backup og meta

ឈឺ​បំពង់​ក​ ឬ​​ហើម​កូន​កណ្ដុរ អាចជារោគសញ្ញា​នៃ​​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត!

ឈឺ​បំពង់​ក​ ឬ​​ហើម​កូន​កណ្ដុរ អាចជារោគសញ្ញា​នៃ​​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត!

នៅ​ពេល​ដែល​អ័រម៉ូន​ទីរ៉ូអ៊ីត​​ប្រែប្រួល​​ យើង​អាច​នឹង​កើត​មាន​​​បញ្ហា​ធាត់​ជ្រុល​ ​ក៏​ដូចជា​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​។ ពិត​ណាស់​ ការ​យល់​ដឹង​ពី​ទំនាក់ទំនង​រវាង​ទម្ងន់​ និង​​ក្រពេញ​ទីរ៉ូអ៊ីត​ ជា​រឿង​សំខាន់​មួយ​​ ពី​ព្រោះ​ភាព​ធាត់​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត។

កត្តា​មួយ​ចំនួន​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត

  • ស្ត្រី​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ច្រើន​ជាង​បុរស ដោយ​សារ​តែ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ទីរ៉ូអ៊ីត​។
  • កត្តា​ហានិភ័យ​ផ្សេង​ទៀត​ គឺ​ការ​ប៉ះពាល់​នឹង​កម្រិត​វិទ្យុ​សកម្ម​ខ្ពស់​។ ជាក់​ស្ដែង ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​ដល់​ក្បាល​ និង​ក​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​។
  • អ្នក​ដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ ឬ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​។
  • អ្នក​ដែល​ធាត់​ជ្រុល​ ឬ​លើស​ទម្ងន់​ក៏​មាន​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ជាង​អ្នក​ដែល​មាន​ទម្ងន់​ខ្លួន​សមស្រប​ដូច​គ្នា​។

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ

គណនា BMI

គណនា BMR

កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ គ្នា​យើង​មិន​គួរ​មើល​រំលង​

  • ​​​​​​នៅ​ពេល​មហារីក​​ដែល​កើត​នៅ​ក្នុង​ក្រពេញ​ទីរ៉ូអ៊ីត​លូតលាស់​ ​អាច​បណ្ដាល​ឲ្យ​មាន​ដុំ​ពក​នៅ​លើ​ក​របស់​យើង​។
  • ការ​ប្រែប្រួល​សំឡេង​ (ស្អក)
  • ពិបាក​ក្នុង​ការ​លេប​អាហារ ដែល​បណ្ដាល​មក​ពី​ការ​រលាក​ក្រពេញ​ទីរ៉ូអ៊ីត​
  • ឈឺ​ចាប់​នៅ​ក និង​បំពង់​ក​ ឬ​​ហើម​កូន​កណ្ដុរ​
  • អាការៈ​ក្អក​ដែល​មិន​បាត់​ទៅ​វិញ ហើយ​ក៏​មិន​មែន​​បណ្ដាល​មក​ពី​ជំងឺ​ផ្ដាសាយ។

មហារីកក្រពេញទីរ៉ូអ៊ីត២

តិចនិក​បង្ការ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​

  • អ្នក​ដែល​មាន​ការ​ប្រែប្រួល​ហ្សែន​គ្រួសារ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​។ ក្នុង​ករណី​នេះ គ្នា​យើង​គួរ​ពិចារណា​លើ​ការ​វះកាត់​ក្រពេញ​ទីរ៉ូអ៊ីត ដើម្បី​​បង្ការ​​ជំងឺ​មហារីក​។
  • មាន​កត្តា​ហានិភ័យ​ផ្សេង​​ៗ​ ព្រម​ទាំង​​ទំនាក់ទំនង​រវាង​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត និង​ទម្ងន់​ខ្លួន​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​​គួរគ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​ ទើប​ជា​ការ​ប្រសើរ​។

អានបន្ថែម៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Warning Signs of Thyroid Cancer You Shouldn’t Ignore

https://www.aarp.org/health/conditions-treatments/info-2021/thyroid-cancer-signs.html

Signs and Symptoms of Thyroid Cancer

https://www.cancer.org/cancer/thyroid-cancer/detection-diagnosis-staging/signs-symptoms.html

Thyroid Cancer: Symptoms and Signs

https://www.cancer.net/cancer-types/thyroid-cancer/symptoms-and-signs

កំណែ​ប្រែបច្ចុប្បន្ន

16/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម