brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

បើគ្រួសារមានប្រវត្តិកើតមហារីកសុដន់ គួរធ្វើបែបណា?

មក​ទល់​ពេលនេះ គេមិនទាន់ដឹងច្បាស់លាស់​ពី​មូលហេតុ​​ដែលនាំ​ឱ្យ​កើត​​ជំងឺ​មហារីក​សុដន់ នៅឡើយ​ទេ ហេតុនេះ ស្រីៗ​តម្រូវ​ឱ្យតាម​ដាន​សុខភាព និង​ពិនិត្យ​សុដន់​ឱ្យបាន​ដិត​ដល់។ ក្នុង​ករណី​មាន​ប្រវត្តិ​គ្រួសារ ទោះ​ខាង​ឪពុក ខាង​ម្តាយ ឬ​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ថា​យើង​ត្រូវ​ជួបគ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​មហារីក។

បើគ្រួសារមានប្រវត្តិកើតមហារីកសុដន់ គួរធ្វើបែបណា?

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

ពិនិត្យមហារីកមាត់ស្បូនឥតគិតថ្លៃ ចុចត្រង់នេះ

ពិនិត្យមហារីកសុដន់ឥតគិតថ្លៃ ចុចត្រង់នេះ

បើ​តាម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម​រូប​នេះ បើ​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ យើង​ត្រូវ​ពិនិត្យ​សុដន់​តាំង​ពី​អាយុ​២០ឆ្នាំ។ កាល​ពី​មុន​គ្រូពេទ្យ​ជំនាញ​ត្រឹម​ថត​សុដន់​មើល​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប យើង​អាច​បូម​ឈាម​ស្រ្តី​នោះ​ទៅ​មើល​ហ្សែន​ដែល​ឲ្យ​កើត​មហារីក​សុដន់​ អាច​ដឹង​ថា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ ឬអត់។

បើ​សិន​ជា​លទ្ធផល​បញ្ជាក់​ថា អត់​មាន​ហ្សែន​ដែល​ដូរ​ទ្រង់ទ្រាយ​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ មាន​ន័យ​ថា​ស្ត្រី​នោះ​អត់​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​នោះ​ទេ ទោះបី​ជា​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់​ក៏​ដោយ។

ផ្ទុយ​ទៅ​វិញ បើ​លទ្ធផល​ពិនិត្យ​ឈាម​ឃើញ​ថា មាន​ហ្សែន​ដែល​នាំ​ឲ្យ​កើត​មហារីក​សុដន់ ស្ត្រី​រូបនេះ​ត្រូ​វរក​មធ្យោបាយ​ការពារ ដោយ​ត្រូវ​តាមដាន​សុដន់​ឲ្យ​ដិត​ដល់ និង​ញឹក​ញាប់ អាច៦ខែ/ម្តង បើ​សិន​ជា​មាន​សញ្ញា​អ្វី​មួយ​ប្រែប្រួល​នៅ​សុដន់​ខាង​ណា គ្រូពេទ្យ​នឹង​ព្យាបាល​ខាង​នោះ​មុន។

ចំពោះ​បច្ចេកវិទ្យា​ទំនើប​បូម​ឈាម​រក​មើល​ហ្សែន​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ ដែល​លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​នោះ មិន​ទាន់​មាន​នៅ​ស្រុក​ខ្មែរ​យើង​នៅ​ឡើយ​ទេ យើង​ត្រូវ​បូម​ឈាម​ផ្ញើ​​ទៅ​ក្រៅ​ប្រទេស​វិភាគ​មើល ឯ​តម្លៃ​វិញ​ក៏​មិនសូវ​ជា​ថ្លៃ​ខ្លាំង​ប៉ុន្មាន​ដែរ៕

ចំណុចសំខាន់

បើ​តាម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម​លោក អ៊ាវ សុខា បើ​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ យើង​ត្រូវ​ពិនិត្យ​សុដន់​តាំង​ពី​អាយុ​២០ឆ្នាំ។ កាល​ពី​មុន​គ្រូពេទ្យ​ជំនាញ​ត្រឹម​ថត​សុដន់​មើល​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប យើង​អាច​បូម​ឈាម​ស្រ្តី​នោះ​ទៅ​មើល​ហ្សែន​ដែល​ឲ្យ​កើត​មហារីក​សុដន់​ អាច​ដឹង​ថា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ ឬអត់។
បើ​សិន​ជា​លទ្ធផល​បញ្ជាក់​ថា អត់​មាន​ហ្សែន​ដែល​ដូរ​ទ្រង់ទ្រាយ​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ មាន​ន័យ​ថា​ស្ត្រី​នោះ​អត់​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​នោះ​ទេ ទោះបី​ជា​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់​ក៏​ដោយ។

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 13/03/2025