– មានដៃគូរួមភេទច្រើន
– អ្នកដែលមានកើតជំងឺសិរមាន់ដោយសារមេរោគ (HPV)
យល់ពីរោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ គ្នាយើងគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ពត័មានបន្ថែម។
១– រោគវិនិច្ឆ័យជំងឺមហារីករន្ធគូទ
ចំពោះការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យនឹងសួរពីប្រវត្ដិជំងឺ និងធ្វើការពិនិត្យលើរាងកាយរួមទាំងការពិនិត្យតាមរន្ធគូទ និងការថតមើលតាមរន្ធគូទ។ ការថតមើលតាមរន្ធគូទ គឺគេប្រើបំពង់ពន្លឺខ្លីមួយដើម្បីមើលកន្លែងដែលឈឺ។
ការធ្វើកោសល្យវិច័យ គឺការច្រិបយកសាច់ហើយយកទៅពិនិត្យមើលកោសិកាមហារីកតាមមីក្រូស្កុប។ បើគេរកឃើញមានកោសិកាមហារីក គ្រូពេទ្យនឹងធ្វើអេកូដើម្បីមើលពីជម្រៅរបស់ដុំសាច់ និងការថតស្កេន (CT) ឬ (MRI) ដើម្បីរកមើលកម្រិតនៃការរីករាលដាលរបស់មហារីក។
ការពិនិត្យមើលពីកម្រិតរបស់ដុំសាច់អាចជួយឱ្យវេជ្ជបណ្ឌិតធ្វើការសម្រេចចិត្តព្យាបាលបានត្រឹមត្រូវ។
២– ការព្យាបាលជំងឺមហារីករន្ធគូទ
ជំងឺមហារីករន្ធគូទភាគច្រើនអាចលាប់ឡើងវិញ។ ការព្យាបាលអាស្រ័យទៅលើទំហំនៃដុំសាច់ ជម្រៅនៃដុំសាច់ និងការរីករាលដាលមហារីកតាមកូនកណ្តុរនៅក្រលៀន។ ការព្យាបាលពីមុនភាគច្រើនគឺធ្វើការវះកាត់ដើម្បីយកដុំសាច់ និងជាលិកានៅជុំវិញចេញ។
ការព្យាបាលពេលបច្ចុប្បន្នគេព្យាបាលដោយវិទ្យុសកម្ម ដោយសារធាតុគីមី និងការវះកាត់តិចតួចដើម្បីការពារប្រហោងក្នុងរន្ធគូទ។ អ្នកជំងឺច្រើនមានមុខងាររបស់រន្ធគូទល្អឡើងវិញក្រោយពីធ្វើការព្យាបាលរួមគ្នា។
ក្រុមអ្នកជំនាញឯកទេសដែលពាក់ព័ន្ធនឹងការមើលថែទាំ មានអ្នកឯកទេសខាងដុំសាច់ (អ្នកពន្យល់ពីការព្យាបាលបែបគីមី) អ្នកឯកទេសផ្នែកដុំសាច់ខាងវិទ្យុសកម្ម (ប្រើការព្យាបាលដោយកាំរស្មី) និងគ្រូពេទ្យវះកាត់។ ការព្យាករណ៍ជំងឺគឺអាស្រ័យទៅលើទំហំ និងការរីករាលដាលរបស់ដុំសាច់។
ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះ
១- តើការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងលើជំងឺមហារីករន្ធគូទ?
របៀបរស់នៅខាងក្រោម និងការព្យាបាលតាមផ្ទះដែលអាចជួយគ្នាយើងកាត់បន្ថយបញ្ហាប្រឈមនឹងជំងឺមហារីករន្ធគូទមាន៖
– ធ្វើតាមការណែនាំរបស់គ្រូពេទ្យ
– រៀបរបៀបរស់នៅឲ្យមានសុខភាពល្អ បរិភោគអាហារត្រឹមត្រូវ ហាត់ប្រាណ និងគេងឲ្យបានគ្រប់គ្រាន់។
– ការរួមភេទដោយសុវត្ថិភាព
ដំណាក់កាលនៃការព្យាបាលមហារីកត្រូវការពេលវេលាវែង និងពិបាក។ គ្នាយើងគួរតែប្រាប់ក្រុមគ្រួសារ និងមិត្តភក្តិពីការគាំទ្រក្នុងអំឡុងពេលដំណើរការការព្យាបាល។