អ្វីដែលបានរៀបរាប់នេះ មិនប្រាកដថាបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែក៏នៅតែអាចមានឱកាសតិចតួចជាជំងឺមហារីកសុដន់។ ដូចនេះហើយដើម្បីដឹងច្បាស់ គួរតែពិភាក្សាជាមួយគ្រូពេទ្យដោយផ្ទាល់។

២. អាចពិនិត្យបែបណា?
ពេលទៅដល់មន្ទីរពេទ្យដើម្បីប្រឹក្សារឿងនេះ គ្រូពេទ្យអាច៖
- ពិនិត្យសុដន់
- ស្កែនដោយប្រើ X-ray ឬឆ្លុះអេកូ
- ច្រឹបសាច់សុដន់ពិនិត្យ ដោយគ្រូពេទ្យអាចស៊កម្ជុលតូចមួយទៅក្នុងសុដន់ដើម្បីចាប់យកកោសិកាខ្លះមកធ្វើតេស្ត។
ការធ្វើតេស្តបែបនេះច្រើនធ្វើក្នុងថ្ងៃតែមួយ ហើយលទ្ធផលក៏អាចបង្ហាញក្នុងថ្ងៃតែមួយដែរ ប៉ុន្តែសម្រាប់ការច្រឹបសាច់ពិនិត្យ អាចស៊ីពេលយូរជាងនេះរហូតដល់មួយ ឬពីរសប្ដាហ៍។