ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ការថែទាំផ្ទៃពោះមុនសម្រាល

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

ស្វែងរក ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល

ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី? (វីដេអូ)

ពេលពពោះ​ ស្រីៗ​​គួរដឹង​អាហារ​ណាគួរ​ញ៉ាំ ឬមិន​គួរ​ញ៉ាំ​ ព្រោះ​អាហារ​ខ្លះ​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ពិសេស​​សណ្តែកដី​ ដែលមាន​ជំនឿ​តៗគ្នា ថាមាន​​ប្រតិកម្ម​ជាមួយ​ស្រីៗ​ពពោះ។ ​តើអាលែកហ្ស៊ីដោយសារសណ្តែកដី មានរោគសញ្ញា និងផលប៉ះពាល់អ្វីខ្លះ ដល់ស្ត្រីពពោះ? អត្ថបទពាក់ព័ន្ធ៖ វិធីបំបាត់បញ្ហាថប់ដង្ហើម ពេលពពោះ (វីដេអូ) រអ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ ​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ​ អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន មានផ្ទៃពោះ ស្លៀកពាក់រឹបៗពេកប៉ះពាល់អីខ្លះ?


ការថែទាំផ្ទៃពោះមុនសម្រាល

ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត

កូន​ក្នុងផ្ទៃ​លូតលាស់​បាន​ល្អ កើត​មក​មាន​ប្រាជ្ញា​វាងវៃ មាន​កត្តា​រួម​ផ្សំ​ច្រើន ក្នុង​នោះ​មាន​ទាំង​កត្តា​សុខភាព​ម្តាយ ការ​បំប៉ន​ចំណី​អាហារ ការ​ថែទាំ​សុខភាព រួម​ទាំង​សកម្មភាព​ផ្សេងៗ។ ខាង​ក្រោម​នេះ ជា​គន្លឹះ​ខ្លះៗ សម្រាប់​ម៉ាក់ៗ​ដែល​​កំពុង​តែ​មាន​ផ្ទៃពោះ ត្រូវ​ធ្វើ​ដើម្បី​ជួយ​ឲ្យ​កូន​កើត​មក​សុខភាព​ល្អ ហើយ​ឆ្លាត។ ១. ញ៉ាំអាហារចម្រុះមុខ អាហារ​ចម្រុះ​មុខ​មាន ត្រី សាច់ ស៊ុត បន្លែ និង​ផ្លែឈើ ល្អ​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ត្រី សាច់ ស៊ុត ផ្តល់​នូវ​ពពួក​ប្រូតេអ៊ីនដែល​ជា​ប្រភព​នៃ​អាមីណូ​អាស៊ីដ សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​ល្អ ជាពិសេស​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​របស់​ទារក និងបង្កើន​គ្រាប់​ឈាម​ក្រហម ឯ​​បន្លែ​ផ្លែឈើ វា​ផ្តល់​នូវ​វីតាមីន សារធាតុ​រ៉ែ និង​ជាតិ​កាក​សរសៃ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹង​មាំ សម្រួល​ការ​រំលាយ​អាហារ កាត់​បន្ថយ​បញ្ហា​ទល់​លាមក ២. ញ៉ាំ​ថ្នាំ​វីតាមីន និងជាតិរ៉ែ ថ្នាំ​វីតាមីន​សម្រាប់​ស្ត្រីព​ពោះ មាន​​វីតាមីន​ចម្រុះ​មុខ ជាតិរ៉ែ ជាតិ​​ដែក និង​អាស៊ីដហ្វូលិក ដែល​​ស្ត្រី​មានផ្ទៃ​ពោះ​អាច​ញ៉ាំ​ប្រចាំ​ថ្ងៃ បន្ថែម​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន បង្កើន​គ្រាប់​ឈាម​ក្រហម​ក្នុង​ខ្លួន កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ជា​ដើម។ ៣. និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ម៉ាក់​ប៉ា​មួយ​ចំនួន​ប្រហែល​ជា​មិន​សូវ​និយាយ​លេង​ជាមួយ​ក្នុង​ពោះ​នោះ​ទេ ដោយ​គិត​ថា គេ​មិន​ទាន់​អាច​ស្តាប់​សំឡេង​បាន តែ​តាម​ពិត​ទៅ​កូន​ក្នុង​ផ្ទៃ​អាច​ស្តាប់​ឮ​សំឡេង​យើង​បាន​តាំង​ពី​អាយុ ២៧​សប្តាហ៍​មក​ម្ល៉េះ។ ការ​ដែល​ម៉ាក់ប៉ា​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាំង​ពី​នៅ​ក្នុង​ពោះ ធ្វើ​ឲ្យ​កូន​រីករាយ ថែម​ទាំង​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរក្បាល។ បន្ថែម​ពី​ការ​និយាយ​លេង យើង​អាច​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ […]


ការថែទាំផ្ទៃពោះមុនសម្រាល

​គុណសម្បតិ្តទាំង ៧ យ៉ាងនៃការហាត់យ៉ូហ្កាមុនពេលសម្រាលកូន

ហាត់​យ៉ូហ្កា​មុន​ពេល​សម្រាល​កូន ឬ​ហាត់​យ៉ូហ្កា​ពេល​ពពោះ​ផ្ដល់​ផល​ល្អ​ជា​ច្រើន​ដល់​ស្ត្រី​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ​ម៉ាក់ៗ​ត្រូវ​តែ​ប្រាកដ​ឲ្យ​ច្បាស់​ជា​មួយ​បញ្ហា​មួយ​នេះ ប្រសិន​បើ​ទើប​ពពោះ​លើក​ដំបូង ហើយ​ម៉ាក់ៗក៏​ត្រូវ​មាន​ពេល​សម្រាក​គ្រប់​គ្រាន់​ក្នុង​អំឡុង​ពេល​ហាត់។ ម៉ាក់ៗ​មិន​ចាំ​បាច់​ត្រូវ​ប្រញប់​ពេក​នោះ​ទេ ដោយ​សារ​តែ​អ្វី​ដែល​យើង​ចង់​បាន​អំពី​កាត់​ហាត់​យ៉ូហ្កា​ពេល​ពពោះគឺ​អារម្មណ៍​សុខ​ស្រួល និង​ភាព​ធូរ​ស្រាល​ក្នុង​អារម្មណ៍។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​សំខាន់​ទាំង៧​របស់​ការ​ហាត់​យ៉ូហ្កា​នៅ​​មុនមុន​សម្រាល ដែល​អាច​ឲ្យ​ជីវិត​ពពោះ​របស់ស្រីយើង​​មាន​អារម្មណ៍​ខុស​ប្លែក​ពី​ធម្មតា។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះ និងសម្រាលកូនរួច ហាត់យ៉ូហ្កា ផ្តល់ប្រយោជន៍ហួសស្មាន ១- ធ្វើឲ្យរាងកាយមានសុខភាពល្អ និងមានកម្លាំងជាងមុន អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដង​ខ្លួន​របស់​ម៉ាក់ៗ​នឹង​ចាប់​ផ្ដើម​មាន​បម្រែ​បម្រែ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ដ។ អ័រម៉ូន​មួយ​ចំនួន​ដូច​ជា អឺស្ត្រូហ្សែន (Estrogen) ប្រូចេស្តេរ៉ូន (Progesterone) ប្រូឡាក់ទីន (Prolactin) រីឡាក់ស៊ីន (Relaxin) និង​អុកស៊ីតូស៊ីន (Oxytocin) ចាប់​ផ្ដើម​កើន​ឡើង​ជា​ខ្លាំង។ ការ​ហាត់​យ៉ូហ្កា​ពេល​ពពោះ​អាច​ជួយ​ឲ្យ​ខ្លួន​របស់ម៉ាក់ៗ​ស៊ាំ​ជាមួយ​ការ​ប្រែ​ប្រួល​ភ្លាម​ៗ​​ដែល​កើត​ឡើង​នៅ​លើ​ដង​ខ្លួនរបស់​​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ការ​ហាត់​ប្រាណ​មុន​ពេល​សម្រាល​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ជា​ពិសេសជួយ​កាត់​បន្ថយ​ការ​លូត​លាស់​នៃ​ស្បែក​ពោះ ជា​ពិសេស​ផ្នែក​ខាង​ក្រោម​តែ​ម្ដង មិន​តែ​ប៉ុណ្ណោះវា​ក៏​ជួយ​ឲ្យ​សុខ​ភាព​របស់ម៉ាក់ៗ​ល្អ​ជាង​មុន និង​ផ្ដល់​ថាម​ពល​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ស្រណុក​ក្នុង​ខ្លួន។ អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ពេលណាម៉ាក់ៗអាចហាត់ប្រាណបាន? ឧស្សាហ៍​ឈឺចាប់​ខ្លាំងពេល​មក​រដូវ “យ៉ូហ្កា” ប៉ុន្មាន​ក្បាច់​នេះ​អាច​ជួយ​បាន ២- រៀនពីរបៀបដកដង្ហើមឲ្យបានប្រសើរជាងមុន ហេតុ​អ្វី​បាន​ជា​វិធី​​ដក​ដង្ហើម​ពេល​ពពោះ​មាន​សារៈ​សំខាន់? ការ​ហ្វឹក​ហាត់​តិច​និក​ដក​ដង្ហើម​ផ្ដល់​ផល​វិជ្ជមាន​មិន​ត្រឹម​តែ​សម្រាប់​រាង​កាយ​តែ​មួយ​មុខ​នោះ​ទេ តែ​វា​ក៏​ផ្ដល់​ផល​ល្អ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ដ​របស់ម៉ាក់ៗ​ដូច​គ្នា។ បម្រែ​បម្រួល​អ័រម៉ូន​ដែល​កើត​ឡើង​លើ​ដង​ខ្លួន​ស្ត្រី​ពពោះ​មាន​ទាក់​ទង​ជាមួយ​នឹង​ផ្លូវ​អារម្មណ៍។ អារម្មណ៍​របស់​យើង​​អាច​ប្រែ​ប្រួល​ដោយ​គ្មាន​ហេតុ​ផល។ ម៉ាក់ៗ​អាច​យល់​ច្រឡំ​ទៅ​លើ​ដៃ​គូ​របស់​ខ្លួន ពេល​ម៉ាក់ៗ​មាន​អារម្មណ៍​មិន​ល្អ​ខ្វល់​ខ្វាយ​ច្រើន។ ដើម្បី​គ្រប់​គ្រង​អារម្មណ៍នេះ ការដឹងពីរបៀប​​ដក​ដង្ហើម​ចូល​កុំ​ខ្វល់​ខ្វាយ​ច្រើន​នៅ​ពេល​អ្នក​កំពុង​តែ​ពពោះគឺសំខាន់​។ ការ​ហាត់​ប្រាណ​មុន​ពេល​សម្រាល​បុត្រ​បាន​បង្រៀន​ឲ្យ​យើង​ចេះ​ដក​ដង្ហើម​បាន​ល្អ​ជាង​មុន ដែល​វា​មាន​ផល​ប្រយោជន៍​ជា​ច្រើន​សម្រាប់​កាត់​បន្ថយ ឬ​គ្រប់​គ្រង​បញ្ហា​ពិបាក​ដក​ដង្ហើម​ពេល​ពពោះ និង​ធ្វើ​ឲ្យ​អុកស៊ីហ្សែន​រត់​ចូល​ទៅ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​​បាន​គ្រប់​គ្រាន់។ លើស​ពី​នេះ​ថែម​ទៀត​ការ​រៀន​ដក​ដង្ហើម​អាច​ជួយ​ឲ្យ​ម៉ាក់ៗកាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​ពេល​សម្រាល​កូន​បាន​ថែម​ទៀត​ផង។ ជាមួយ​គ្នានេះដែរក៏មានការ​​លើក​ឡើង​ថា […]


ការថែទាំផ្ទៃពោះមុនសម្រាល

រឿង៥យ៉ាង ស្វាមីត្រូវដឹង និងត្រៀមខ្លួន ពេលប្រពន្ធជិតដល់ថ្ងៃសម្រាល

ស្វាមី​ពិតជា​សំខាន់​ខ្លាំង​ណាស់ នៅ​ពេល​ប្រពន្ធ​ជិត​គ្រប់​ខែ​សម្រាល​កូន ដូចនេះ​ហើយ​ការ​នៅ​ក្បែរ​គ្រប់​ពេល គួរតែ​កុំ​រំលង។ អ្នក​គ្រូពេទ្យ សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្ដាល នឹង​បង្ហាញ​ពី​រឿង​មួយ​ចំនួន​ដែល​បុរស​ត្រៀម​ខ្លួន​ជា​ប៉ា​ៗ​ត្រូវ​ធ្វើ ពេល​ម៉ាក់​ៗ​ជិត​ដល់​ថ្ងៃ​ពិសេស។ ១- ចេញពីធ្វើការត្រូវមកផ្ទះ ចេញ​ទៅ​ធ្វើ​ការ រក​ស៊ី​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ តែ​ពេល​ចប់​កិច្ចការ​អស់​ទាំង​នោះ​ត្រូវ​ប្រញាប់​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ជួយ​ប្រពន្ធ ព្រោះ​ពោះ​កាន់តែ​ធំ​មិន​ងាយស្រួល​ក្នុង​ការ​ដើរហើរ ឬ​លើក​របស់​របរ​ធ្ងន់​ៗ​ឡើយ។ ការ​ដើរ​ចោល​ ទុក​ប្រពន្ធ​នៅ​ផ្ទះ​តែ​ម្នាក់ឯង​អំឡុង​ពេល​នេះ ប្រឈមមុខ​គ្រោះ​ថ្នាក់​ច្រើន ហើយ​ប្រពន្ធ​ក៏​មាន​អារម្មណ៍​មិន​ល្អ​ទៀត​ផង។ ២- ​កុំទៅណាចោល សម្រាប់​ស្ត្រី​ពពោះ​អាច​កើត​មុន និង​ក្រោយ​កំណត់ ១ សប្ដាហ៍ ដូចនេះ​ហើយ​បើ​ម៉ាក់ៗ​នៅ​ម្នាក់​ឯង ហើយ​យើង​នៅ​ឆ្ងាយ ឈឺពោះ បែកទឹកភ្លោះ អាច​កើត​មាន​ឧបទ្ទវហេតុ​អ្វី​មួយ ព្រោះ​គាត់​អាច​នឹង​ស្លន់ស្លោ ចាប់​នេះ​ចាប់​នោះ​ខុស។ ដូចនេះ​ត្រូវ​នៅ​ជិត ចាំ​ជួយ​ខ្លាច​ក្រែង​មាន​បញ្ហា​ ជួយ​នាំ​ទៅ​ពេទ្យ និង​លើក​សម្ភារៈ​ចាំបាច់​ទៅ។ ៣- ជួយ​រៀបចំ​សម្ភារៈ សម្ភារៈ​ចាំបាច់​យក​ទៅ​មន្ទីរពេទ្យ​មាន​ច្រើន​ណាស់​តាំង​ពី​សម្លៀកបំពាក់​យើង​ខ្លួនឯង សម្លៀកបំពាក់​ម៉ាក់​ៗ និង​កូន​ជាដើម។ មិន​តែ​ប៉ុណ្ណោះ​កន្សែង សាប៊ូ ម្សៅ ខោ​ទឹកនោម ស្រោមដៃ មួក​និង​របស់​ជាច្រើន​ទៀត ត្រូវ​រៀបចំ​កុំឲ្យ​ពេល​ទៅ​ស្នាក់នៅ​មន្ទីរពេទ្យ​ខ្វះ​មុខ​ខ្វះ​ក្រោយ។ ការ​រៀប​ទុក​មុន​មួយ​ថ្ងៃ​បន្តិច​ម្ដង​ៗ អាច​ជួយ​ការពារ បើ​ប្រពន្ធ​ឈឺពោះ យើង​អាច​ត្រៀម​រួច​ជាស្រេច មិន​ចាំបាច់​ខ្វល់​ត្រូវ​ទិញ ពេល​ទៅ​ដល់ ណា​មួយ​បាន​បោក​សម្អាត​សម្លាប់​មេរោគ​ត្រឹមត្រូវ​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក ម៉ាក់ និង​កូន​ទៀត។ ៤- […]


ការថែទាំផ្ទៃពោះមុនសម្រាល

គ្រប់ខែ រាប់ម៉េច? រវាងមើលអេកូ និងរាប់តាមវដ្តរដូវ មួយណាមិនសូវលម្អៀង?

ក្បួន​ពេទ្យ​បាន​កំណត់​រយៈពេល ៤០ សប្តាហ៍ ជា​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន ដែល​ត្រូវ​ជា ៩ខែ​១០​ថ្ងៃ។ តែ​ទោះ​ជា​​កំណត់​បែប​នេះ​ក្តី បើ​កូន​សម្រាល​ក្រោយ ៣៧ សប្តាហ៍​​ទៅ ក៏​ពេទ្យ​ចាត់​ទុក​ថា គ្រប់​ខែ​ដែរ។ តើ​ពេទ្យ​កំណត់​អាយុ​​គភ៌ ឬ​ថ្ងៃ​សម្រាល តាម​មធ្យោបាយ​ណា​ខ្លះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​ថា វិធី​ដែល​ពេទ្យ​កំណត់​ថ្ងៃ​គ្រប់​ខែ ឬ​អាយុ​គភ៌​ក្នុង​ផ្ទៃ​នោះ គឺ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី១ នៃ​វដ្ត​រដូវ​ចុង​ក្រោយ ឬ​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ។ ការ​កំណត់​ថ្ងៃ​សម្រាល​កូន តាម​វដ្ត​រដូវ​ទៀងទាត់ ខុស​គ្នា​យ៉ាង​ច្រើន ៣-៤ថ្ងៃ​ប៉ុណ្ណោះ។ ដោយ​ហេតុ​ថា ស្ត្រី​មួយ​ចំនួន​មាន​រដូវ​មិន​ទៀង​ទាត់ ឬ​ភ្លេច​ភ្លាំង​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ​របស់​ខ្លួន ធ្វើ​ឲ្យ​ការ​រាប់​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន មាន​ភាព​លម្អៀង​ច្រើន។ ចំពោះ​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​វិញ គេ​កំណត់​អាយុ​គភ៌​តាម​​រយៈ​ការ​មើល​អេកូសាស្ត្រ​នៅ​ត្រីមាស​ទី១ ដោយ​វាស់​ប្រវែង​ទារក​ក្នុង​ផ្ទៃ ដែល​មធ្យោបាយ​នេះ​មាន​ភាព​លម្អៀង​តិច​តួច​ប៉ុណ្ណោះ ខុស​គ្នា​យ៉ាង​ច្រើន ៧ថ្ងៃ ប៉ុណ្ណោះ អាចកើតមុនឬក្រោយ គឺ​ដូច​គ្នា​នឹង​ការ​រាប់​តាម​វដ្ដ​រដូវ​ស្រីៗ​ដែល​មក​ទៀង​ទាត់​ដែរ។ អត្ថបទពាក់ព័ន្ធ៖  លម្អិតពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងចាស់ខែ ម៉ាក់ៗថ្មីថ្មោងត្រូវដឹង មិនល្អទេ កូនកើតចាស់ខែពេកនឹងប្រឈមបញ្ហាទាំងនេះ ចំពោះ​ស្ត្រី​ពពោះ​ដែល​មិន​ចាំ​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ ឬ​មាន​វដ្ត​រដូវ​មិន​ទៀង​ទាត់ គ្រូពេទ្យ​នឹង​កំណត់​ថ្ងៃ​សម្រាល​កូន​តាម​រយៈ​ការ​មើល​អេកូ​នៅ​សប្តាហ៍​ទី​១១ ឬ១២ នៃ​ការ​ពពោះ​ដែល​ជាការ​កំណត់​ត្រឹមត្រូវច្រើនជាងគេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមក​នឹងរីករាយ ខួរក្បាលឆ្លាត

ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ បើ​ប្តី​ធ្វើ​ឲ្យ​ប្រពន្ធ​សប្បាយ​ចិត្ត មិន​ត្រឹម​តែ​ប្រពន្ធ​នោះ​ទេដែល​រីករាយ កូន​ក្នុង​ផ្ទៃ​ក៏​រីករាយ លូត​លាស់​បាន​ល្អ​ទៅ​តាម​នោះ​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្ថានិក​អង្គការ HEDC អន្តរជាតិ​ លោក Christopher Lee ក្នុង​កម្មវិធី​សិក្ខា​សាលា​ស្តីពី “វិធីសាស្ត្រ​ដ៏​ឆ្លាត​វៃ​ក្នុង​ការ​អប់រំ​បុត្រ​ធីតា​​របស់​លោក​អ្នក” ដែល​រៀបចំ​ដោយ​​ក្រុមហ៊ុន ប៉េង ហួត គ្រុប កាល​ពី​ព្រឹក​មិញ​នេះ។ គ្រូ​បង្គោល​បណ្តុះ​បណ្តាល​របស់​អង្គការ HEDC អន្តរជាតិ​រូប​នេះ​បាន​ពន្យល់​ថា និយាយ​ដល់​ការ​លូតលាស់​របស់​កូន គឺ​ត្រូវ​គិត​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ។ ពេល​ពពោះ​អ័រម៉ូន​ប្រែប្រួល អារម្មណ៍​ស្រីៗ​យើង​ក៏​ស្មុគស្មាញ​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​មាន​សម្ពាធ​នឹង​ការងារ ឬ​គ្រួសារ ណាមួយ​ចាញ់​អាអូន​ទៀត​រឹតតែ​ក្រពុល​មុខ។ ​ក្នុង​នាម​ជាប្តី យើង​អាច​សម្រួល​បញ្ហា​ទាំង​នោះ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រពន្ធ​សប្បាយ​ចិត្ត កុំ​នាំ​រឿង​ស្មុគ​ស្មាញ​មក​បន្ថែម​ទៀត សូម​បម្រើ​ប្រពន្ធ​ឲ្យ​ដូច​ម្ចាស់ក្សត្រី។ “ប្រសិន​បើ​ភរិយា​ពពោះ សូម​បម្រើ​ប្រពន្ធ​ឲ្យ​ដូច​ម្ចាស់​ក្សត្រី កុំ​ធ្វើ​ឲ្យ​គាត់​កើត​ទុក្ខ ពិបាក​ចិត្ត ដោយសារ​តែ​ទាំង​ម្តាយ​ទាំង​កូន បាន​ចែក​រំលែក​នូវ​ឈាម​ជាមួយ​គ្នា អ៊ីចឹង​ក្នុង​ករណី​ម្តាយ​មិន​សប្បាយ​ចិត្ត ឈាម​ដែល​ទាក់​ទង​នឹង​ការ​កើត​ទុក្ខ ឬ​មិន​សប្បាយ​ចិត្ត វា​នឹង​ជ្រួត​ជ្រាប​ទៅ​ដល់​កូន​ដែរ”។ លោក Christopher Lee រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ ផ្ទុយ​ទៅ​វិញ បើ​អំឡុង​ពពោះ ស្រីៗ​រីករាយ​ច្រើន​នោះ ចិត្តរីករាយ គភ៌​ក៏​លូតលាស់​បាន​ល្អ ពេល​កើត​មក​ខួរក្បាល​ក៏​ភ្លឺថ្លា ស្វាហាប់ រីករាយ​ទៅ​តាម​នោះ​ដែរ។ ក្នុង​ករណី​មាន​សំណួរ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពេលប្រពន្ធពពោះ ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ

ការ​ពពោះ​កូន​ក្នុង​ផ្ទៃ​របស់​ស្រីៗ ជារឿង​អស្ចារ្យ​ដែល​មនុស្ស​ប្រុស​មិន​អាច​ធ្វើ​បាន ដូចនេះ​ហើយ​ស្វាមី​គួរតែ​បង្ហាញ​រឿង​ទាំង​នេះ​ទៅ​កាន់​ភរិយា ដែល​ជា​ទំនួលខុសត្រូវ​សំខាន់​ក្នុង​នាម​ជា​មេ​គ្រួសារ។ ខាងក្រោម​នេះ​ជា​រឿង​ដែល​ប្ដី​ល្អ គួរតែ​ធ្វើ​ពេល​ប្រពន្ធ​មានផ្ទៃពោះ ​ណែនាំ​ដោយ​អ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម៖ ១- ជូន​ប្រពន្ធ​ទៅ​ធ្វើការ បើ​ទោះ​បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ឥឡូវ​សម្បូរ​បែប​ក៏​ពិត​មែន តែ​ស្វាមី​មិន​គួរ​បណ្ដោយ​ឲ្យ​ប្រពន្ធ​ធ្វើ​ដំណើរ​ម្នាក់ឯង​ទៅ​ធ្វើ​ការ​ដែរ។ ព្រោះ​អ្នក​ពោះ​ធំ​ច្រើន​មាន​អាការៈ​វិលមុខ ធេងធោង​ភ្លាម​ៗ ប្រសិនបើ​បើក​ម៉ូតូ ឬ​ឡាន​ម្នាក់ឯង ប្រាកដ​ជា​មាន​គ្រោះថ្នាក់ ហើយ​បើ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង ឬ​ម៉ូតូ​កង់​បី មាន​បញ្ហា​អស់​ទាំង​នោះ អ្នក​ដទៃ​ប្រាកដជា​មិន​អាច​មក​ជួយ​អ្វី​បាន​ច្រើន​ដែរ។ ២- ជូន​ប្រពន្ធ​ទៅ​ពេទ្យ ពេទ្យ​តែងតែ​ណាត់​ម៉ាក់​ៗ​ឲ្យ​ទៅ​ពិនិត្យ​ផ្ទៃពោះ​រៀងរាល់​ខែ ហើយ​ប្រសិនបើ​កូន​មាន​សុខភាព​មិន​សូវ​ល្អទៀត​នោះ រឹតតែ​ត្រូវ​តាមដាន​ញឹកញាប់។ ដូចនេះ​ហើយ​មនុស្ស​ស្រី​ពេល​មាន​ប្ដី​នៅ​ក្បែរ​ខ្លួន​មាន​អារម្មណ៍​កក់​ក្ដៅ សួរនាំ​បញ្ហា​ផ្សេង​ៗ​ពី​កូន​បាន​លម្អិត និង​បើ​ត្រូវ​ជួប​បញ្ហា​មិន​ស្រួល​ណា​មួយ​មាន​អ្នក​ពិគ្រោះ​យោបល់ តែ​បើ​គ្មាន​វិញ គ្នា​​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាងណា​ឡើយ​ក្នុង​កាលៈទេសៈ​ពិបាក​ៗ។ ៣- កំដរ​ប្រពន្ធ អ្នក​ពោះ​ធំ​ច្បាស់​ជា​មាន​អារម្មណ៍​ធុញថប់ និង​គេង​មិន​លក់​ជាដើម។ ប្ដី​គួរតែ​ឆ្លៀត​ពេល​ទំនេរ​ចុង​សប្ដាហ៍​ជូន​ប្រពន្ធ​ដើរ​កម្សាន្ត​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ដើម្បី​ស្រឡះ​មុខ​មាត់ កុំឲ្យ​អារម្មណ៍ថា​ល្វើយ​ខ្លាំងពេក។ តែ​បើ​មិន​អាច​ទៅ​ណា​បាន​ឆ្ងាយ គួរតែ​ឆ្លៀត​ជូន​ទៅ​កន្លែង​មាន​លក់​អាហារ​ញ៉ាំ ឬ​សួនច្បារ​មាន​ទេសភាព​ស្អាត​ៗ​ក៏​ល្អ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល ៤- ម៉ាស្សា​ឲ្យ​ប្រពន្ធ ពោះ​កាន់តែ​ធំ​អាការៈ​ចុក​រួយ​ផ្សេង​ៗ​ក៏​មាន​កាន់តែ​ច្រើន​កន្លែង ជាពិសេស​ចង្កេះ និង​ជើង​តែម្ដង។ ដឹង​បែប​នេះ​ហើយ​យប់​ឡើង បុរស​ៗគួរតែ​ជួយ​ច្របាច់​ជើង និង​ធ្វើ​សរសៃ​ឲ្យ​ប្រពន្ធ ដើម្បី​បាន​ធូរ​ស្បើយ​​ខ្លះៗ មិន​តែ​ប៉ុណ្ណោះ ពេល​ពាក់​កណ្ដាល​អាធ្រាត្រ​គួរតែ​ក្រោក​ជួយ ​បើឮ​សំឡេង​ប្រពន្ធ​ប្រាប់​ថា​រមួល​ក្រពើ។ ៥- មាន​កាដូ​លើក​ទឹកចិត្ត ពពោះ​កូន​មួយ​ៗ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ហត់​នឿយ​ទាំង​កាយ​ទាំង​ចិត្ត បាត់បង់​រូបឆោម […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពេលមានផ្ទៃពោះ ហេតុអីចាំបាច់ពិនិត្យឈាម ហើយត្រូវពិនិត្យប៉ុន្មានដង?

ពេល​មាន​ផ្ទៃ​ពោះ គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​ពិនិត្យ​ឈាម ដែល​ការ​ពិនិត្យ​ឈាម​នេះ​ធ្វើ​ឡើង​ចំនួន ២ ដង គឺ​នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ និង​ពេល​ជិត​សម្រាល​កូន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ពេល​ទៅ​ពិនិត្យ​សុខភាព​លើក​​ដំបូង ពេល​ដឹង​ថា​មាន​ផ្ទៃពោះ គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​ពិនិត្យ​ឈាម ដើម្បី​បាន​ដឹង​នូវ​ស្ថានភាព​សុខភាព​របស់​ម្តាយ ងាយ​នឹង​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ។ – មើល​ប្រភេទ​ក្រុម​ឈាម (A, B,​ AB, O) និង​ប្រភេទ​រ៉េស៊ីស (+ ឬ -) – ពិនិត្យ​គ្រាប់​ឈាម – ពិនិត្យ​រក​មេរោគ (អេដស៍ ថ្លើម ស្វាយ ប្រមេះ ស្អូច…) – ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម។ អត្ថបទពាក់ព័ន្ធ៖  ៥ ចំណុច បង្ការករណីកូនស្លាប់ក្នុងពោះ នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ ២- នៅ​ពេល​ជិត​សម្រាល ការ​ពិនិត្យ​ឈាម​នៅ​ពេល​នេះ ដើម្បី​ត្រៀម​លក្ខណៈ​​សម្រាល ទាំង​ការ​សម្រាល​ដោយ​ធម្មជាតិ និង​វះកាត់។ ការ​ពិនិត្យ​ឈាម​​ពេល​ជិត​សម្រាល ត្រូវ​ពិនិត្យ​ដូច​ពេល​មាន​ផ្ទៃពោះ​ដំបូង​ដែរ ព្រោះ​ថា តាំង​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល​អ្វីៗ​អាច​ប្រែប្រួល។ – មើល​ប្រភេទ​ក្រុម​ឈាម (A, B,​ AB, O) និង​ប្រភេទ​រ៉េស៊ីស (+ ឬ -) – ពិនិត្យ​គ្រាប់​ឈាម – […]


ការថែទាំផ្ទៃពោះមុនសម្រាល

៥ ចំណុច បង្ការករណីកូនស្លាប់ក្នុងពោះ

ពេល​ពពោះ ម៉ាក់ៗ​មួយ​ចំនួន​បែរ​ជា​ជួប​រឿង​អកុសល ដោយ​កូន​ស្លាប់​ក្នុង​ពោះ​ទាំង​មិន​ឲ្យ​សញ្ញា ឬ​ក៏​មាន​សញ្ញា​ខ្លះៗ។ កូន​ស្លាប់​ក្នុង​ពោះ អាច​បណ្តាល​មក​ពី​គភ៌​លូតលាស់​​មិន​ប្រក្រតី សុក ឬ​ទង​សុក​មាន​បញ្ហា មាន​ការ​ឆ្លង​រោគ ឬ​សកម្មភាព​របស់​ម៉ាក់ៗ។ ដើម្បី​បង្ការ​ករណី​កូន​ស្លាប់​ក្នុង​ពោះ ម៉ាក់​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ ៥ ចំណុច ខាង​ក្រោម​នេះ៖ ១- តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀងទាត់ ការ​តាម​ដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ជា​ប្រចាំ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​អាច​ដឹង​ពី​ការ​លូតលាស់​របស់​គភ៌ ភាព​មិន​ប្រក្រតី​របស់​គភ៌ បើ​មាន​បញ្ហា​នោះ​អាច​ជួយ​បាន​ទាន់​ពេល​វេលា។ ចាប់​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល ស្រីៗ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​យ៉ាង​ហោច​ឲ្យ​បាន ៤ ដង។ ២- ហាមប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា ប្រើ​ថ្នាំ​ផ្តេស​ផ្តាស​អំឡុងពពោះ​ដោយ​គ្មាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្មាន​វេជ្ជបញ្ជា មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​កូន​អាច​រលូត ឬ​ស្លាប់​ក្នុង​ពោះ។ ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​ថ្នាំ​អ្វី​មួយ​​ពិត​ជា​សំខាន់​ ព្រោះ​មុន​នឹង​​ឲ្យ​ថ្នាំ ឬ​ចេញ​វេជ្ជបញ្ជា​នោះ គ្រូពេទ្យ​​បាន​មើល​ពី​ស្ថានភាព​សុខភាព​ម្តាយ និង​កូន ពី​អាយុ​គភ៌ តើ​អាច​ប្រើ​ថ្នាំ​ប្រភេទ​នេះ​បាន​អត់ ប្រើ​កម្រិត​ណា​ទើប​មិន​ប៉ះពាល់​កូន។ អត្ថបទពាក់ព័ន្ធ៖ ពេល​​​ពពោះ​លេប​ថ្នាំ​ផ្តេសផ្តាស ឬ​តាម​គ្នា​ គ្រោះ​ថ្នាក់​ខ្លាំង​​បំផុត ៣- កុំ​ជក់​បារី និង​ផឹក​ស្រា ការ​ជក់​បារី និង​ផឹក​ស្រា ពេល​ពពោះ​បង្ក​គ្រោះថ្នាក់​ខ្លាំង​​ណាស់ ក្រៅ​ពី​ធ្វើ​ឲ្យ​ទារក​លូតលាស់​មិន​ប្រក្រតី កូន​កើត​មិន​គ្រប់​ខែ ក៏​អាច​បង្ក​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​ពពោះ បើ​នៅជិត​អ្នក​ជក់​បារី គ្រោះ​ថ្នាក់ធំ​ខ្លាំង​ដល់​គភ៌ ៤- គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ហេតុផល​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់ៗ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំ​នៅ​ក្នុង​ទ្រូង និង​ការ​ប៉ះ​ទង្គិច​ទៅ​កូន​ពេល​ចំកោង​ម្តងៗ។ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់ បង្កើន​លំហូរ​ឈាម​បាន​កាន់​តែ​ច្រើន​ដល់​គភ៌ បេះដូង […]


ការថែទាំផ្ទៃពោះមុនសម្រាល

ធុញនឹងការណែនាំច្រើនពេលពពោះ សាកវិធីនេះ អាចជួយឲ្យម៉ាក់ៗសប្បាយចិត្តវិញ

មាន​កូន​ជា​ដំណឹង​ពិសេស យើង​នឹង​ទទួល​បានការ​អបអរ​​ លើក​ទឹក​ចិត្ត​ ពី​សាច់ញាតិ​ មិត្តភក្តិ​ ដើម្បីឆ្លងកាត់​ពេល​វេលាពិសេសមួយ​នេះ។ ទន្ទឹម​នឹង​ការ​អបអរ ទាំង​សាច់ញាតិ ទាំង​មិត្តភក្តិ ដោយ​សារ​បារម្ភ ច្បាស់ជាមាន​ពាក្យ​ណែនាំកុំឲ្យ​ធ្វើ​នេះ ធ្វើ​នោះ ច្រើនមិនខាន ពេល​ខ្លះធ្វើ​ឲ្យ​ អារម្មណ៍​យើង​ច្របូក​ច្របល់ ពិសេស​បើ​ឮដំបូន្មាន​ណា​យើង​មិន​ពេញ​ចិត្ត។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ ជួយគេច​ចេញ​ពី​ដំបូន្មានយើង​មិន​ពេញ​ចិត្ត​បាន។ ១- ត្រូវ​ដឹង​ថា​​យោបល់ចេញ​ពី​ប្រភព​ណា? ដំបូន្មាន​ពេល​ពពោះ អាច​មាន​គ្រប់​បែប​យ៉ាង តាំង​ពី​រឿង​ពពោះ​ ដល់​រឿង​សម្រាល រឿង​សុខ​ភាព​យើង និង​គភ៌ និយាយ​រួម គ្រប់​បែប​យ៉ាង​តែ​ម្តង។ ​ពេល​សាច់ញាតិ ឬ​មិត្ត​ភក្តិ ​ផ្តល់​ដំបូន្មាន ត្រូវ​ចាំ​ថា ​ជា​ពាក្យ​ចេញ​ពី​ចិត្ត​ដោយ​ក្តី​បារម្ភ ទោះ​ពាក្យ​ខ្លះ​រាង​ចាស់​គម្រិល តែ​មិន​មែន ​មិន​បាន​ការ​នោះ​ទេ។ ការ​លើក​ទឹក​ចិត្ត ចែក​រំលែក​បទ​ពិសោធ ចំណេះ​ដឹង និង​ភាព​ជិត​ស្និត ពី​បងស្រីយើង​ធ្លាប់​ពពោះ និង​សម្រាល ​គឺ​មាន​តម្លៃ​និង​គួរ​ឲ្យ​ស្ញប់​ស្ញែងបំផុត។ យ៉ាង​ណា ក៏​មាន​អ្នក​ផ្សេង​ទៀត រាប់​ទាំងមិត្ត​រួម​ការងារ ​​នឹង​ផ្តល់​យោបល់​ពី​នេះ​ពី​នោះ​ប្រាប់យើង​ដូច​គ្នា។ យ៉ាង​ណា ពួក​គេអាច​នឹង​​មិន​ហ៊ាន​ផ្តល់​ដំបូន្មាន​ពាក់​ព័ន្ធ​ការ​​រស់​នៅ​ផ្ទាល់ខ្លួន​យើង​ឡើយ ដូច​ជា​​ការ​ស្លៀក​ពាក់​ ឬ​ធ្វើ​សក់​ជាដើម។ ជាទូទៅ​ មាន​តែ​រឿង​​មិន​សំខាន់ ដោយ​សារ​មិត្តភក្តិ​រួម​ការ​ងារ អាច​នឹង​មិន​ដឹងទម្លាប់​រស់​នៅ​របស់យើង ក៏​ដូច​ជា​​ស្ថាន​ភាពភគ៌​​ក្នុង​ពោះ​ដែរ។ ២- តប​តាម​អារម្មណ៍ ស្រីៗ​ពពោះ​ខ្លះ អាច​នឹង​​រួស​រាយ​រាក់​ទាក់​ណាស់ ចូល​ចិត្ត​និយាយ​ពី​រឿង​ខ្លួន​មាន​ទម្ងន់ កូន​ក្នុង​ពោះ​រើ ប្រៀប​ធៀប​គ្នា​ជាមួយ​ស្រីៗ​កំពុង​ពពោះ​ផ្សេង​ទៀត។ សម្រាប់​យើង​ផ្ទាល់ ក៏​​អាច​ធ្វើ​ចិត្ត​​រួស​រាយ​ជាង​ធម្មតា​ នៅ​អំឡុង​ពេល​ពពោះ​នេះបាន​ដូច​គ្នា ដោយ​មិន​ប្រកាន់ គ្រាន់​តែ​រឿង​មិត្ត​ភក្តិ សាច់ញាតិ​សុំ​​ស្ទាប​ពោះ​នោះ​ឡើយ។ ពេល​មាន​គេ​និយាយ​ប្រាប់​អ្នក​ពី​រឿង​ពពោះ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស