ជ្រញ់ជាសម្ភារចាំបាច់នៅក្នុងផ្ទះបាយដែលយើងត្រូវប្រើរាល់ថ្ងៃដើម្បីកាប់សាច់ ហាន់សាច់ ឬបន្លែ ពេលរៀបចំចម្អិនអាហារ ប៉ុន្តែជ្រញ់ដែលមានអាយុកាលយូរអាចជាប្រភពចម្លងមេរោគចូលអាហារ ធ្វើឱ្យយើងមានបញ្ហាសុខភាព។ តើពេលណាយើងគួរប្តូរជ្រញ់ថ្មី?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជ្រញ់ជាសម្ភារចាំបាច់នៅក្នុងផ្ទះបាយដែលយើងត្រូវប្រើរាល់ថ្ងៃដើម្បីកាប់សាច់ ហាន់សាច់ ឬបន្លែ ពេលរៀបចំចម្អិនអាហារ ប៉ុន្តែជ្រញ់ដែលមានអាយុកាលយូរអាចជាប្រភពចម្លងមេរោគចូលអាហារ ធ្វើឱ្យយើងមានបញ្ហាសុខភាព។ តើពេលណាយើងគួរប្តូរជ្រញ់ថ្មី?
តាមអ្នកជំនាញបានឱ្យដឹងថា យើងគួរផ្លាស់ប្តូរជ្រញ់នៅពេល៖
ជ្រញ់ដែលមានស្នាមឆ្កូតច្រើន ជាពិសេសស្នាមឆ្កូតដែលជ្រៅធ្វើឱ្យយើងមានការពិបាកក្នុងការលាងសម្អាតឱ្យបានស្អាតល្អ ហើយស្នាមឆ្កូតទាំងនោះអាចផ្ទុកសំណើម។ មេរោគអាចសំងំនៅក្នុងចន្លោះស្នាមឆ្កូតទាំងនោះ ហើយរីកដុះដាល់អាចចម្លងមេរោគចូលអាហាររបស់យើង។
ប្រសិនបើជ្រញ់យើងមានក្លិនមិនល្អ ទោះបីជាយើងលាងសម្អាតហើយក៏នៅតែមានក្លិន មានន័យថាជ្រញ់ផ្ទុកទៅដោយមេរោគហើយ។
អ្នកជំនាញណែនាំឱ្យប្តូរជ្រញ់ថ្មី ១ឆ្នាំម្តង ប៉ុន្តែយើងអាចប្តូរជ្រញ់ញឹកញាប់តាមការប្រើប្រាស់តិច ឬច្រើន តាមប្រភេទជ្រញ់ តាមសភាពស្នាមឆ្កូត ក្លិន និងទ្រង់ទ្រាយរបស់ជ្រញ់។
ពេលលាងជ្រញ់ យើងត្រូវប្រើកម្លាំងខ្លាំង និងត្រូវប្រើពេលយូរទើបអាចសម្អាតជ្រុញបាន ហើយជួនកាលមិនអាចសម្អាតស្អាតល្អទៀតដោយសារនៅសល់ស្នាមប្រឡាក់។ កត្តាទាំងនេះអាចបណ្តាលមកពីជ្រញ់មានស្នាមឆ្កូតច្រើនដែលជាកន្លែងផ្ទុកទៅដោយមេរោគ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ការថែទាំ អាចថែរក្សាជ្រញ់ (ជ្រញ់ឈើ) ឱ្យនៅល្អបានយូរ។ យើងអាចថែទាំជ្រញ់រៀងរាល់ ២ ទៅ ៤ ខែម្តងដោយ៖
ការលាងជ្រញ់បន្ទាប់ពីប្រើរួចក៏ជួយឱ្យជ្រញ់ប្រើបានយូរដែរ ដូច្នេះយើងគួរសម្អាតជ្រញ់ភ្លាម បន្ទាប់ពីប្រើរួចជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗ រួចហាលថ្ងៃឱ្យស្ងួតដើម្បីកម្ចាត់មេរោគពីលើជ្រញ់ រួចដាក់ជ្រញ់បញ្ឈរនៅកន្លែងស្ងួតល្អ និងមានខ្យល់ចេញចូលដើម្បីការពារជ្រញ់ពីការឡើងសំណើមដែលធ្វើឱ្យកកើតមេរោគ។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕