សារធាតុគីមីក្នុងថ្នាំលាបសក់ មិនមានជាតិពុលខ្លាំងនោះទេ ហើយបើយោងតាមការស្រាវជ្រាវភាគច្រើនបានបង្ហាញថា ការលាបសក់នៅអំឡុងពេលពពោះមានសុវត្ថិភាពសម្រាប់ម៉ាក់ៗ។
ពពោះប៉ុន្មានសប្ដាហ៍ ទើបម៉ាក់ៗអាចលាបសក់ប្រកបដោយសុវត្ថិភាព?
ម៉ាក់ៗគប្បីលាបសក់ ក្រោយពពោះបាន១២សប្ដាហ៍ទើបជាការប្រសើរ ពីព្រោះថាហានិភ័យនៃសារធាតុគីមីដែលប៉ះពាល់ដល់ទារកមានកម្រិតទាប។ ក្នុងករណីដែលម៉ាក់ៗលាបថ្នាំសក់ដោយខ្លួនឯង គប្បីកាត់បន្ថយហានិភ័យ ដោយអនុវត្តតាមវិធានដូចខាងក្រោម៖
- ពាក់ស្រោមដៃ
- លាបរួចទុកចោលរយៈពេលតិចបំផុត មុនពេលលាងសម្អាតសក់
- លាបនៅបន្ទប់ដែលមានខ្យល់ចេញចូល
- លាងជម្រះស្បែកក្បាលឲ្យបានសព្វល្អ
ជាមួយគ្នានេះដែរ ការហាយឡាយសក់ក៏អាចកាត់បន្ថយហានិភ័យបានដែរ ដោយសារតែសារធាតុគីមីដែលប្រើសម្រាប់លាបសក់ ស្រូបចូលតែក្នុងសរសៃសក់ប៉ុណ្ណោះ ហើយមិនប៉ះពាល់ដល់ស្បែកក្បាល ឬអាចឆ្លងចូលទៅក្នុងចរន្តឈាមឡើយ។
ការលាបសក់អំឡុងពេលបំបៅដោះកូន
ការលាបសក់នៅអំឡុងពេលបំបៅដោះកូន ក៏មានសុវត្ថិភាពដែរ ពីព្រោះថាបរិមាណសារធាតុគីមីមិនឆ្លងទៅក្នុងចរន្តឈាម ដូច្នេះហើយសារធាតុទាំងនោះមិនអាចឆ្លងចូលទៅក្នុងទឹកដោះម្ដាយឡើយ។ យ៉ាងណាមិញ ដើម្បីរក្សាសុខភាពសក់ឲ្យបានល្អ ម៉ាក់ៗគប្បីជ្រើសរើសប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ដែលស័ក្ដិសមសម្រាប់សក់ពណ៌ និងមិនមានសារធាតុParabens ព្រមទាំងSulfates ក៏ដូចជាសារធាតុគីមីខ្លាំងៗផ្សេងទៀត។
[embed-health-tool-child-growth-chart]
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?