ជំងឺមហារីកមាត់ស្បូន មានជាប់ពាក់ព័ន្ធនឹងវីរុសHPV ហើយវីរុសនេះដែរ ត្រូវបានរកឃើញនៅក្នុងអ្នកជំងឺមហារីកមាត់ស្បូនប្រហែល៩៩%ឯណោះ។ វីរុសនេះ ត្រូវបានចាត់ទុកថា ជាកត្តាហានិភ័យចម្បង ហើយប្រភេទជាក់លាក់នៃវីរុសHPV ដូចជាHPV-16 និងHPV-18 អាចបំប្លែងកោសិកាធម្មតាទៅជាកោសិកាមហារីកមាត់ស្បូន។ ជាមួយគ្នានេះដែរ បែបបទរស់នៅប្រចាំថ្ងៃ ក៏រួមចំណែកយ៉ាងសកម្មក្នុងការជំរុញឲ្យកើតជំងឺមហារីកដ៏កាចសាហាវមួយនេះ។