្យាយាមកាត់បន្ថយកម្រិតជាតិស្កររបស់ខ្ញុំរហូតដល់ស្ថិតក្នុងស្ថានភាពមួយថេរ។”
- ការលើកលែងឲ្យខ្លួនឯង និងរៀនពីបទពិសោធន៍នេះ
វាមានភាពងាយស្រួលណាស់ដែលមនុស្សម្នាក់ធ្លាក់ទៅក្នុងស្ថានភាពមួយដែលមានអារម្មណ៍ថាខ្លួនមានកំហុស សោកស្តាយ និងបន្ទោសខ្លួនឯង អំពីលទ្ធផលនៃការរស់នៅរបស់ពួកគេ។ ប៉ុន្តែអ្វីដែលសំខាន់សំរាប់យើងគឺថា គ្មាននរណាល្អគ្រប់ដប់នោះទេ ហើយត្រូវចេះអត់ឱនឲ្យខ្លួនឯង ហើយដើរទៅមុខបន្តដើម្បីឲ្យមានសុខភាពល្អ។
បន្ទាប់ធ្វើតាមអ្វីដែលបានបង្ហាញខាងលើ វាពិតជាសំខាន់ផងដែរក្នុងការរៀបចំនូវគម្រោងមួយសម្រាប់ខ្លួន ទាំងរបបអាហារ និងការហាត់ប្រាណជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់។
- ត្រូវមានទំនក់ទំនងជាមួយមនុស្សជុំវិញខ្លួន
ការនៅម្នាក់ឯងនឹងរឹតតែធ្វើឲ្យការគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អ ដោយសារវានឹងធ្វើឲ្យមានបញ្ហាថប់អារម្មណ៍។ ដូចនេះ អ្នកគួរនិយាយជាមួយមិត្តភក្តិ និងគ្រួសារឲ្យបានច្រើន។ សមាជិកគ្រួសារដែលរស់នៅជាមួយអ្នកដែលមានជំងឺទឹកនោមផ្អែម អាចជួយពួកគេក្នុងការទម្លាប់មានការញ៉ាំអាហារដែលធ្វើឲ្យមានសុខភាពល្អ។ នេះជាវិធីមួយដែលធ្វើឲ្យមនុស្សជាទីស្រលាញ់របស់អ្នកមិនមានអារម្មណ៍ឯកការ។
- វិធីសាស្រ្តក្នុងការសម្រាក
ព្យាយាមសម្រាកឲ្យបានច្រើន ជាពិសេសនៅកន្លែងដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងចៀសផុតពីបញ្ហាផ្សេងៗ។ ដំបូង អ្នកអាចគិចថាការគ្រប់គ្រងជំងឺទឹកនោមផ្អែមលំបាក ប៉ុន្តែប្រសិនបើយើងសញ្ចឹងគិតបន្តិច យើងនឹងដឹងថា ការគ្រប់គ្រងនៃបញ្ហាទឹកនោមផ្អែម ពឹងផ្អែកលើគំនិតអារម្មណ៍ និងអក្បកិរិយាវិជ្ជមាន រួមមានការញ៉ាំអាហារដែលធ្វើឲ្យមានសុខភាពល្អ និងលំហាត់ប្រាណផ្សេងៗ ដើម្បីទទួលបាននូវជីវិតរស់នៅមួយប្រកបដោយសុខភាពល្អ។ អ្នកត្រូវចាំថា មិនមែនមានតែអ្នកម្នាក់ឯងប៉ុណ្ណោះដែលមានបញ្ហានេះ ហើយព្យាយាមធ្វើឲ្យខ្លួនអ្នកមានសុខភាពល្អតែឯង ការពិតអ្នកមានពួកយើងទាំងអស់គ្នា។