អាការៈ ក្អួត ឬចង្អោរ ពិសេសកើតឡើងនៅពេលព្រឹក ក៏ជារោគសញ្ញាមួយនៃដុំសាច់ក្នុងខួរក្បាលដែរ។ អាការៈក្អួតនេះ អាចកើតឡើងនៅពេលព្រឹក មុនក្រោកពីដំណេកពេលយើងបែរខ្លួនចុះឡើង ធ្វើឲ្យយើងមានអារម្មណ៍ចង់ក្អួត។
៤. ការចងចាំធ្លាក់ចុះ
ដុំសាច់ក្នុងខួរក្បាលអាចធ្វើឲ្យយើងមានកាភ្លេចភ្លាំងខ្លះៗ ឬធ្លាក់ចុះការផ្ទង់អារម្មណ៍ជាដើម។ អ្នកខ្លះធ្លាប់តែពូកែបើកបររថយន្ត តែពេលមានបញ្ហាដុំសាច់ក្នុងខួរក្បាលអាចធ្វើឲ្យអារម្មណ៍ប្រែប្រួលខ្លះពេលបើកបរ និងអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍។
មួយវិញទៀត ដូចជាអ្នកធ្លាប់តែពូកែដោះស្រាយលំហាត់គណិតវិទ្យា ឬលេងអុក តែបែរជាភាន់ភាំងពេលត្រូវដោះស្រាយលំហាត់ ឬលេងអុក ជាដើម។

៥. បាត់បង់ស្មារតី
ពេលមានសម្ពាធក្នុងខួរក្បាលឡើងខ្លាំង វាធ្វើមានសម្ពាធខ្លាំងលើខួរក្បាលដែរ។ ការបាត់បង់ស្មារតី អាចកើតឡើងបានដោយហេតុផលមួយចំនួន។ អ្នកខ្លាំងអាចមានអារម្មណ៍អស់កម្លាំងខ្លាំង ដែលអាចឈានដល់បាត់បង់ស្មារតី ឬអ្នកខ្លះអាចបាត់បង់ស្មារតីភ្លាមៗតែម្ដង។ ការបាត់បង់ស្មារតីនេះអាស្រ័យលើមូលហេតុបង្ក ហើយការបាត់បង់ស្មារតីខ្លះអាចបង្កទៅជាការសន្លប់ក្នុងរយៈពេលយូរ។
៦. អារម្មណ៍ប្រែប្រួល
អ្នកមានបញ្ហាដុំសាច់ក្នុងខួរក្បាលខ្លះអាចជួបបញ្ហាអារម្មណ៍ប្រែប្រួលដែរ។ ដូចជាអ្នកខ្លះក៏ស្រាប់តែ មានអារម្មណ៍ផ្លូវភេទខ្លាំងភ្លាមៗ ឬនៅសុខៗសើចមិនត្រូវពេលជាដើម។
៧. បញ្ហាគំហើញ
បញ្ហាគំហើញ ឬស្ដាប់ អាចកើតមានដែរចំពោះអ្នកមានបញ្ហាដុំសាច់ក្នុងខួរក្បាល។ បញ្ហាគំហើញចំពោះអ្នកមានដុំសាច់ក្នុងខួរក្បាលមានដូចជាព្រិលភ្នែក មើលឃើញវត្ថុអ្វីមួយបែកជាពីរ ឬបាត់បង់គំហើញ។ ចំពោះបញ្ហាការស្ដាប់វិញ អាចបាត់បង់ការស្ដាប់ឮនៅត្រចៀកម្ខាង ឬឮសំឡេងងឺងៗនៅក្នុងត្រចៀក។