ខាងក្រោមនេះជាអ្វីដែលអ្នកមានជំងឺទឹកនោមផ្អែមគួរដឹងពីជំងឺមហារីកលំពែង៖
១. អ្នកមានជំងឺទឹកនោមផ្អែមមានហានិភ័យកើតជំងឺមហារីកលំពែង
អ្នកមានជំងឺទឹកនោមផ្អែមអាចត្រូវចាត់ចូលថាអ្នកប្រឈមនឹងជំងឺមហារីកលំពែង។ ជំងឺទឹកនោមផ្អែមអាចបន្ថែមឱកាសប្រឈមកើតជំងឺមហារីកលំពែងពី១,៥ដងទៅ២ដង។ កត្តាប្រឈមកើតជំងឺមហារីកលំពែងផ្សេងទៀតមានដូចជាជក់បារី រលាកលំពែងរ៉ាំរ៉ៃ ប្រវត្តិគ្រួសារមានជំងឺមហារីកលំពែង អ្នកធាត់ខ្លាំង និងអ្នកមានជំងឺហ្សែនជាក់លាក់មួយចំនួន។
២. រយៈពេលកើតជំងឺទឹកនោមផ្អែម
សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមចាប់ពីប្រាំឆ្នាំឡើង ត្រូវគេដឹងថាមានហានិភ័យខ្ពស់ជាងកម្រិតមធ្យមនៃការកើតជំងឺមហារីកលំពែង ដែលទើបរកឃើញជំងឺទឹកនោមផ្អែមដំបូង។ ដោយឡែកសម្រាប់អ្នកមានវ័យលើសពី៥០ឆ្នាំ និងទើបបានរកឃើញថាមានជំងឺទឹកនោមផ្អែម មានអត្រាកើតជំងឺមហារីកលំពែង១ភាគរយ ក្នុងរង្វង់បីឆ្នាំបន្ទាប់ពីបានរកឃើញជំងឺនេះ។ ក្នុងករណីនេះ ដុំសាច់នៅលំពែងទៅវិញទេ ជាមូលហេតុបង្កឲ្យមានជំងឺទឹកនោមផ្អែមនោះ។