វិធីសង្គ្រោះបឋម

វិធីសង្គ្រោះបឋម - ជា​វិធី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​នានា ក្នុង​កម្រិត​ដំបូង និង​សាមញ្ញ​បំផុត មុន​បញ្ជូន​អ្នក​ជំងឺ​ទៅ​ដល់​មន្ទីរ​ពេទ្យ ហើយ​គ្រប់គ្នា គួរ​តែ​ចេះ ឬ​ស្វែងយល់​បន្ថែម ដើម្បី​ជា​ប្រយោជន៍​ជួយ​ខ្លួន​ឯង ឬ​មនុស្ស​ជា​ទីស្រលាញ់​បាន​ទាន់​ពេល

ចំណេះដឹងទូទៅ

វិធីសង្គ្រោះបឋម

របួសឈាម គួរឃាត់ឈាមសង្រ្គោះបឋមបែបណាកុំឱ្យឆ្លងមេរោគ?

ការឃាត់ឈាមសង្រ្គោះបឋមត្រឹមត្រូវអាចជួយការពារការឆ្លងមេរោគ ប្រសិន​​បើយើង​មានរបួសស្រាល ហើយអាចការពារអាយុជីវិតយើង ឬអាយុ​ជីវិតសាច់ញាតិ​ ​ពីការហូរឈាមច្រើន ប្រសិនបើរបួសធ្ងន់។ ពេលមានរបួសហូរឈាម យើងត្រូវ​ធ្វើបែបណា​ដើម្បីឃាត់ឈាមបាន​លឿន និងកុំឱ្យឆ្លងមេរោគ? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា មិនថារបួសស្រាល ឬធ្ងន់ទេ ប្រសិនបើយើងមិនបាន​ធ្វើការសង្រ្គោះ​បឋម​​​​បាន​ត្រឹមត្រូវ​ទេ របួសនោះអាចឆ្លងមេរោគ។ ប្រសិនបើរបួសតូច យើងអាចឃាត់ឈាមដូចតទៅ៖ ១. ខ្ទប់មុខរបួស ប្រសិនបើយើងរបួសនៅលើជើង ឬដៃ ហើយហូរឈាមច្រើន យើងត្រូវលើក​ជើង ឬដៃឱ្យខ្ពស់​ជាងបេះដូង​ដើម្បី​កាត់បន្ថយល្បឿនឈាមហូរ រួចយកកំប្រេស ឬ​កំណាត់​ស្អាត​មកខ្ទប់​មុខរបួស។ ប្រសិនបើឈាមហូរជោកកំប្រេស ឬកំណាត់ យើងត្រូវយកកំប្រេស ឬកំណាត់​បន្ថែម​មកទប់មុខរបួស។ ពេលទប់មុខរបួស យើងមិនត្រូវយក​កំប្រេស ឬកំណាត់​ចេញ​ដើម្បី​មើលថា ឈាមឈប់ហូរឬនៅទេ។ យើងត្រូវទប់មុខរបួសរហូតប្រហែល ៤ ទៅ ៥ នាទី​ដើម្បីឱ្យឈាមឈប់ហូរ។ ប្រសិនបើមុខរបួសនៅតែហូរឈាម យើងត្រូវសង្កត់ និងទប់​មុខរបួស​រយៈពេល ១៥ នាទីដើម្បីឱ្យឈាមកកលែងហូរ។ ប្រសិនបើឈាម​នៅ​តែហូរ​ទៀត យើងត្រូវហៅឡានពេទ្យ ឬត្រូវទៅពេទ្យជាបន្ទាន់។ ២. លាងមុខរបួស នៅពេលដែលមុខរបួសឈប់ហូរឈាម យើងត្រូវយកកំប្រេស ឬកំណាត់ចេញ​ពីមុខ​របួសថ្នមៗ។ បន្ទាប់មកលាង​សម្អាត​មុខរបួស និងស្បែកជុំវិញមុខរបួស​ជាមួយ​អាល់កុល ឬ​​បេតាឌីន (ទឹកថ្នាំសម្លាប់មេរោគ)។ ប្រសិនបើគ្មានអាល់កុល ឬ​​បេតាឌីន យើងអាចជូតសម្អាតស្បែកជុំវិញមុខរបួសជាមួយ​សាប៊ូ និង​ទឹក ប្រសិនបើតំបន់ជុំវិញ​មុខរបួសប្រឡាក់ […]

ស្វែងរក វិធីសង្គ្រោះបឋម

វិធីសង្គ្រោះបឋម

តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន

អាការៈ​តឹង​ច្រមុះ​អាច​បង្ក​ការ​រំខាន​ច្រើន​ដល់​យើង។ អាការៈ​នេះ​​អាច​បង្ក​ដោយ​ការ​រលាក​តំបន់​ sinus អាលែកហ្ស៊ី ឬ​ផ្ដាសាយ​ជាដើម។ មិន​ថា​អាការៈ​បង្ក​ដោយ​មូលហេតុ​អ្វី​ទេ យើង​អាចអនុវត្ត​វិធី​​មួយចំនួន​ដើម្បី​សម្រាល​បញ្ហា​តឹង​ច្រមុះ​នេះ​ដែរ​។ ១. ប្រើ​ឧបករណ៍​រក្សា​តុល្យភាព​សំណើម (Humidifier) ឧបករណ៍​រក្សា​តុល្យភាព​សំណើម​គឺជា​វិធី​មួយ​ដែល​បន្ថយ​ការ​ឈឺចាប់​នៅ​តំបន់ sinus និង​សម្រាល​អាការៈ​តឹង​ច្រមុះ​បាន​លឿន។ ​ឧបករណ៍​នេះ​បំលែង​ទឹក​ឲ្យ​ទៅ​ជា​សំណើម​នៅ​ក្នុង​ខ្យល់ និង​បង្កើន​សំណើម​ក្នុង​បន្ទប់។ ការ​ដក​​ដង្ហើម​​ក្នុង​បរិយាកាស​​ដែល​​ខ្យល់​មាន​សំណើម​អាច​សម្រួល​ដល់​ជាលិកា​រលាក និង​សរសៃ​ឈាម​ដែល​ហើម​ក្នុង​ច្រុះ និង​តំបន់ sinus។ ម៉្យាង​ទៀត​​ក៏​ជួយ​បន្ថយ​ស្លេស្ម​ក្នុង​តំបន់​ sinus ដែល​នេះ​ជួយ​កម្ចាត់​សារធាតុ​រាវ​ក្នុង​ច្រមុះ និង​ធ្វើឲ្យ​យើង​ដកដង្ហើម​ធម្មតា។ ២. ងូតទឹក​ក្ដៅ​​ ចំហាយ​ទឹក​ដែល​បាន​ពី​ទឹក​ក្ដៅ​នេះ​អាច​ជួយ​បន្ថយ​ស្លេស្ម​ក្នុង​ច្រមុះ និង​ការ​រលាក។ ការ​ងូតទឹក​ក្ដៅ​អាច​ជួយ​ដល់​ការ​ដកដង្ហើម។ យើង​ក៏​អាច​ទទួល​លទ្ធផល​ដូចគ្នា​ដោយ​ឆ្ពុង​នឹង​ចំហាយ​ទឹក​ក្ដៅ។ ពេល​ឆ្ពុង​គួរ​ប្រយ័ត្ន​កុំ​ឲ្យ​រលាក​មុខ​ដោយ​ចំហាយ​ទឹក​ក្ដៅ។ ៣. ផឹក​ទឹក នៅ​ពេល​យើង​ឈឺ យើង​អាច​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ដោយ​ផឹក​ទឹក ភេសជ្ជៈ​កីឡា និង​ទឹក​ផ្លែឈើ​ជាដើម។ ទឹក​ទាំង​នេះ​អាច​ជួយ​បន្ថយ​ស្លេស្ម​នៅ​ច្រមុះ និង​រុញ​សារធាតុ​រាវ​ចេញ​ពី​ច្រមុះ ហើយ​ក៏​បន្ថយ​សម្ពាធ​នៅ​តំបន់ sinus ដែរ។ សម្ពាធ​តិច​មាន​ន័យ​ថា​ការ​រលាក​ក៏​ថយ​ចុះ។ ប្រសិនជា​យើង​មាន​អាការៈ​តឹង​ច្រមុះ​ផង​ ឈឺកផង​ យើង​អាច​ញ៉ាំ​ស៊ុប​ ឬ​តែ​ក្ដៅ​ឧណ្ហៗ​ដើម្បី​ជួយ​សម្រាល​អាការៈ​ឈឺក​​ផង​​ដែរ។​ ៤. ប្រើ​បន្ទះ​កម្ដៅ បន្ទះ​កម្ដៅ​អាច​ជួយ​មិន​ឲ្យ​តឹង​ច្រមុះ​។ យើង​អាច​យក​កន្សែង​ទៅ​ត្រាំ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ពូត​ទឹក​ចេញ និង​បត់​កន្សែង​ បន្ទាប់ពី​នេះ​យក​ដាក់​ពីលើ​ច្រមុះ និង​ថ្ងាស។ កម្ដៅ​ពី​កន្សែង​អាច​ផ្តល់​បន្ថយ​ការ​ឈឺ​ចាប់ និង​បន្ថយ​ការ​រលាក​ក្នុង​រន្ធ​ច្រមុះ។ យើង​អាច​ធ្វើ​បែបនេះ​ញឹកញាប់បាន​បើ​ចាំបាច់។ ៥. គេង​ក្បាល​ឲ្យ​ខ្ពស់ អ្នក​មាន​អាការៈ​តឹង​ច្រមុះ​អាច​នឹង​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​ពេល​យប់​ដោយ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​ពេល​គេង​ និង​ពិបាក​ក្នុង​ការ​គេង។ យើង​អាច​ប្រើ​ខ្នើយ​បន្ថែម​មួយ​ទៀត​ពេល​គេង​ដើម្បី​ជួយ​បង្ហូរ​សារធាតុ​រាវ​ចេញ​ពី​ផ្លូវ​ដង្ហើម។ […]


វិធីសង្គ្រោះបឋម

ចែកគ្នា​ដឹង! រឿងគួរធ្វើ និងមិនគួរធ្វើពេលរលាកភ្លើង ឬទឹកក្ដៅ

ការ​រលាក​ភ្លើង ឬ​ទឹកក្ដៅ​គឺ​តែង​ចៀស​មិន​ផុត​ទេ ប៉ុន្តែ​ក្នុង​ករណី​រលាក​ស្រាល​យើង​អាច​អនុវត្ត​វិធី​ងាយៗ​ដើម្បី​ជួយ​បន្ថយ​ការ​ឈឺចាប់ បង្ការ​ការ​ឆ្លង​មេរោគ និង​ជួយ​ឲ្យ​ឆាប់​ជាបាន​។ វិធី​គួរ​ធ្វើ​ពេល​រលាក​ភ្លើង ឬ​ទឹកក្ដៅ ១. ទឹក​ អ្វី​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​នៅ​ពេល​រលាក​ភ្លើង ឬ​ទឹកក្ដៅ​គឺ​បង្ហូរ​ទឹក​ក្បាល​រ៉ូប៊ីណេ​ទៅ​លើ​កន្លែង​រលាក​ប្រហែល​២០​នាទី។ ២. បន្ទះ​ត្រជាក់ ការ​យក​បន្ទះ​ត្រជាក់ ឬ​កន្សែង​សើម​មក​ដាក់​ពី​លើ​កន្លែង​រលាក​ជួយ​បន្ថយ​ការឈឺចាប់ និង​ការ​ហើម​បាន។ យើង​អាច​ប្រើ​បន្ទះ​ត្រជាក់ ឬ​កន្សែង​សើម​នេះ​ពី​៥ទៅ១៥នាទី។ យក​ល្អ​គ្នាយើង​កុំ​ប្រើ​បន្ទះ​ត្រជាក់​យូរ​ពេក​ព្រោះ​អាច​ធ្វើ​ឲ្យ​កន្លែង​រលាក​កាន់តែ​រលាក។ ៣. ប្រទាល​កន្ទុយក្រពើ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ព្យាបាល​ការ​រលាក​កម្រិត​ទី១ និង​ទី២។ ម៉្យាងទៀត ប្រទាល​កន្ទុយ​ក្រពើ​ក៏​ប្រឆាំង​នឹង​ការ​រលាក ជួយ​ដល់​ចរន្តឈាម និង​រារាំង​ការ​លូតលាស់​របស់​បាក់តេរី។ យើង​អាច​លាប​​ជែល​ប្រទាល​កន្ទុយក្រពើ​ស្រស់​ទៅ​លើ​កន្លែង​រលាក។ ៤. ទឹកឃ្មុំ ទឹក​ឃ្មុំ​អាច​ជួយ​ព្យាបាល​ការ​រលាក​តិចតួច​ព្រោះ​ទឹកឃ្មុំ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក បាក់តេរី និង​ផ្សិត។ យើង​ក៏​យក​ទឹកឃ្មុំ​មក​លាប​នៅ​កន្លែង​រលាក​បាន។ ៥. កាត់បន្ថយ​ការ​ត្រូវ​កម្ដៅ​ថ្ងៃ យក​ល្អ​គួរ​កុំ​ឲ្យ​កន្លែង​រលាក​ត្រូវ​កម្ដៅ​ថ្ងៃ​ព្រោះ​ស្បែក​ដែល​រលាក​ងាយ​ប្រតិកម្ម​នឹង​កម្ដៅ​ថ្ងៃ។ ៦. កុំ​ជោះ​បំបែក​ពង​ទឹក ការ​ជោះ​បំបែក​ពង​ទឹក​ដោយ​ខ្លួន​ឯង​អាច​បង្ក​ឲ្យ​ឆ្លង​មេរោគ។ ប្រសិនជា​គ្នាយើង​បារម្ភ​ពី​ពងទឹក​ដែល​បង្ក​ដោយ​ការ​រលាក​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ វិធី​គួរ​ចៀសវាង​ពេល​រលាក​ភ្លើង ឬ​ទឹកក្ដៅ ១. បឺរ កុំ​ប្រើ​បឺរ​នៅ​ពេល​រលាក​ព្រោះ​អាច​កាន់តែ​ធ្វើ​ឲ្យ​កន្លែង​រលាក​កាន់តែ​ធ្ងន់ធ្ងរ។ បឺរ​អាច​ផ្ទុក​កម្ដៅ និង​អាច​មាន​បាក់តេរី​នៅ​កន្លែង​រលាក។ ២. ប្រេងដូង ប្រេង​ដូង​មិន​អាច​ប្រើ​ព្យាបាល​ពេល​រលាកទេ​ព្រោះ​ប្រេង​ដូង​ដូច​នឹង​បឺរ​គឺ​ផ្ទុក​កម្ដៅ​ និង​ធ្វើ​ឲ្យ​ស្បែក​បន្ត​រលាក​ទៀត។ ៣. ស៊ុត​ពណ៌​ស ស៊ុត​ពណ៌​ស​អាច​មាន​ផ្ទុក​បាក់តេរី​ដែល​អាច​ចម្លង​មេរោគ និង​មិន​គួរ​យក​ប្រើ​លើ​កន្លែង​រលាក​ទេ។ ៤. ថ្នាំ​ដុស​ធ្មេញ នៅ​ពេល​រលាក​មិន​គួរ​លាប​ថ្នាំដុសធ្មេញទេ។ ថ្នាំ​ដុស​ធ្មេញ​អាច​ធ្វើ​ឲ្យ​កន្លែង​រលាក​កាន់តែ​រលាក និង​បង្ក​រោគ​ផ្សេងៗ។ ៥. ទឹកកក ទឹកកក និង​ទឹក​ក្លាសេ​អាច​ធ្វើ​ឲ្យ​កាន់តែ​រលាក។ ទឹកកក​អាច​នឹង​បង្ក​ការ​រលាក​ដោយ​ភាព​ត្រជាក់​ប្រសិនជា​ប្រើប្រាស់​មិន​ត្រឹមត្រូវ។


វិធីសង្គ្រោះបឋម

ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!

ជឿថា​មាន​មនុស្ស​មួយ​ចំនួន មិន​ទាន់​ស្គាល់​រសជាតិ​បរិច្ចាគ​ឈាម​នៅ​ឡើយ​ទេ ព្រោះ​ដោយ​សារ ខ្លាច​ បារម្ភ ឬ​ចង់​ដែរ តែ​មិន​ដឹង​បរិច្ចាគ​បាន​តាម​របៀប​ណា។ សម្រាប់​ការ​បរិច្ចាគ​ឈាម លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​បរិច្ចាគ​ឈាម​គឺ​ទង្វើ​សប្បុរស​មួយ​ដែល​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​បាន ក៏​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​អាច​ធ្វើ​ការ​ផ្តល់​ឈាម​បាន​ទេ គឺត្រូវមានលកខណ្ឌ​របស់​វា​ដូចជា៖ លក្ខខណ្ឌគួរបរិច្ចាគឈាម៖ – មានសុខភាព​ល្អ – គីឡូ​គ្រប់​គ្រាន់ (អាច​ចាប់ពី៤៥គីឡូ​ឡើង) – មិន​មាន​បញ្ហា ឬ​ឈឺ​ជំងឺ​អ្វី​មួយ​ – មាន​អាយុ​ចាប់​ពី ១៨-៦០​ឆ្នាំ។ លក្ខខណ្ឌមិន​គួរបរិច្ចាគឈាម៖ – មាន​​សុខភាព​ខ្សោយ – ស្រក​គីឡូ​ខុស​ធម្មតា -​ សុខភាព​មិនល្អ មានជំងឺឆ្លងដូចជា អេដស៍ រលាក​ថ្លើម B C និងកាមរោគ -មាន​វ័យ​ចំណាស់ អាយុលើ៦០ឆ្នាំ។ បន្ថែម​ពី​លើ​នេះ លោកវេជ្ជបណ្ឌិត បាន​បន្ត​ថា ផ្តល់ឈាមជួយ​សង្រ្គោះ​ជីវិត​អ្នក​ដែល​ត្រុវ​ការ​ឈាម​ ដែលមានជំងឺស្លេកស្លាំង អ្នកជំងឺបាត់បង់ឈាមភ្លាមៗ ជំងឺឈាមមួយចំនួន និងជំងឺ​មហារីក ជាដើម។ ជាការល្អបំផុតប្រសិនបើយើង​បរិច្ចាគ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ អាច​ធ្វើ​ឲ្យរាងកាយ​មាន​សុខភាព​ល្អ កាត់​បន្ថយ​ជំងឺ​មហារីក ជួយ​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង និងកាត់​បន្ថយ​ការ​ធាត់​លើស​ទម្ងន់​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ លើស​ឈាម​អ៊ីចឹង គួរ​ហាត់​ប្រាណ​បែប​ណា​ទើបមាន​សុវត្ថិភាព? កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន អត់បាច់ភ័យ​លើស​ឈាម​ លើសឈាម​ក្មេង​ក៏​កើត​ដែរ ហើយ​​ជា​ជំងឺ​រ៉ាំរ៉ៃ​ពេញ​មួយ​ជីវិត ទាំង​​នេះ​ជា​វិធី​ការពារ អាច​កើត​ម្ដង៣! ទឹក​នោម​ផ្អែម​ផង លើស​ឈាម​ផង ជំងឺ​សរសៃ​ឈាម​បេះដូង​នៅ​ជិត​បង្កើយ ស្រីៗ​ដឹង​អត់ មក​រដូវ​ម្ដងៗ ខ្លួនយើងអស់​ឈាម​ប៉ុន្មាន? ជំងឺ​សរសៃ​ឈាម​បេះដូង​សម្លាប់​ពលរដ្ឋ​ខ្មែរច្រើន​ជាង​មហារីក​ទៀត […]


វិធីសង្គ្រោះបឋម

ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់

ការ​ដើរ​លេង​បោះ​តង់ កំពុង​ពេញ​និយម​ខ្លាំង​ណាស់ ពិសេស​យុវវ័យ​គ្នា​យើង​តែ​ម្តង ចូល​ចិត្ត​ដើរ​លេង​គេង​ព្រៃ​ស្រូប​យកខ្យល់​បរិសុទ្ធ​ និងគយគន់​​ភាព​ស្រស់​បំព្រង​របស់​​ធម្មជាតិ។ យ៉ាងណា ដើរ​លេង​គេង​បោះ​តង់​ក្នុង​ព្រៃ ក៏​ត្រូវ​ចេះ​តិចនិក​ខ្លះៗ ពិសេស​រឿង​ការពារ​ពី​សត្វ​ពស់ ព្រោះ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ការពារ​ខ្លួន​ខ្លះៗ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- រៀប​ចំ​តង់​ឲ្យ​នៅ​ឆ្ងាយ​ពី​ជម្រក​សត្វ​ពស់ សត្វ​ពស់​ជា​ទូទៅ តែង​វា​ចុះ​ពី​ដើរ​ឈើ ហេតុ​នេះ ត្រូវ​ប្រាកដ​ថា កន្លែង​យើង​បោះ​តង់ ត្រូវ​តែ​ជា​ទី​តាំង​ដែល​វាល មិន​មាន​ដំបូក ឬ​ដើម​ឈើ ដែល​សត្វ​ពស់​អាច​លាក់​ខ្លួន ឬ​បិទ​បាំង​ពី​ភ្នែក​យើង​បាន។ ២- មុន​ពេល​ចូល​តង់ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ សត្វ​ពស់ ជា​សត្វ​ល្មូន អាច​ពួន​សម្ងំ​នៅ​ខាង​ក្រោម​តង់​របស់​យើង​បាន។ នៅ​ពេល​ថ្ងៃ បើ​យើង​មាន​កម្មវិធី​សប្បាយ​ជួបជុំ ឬ​សកម្មភាព​អ្វី​ផ្សេង​ខាង​ក្រៅ​តង់ ត្រូវ​តែ​បិទ​សំណាញ់​តង់​ឲ្យ​ជិត ហើយ​មុន​ពេល​ចូល​ក្នុង​តង់ ត្រូវ​ប្រាកដ​ណាស់ គ្មានមិត្ត​ថ្មី​របស់​យើង​មក​សម្ងំ​ពួន​ក្នុង​តង់​ឡើយ។ ជា​គំនិត​ល្អ ត្រូវ​ពិនិត្យ​កាបូប ឬ​របស់​របរ​ណា​ដែល​សត្វ​ពស់​អាចលាក់​ខ្លួន​បាន មុន​នឹង​គេង។ អត្ថបទ​ពាក់​ព័ន្ធ៖ ​ចូល​ចិត្ត​ដើរ​ព្រៃ​ គួរ​ប្រយ័ត្ន! ​ស្លាប់​ និង​ពិការ​រាប់​សែន​នាក់​ដោយ​ពស់​ចឹក ស្បែក​ពស់ ៣- ពិនិត្យ​តង់​ឲ្យ​បាន​ត្រឹម​ត្រូវ​សព្វ​កន្លែង ចំណុច​សំខាន់​បំផុត ត្រូវ​រូត​បិទ​សំណាញ់​តង់​គ្រប់​ពេល​វេលា​តាម​តែ​អាច​ធ្វើ​បាន ហើយ​ពិនិត្យ​តង់​ឲ្យ​បាន​ល្អិត​ល្អន់ ពិសេស​រឿង​តង់​រហែក​មាន​ប្រហោង ព្រោះ​អាច​នាំ​ឲ្យ​​ពស់​លូន​ចូល​ក្នុង​តង់​យើង​បាន។ ៤- ប្រមូល​អាហារ​ដែល​មាន​ក្លិន​ទាក់​ទាញ​ពស់ ចេញ​ពី​តំបន់​យើង​បោះ​តង់ ជា​គំនិត​ល្អ​បំផុត​មួយ ត្រូវ​រក្សា​អាហារ​ រាប់​បញ្ចូល​ទាំង​អាហារ​សល់ ក្នុង​ថង់​យើង​ចង​ឲ្យ​ជិត ដើម្បី​បញ្ចៀស​ការ​ទាក់​ទាញ​ភ្ញៀវ​ថ្មី​របស់​យើង ដែល​យើង​មិន​ចង់​ជួប។ ដើម្បី​កុំ​ឲ្យ​ពស់​ចាប់​អារម្មណ៍​តំបន់​យើង​បោះ​តង់ ត្រូវ​តែ​យក​អាហារ​ចេញ​ឲ្យ​ឆ្ងាញ […]


វិធីសង្គ្រោះបឋម

ប្រការគួរ និងមិនគួរធ្វើ ពេលរលាកភ្លើង ទឹកក្តៅ (វីដេអូ)

សួស្តីគ្រូពេទ្យ ជាកម្មវិធីបង្កើតឡើងដោយ Hello គ្រូពេ្យ ដែលដកស្រង់យកសំនួររបស់ប្រិយមិត្តនៅក្នុងប្រអប់សារ មកធ្វើជាប្រធានបទ និងបកស្រាយដោយគ្រូពេទ្យជំនាញ ហើយផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧ៈ៣០ល្ងាច។ សម្រាប់វគ្គនេះ សួស្តីគ្រូពេទ្យ បានលើយកការសង្រ្គោះបឋម គឺវិធីសង្រ្គោះពេលរលាកភ្លើង ឬទឹកក្តៅ បកស្រាយដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ អត្ថបទពាក់ព័ន្ធ៖ ពេលមានរបួស ឧស្សាហ៍ស្អំទឹកកក ឬកម្ដៅ តើគួរប្រើពេលណាឲ្យត្រូវបំផុត? រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ រឿងចាំបាច់គួរធ្វើ និងមិនគួរធ្វើ ពេលរលាកភ្លើង ឬទឹកក្តៅ


វិធីសង្គ្រោះបឋម

សញ្ញាគួរឲ្យបារម្ភនៃអាការៈគាំងបេះដូង និងវិធីសង្គ្រោះបឋម (វីដេអូ)

ជំងឺបេះដូងមាន​ច្រើន​ប្រភេទ តែ​ក្នុង​ចំណោម​នោះ​មាន​តែ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​មួយ​ប៉ុណ្ណោះ ដែល​គ្រោះថ្នាក់​បំផុត និង​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។   អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ បេះដូងសំខាន់! នេះតិចនិកថែរក្សាសុខភាពបេះដូងសម្រាប់មនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេង ញ៉ាំផ្លែប៉ោមរាល់ថ្ងៃមានប្រយោជន៍ច្រើនដល់សុខភាពបេះដូង ឆ្អឹង និងពោះវៀន អាហារទាំងនេះត្រូវញ៉ាំឲ្យមានកម្រិត បើមិនចង់មានបញ្ហាសុខភាពបេះដូង អាហារទាំងនេះល្អចំពោះសុខភាព តែបើញ៉ាំច្រើន​ពេកធ្វើឲ្យមានបញ្ហាទៅវិញ


វិធីសង្គ្រោះបឋម

ស្វែងយល់ពីរបៀបសង្គ្រោះបឋម ពេលមានករណីបាក់ធ្មេញ

ការ​បាក់ធ្មេញ អាច​បណ្ដាល​ឲ្យ​បះ៉ពាល់​ដល់អាយុជីវិត​របស់​យើងបាន។ ប្រសិន​បើយើង​​ជួបឧបទ្ទវហេតុ​ណា មួយ​និង​ធ្វើឲ្យ​បាក់ធ្មេញគឺជារឿងត្រូវស្វែងរកការព្យាបាល។ ប៉ុន្តែយើង​​ចាំបាច់​ត្រូវស្វែងរកការព្យាបាលជា​បន្ទាន់​ បើ​សិនជា​មាន​គ្រោះថ្នាក់​ដល់​បាត់បង់ស្មារតី ឬុមានរបួសធ្ងន់ធ្ងរ។ ទម្រង់​ការ​ក្នុង​ការ​ជួយ​សង្គ្រោះ​ធ្មេញ​ដែល​របូត​ចេញ ១.​​ រើស​យក​ធ្មេញ​ដែល​បាក់​ឬ​កម្ទេច​បំណែក​ធ្មេញ យើងត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នៅ​ពេល​រើស​ធ្មេញ​ ព្រោះថាការ​រក្សាធ្មេញ​បាន​ល្អ​​បង្កើន​ភាព​ជោគជ័យ​ក្នុង​ការ​​ដាក់​បញ្ចូល​វិញ។ យ៉ាង​ណា​ក៏​ដោយ​គឺ​មិន​ត្រូវ​ប៉ះ​ផ្នែក​ឫស​ធ្មេញ​ឡើយ​ ដោយ​កាន់​តែ​ផ្នែក​ក្បាល​ធ្មេញ​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​ធ្មេញ​ប្រឡាក់​​ដី​ ឬ​របស់​អ្វី​ផ្សេង​ទៀត​យើង​​ត្រូវ​លាង​ធ្មេញ​នោះ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ថ្មមៗ​តិច​ជាង​១០​វិនាទី តែហាម​ដុះ ​ឬ​សម្អាត​ជាមួយ​អាល់កុល។ អត្ថបទ​ពាក់ព័ន្ធ៖ តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ អាថ៌កំបាំង​ជួយ​អ្នកធ្មេញលឿងៗ ឲ្យស​វិញបាន មិនមែន​​រឿង​តូច​ទេ រលាក​អញ្ចាញ​ធ្មេញ​ប៉ះ​ពាល់​សុខភាព​ច្រើន​មុខ​ណាស់ ២. ការ​ដាក់​បញ្ចូល​ឬ​រក្សា​ធ្មេញ​ទុក ដំបូងយើង​​ត្រូវ​ខ្ពុរ​មាត់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ព្យាយាម​ដាក់​ធ្មេញ​ដែល​របូត​ចេញ​ចូល​ទៅ​ក្នុង​រណ្ដៅ​ធ្មេញ​វិញ។បន្ទាប់​មក​ត្រូវ​ខាំ​កុំប្រ៉េស​ដើម្បី​ទប់​ធ្មេញ​ឲ្យ​ជាប់​នឹង​កន្លែង។ ប្រសិន​ជាយើង​​មិន​អាច​ដាក់​បញ្ចូល​វិញ​បាន​ទេ​ឬ​ធ្មេញ​មាន​ការ​បែក​បាក់​គួរ​ត្រាំ​នៅ​ក្នុង​ទឹក​ដោះ​គោ​សុទ្ធ។ ​ប្រសិន​បើ​យើង​គ្មាន​ទឹក​ដោះ​គោ​ទេ​អាច​រក្សា​ទុក​ក្នុង​មាត់​រវាង​សាច់​ថ្ពាល់ ​និង​អញ្ចាញ​ធ្មេញ​ដើម្បី​បង្ការ​កុំ​ឲ្យ​ធ្មេញ​ស្ងួត។ ៣. គ្រប់​គ្រង​ការ​ហូរ​ឈាម​និង​ការ​ឈឺ​ចាប់ យើង​អាច​បញ្ឈប់​ការ​ហូរ​ឈាម​ជាមួយ​កុំប្រ៉េស​ដែល​បាន​សម្លាប់​មេរោគ​ ឬ​ក្រណាត់​អាវ។ ប្រសិន​បើ​តំបន់​ជុំវិញ​កន្លែង​បាក់​ធ្មេញ​មាន​ការ​ហើម ​និង​ឈឺ​ចាប់​អាច​ប្រើ​កុំប្រ៉េស​ត្រជាក់​មក​ជំនួស​បាន។ សម្រាប់​ថ្នាំ​ដែល​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​មាន​ដូចជា ​ibuprofen​ ឬ​acetaminophen។ អត្ថបទ​ពាក់ព័ន្ធ៖ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា? ៤. ស្វែង​រក​ការ​ព្យាបាល ប្រសិន​បើ​យើង​ដឹង​ថា​ខ្លួន​ជួប​ឧបទ្ទវហេតុ​ហើយ​បាក់ជ្រុះ​​ធ្មេញ​តែ​ម្ដង​នោះ​យើង​​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ជា​បន្ទាន់។ កុំ​ភ្លេច​យក​ធ្មេញ​ឬ​បំណែក​ធ្មេញ​ដែល​បាក់​ទៅ​ជាមួយ​ផង។ ទោះ​បី​ជា​យើង​បាន​ដាក់​ធ្មេញ​ចូល​ក្នុង​រណ្ដៅ​ធ្មេញ​វិញ​បាន​ក៏​ដោយ​ យើង​​ត្រូវ​ធ្វើ​ការ​តាម​ដាន​និង​ពិនិត្យ​ដដែល។ បំណែក​ធ្មេញ​ដែល​បាក់​ក៏​ត្រូវ​ការ​ការ​ព្យាបាល​ថែទាំ​ដូច​គ្នា។ ការ​ថែរក្សា​ក្រោយ​ពេល​ដាក់​បញ្ចូល​ធ្មេញ​វិញ រឿង​ដំបូង​ដែល​ត្រូវ​តែ​ចាំ​ទុក​ក្រោយ​ពេល​ដាក់​បញ្ចូល​ធ្មេញ​រួច​នោះ​គឺ​ទទួល​ទាន​បាន​តែ​ភេសជ្ជៈ​ត្រជាក់​ប៉ុណ្ណោះ​ និង​ហាម​ញ៉ាំ​អ្វី​ទាំង​អស់​រហូត​ដល់​អស់​សារធាតុ​ថ្នាំ​ស្ពឹក។ ក្នុង​អំឡុង​ពេល​ថ្ងៃ​ដំបូង​ហាម​ទទួល​ទាន​អាហារ​ ឬ​ភេសជ្ជៈ​ក្ដៅ។ ហាម​ប៉ះ​ពាល់​ធ្មេញ​ដែល​ដាក់​នោះ​ជាមួយ​អណ្ដាត​ឬ​ម្រាម​ដៃ។ ហាម​ធ្វើ​សកម្មភាព​អ្វី​ដែល​ប្រើ​កម្លាំង​ជ្រុល​ដូចជា​រត់​ប្រណាំង​ឬ​ទៅ​កន្លែងហាត់ប្រាណ។ ការ​ហើម​នឹង​បាត់​ទៅ​វិញ​ក្រោយ​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ។ យើងអាច​ជួយ​សម្រួល​ការ​ហើម​ដោយ​ការ​ស្អំ​ទឹក​កក​រុំ​ជាមួយ​កន្សែង។ ប៉ុន្តែ​ហាម​មិន​ឲ្យ​ស្អំ​ទឹក​កក​លើ​ថ្ពាល់​លើស​រយៈ​ពេល​១០​នាទី​ក្នុង​មួយ​ដង​នោះ​ទេ។ ក្រោយ​មក​បាន​មួយ​ថ្ងៃ​ដំបូង​បន្ទះ​ដុំ​ក្ដៅ​គឺ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ទឹក​កក។ ការ​ឈឺ​ចាប់​ដែល​មាន​ក្រោយ​ការ​ដាក់​បញ្ចូល​​ធ្មេញ​វិញ​នោះ​យើង​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន។ អំឡុង​ពេល​២​ទៅ​៣​ថ្ងៃ​ដំបូង​ក្រោយ​ការ​ដាក់​បញ្ចូល​ធ្មេញ​គួរ​ប្រើ​ថ្នាំ​ដែល​មាន​ដូស​ខ្ពស់។ ប្រសិន​បើ​ការ​ឈឺ​ចាប់​មិន​បាត់​ក្នុង​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ​ឬ​កន្លែង​ជុំវិញ​ធ្មេញ​ដាក់​ចូល​មាន​ការ​ឈឺ​ចាប់​ឬ​ហើម​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ជំនាញ​ឲ្យ​បាន​ឆាប់​រហ័ស។ អត្ថបទពាក់ព័ន្ធ៖ សុខភាព​​មាត់​ធ្មេញ​កុមារសំខាន់ណាស់ ​ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន ចង់ឲ្យអូនៗធ្មេញរឹងមាំល្អពេលធំឡើង? អាចសាកវិធីបាន  ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន ដុះ​ថ្គាម​ទាល់ គួរ​ដក​ចេញ​អត់ បើ​វា​អត់​ដែល​ឈឺសោះ? បកស្រាយ​លម្អិត​ជុំវិញបញ្ហាឈឺ​ថ្គាម និង​វិធី​បន្ថយ​ការ​ឈឺចាប់ ក្នុងករណីមានសំណួរ […]


វិធីសង្គ្រោះបឋម

ជំងឺតេតាណូស មានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព

តេតាណូស គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី (Clostridium tetani)  ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ជា​ហេតុ​នាំឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ និង​មាន​ការ​ឈឺចាប់​ខ្លាំង ជាពិសេស សាច់​ដុំ​ថ្គាម និង​ក។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ជំងឺ​តេតាណូស​អាច​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម រហូត​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​យើង។ ជំងឺ​តេតាណូស​បង្ក​ឡើង​ដោយសារ​ការ​មុត​របស់​មុត​ស្រួច ច្រែះចាប់ ដូចជា​កាំបិត ពូថៅ កន្ត្រៃដែលមានផ្ទុកមេរោគនោះនៅជាមួយ ហើយ​មួយ​វិញ​ទៀត​មកពី​ការ​កាត់​ទងផ្ចិត​របស់​ទារកជាមួយរបស់មិន​ស្អាត​ជាដើម។ នៅ​ពេល​ដែល​ជាតិពុល​របស់​មេរោគ​តេតាណុស​ទៅ​តោង​នឹង​សរសៃប្រសាទ វា​មិន​អាច​ផ្ដាច់​ចេញ​វិញ​បាន​នោះ​ទេ។ ដូចនេះ​ហើយ​ប្រសិនបើ​កើត​ជំងឺ​នេះ គឺអាចមានជាប់រហូតក្នុង​ជីវិតរបស់យើងប្រសិនជាមិនមានការតភ្ជាប់ប្រព័ន្ធប្រសាទថ្មី ហើយ​ទោះ​ទៅ​ចាក់​វ៉ាក់សាំង​តេតាណូស​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ។ ព្រោះតែ​បែប​នេះ​ហើយ​ទើប​ពេទ្យ​តម្រូវ​ឲ្យ​យើង​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ ជាពិសេស​ទារក និង​ស្ត្រី​ពពោះ ដើម្បី​ចៀសវាង​ការ​មុត​ដោយ​ប្រការ​ណា​មួយ។ ចំណែក​ផលវិបាក​នៃ​ជំងឺ​តេតាណូស​នេះ មាន​ដូចជា៖ បាក់ឆ្អឹង៖ ការ​កន្ទ្រាក់​សាច់ដុំ​ធ្ងន់ធ្ងរ​ពេក អាច​បណ្ដាល​ឲ្យ​ឆ្អឹង​កង​ខ្នង និង​ឆ្អឹង​ដទៃ​ទៀត​។ ពិការ៖ ការ​ព្យាបាល​ជំងឺ​តេតាណូស គឺ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ ដើម្បី​គ្រប់គ្រង​សាច់ដុំ​មិន​ឲ្យ​កន្ត្រាក់។ ចំពោះ​ទារក​វិញ ជំងឺ​តេតាណូស​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល ដែល​នាំ​ឲ្យ​មាន​បញ្ហា​សតិ​មិន​គ្រប់គ្រាន់ ឬ​ពិការ​ខួរក្បាល។ ជំងឺ​តេតាណូស​ធ្ងន់ធ្ងរ អាច​ជំរុញ​សាច់ដុំ​ឲ្យ​កន្ត្រាក់​ជាប់ ដែលប៉ះពាល់​ដល់​ការ​ដក​ការ​ដង្ហើម ដែល​ពេល​ណា​មួយ អ្នក​មិន​អាច​ដកដង្ហើម​បាន​ទាំង​ស្រុង​តែ​ម្ដង។ បញ្ហា​ផ្លូវ​ដង្ហើម គឺ​ជា​មូលហេតុ​ទូទៅ​បំផុត​នៃការ​ស្លាប់ កង្វះ​អុកស៊ីសែនក៏​អាច​នាំ​ឲ្យ​គាំង​បេះដូង និង​ស្លាប់​បាន។ អត្ថបទពាក់ព័ន្ធ៖ កាលវិភាគចាក់វ៉ាក់សាំងតេតាណុសពេលពពោះ ដើម្បីការពារទាំងម្តាយនិងកូន នេះជាផលវិបាកនៃជំងឺតេតាណុស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ បើកូនមុត រលាត់ស្បែកខ្លាំង […]


វិធីសង្គ្រោះបឋម

ដើរលេង កុំ​ឲ្យ​មូសខាំផ្ដេសផ្ដាស ត្រូវ​ចេះតិចនិក​ទាំងនេះ

មូសខាំមិនគ្រាន់តែរមាស់ និងគួរឲ្យរំខានប៉ុណ្ណោះទេ តែវាក៏អាចគំរាមកំហែងអាយុជីវិតផងដែរ។ គ្រាន់​តែ​ការខាំតូចមួយអាចផ្តល់ឲ្យយើង​នូវវីរុស ដែលអាចនឹងធ្វើឲ្យខ្លួនយើង​ឈឺខ្លាំងបាន។ ដើម្បីការពារខ្លួន និងក្រុមគ្រួ​សារ សូមតាមដាន​ព័ត៌មានពីជំងឺដែលឆ្លងតាមសត្វមូសដែលឧស្សាហ៍ប្រទះបំ​ផុត និងពីរបៀបជៀសវាងឆ្លងជំងឺទាំងនោះ។ ១- ត្រៀមសម្រាប់ការធ្វើដំណើរទៅកាន់តំបន់ដែលគេស្គាល់ថាមានជំ​ងឺឆ្លងតាមមូស យកប្រអប់សង្គ្រោះបឋមសម្រាប់ការធ្វើដំណើរ។ កុំភ្លេចរៀបចំថ្នាំដេញសត្វល្អិតឲ្យបានច្រើន​ ​ហើយប្រើប្រាស់វាឲ្យបានទៀងទាត់ជាប្រចាំដើម្បីបង្ការមូសខាំ។ រៀនអំពីហានិភ័យសុខភាពមួយណាដែលមានវត្តមាន​នៅគោលដៅយើង​ទៅ ហើយស្វែងយល់ថាអ្វីដែលអាចធ្វើបានដើម្បីចៀសវាងហានិភ័យអស់ទាំងនោះ។ អត្ថបទពាក់ព័ន្ធ៖ គ្រោះថ្នាក់! “មូស” តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន ២- បង្ការមូសខាំក្នុងពេល​ធ្វើដំណើរ ប្រភេទមូសជាច្រើនអាចមានអាយុ​រហូតដល់ ៣ ខែ។ ពួកវាសឹងទាំងអស់ងាប់ ឬរស់នៅជាជីវិតក្រាំង​ពេល​ដែលសីតុណ្ហភាពធ្លាក់ក្រោម ១០ អង្សារសេ។ នៅប្រទេសមានអាកាសធាតុក្តៅ សត្វមូសសកម្មនៅគ្រប់​ពេល​វេលាទាំងអស់។ វិធីតែមួយគត់ដើម្បីបង្ការជំងឺឆ្លងតាមសត្វមូសគឺត្រូវចៀសវាងមូសខាំ។ យើងនឹងត្រូវប្រើថ្នាំដេញសត្វល្អិតឲ្យបានទៀងទាត់ជាប្រចាំដើម្បីចៀសវាងមូសខាំ។ វាល្អបំផុតដែលជ្រើសរើស​ប្រភេទថ្នាំ​ណាដែលមានប្រសិទ្ធភាពល្អ និងមាន​អារម្មណ៍មានផាសុកភាពនៅលើស្បែកយើង​។ ថ្នាំដេញសត្វល្អិត​ដែល​ត្រូវបានចុះបញ្ជិកាជាមួយភ្នាក់ងារការពារបរិស្ថាន (EPA) មានសុវត្ថិភាព និងប្រសិទ្ធភាព ប្រសិនបើត្រូវបានប្រើ​ដូចការណែនាំ សូម្បីតែសម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនក៏ដោយ។ ហេតុនេះ ពេលយើងដើរហាងទិញថ្នាំ​ដេញសត្វល្អិត សូមជ្រើសរើសថ្នាំដេញសត្វល្អិតទាំងឡាយណាដែលត្រូវបានចុះឈ្មោះដោយ EPA។ ថ្នាំដេញសត្វ​ល្អិតគួរលាបនៅលើស្បែកទទេ។ សូមរកមើលធាតុផ្សំ៖ DEET Picaridin ដែលត្រូវបានស្គាល់ផងដែរថាជា KBR 3023 Bayrepel និង icaridin ប្រេងក្រូចឆ្មារ និងដើមប្រេងខ្យល់ (OLE) ឬ para-menthane-diol (PMD) IR 3535 2-undecanone ទោះយើង​បានប៉ាតលាបថ្នាំដេញសត្វល្អិតក៏ដោយ យើងត្រូវគ្របស្បែកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយពាក់អាវដៃវែង […]


វិធីសង្គ្រោះបឋម

ពេលមានរបួស ឧស្សាហ៍ស្អំទឹកកក ឬកម្ដៅ តើគួរប្រើពេលណាឲ្យត្រូវបំផុត?

យើងសុទ្ធប្រឈម​នឹង​បញ្ហា​របួស ឬការឈឺចាប់ នៅពេល​ណាមួយ សូម្បីតែ​ការ​អង្គុយ​ធ្វើការ ក៏អាច​ឈឺចាប់​ឆ្អឹងខ្នង សន្លាក់ ឬជង្គង់​ផងដែរ។ ពេល​រាងកាយ​ឈឺចាប់ គ្នាយើង​ខ្លះ អាច​លេបថ្នាំ​បំបាត់​ការឈឺចាប់ និង​លាបក្រែម (Balm)។ តែយើង​ក៏អាចប្រើ​ទឹកកក ឬកម្ដៅ សម្រាប់ស្អំ សម្រួល ឬព្យាបាល​ការឈឺចាប់​ផងដែរ។ ១. ប្រើទឹកកក ការប្រើទឹកកក គឺសម្រាប់​ការឈឺចាប់​ស្រួចស្រាវ ការរលាក និង​របួសថ្មីៗ។ បើសិន​របួស ពេល​លេងបាល់ ឬរត់ ជម្រើស​ល្អ យើង​ត្រូវប្រើ​ទឹកកក ឬកុំប្រេស​ត្រជាក់​សម្រាប់​ស្អំ ព្រោះវាជួយ​ធ្វើឲ្យ​សរសៃឈាម​រួមតូច និង​បន្ថយ​ការ​រលាក។ ក្នុងករណីនេះ បើយើង​ប្រើ​កម្ដៅ​ស្អំ វាអាច​បណ្ដាល​ឲ្យ​ហើម​កាន់តែ​ធំជាង​មុន។ ២. ប្រើកម្ដៅ ការព្យាបាល​ដោយ​ប្រើកម្ដៅ​ស្អំ ល្អបំផុត​សម្រាប់​ការឈឺចាប់ ឬរបួស​រ៉ាំរ៉ៃ ដែល​មិន​ហើម ព្រោះ​ការ​ប្រើកម្ដៅ​ស្អំ​កន្លែង​ហើម អាចបណ្ដាល​ឲ្យ​ការរលាក​កាន់តែ​ធ្ងន់ធ្ងរ ហើយ​របួស​មិនងាយ​ជាសះស្បើយ​នោះទេ។ ការប្រើ​កម្ដៅ ក៏ល្អដែរ​សម្រាប់​សម្រួល​សាច់ដុំ ដែល​តឹង ឬឡើងរឹង។ វិធី​ព្យាបាល​បែប​នេះ ជួយ​ដល់​លំហូរ​ឈាម ទៅ​កាន់ផ្នែក​ណាមួយ​ក្នុង​រាងកាយ​ផងដែរ ដោយ​តាមរយៈ​ការ​បង្កើន​សីតុណ្ហភាព។ ប៉ុន្ដែ​ក្នុង​ករណី​ខ្លះ យើង​អាច​ប្រើទាំង​ការ​ស្អំ​ដោយ​ទឹកកក និង​កម្ដៅ ដូចជា ការ​ឈឺខ្នង​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម និង​ការ​ឈឺជង្គង់ ដោយ​ដំបូង​យើង​ស្អំ​ទឹកកក រយៈពេល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ