ស៊ុតងាយស្រួលចម្អិន និងមានរស់ជាតិឆ្ងាញ់ផងដែរ។ ស៊ុតមានផ្ទុកជាតិស្ករតិច តែមានកូលេស្តេរ៉ូលខ្ពស់ទៅវិញ។ តើអាចមានបញ្ហាអ្វីចំពោះសុខភាពយើងដែរឬទេ ពិសេសអ្នកមានជំងឺទឹកនោមផ្អែម?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស៊ុតងាយស្រួលចម្អិន និងមានរស់ជាតិឆ្ងាញ់ផងដែរ។ ស៊ុតមានផ្ទុកជាតិស្ករតិច តែមានកូលេស្តេរ៉ូលខ្ពស់ទៅវិញ។ តើអាចមានបញ្ហាអ្វីចំពោះសុខភាពយើងដែរឬទេ ពិសេសអ្នកមានជំងឺទឹកនោមផ្អែម?
ស៊ុតជាប្រភេទអាហារល្អបំផុតមួយ ពិសេសបើយកមកញ៉ាំជាអាហារពេលព្រឹកកាន់តែល្អ។ សមាគមជំងឺទឹកនោមផ្អែមនៅអាមេរិក បានចាត់ទុកស៊ុត ជាប្រភេទអាហារល្អបំផុតសម្រាប់គ្នាយើងមានជំងឺទឹកនោមផ្អែម។ ហេតុផលចម្បងគឺថា ក្នុងស៊ុតមួយគ្រាប់ មានផ្ទុកជាតិស្ករកាបូអ៊ីដ្រាតត្រឹមតែ ១/២ ក្រាមប៉ុណ្ណោះ មានន័យថា មិនបង្កហានិភ័យធ្ងន់ធ្ងរចំពោះជំងឺទឹកនោមផ្អែមយើងទេ។
យ៉ាងណា ក្នុងស៊ុតក៏មានផ្ទុកកម្រិតកូលេស្តេរ៉ូលយ៉ាងខ្ពស់ ដោយស៊ុតមួយគ្រាប់ មានកូលេស្តេរ៉ូលសរុបដល់ទៅជិត ២០០មិល្លីក្រាម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏មិនប៉ះពាល់ដល់ស្ថានភាពជំងឺយើងដូចគ្នា ហើយអ្វីសំខាន់យើងត្រូវធ្វើ ត្រូវតាមដានកម្រិតជាតិកូលេស្តេរ៉ូលក្នុងខ្លួន បើយើងជាអ្នកជំងឺទឹកនោមផ្អែម ព្រោះជំងឺនេះ ជាកត្តាហានិភ័យនាំឲ្យកើតជំងឺសរសៃឈាមបេះដូង។ ហេតុនេះ គ្នាយើងមានជំងឺទឹកនោមផ្អែម ជាទូទៅពេទ្យណែនាំឲ្យប្រុងប្រយ័ត្នបំផុតជាមួយកត្តាហានិភ័យដែលនាំឲ្យយើងកើតជំងឺសរសៃឈាមបេះដូងបានយ៉ាងងាយ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងស៊ុតទាំងមូល មានផ្ទុកប្រូតេអ៊ីនដល់ទៅ ៧ក្រាម ក៏ជាប្រភពប៉ូតាស្យ៉ូមក៏ច្រើនផងដែរ ដែលអាចជួយគាំទ្រដល់សុខភាពសរសៃប្រសាទ និងសាច់ដុំ។ប៉ូតាស្យ៉ូម ជួយធ្វើឲ្យសូដ្យូមក្នុងរាងកាយមានលំនឹង ជាកត្តាជួយដល់សរសៃឈាមបេះដូងមានសុខភាពល្អ។
ស៊ុត ក៏សម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងទៀត ដូចជាLutien និង Cholin ដោយ Lutien អាចជួយរាងកាយប្រឆាំងជំងឺផ្សេងៗ ខណៈ Cholin ជួយពង្រឹងសមត្ថភាពខួរក្បាល។ លើសពីនេះ ពងក្រហមនៅក្នុងស៊ុត មានផ្ទុកសារធាតុ Biotin ដែលជាសារធាតុសំខាន់មួយសម្រាប់សុខភាពសក់ ស្បែក ក្រចក ក៏ដូចជាជំរុញការផលិតអាំងស៊ុយលីនក្នុងរាងកាយទៀតផង។
ស៊ុតមាន់ កាន់តែអស្ចារ្យថែមទៀត ព្រោះមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា ៣ យ៉ាងច្រើន ដែលល្អសម្រាប់គ្នាយើងធាត់ៗ និងមានជំងឺទឹកនោមផ្អែម។ លើសពីនេះ ស៊ុតក៏ល្អសម្រាប់ចង្កេះយើងដែរ ដោយក្នុងស៊ុតមួយគ្រាប់ធំ មានផ្ទុកកាឡូរី ៧៥ និងជាតិខ្លាញ់ ៥ ក្រាមប៉ុណ្ណោះ ដោយក្នុងនោះមាន ១,៦ក្រាម ជាខ្លាញ់ឆ្អែត។ កាន់តែពិសេសជាងនេះ ស៊ុតជាអាហារងាយស្រួលចម្អិត និងមានរសជាតិឆ្ងាញ់។
អត្ថបទពាក់ព័ន្ធ៖
ជាច្រើនឆ្នាំមកនេះ ស៊ុតត្រូវគេចាត់ទុកជាអាហារមិនល្អចំពោះសុខភាព ព្រោះគេជឿថា មានផ្ទុកជាតិកូលេស្តេរ៉ូលកម្រិតខ្ពស់បំផុតមួយ នៃរបបអាហារប្រចាំថ្ងៃយើង។ ប៉ុន្តែទស្សនៈនេះ បានប្រែប្រួល ដោយសារផលវិបាកនៃកូលេស្តេរ៉ូលក្នុងរបបអាហារ គឺចំពោះតែគ្នាយើងមានបញ្ហាលើសកូលេស្តេរ៉ូលក្នុងឈាម ផ្ទុយពីទស្សនៈមុនៗ។
យ៉ាងណា នៅពេលយើងមានជំងឺទឹកនោមផ្អែម ក៏មិនត្រូវញ៉ាំស៊ុតច្រើនពេកដែរ ខណៈការណែនាំជាទូទៅ គ្នាយើងមានជំងឺទឹកនោមផ្អែម ក្នុងមួយថ្ងៃ គួរញ៉ាំអាហារមានកូលេស្តេរ៉ូល ទាបជាង ២០០ក្រាម បានហើយ។
ចំពោះគ្នាយើង គ្មានជំងឺទឹកនោមផ្អែម ឬគ្មានជំងឺបេះដូងក្តី អ្នកវិទ្យាសាស្ត្រនៅតែបារម្ភ ដោយណែនាំឲ្យញ៉ាំត្រឹមប្រមាណ ៣០០ មិល្លីក្រាម/ថ្ងៃ ខណៈស៊ុតមួយគ្រាប់ធំ មានផ្ទុកជាតិកូលេស្តេរ៉ូលប្រមាណ ១៨៦ក្រាម មានន័យថា ក្រោយយើងញ៉ាំស៊ុតរូច រាងកាយយើងមិនគួរទទួលអាហារផ្សេងទៀតដែលមានជាតិកូលេស្តេរ៉ូលនោះទេ។
អត្ថបទពាក់ព័ន្ធ៖
មានការសិក្សាជាច្រើនលើកឡើងថា កូលេស្តេរ៉ូលដ៏ខ្ពស់របស់ស៊ុត អាចបង្កហានិភ័យប្រឈមជំងឺទឹកនោមផ្អែមប្រភេទ ២ កាន់តែខ្ពស់ ក៏ដូចជាជំងឺបេះដូង ប៉ុន្តែទំនាក់ទំនងនេះ នៅមិនទាន់មានភស្តុតាងច្បាស់លាស់នៅឡើយ ដោយអ្នកស្រាវជ្រាវជឿថា ប្រភពកូលេស្តេរ៉ូលចម្បងចូលក្នុងខ្លួនយើង គឺបានមកពីពពួកអាហារពីសាច់សត្វ ដែលជាកត្តាហានិភ័យទៅវិញ។
យ៉ាងណា ដោយសារតែកូលេស្តេរ៉ូលដ៏ច្រើនរបស់ស៊ុត មាននៅក្នុងផ្នែកក្រហម យើងនៅតែអាចញ៉ាំផ្នែកសរបស់ស៊ុត ដោយមិនខ្វាយខ្វល់ពីការស្រូបយកកូលេស្តេរ៉ូលប្រចាំថ្ងៃនោះដែរ។
ទោះជាយ៉ាងណាត្រូវចាំថា ផ្នែកក្រហមនៃស៊ុត ជាប្រភពសម្បូរទៅដោយសារធាតុចិញ្ចឹម គឺជាប្រភពស្ទើរទាំងអស់នៃវីតាមីន A មានក្នុងស៊ុក ហើយអ្វីដែលជាការពិតនោះ គឺសារធាតុ Choline និងអាស៊ីដខ្លាញ់អូម៉េហ្គា ៣ ដែលសំខាន់ខ្លាំងសម្រាប់សុខភាពខួរក្បាល រួមទាំងជាតិកាល់ស្យ៉ូមផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕