ម៉ាក់ៗដែលកំពុងពពោះចំរដូវរងា ច្បាស់ជាមានការព្រួយបារម្ភពីការថែទាំផ្ទៃពោះមិនខាន ពីព្រោះរដូវនេះ អាចនាំមកនូវជំងឺឆ្លងផ្សេងៗដែលមាននៅក្នុងខ្យល់អាកាស។ ដូច្នេះហើយ ដើម្បីជៀសវាងផលប៉ះពាល់ផ្សេងៗចំពោះខ្លួនឯង និងទារកក្នុងផ្ទៃ ម៉ាក់ៗចាំបាច់ត្រូវថែទាំសុខភាពជាពិសេស ដោយអនុវត្តន៍តាមគន្លឹះខ្លឹមៗខាងក្រោមនេះ៖
គណនាទម្ងន់ស្ត្រីអំឡុងពពោះ
គន្លឹះខ្លីខ្លឹមសម្រាប់ថែទាំផ្ទៃពោះអំឡុងពេលរដូវរងា
ពិតណាស់ សម្រាប់ម៉ាក់ៗដែលកំពុងពពោះចំរដូវរងារនេះ គួរយកចិត្តទុកដាក់ និងថែទាំសុខភាពឲ្យបានដិតដល់ ដើម្បីធានាថាទារកក្នុងផ្ទៃមានការលូតលាស់ និងការអភិវឌ្ឍបានល្អ តាមរយៈ៖
- ស្លៀកសំលៀកបំពាក់ច្រើនជាន់
- ប្រើក្រែមផ្តល់សំណើមសម្រាប់ស្រ្តីពពោះ
- បញ្ចូលរបបអាហារដែលមានវីតាមីនD ដូចជាត្រីមានខ្លាញ់ និងផលិតផលមានជាតិទឹកដោះគោ
- ញ៉ាំទឹកឲ្យបានច្រើន
- គេងឲ្យបានគ្រប់គ្រាន់
- ពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។
ក្រៅពីនេះ ម៉ាក់ៗក៏ចាំបាច់ថែទាំសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរដូចគ្នា ពីព្រោះថាស្រ្តេស និងការថប់បារម្ភ អាចប៉ះពាល់ខ្លាំងដល់ទារកក្នុងផ្ទៃ ដូច្នេះហើយ ម៉ាក់ៗគួរគិតដល់សកម្មភាពកម្សាន្តអារម្មណ៍ផ្សេងៗ ក៏ដូចជារក្សាទំនាក់ទំនងល្អជាមួយនឹងអ្នកជាទីស្រលាញ់ ព្រមទាំងស្វែងរកជំនួយ ប្រសិនបើមានអារម្មណ៍ថាស្រ្តេសខ្លាំង។
ចំណុចសំខាន់
គន្លឹះខ្លីខ្លឹមសម្រាប់ថែទាំផ្ទៃពោះអំឡុងពេលរដូវរងារ
ពិតណាស់ សម្រាប់ម៉ាក់ៗដែលកំពុងពពោះចំរដូវរងារនេះ គួរយកចិត្តទុកដាក់ និងថែទាំសុខភាពឲ្យបានដិតដល់ ដើម្បីធានាថា
ទារកក្នុងផ្ទៃមានការលូតលាស់ និងការអភិវឌ្ឍបានល្អ តាមរយៈ៖
- ស្លៀកសំលៀកបំពាក់ច្រើនជាន់
- ប្រើក្រែមផ្តល់សំណើមសម្រាប់ស្រ្តីពពោះ
- បញ្ចូលរបបអាហារដែលមានវីតាមីនD ដូចជាត្រីមានខ្លាញ់ និងផលិតផលមានជាតិទឹកដោះគោ
- ញ៉ាំទឹកឲ្យបានច្រើន
- គេងឲ្យបានគ្រប់គ្រាន់
- ពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។