ជំងឺអាលែកហ្ស៊ី

ជំងឺ​អាលែកហ្ស៊ី​​​ ​- ជំងឺ​អាលែកហ្ស៊ី ​អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ​ជា​ច្រើន ដូចជា​អាលែកហ្ស៊ីចំណីអាហារ ​​អាលែកហ្ស៊ីភ្នែក-ច្រមុះ ​អាលែកហ្ស៊ីស្បែក ​អាលែកហ្ស៊ី​សត្វ-​សត្វល្អិត ​អាលែកហ្ស៊ី​ផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺអាលែកហ្ស៊ី

ស្រ្តេសមានទំនាក់ទំនងបែបណាជាមួយ​អាលែកហ្ស៊ី​​?

ទោះ​បី​ជា​ស្រ្តេស និង​ថប់​បារម្ភ​មិន​បង្ក​ជា​អាលែកហ្ស៊ី​ដោយ​ផ្ទាល់​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​ទាំង​២​នេះ អាច​ជំរុញ ឬ​ធ្វើ​ឲ្យ​អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ដោយ​សារ​តែ​​​ប៉ះពាល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​​ពី​ទំនាក់ទំនង​រវាង​ស្រ្តេស និង​អាលែកហ្ស៊ី​៖ កុមារ​ដែល​ធ្លាប់​កើត​ជំងឺ​ហឺត និង​មាន​កម្រិត​ស្រ្តេស​កើន​ឡើង​​ ងាយ​នឹង​កើត​​ជំងឺ​ហឺត​​បណ្ដាល​មក​ពី​សារធាតុ​បង្ក​​អាលែកហ្ស៊ី​។ នៅ​ពេល​ដែល​ស្រ្តេស​ខ្លាំង​ គ្នា​យើង​ជា​ច្រើន​កើត​មាន​​ជំងឺ​រលាក​ច្រមុះ​​បណ្ដាល​មក​ពី​​សារធាតុ​បង្ក​​អាលែកហ្ស៊ី ជំងឺ​ហឺត​ និង​ជំងឺ​ត្រអក។ ស្រ្តេស​អ័រម៉ូន​នៅ​ក្នុង​ឈាម​ ធ្វើ​ឲ្យ​​អាលែកហ្ស៊ី​ច្រមុះ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ស្រ្តេស​ពាក់ព័ន្ធ​នឹង​​រោគសញ្ញា​អាលែកហ្ស៊ី​យ៉ាង​ម៉េច​ខ្លះ​? ស្រ្តេស​ជា​វិធី​ដែល​រាងកាយ​ប្រតិកម្ម​ទៅ​នឹង​ស្ថានភាព​ដែល​គ្រោះថ្នាក់​។ ក្រពេញ Adrenal ផលិត​ ​អ័រម៉ូន​ Cortisol ហើយ​ជា​លទ្ធផល​ ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​កើន​ឡើង​ ហើយ​​លំហូរ​ឈាម​កើន​ឡើង​ដល់​ខួរ​ក្បាល​។ កត្តា​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ក្រហាយ​ទ្រូង ​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត ការ​ថប់​បារម្ភ និង​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​។ ទន្ទឹម​នឹង​នេះ​ដែរ ​ស្រ្តេស​រ៉ាំរ៉ៃ​ និង​ការ​កើន​ឡើង​នៃ​អ័រម៉ូន Cortisol ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កោសិកា​នៅ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ជា​ហេតុ​​បណ្ដាល​ឲ្យ​​កើត​មាន​អាលែកហ្ស៊ី​​ផង​ដែរ​។ លើស​ពី​នេះ រាងកាយ​បញ្ចេញ​អ័រម៉ូន​ Histamines ​នៅ​ពេល​ដែល​យើង​​ស្រ្តេស ​ព្រម​ទាំង​បង្កើន​កម្រិត​​អ័រម៉ូន Histamines នៅ​ក្នុង​ចរន្ត​ឈាម​ ដែល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។ អត្ថបទគួរអាន៖ អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ ដុះសាច់ច្រមុះ និង​អាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ? ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ […]

អត្ថបទផ្សេងទៀតពី ជំងឺអាលែកហ្ស៊ី

ស្វែងរក ជំងឺអាលែកហ្ស៊ី

អាលែកហ្ស៊ីផ្សេងទៀត

Sun allergy (ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ)

និយមន័យតើ​អ្វី​ជា​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ? ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​គឺ​ជា​ការ​ចេញ​កន្ទួល​ក្រហម​រមាស់​នៅ​លើ​ស្បែក​ដែល​​បាន​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ ទម្រង់​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​ការ​លេច​ចេញ​នូវ​ពន្លឺ ​polymorphic​ ដែល​គេ​ស្គាល់​ថា​ជា​ការ​ពុល​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ មនុស្ស​ខ្លះ​មាន​តំណ​​ពូជ​មួយ​ប្រភេទ​ដែល​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ។ ចំណែក​អ្នក​ផ្សេង​ទៀត​វិវត្ត​​ជារោគ​សញ្ញា​​នៅ​ពេល​ប៉ះពាល់​ជាមួយ​កត្តា​ផ្សេងៗ​ដូចជា​ថ្នាំ​ ស្បែក​ប៉ះពាល់​ទៅ​នឹង​រុក្ខជាតិ​ រួម​មាន​មើម​ស្ពៃ​ព្រៃ​ឬ​ក្រូច​ឆ្មារ។ ករណី​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ស្រួច​ស្រាល​អាច​បាត់​ទៅ​វិញ​ដោយ​មិន​បាច់​ព្យាបាល។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​វិញ​អាច​នឹង​ត្រូវ​ព្យាបាល​ជាមួយ​ក្រែម​​ស្តេរ៉យ​ ឬ​លេប​ថ្នាំ។ អ្នក​ដែល​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​​ធ្ងន់ធ្ងរ​ គឺ​ត្រូវ​ចេះ​បង្ការ​ និង​ប្រើ​សំលៀក​បំពាក់​ដែល​អាច​ការពារ​ពន្លឺ​ព្រះ​អាទិត្យ។​ តើ​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​កម្រិត​ណា? ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ គឺ​ជា​ការ​ប្រតិកម្ម​ដែល​កម្រ​ជួប​ប្រទះ​បំផុត​ក្នុង​ពិភពលោក។ សម្រាប់​អាយុ​ជាមធ្យមរបស់​មនុស្ស​យើង​ក្នុង​​ការ​លេច​ឡើង​ដំបូង​នៅ​អាយុ​៣៥​ ប៉ុន្តែ​អាការៈនេះ​ក៏​អាច​ប៉ះពាល់​ដល់​មនុស្ស​ផ្សេង​ដោយ​​គិត​ពី​អាយុ​ឡើយ ​ព្រម​ទាំង​អាច​ប៉ះពាល់​ដល់​ទារក​ផង​ដែរ។ ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​ជាតិ​សាសន៍ ​គ្រាន់​តែ​ទម្រង់​ខ្លះ​នៃ​ការ​ប្រតិកម្ម​នេះ​ច្រើន​តែ​ជួប​ប្រទះ​ចំពោះ​​ជន​ជាតិ​ស្បែក​ស។ អត្ថបទពាក់ព័ន្ធ៖ Night Sweats (បែកញើសពេលយប់) Excessive sweating (ការបែកញើសច្រើនហួស) រោគ​សញ្ញាតើ​រោគ​សញ្ញា​នៃ​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​មាន​អ្វី​ខ្លះ? ទម្រង់​ស្បែក​ដែល​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​អាច​មាន​ការ​ប្រែប្រួល​ច្រើន​ដោយ​អាស្រ័យ​ទៅ​លើ​វិបត្តិ​​ដែល​កើត​មាន។ រោគ​សញ្ញា​អាច​មាន​ដូច​ជា៖ ក្រហម រមាស់​ឬ​ឈឺ​ចាប់ ឡើង​ពង​ក្រហម​តូចៗ របក​ស្បែក​ឡើង​ក្រៀម ​ឬ​ហូរ​ឈាម ឡើង​ពង​ទឹក រោគ​សញ្ញា​ទាំង​នេះ​តែង​តែ​កើត​ឡើង​នៅ​លើ​ស្បែក​ដែល​រង​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ប៉ុណ្ណោះ​ និង​ជា​ញឹក​ញាប់​តែង​តែ​វិវត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី ​ឬ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​បញ្ជាក់​ជូន​ខាង​លើ​ ប្រសិន​បើ​គ្នា​យើង​មាន​មន្ទិល​សង្ស័យ​ណា​មួយ​សូម​ទៅ​ប្រឹក្សា​យោបល់​បន្ថែម​ពី​គ្រូពេទ្យ​ជំនាញ​។ ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ? ឆាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ប្រសិន​បើ​យើង​​ប្រតិកម្ម​ស្បែក​មិន​ប្រក្រតី​ក្រោយ​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​ ឬ​រោគ​សញ្ញា​ដែល​មិន​បាត់​ទៅ​វិញ​ យើង​​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដែល​មាន​ឯកទេស​​ក្នុង​ការ​ព្យាបាល​ជំងឺ​ស្បែក។ មូល​ហេតុមូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ ដោយ​សារ​តែ​ឱសថ​មួយ​ចំនួន​មាន​សារធាតុ​គីមី​ និង​បញ្ហា​សុខភាព ​អាច​ធ្វើ​ឲ្យ​ស្បែកយើង​​ងាយ​រង​ប្រតិកម្ម​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ នៅ​មិន​ទាន់​មាន​ការបញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ដែល​មនុស្ស​ខ្លះ​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ និង​អ្នក​ខ្លះ​ទៀត​មិន​អីនោះ។ លក្ខខណ្ឌតំណរ​ពូជ​ដែល​ទទួល​បាន​ក៏​អាច​ជា​កត្តា​ដែល​អាច​កើត​មាន​បាន​ដែរ។ អត្ថបទគួរអាន៖  Chronic bronchitis (ជំងឺរលាកទងសួតរ៉ាំរ៉ៃ) Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ) Congestive Heart Failure (ខ្សោយ​បេះដូង) កត្តា​ហានិភ័យតើ​កត្តា​អ្វី​ខ្លះ​ដែល​បង្កើន​ហានិភ័យ​ដល់​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ? មាន​កត្តា​ជា​ច្រើន​រួម​ផ្សំ​ដូចជា៖ អ្នកណា​ក៏​អាច​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​បាន​ដែរ​គ្រាន់​តែ​ការ​ប្រតិកម្ម​ខ្លះ​ច្រើន​តែ​កើត​ឡើង​លើ​ជាតិ​សាសន៍​មួយ​ចំនួន។ ឧទាហរណ៍​ទម្រង់​ប្រតិកម្ម​កម្ដៅ​ព្រះ​អាទិត្យ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​ polymorphic light eruption ដែល​ឧស្សាហ៍​កើត​មាន​នៅ​លើ​ជន​ជាតិ​ស្បែក​ស។ សម្រាប់​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ដែល​មិន​សូវ​ជួប​ប្រទះ​វិញ​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ​គឺ​ច្រើន​កើត​នៅ​លើ​ពួក​ជន​ជាតិ​ដើម​អាមេរិក។ ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ផ្សេងៗ។ រោគ​សញ្ញា​នៃ​ការ​ប្រតិកម្ម​ស្បែក​ខ្លះ​លេច​ឡើង​នៅ​ពេល​ដែល​មាន​ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ផ្សេងៗ​ និង​បន្ទាប់​មក​ប៉ះ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ សារធាតុ​ដែល​បង្ក​ឲ្យ​មាន​ការ​ប្រតិកម្ម​នេះ​មាន​ដូចជា​គ្រឿង​ក្រអូប ​សារធាតុ​កម្ចាត់​មេរោគ​ និង​សារធាតុ​គីមី​មួយ​ចំនួន​​ដែល​ប្រើ​ក្នុងក្រែមកាពារកំដៅថ្ងៃ។ ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន។ ប្រើ​ថ្នាំ​ច្រើន​ងាយ​នឹង​ឆាប់​ខ្លោច​ស្បែក​ដែល​រួម​មាន […]


អាលែកហ្ស៊ីផ្សេងទៀត

ចង់ដឹងថាមានអាលែកហ្ស៊ីនឹងអ្វីខ្លះ នេះជាវិធីគ្រូពេទ្យ​អាចតេស្ត

គ្នា​យើងប្រហែលជា​សុទ្ធតែធ្លាប់ឮពីអាការៈម្យ៉ាងដែលគេហៅថា អាលែកហ្ស៊ី? តើអាការៈនេះយ៉ាងម៉េចទៅវិញ? តាមពិតទៅ​អាលែកហ្ស៊ីគឺ​ជា​ការ​ឆាប់​មាន​ប្រតិកម្ម​ខ្ពស់​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​ដែល​ចូល​ក្នុង​ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​រាងកាយរបស់​យើង។ របស់​ដែល​អាចធ្វើឲ្យ​យើងមាន​ប្រតិកម្មអាលែកហ្ស៊ី​​មាន​ដូចជា​ចំណី​អាហារ​ ភេសជ្ជៈ​ រោម​សត្វ​ លម្អង​ផ្កា​ ឬ​ពិស​ឃ្មុំ ជាដើម។ អាលែកហ្ស៊ែន​​ដែល​ជា​សារធាតុ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ​អាច​រក​ឃើញ​ក្នុង​ចំណី​អាហារ​ ភេសជ្ជៈ​ និង​បរិស្ថាន​ផង​ដែរ។ ប្រសិន​បើ​គ្រូពេទ្យ​គិត​ថាយើង​​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី គ្រូពេទ្យ​​នឹង​តម្រូវ​ឲ្យ​យើង​​ធ្វើ​តេស្ត​អាលែកហ្ស៊ី។​ នៅ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​ស្វែង​រក​ចម្ងល់​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​តេស្អាលែកហ្ស៊ី​នេះ​។ តើ​ការ​ប្រតិកម្ម​អាលែកហ្ស៊ី​មាន​ប៉ុន្មាន​ប្រភេទ? ប្រតិកម្ម​អាលែកហ្ស៊ីចែក​ចេញ​ជា​៣​ប្រភេទ​ធំៗ៖ អាលែកហ្ស៊ីដោយ​ការ​ស្រូប​ដង្ហើម៖​ គឺ​ជា​ប្រភេទអាលែកហ្ស៊ី​ដែលនិយមកើត​ជាង​គេ។ មាន​មនុស្ស​ជា​ច្រើន​បាន​រង​គ្រោះ​ដោយ​សារ​អាលែកហ្ស៊ី​ប្រភេទ​នេះ។ រោគ​សញ្ញា​របស់អាលែកហ្ស៊ីប្រភេទនេះ​គឺ​លេច​ឡើង​តែ​ក្នុង​រដូវ​ខ្លះ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ លម្អង​ផ្កា ផ្កា​​ស្មៅ​ និង​មេរោគ​ផ្សិត​គឺ​ជា​ធាតុ​បង្ក​ទាំង​៣ដែល​មាន​លំដាប់​ខ្ពស់​ជាង​គេ​ធ្វើ​ឲ្យ​មាន​អាលែកហ្ស៊ី​តាម​រដូវ​កាល​នេះ ហើយ​លម្អង​ផ្កា​គឺ​ជា​ធាតុ​បង្ក​អាលែកហ្ស៊ី​ខ្លាំង​ជាង​គេ។ អាលែកហ្ស៊ី​​ដោយ​ការ​ញ៉ាំ៖ ​គឺ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​ដោយ​សារ​ចំណី​អាហារ។ អាលែកហ្ស៊ី​ទាំង​នេះច្រើន​បង្ក​ដោយ​ទឹក​ដោះ​គោ ​សណ្ដែក​ដី​ ស៊ុត​ និង​ផ្លែ​ឈើ។ អាលែកហ្ស៊ី​ដោយ​ការ​ប៉ះពាល់​៖ អាលែកហ្ស៊ីនេះ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​ធាតុ​បង្ក​ប៉ះ​ស្បែក​មនុស្សយើង។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ តើ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​អាច​នឹង​រង​គ្រោះ​ដោយ​សារ​អាលែកហ្ស៊ី? ចំណុចនេះគឺ​​អាស្រ័យ​ទៅ​នឹង​ប្រភេទ​នៃ​ធាតុ​បង្ក​ និង​កន្លែង​ដែលធាតុបង្ក​​ចូល​ក្នុង​រាង​កាយ។ យើង​​អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​គ្នា។ ច្រមុះ ​ភ្នែក​ និង​បំពង់​ក យើង​នឹង​មាន​រោគ​សញ្ញា​អស់​ទាំងនេះ ដូចជា​​កណ្ដាស ​ហៀរ​សំបោរ ​ហូរ​ទឹក​ភ្នែក ​រមាស់​ភ្នែក​ និង​ឈឺ​បំពង់​ក​នៅ​ពេល​ដែល​ធាតុ​បង្កដូចជាលម្អងផ្កា ជាដើម​​ត្រូវ​បាន​ស្រូប​ចូលក្នុង​រាងកាយ​។ សួត​ និង​ទ្រូង ជំងឺ​ហឺត​គឺ​ជា​ជំងឺ​ដែល​រលាក​រ៉ាំរ៉ៃ​អាច​បង្ក​ឲ្យ​ទង​សួត​ហើម​ និង​រួម​តូច។ ការ​រើ​ឡើង​នូវ​ជំងឺ​ហឺត​អាច​បង្ក​ដោយ​កត្តា​ជា​ច្រើន។ ជំងឺនេះ​​រួម​បញ្ចូល​ដូចជា​ការ​រលាក​ផ្លូវ​ដង្ហើម ​ប្រើ​ថ្នាំ​មួយ​ចំនួន​ និង​ធាតុ​បង្ក​ផ្សេង​ទៀត​ដូចជា​សត្វ​ល្អិត​ក្នុង​ធូលី​ ឬ​ផ្សែង​ម៉ាស៊ូត​ព្រម​ទាំង​ខ្យល់​ត្រជាក់ ​ឬ​អារម្មណ៍​មិន​នឹង​នរ។ ក្រពះ​និង​ពោះវៀន រោគ​សញ្ញា​ធ្ងន់ធ្ងរ​ភាគ​ច្រើន​នៃ​អាលែកហ្ស៊ីដោយ​ការ​ស្រូប​ដង្ហើម​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រពះ ​និង​ពោះវៀន​របស់យើង​ដូចជា​រមួល​ពោះ […]


អាលែកហ្ស៊ីចំណីអាហារ

ឆ្ងល់អត់ហេតុអ្វីអ្នកខ្លះអាលែកហ្ស៊ី​នឹង​អាហារ ឬរបស់​អ្វី​មួយ?

មនុស្ស​ម្នាក់​ៗ​តែង​មាន​អាលែកហ្ស៊ី​ជាមួយ​​អ្វី​ម្យ៉ាង ដោយ​អ្នក​ខ្លះ​ជា​ចំណី​អាហារ អ្នក​ខ្លះ​ជា​អាកាសធាតុ ហើយ​ខ្លះ​ទៀត​របស់​ប្រើប្រាស់ ឬ​រោម​សត្វ​ជា​ដើម។ ដូចនេះ​ហើយ​បាន​ជា​យើង​តែង​ចង់​ដឹង​ថា មូលហេតុ​អ្វី​បាន​យើង​មាន​បញ្ហា​បែប​នេះ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា បញ្ហា​អាឡែកហ្ស៊ី​នេះ គឺជា​បញ្ហានៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​​បាន​បង្កើត​ឡើង​ដោយ​អង់ទីករ ដើម្បី​ប្រយុទ្ធ​នឹងមេរោគ​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង ហើយក្នុង​ករណី​នេះ​ប្រព័ន្ធ​ភាព​ស៊ាំ​បានយល់ច្រឡំ​ថា​អ្វី​ដែល​ចូល​ទៅ​ក្នុង​ខ្លួន​យើង​មិន​ល្អ ទើប​បណ្ដាល​ឲ្យ​មាន​ប្រតិកម្មអាលែកហ្ស៊ី​​នេះ​កើត​ឡើង។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្ត Makeup ​ដឹងថាប៉ះពាល់​​ការ​ឡើង​​មុនប៉ុនណាអត់? លោក​បាន​បន្ត​ទៀត ចំពោះ​អ្នក​មាន​បញ្ហា​អាលែកហ្ស៊ី​ចេញ​រោគសញ្ញា​ផ្សេង​ៗ​ពី​គ្នា ដោយ​អ្នក​ខ្លះ​អាច​មាន​លេញ​សញ្ញា​កន្ទួល​ដុំ​ៗ រមាស់ ឬ​អ្នក​ខ្លះ​អាច​ចេញ​ជា​កណ្ដាស់មិន​ឈប់ ហើម ហត់ ឯ​ករណី​ធ្ងន់ធ្ងរ​ឈាន​ទៅ​បាត់​បង់​ជីវិត។ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា កុមារ​ដែល​មាន​ឪពុក​ម្ដាយ​​អាលែហ្ស៊ី​មិន​មាន​ភាគរយ​អាលែកហ្ស៊ី​ខ្ពស់​តាម​ដែរទេ។ គណនា BMI គណនា BMR វេជ្ជបណ្ឌិត​រូប​នេះ ក៏​បាន​បន្ថែម​ទៀត​ថា ការ​ប្រើ​ថ្នាំ​ព្យាបាល គឺ​គ្មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​អាលែកហ្ស៊ី​ទេ គ្រាន់តែអាច​ទប់ទល់​បាន​មួយគ្រា​ៗ​ប៉ុណ្ណោះ។ វិធី​តែ​ម្យ៉ាង ដើម្បី​ការពារ​កុំឲ្យ​កើត ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពីអ្វី​​ដែល​ធ្វើឲ្យ​យើង​មាន​បញ្ហា និង​ត្រូវ​ត្រៀម​ថ្នាំ​ទុក​ជាប់​តាម​ខ្លួន​ពេល​ចេញ​ទៅ​ណា​ឆ្ងាយ ព្រោះ​អាច​ប៉ះពាល់​របស់​អាលែកហ្ស៊ី​ដោយ​យថាហេតុ។ ចំពោះ​វិធី​ធម្មជាតិ​ដែល​អាច​ជួយ​សម្រាល​អាការ​រមាស់ កន្ទួល គឺ​អាច​យក​ទឹកឃ្មុំ​មក​លាបកន្លែង​ទាំង​នោះ​បាន ហើយ​ប្រសិទ្ធភាព​ក៏​ឆាប់​រហ័ស​ដែរ។


អាលែកហ្ស៊ីចំណីអាហារ

រឿងគួរដឹងពីអាលែកហ្ស៊ីថ្នាំ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត

ដូច​យើងដឹង​ហើយ អាលែកហ្ស៊ី គឺ​ជា​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង ​សារធាតុ​ដទៃ​ដែល​ចូល​មក​ក្នុង​រាង​កាយ ដែល​ហៅ​ថា​ សារធាតុ​បង្ក​អាលែកហ្ស៊ី ឬសារធាតុ Allergen។ អាលែកហ្ស៊ី​ថ្នាំ ក៏​មិន​ខុស​គ្នា​ពី​បញ្ហា​អាលែកហ្ស៊ី ​បណ្ដាល​មក​ពី​អាហារ និង​សារធាតុ​ផ្សេងៗ​​យើង​បាន​ញ៉ាំ​ដែរ គ្រាន់តែថា អាលែកហ្ស៊ីថ្នាំ អាចនឹងធ្ងន់ធ្ងរខ្លាំង ពេលខ្លះអាច​ឈាន​ដល់​ស្លាប់ក៏មាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​ប្រាប់​គ្នា​យើង​ពាក់ព័ន្ធ​រឿងសំខាន់ៗ គ្នា​យើងគួរ​ដឹងពី​បញ្ហា​អាលែកហ្ស៊ី​ថ្នាំ។ ១- មូលហេតុ​អ្វី​ខ្លះ​បណ្តាល​ឲ្យ​យើង​អាលែកហ្ស៊ី​ថ្នាំ? អាលែកហ្ស៊ីថ្នាំ អាច​មាន​រោគ​សញ្ញា​ ដូច​ទៅនឹងបញ្ហា​អាលែកហ្ស៊ី​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែខុស​ពី​បញ្ហា​អាលែកហ្ស៊ីផ្សេង អាលែកហ្ស៊ី​ថ្នាំ មិន​ត្រឹម​ពាក់​ព័ន្ធ​តែ​ជា​មួយ​​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​តែ​មួយ​មុខ​ទេ គឺ​អាច​ជាប់​ពាក់​ព័ន្ធ​បញ្ហា​ជា​ច្រើនផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​បញ្ហា​សុខភាព និង​ប្រភេទ​ថ្នាំ​មួយ​ចំនួន ដែល​ងាយ​បង្ក​ទៅ​ជា​អាលែកហ្ស៊ី​ថ្នាំ ដូចជា៖ – ថ្នាំ​ផ្សះ ដូច​ជា ក្រុម​ថ្នាំ ប៉េនីសេលីន​ (Penicillin) ជា​ដើម – ថ្នាំ​អាស្ពីរីន (Aspirin) និង​ថ្នាំ បំបាត់​រលាក​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីត (NSAIDs) ដូច​ជា អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ជា​ដើម – ថ្នាំ​ប្រឆាំងជំងឺ​ប្រកាច់ – ការ​ព្យាបាល​ដោយ​អង់ទីករ ម៉ូណូក្លូណាល់ (Monoclonal antibody therapy) – ការ​ព្យាបាល​ដោយ​ថ្នាំ​គីមី។ ពេលយើង​លេប​ថ្នាំ​ពេទ្យ​ញឹក​ញាប់ លាប​ថ្នាំ​នៅ​លើ​ស្បែក […]


អាលែកហ្ស៊ីចំណីអាហារ

តិចនិកទាំងនេះ ជួយដោះស្រាយបញ្ហាកន្ទាលត្រអាករើឡើង

មិន​ថា​បុរស ឬនារី​ទេ ​សោភ័ណភាព​ស្បែក​នឹង​បាត់បង់ ពិសេស​ផ្ទៃ​មុខ​តែម្ដង​ពេល​កើត​ជំងឺ​កន្ទាលត្រអាក​នេះ ព្រោះ​វា​មាន​សភាព​កន្ទួល​ធំ​ៗ ឬ​ជា​ស្នាម​បន្ទះ​លើ​ស្បែក មាន​ពណ៌​ក្រហម​ព្រឿងៗ និងរមាស់​ខ្លាំង។ កន្ទាលត្រអាក គឺជា​ប្រតិកម្ម​ម្យ៉ាង​ដែល​កើត​មាន​​ដោយ​សារ​ប្រតិកម្ម​អាលែកហ្សី​ណា​មួយ ឬ​ពេល​ខ្លះ​មិន​ដឹង​មូល​ហេតុ​ពិត​ប្រាកដ ដែល​ធ្វើឲ្យ​យើង ហើម រមាស់ ក្រហម ស្លេក បន្ទះ​ប៉ោង​លើ​ស្បែកនាំ​ឲ្យ​ក្រហាយ និង​ឈឺ​នៅ​ពេល​ខ្លះ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ គណនា BMI គណនា BMR លោក​វេជ្ជបណ្ឌិត​រូបនេះ ក៏​បន្ថែម​ទៀត​ថា កន្ទាលត្រអាក​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​បើ​និយាយ​ពី​ទំហំ​វា​វិញ​អាច​មាន​ចាប់ពី​ប៉ុន​ចុង​ប៉ិច រហូត​ធំ​ពេញ​មួយ​ខ្លួន ឬ​ស្នាម​បន្ទះ​ៗ​ពេញ​ខ្លួន។ រីឯ​វិធី​ព្យាបាល កុំ​ឲ្យ​កន្ទាលត្រអាក​រីក​រាល​ដាល​ធំ​ទៅ​ៗ ត្រូវ​លាប​ក្រែម​បំបាត់​បញ្ហា​នេះ កុំ​ប៉ះពាល់ កុំ​អេះ ឬ​ញ៉ាំ​អាហារ​ដែល​ធ្វើឲ្យ​រើ ស្អំ​កន្សែង​ត្រជាក់​ៗ ស្លៀក​សម្លៀកបំពាក់​រលុង​ៗ និង​ញ៉ាំ​ថ្នាំ​ប្រឆំាងអាលែកហ្ស៊ី​។ យ៉ាង​យូរ ១ សប្ដាហ៍ វានឹងជា ធម្មតា​វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ក្រោម ២៤ ម៉ោង​ ប៉ុន្តែ​បើ​កន្លែង​ចាស់​បាត់ វា​អាច​ចេញ​នៅ​កន្លែង​ថ្មី​មួយ​ទៀត។ របស់​ដែល​ធ្វើឲ្យ​យើងងាយ​ឧស្សាហ៍​ប្រតិកម្ម​ជាមួយ៖ មនុស្ស​ម្នាក់​ៗ​មាន​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​ខុស​ៗ​គ្នា ដូចនេះ​ហើយ​ការ​ប្រតិកម្ម​ជាមួយ​អ្វី​ម្យ៉ាង ក៏​មិន​ដូចគ្នា​ដែរ ចឹង​អ្នក​ខ្លះប៉ះ​របស់​អ្វី​មួយ​ប្រាកដជារើ​ឡើង​ជា​មិន​បាន។ អាហារ៖ គ្រឿង​សមុទ្រ អាហារ​ផ្អាប់ ថ្នាំពេទ្យ​ ស្រា បារី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ