ចំណេះដឹងមូលដ្ឋាន
១- អ្វីជាជំងឺមហារីកបំពង់ក?
ជំងឺមហារីកបំពង់កគឺសម្ដៅទៅលើមហារីកនៃប្រអប់សំឡេង ខ្សែសំឡេង និងផ្នែកផ្សេងទៀតនៃបំពង់ក។ មហារីកបំពង់កអាចបែងចែកជាពីរប្រភេទគឺ៖ មហារីកបំពង់កផ្នែកខាងលើ និងមហារីកបំពង់កផ្នែកខាងក្រោម។
២- តើជំងឺមហារីកបំពង់កកើតច្រើនដែរឬទេ?
ជំងឺមហារីកបំពង់កកើតមានច្រើន ប៉ុន្តែវាមានតិចជាងមហារីកដទៃទៀត ហើយជំងឺនេះកើតលើបុរសច្រើនជាងស្ត្រី។ តាមការប៉ាន់ស្មានមនុស្សពេញវ័យមាន ១,១ភាគរយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកបំពង់កផ្នែកខាងលើ ហើយប្រហែល ០,៤ ភាគរយនៃអ្នកជំងឺមានមហារីកបំពង់កផ្នែកខាងក្រោម។
ដឹងពីរោគសញ្ញា
១- រោគសញ្ញានៃជំងឺមហារីកបំពង់ក
ជាការពិបាកមន្តិចក្នុងការរកឃើញមហារីកបំពង់កនៅដំណាក់កាលដំបូងៗ។ រោគសញ្ញាទូទៅនៃជំងឺមហារីកបំពង់កមាន៖
– សំឡេងប្រែប្រួល សំឡេងស្អក ឬនិយាយមិនច្បាស់
– ពិបាកលេបអាហារ
– ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
– ឈឺកញឹកញាប់
– ត្រូវលាងសម្អាតកជាប្រចាំ
– ក្អកជាប់រហូត (ពេលខ្លះក្អកមានឈាម)
– ហើមកូនកណ្តុរនៅក
– ដកដង្ហើមឮសំឡេងឆ្មារៗ
– ឈឺត្រចៀក
អ្នកដែលមានជំងឺមហារីកបំពង់កមានផលវិបាករួមមាន៖
– ពិបាកលេបហារ
– ខូចទ្រង់ទ្រាយនៃក ឬមុខ
– និយាយមិនកើត
– ស្បែកឡើងរឹងនៅជុំវិញក
– ពិបាកធ្វើការងារដែលទាក់ទងនឹងការនិយាយ
វាអាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើគ្នាយើងមានកង្វល់អំពីរោគសញ្ញា សូមពិគ្រោះជាមួយគ្រូពេទ្យ។
២- ពេលណាដែលយើងត្រូវទៅជួបគ្រូពេទ្យ?
គ្នាយើងគួរទាក់ទងទៅគ្រួពេទ្យក្នុងករណីដែលមានរោគសញ្ញាថ្មីលេចឡើងច្រើនជាងពីរសប្តាហ៍។
ប្រសិនបើយើងមានរោគសញ្ញាដែលបានរៀបរាប់ខាងលើ សូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ដោយសារតែរាងកាយរបស់មនុស្សយើងគ្រប់រូបធ្វើការខុសៗគ្នា វាល្អបំផុតក្នុងការពិភាក្សាជាមួយវេជ្ជបណ្ឌិតពីស្ថានភាពជំងឺរបស់យើង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ដឹងពីមូលហេតុ
១- មូលហេតុនៃជំងឺមហារីកបំពង់ក
មូលហេតុពិតនៃជំងឺមហារីកបំពង់កមិនទាន់បានដឹងច្បាស់លាស់ទេ កោសិកាមហារីកកើតឡើងនៅពេលដែលមានការផ្លាស់ប្តូរនៃហ្សែនលូតលាស់ខ្លាំងមិនអាចគ្រប់គ្រងបានហើយបង្កើតជាដុំសាច់ ហើយអាចរីករាលដាលទៅកន្លែងដទៃទៀតក្នុងរាងកាយ។ កត្តាដែលធ្វើឲ្យមានការផ្លាស់ប្តូរហ្សែនមាន ការជក់បារី ការឆ្លងមេរោគវីរុស HPV និងការប៉ះពាល់នឹងសារធាតុពុលដូចជា asbestos ឬការផឹកគ្រឿងស្រវឹងច្រើន។
ដឹងពីកត្តាប្រឈម
១- កត្តាប្រឈមនៃជំងឺមហារីកបំពង់ក
ទម្លាប់រស់នៅមួយចំនួនដែលអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកបំពង់កបានរួមមាន៖
– ការផឹកគ្រឿងស្រវឹងច្រើន
– កង្វះជាតិវីតាមីន
– ប៉ះពាល់នឹងសារជាតិ asbestos
– អនាម័យធ្មេញមិនល្អ
– ការប្រើប្រាស់ថ្នាំជក់ មានការជក់បារី និងស្លាម្លូរ។
– ការប្រើគ្រឿងស្រវឹងលើសកម្រិត
– មានវីរុស Human papillomavirus virus(HPV)
– កង្វះសារជាតិបានពីផ្លែឈើ និងបន្លែ
– ជំងឺច្រាលទឹកក្រពះ (GERD)
យល់ពីរោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ យើងគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញសំរាប់ព័ត៌មានបន្ថែម។
១– រោគវិនិច្ឆ័យនៃជំងឺមហារីកបំពង់ក
រោគសញ្ញានៃជំងឺមហារីកបំពង់កភាគច្រើនមិនត្រូវបានដឹងច្បាស់នោះទេ ដូច្នេះគ្រូពេទ្យអ្នកនឹងសាកសួរពីរោគសញ្ញា និងប្រវត្តិជំងឺ។ ប្រសិនបើគ្នាយើងមានឈឺបំពង់ក សំឡេងស្អក និងក្អកជាប់ដោយមិនដឹងពីមូលហេតុច្បាស់ នោះយើងអាចសង្ស័យថាមានជំងឺមហារីកបំពង់ក។
គ្រូពេទ្យយើងអាចនឹងធ្វើការថតលើបំពង់កផ្នែកខាងក្រោម laryngoscopy ដោយដាក់បញ្ចូលបំពង់មួយតាមបំពង់កដើម្បីរកមើលពីភាពមិនធម្មតា។ គំរូដែលបានយកពីបំពង់កនឹងយកទៅវិភាគ ប្រសិនបើឃើញមានកោសិកាមហារីក គ្រូពេទ្យនឹងធ្វើតេស្តមួយបន្ថែមទៀតដើម្បីរកមើលពីដំណាក់កាលរបស់មហារីក។ ដំណាក់កាលទាំងនេះរួមមាន៖
– ដំណាក់កាល ០៖ ដុំសាច់នៅបំពង់កមិនបានរាលដាលទៅជាលិកាដែលនៅជិត។
– ដំណាក់កាល ១៖ ដុំសាច់មានទំហំតូចជាង ៧ សង់ទីម៉ែត្រ។
– ដំណាក់កាល ២៖ ដុំសាច់មានទំហំធំជាង ៧ សង់ទីម៉ែត្រ។
– ដំណាក់កាល ៣៖ ដុំសាច់មានទំហំធំជាងមុន ហើយមានការរាលដាលទៅជាលិកា និងសរីរាង្គដែលនៅជិត។
– ដំណាក់កាល ៤៖ ដុំសាច់បានរាលដាលទៅសរីរាង្គដែលនៅឆ្ងាយតាមប្រព័ន្ធទឹករងៃ។
២– ការព្យាបាលជំងឺមហារីកបំពង់ក
ការព្យាបាលជំងឺមហារីកបំពង់កមាន៖
– ការវះកាត់៖ បើយើងមានដុំសាច់តូច គ្រូពេទ្យអាចនឹងធ្វើការវះកាត់ដោយដាក់ថ្នាំសន្លប់ដើម្បីយកដុំសាច់ចេញ។
– ការព្យាបាលដោយកាំរស្មី៖ ជាការព្យាបាលដោយប្រើកាំរស្មីខ្ពស់ដើម្បីបំផ្លាញកោសិកាមហារីក និងកោសិកាដែលបន្សល់ពីដុំសាច់។
– ការព្យាបាលដោយគីមី៖ ការព្យាបាលគឺដើម្បីបន្ថយ និងការពារការលូតលាស់នៃកោសិកាមហារីក។ ប្រសិនបើដុំមហារីកមានទំហំធំ និងមានការរាលដាលទៅជាលិកាដទៃទៀតតាមប្រព័ន្ធទឹករងៃ នោះគ្រូពេទ្យអ្នកនឹងធ្វើការព្យាបាលដោយវិទ្យុសកម្ម និងដោយប្រើគីមី។
អ្នកជំងឺក៏អាចតម្រូវឲ្យធ្វើការព្យាបាល និងរៀនពីរបៀបក្នុងការលេបអាហារ និងនិយាយ។
[embed-health-tool-pregnancy-weight-gain]
ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះ
១- តើការផ្លាស់ប្តូររបៀបរស់នៅនិងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងលើជំងឺមហារីកបំពង់ក?
ការព្យាបាលជំងឺមហារីកបំពង់កគឺមានអត្រាខ្ពស់ដែលអាចព្យាបាលបាន ដោយលើកលែងតែមហារីកមានការរីករាលដាលទៅផ្នែកផ្សេងនៃរាងកាយដែលនៅជិតក និងក្បាល។ អ្នកជំងឺអាចពន្យាជីវិត និងបន្ថយដំណើរការរបស់មហារីកបានដោយធ្វើការព្យាបាលជាប់ជាប្រចាំ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?