ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ការថែទាំផ្ទៃពោះមុនសម្រាល

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

ស្វែងរក ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល

វិធីបំបាត់បញ្ហាថប់ដង្ហើម ពេលពពោះ (វីដេអូ)

ពេលពពោះ កាលណាកូនកាន់តែធំ ចេះរើនិងធាត់ ពោះម៉ាក់ៗកាន់តែធ្ងន់ ពិបាកទាំងដេក ដើរ ឈរ អង្គុយ ពិសេសជួបអាការៈថប់ដង្ហើមញឹកញាប់។ បើជួបអាការៈថប់ដង្ហើម ម៉ាក់ៗត្រូវធ្វើដូចម្តេច? អត្ថបទពាក់ព័ន្ធ៖ ចង់គេងលក់ស្រួល មិនប៉ះពាល់កូន ម៉ាក់ៗពពោះត្រូវធ្វើរឿងទាំងនេះមុន និងពេលគេង ពេលពពោះ បើស្រីៗផឹកកាហ្វេតិចតួច ប៉ះពាល់កូនក្នុងផ្ទៃដែរអត់? ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី? (វីដេអូ) ពេលពពោះ ស្បែកម៉ាក់ៗប្រែប្រួលម៉េចខ្លះ? កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា? ពេលពពោះ មានបញ្ហាទាំងនេះ បើចង់ច្បាស់ត្រូវបូមទឹកភ្លោះយកទៅវិភាគ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ អ្នក​​ពពោះ ប្រយ័ត្ន​ឲ្យ​មែន​ទែន មាន​ជំងឺ​ម្យ៉ាង​គ្រោះ​ថ្នាក់​ដល់​ជីវិត ដឹង​មាន​ផ្ទៃ​ពោះ គួរ​ចាប់​ផ្តើម​ហាត់​ប្រាណ​វិធី​ងាយៗ​ទាំងពីរនេះ ពេលពពោះចេះតែអស់កម្លាំងមែនទេ? ៥ ចំណុចនេះអាចជួយបាន ពេលពពោះតែចេះឈាមច្រមុះ តើមកពីអ្វី? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំផ្ទៃពោះមុនសម្រាល

ស្រ្តីមានផ្ទៃពោះ កុំញ៉ាំបន្លែផ្លែឈើ៣មុខនេះ អាចរលូតកូន ឬកូនកើតមុនខែ (វីដេអូ)

​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែតបាននិយាយថា ល្ហុង​ខ្ចី ប្រទាល​កន្ទុយ​ក្រពើ និង​ដំឡូង​ព្រៃ ស្ត្រី​មាន​ផ្ទៃពោះ​កុំ​ញ៉ាំ​អី មិន​ល្អ​ចំពោះ​សុខភាព​ម្តាយ និង​គភ៌​នោះ​ទេ។ តើរបស់ទាំងបីនេះមានផលប៉ះអ្វីខ្លះ ដល់ស្ត្រី​មាន​ផ្ទៃពោះ​? អត្ថបទពាក់ព័ន្ធ: ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ (វីដេអូ) ម៉ាក់ៗចៀសបានអាហារប៉ុន្មានមុខនេះ កូនក្នុងផ្ទៃលូតលាស់ល្អ កើតមកឆ្លាត ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន ឈឺថ្កាត់ពេលពពោះ កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នគ្រោះថ្នាក់ កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា? ​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ​ ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី? (វីដេអូ) ដឹងអត់ ស្រីៗពពោះត្រូវការជាតិដែកទ្វេដង ញ៉ាំអាហារណាខ្លះសម្បូរជាតិដែក? ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ


ការថែទាំផ្ទៃពោះមុនសម្រាល

ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ (វីដេអូ)

ភាព​ស្រ្តេស តប់​ប្រមល់ ឬ​ធ្លាក់​ទឹក​ចិត្ត អំឡុង​ពេល​ពពោះ​អាច​បង្កើន​​ឱកាស​ឱ្យ​​​​ម៉ាក់​ៗ​សម្រាលកូន​មុន​កាល​កំណត់ ឬ​​អូន​ៗ​កើត​មក​មិន​គ្រប់​គីឡូ​ជា​ដើម​។ ប៉ុន្តែ​នៅ​មាន​ចំណុច​ខ្លះ​ទៀត ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​អូន​ៗ​ដែរ ដូច​នេះ​ម៉ាក់ៗ​ គួរ​តម និងចៀសវាង​ ដើម្បី​សុខភាពកូនជា​ទី​ស្រឡាញ់។ អត្ថបទពាក់ព័ន្ធ: ល្អទេ ម៉ាក់ៗធ្វើការរហូតដល់ថ្ងៃសម្រាលកូន ? (វីដេអូ) ស្រ្តីពពោះស្លៀកពាក់រឹបៗ ធ្វើឲ្យខូចទ្រង់ទ្រាយគភ៌ កូនក្រពឹតច្រមុះ? ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ ពពោះចូលចិត្តញ៉ាំហឹរ ប៉ះពាល់កូនអត់? របបអាហារ​គ្មាន​ជាតិសាច់ អាចប៉ះពាល់ខួរក្បាល ពិសេសអំឡុងពេលពពោះ? ម៉ាក់ៗគ្រប់ខែជិតសម្រាលកូន គួរប្រយ័ត្នប្រយែងរឿងទាំងនេះ ស្ទះទឹកប្រមាត់ពេល​ពពោះ ដោយសារមូលហេតុអ្វី គ្រោះថ្នាក់អត់? កៀកដល់ថ្ងៃសម្រាល ស្រីៗហាមធ្វើរឿង ៤ យ៉ាងនេះ (វីដេអូ) ម៉ាក់ៗញ៉ាំ​គ្រាប់ជីរ-ល្ង​ ច្រើនពេល​ពពោះ ស្រួល​កើត​កូន? ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ ១០ សំណួរ​ជុំវិញ​ទស្សនៈ​យល់​ខុស​អំពី​ការ​មាន​ផ្ទៃពោះ


ការថែទាំផ្ទៃពោះមុនសម្រាល

ជំងឺទី៥ អំឡុងពេលពពោះ (Parvovirus B19) ជាអ្វី ហើយគ្រោះថ្នាក់ដែរអត់? (វីដេអូ)

អំឡុងពេល​ពពោះ ដោយ​សារ​សុខភាព​ខ្សោយ អាច​បង្ក​ឲ្យ​ស្រីៗ​ រងឥទ្ធិពល​ពី​ជំងឺ​មួយ​ចំនួន ហេតុនេះ​គប្បី រក្សា​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ត្រៀម​សម្រាល​បេប៊ី គួរឲ្យ​ស្រលាញ់​ដោយ​សុវត្ថិភាព។ ចុះ​មានធ្លាប់​ឮជំងឺទី៥ ពេលពពោះអត់? ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ? គ្រោះ​ថ្នាក់​ដល់​ម៉ាក់ៗ និង​គភ៌អត់? អត្ថបទពាក់ព័ន្ធ៖ អំឡុងពេលពពោះ ស្រាប់តែរាកខុសធម្មតា គួរ​ធ្វើ​ម៉េច? ពពោះ បើមានជំងឺនេះ ប្រញាប់ព្យាបាលភ្លាម ព្រោះគ្រោះថ្នាក់ដល់ភគ៌ក្នុងផ្ទៃ! កើតជំងឺស្លេកស្លាំងពេលពពោះ ដោយសារមូលហេតុអ្វីខ្លះ? ត្រូវព្យាបាលម៉េចវិញ? អ្វីជាជំងឺសឹកឌីសឆ្អឹងខ្នង? ប៉ះពាល់ស្រីៗមានផ្ទៃពោះអត់? នេះជាបម្រែបម្រួលរបៀបគេងរបស់ស្ត្រីពពោះតាំងពីខែដំបូងដល់គ្រប់ខែ



ការថែទាំផ្ទៃពោះមុនសម្រាល

ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី? (វីដេអូ)

ពេលពពោះ​ ស្រីៗ​​គួរដឹង​អាហារ​ណាគួរ​ញ៉ាំ ឬមិន​គួរ​ញ៉ាំ​ ព្រោះ​អាហារ​ខ្លះ​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ពិសេស​​សណ្តែកដី​ ដែលមាន​ជំនឿ​តៗគ្នា ថាមាន​​ប្រតិកម្ម​ជាមួយ​ស្រីៗ​ពពោះ។ ​តើអាលែកហ្ស៊ីដោយសារសណ្តែកដី មានរោគសញ្ញា និងផលប៉ះពាល់អ្វីខ្លះ ដល់ស្ត្រីពពោះ? អត្ថបទពាក់ព័ន្ធ៖ វិធីបំបាត់បញ្ហាថប់ដង្ហើម ពេលពពោះ (វីដេអូ) រអ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ ​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ​ អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន មានផ្ទៃពោះ ស្លៀកពាក់រឹបៗពេកប៉ះពាល់អីខ្លះ?


ការថែទាំផ្ទៃពោះមុនសម្រាល

ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត

កូន​ក្នុងផ្ទៃ​លូតលាស់​បាន​ល្អ កើត​មក​មាន​ប្រាជ្ញា​វាងវៃ មាន​កត្តា​រួម​ផ្សំ​ច្រើន ក្នុង​នោះ​មាន​ទាំង​កត្តា​សុខភាព​ម្តាយ ការ​បំប៉ន​ចំណី​អាហារ ការ​ថែទាំ​សុខភាព រួម​ទាំង​សកម្មភាព​ផ្សេងៗ។ ខាង​ក្រោម​នេះ ជា​គន្លឹះ​ខ្លះៗ សម្រាប់​ម៉ាក់ៗ​ដែល​​កំពុង​តែ​មាន​ផ្ទៃពោះ ត្រូវ​ធ្វើ​ដើម្បី​ជួយ​ឲ្យ​កូន​កើត​មក​សុខភាព​ល្អ ហើយ​ឆ្លាត។ ១. ញ៉ាំអាហារចម្រុះមុខ អាហារ​ចម្រុះ​មុខ​មាន ត្រី សាច់ ស៊ុត បន្លែ និង​ផ្លែឈើ ល្អ​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ត្រី សាច់ ស៊ុត ផ្តល់​នូវ​ពពួក​ប្រូតេអ៊ីនដែល​ជា​ប្រភព​នៃ​អាមីណូ​អាស៊ីដ សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​ល្អ ជាពិសេស​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​របស់​ទារក និងបង្កើន​គ្រាប់​ឈាម​ក្រហម ឯ​​បន្លែ​ផ្លែឈើ វា​ផ្តល់​នូវ​វីតាមីន សារធាតុ​រ៉ែ និង​ជាតិ​កាក​សរសៃ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹង​មាំ សម្រួល​ការ​រំលាយ​អាហារ កាត់​បន្ថយ​បញ្ហា​ទល់​លាមក ២. ញ៉ាំ​ថ្នាំ​វីតាមីន និងជាតិរ៉ែ ថ្នាំ​វីតាមីន​សម្រាប់​ស្ត្រីព​ពោះ មាន​​វីតាមីន​ចម្រុះ​មុខ ជាតិរ៉ែ ជាតិ​​ដែក និង​អាស៊ីដហ្វូលិក ដែល​​ស្ត្រី​មានផ្ទៃ​ពោះ​អាច​ញ៉ាំ​ប្រចាំ​ថ្ងៃ បន្ថែម​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន បង្កើន​គ្រាប់​ឈាម​ក្រហម​ក្នុង​ខ្លួន កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ជា​ដើម។ ៣. និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ម៉ាក់​ប៉ា​មួយ​ចំនួន​ប្រហែល​ជា​មិន​សូវ​និយាយ​លេង​ជាមួយ​ក្នុង​ពោះ​នោះ​ទេ ដោយ​គិត​ថា គេ​មិន​ទាន់​អាច​ស្តាប់​សំឡេង​បាន តែ​តាម​ពិត​ទៅ​កូន​ក្នុង​ផ្ទៃ​អាច​ស្តាប់​ឮ​សំឡេង​យើង​បាន​តាំង​ពី​អាយុ ២៧​សប្តាហ៍​មក​ម្ល៉េះ។ ការ​ដែល​ម៉ាក់ប៉ា​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាំង​ពី​នៅ​ក្នុង​ពោះ ធ្វើ​ឲ្យ​កូន​រីករាយ ថែម​ទាំង​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរក្បាល។ បន្ថែម​ពី​ការ​និយាយ​លេង យើង​អាច​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ […]


ការថែទាំផ្ទៃពោះមុនសម្រាល

​គុណសម្បតិ្តទាំង ៧ យ៉ាងនៃការហាត់យ៉ូហ្កាមុនពេលសម្រាលកូន

ហាត់​យ៉ូហ្កា​មុន​ពេល​សម្រាល​កូន ឬ​ហាត់​យ៉ូហ្កា​ពេល​ពពោះ​ផ្ដល់​ផល​ល្អ​ជា​ច្រើន​ដល់​ស្ត្រី​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ​ម៉ាក់ៗ​ត្រូវ​តែ​ប្រាកដ​ឲ្យ​ច្បាស់​ជា​មួយ​បញ្ហា​មួយ​នេះ ប្រសិន​បើ​ទើប​ពពោះ​លើក​ដំបូង ហើយ​ម៉ាក់ៗក៏​ត្រូវ​មាន​ពេល​សម្រាក​គ្រប់​គ្រាន់​ក្នុង​អំឡុង​ពេល​ហាត់។ ម៉ាក់ៗ​មិន​ចាំ​បាច់​ត្រូវ​ប្រញប់​ពេក​នោះ​ទេ ដោយ​សារ​តែ​អ្វី​ដែល​យើង​ចង់​បាន​អំពី​កាត់​ហាត់​យ៉ូហ្កា​ពេល​ពពោះគឺ​អារម្មណ៍​សុខ​ស្រួល និង​ភាព​ធូរ​ស្រាល​ក្នុង​អារម្មណ៍។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​សំខាន់​ទាំង៧​របស់​ការ​ហាត់​យ៉ូហ្កា​នៅ​​មុនមុន​សម្រាល ដែល​អាច​ឲ្យ​ជីវិត​ពពោះ​របស់ស្រីយើង​​មាន​អារម្មណ៍​ខុស​ប្លែក​ពី​ធម្មតា។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះ និងសម្រាលកូនរួច ហាត់យ៉ូហ្កា ផ្តល់ប្រយោជន៍ហួសស្មាន ១- ធ្វើឲ្យរាងកាយមានសុខភាពល្អ និងមានកម្លាំងជាងមុន អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដង​ខ្លួន​របស់​ម៉ាក់ៗ​នឹង​ចាប់​ផ្ដើម​មាន​បម្រែ​បម្រែ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ដ។ អ័រម៉ូន​មួយ​ចំនួន​ដូច​ជា អឺស្ត្រូហ្សែន (Estrogen) ប្រូចេស្តេរ៉ូន (Progesterone) ប្រូឡាក់ទីន (Prolactin) រីឡាក់ស៊ីន (Relaxin) និង​អុកស៊ីតូស៊ីន (Oxytocin) ចាប់​ផ្ដើម​កើន​ឡើង​ជា​ខ្លាំង។ ការ​ហាត់​យ៉ូហ្កា​ពេល​ពពោះ​អាច​ជួយ​ឲ្យ​ខ្លួន​របស់ម៉ាក់ៗ​ស៊ាំ​ជាមួយ​ការ​ប្រែ​ប្រួល​ភ្លាម​ៗ​​ដែល​កើត​ឡើង​នៅ​លើ​ដង​ខ្លួនរបស់​​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ការ​ហាត់​ប្រាណ​មុន​ពេល​សម្រាល​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ជា​ពិសេសជួយ​កាត់​បន្ថយ​ការ​លូត​លាស់​នៃ​ស្បែក​ពោះ ជា​ពិសេស​ផ្នែក​ខាង​ក្រោម​តែ​ម្ដង មិន​តែ​ប៉ុណ្ណោះវា​ក៏​ជួយ​ឲ្យ​សុខ​ភាព​របស់ម៉ាក់ៗ​ល្អ​ជាង​មុន និង​ផ្ដល់​ថាម​ពល​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ស្រណុក​ក្នុង​ខ្លួន។ អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ពេលណាម៉ាក់ៗអាចហាត់ប្រាណបាន? ឧស្សាហ៍​ឈឺចាប់​ខ្លាំងពេល​មក​រដូវ “យ៉ូហ្កា” ប៉ុន្មាន​ក្បាច់​នេះ​អាច​ជួយ​បាន ២- រៀនពីរបៀបដកដង្ហើមឲ្យបានប្រសើរជាងមុន ហេតុ​អ្វី​បាន​ជា​វិធី​​ដក​ដង្ហើម​ពេល​ពពោះ​មាន​សារៈ​សំខាន់? ការ​ហ្វឹក​ហាត់​តិច​និក​ដក​ដង្ហើម​ផ្ដល់​ផល​វិជ្ជមាន​មិន​ត្រឹម​តែ​សម្រាប់​រាង​កាយ​តែ​មួយ​មុខ​នោះ​ទេ តែ​វា​ក៏​ផ្ដល់​ផល​ល្អ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ដ​របស់ម៉ាក់ៗ​ដូច​គ្នា។ បម្រែ​បម្រួល​អ័រម៉ូន​ដែល​កើត​ឡើង​លើ​ដង​ខ្លួន​ស្ត្រី​ពពោះ​មាន​ទាក់​ទង​ជាមួយ​នឹង​ផ្លូវ​អារម្មណ៍។ អារម្មណ៍​របស់​យើង​​អាច​ប្រែ​ប្រួល​ដោយ​គ្មាន​ហេតុ​ផល។ ម៉ាក់ៗ​អាច​យល់​ច្រឡំ​ទៅ​លើ​ដៃ​គូ​របស់​ខ្លួន ពេល​ម៉ាក់ៗ​មាន​អារម្មណ៍​មិន​ល្អ​ខ្វល់​ខ្វាយ​ច្រើន។ ដើម្បី​គ្រប់​គ្រង​អារម្មណ៍នេះ ការដឹងពីរបៀប​​ដក​ដង្ហើម​ចូល​កុំ​ខ្វល់​ខ្វាយ​ច្រើន​នៅ​ពេល​អ្នក​កំពុង​តែ​ពពោះគឺសំខាន់​។ ការ​ហាត់​ប្រាណ​មុន​ពេល​សម្រាល​បុត្រ​បាន​បង្រៀន​ឲ្យ​យើង​ចេះ​ដក​ដង្ហើម​បាន​ល្អ​ជាង​មុន ដែល​វា​មាន​ផល​ប្រយោជន៍​ជា​ច្រើន​សម្រាប់​កាត់​បន្ថយ ឬ​គ្រប់​គ្រង​បញ្ហា​ពិបាក​ដក​ដង្ហើម​ពេល​ពពោះ និង​ធ្វើ​ឲ្យ​អុកស៊ីហ្សែន​រត់​ចូល​ទៅ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​​បាន​គ្រប់​គ្រាន់។ លើស​ពី​នេះ​ថែម​ទៀត​ការ​រៀន​ដក​ដង្ហើម​អាច​ជួយ​ឲ្យ​ម៉ាក់ៗកាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​ពេល​សម្រាល​កូន​បាន​ថែម​ទៀត​ផង។ ជាមួយ​គ្នានេះដែរក៏មានការ​​លើក​ឡើង​ថា […]


ការថែទាំផ្ទៃពោះមុនសម្រាល

រឿង៥យ៉ាង ស្វាមីត្រូវដឹង និងត្រៀមខ្លួន ពេលប្រពន្ធជិតដល់ថ្ងៃសម្រាល

ស្វាមី​ពិតជា​សំខាន់​ខ្លាំង​ណាស់ នៅ​ពេល​ប្រពន្ធ​ជិត​គ្រប់​ខែ​សម្រាល​កូន ដូចនេះ​ហើយ​ការ​នៅ​ក្បែរ​គ្រប់​ពេល គួរតែ​កុំ​រំលង។ អ្នក​គ្រូពេទ្យ សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្ដាល នឹង​បង្ហាញ​ពី​រឿង​មួយ​ចំនួន​ដែល​បុរស​ត្រៀម​ខ្លួន​ជា​ប៉ា​ៗ​ត្រូវ​ធ្វើ ពេល​ម៉ាក់​ៗ​ជិត​ដល់​ថ្ងៃ​ពិសេស។ ១- ចេញពីធ្វើការត្រូវមកផ្ទះ ចេញ​ទៅ​ធ្វើ​ការ រក​ស៊ី​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ តែ​ពេល​ចប់​កិច្ចការ​អស់​ទាំង​នោះ​ត្រូវ​ប្រញាប់​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ជួយ​ប្រពន្ធ ព្រោះ​ពោះ​កាន់តែ​ធំ​មិន​ងាយស្រួល​ក្នុង​ការ​ដើរហើរ ឬ​លើក​របស់​របរ​ធ្ងន់​ៗ​ឡើយ។ ការ​ដើរ​ចោល​ ទុក​ប្រពន្ធ​នៅ​ផ្ទះ​តែ​ម្នាក់ឯង​អំឡុង​ពេល​នេះ ប្រឈមមុខ​គ្រោះ​ថ្នាក់​ច្រើន ហើយ​ប្រពន្ធ​ក៏​មាន​អារម្មណ៍​មិន​ល្អ​ទៀត​ផង។ ២- ​កុំទៅណាចោល សម្រាប់​ស្ត្រី​ពពោះ​អាច​កើត​មុន និង​ក្រោយ​កំណត់ ១ សប្ដាហ៍ ដូចនេះ​ហើយ​បើ​ម៉ាក់ៗ​នៅ​ម្នាក់​ឯង ហើយ​យើង​នៅ​ឆ្ងាយ ឈឺពោះ បែកទឹកភ្លោះ អាច​កើត​មាន​ឧបទ្ទវហេតុ​អ្វី​មួយ ព្រោះ​គាត់​អាច​នឹង​ស្លន់ស្លោ ចាប់​នេះ​ចាប់​នោះ​ខុស។ ដូចនេះ​ត្រូវ​នៅ​ជិត ចាំ​ជួយ​ខ្លាច​ក្រែង​មាន​បញ្ហា​ ជួយ​នាំ​ទៅ​ពេទ្យ និង​លើក​សម្ភារៈ​ចាំបាច់​ទៅ។ ៣- ជួយ​រៀបចំ​សម្ភារៈ សម្ភារៈ​ចាំបាច់​យក​ទៅ​មន្ទីរពេទ្យ​មាន​ច្រើន​ណាស់​តាំង​ពី​សម្លៀកបំពាក់​យើង​ខ្លួនឯង សម្លៀកបំពាក់​ម៉ាក់​ៗ និង​កូន​ជាដើម។ មិន​តែ​ប៉ុណ្ណោះ​កន្សែង សាប៊ូ ម្សៅ ខោ​ទឹកនោម ស្រោមដៃ មួក​និង​របស់​ជាច្រើន​ទៀត ត្រូវ​រៀបចំ​កុំឲ្យ​ពេល​ទៅ​ស្នាក់នៅ​មន្ទីរពេទ្យ​ខ្វះ​មុខ​ខ្វះ​ក្រោយ។ ការ​រៀប​ទុក​មុន​មួយ​ថ្ងៃ​បន្តិច​ម្ដង​ៗ អាច​ជួយ​ការពារ បើ​ប្រពន្ធ​ឈឺពោះ យើង​អាច​ត្រៀម​រួច​ជាស្រេច មិន​ចាំបាច់​ខ្វល់​ត្រូវ​ទិញ ពេល​ទៅ​ដល់ ណា​មួយ​បាន​បោក​សម្អាត​សម្លាប់​មេរោគ​ត្រឹមត្រូវ​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក ម៉ាក់ និង​កូន​ទៀត។ ៤- […]


ការថែទាំផ្ទៃពោះមុនសម្រាល

គ្រប់ខែ រាប់ម៉េច? រវាងមើលអេកូ និងរាប់តាមវដ្តរដូវ មួយណាមិនសូវលម្អៀង?

ក្បួន​ពេទ្យ​បាន​កំណត់​រយៈពេល ៤០ សប្តាហ៍ ជា​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន ដែល​ត្រូវ​ជា ៩ខែ​១០​ថ្ងៃ។ តែ​ទោះ​ជា​​កំណត់​បែប​នេះ​ក្តី បើ​កូន​សម្រាល​ក្រោយ ៣៧ សប្តាហ៍​​ទៅ ក៏​ពេទ្យ​ចាត់​ទុក​ថា គ្រប់​ខែ​ដែរ។ តើ​ពេទ្យ​កំណត់​អាយុ​​គភ៌ ឬ​ថ្ងៃ​សម្រាល តាម​មធ្យោបាយ​ណា​ខ្លះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​ថា វិធី​ដែល​ពេទ្យ​កំណត់​ថ្ងៃ​គ្រប់​ខែ ឬ​អាយុ​គភ៌​ក្នុង​ផ្ទៃ​នោះ គឺ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី១ នៃ​វដ្ត​រដូវ​ចុង​ក្រោយ ឬ​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ។ ការ​កំណត់​ថ្ងៃ​សម្រាល​កូន តាម​វដ្ត​រដូវ​ទៀងទាត់ ខុស​គ្នា​យ៉ាង​ច្រើន ៣-៤ថ្ងៃ​ប៉ុណ្ណោះ។ ដោយ​ហេតុ​ថា ស្ត្រី​មួយ​ចំនួន​មាន​រដូវ​មិន​ទៀង​ទាត់ ឬ​ភ្លេច​ភ្លាំង​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ​របស់​ខ្លួន ធ្វើ​ឲ្យ​ការ​រាប់​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន មាន​ភាព​លម្អៀង​ច្រើន។ ចំពោះ​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​វិញ គេ​កំណត់​អាយុ​គភ៌​តាម​​រយៈ​ការ​មើល​អេកូសាស្ត្រ​នៅ​ត្រីមាស​ទី១ ដោយ​វាស់​ប្រវែង​ទារក​ក្នុង​ផ្ទៃ ដែល​មធ្យោបាយ​នេះ​មាន​ភាព​លម្អៀង​តិច​តួច​ប៉ុណ្ណោះ ខុស​គ្នា​យ៉ាង​ច្រើន ៧ថ្ងៃ ប៉ុណ្ណោះ អាចកើតមុនឬក្រោយ គឺ​ដូច​គ្នា​នឹង​ការ​រាប់​តាម​វដ្ដ​រដូវ​ស្រីៗ​ដែល​មក​ទៀង​ទាត់​ដែរ។ អត្ថបទពាក់ព័ន្ធ៖  លម្អិតពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងចាស់ខែ ម៉ាក់ៗថ្មីថ្មោងត្រូវដឹង មិនល្អទេ កូនកើតចាស់ខែពេកនឹងប្រឈមបញ្ហាទាំងនេះ ចំពោះ​ស្ត្រី​ពពោះ​ដែល​មិន​ចាំ​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ ឬ​មាន​វដ្ត​រដូវ​មិន​ទៀង​ទាត់ គ្រូពេទ្យ​នឹង​កំណត់​ថ្ងៃ​សម្រាល​កូន​តាម​រយៈ​ការ​មើល​អេកូ​នៅ​សប្តាហ៍​ទី​១១ ឬ១២ នៃ​ការ​ពពោះ​ដែល​ជាការ​កំណត់​ត្រឹមត្រូវច្រើនជាងគេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ