តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

    សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

    ស្រ្តី​មាន​ផ្ទៃពោះ​ទាំង​អស់​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ និង​ផ្លែ​ឈើ​ល្អ​ៗ ដើម្បី​បំប៉ន​សុខភាព ព្រម​ទាំង​ការ​លូតលាស់​ក្នុង​ផ្ទៃ។ ក្នុង​នោះ​ផ្លែឈើ​ដែល​ល្អ​បំផុត​គឺ​ផ្លែ​ប៊ើរ ដែល​ងាយ​ស្រួល​រក​ទិញ និង​មាន​តម្លៃ​សមរម្យ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​សម្បូរ​បែបដែលមានក្នុងផ្លែប៊ើរ​ជួយ​ចំពោះ​ម្ដាយ និង​កូន​អំឡុង​ពេល​មាន​ផ្ទៃពោះ៖

    – សារធាតុ Carotenoids ជួយ​បង្ការ​ជំងឺ​មហារីក និង​ជំងឺ​ភ្នែក។
    – សម្បូរ​ប៉ូតាស្យូម ដែលជួយបញ្ចុះ​​សម្ពាធ​​​ឈាម ​​ទប់​ស្កាត់​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរក្បាល។
    – សម្បូរ​ជាតិ folate ដែល​ជួយ​ការ​ពារ​សរ​សៃ​ឈាម​បេះ​ដូង​ដល់​ស្ត្រី​​មាន​ផ្ទៃពោះ។ Folate មាន​នៅ​ក្នុង​​ផ្លែ​ប៊ើរ ជួយ​​បង្កើន​​សកម្ម​ភាព​មុខងារ​​របស់​​សរសៃ​ប្រសាទ និង​ការពារ​​សរសៃ​ឈាម​​បេះដូង​​មាន​​ប្រសិទ្ធ​​ភាពល្អ​​ទ្វេដង។
    – ជាតិ​ដែក ជួយ​ប្រព័ន្ធ​ការពារ​យើងមាន​ភាព​រឹងមាំ។ នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ មិន​ត្រឹម​តែ​អាច​បង្ការ​ជំងឺ​ចំពោះ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ថែមទាំង​ទារក​នៅ​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា​ដែរ។
    – វីតាមីន B6 ជួយ​​បង្កើន​​ប្រព័ន្ធ​​ភាព​ស៊ាំ និង​កម្លាំង​ដើម្បី​​ជំរុញ​​ដំណើរ​ការ​រំលាយ​​អាហារ និង​ជួយ​​ផលិត​​កោសិកា​​ឈាម​​ដែរ។
    – សម្បូរ​ជាតិ​ខ្លាញ់​អូមេហ្គា ៣ ដែល​ជួយ​​ស្រួប​​យក​​សារធាតុ​ចិញ្ចឹម​ចូលក្នុង​​រាងកាយ​​យ៉ាង​ងាយ​ស្រួល​​បំផុត។
    – ផ្លែ​ប៊ើរក៏​សម្បូរ​​ណាស់​ដែរ​​នូវ​សារ​ជាតិ​​ប្រឆាំង​​អុកស៊ីតកម្ម ដែល​ជួយ​​រក្សា​​ស្បែក​​ឲ្យ​តឹង​​ណែន។
    – អាស៊ីដ​ហ្វូលិក ល្អ​​បំផុត​​សម្រាប់​​ការ​អភិវឌ្ឍន៍​​ខួរក្បាល​​របស់​​ទារក​​ក្នុង​ផ្ទៃ។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 25/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: