បើមានអ្នកផ្ទះកើតទឹកនោមផ្អែម ត្រូវប្រាប់សាម៉ីខ្លួនឲ្យប្រយ័ត្ន ព្រោះផលវិបាកជំងឺនេះ មានច្រើន ហើយសុទ្ធតែធ្ងន់ៗ ក្នុងនោះ អាចធ្វើឲ្យខូចភ្នែក មើលមិនឃើញ។ បញ្ហាលម្អិតមានក្នុងការបកស្រាយរបស់ “Hello គ្រូពេទ្យ” ខាងក្រោម។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
បើមានអ្នកផ្ទះកើតទឹកនោមផ្អែម ត្រូវប្រាប់សាម៉ីខ្លួនឲ្យប្រយ័ត្ន ព្រោះផលវិបាកជំងឺនេះ មានច្រើន ហើយសុទ្ធតែធ្ងន់ៗ ក្នុងនោះ អាចធ្វើឲ្យខូចភ្នែក មើលមិនឃើញ។ បញ្ហាលម្អិតមានក្នុងការបកស្រាយរបស់ “Hello គ្រូពេទ្យ” ខាងក្រោម។
កម្រិតជាតិស្ករជាតិក្នុងឈាមខ្ពស់ អាចនាំឲ្យភ្នែកមានបញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺសរសៃឈាមបាតភ្នែក ទឹកដក់បាតភ្នែក ឬភ្នែកឡើងបាយ។
អ្នកទឹកនោមផ្អែម ជាទូទៅ មានបញ្ហាស្រវាំងភ្នែក វាកើតដោយសារការហើមប្រស្រីភ្នែក ពេលជាតិស្ករក្នុងឈាមឡើងខ្ពស់។ ដំណោះស្រាយ គឺត្រូវគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ ហើយភ្នែកយើងនឹងមើលឃើញធម្មតាវិញ ក្នុងរយៈពេល ៣ ខែ។
វាកើតឡើងពេលសម្ពាធទឹកកើនឡើងនៅក្នុងភ្នែក ហើយទឹកនោះហូរចេញមកក្រៅមិនបាន ធ្វើឲ្យសរសៃឈាម និងសរសៃប្រសាទភ្នែកខូច អាចឈានទៅរកខ្វាក់ភ្នែក។
ជំងឺនេះ ឧស្សាហ៍កើតជាងគេ ហើយទម្រាំដឹងខ្លួនមានរោគសញ្ញា គឺចូលដល់ដំណាក់កាលធ្ងន់ទៅហើយ។ រោគសញ្ញាមាន ឈឺក្បាល ឈឺគ្រាប់ភ្នែក ស្រវាំងភ្នែក ចេញទឹកភ្នែកច្រើន។ អ្នកទឹកនោមផ្អែម ៤០% អាចវិវត្តទៅរកជំងឺនេះ ហើយពេទ្យអាចប្រើថ្នាំបញ្ចុះសម្ពាធភ្នែក និងឲ្យទឹកក្នុងភ្នែកឆាប់ហូរចេញ។
យើងអាចមើលឃើញច្បាស់ ដោយសារកញ្ចក់ប្រស្រីភ្នែកថ្លា ប៉ុន្តែក្នុងករណីមានបាយភ្នែក កញ្ចក់នឹងឡើងល្អក់ ធ្វើឲ្យយើងមើលមិនច្បាស់។ ពេទ្យអាចព្យាបាលដោយវះកាត់ និងពាក់វ៉ែនតាជំនួយ។ អ្នកទឹកនោមផ្អែម ងាយកើតបាយភ្នែកខ្លាំងណាស់ រហូតដល់ ៦០% ឯណោះ។
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចធ្វើឲ្យសរសៃឈាមតូចៗក្នុងរេទីនភ្នែកខូចខាត ហើយនាំឲ្យមានជំងឺសរសៃឈាមបាតភ្នែក។ កើតទឹកនោមផ្អែមកាន់តែយូរ អាចកើតជំងឺនេះកាន់តែច្រើន។ ប៉ុន្តែអាចគេចផុតពីជំងឺនេះ ដោយគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អ ឈប់ជក់បារី និងហាត់ប្រាណទៀងទាត់។
បើមានចាស់ៗក្នុងផ្ទះ កើតជំងឺទឹកនោមផ្អែម យើងគួរយកចិត្តទុកដាក់បន្ថែម លើការតាមដានជាតិស្ករក្នុងខ្លួន ដើម្បីឲ្យដឹងពីការឡើងចុះ ព្រោះម៉ាក់ប៉ា អ៊ំៗ កើតជំងឺនេះភាគច្រើន មិនសូវខ្វល់រឿងពិនិត្យជាតិស្ករទេ។ កុំទុករហូតហួសពេល។
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Eye Complications http://www.diabetes.org/living-with-diabetes/complications/eye-complications/?referrer=https://www.google.com.vn/. Accessed February 25, 2017
Can Diabetes Affect Your Eyes? http://www.webmd.com/eye-health/eye-problems#1. Accessed February 25, 2017