ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ការថែទាំផ្ទៃពោះមុនសម្រាល

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

ស្វែងរក ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល

នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត

អំឡុង​ពពោះ​ជា​ពេល​ដែល​ស្រីៗ​ត្រូវ​ថែទាំ​សុខភាព បំប៉ន​ចំណី​អាហារ​ឲ្យ​គ្រប់​គ្រាន់ និង​សម្បូរ​ជីវជាតិ ដើម្បី​ឲ្យ​គភ៌​លូតលាស់​បាន​ល្អ មិន​ស្លេក​ស្លាំង​ទាំង​ម្តាយ​ទាំង​កូន។ រយៈពេល ៩ ខែ ១០ថ្ងៃ នៃ​ការ​ពពោះ តើ​ម៉ាក់ៗ​ត្រូវ​ការ​ពពួក​វីតាមីន​អី​ខ្លះ? ១- វីតាមីន C និង D វីតាមីន C ជួយ​ឲ្យ​ខួរ​ក្បាលកូន​លូតលាស់​ល្អ ឯការ​ស្រូប​​ជាតិ​ដែកក៏ចូល​បាន​ល្អ ចំណែកវីតាមីន D ជួយ​ស្រូប​យក​ជាតិ​កាល់ស្យូម។ អាហារ​បន្លែ​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន C មាន​ក្រូច ប៉េងប៉ោះ ល្ហុង ម្នាស់ ឯ​វីតាមីន D មាន​ក្នុង​ផ្នែក​លឿង​នៃ​ស៊ុត ត្រីធូណា ផ្សិត ទឹកដោះគោ ជាដើម។ ២- អាស៊ីដ​ហ្វូលិច  ជួយ​បង្ការ​កូន​ក្នុង​ពោះ​ពី​ការ​ឆែបមាត់ ពក​ឆ្អឹង​ខ្នង បេះដូង​ប្រហោង។ ម៉ាក់​អាច​ញ៉ាំ​ថ្នាំ​នេះ​ពេល​ត្រៀម​មាន​ផ្ទៃពោះ អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​សម្រាល​កូន។ ក្រៅ​​ពី​​ថ្នាំ អាស៊ីដ​​​ហ្វូ​លិច ឬ​​វីតាមីន B9 មាន​​នៅ​ក្នុង​បន្លែ​គ្រប់​មុខ ពិសេស​បន្លែ​បៃតង។ ៣- ជាតិដែក កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ទាំង​ម្តាយ និង​កូន បន្ថយ​ហានិភ័យ​ផ្សេងៗ​ពេល​សម្រាល ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម សម្រាប់​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ។ ក្រៅ​ពី​មាន​នៅ​ក្នុង​របប​អាហារ ដូចជា​សាច់​ក្រហម​មិន​ជាប់​ខ្លាញ់ សាច់មាន់ សាច់ត្រី […]


ការថែទាំផ្ទៃពោះមុនសម្រាល

សញ្ញា​សំខាន់ៗ​ពេល​ពពោះ និង​សម្រាល​កូន ម៉ាក់ៗ​ថ្មី​ថ្មោង​ត្រូវ​ដឹង

ឆ្លង​កាត់​ភាព​ជា​ម្តាយ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ម្នាក់ៗ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក ការ​ឈឺ​ចាប់ ដោយ​អត់​ធ្មត់​បំផុត។ ដើម្បី​ឲ្យ​ស្រីៗ​គ្នា​យើង​ដែល​ត្រៀម​លក្ខណៈធ្វើ​ជា​ម៉ាក់​គេ​បាន​ដឹងជាមុន​នោះ Hello គ្រូពេទ្យនឹងបង្ហាញ​នូវសញ្ញាសំខាន់ៗពេល​ពពោះ និង​សម្រាល​កូន។ ១– សញ្ញា​នៃ​ការ​មាន​កូន សញ្ញា​ដំបូង​បំផុត គឺ​ការ​បាត់​រដូវ ក្រៅ​ពី​នោះ​មាន​តឹង​ឡើង​សុដន់ មាន​ធ្លាក់​ឈាម​តាម​ទ្វារមាស​តិចតួច អស់​កម្លាំង ក្អួត​ចង្អោរ ប្រែប្រួល​​ចំណង់​អាហារ និង​អារម្មណ៍។ បើ​មាន​អាការៈ​ទាំងនេះ​ស្រីៗ​​យើង​ប្រញាប់​ពិនិត្យ​ទឹកនោម ឬ​ទៅ​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ បើ​មាន​អាការៈ​ច្បាស់ៗ​ទាំង​នេះ ស្រីៗ​ត្រូវ​ពិនិត្យ​ទឹកនោម​មាន​ផ្ទៃពោះ ២– សញ្ញា​គ្រោះ​ថ្នាក់​ពេល​ពពោះ មាន​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ដែល​ស្រីៗ​មាន​កូន​ដំបូង​ត្រូវ​កត់​​សម្គាល់​ទុក ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​អាច​ឲ្យ​កូន​រលូត កូន​នៅ​ក្រៅ​ស្បូន របេះ​សុក​ពី​ស្បូន កូន​ស្លាប់​ក្នុង​ពោះ​ក៏​មាន។ សញ្ញា​ទាំង​នោះ​រួម​មាន ធ្លាក់ឈាម ពពោះ ៥–៦ខែ​ហើយ​កូន​មិន​កម្រើក កូន​មិន​បង្វិល​ក្បាល និង​មាន​ធ្លាក់ស​ដុំៗ​មាន​ក្លិន​មាន​ពណ៌ និង​រមាស់។ ៣– សញ្ញា​នៃ​ការ​ឈឺពោះសម្រាលកូន គ្រប់​ខែ​ហើយ ម៉ាក់ៗ​ត្រូវ​ដឹងពី​សញ្ញា​នៃ​ការ​ឈឺ​ពោះ​កើត​កូន ដើម្បី​យើង​អាច​ត្រៀម​លក្ខណៈ​បាន​មុន ព្រោះ​កូន​ខ្លះ​អាច​កើត​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់​របស់​គ្រូពេទ្យ។ សញ្ញា​ទាំង​នោះ​រួមមាន ឧស្សាហ៍​ឈឺ​ពោះ​ឈឺ​រួយ​ចង្កេះ នោម​មាន​ធ្លាក់​ឈាម​លាយ​ទឹក​រម្អិល បែក​ទឹក​ភ្លោះ ឈឺ​ពោះ​កាន់​ខ្លាំង ឯ​ស្បូន​កន្រ្តាក់​ញាប់​ទៅៗ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំផ្ទៃពោះមុនសម្រាល

បម្រាម​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ម៉ាក់ៗ​ត្រូវ​ធ្វើ​ឲ្យ​បាន​

អំឡុង​ពពោះ​ជា​ពេល​ដែល​ស្រីៗ​យើង​ថ្នម​ទាំង​ខ្លួន​ប្រាណ តម​ទាំង​ចំណី​អាហារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សុខភាព​ម្តាយ ពិសេស​​កូន​ក្នុង​ពោះ។ តាមក្បួន​ពេទ្យ​បាន​ហាម​ប្រាណ​ម៉ាក់ៗ​ដែល​​មាន​​ផ្ទៃ​ពោះ​មិន​ឲ្យញ៉ាំ និង​ធ្វើ​រឿងមួយ​ចំនួន​ខាង​ក្រោម​នេះ។ ១- ហាមញ៉ាំប្រៃ មនុស្ស​ធម្មតា​ញ៉ាំ​ប្រៃ​​មិន​​ល្អ​ទៅ​ហើយ ឯ​ស្រីៗ​មាន​ផ្ទៃពោះ​រឹត​តែ​គ្រោះថ្នាក់​ខ្លាំង។ បើ​ម៉ាក់ៗ​មាន​ជំងឺ​លើស​ឈាម ឬ​ជំងឺ​ទឹកនោម​ផ្អែម ហើយ​ញ៉ាំ​ប្រៃ​ទៀត​នោះ អាច​វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡាភ្លើង ប្រកាច់​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន។ ២- ហាមញ៉ាំសាច់ច្រើន សាច់​សម្បូរ​ប្រូតេអ៊ីន​មែន តែ​ស្រីៗ​ពពោះ​មិន​ត្រូវ​ញ៉ាំ​ច្រើន​ពេក​ទេ ពិសេស​ពពួក​សាច់​ឆៅ ឬ​ឆ្អិន​មិន​ល្អ សាច់​កំប៉ុង​ជា​ដើម ព្រោះ​ងាយ​ឆ្លង​ពពួក​បាក់​តេរី ឬ​ប៉ារ៉ាស៊ីត។ ម្យ៉ាង​ទៀត​ការ​ញ៉ាំ​សាច់​ច្រើន​ពេកធ្វើ​ឲ្យ​លើស​ជាតិ​ប្រូតេអ៊ីន​ទៅ​ជា​ហើម​ជើង។ ៣- ហាមញ៉ាំថ្នាំដោយគ្មានវេជ្ជបញ្ជា មាន​តែ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល និង​ថ្នាំ​បំបាត់​អាការៈ​ផ្តាសាយ​ប៉ុណ្ណោះ​ដែល​ស្រីៗ​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​ក្រៅ​ពី​នោះ​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាមុន ទើប​អាច​ប្រើ​បាន មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។ ៤- ហាមជក់បារី ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារីមិនត្រឹម​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗកើត​ជំងឺ​ច្រើន​មុខ​ទេ អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការបឺតស្រូបផ្សែង​បារីតាមរយៈទងសុក ដូចជាដំណើរការ​មុខងារ​របស់​សុក​មិន​បាន​ល្អ អាចធ្វើឲ្យកូន​រលូត ​កើត​មុន​កំណត់ កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ-មិនគ្រប់លក្ខណៈ មានបញ្ហាផ្លូវដង្ហើម សួត ឬកើតមកស្លាប់។ អត្ថបទពាក់ព័ន្ធ៖ កូន​​ក្នុង​​ពោះ​​ទៅ​​ជា​​យ៉ាងណា បើម៉ាក់ៗជក់ ឬ​នៅជិត​អ្នក​ជក់​បារី? ៥- ហាមផឹកស្រា គ្រូពេទ្យ​ហាម​ស្រីៗ​មាន​ផ្ទៃពោះ​មិន​ឲ្យ​ផឹក​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ព្រោះ​ជាតិ​អាល់កុល​ដែល​មាន​ក្នុង​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់ និង​ខួរក្បាល​កូន​ក្នុង​ពោះ។ ៥- ហាមផឹកកាហ្វ ជាតិ​កាហ្វេអ៊ីន​ក៏​មាន​ផល​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ពោះ​ដែរ ដូច្នេះ​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​នោះ​ទេ ឬ​បើ​ញៀន​អត់​មិន​បាន យើង​ត្រូវ​កាត់បន្ថយ​ឲ្យនៅ​ចំនួនតិច។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពេល​ពពោះ ម៉ាក់ៗធ្វើ​បាន​ប៉ុន្មាន​ចំណុច​នេះ កូន​កើត​មក​នឹង​ឆ្លាត​វាងវៃ

បំណង​ប្រាថ្នា​ធំ​បំផុត​របស់​ម៉ាក់ប៉ា​គ្រប់រូប គឺ​ចង់​បាន​កូន​កើត​មក​មាន​សុខភាព​ល្អ ដល់​ពេល​ធំ​ឡើង​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ក្លាយ​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម។ កូន​មាន​សុខភាព​ល្អ ឆ្លាត អាស្រ័យ​លើ​សកម្មភាព​រួមផ្សំ​របស់​ម៉ាក់ និង​ប៉ា​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី អួង លីដា នាយ​សាល នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។ ខាង​ក្រោមនេះ​ជា​សកម្មភាព​មួយ​ចំនួន​ដែល​ជួយ​​ដល់​ការ​លូតលាស់​ផ្នែក​បញ្ញា​​ស្មារតី​របស់​កូន ចាប់​តាំង​ពី​ពេលដែល​ម៉ាក់ៗ​ពពោះ​មក​ម្ល៉េះ។ ១- ធ្វើ​ចិត្ត​ឲ្យ​រីករាយ ពេល​ពពោះ​អ័រម៉ូន​ប្រែប្រួល អារម្មណ៍​ស្រីៗ​យើង​ក៏​ស្មុគស្មាញ​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​មាន​សម្ពាធ​នឹង​ការងារ ឬ​គ្រួសារ ណាមួយ​ចាញ់​អាអូន​ទៀត​រឹតតែ​ក្រពុល​មុខ។ ទោះ​ជា​ក្នុង​លក្ខខណ្ឌ​ណា​ដោយ​យើង​មិន​ត្រូវ​តាន​តឹង​អារម្មណ៍​ពេក​​ទេ ត្រូវធ្វើត្រូវ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ នោះ​កូន​កើត​មក​នឹងស្វាហាប់ ​រីករាយ​ដូច​គ្នា។ ២- និយាយ​ជាមួយ​កូន​ក្នុង​ពោះ គ្នា​យើង​មាន​ដឹង​អត់ កូនចេះ​ស្តាប់​សំឡេង​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ល៉េះ ពេល​កូន​ក្នុង​ពោះ​អាយុ​បាន ២៧ សប្តាហ៍ គេ​អាច​ស្តាប់​ឮ​សំឡេង​ហើយ ដូច្នេះ​ម៉ាក់ប៉ា​ត្រូវតែ​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល។ ៣- អាន​សៀវភៅ​ឲ្យ​កូន​ស្តាប់ ទម្លាប់​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ ទោះ​ជា​កូន​យើង​មិន​ដឹង​ពី​អត្ថន័យ ឬ​ពាក្យ​ពេចន៍​ដែល​យើង​អាន​ក៏​ដោយ។ អត្ថបទពាក់ព័ន្ធ៖ ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំផ្ទៃពោះមុនសម្រាល

បើ​គ្មាន​ម៉ាស៊ីន​អេកូ សម្គាល់​ម៉េច​ទើប​ដឹង​ថា​ជា​កូន​​​ស្រី ឬ​ប្រុស?

សម្រាប់​ចាស់​បុរាណ​យើង កាលពី​ជំនាន់​មុន​ៗ​មិន​អាច​ដឹង​មុន​ពី​ភេទ​របស់​កូន​ឡើយ ទាល់តែ​ថ្ងៃ​កើត​ទើបឃើញ​មុខ​ ហើយទើប​ដឹង​តែ​ម្ដង ព្រោះ​មិន​ទាន់​មាន​ឧបករណ៍​ទំនើបដើម្បី​ពិនិត្យ។ ប៉ុន្តែម៉ាក់​ៗ​សម័យ​នេះ​អាច​ពិនិត្យ​ដឹង​ពី​រូបរាង និង​ភេទ​កូន​តាំងពី​នៅ​ក្នុង​ពោះ តែ​ខ្លះ​ក៏​សង្កេត​មើល​​តាម​​ចាស់​ៗ​និយាយដែរ ហើយ​អាច​ស្មាន​ត្រូវ​មែន ដោយ​ភាគច្រើន​គេ​មើលតាម​ទម្លាប់​នានា​ និង​សភាព​ប្រែប្រួល​រូបរាង​កាយ​របស់​ម៉ាក់​ៗ​ដែល​ពពោះ។ ដោយ​ក្នុង​មាន​អ្នក​ម៉ាក់​ៗ​ធ្លាប់​មាន​បទ​ពិសោធ ៦ រូប​អាច​ស្មាន​ដឹង​ពី​ភេទ​កូន​មុន​តារយៈ៖ ១- ការ​ញ៉ាំ​ផ្លែឈើ បើ​តាម​ការ​ឲ្យ​ដឹង​ពី គឹមស្រ៊ី បាន​ឲ្យ​ដឹង​ថា គាត់​បាន​សម្គាល់​កូន​ទាំង ៣ របស់​ខ្លួន​តាម​ចាស់​ៗ​ពី​មុន ហើយ​ឃើញ​ពិត​ត្រូវ​មែន។ គាត់​បាន​បន្ត​ប្រាប់៖ “ពេល​មាន​កូន​ស្រី​ដំបូង ជិត ២០ ឆ្នាំ​មុន​គ្មាន​ឧបករណ៍​ពិនិត្យ​មើល​ដឹង​ពី​ភេទ​ដូច​ឥឡូវ​ទេ តែ​ចំណាំ​តាម​រយៈ​ការ​ញ៉ាំ​ផ្លែ​ឈើ​ផ្អែម​ៗ​ដូចជា​ទំពាំង​បាយ​ជូរ ឪឡឹក ចេក ​សារី អី​ហ្នឹង គឺ​ជា​កូន​ស្រី។ ចំណែក​ពេល​មាន​កូន​ស្រី​ពៅ ក៏​ចាញ់​បែប​ហ្នឹង​ទៀត គ្រាន់​ប្លែក​ជាង​កូន​បង​ត្រង់​ចង់​តែ​អី​ដែល​ជូរ​ៗ ហឹរ​ៗ​ជាង ហើយ​ចរិត​កូន​ក៏​ខុស​គ្នា ម្នាក់​កូន​បង​ស្លូតបូត ឯ​កូន​ស្រី​ពៅ​កាច​ឆ្នាស​ជាង”។ គឹមស្រ៊ី បាន​បន្ត​ទៀត​ថា បើ​ជា​កូន​ប្រុស​វិញ គាត់​ដូចជា​គ្មាន​អារម្មណ៍​ចាញ់ ឬ​ចង់​អ្វី​ប្លែក​ទេ គ្រាន់តែ​ញ៉ាំ​ច្រើន​ជាង​ធម្មតា​ប៉ុណ្ណោះ។ ២- ការ​ញ៉ាំអាហារ កំណើត​កូន​ប្រុស បងស្រី មិនា ថា ចង់​ញ៉ាំ​តែ​សាច់ ឯ​​បន្លែ ឬ​ត្រី​​មិន​ចង់​​ញ៉ាំ​សោះ ខុស​ពី​កំណើត​​កូនស្រី​ដាច់​តែ​ម្តង។ បងស្រីថា ​អាទិត្យ​ណា​ក៏​សាច់គោអាំង​ដែរ  […]


ការថែទាំផ្ទៃពោះមុនសម្រាល

"ហាត់​ប្រាណ​ពេលពពោះ" មិនដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព

កំពុង​ពពោះ​ធ្ងន់​មុខ​ស្រាល​ក្រោយ​ស្រាប់​ផង បែរជា​ឲ្យ​ហាត់​ប្រាណ​ទៀត កុំ​ថា​ឡើយ​ហាត់​ប្រាណ សូម្បី​តែ​ដើរ​ក៏​ពិត​បាក​ផង នៅ​ចង់​បាន​រាង​ស្អាត​អី​ទៀត? មិន​អ៊ី​ចឹង​អីស្រីៗ​គ្នា​យើង ប៉ុន្តែ​បើ​គ្នា​យើង​ពិត​ជាគិត​ចឹង​មែន​ ខុស​ធ្ងន់​ហើយ ព្រោះថា ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ មិន​មែន​ដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព​ល្អ ទាំង​ម៉ាក់ៗ និង​បេប៊ី។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អត្ថ​ប្រយោជន៍​ល្អៗ​ពី​ការ​ហាត់​ប្រាណ​ពេល​ពពោះ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ការ​ហាត់ប្រាណ ៣០​នាទី រាល់​ថ្ងៃ អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​របស់​ម៉ាក់ៗ អំឡុងពេល​ពពោះ។ ប៉ុន្តែ​បើ​គ្មាន​ពេល ឬដោយ​សារ​លក្ខខណ្ឌ​អ្វី​មួយ​នោះ ហាត់តែ ២០​នាទី ៣-៤​ ថ្ងៃ/សប្ដាហ៍ នៅតែ​ផ្ដល់​ផលអត្ថប្រយោជន៍ដូច​គ្នា។ អ្វី​សំខាន់បំផុត​អំឡុង​ពេល​ពពោះ ត្រូវធ្វើសកម្មភាព ដើម្បីឲ្យ​ឈាម​រត់​ស្រួល។ ១- អំឡុង​ពេល​ពពោះគួរហាត់ប្រាណបែបណា? មុនចាប់ផ្ដើម​ហាត់ប្រាណ រឿងសំខាន់ គឺ​ម៉ាក់ៗ ត្រូវពិភាក្សា​ជាមួយ​អ្នក​ផ្ដល់​សេវាថែទាំ​សុខភាពជាមុន ខណៈ​វិធី​ហាត់​ប្រាណ​សាមញ្ញៗ​ ងាយៗ​ត្រូវ​គេ​និយម​ធ្វើ​មាន​ដូច​ជា៖ – ដើរ៖ ធម្មតា ហាត់ប្រាណ​តិចៗ ដូច​ជា​​ដើរ ជា​លំហាត់ប្រាណ​ល្អបំផុត ដើម្បី​ចាប់ផ្ដើមអនុវត្ត។ ការ​ដើរ​ហាត់ប្រាណ មាន​​សុវត្ថិភាព​ទាំង​ម៉ាក់ៗ និង​បេប៊ី ងាយស្រួល​សម្រាប់​រាងកាយ ក៏មិន​ត្រូវការ​ឧបករណ៍​បន្ថែម​នោះដែរ។ – ​អង្គុយចុះ-ងើបឡើង (Squatting)៖​ហាត់ប្រាណ​ដោយ​អង្គុយចុះ-ងើបឡើង  អាចជួយដល់ត្រគាកយើង ងាយ​ស្រួល​នៅ​ពេល​សម្រាល។ ដើម្បី​ហាត់ប្រាណ​ដូច្នេះ យើង​​ត្រូវឈរ​ឲ្យ​ត្រង់ស្មា និង​អោនចុះ​ក្រោម​តិចៗ […]


ការថែទាំផ្ទៃពោះមុនសម្រាល

មាន​​បញ្ហា​អីខ្លះ ពេទ្យ​ហាម​​មិន​ឲ្យ​រួមភេទ​អំឡុង​ពពោះ?

ការ​រួមភេទ​ពេល​​ពពោះមិន​មែន​ជា​រឿង​គ្រោះថ្នាក់​ទាំង​អស់​នោះ​ទេ លើក​លែង​តែ​ករណី​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ពេទ្យ​ហាម​ម៉ាក់ៗ​​រួមភេទ​អំឡុង​ពេល​នេះ ព្រោះ​អាច​ប៉ះពាល់ដល់​កូន​ក្នុង​ផ្ទៃ។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ១- ករណី​ណា​ខ្លះ​គ្រូពេទ្យ​ហាមមិន​ឲ្យរួមភេទ​អំឡុង​ពពោះ អំឡុង​ពពោះ​នៅ​ត្រីមាស​ដំបូង ការ​ប្រែប្រួល​អ័រម៉ូន អាការៈ​ចាញ់​កូន ធ្វើ​ឲ្យ​ម៉ាក់ៗ​មួយ​ចំនួន​គ្មាន​អារម្មណ៍​នឹង​រឿង​លើ​គ្រែ​នោះ​ទេ។ ប៉ុន្តែបើម៉ាក់ៗ​មានសុខភាព​ល្អ មាន​ចំណង់ អាច​រួមភេទ​បាន​ធម្មតា គ្រាន់​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា គ្រូពេទ្យ​បាន​ណែនាំ​ចំពោះ​ស្រីៗ​គ្នាយើង​ដែល​មានបញ្ហា​មួយ​ចំនួន​ខាងក្រោម មិន​គួរ​រួមភេទ​​ពេល​ពពោះ​ឡើយ។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ – ធ្លាប់រលូតកូនញឹកញាប់ – មាន​ប្រវត្តិ​​កើត​កូន​មិន​គ្រប់​ខែ – សុក​ពាំង​មាត់​ស្បូន​មួយ​ផ្នែក ឬ​ទាំង​ស្រុង – ប្តី ឬ​ប្រពន្ធ​មាន​ជំងឺកាមរោគ។ ២- ផលប៉ះពាល់ មាន​បញ្ហា​ជាច្រើន​អាច​កើត​មាន​ឡើង​ក្នុង​ករណី​ដែល​ម៉ាក់ៗ​រួមភេទ​ទាំង​ខ្លួន​មាន​បញ្ហា​ដូច​រៀបរាប់​ខាងលើ ដែល​បញ្ហា​ទាំង​នោះ​គ្រោះថ្នាក់​បំផុត​ចំពោះ​កូន​ក្នុង​ផ្ទៃ។ – ប្រឈម​នឹង​ការ​កើត​បេប៊ី​មុន​ខែ – ធ្លាក់​ឈាម​ដោយ​គ្មាន​មូលហេតុ – ទឹក​ភ្លោះ​លេច​ចេញ​ក្រៅ។ អត្ថបទពាក់ព័ន្ធ៖  ៨ ចំណុចសំខាន់ៗ ស្រីៗមានផ្ទៃពោះ​គួរដឹង កុំ​ចេះ​តែ​ធ្វើ​តៗ​គ្នា ស្រីៗ​គ្នា​យើង​ប្រយ័ត្ន ព​ពោះកុំ​ធ្វើ​រឿង​ទាំង​នេះ អាច​គ្រោះថ្នាក់ កើតកូន​មុន​ខែ


ការថែទាំផ្ទៃពោះមុនសម្រាល

មើល​អេកូ​ញឹក​ពេក ប៉ះពាល់​កូន​អត់? ​ពិនិត្យ​ប៉ុន្មាន​ដង​ល្អ?

សម័យ​បច្ចេកវិទ្យា​ទំនើប ពេល​ដឹង​ថា​ពពោះ ទាំង​ម៉ាក់​ទាំង​ប៉ា​សង្វាត​ទៅ​ឆ្លុះ​អេកូណាស់ ដើម្បី​បាន​ដឹង​ពីការ​លូតលាស់​របស់​បេប៊ី បាន​ឃើញ​ពី​សកម្មភាព ឬ​ទម្រង់​មុខមាត់​កូន​ជា​ដើម។ តើ​ការ​ឆ្លុះ​អេកូ​ញឹកញាប់​ពេក​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​អត់? អំឡុង​ពពោះ​ម៉ាក់ៗ​ត្រូវ​ឆ្លុះ​អេកូ​ប៉ុន្មាន​ដង​ទើប​ល្អ? ការ​ពិនិត្យ​អេកូ​មួយ​លើក​ៗមាន​ប្រយោជន៍​អ្វីខ្លះ? ការ​​ពិនិត្យ​អេកូសាស្ត្រគឺដើម្បីបាន​ដឹង​ពី​ការ​វិវត្ត​នៃ​គភ៌ ដឹង​ពី​​ហានិភ័យ​​ដែល​​កើត​​មាន​​លើ​បេប៊ី និង​​ម្តាយ​។ ការ​ពិនិត្យ​អេកូ​មិន​បង្ក​ការ​ឈឺចាប់ ពុំ​​​មាន​​​ផល​​​ប៉ះពាល់​​​ដល់​​​កូន​​​ក្នុង​​​ពោះ​​ម៉ាក់ៗ​ឡើយ ទោះ​ពិនិត្យច្រើន​ដង​ក៏​ដោយ ឯ​​លទ្ធផល​ក៏​សុក្រិត្យ។ ​ជា​​ធម្មតា​​យើង​​ត្រូវ​​ទៅ​ពិនិត្យ​អេកូ​ឲ្យ​បាន ៤-៥ ដង គ្រប់គ្រាន់ហើយ ការ​ពិនិត្យ​ច្រើន​ជាង​នេះលុះ​ត្រា​​មាន​​បញ្ហា​មិនប្រក្រតី​​ប៉ុណ្ណោះ នេះ​​បើ​​តាម​​ការ​​បកស្រាយ​របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ តើត្រូវទៅពិនិត្យអេកូនៅពេលណាខ្លះ? លើកទី១៖ ពេល​បាត់​រដូវ​ភ្លាម ម៉ាក់​អាច​ពិនិត្យ​ទឹកនោម និង​មើល​អេកូ ដើម្បី​ច្បាស់​ថា មាន​បេប៊ី ហើយ​ការ​ពិនិត្យ​អេកូ​នឹង​ដឹង​ច្បាស់​ថា កូន​យើង​នៅ​ក្នុង ឬ​ក្រៅ​ស្បូន។ លើកទី២៖ ពេល​ម៉ាក់ៗ​ពពោះ​បាន ១២-១៥ សប្តាហ៍។ ការ​ពិនិត្យ​ក្នុង​អំឡុង​នេះ ដើម្បី​ដឹង​ថា ម៉ាក់ៗ​មាន​កូន​តែ​មួយ ឬ​ក៏​ភ្លោះ ថ្ងៃ​សម្រាល​ពេល​ណា និង​រក​ភាព​មិន​ប្រក្រតី​របស់​គភ៌។ លើកទី៣៖ ពេល​គភ៌​អាយុ​បាន ២៣-២៥ សប្តាហ៍។ ការ​ពិនិត្យ​អេកូ​លើក​ទី៣​នេះ គ្រូពេទ្យ​នឹង​មើល លម្អិត​ពី​សរីរាង្គ​របស់​កូន​យើង ក្នុង​នោះ​មាន ខួរក្បាល តើ​មាន​ទឹក​ដក់​ក្នុង​ខួរក្បាល​អត់? អាអូន​មាន​គ្រប់​លក្ខណៈ ឬ​ក៏​មាន​ឆែប​មាត់? បេះដូង​ប្រហោង​អត់? សួត ថ្លើម ក្រលៀន ក្រពះ […]


ការថែទាំផ្ទៃពោះមុនសម្រាល

រឿង​ចាំបាច់​ស្រីៗ​ត្រូវ​ធ្វើ និងមិនគួរធ្វើ អំឡុង​ពពោះ

ការ​ថែទាំ​សុខភាព​ពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់បំផុត​ដែល​ស្រីៗ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​មាន​សុខភាព​ល្អ​ទាំង​ម៉ាក់ និងបេប៊ី។ ទារក​អាច​លូតលាស់​បាន​ល្អ លុះ​ណា​តែ​ម៉ាក់ៗ​មាន​សុខភាព​ល្អ និងទទួលអាហារូបត្ថម្ភគ្រប់​គ្រាន់។ អ្នក​ឯកទេស​អាហារូបត្ថម្ភ លោក​ជំទា​វ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះទាំង​អស់ថែទាំ​សុខភាព​ឲ្យ​បាន​ដិតដល់ និង​បំប៉ន​អាហារ​ដែល​សម្បូរ​ជីវជាតិ​អំឡុង​ពេល​មាន​កូន ពិសេស​ចៀស​ឲ្យបាន​នូវ​ចំណុចមួយ​ចំនួន​ខាង​ក្រោម។ រឿងចាំបាច់ត្រូវធ្វើ៖ - ញ៉ាំ​អាហារ​​ចម្រុះ​មុខ មានត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ - ញ៉ាំ​​អាហារ​ឲ្យបាន ៥ពេល (អាហារ​សំខាន់ ៣ពេល និង​សម្រន់ ២ពេល) - តាមដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ (យ៉ាងតិច ៤ដង) - ចាក់​ថ្នាំ​តេតាណុស - លេប​ថ្នាំ​ជាតិ​ដែក​ឲ្យ​បាន​យ៉ាង​តិច ៩០គ្រាប់ និង ៤២​គ្រាប់(ក្រោយសម្រាល) - លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត - សម្អាត​ខ្លួន​ប្រាណ​ជា​ប្រចាំ។ ប្រការចៀសវាង៖ - ចៀសវាង​ការ​ញ៉ាំ​អាហារ​ប្រៃ​ពេក - សម្រាក​ឲ្យ​បាន​ច្រើន - មិនត្រូវអង្គុយ ឬឈរយូរពេក - ចៀសវាង​ធ្វើ​ការងារ​ធ្ងន់ៗ - ញ៉ាំ​អាហារក្រៀម​ក្រោះ - ហាម​ញ៉ាំ​ស្រា ឬ​ជក់​បារី។ ការ​អនុវត្ត​បាន​ត្រឹមត្រូវ​ដូច​ការ​ណែនាំទាំង​ប៉ុន្មាន​ចំណុច​ខាងលើ​នេះ ធ្វើ​ឲ្យ​​ម៉ាក់ៗ និង​បេប៊ី​មាន​សុខភាពល្អ ចៀស​ពី​ផុត​ពី​ហានិភ័យផ្សេងៗ​ទាំង​មុន អំឡុង​ពេល និង​ក្រោយ​សម្រាល។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ

តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ស្រីៗមាន​ផ្ទៃពោះ​លេប​ថ្នាំជាតិ​ដែកឲ្យ​បានយ៉ាង​ហោច​ណាស់ ៩០ គ្រាប់ អំឡុង​ពេល​ពពោះក្នុងត្រីមាសទី១? តើថ្នាំជាតិ​ដែក​មាន​ផ្ទុក​អ្វីខ្លះ និង​សំខាន់​ប៉ុនណា​ចំពោះ​សុខភាព​ម្តាយ និង​គភ៌? ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា អំឡុង​ពេល​មាន​ផ្ទៃពោះ​អ័រម៉ូន​ប្រែប្រួល​ខ្លាំង ចំណែករាងកាយយើង​ត្រូវការ​ជាតិ​ដែក ដើម្បី​ផលិត​អេម៉ូគ្លូប៊ីនទ្វេដង ដែលមានតួនាទីសំខាន់ក្នុងការផលិតគ្រប់ឈាម​ក្រហម។ អេម៉ូក្លូប៊ីន មានតួនាទី​ផលិត​គ្រាប់​ឈាម​បន្ថែម​ដល់​កូន​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ជាតិដែក​គឺ​ជា​អ្វី​ដែល​ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវការ​ដើម្បី​បង្កើន​គ្រាប់​ឈាមក្រហម កាត់​បន្ថយភាពស្លេកស្លាំង និងហានិភ័យ​ផ្សេងៗ​ ពេល​សម្រាល​អាអូន។ ថ្នាំជាតិដែកមានផ្ទុកអ្វីខ្លះ? ស្រីៗ​គ្នា​យើង​មាន​ដឹង​ទេ គ្រាប់​ថ្នាំ​ជាតិ​ដែក មិន​មែន​មាន​តែ​ជាតិដែក​មួយមុខ​ប៉ុណ្ណោះ​ទេ វា​ផ្ទុក​បន្ថែម​នូវ​អាស៊ីដ​ហ្វូលិច ដែល​អាច​ជួយឲ្យទារក​ក្នុង​ផ្ទៃឲ្យ​មាន​សុខភាព​ល្អ ចៀស​ផុត​ពីការ​ឆែប​មាត់ ពកឆ្អឹងខ្នងជាដើម។ តើត្រូវញ៉ាំថ្នាំជាតិដែកពេលណា? ថ្នាំជាតិ​ដែក​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នានា ពិសេស​មណ្ឌល​សុខភាព។ ស្រីៗ​ដែល​មាន​ផ្ទៃពោះ​ត្រូវ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក ១ គ្រាប់ រៀង​រាល់​ថ្ងៃ ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៩០ គ្រាប់​អំឡុង​ពេល​ពពោះ ៣ដំបូង។ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​នៅ​ពេល​បាយល្ងាច ដើម្បី​បញ្ចៀស​ការ​ធ្វើទុក្ខ ក្រោយ​ពេល​លេប​ថ្នាំ ដូចជាធីងធោង វិលមុខ ក្អួតចង្អោរ។ អត្ថបទពាក់ព័ន្ធ៖ បើ​កំពុង​មាន​ផ្ទៃពោះ ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​ជាតិ​នេះឲ្យសោះ ថ្នាំវីតាមីនផ្សេងៗអាចជំនួសថ្នាំជាតិដែកបានទេ? ចម្លើយខ្លី គឺ​មិន​បាន​នោះ​ទេ ព្រោះ​ថ្នាំ​វីតាមីន​ដទៃទៀតមិនមាន​ជាតិ​ដែក​គ្រប់​គ្រាន់សម្រាប់​ម្តាយ និង​កូន ត្រូវការ​នោះ​ទេ ថ្នាំ​ទាំងនោះ​សម្បូរ​​វីតាមីនច្រើនជាងជាតិដែក។ ម៉ាក់ៗ​មិន​បាច់បារម្ភ​ទេ ការ​លេប​ថ្នាំជាតិ​ដែក​តែ​មួយ​មុខ​រយៈពេល ៣ ខែដំបូង គ្រប់គ្រាន់​ហើយ​ទាំង​ម្តាយ​ និង​កូន ការ​ទិញ​ថ្នាំ​វីតាមីន​​ផ្សេងៗមក​បំប៉ន​សុខភាព​ជំនួស អាច​ឲ្យ​យើង​ចំណាយ​លុយ​ច្រើន ឯ​ជាតិដែក​វិញ​ក៏​មិន​គ្រប់គ្រាន់​ដែរ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ