មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិកហៅកាត់ថាCDC បានបញ្ជាក់ថាវ៉ាក់សាំងបង្ការវីរុសHPV អាចចាក់បានលើក្មេងស្រីចាប់ពីអាយុ១១ឬ១២ឆ្នាំ (ឬអាចត្រឹម៩ឆ្នាំក៏បាន)ទៅដល់អាយុ២៦ឆ្នាំ។ សម្រាប់ស្រីមានវ័យ២៧ ដល់៤៥ឆ្នាំ ដែលមិនធ្លាប់បានទទួលវ៉ាក់សាំងនេះ និងមានចេតនាចង់ចាក់វ៉ាក់សាំងHPV ត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុន ដើម្បីដឹងថាអាចចាក់បានឬយ៉ាងណា។
ក្រៅពីចាក់វ៉ាក់សាំងបង្ការ នៅមានវិធីមួយចំនួនអាចជួយស្រីៗយើងកាត់បន្ថយហានិភ័យកើតជំងឺនេះបានដែរ។
- កុំឆាប់ប្រឡូកក្នុងការរួមភេទនៅវ័យក្មេងពេក
- កុំមានដៃគូរួមភេទច្រើន
- រួមភេទត្រូវប្រើស្រោមអនាម័យ
- ចៀសវាងរួមភេទជាមួយមនុស្សមានដៃគូស្នេហាច្រើន
- កុំជក់ ឬឈប់ជក់បារី
៣- រោគសញ្ញាជំងឺមហារីកមាត់ស្បូន?
ដំណាក់កាលដំបូង ស្រីៗទើបកើតមហារីកមាត់ស្បូន ឬរៀបនឹងកើត គ្មានបង្ហាញរោគសញ្ញាអ្វីទេ រហូតទាល់តែមានដុំសាច់ (Tumor) កើតឡើង។ ប៉ុន្តែដល់ពេលនោះ ស្ថានភាពដុំមហារីក បានរីករាលដាលទៅលើសរីរាង្គនៅជិតខាង និងលុកលុយលើកោសិកាល្អៗដទៃទៀត បង្កចេញជារោគសញ្ញាមួយចំនួនដូចជា៖
- ឈឺចាប់ពេលរួមភេទ
- ឈឺពោះផ្នែកខាងក្រោម ឬឈឺត្រគាក
- ធ្លាក់សខុសប្រក្រតី
- ធ្លាក់ឈាមតាមទ្វារមាស មានលក្ខណៈមិនប្រក្រតី ធ្លាក់ឈាមចន្លោះពេលមានរដូវ មករដូវមានរយៈពេលយូរ មានឈាមក្រោយ
- ពេលរួមភេទ អំឡុងពេលរួមភេទ ឬក្រោយពេលអស់រដូវ មានឈាមបន្ទាប់ពីបន្ទោបង់។
ករណីផ្សេងទៀត មានឆ្លងរោគ អាចបណ្ដាលឲ្យមានរោគសញ្ញាទាំងនេះដែរ។ យ៉ាងណាបើជួបបញ្ហា គួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យរោគសញ្ញា។ បើមិនអើពើ នឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើង បាត់បង់ឱកាសព្យាបាលប្រកបដោយប្រសិទ្ធភាព។
